Home Blog Page 1066

សត្វឆ្មាមួយក្បាល ទទួលសញ្ញាបត្របណ្ឌិត ពីសាកលវិទ្យាល័យអាមេរិក

0

បរទេស៖ ទទួលសញ្ញាបត្រអីតែមនុស្ស សូម្បីឆ្មាក៏បានទទួលសញ្ញាបត្រដែរ ដោយសារតែសមត្ថភាពដ៏អស្ចារ្យនេះ។
កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ សាកលវិទ្យាល័យ Vermont State ភាគឦសាន នៃសហរដ្ឋអាមេរិក បានប្រកាសផ្តល់សញ្ញាបត្របណ្ឌិតដល់សត្វឆ្មាមួយក្បាលឈ្មោះ Max Dow ដែលវាតែងតែដើរជុំវិញសាលា ដោយសារភាពឆ្លាតវៃក្នុងការជួយសម្អាតសាលាដូចជាជួយអ្នកអនាម័យយកសំរាមទៅដាក់ចូលក្នុងធុងសំរាមត្រឹមត្រូវ ពូកែក្នុងការចាប់កណ្តុរ ការពារសិស្សពីការវាយប្រហាររបស់សត្វអាណាថាផ្សេងទៀត និងជាទីពេញចិត្តរបស់មនុស្សគ្រប់គ្នានៅក្នុងសាលា ទើបនាយកសាលាប្រកាសផ្តល់សញ្ញាបត្របណ្ឌិតដល់សត្វមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfB5YVs3mivuYzklt3d5LPMO0eqNs6qFab1w30qj5szBlvc7KtcQBqZQFh9gUj479rf30EXWZmFJgCb6llNwr95KxwW-I2ItIicrqljNLVwOUuwtHBEjlx07NjvbwBXmdCe4FgHW-tA3VZO2dWjByQD4g4MaNxI4-RuUZRBVgdNNU87ol8vJPzwMBa0J4/s1170/photo_2024-05-21_09-55-10.jpg

ដូច្នេះនៅថ្ងៃបញ្ចប់ការសិក្សាឆ្នាំ ២០២៤ របស់សាកលវិទ្យាល័យ Vermont State Castleton សាលានឹងរៀបចំកម្មវិធីប្រគល់សញ្ញាបត្រដល់សិស្សានុសិស្សទាំងអស់ ក្នុងនោះក៏មានវត្តមានរបស់សត្វឆ្មា Max Dow ផងដែរ។ សាស្ត្រាចារ្យ និងអ្នកគ្រប់គ្រងសាលាបាននិយាយថា សត្វឆ្មាមួយក្បាលនេះមិនត្រឹមទទួលបានសញ្ញាបត្របណ្ឌិតប៉ុណ្ណោះទេ វាក៏ទទួលបានចំណីឈ្ងុយឆ្ងាញ់ជាច្រើនពីសាលាដើម្បីផ្តល់ឱ្យវាជាប្រចាំផងដែរ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Max Dow គឺជាឆ្មាវង្វេងនៅក្នុងទីក្រុង Fair Haven រដ្ឋ Vermont ប៉ុន្តែត្រូវបានគេយកមកចិញ្ចឹមដោយអ្នកស្រុក Castleton Ashley Dow ក្នុងរយៈពេល ៥ ឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDmddz9xWAeqP2FU28wfZwnt1MBViQC3jaPB_YkZWJm_XQZBt0NKFIhI7PCL7EGHc2aF-JtLYlMs-yD3cSDW8x0TCNuMg0oRXRoXdfeUuUKOFDcrC1b3K2CHkdlGYdrmiY6NqjBSe-VwQNz6Eo0vNDVpWl_8IAzUddoEwK8O8dftw-npyJ6MQDXQOYa-c/s636/photo_2024-05-21_09-54-53.jpg

ក្នុងអំឡុងពេលដែលឆ្មារស់នៅជាមួយ Ashley ឆ្មាតែងតែដើរលេងនៅបរិវេណសាកលវិទ្យាល័យ Vermont State ។ សិស្សតែងតែស្រឡាញ់ចូលចិត្តវា ដោយសារភាពប៉ិនប្រសប់ និងភាពរួសរាយរបស់វា ធ្វើឱ្យមនុស្សជាច្រើនមិនថាសិស្សសូម្បីនាយកសាលាក៏ស្រឡាញ់ចូលចិត្តវាដែរ។ នៅពេលដែលឆ្មាមិនបានមកបរិវេណសាលាមួយរយៈ សិស្សថែមទាំងបង្កើតកន្លែងចងចាំវាទៀតផង។ អ្នកស្រី Asley បាននិយាយថា៖ «មនុស្សវ័យក្មេងថែមទាំងអុជទៀន និងបោះពុម្ពរូបថតរបស់វាទុកមើលទៀតផង។ វាពិតជាគួរឱ្យរំភើបចិត្តណាស់ក្នុងការក្លាយជាម្ចាស់របស់ Max Dow»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7aKYF-Iukw_7LNbrNVaGP1h2FngMhIZxfpLfHuUKRTl2teRdND9tT84Z5PzykNqmTQu9IEcL4Go5ddX8fyND-hnVrnSlYWJNS1hRVwt2e8RTM4zjHBu3CEOYia9C8eS3wxNmYREu_VLC-8dkfWIuSdhJ3Wx0zj-uCXtNjfHAzV7jmZfKa6gl3QD3mX6Q/s1020/photo_2024-05-21_09-54-11.jpg

ហ៊ានផឹកអត់? ក្រុមហ៊ុនអាល្លឺម៉ង់ផលិតស្រាបៀរ «Reuse Brew» ពីទឹកស្អុយ

0

ប្រទេសអាល្លឺម៉ង់ ៖ បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកបានរីកចម្រើនជឿនលឿនគ្រប់ផ្នែកទាំងអស់ ហើយនៅក្នុងឧស្សាហកម្មផ្សេងៗសុទ្ធតែត្រូវការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីផលិតឧបករណ៍ ឬទំនិញបានឆាប់រហ័ស និងមានប្រសិទ្ធភាព ។ រីឯកាកសំណល់ និងទឹកស្អុយ ក៏ត្រូវបានក្រុមហ៊ុននានាយកមកកែច្នៃប្រើប្រាស់ឡើងវិញផងដែរ ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5O8M-RMRfadCxOwhgx5V8uIN_uYPUtaY5Ks3btk5YSVWOUuxUulc6KMmoLbhwcLJwhQfH6hu65hBxPMhWxExMaDleUo8QcsgMGTS8DLlkz8yFmwViMnrfB4l20raVjqHVh2S43h1gqAu9SMIQpFd8SZMzfEQC_G9bUtL-winhYGoNe7H9P67sR2HUNss/s640/crop%20(1).jpg

កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុនអាល្លឺម៉ង់បានផលិតស្រាបៀរពីទឹកស្អុយ ដោយឆ្លងកាត់ដំណាក់កាលចម្រោះកម្ចាត់មេរោគផ្សេងៗ ដែលស្រាបៀរថ្មីនេះមានឈ្មោះថា «Reuse Brew» ។ គេចាត់ទុកថា គឺជាការអភិវឌ្ឍជឿនលឿនយ៉ាងសំខាន់ផ្នែកបច្ចេកវិទ្យាកែច្នៃទឹកស្អុយយកមកផឹក ឬប្រើប្រាស់ឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis1xbS6RjDeXcZst1nYJdI5dMCkqR5cS6pCVr5q-6YQ_RKKYeKYJikjtfgt7YXH4CoVQH9hxwbQOmNuNGh_hn6XGEtrQcUg3FYmUPDjcwVTNXJ0Y6HdmnKoNWNE1hrQkxE9OBD7kiWlji3DESeU5aHCfiE3BW4ZTQJM4Q602NBPIk8O4N_eb3-DGHF6us/s640/crop.jpg

