Home Blog Page 1067

មិនធម្មតា! គ្រាន់តែកន្សែងរបស់ Messi ត្រូវបានគេដេញថ្លៃក្នុងតម្លៃជិត ១ លានដុល្លារ

0

បរទេស៖ ហេតុតែជាបុគ្គលល្បីធ្វើអ្វីក៏សម គ្រាន់តែកន្សែងពណ៌សធម្មតាសោះ ក៏ត្រូវបានគេដាក់ដេញថ្លៃក្នុងតម្លៃជិត ១ លានដុល្លារដែរ។
កន្សែងក្រដាស់ពណ៌សធម្មតាមួយ ដែលបង្ហាញពីកិច្ចព្រមព្រៀងរវាងកីឡាករបាល់ទាត់លំដាប់ពិភពលោក Lionel Messi កាលពីលោកអាយុ ១៣ ឆ្នាំ និងក្លឹប FC Barcelona ត្រូវបានលក់នៅក្នុងការដេញថ្លៃតាមអ៊ីនធឺណិតដោយក្រុមហ៊ុន Bonhams ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសក្នុងតម្លៃ ៧៦២,៤០០ ផោន (ប្រមាណ ៩៦៨,៦០០ ដុល្លារអាមេរិក)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBPUVPY3l2wZE-dr_3xwDKZV7uQADC_xREACtp8F2TKzT082QZo37JerjlEv0vtZKnXV3Mn4Conm81EyzSjfzx9cUiRgDv8DmAlULPz07VWxLS3Wg2MsNvW8DXxNU5ygQcwfCg1VjkU1KlGrmb9G1fcQOubH-hialA5ruwPmeODanKa8_WdQMI4t3chg4/s1024/17151830858341.jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters កន្សែងដ៏មានតម្លៃនេះត្រូវបានចុះហត្ថលេខាក្នុងខែធ្នូ ឆ្នាំ២០០០ ដោយអតីតនាយកកីឡារបស់ Barca លោក Carles Rexach និងទីប្រឹក្សាផ្ទេរកីឡាករ Josep Minguella ក្នុងកិច្ចចរចារជាមួយភ្នាក់ងាររបស់ Messi ដើម្បីយកលោកមកចូលរួមលេងក្នុងក្លឹបបាល់ទាត់នេះ។ នៅពេលនោះ Messi មានអាយុត្រឹមតែ ១៣ ឆ្នាំប៉ុណ្ណោះ ទោះជាយ៉ាងណាដើម្បីឱ្យកីឡាកររូបនេះមានអារម្មណ៍ថាសុវត្ថិភាពក្នុងការរួមចំណែករបស់គាត់ និងឈានដល់កិច្ចព្រមព្រៀងយ៉ាងឆាប់រហ័ស កិច្ចសន្យានេះក៏ត្រូវបានសរសេរនៅលើកន្សែងក្រដាស់ ហើយចុះហត្ថលេខាដោយភាគីពាក់ព័ន្ធប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5MO_3K-ht5U_cGPe7Ubaln2Wk_AhhnH3QHQWWPUqkJFzLx87rOKG1cTAIlXYyKf8KFgMwdBc_ZqsxamKtXcSOxTpRe53i7e_werm-SO0OApSz0L9m_rU91_NRWD0ETBgUNlX8lPyJe2jQ06lb5qxGvQ_6YqUGxvi_kBZFsDbkHYfeQo53sZ-hrKMtzsQ/s1920/440921061-291909707327936-5422517278026445626-n-1716017750.png

លោក Ian Ehling ប្រធានផ្នែកសៀវភៅ និងសាត្រាស្លឹករឹតនៅ Bonhams New York បាននិយាយថា “វាមើលទៅដូចជាកន្សែងក្រដាសពណ៌សធម្មតាមែន ប៉ុន្តែវាជាកន្សែងដ៏ល្បីល្បាញបំផុតនៅពេលចាប់ផ្តើមអាជីពរបស់ Lionel Messi” ។ កន្សែងនេះគឺជាការចាប់ផ្តើមអាជីពដំបូងរបស់ Messi និងបានផ្លាស់ប្តូរជិវិតរបស់ក្លឹប Barcelona ដែលនាំមកនូវគ្រាដ៏រុងរឿងបំផុតរបស់កីឡាបាល់ទាត់ដល់អ្នកគាំទ្ររាប់ពាន់លាននាក់ជុំវិញពិភពលោក »។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNA4L5meVaQw7Ppm_314bwi_RgXg1IOeYe0xXcdPJ1lo8M1ye7GDN_XZO496gjka7MPrSOsckc3yGen02Tdkz1pCwoIMMz6lfWeydj9kDYCcf14i5ORcy2BFoTwrJG8tTy_L798tuoVOcbClp62nnUmzNC1tuWVfyrHHJwb_WUCjaWqEGP2O5UDM4j7Uo/s1280/photo_2024-05-20_14-40-10.jpg

ក្នុងរយៈពេល ១៧ ឆ្នាំ Messi បានក្លាយជាកីឡាករដ៏អស្ចារ្យបំផុតរបស់ Barcelona ដោយបានឈ្នះពានរង្វាន់ជាង ៣០ និងចាកចេញពីក្លឹប Catalan ជាអ្នកស៊ុតបញ្ចូលទីនាំមុខគេគ្រប់ពេលជាមួយនឹង ៦៧២ គ្រាប់។ គាត់ក៏បានឈ្នះពានរង្វាន់ Ballon d’Or ចំនួនប្រាំបីសម្រាប់កីឡាករល្អបំផុតរបស់ពិភពលោក និងបានដឹកនាំអាហ្សង់ទីនឱ្យឈ្នះពាន World Cup នៅឆ្នាំ ២០២២ ផងដែរ។ ទោះជាយ៉ាងណាបច្ចុប្បន្ន Messi ឥឡូវនេះគឺលេងឱ្យក្លឹបអាមេរិក Inter Miami ក្នុង Major League Soccer៕

កម្ពុជាជាប់លេខ៣ក្នុងចំណោម២៥ប្រទេសនៅអាស៊ី ដែលមានសេដ្ឋកិច្ចរីកលូតលាស់យ៉ាងឆាប់រហ័សបំផុតប្រចាំឆ្នាំ២០២៤

0

បើយោងតាមស្ថិតិរបស់ Seasia ផ្អែកលើការព្យាករណ៍កំណើន GDP របស់អាស៊ីអាគ្នេយ៍ឆ្នាំ ២០២៤ ដោយ IMF សរុបទិន្នន័យកាលពីឆ្នាំមុននិងការធ្វើបច្ចុប្បន្នភាពខែមករា ឆ្នាំ ២០២៤នេះបានបង្ហាញឲ្យឃើញថា កម្ពុជាបាននាំមុខការព្យាករណ៍កំណើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៤ ដោយកម្ពុជាឈរលើលេខរៀងទី៣ ជាមួយនឹងកំណើនសេដ្ឋកិច្ច ៦.១%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilSOfbICJpMVFgz0DiXIb387X-Qerr857R2wWNdhixewUkRzjkiqUvBHBc1eVq4ebBWTRa8tD0c9-LTnkbLtVJRF7sOPcnDRC5hxjHNDRGn1t_Q_2dE3UwQCOrgmbRlo1u5Yu5OyvmxOE5LZ3Qgeo4k50cZQ7E1JA1VADyHJE5QZpiMMYiStGish0Mfh0/s1024/529234280.jpg