Xylem ជាក្រុមហ៊ុនជំនាញផ្នែកកែច្នៃទឹកស្អុយនៅប្រទេសអាល្លឺម៉ង់បានដំណើរការគម្រោងថ្មីនេះ ដើម្បីដោះស្រាយបញ្ហាការបម្រែបម្រួលអាកាសធាតុ និងការខ្វះខាតទឹកកើនឡើងនៅតំបន់អឺរ៉ុប ។ គម្រោងនេះបានផលិតស្រាបៀរប្រភេទថ្មីមួយពីទឹកស្អុយ ដែលបានឆ្លងកាត់ដំណាក់កាលចម្រោះយ៉ាងត្រឹមត្រូវ និងមានគុណភាពខ្ពស់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqRMs0XgI5EHN5ZoIjaea6nwwd1SAQcbKrMAph7NDVFOb_hLPhkU1FBJE0zZmuhjZTcRvXR-CdAtWDvAIpGFoqejrPJ_96v-kq_RZ3aNMMlZjdPYxiPX9FixOL-z60seVUQ0Vcl6TDqWuQGM3kxbmpyUhR12NNym4U-Dhp45ci9xP2afNccUnoH9krgnI/s1200/n60a9687.webp

ដំណាក់កាលសំខាន់ក្នុងការផលិតស្រាបៀរពីទឹកស្អុយ «Reuse Brew» គឺជាដំណើរការអុកស៊ីតកម្មអូហ្សូនជាមួយកាំរស្មីយូវី និងអ៊ីដ្រូសែន Peroxide តាមរយៈការចម្រោះកម្ចាត់មេរោគ និងភាពកខ្វក់ ។ បច្ចេកវិទ្យានេះអាចកម្ចាត់សារធាតុគីមីនៅលាយឡំជាមួយទឹកស្អុយ និងមេរោគយ៉ាងមានប្រសិទ្ធភាព តាមរយៈអុកស៊ីតកម្ម និងការស្រូបយក ។ ស្រាបៀរថ្មីបានផលិតឡើងក្នុងរោងចក្រចម្រាញ់ទឹកស្អុយតាមបច្ចេកវិទ្យាទំនើបដែលអាចកម្ចាត់មេរោគតូចៗ ដើម្បីឱ្យមានទំនុកចិត្តលើគុណភាពស្រាបៀរមានអនាម័យ និងស្របតាមស្តង់ដារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_bA1B4e4TNL_3AEaIO5s9q-B4oC9d8zXGZ8LTv1X_kvcatgO_vW3m8OXAHkfuc8MC4BUwjTrTHrf2LVaiHAWhjnscpHkWBhTfFOxtjOEbY832wO8bXnlcO7vlEL1HkCVu9q3CMm1GhRPQrckTt1utt2lmlSTWQO5M-tFJ2y52VW0rqWFEgBtBZhU2p8M/s1640/Reuse_Brew_wastewater-beer-1.jpg

ស្រាបៀរផលិតឡើងពីទឹកស្អុយនេះនឹងដាក់តាំងបង្ហាញជាលើកដំបូងក្នុងកម្មវិធីតាំងពិព័រណ៍ផលិតផល «IFAT Munich 2024» ដែលកម្មវិធីនេះអនុញ្ញាតឱ្យក្រុមហ៊ុន នានាអាចយកផលិតផលកែច្នៃពីទឹកស្អុយ និងកាកសំណល់ផ្សេងៗមកតាំងបង្ហាញសាធារណជន ។ អ្នកមកចូលរួមក្នុងកម្មវិធីអាចសាកល្បងក្រេបរសជាតិស្រាបៀរ Reuse Brew ឬយកវាទៅផ្ទះបាន ៕

ក្រសួង ហាមដាច់ខាតទទួលទានមឹកសមុទ្រ ៤ប្រភេទនេះ

0

ដោយឃើញមានការផុស និងចែករំលែក ជាច្រើនទាក់ទងនឹងមឹកមួយចំនួន ដែលមានអុជៗពណ៌ខៀវ ពេលនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញមកបកស្រាយថា៖” មឹកនេះ ជាមឹងពីងពាង Hapalochlaena lunulala ស្ថិតក្នុងអម្បូរ Octopodidae ជាប្រភេទសត្វសមុទ្រដែលពុលខ្លាំងបំផុត វារស់នៅតំបន់ថ្មប៉ប្រះទឹក និងកន្លែងមានផ្កាថ្ម នៅមហាសមុទ្រប៉ាស៊ីហ្វិក និងសមុទ្រឥណ្ឌា មានរបាយរស់នៅពីប្រទេសជប៉ុនរហូតដល់ប្រទេសឥណ្ឌា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN-lqVMxTfZk8qum99IRU9PWGtK8kze4Nk3Kbj1_hELDGWJbjDjMILXqqXiwGYFffQggiHqi1vq6oGasWYTxUosRQNw4nymw8WRt-OqP35uNVn6BrCnG_EyD2Cvx34EAVTIiOhfLC-6UIxrQrvWEixyi2F2iYfj8RfO1sx_zFNMVdFQh7yUG-dJIsBGQ0/s3456/Greater_blue-ringed_octopus_(Hapalochlaena_lunulata)_(16219454856).jpg

មឹកនេះមាន ៤ ប្រភេទ គឺ H. fasciata, H. lunulata, H. maculosa និង H. nierstraszi. គេកំណត់អត្តសញ្ញាណវាបានដោយនៅលើស្បែកមានពណ៌លឿង និងមានដុំជារង្វង់ពណ៌ខៀវ និងពណ៌ខ្មៅ តែពណ៌ទាំងនេះអាចផ្លាស់ប្តូបាននៅពេលមានការគំហែងលើវា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmxtmrprCfaYIzl744CPQX47GjtMCh4Kfn4LTTGe54tNV4AFBTv6a5SG-aTrR09knLOsGxbNutgU5jBKAsSv5w5JvXj7gH4yfHk3zsGq6G71Jyzhb11_g3t0tfVln50U0InXsHWragnv8mXK_SZgtM5YtTBUkt2zuEfl-UppzUySfRNBcjol-P8qibwLY/s1470/Hapalochlaena_lunulata.jpg

ពពួកសត្វមឹកនេះ វារស់នៅមានសភាពធម្មតា តែជាប្រភេទមានពិសខ្លាំង ដោយមានផ្ទុកសារធាតុពុល មានឈ្មោះ Tetrodotoxin។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4n7WXClTa3G7GimMEMqhBuw-C-3-c5T60BBhfjJbAKOqSg_eZCCqITRAm2QLRataS6C1_9-36IA-ekB3bxaRO68xvobC3p1DPOJhRvIZ4eBV6NQRCRLxjkdgw2gJQDSXLbH86OaWfCtJUXppi-s8YKBzmPVR0aJRr-Ssm5lilx5oZRXQv_eAK7P-JQHA/s281/images%20(1).jpg

តែយ៉ាងណាមិញ បើតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប លោក ថឹង បូរិន បានបញ្ជាក់ថា៖”សម្រាប់មឹកប្រភេទនេះ គេមិនដែលឃើញរស់នៅក្នុងសមុទ្រខេត្តកែប ឬរស់ក្នុងសមុទ្រនៃប្រទេសកម្ពុជានោះទេ”៕