ព្រះរាជាណាចក្រកម្ពុជាឈរនៅលេខរៀងពី៣ ក្នុងចំណោម២៥ប្រទេសនៅអាស៊ីប្រចាំឆ្នាំ២០២៤ ជាប្រទេសជាមានសេដ្ឋកិច្ចលូតលាស់លឿនបំផុត។ ខណៈម៉ាកាវជាប់លេខ១នៅអាស៊ី ជាមួយនឹងកំណើន GDP ២៤.២%។ ខណៈលេខ២បានទៅលើប្រទេសឥណ្ឌា កំណើន GDP ៦.៣%។ លេខ៣ គឺកម្ពុជា កំណើន GDP ៦.១%។ បន្ទាប់មកគឺបង់ក្លាដេស ៦%, ៥.ហ្វីលីពីន ៥.៩%, ៦.វៀតណាម ៥.៨%, ៧.អូបេគីស្ថាន ៥.៥%, ៨.អាមេនៀ ៥%, ៩.នេប៉ាល់ ៥%, ១០.ឥណ្ឌូណេស៊ី៥%។ ខណៈម៉ាឡេស៊ីស្ថិតនៅលេខរៀងទី១៤ , ចិននៅលេខរៀងទី១៧ , ឡាវលេខរៀងទី១៨, ប្រុយណេ លេខរៀងទី១៩ និងថៃ នៅលេខរៀងទី២០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt8s4MF90FThuSgjTWGNgceU2egdImSczkeEigbiZTpboJPUW_xyehR_sfRc0CH_iBKzoTqS5gBFgmUhbw-jUv_zYJkH4joIzo_ZkiFPdCiwpBBBlto7gg147kgQWWBI74fklS9GzgrCn7LXyrzpO_wCOFBuWCruouJ1CHNHV_3WgXrxjVPUU5tpkTHm8/s750/phnom-Penh-aerial-Property.jpg

ទោះជាយ៉ាងណា ចំណាត់ថ្នាក់ទាំងនេះ គឺជាការសបញ្ជាក់ពីការដឹកនាំដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលនៃប្រទេសនីមួយៗ ជាពិសេសគឺកម្ពុជាដែលកំពុងតែស្ថិតនៅលេខរៀងទីនៅអាស៊ីនេះ គឺប្រាកដណាស់ថាមកពីការដឹកនាំប្រទេសចំគោលដៅរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបច្ចុប្បន្ននេះ ក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញឱ្យមានការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិបត្តិសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3Ld9769Wl8dZGoaodzcqgvY7EcHG5rfu_vG9ZVX0is0ZM069KheiPwxVkjcSI5yyQ-GidKUjP2qjagaxGT6619gKA0fmd3hpQLnGJRoj68F0_Q0sHetQZEQDbkX6ZFixaoHH59NUBdxFQcr4PPmvHXQbZPY0FLS5SIrzFWkk6t-tdyPWPTsIkFG8uDXs/s1269/Picture1-3.png

គួរបញ្ជាក់ថា សេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជាត្រូវបានជំរុញដោយវិស័យចម្រុះ រួមមាន សម្លៀកបំពាក់ ស្បែកជើង និងការនាំចេញទំនិញធ្វើដំណើរ ទេសចរណ៍ កសិកម្ម និងអចលនទ្រព្យ និងសំណង់ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsB9ftycXziXXk0_PBte2ca9zUC5cpSjGnKXv4U36IxpMK-xReZNMATVKeAM0LwROkh3HJj6TD7JiDVsg4HnVIWfHggY7ztOFOSfhHNG66EDV4emfhcZ50AAlZlN4H4nzKkYn5kFksETUTlQ2jf_bZ5ZJwT5TVMPCIpcKHIWDAUbQ4_GiJ1PjbduOd8Iw/s938/photo_2024-05-20_14-21-02.jpg

តម្លៃជួលអាផាតមិន នៅទីក្រុងរបស់ប្រទេសនេះថ្លៃបំផុតក្នុងតំបន់អាស៊ាន

0

ប្រទេសវៀតណាម ៖ សារព័ត៌មានបរទេសបានរាយការណ៍កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ថា Global Property Guide គឺជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារនៅតំបន់អឺរ៉ុបបានផ្តល់ទិន្នន័យថា ទីក្រុងហាណូយ និងទីក្រុងហូជីមិញ ប្រទេសវៀតណាម មានតម្លៃជួលលំនៅឋានថ្លៃបំផុត បើធៀបនឹងប្រទេសនានាក្នុងតំបន់អាស៊ាន ។

ចំណែកសារព័ត៌មានស៊ីនហួរបានរាយការណ៍ពីទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃដដែលថា តម្លៃជួលអាផាតមិន ដែលមានបន្ទប់សម្រាក១បន្ទប់ ស្ថិតក្នុងទីតាំងល្អបំផុតនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ គឺជាមធ្យមស្មើរហូតដល់៦៨៨ដុល្លារអាមេរិកក្នុង១ខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkteP0KCnmcU9yLnud-g0TWJNzIJOzSl7wN4e_QyxzBl3_-LvSh5VmAcGZw_IhWfWerlUUoTGv0Mt0thHEzG1HLc8L8Gt4sN5kh7JeUucHVKAkH-nKAWZ4iktGpryBPChTZ1A0f0jxXfIHQhFGit8_mT10WjUL099pVPfDV8GU4fFVWA1iWzSrcKjv12A/s586/chung-cu-1636093275559561506685-1636366212.jpg

ចំណែកការទិញអាផាតមិន មានបន្ទប់សម្រាក១បន្ទប់ ស្ថិតក្នុងទីតាំងល្អបំផុតក្នុងទីក្រុងទាំងពីរខាងលើនេះ គឺមានតម្លៃស្មើនឹង២១៤.៥០០ដុល្លារអាមេរិក (ស្មើជាង២១ម៉ឺនដុល្លារអាមេរិក) ។ ដូច្នេះ វាមានតម្លៃលើសអាផាតមិន នៅទីក្រុងហ្សារកាតា ប្រទេសឥណ្ឌូណេស៊ីទ្វេដងឯណោះ ខណៈ អាផាតមិន នៅទីក្រុងហ្សារកាតា ស្មើត្រឹមតែ១១២.៥០០ដុល្លារអាមេរិក ហើយវាមានតម្លៃខ្ពស់ជាងអាផាតមិន នៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា និងអាផាតមិន ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivQr3F-6coVYGiDceoWzKoYYOs1X6cv8Jif6uiCMOXBYdS0BFIHXpB8EUQze-8bObegfYQxE_57Akjbc_rJPtZJlhvk25SMohKRnCC9oN6XczGs4cq4-kpWDeSfA9FlX7hviX_wna48YSYNX3U5DX0YjKpPPPE-Vc3UB6IKTYWqTMnePQQphojNaRlds8/s808/flat-1053.jpg

លោក ង្វៀនហួយអាន់ ជាអ្នកវិភាគរបស់ Coldwell Banker Richard Ellis គឺជាក្រុមហ៊ុនមួយស្ថិតក្នុងចំណោមក្រុមហ៊ុនផ្តល់ការប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ បាននិយាយថា បច្ចុប្បន្ន ទីផ្សារអាផាតមិន របស់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ស្ថិតក្នុងអំឡុងពេលមានស្ថិរភាព ក្រោយពីតម្លៃអាផាតមិន កើនឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8L110DYm9IJ4jF4R_7KYfNZWE7lMHcMI41GWSYfeb3WaIFSG5SDZJLVPONm3TVm_CNvB22ki0FpJHx5dOeeZWDmD6T6Pej9cVeM_gSlhkBYmjBno7fCOfpN4XDa_x1DpU4x3Gqi57QaeluBPj59DJAkQwM-6yUWcbZde4qfm2gH4FCTv5rLPvkpmZmGo/s800/photo_2024-05-20_11-21-17%20(2).jpg

ចំណែកលោក ង្វៀនដឺឌៀប អនុប្រធានក្រុមហ៊ុន Hanoi Real Estate Club និយាយថា ៖ «តម្លៃអាផាតមិន ដែលមានស្ទាយបែបប្រទេសលោកខាងលិច បានកើនឡើងយ៉ាងឆាប់រហ័សនៅឆ្នាំ២០២៤ ជាពិសេសបំផុត អាផាតមិន ស្ថិតក្នុងគម្រោងអាផាតមិន ប្រណីតទាន់សម័យ គឺមានតម្លៃខ្ពស់ខ្លាំង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq3UTUXrirT6h5P_93PtANDvfzGDH4xi1eAlo9TyD0-AxTQJ2iL4d3oo-i-0iZk0Ogi1uI42lyXP5lGvm8RI_WcbrsokepNXscDqxButOfR9MJuwoDRJh2vPUWHqqd_iR6BsQdcq5JJJOPnpdIwXHKW1F-F4aZt8c3j7vDxnq7_x8WQb-NMKopUvs6_PI/s1200/photo_2024-05-20_11-21-17.jpg