មកស្គាល់បុរសជ្រមុជទឹកជ្រៅបំផុតលើពិភពលោកដោយគ្មានឧបករណ៍ជំនួយ

0

ប្រទេសអូទ្រីស ៖ លោក Herbert Nitsch បានកើតនៅប្រទេសអូទ្រីស ហើយជីវិតរបស់លោកប្រៀបដូចជាត្រី១ក្បាល ដែលតែងតែហែលក្នុងទឹកជាប្រចាំ ។ លោកបានឈ្នះកំណត់ត្រាពិភពលោក ផ្នែកការជ្រមុជទឹកដោយគ្មានប្រើប្រាស់ឧបករណ៍ជំនួយសម្រាប់ដកដង្ហើម មានន័យថា លោកអាចជ្រមុជទឹកក្នុងទឹកសមុទ្រជ្រៅ ដោយសារជំនាញពិសេសរបស់លោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihUCiDk9j-XTMO0-2_eXa2a2_K9oXrnRN24WMaCuYsBz6Xf_j2dKcfOSRVY8pMQGNpKiNNKce2chvSP9o2MPoiZkji1upoShZV9knx5X2YrvI4kOU-kMyGwQGjHioUNz-jvjXtB60Z7yxn65_35yzppG65LWvv1ZCrv1yjmImQJz-h3jGPp7pMea2KYTc/s2048/632c30760dcd7_herbert-nitsch-apnoetauchen-rekord-malediven-urlaub-b-.jpg

នៅពេលជម្រុជទឹកម្តងៗ លោក Herbert Nitsch អាចទប់ដង្ហើមបានរហូតដល់រយៈពេល៩នាទី និងជ្រមុជទឹកបានជ្រៅបំផុតស្មើនឹង២៥៣ម៉ែត្រ ។ ជម្រៅនេះ គឺជាកម្រិតមួយជ្រៅជាងច្រកសមុទ្រនៅប្រទេសអង់គ្លេសទៅទៀត ។

ការហ្វឹកហាត់ជម្រុជទឹកក្នុងទឹកសមុទ្រជ្រៅបំផុតរបស់លោក Herbert Nitsch ដោយពុំចាំបាច់ប្រើប្រាស់ឧបករណ៍ជំនួយដកដង្ហើមនេះ ហៅថា «គ្មានដែនកំណត់ ឬ No Limits» ។ លោកតែងតែងហ្វឹកហាត់ជម្រុជទឹកជ្រៅជាប្រចាំដោយប្រើជំនាញពិសេស រួចហើយ លោកបណ្តែតខ្លួនឡើងមកលើផ្ទៃទឹកវិញដោយសុវត្ថិភាព និងពុំត្រូវការឧបករណ៍ជំនួយអ្វីទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidklCBH3K9x-v56j6Ch9wH8FiR-Yv8s0PW1Sc8Qc30Hxoyyb9-KG3B0NTwcKg-fsJKQeImRDrV9lbU3p5LxhgCp6XpOJu_RcAImoew3A-NJG3SiJImWIhndonLW1cxRxgfLpGh5JrT-TlW1yIIvPxG9MgzhFPhqu9gTB_JzEMJv0pd2SN0utyPaWek8H0/s1080/herbert-nitsch-aka-the-deepest-man-on-earth-v0-tkigo2rtmhmb1.jpg

ការហ្វឹកហាត់ជ្រមុជទឹកជ្រៅដោយគ្មានឧបករណ៍ជំនួយពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ហើយអ្នកមានជំនាញជ្រមុជទឹកផ្សេងទៀតចាត់ទុកថា វាពិបាក និងគ្រោះថ្នាក់បំផុត ។ កន្លងមក អ្នកជ្រមុជទឹកជាច្រើននាក់បានស្លាប់ក្នុងអំឡុងពេលហ្វឹកហាត់ជ្រមុជទឹកគ្មានឧបករណ៍ជំនួយ ។

លោក Herbert Nitsch បានប្រើប្រាស់បច្ចេកទេសជាច្រើន រហូតដល់មានសេចក្តីរាយកាណ៍ថា សមត្ថភាពសួតរបស់លោកបានពង្រីករហូតដល់១៤លីត្រ ខណៈសមត្ថភាពសួតជាមធ្យមរបស់មនុស្សប្រុស ស្មើនឹង៦លីត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTI6TyGPDRBQ6GB62sHf6tiiHBJqNVQ3rCQYDXFcHsOtIi_g9TGQOiatFbdjfziz_-qKF90zswvRPW6acZ7nw77bJLmQxGhjKusesTCy_QGijLKeqDoeMjCndUySXwNcCmJkdaVC5V-ameck-tBTnVoagKq8UarypN6FiVRqS3RtprB5E2Y83Z1rGlOD0/s5616/HNPS-808-20120530_nitsch__MG_1518.jpg

កាលពីខែមិថុនា ឆ្នាំ២០០៧ លោក Herbert Nitsch បានឈ្នះកំណត់ត្រាពិភពលោក ដោយលោកបានជ្រមុជទឹកក្នុងជម្រៅ២១៤ម៉ែត្រ ។ ក្រោយមក នៅឆ្នាំ២០១២ លោកបានជ្រមុជទឹកជ្រៅជាងនេះ គឺស្មើរហូតដល់២៥៣ម៉ែត្រ ឬស្មើនឹងអគារកម្ពស់៧០ជាន់ នៅបរិវេណក្បែរកោះសាន់តូរីនី ប្រទេសក្រិក ៕

សាយ ប្រកាសព្រឹត្តិការណ៍រត់ថ្មីដើម្បីជួយសាលារៀនកុមារអូទីហ្សឹម

0

លោក អ៊ួន បឋម ហៅ សាយ បានប្រកាសពីព្រឹត្តិការណ៍ថ្មីមានឈ្មោះថា «រត់ដោយបេះដូង-RUN BY HEART» ដែលអ្នកចូលរួមអាចរត់ជាមួយកុមារអូទីហ្សឹម ក្នុងរយៈចម្ងាយ ៤០០ ម៉ែត្រ នៅក្នុងបរិវេណតម្រាយផ្លូវរត់ក្នុងទីលានបាល់ទាត់ នៃពហុកីឡដ្ឋានជាតិអូឡាំពិក។ កម្មវិធីនេះធ្វើឡើងមានគោលបំណងក្នុងការរៃអង្គាសថវិកាបន្ថែម ជូនទៅកាន់សាលាទន្សាយ ដែលជាសាលារៀនមួយ ទទួលការថែទាំ និងបង្ហាត់បង្រៀន ទៅដល់កុមារអូទីហ្សឹម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG8eE0TURFINklq14JZRXB-tE-tVG5JIih2zYUgp7_BTVZTugpPazuaPFKHMkpbPVsKRv1qmfaj4I9kHcnlcMhkdeZnZ890dqykWn8bKfP7Ljdpl35NlM3XEkT1MzlXrfaSUgAc4LUMm-FGGFzlaqSlz1TCGdaQeHyC5MPDktfLXNyneWd7AnTi2T_P2g/s640/1610421094eyhjx-136801742-4368687476480417-1811817843248359663-o.jpg

សាយ ជាសិល្បករម្នាក់តែងតែខ្នះខ្វែងក្នុងកិច្ចការសប្បុរសធម៌បង្កើតព្រឹត្តិការណ៍រត់ដើម្បីរៃអង្គាសប្រាក់ជូនទៅដល់មន្ទីរពេទ្យកុមារហើយសកម្មភាពរបស់លោកដក់ជាប់ក្នុងចិត្តមហាជនជានិច្ច។ ជាមួយគ្នានេះ បន្ទាប់ពីសកម្មភាពជួយដល់មន្ទីរពេទ្យសង្គ្រោះកុមារ ពេលនេះសាយ បានប្រកាសកម្មវិធីពិសេសថ្មីមួយទៀតដើម្បីជួយដល់សាលារៀនកុមារអូទីហ្សឹម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAh2QGUuD2_GaB2Aicq1kFZecDXRhwCsRllrS32ChaCZYrXohvm-lGp7rE2Xt8FxjDPmXtuXD6SyWo5-GRqSzhd3R3CBwMpm8P2JlzVTXl9jOlTCs-lS3s0H9uffn_PeogfDFuGrJHW2UopsOZAa6dtlIy4sydQqcoYjNLibB6HQlk27YgSD7cfQsFsmU/s1440/image_2024-05-20_14-02-16.png