មន្ត្រីជំនាញរូបនេះបញ្ជាក់ថា ការខ្វះខាតការផ្គត់ផ្គង់បានធ្វើឱ្យតម្លៃអាផាតមិន កើនឡើងជាបន្តបន្ទាប់ ហើយដើម្បីគ្រប់គ្រងតម្លៃអាផាតមិន នៅប្រទេសវៀតណាម គឺយើងពុំអាចបង្ខំឱ្យវិនិយោគិនបញ្ចុះតម្លៃបានទេ ។ ដូច្នេះ វិធីតែមួយគត់ គឺរដ្ឋាភិបាលត្រូវតែលុបបំបាត់ឧបសគ្គ និងបង្កើនការវិនិយោគក្នុងគម្រោងថ្មីៗដើម្បីបង្កើនការផ្គត់ផ្គង់ បន្ទាប់មក តម្លៃអាផាតមិន នឹងធ្លាក់ចុះវិញ ៕

តារាចិន Zhao lusi កាន់ភ្លើងគប់អូឡាំពិកនៅប្រទេសបារាំង

0

តារាសម្តែងចិនដ៏មានប្រជាប្រិយ Zhao lusi ត្រូវបានអ្នកគាំទ្រកោតសរសើរយ៉ាងខ្លាំងចំពោះភាពស្វាហាប់ និងភាពស្រស់ស្អាតរបស់នាង នៅពេលតំណាងឱ្យប្រទេសចិនកាន់ភ្លើងគប់អូឡាំពិកនៅប្រទេសបារាំង។

បន្ទាប់ពី Zhao lusi បានចូលរួមដង្ហែភ្លើងគប់កាលពីថ្ងៃទី១៨ ខែឧសភា រូបភាពជាច្រើនសន្លឹក និងឈ្មោះរបស់នាង បានចូលទៅក្នុងការស្វែងរកកំពូលនៃបណ្តាញ សង្គម Weibo ដែលទាក់ទាញអ្នកទស្សនារាប់លាន។ ក្នុងវីដេអូដែលថតដោយអ្នកគាំទ្រ តារាស្រីរូបនេះរក្សាថាមពលបានល្អ ញញឹមជានិច្ច និងថតរូបជាមួយអ្នកគាំទ្រ។ នាងសប្បាយចិត្តព្រោះទស្សនិកជនចិនជាច្រើនដែលរស់នៅបរទេសមកលើកទឹកចិត្តនាង។ តារាសម្ដែងរូបនេះបានទៅដល់ប្រទេសបារាំងមុនមួយថ្ងៃដើម្បីចូលរួម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDMNllsY37g3Bw2EHrYMJ77Hsh5lbGYiESI4ullGAi3H3qklBXJkHNQF-2h91gUwHct6f03xoUhLi3spkNSaVmFeVa_k0RoYHnOtnDkdD1NZF630SdwNGhZpfo3k9KKMFJDgUZvtIG_WVb89I1_n27l4r_A2soWDYe9vwjCiD1_S8tHSQspep8iLTkzR8/s1439/image_2024-05-20_10-02-05.png

នៅក្នុងបទសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មាន Xinhua តារាស្រី Zhao lusi បាននិយាយថា នាងភ្ញាក់ពីគេងនៅម៉ោង ៣:៣០ ទៀបភ្លឺ ដោយសារតែនាងរំភើប និងខ្លាចយឺត។ Zhao lusi បាននិយាយថា៖ «ការចូលរួមក្នុងការប្រណាំងបញ្ជូនភ្លើងគប់បន្តនៅបរទេសជួយខ្ញុំឱ្យមានអារម្មណ៍ថាស្មារតីអូឡាំពិកកាន់តែរឹងមាំ»។ នាងបាននិយាយថាការចងចាំដំបូងរបស់នាងអំពីព្រឹត្តិការណ៍កីឡាអូឡាំពិកគឺអូឡាំពិកឆ្នាំ ២០០៨ ដែលព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធធ្វើនៅទីក្រុងប៉េកាំង ប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7PV2nHVl0YEY0pHc0wDvXMkbq6r2gzBW8CVntikC85smFTSkXy0z7D7WwRbv_1UURSX-TvpB5TmbIqZ8eBX145Est0HeYQCxyydXFHWq553B7IbbtZFT1cX5TSNjcXfBK4698ympssDZmOBUuo3i6Lp0M0QdPLD2tl119SUcH2BPtVdNN-mUcAvjnWmo/s1440/image_2024-05-20_10-02-04.png