តាមការប្រកាសរបស់ សាយ នាថ្ងៃទី១៩ ឧសភា បានឱ្យដឹងថា «ក្រុមការងារ Run With Sai រួមជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និង សាលាទន្សាយ The Rabbit School សូមអនុញ្ញាត នាំមកជូននូវកម្មវិធីពិសេស មានឈ្មោះថា “រត់ដោយបេះដូង-RUN BY HEART” ក្នុងព្រឹត្តិការណ៍ “រត់ពីចម្ងាយជាមួយសាយ លើកទី ២ ឆ្នាំ ២០២៤” ជាប្រភេទកម្មវិធីរត់ពិសេស សម្រាប់អ្នកដែលបានបរិច្ចាគចាប់ពី ២០០,០០០រៀល/៥០ដុល្លារ ឡើងទៅ ដែលនឹងទទួលបានឱកាសក្នុងការអញ្ជើញជាភ្ញៀវកិត្តិយសចូលរួមរត់ជាក្រុម ជាមួយកុមារអូទីហ្សឹម ក្នុងរយៈចម្ងាយ ៤០០ ម៉ែត្រ នៅក្នុងបរិវេណតម្រាយផ្លូវរត់ក្នុងទីលានបាល់ទាត់ នៃពហុកីឡដ្ឋានជាតិអូឡាំពិក។ កម្មវិធីពិសេសនេះ ជាកម្មវិធីថ្មីមួយរៀបចំឡើងដោយមានបំណងក្នុងការរៃអង្គាសថវិកាបន្ថែម ជូនទៅកាន់សាលាទន្សាយ ដែលជាសាលារៀនមួយ ទទួលការថែទាំ និងបង្ហាត់បង្រៀន ទៅដល់កុមារអូទីហ្សឹម(Autism) មានទីតាំងនៅរាជធានីភ្នំពេញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaVJr7QjVlKDNTCyQrZXvDCboNlY8LVC8u8B82TpuNTh3e0FeE6SQZ07zth0q69h9Y1xXKV6tS4kNuFrTHjSctZ5HA3GPi5W9kbN8ZNJrrjbsLIzkZBXW6cHoqaf1COmNgREN_RdKiY8CoRAK-MGvEMBeiBLuNsaDHFSSdcQlyCwOiJ15iOGjbuitVJ58/s2896/image_2024-05-20_14-02-15.png

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ សាយ បានរៀបចំព្រឹត្តិការណ៍ “ទីកែប រត់អបអរសាទរបុណ្យឯករាជ្យជាតិ” “KEP SEA-MOUNTAIN RUN” នៅខេត្តកែប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៧០ឆ្នាំ បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា រំលឹកនូវគុណូបការៈ ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តមរបស់សម្តេចតាក្នុងព្រះរាជបូជនីយកិច្ចទាមទារមកវិញ នូវឯករាជ្យពេញបរិបូរណ៌ ពីសំណាក់ អាណាព្យាបាលបារំាង៕

មន្ទីរពេទ្យកុមារអង្គរ បោះពុម្ភផ្សាយរបាយការណ៍លទ្ធផល៦ខែ នៃការពិនិត្យ ព្យាបាលនិងថែទាំកុមារ ដែលមានចំនួនរាប់ម៉ឺននាក់

0

អស់រយៈពេល២៥ឆ្នាំ (១៩៩៩ – ២០២៤) មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប បានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការពិនិត្យ ព្យាបាល និងថែទាំកុមារកម្ពុជា ជាច្រើនលាននាក់ ឱ្យទទួលបាននូវសុខភាពល្អ។ ក្នុងពេលថ្មីៗនេះ មន្ទីរពេទ្យកុមារអង្គរ បានបោះពុម្ភផ្សាយនូវរបាយការណ៍លទ្ធផលរយៈពេល៦ខែ របស់ខ្លួន គិតចាប់ពី ខែតុលា ឆ្នាំ២០២៣ ដល់ ខែមីនា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCkWyd1IhSavFJY_azqbt35kXS8ttVrmvmdZC5BeJAYdb2VBooMgWm457aBdwWuCF-WC8zeP-RHFJvZapL-KmxvOJTUbkPhIW_xISeyhX9LvWKHvLiiLypejMAvB4IG7O-kOwTpgKS1bpNBcg3mIAoQ_7wp0VBr6roi8cgFknAWQvr_zhc4Ee96Tkc6tg/s5472/cbhep_health%20education_vaccine_nutrition__2.jpg
នៅក្នុងរបាយការណ៍លទ្ធផលរយៈពេល៦ខែ (ខែតុលា ឆ្នាំ២០២៣ ដល់ ខែមីនា ឆ្នាំ២០២៤) មន្ទីរពេទ្យកុមារអង្គរបានពិនិត្យ ព្យាបាល និងថែទាំកុមារ ចំនួន ប្រមាណ ៥៤ ០០០ ករណី នៅផ្នែកពិគ្រោះជំងឺក្រៅ និង ជាង២ ០០០ ករណី ទៀត នៅផ្នែកសម្រាកព្យាបាល។ បន្ថែមពីលើនេះមានកុមារ ប្រមាណ ១ ០០០ ករណី បានទទួលការជួយសង្គ្រោះអាយុជីវិត នៅក្នុងផ្នែកសង្គ្រោះបន្ទាន់ ជំងឺធ្ងន់ធ្ងរ និងផ្នែកព្យាបាលថែទាំទារក ខណៈកុមារ ប្រមាណ ៧ ៦០០ ករណី បានទទួលការវះកាត់តូចនិងធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzC-Q27AeyAJS52uoOWETBd-vO1IA6n0ITsAV-NOsOdkX6OPPLBEifccqAjh37qalq9xm_3cBBMjjrkeuNE9R-Sjo425IfDeaxivyoZRKhyZUfCR1-R2NUz-U8m87LAdkGURR1_1kwfW_54KjU62YJI1jDqrEffSJlt3XEq79itm_FKY3qCHa0CVXceo4/s5472/cute_baby_neo_IMG_0579.jpg
មាតារបស់កុមារមានជំងឺមហារីកម្នាក់ មកពីខេត្តបាត់ដំបង បានលើកឡើងថា “គ្រួសារខ្ញុំគ្មានលទ្ធភាពព្យាបាលកូនខ្ញុំទេ ដោយសារជំងឺមហារីក។ តែគ្រូពេទ្យកុមារអង្គរ ទទួលព្យាបាលកូនខ្ញុំ ហើយព្យាបាលដោយយកចិត្តទុកដាក់ទៀតផង។ កូនខ្ញុំបានប្រសើរឡើងជាងមុនឆ្ងាយណាស់។”
ក្រៅពីការពិនិត្យ ព្យាបាល និងថែទាំអ្នកជំងឺ មន្ទីរពេទ្យកុមារអង្គរ ក៏ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលមួយផងដែរ។ មន្ទីរពេទ្យកុមារអង្គរ បានផ្តល់វគ្គបណ្តុះបណ្តាលអប់រំ បង្ការសុខភាពដល់ ប្រជាពលរដ្ឋ នៅតាមតំបន់គោលដៅក្នុងខេត្តសៀមរាប និងព្រះវិហារ ដោយមានអ្នកចូលរួម ជាង ២៧០ ០០០ វត្តមាន។ ជាមួយនឹង ចំនួនវត្តមានអ្នកចូលរួម ប្រមាណ ៩ ០០០ វត្តមានផ្សេងទៀត តាមរយៈការបណ្តុះបណ្តាលដល់ មន្ត្រីសុខាភិបាល និស្សិតវេជ្ជសាស្ត្រ និងគិលានុបដ្ឋាកចុះកម្មសិក្សា ព្រមទាំងបុគ្គលិកកុមារអង្គរផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXt-Nh8EKDfiVnGEtPMkqNix6yWeWC7seC6cTu08Xa7OMY-n5k7sWRY81GnIgfdr3LlLqjUveiHjX-N5OPzC_EDh5srn53epHYdvyHqcCupS2_UmC6937FR_JRrFgiGtoO0xpILHEpEURx_9pe0jscCw2a0SEgdY3sDkInFZtZYhlETdGph_Zt7viCOso/s5472/icu_nursing%20student_medical%20care_IMG_9909.jpg
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ថា “ខ្ញុំបាទផ្ទាល់ ពិតជាមានអំណរគុណយ៉ាងខ្លាំង នូវការឧបត្ថម្ភគាំទ្រ ពីបងប្អូនទាំងអស់គ្នាអស់រយៈពេល ២៥ឆ្នាំនេះ។ លទ្ធផលទាំងនេះ កើតចេញពីការគាំទ្រនិងឧបត្ថម្ភរបស់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស អ្នកស្ម័គ្រចិត្ត ក្រុមប្រឹក្សាភិបាល បុគ្គលិកមន្ទីរពេទ្យកុមារអង្គរ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលពោរពេញដោយ ទឹកចិត្តសប្បុរសធម៌ ភាពស្មោះស័្មគ្រ និងការបេ្តជ្ញាចិត្តខ្ពស់។”
គូួរបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំ មន្ទីរពេទ្យកុមារអង្គរត្រូវការថវិកាប្រមាណ ៦លានដុល្លារអាមេរិក ដើម្បីដំណើរការមន្ទីរពេទ្យកុមារអង្គរ តាមរយៈសកម្មភាពធំៗចំនួន៣ គឺ ការពិនិត្យ ព្យាបាល ថែទាំជំងឺនៅក្នុងមន្ទីរពេទ្យ កម្មវិធីអប់រំបណ្តុះបណ្តាលវេជ្ជសាស្ត្រ និងកម្មវិធីអប់រំបង្ការសុខភាពនៅតាមសហគមន៍។ មន្ទីរពេទ្យ សូមអំពាវនាវ ដល់សប្បុរសជននានា ក្រុមហ៊ុន និងស្ថាប័នគ្រប់លំដាប់ថ្នាក់ សូមមេត្តាបន្តផ្តល់ជំនួយទៅតាមលទ្ធភាព ដើម្បីជួយសង្គ្រោះជីវិតកុមារដែលត្រូវការ ការព្យាបាល ថែទាំសុខភាព បណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រ និងដើម្បីផ្តល់ការអប់រំបង្ការសុខភាពសហគមន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaEBwPAxct0_NQvCr5Kb9KtfCx17ujoA36h7Ca6eTm-iN5xjpfAQaaJNa-ld-XvpLCoqjqdBWq0DJ4F67tF90aLzMcgkZVgWSSg_Yo7-hQKejArvrF7Sq5SErqGLCrqNuzJG5n9kmy7rQjM8vCCAkNeZl2kgaDTqWD_iCVATBuTowv94BcV1Mebi8fzaM/s5472/IMG_1002.jpg

អំពីមន្ទីរពេទ្យកុមារអង្គរ៖
មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលផ្តល់សេវាសុខភាពកុមារ ឈានមុខមួយ មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប។ ចាប់តាំងពីឆ្នាំ១៩៩៩មក មន្ទីរពេទ្យកុមារអង្គរបានជួយសង្គ្រោះជីវិតកុមាររាប់លាននាក់ ផ្តល់ការអប់រំបង្ការសុខភាពដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ សាលារៀន មណ្ឌលសុខភាព និង អប់រំបណ្តុះបណ្តាលវេជ្ជសាស្ត្រដល់មន្ត្រីសុខាភិបាល និស្សិតវេជ្ជសាស្ត្រ គិលានុបដ្ឋាក និងឆ្មប។ ជាទូទៅមន្ទីរពេទ្យកុមារអង្គរ ទទួលពិនិត្យ ព្យាបាល ថែទាំកុមារប្រមាណ ៣០០ ទៅ៤០០នាក់ ក្នុងមួយថ្ងៃៗ និងត្រូវការជំនួយ ប្រមាណ ៦លានដុល្លារ ជារៀងរាល់ឆ្នាំដើម្បីដំណើរការមន្ទីរពេទ្យ និងសកម្មភាពអប់រំនានា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDRlkm-uAGwEXPsw59ZI4kTH-qytzw-ua3P2sJHFzpPLgI-2D-JjX7gWLdv847pKAJ-LroDiF3g3zrPDC06ZS1gXapnTc2cBoPErgW8HJVuR-xcgNfs-rPF98N1RUUXrg93aQfbV7PreNRvQB3hTNhqtAdau8v-yxrsUZC_1Hg6VUh3mWThBBLhfSgFA4/s5472/ipd_microteaching_IMG_0177.jpg

ទំនាក់ទំនងសារព័ត៌មាន៖
លោក ថេន រតន៍ ប្រធានផ្នែកទំនាក់ទំនង និងផ្សព្វផ្សយព័ត៌មាន
លេខទូរស័ព្ទ៖ + ៨៥៥ (០) ៦៩ ៥៧ ៣៩ ៨០ អ៉ីម៉ែល៖ rorththen@angkorhospital.org
ផ្លូវទេពវង្ស និងអ៊ុំឆាយ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ស្រុក និង ខេត្តសៀមរាប
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfH0kGguVGHwamYMA2HeRxiUO7wzQeBs5BH6FaE5lCulM2IbG8EnIkOWAls7hORnytNHiOzSpNC5kFWLXwHlPc8kyCa_mp47hYQe6j0q_ZvmXdHIj4Gnd1gHk4VqVDYsuhyphenhyphenKHzPj34HCeFCcC5Ko0JltwA9PoxoNOcnB2SspRMdWRRlnMO6EHQHR5SVj0/s1200/U90%20Feature%20.png

ឧប.ទ្ទវហេ.តុឬឃា.តក.ម្ម? ធ្លា.ក់ឧទ្ធម្ភាគចក្រ បណ្តាលឲ្យប្រធានាធិបតីអ៊ីរ៉ង់ បានបាត់.បង់ជីវិ.តភ្លាមៗ!

0

យោងតាមប្រភពប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ,រដ្ឋមន្ត្រីការបរទេសរបស់ប្រទេស ,និងមន្ត្រីជាច្រើននាក់ទៀត ត្រូវបានគេរកឃើញថាបានបាត់ប.ង់ជី.វិត កាលពីថ្ងៃចន្ទទី២០ ខែឧសភានេះ ប៉ុន្មានម៉ោងបន្ទាប់ពីឧទ្ធម្ភាគចក្ររបស់ពួកគេបានធ្លា.ក់នៅតំបន់ភ្នំដែលមានអ័ព្ទ នៃភាគពាយ័ព្យរបស់ប្រទេស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCd5yGE0AHWNt7GcMyEDiwv-yOKtmBjYRYCYgi0BWSKNM6wXkcS6I2Q6_YqXa0rScY794wU4UDyCDJMEghUS35JTQmHBaCEarRsJetwOX4yqMes2WFalqGavmDW7NePvcLZ2pUXFgX7kOxvfd9UE1m7QNq_I36RIIHVOBZzlsMzTZ47dXuoMlhsc9-LZY/s700/664a1ab59fc063e829b2ac23.webp