Zhao lusi មានអាយុ ២៦ ឆ្នាំ ហើយជាតារាចិនដ៏ល្បីល្បាញមួយដែលកើតក្រោយឆ្នាំ ១៩៩៥ ដោយកាន់កិច្ចសន្យាផ្សាយពាណិជ្ជកម្មដែលមានតម្លៃខ្ពស់ជាច្រើន។ នាងធ្លាប់បានប្រឡូកក្នុងភាពយន្តជាច្រើននិងសុទ្ធតែទទួលបានការគាំទ្រខ្លាំងពីសំណាកទស្សនិកជន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha5mTgoteAdwDiIwXNH5N2tLbKrHMksBJk7a3EVAV2hBw_3nzzGAAg-xpDQRmJDqk-3lTyEwyvEAfQOF9ZKiL_WEkYKTqWFnkOAedOjZyRic_YqnuBFHUK6YvZU2VpwHWzKjRvIY3_h8QDZ3y2FqZjWqZCxErlzeUY7vxAuFViCXmX-yMbFANLSmvnI14/s1439/image_2024-05-20_10-02-11.png

ការយកព្រះអគ្គីជ័យនៃការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស បានធ្វើឡើងនៅថ្ងៃទី១៦ ខែមេសានៅទីក្រុងបុរាណ Olympia ប្រទេសក្រិកដែលជាកន្លែងកំណើតនៃកីឡាអូឡាំពិកដែលជានិមិត្តរូបនៃការចាប់ផ្តើមនៃការធ្វើដំណើរទៅកាន់ទីក្រុងប៉ារីសសម្រាប់ព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ដែលធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា។ ការបញ្ជូនបន្តភ្លើងគប់នឹងឆ្លងកាត់ទីក្រុង និងកន្លែងសំខាន់ៗជាច្រើនរបស់បារាំង មុនពេលត្រូវបានផ្លាស់ប្តូរទៅកាន់ទឹកដីក្រៅប្រទេសមួយចំនួនរបស់ប្រទេស៕

លេចវត្តមាន ឡូរ៉ា ម៉ម នៅកម្រាលព្រំក្រហមភាពយន្តអន្តរជាតិទីក្រុងកានជាមួយស្ថាបនិក បុណ្យភូមិ

0

កញ្ញា ឡូរ៉ា ម៉ម នាយកប្រតិបត្តិផលិតកម្មបារមី បានលេចវត្តមាននៅកម្រាលព្រំក្រហមភាពយន្តអន្តរជាតិទីក្រុងកាន ប្រទេសបារាំងជាមួយកញ្ញា រិទ្ធី លំអរពេជ្រ ហៅយូគី ស្ថាបនិក បុណ្យភូមិ។ ឆ្នាំនេះសិល្បករ សិល្បការិនី កាន់តែមានច្រើននាក់នៅលើកម្រាលព្រំដ៏ធំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4PpjuxHFvkHBawi5uQ3_3UW2V1mj4s5b67u3sQX04zW6pcL_SNSi4_Qme187H0jZ_3VG-Fi3kqN0PG0cQrIBAeHh-sUIddZbLt5uyj-316yAUQT-Omq4j_ihyGpbtS7do1pJ0xlWxzTJJ5inDCkH4LhzMVNKnk1USP3tuU4bf8qsqvl5AJ3dwrFvxtM8/s1721/image_2024-05-20_09-21-25%20(2).png