បំណែកនៃឧទ្ធម្ភាគចក្រ ដែលបានធ្លាក់កាលពីថ្ងៃអាទិត្យទី១៩ ខែឧសភា ដែលដឹកលោក Raisi ,រដ្ឋមន្ត្រីការបរទេស Hossein Amirabdollahian ,អ្នកដំណើរ និងនាវិក ៦នាក់ផ្សេងទៀត ត្រូវបានរកឃើញនៅព្រឹកថ្ងៃច័ន្ទ បន្ទាប់ពីការស្វែងរកពេញមួយយប់ ក្នុងស្ថានភាពព្យុះភ្លៀង។ ទោះជាយ៉ាងណា លោកប្រធានាធិបតី រដ្ឋមន្ត្រីការបរទេសនានា និងអ្នករួមដំណើរទាំងអស់នៅក្នុងឧទ្ធម្ភាគចក្រត្រូវបានបាត់បង់ជីវិតនៅក្នុងការធ្លាក់នេះផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា រូបភាពពីគេហទំព័របង្ហាញពីឧទ្ធម្ភាគចក្រ Bell 212 ផលិតដោយសហរដ្ឋអាមេរិក បានធ្លាក់ចូលទៅក្នុងកំពូលភ្នំ។ បើតាមការសន្និដ្ឋានក្រៅផ្លូវការ អ្នកទាំងអស់គ្នានោះបានស្លាប់ គេថាអាចបណ្តាលមកពីឧទ្ធម្ភាគចក្របានបើកកាត់តំបន់ភ្នំនោះ ស្របពេលដែលអាកាសធាតុត្រជាក់ខ្លាំង។ ទោះជាយ៉ាងណា មិនទាន់មានសេចក្តីរាយការណ៍ណាមួយបញ្ជាក់អំពីមូលហេតុនៃការធ្លាក់ឲ្យបានពិតប្រាកដនៅឡើយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBsaCOAgy2wVdZjwBFLtpsvdhZlqCU6BbsIEXQhyo_w87__MJgC_UTAq3VFLspf3-z7mUL3BcZ-KxwWQ82F8P7awwdnyzg4qA_o_PPWKOx9pb4Cq4rY9I3gEgIg0eTGewDieQuQU001snlHWcQUU_2E2owq5r4hBQSyP7WO0z19awpHBuyJGtuJZMGeic/s1200/m508614_iran-president-helicopter_625x300_20_May_24.jpeg

ការធ្លាក់ឧទ្ធម្ភាគចក្រ បន្ទាប់ពីលោក Raisi បានត្រឡប់ពីដំណើរទស្សនកិច្ចផ្លូវការទៅកាន់ព្រំដែនជាមួយប្រទេស Azerbaijan នៅភាគពាយព្យនៃប្រទេសអ៊ីរ៉ង់។ Raisi ដែលមានអាយុ ៦៣ ឆ្នាំត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីក្នុងឆ្នាំ ២០២១ ហើយចាប់តាំងពីការឡើងកាន់តំណែងបានកសាងនូវស្នាដៃជាច្រើន ដូចជារឹតបន្តឹងច្បាប់សីលធម៌ ត្រួតពិនិត្យការបង្រ្កាបយ៉ាងបង្ហូរឈាមលើការតវ៉ាប្រឆាំងរដ្ឋាភិបាល និងបានជំរុញយ៉ាងខ្លាំងនៅក្នុងកិច្ចចរចានុយក្លេអ៊ែរជាមួយមហាអំណាចពិភពលោក។

យ៉ាងណាមិញ ការធ្លាក់យន្តហោះនេះកើតឡើងចំពេលដែលមានការខ្វែងគំនិតគ្នាកាន់តែខ្លាំងឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ជុំវិញវិបត្តិនយោបាយ សង្គម និងសេដ្ឋកិច្ច។ មេដឹកនាំស្មៀនរបស់អ៊ីរ៉ង់ប្រឈមមុខនឹងសម្ពាធអន្តរជាតិជុំវិញកម្មវិធីនុយក្លេអ៊ែរដែលមានជម្លោះរបស់ទីក្រុងតេអេរ៉ង់ និងការធ្វើឱ្យទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅជាមួយរុស្ស៊ីក្នុងអំឡុងសង្គ្រាមនៅអ៊ុយក្រែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqxrvuPCmqU6OtSj4LK-7vfnc9X3TAfD_qyICk4OE8wyH3NXwL8SF9AeEQyvWJQ_r-PWbDE2PMgCaHK6MBpQRnrR_-R7tDRAHoiDBvWrP3pGXsJssP95TuwrAYl7r11WeK4-ScChKjMZ0sROUiNRVl5sL-Q_CP0oGI5waOpagpFIp9RtNLZOkjTXTSxhs/s900/photo_2024-05-20_16-05-52.jpg

ចាប់តាំងពីក្រុមហាម៉ាស់ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់បានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា បង្កឱ្យមានការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ការប៉ះទង្គិចគ្នាដែលពាក់ព័ន្ធនឹងក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់បានផ្ទុះឡើងពាសពេញមជ្ឈិមបូព៌ា៕

ដាច់ខាតកុំធ្វើលំហាត់ប្រាណនេះឱ្យសោះប្រយ័ត្នបាត់.បង់.ជីវិត

0

កាលពីថ្ងៃទី១៩ ខែឧសភា មានបុរសជនជាតិចិនម្នាក់បានបាត់.បង់.ជីវិត បន្ទាប់ពីធ្វើលំហាត់ប្រាណមួយនេះ ដែលបង្កឱ្យមានភាពចម្រូងចម្រាស់ពេញបណ្តាញសង្គម។
លំហាត់ប្រាណ «ព្យួរចង្កា» គឺជាលំហាត់ប្រាណដ៏ពេញនិយមមួយនៅក្នុងប្រទេសចិនដែលគេជឿថាអាចបំបាត់ការឈឺក និងការឈឺឆ្អឹងខ្នង។ យោងតាមគេហទំព័រ Oddity Central បុរសអាយុ ៥៧ ឆ្នាំម្នាក់បានស្លា.ប់ភ្លាមៗ ខណៈពេលដែលកំពុងធ្វើលំហាត់ប្រាណ “ព្យួរចង្កា” នៅលើយោលនៅឯកន្លែងហាត់ប្រាណក្នុងទីក្រុង Chongqing ប្រទេសចិន។ ទោះជាយ៉ាងណាប៉ូលិសបានកំណត់ពីមូលហេតុនៃការស្លាប់របស់បុរសនោះថាគឺជាការចងក។

យោងតាមសាក្សីដែលនៅក្នុងហេតុការណ៍នោះបាននិយាយថា ជាទូទៅលំហាត់ប្រាណនេះពាក់ព័ន្ធនឹងការព្យួរចង្ការនៅលើឧបករណ៍ពិសេសរាងអក្សរ U ដែលធ្វើពីស្បែក បន្ទាប់ពីដាក់ចង្កាឡើង អ្នកហាត់អាចយោលដងខ្លួនក៏បាន ឬរក្សាវាឱ្យនៅស្ងៀមក៏បាន។ ប៉ុន្តែផ្ទុយទៅវិញបុរសនោះស្រាប់តែហាត់ខុសបច្ចេកទេសដោយគាត់បានព្យួរកខ្លួនឯង និងយោលខ្លួនយ៉ាងខ្លាំងទើបធ្វើឱ្យមានរឿងនេះកើតឡើង។ ទោះជាយ៉ាងណាក៏ដោយវិធីសាស្ត្របណ្តុះបណ្តាលនេះនៅតែមានគ្រោះថ្នាក់ខ្លាំងដល់ជីវិត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwAgp78JVlzAj4MTfNPjOl8jIis-WDnrqvmV8K3_Y1NojgHFLD3PjaNC7EjnWhhpv7v0sPKA_gMChemaPxZQmJ6i8ecGdbvzwr-1Ehc32WuTJo1hlbOCxxUsttAobPFjQjMwtLCSVl3Jakb9iKlM95Wlqn9bpo9vkMkGqIYH_AxdRahXgJEdlnaS4HKT0/s634/photo_2024-05-20_15-53-50.jpg