អាចនិយាយបានថានេះជាលើកទី១ហើយដែលអ្នកគាំទ្របានឃើញកញ្ញា ឡូរ៉ា ម៉ម លេចវត្តមាននៅក្នុងព្រឹត្តិការណ៍អន្តរជាតិប្រចាំឆ្នាំដ៏ធំមហោស្រពភាពយន្តកានលើកទី៧៧ ខណៈឆ្នាំនេះជាជំហានថ្មីមួយសម្រាប់ប្រទេសកម្ពុជាដែលកម្មវិធីនេះកាន់តែបើកទូលាយសម្រាប់សិល្បករសិល្បការិនីបានចូលរួមកាន់តែច្រើនជាងឆ្នាំកន្លងទៅ។ កាលពីយប់ថ្ងៃទី១៩ ឧសភា ម៉ោងនៅកម្ពុជា កញ្ញា ឡូរ៉ា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកបង្ហាញអារម្មណ៍មានមោទនភាពចំពោះកញ្ញា លំអរពេជ្រ ក្រោមគម្រោង Directors’ Factory 2024។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHgDO0_DBSjpIh4xMCFp0Z4M6-sslc3nDX41VYoVOVjTvFNvEMO7RXB5E0PBMvXlMOfzeGcDAna0TlQaE5yFyDVN2Kmkn02qXV4EOsY01nJLzFbVS5bikWj2elP5VcGErX7nTUiByhvCNBCqH0odFd2p8Gwbf3wSyf2c5ETVXrqvXzJ7lncyV2dfZCWN8/s1280/image_2024-05-20_09-21-27.png

នាយកប្រតិបត្តិបារមី បានឱ្យដឹងថា«នេះជាមោទនភាពដ៏ធំមួយដែលខ្ញុំមានសម្រាប់ លំអរពេជ្រ (យូគី) ដែលបានសម្រេចនូវសមិទ្ធផលមួយជាមួយនឹងឆន្ទៈ និងការខិតខំប្រឹងប្រែងដែលយូគីតែងមានរហូតមក។ មិនមានអីដែលរំភើបជាងពេលដែលឃើញការប្រកាន់ភ្ជាប់នូវឆន្ទៈមួយនេះហើយ ដែលដើរសម្តៅទៅឈោងចាប់គោលដៅតាមក្តីស្រមៃដែលតែងតែប៉ងកន្លងមករបស់នាង។ ក៏ចង់អរគុណដូចគ្នាទៅកាន់ Suelbee Studio សម្រាប់ការរៀបចំឈុតអាវធំដ៏ស្រស់ស្អាតមួយនេះ ពីនារី៣នាក់ មកពីវិស័យ៣ផ្សេងគ្នា។ ភាពយន្ត តន្ត្រី ម៉ូតសម្លៀកបំពាក់
វាជាបទពិសោធន៍ថ្មីមួយដែលមានវត្តមាននៅ Cannes Film Festival ក្រោមគម្រោង Directors’ Factory 2024 នៅទីក្រុងកាន ប្រទេសបារាំង ជាមួយនឹងការបញ្ចប់ខ្សែភាពយន្តខ្លីរបស់យូគី ហើយក៏រំភើបផងដែរដែលបានចូលរួមក្នុងនាមជាផលិតករទីមួយ Lead Producer សម្រាប់គម្រោងបន្ទាប់ ជាខ្សែភាពយន្តខ្នាតធំ រឿង «រំដួល» ជាមួយយូគី Director ដែលសង្ឃឹមយ៉ាងខ្លាំងថាវានឹងក្លាយជាសមិទ្ធផលថ្មីមួយសម្រាប់វិស័យភាពយន្តកម្ពុជា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyxp_WGE8ToziHtasbyFoC5HfGVyzxn19PxmI9OD9Pkw1OWlMkvpeOqcHMpI9POd6EjsnjRAEtY1GDrNoJ-pNKqNcerq9wsm4HW8OM7sjU4BPi5BaomiqpCAUwf3BuoNAqOOiuABv-2krCagy5woUYKjQD_HBOT7w4A7YBDpNukvQiBZfhjJe8mEV-t0o/s2048/image_2024-05-20_09-21-28.png