អស់រយៈពេលជាច្រើនឆ្នាំសមយុទ្ធ “ព្យួរចង្កា” ដ៏ចម្លែកបានបង្កឱ្យមានភាពចម្រូងចម្រាសពេញប្រទេសចិន។ លំហាត់នេះត្រូវបានណែនាំនៅឆ្នាំ ២០១៧ ដោយលោក Sun Rongchun ដែលបានអះអាងថាវិធីសាស្ត្រនេះមានប្រសិទ្ធភាពក្នុងការបំបាត់ការឈឺក និងខ្នង។ បន្ទាប់ពីនោះ លំហាត់ប្រាណនេះក៏បានក្លាយជាការពេញនិយមយ៉ាងឆាប់រហ័សនៅក្នុងសួនឧទ្យាន និងកន្លែងហាត់ប្រាណខាងក្រៅទូទាំងប្រទេសចិន។ ទោះបីជាការព្យួរចង្កានេះអាចធ្វើឱ្យមនុស្សបាត់ឈឺក ឬឈឺឆ្អឹងខ្នងពិតមែន ក៏ក្រុមគ្រូពេទ្យបានព្រមានអំពីគ្រោះថ្នាក់នៃការធ្វើលំហាត់ប្រាណ ដោយហាមព្យួរញឹកញាប់ពេក យូរៗម្តងបានហើយ។

គួរបញ្ជាក់ដែរថា សោកនាដកម្មថ្មីៗនេះបានបង្ហាញឱ្យឃើញថានៅពេលដែលមនុស្សមិនបានអនុវត្តត្រឹមត្រូវតាមការណែនាំរបស់អ្នកជំនាញនោះហានិភ័យនឹងកើតឡើង។ លោក Zhao Qiang នាយករងនៃមន្ទីរពេទ្យសម្ព័ន្ធក្នុងសាកលវិទ្យាល័យឱសថបុរាណ Tianjin ប្រទេសចិនបានព្រមានថា “កុំធ្វើលំហាត់ប្រាណដោយប្រើឧបករណ៍ចម្លែកទោះបីជាលំហាត់នេះផ្អែកលើគោលការណ៍នៃការព្យាបាលក៏ដោយ។ វាអាចបំផ្លាញសរសៃប្រសាទ ខួរឆ្អឹងខ្នង ឬអាចបណ្តាលឱ្យកើតជំងឺដាច់សរសៃឈាមខួរក្បាល។ ដូច្នេះកុំព្យួរក ឬចង្កាពេលហាត់ប្រាណ វានឹងមិនមានអត្ថប្រយោជន៍ណាមួយសម្រាប់សុខភាពរបស់អ្នកឡើយ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6d6O3Mt4SD7pR9qIUStr_6de8r8MuF1ZYHBR0qQ0ADl4WFy30u2TlVKLeMBKOQHZNrns95R31eH2ncD_-duH8f7lYZLGlnTFZ5M8uE9EqLQ6BezPJrwyKrDcEDjQ_U9naOFnjnW7a-t06MQStfc_-73_SrDaOaGl7lqmIxOxpD-KAdGrVzjUL5l6Uoa8/s636/photo_2024-05-20_15-53-22.jpg

ILO ស្នើប្រទេសនានារកដំណោះស្រាយ ខណៈកម្មករស្លា.ប់ ដោយសារអាកាសធាតុក្តៅកើនឡើង

0

អង្គការពលកម្មអន្តរជាតិ (ILO) ដែលជាភ្នាក់ងារមួយស្ថិតនៅក្រោមអង្គការសហប្រជាជាតិ បានបង្ហាញរបាយការណ៍ចុងក្រោយថា បញ្ហាការធ្វើការនៅក្រោមកំដៅថ្ងៃក្តៅខ្លាំង និងការបំពុលបរិយាកាសនៅតាមប្រទេសនានា បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព និងសុវត្ថិភាពរបស់កម្មករនៅជុំវិញពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5IsKqVa2QU0EHvzU97hxPyP1VP_ZArJPibc_u5NUBLre0FURaRVv6a2UfFDpQszjV28QhVOFhs0SPmMHOhN1xYCiVL_yQfbBJ_nPs-dcXpd-FnI35gNeoC4FW_GCZFofTVb_a0pzJKllgOP_-0thwUzDkpd2l9zrPkn6pBiLGagI3Yyq12_gj5WBECfA/s989/20190724_zaa_d20_141.webp

របាយការណ៍ «Health Policy Watch» បញ្ជាក់ថា មានកម្មកររហូតដល់ជាង២២លាននាក់ ដែលបានប្រឈមនឹងការកើតជំងឺផ្សេងៗដោយសារអាកាសធាតុក្តៅខ្លាំងពេក និងមានកម្មករស្លាប់ជិត២ម៉ឺននាក់ក្នុង១ឆ្នាំៗ ដោយសារតែសីតុណ្ហភាពកើនឡើងខ្ពស់ ហើយចំនួននេះបានកើនឡើងជាបន្តបន្ទាប់ផងដែរ ។

ផលប៉ះពាល់បណ្តាលមកពីការបម្រែបម្រួលអាកាសធាតុនៅលើពិភពលោក បានបណ្តាលឱ្យកម្មករទាំងអស់ប្រឈមនឹងបញ្ហាសុខភាព ដូចជា ៖ កើតជំងឺមហារីក, ជំងឺពាក់ព័ន្ធនឹងប្រព័ន្ធផ្លូវដង្ហើម, មានបញ្ហាតម្រងនោម និងជំងឺដាច់សរសៃឈាមខួរក្បាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9NvDp6LxTS8A8SAQMnOoMOCRqTcMb49vZdxIL338lsARafmgZNwt4mJtOR3XTQHYYvxElwdMxkgabO66Fg0KO7-x3fRRP7Lb0E2a7Bnibv-s20BJPIUQ1D5TddP0JJEQJIOZx8IVwBgH2J_0KwMdPd2sViUreqpw-R8gKNtsIfS5UcHwBKBDOpmR5FOs/s3000/84006_ef2c17ba9abdfa2448cc197d8ccbbaee_original.jpg

កម្មករធ្វើការនៅក្រោមកំដៅថ្ងៃក្នុងផ្នែកផ្សេងៗ ដូចជា ៖ ផ្នែកកសិកម្ម, សំណង់, ការនេសាទ និងការដឹកជញ្ជូន ពួកគេបានប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល និងស្លាប់ភ្លាមៗ ។ រីឯអ្នកធ្វើការក្នុងអគារគ្មានខ្យល់ចេញ-ចូលគ្រប់គ្រាន់ ដូចជា ៖ រោងចក្រ, ក្រុមហ៊ុន និងឃ្លាំងទំនិញផ្សេងៗ ក៏ប្រឈមនឹងផលប៉ះពាល់សុខភាពធ្ងន់ធ្ងរផងដែរ ។

Chihoko Asada Miyakawa ជានាយកគ្រប់គ្រងអាស៊ីប៉ាស៊ីហ្វិករបស់អង្គការពលកម្មអន្តរជាតិ (ILO) និយាយថា អាកាសធាតុក្តៅខ្លាំងបានប៉ះពាល់ដល់សុខភាព សុវត្ថិភាព និងការរស់នៅរបស់កម្មករនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។ រីឯអ្នកប្រកបរបរដឹកជញ្ជូនទំនិញ និងអាជីវករលក់ដូរទំនិញនៅតាមផ្លូវ ពួកគេបានស្រូបយកជាតិពុលពីបរិយាកាសជារៀងរាល់ថ្ងៃ ហើយរដ្ឋាភិបាលគួរតែអប់រំឱ្យពួកគេយល់ដឹងពីការបំពុលបរិយាកាស និងមានឧបករណ៍ការពារខ្លួនដើម្បីកាត់បន្ថយផលប៉ះពាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHUHoSIxxmTivc0a4l5YBIfJtxXWP6x6B7xb9GBzy75rVM0qeOpRd1JMgG9kj09HC-qTfc5SKqX2pu2o5soD97EPHEJmO8vj3rqXoygapPk0isGhxhpClX_q9H4L90gVcFfuPcPweSGjpXDzdj88e5A4yjjW4OL0eC1GGI_0b3YtGfDbgnAVHW3eKmDDM/s1024/title-photo-1024x576.jpg

បើទោះជាកន្លងមក ប្រទេសមួយចំនួន ដូចជា ៖ ចិន, ឥណ្ឌា, សិង្ហបុរី, វៀតណាម និងថៃ បានកំណត់វិធានការគ្រប់គ្រងកំដៅនៅកន្លែងធ្វើការក្តី ប៉ុន្តែការការពារផលប៉ះពាល់ផ្សេងៗដោយសារការបម្រែបម្រួលអាកាសធាតុ ពុំទាន់ល្អនៅឡើយទេ ។ ហេតុនេះ ក្នុងកិច្ចប្រជុំដែលគ្រោងរៀបចំឡើងនៅឆ្នាំ២០២៥ ខាងមុខ អង្គការពលកម្មអន្តរជាតិបានស្នើឱ្យរដ្ឋាភិបាល, និយោជក និងអ្នកតំណាងកម្មករនៅប្រទេសនានាមកចូលរួមប្រជុំ ដើម្បីស្វែងរកមធ្យោបាយដោះស្រាយបញ្ហាគ្រោះថ្នាក់បណ្តាលមកពីអាកាសធាតុ ៕

ស៊ីន ជេននី ទទួលស្គាល់ថាបើគ្មានឥទ្ធិពល ស៊ីន យូប៊ីន ជាបងស្រីមិនអាចទាន់ឈានជើងដើរលើកម្រាលព្រំក្រហម

0

ឆ្នាំនេះនៅមហោស្រពភាពយន្តកានមិនត្រឹមតែតារាសម្តែង ស៊ីន យូប៊ីន បានចូលរួមជាលើកទី២នោះទេ ប៉ុន្តែថែមទាំងបានដឹកដៃប្អូនស្រីសំណព្វចិត្ត ស៊ីន ជេននី ដើរលើកម្រាលព្រំក្រហមក្នុងព្រឹត្តិការណ៍ដ៏ធំនេះដូចគ្នា។ ឱកាសនេះ ជេននី បានទទួលស្គាល់ថាក្រេដីតរបស់នាងមិនទាន់អាចបំពេញក្តីស្រមៃធំមួយនេះបាននោះទេបើគ្មានឥទ្ធិពលបងស្រីរបស់ខ្លួន។ ជាមួយគ្នានេះ ជេននី បានសន្យាថានឹងត្រលប់មកឈរនៅទីនេះម្តងទៀតនៅឆ្នាំណាមួយដោយខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLlbkZFPU5tH6dFuAUyzk7h26hP0l9QKw_MiOg0t1Odu4epKnWvxaKFIUSwRwFs3SsbxqJLExLBlhSFU6AHppGgjSP4X5MVVuRGcuuZCA1_UOHb5QCFuHtqBblRIZjUEkefPJMlJ9YzRlDEltOk_RMFdhKrL-Fx-KTme3oPoMsBZ-iTOOH06F9Q0vLzgo/s1669/image_2024-05-20_10-42-19.png

ជឿជាក់ថាមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមជ្រាបមកហើយថាតារាសម្តែងជួរមុខរបស់ប្រទេសកម្ពុជា កញ្ញា ស៊ីន យូប៊ីន បានដើរលើកម្រាលព្រំក្រហមមហោស្រពភាពយន្តកានលើកទី៧៧ នៅប្រទេសបារាំងយ៉ាងស្រស់ស្អាត។ មិនត្រឹមតែប៉ុណ្ណោះ នៅថ្ងៃទី២ ដើរលើកម្រាលព្រំក្រហមក្នុងព្រឹត្តិការណ៍នេះ យូប៊ីន បានដឹកដៃប្អូនស្រីគឺ ជេននី ដើរជាមួយគ្នាលើកដំបូងផងដែរ។ យ៉ាងណាមិញ ស៊ីន ជេននី បានបង្ហាញថាបើសិនជាគ្មាន យូប៊ីន ជាបងស្រី នាងមិនទាន់អាចមានសំណាងដើរលើកម្រាលព្រំក្រហមនេះបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFjUlnMiVJx1h6I2Zo3QgnLYfjdAKPfH3ppk3DdQobE8t1BiDBw_xKxLAciGcoTWOndbAGY6Hubo743lHsT_p0FV-E9fSLmtB-So3Dpyl7sn7srqYUxBsApIpH14ux8Kvhbh_R825sQ0_7H5bxTHw4jFOpQMS3Qzm8jrOyu59qfV5XMvE9Y7rbW2R6ME4/s1439/image_2024-05-20_10-42-24.png

ស៊ីន ជេននី បានបញ្ជាក់នៅលើបណ្តាញសង្គមថា «កម្រាលព្រំដែលស្ថិតក្នុងក្តីស្រមៃមនុស្សជាច្រើនរួមទាំងខ្ញុំដែរ វាដូចជាក្តីស្រមៃតែវាជាការពិតដែលពេលនេះជើងខ្ញុំជាន់លើកម្រាលព្រំមួយនេះហើយ។ ខ្ញុំទទួលស្គាល់ថានាងខ្ញុំជារលលកក្រោយបើតាមcredit គឺនៅមិនទាន់គ្រប់គ្រាន់អាចបំពេញក្តីស្រមៃឈរនៅទីនេះដោយខ្លួនឯងបានទេដោយសារឥទ្ធិពលរបស់មនុស្សស្រីដ៏ពូកែម្នាក់នេះទើបខ្ញុំទទួលបាននៅសំណាងមួយនេះ។ ទាំងអស់គ្នាអាចនិងវាយតម្លៃមនុស្សស្រីម្នាក់នេះបែបណាក៏បានព្រោះអ្នកទាំងអស់គ្នាមិនបាននៅក្បែរនាងនិងមិនបានស្គាល់ពីបេះដូងដ៏ធំរបស់នាងចំពោះប្រទេសរបស់នាងទេហើយឥទ្ធិពលខ្មែរនៅលើឆាកអន្តរជាតិមិនបាននៅក្រោមប្រទេសណាមួយណាឡើយព្រោះនាងមិនព្រមជាដាច់ខាត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqgQWBmmUvCIOCMfQBCYZdaaaFxixLZd082FQuIaGaIGh7lnCqlcftlQJ3M5jjTYp7dDmevk54sXJKpFe771kWvFtgSFnINKegynKq8mV5zs4ejjstnyiKDYEJe6fvmSsaztUTC6jFZfdMbxwidCQRSjT-TbQuYOjOpWrwRtLj8qOhi0AuPa4xLuRXosk/s1799/image_2024-05-20_10-42-28.png

ជេននី បានបន្ថែមថា «ទទួលបានសំណាងនៅលើកនេះ ខ្ញុំនឹងប្រើសំណាងនេះ បង្កើតទៅជាឱកាសឱ្យខ្លួន ហើយសន្យានឹងត្រលប់មកឈរនៅទីនេះម្តងទៀតនៅឆ្នាំណាមួយដោយខ្លួនឯង។ អរគុណកម្លាំងនៃការគាំទ្រររបស់បងប្អូនទាំងអស់គ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJuzBJKMu-_JXh124Ynj7NujClBdQmAja2YAKiyxGzSVBJfyAQmsLhk3-at2Cjy-ifbd-ykkmgSWcGGgS0g6pWxe0PMo1CJJMRy1Yt1iLasaPzN1UXHcZXVO_F_reQN39FQamyyFau_TY29Vpzmnhoc3nFRztSxd5JWkzGTBMqvSLgTXT0uziuRdvCd88/s1077/photo_2022-11-19_09-36-18-5.jpg

គួរបញ្ជាក់ផងដែរថា ក្រៅពី ស៊ីន យូប៊ីន ស៊ីន ជេននី បានចូលរួមមហោស្រពភាពយន្តកានលើកទី៧៧ សិល្បការិនីផ្សេងទៀតដែលបានចូលរួមមានដូចជាកញ្ញា ឡូរ៉ាម៉ម កញ្ញា លំអរពេជ្រ លោក អូលីវ៉ាគង់ និងម៉ាដាមដាដែលជាអ្នកជំនួញ៕