គួរបញ្ជាក់ថា ក្រៅពីអ្នកទាំងពីរលេចវត្តមាននៅកម្រាលព្រំក្រហមនេះក្នុងគម្រោងភាពយន្តសម្រាប់សិល្បការិនី ស៊ីន យូប៊ីន ស៊ីន ជេននី អ្នកច្នៃម៉ូត អូលីវ៉ា គង់ អ្នកជំនួញម៉ាដាមដា ក៏មានវត្តមានក្នុងព្រឹត្តិការណ៍ដូចគ្នា៕

ព្រៃចេតិយ «Kakku Pagoda» ស្រស់ស្អាតខ្លាំង និងទាក់ទាញភ្ញៀវទេសចរមិនចាញ់ទីក្រុង Bagan

0

ប្រទេសមីយ៉ាន់ម៉ា ៖ មីយ៉ាន់ម៉ា គឺជាប្រទេសមួយស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបានទាក់ទាញភ្ញៀវទេសចរតាមរយៈតំបន់បុរាណជាច្រើនកន្លែងដែលពាក់ព័ន្ធនឹងព្រះពុទ្ធសាសនា ដូចជា ៖ ទីក្រុងចាស់ Bagan ដែលមានឈ្មោះល្បីល្បាញនៅលើពិភពលោក ថា ជាទីក្រុងសម្បូរទៅដោយចេតិយបុរាណ ។ ប៉ុន្តែតើយើងជ្រាបទេថា ប្រទេសមីយ៉ាន់ម៉ាមានព្រៃចេតិយមួយកន្លែងទៀតមានភាពស្រស់ស្អាត និងទាក់ទាញភ្នែកភ្ញៀវទេសចរ មិនចាញ់ទីក្រុងចាស់ Bagan ប៉ុន្មានទេ ។ តើព្រៃចេតិយនេះមានទីតាំងស្ថិតនៅកន្លែងណា និងមានអាយុកាលប៉ុន្មានឆ្នាំ?

ព្រៃចេតិយនេះត្រូវបានគេស្គាល់ឈ្មោះថា «Kakku Pagoda» មានទីតាំងស្ថិតនៅទីក្រុង Taunggyi រដ្ឋ Shan ដែលស្ថិតនៅក្បែរបឹងអ៊ីនឡេអាន់ ដ៏ល្បីល្បាញរបស់ប្រទេសមីយ៉ាន់ម៉ា ហើយព្រៃចេតិយ Kakku Pagoda ក៏ជាកន្លែងរស់នៅរបស់ពួកជនជាតិដើមប៉ាអូ ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWrpgPN3QqHqt6YYjd8TZGyUlNucToUAR3bNUhqHu1-6Ce09QKkAaSC2SzgQzua-UsFHTwM5ikA8wIN3sS3DSReACH4zIIwoUmWRN-qZOJ5P36AC-PbTj-saw3vT7u8Df3J-VYlexCFonBCIE1h6KnH7MjvWMXg48ze3wKRir9g-U7v5E14dGGfASlMl4/s580/2ce4c480-2c05-4736-aed0-115c73034d9f947a2c6655edf2fdaa_Kakku.jpg

បច្ចុប្បន្ន ជនជាតិដើមប៉ាអូ បានធ្វើជាមគ្គុទ្ទេសក៍ទេសចរផ្តល់ចំណេះដឹងផ្សេងៗដល់ភ្ញៀវទសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅព្រៃចេតិយនេះ ។ Kakku Pagoda មានភាពល្បីល្បាញនៅត្រង់សម្បូរទៅដោយចេតិយបុរាណសាងសង់នៅជិតៗគ្នាជាច្រើន ខណៈផ្នែកខាងក្នុងចេតិយមានព្រះពុទ្ធបដិមា១អង្គគង់នៅក្នុងនោះ ។

ក្នុងចំណោមចេតិយទាំងនេះ គឺមានចេតិយខ្លះមានកម្ពស់រហូតដល់ជាង៤០ម៉ែត្រ ដែលបានសង់ឡើងនៅលាយឡំជាមួយចេតិយតូចៗ ។ វាបានក្លាយជារូបភាពមួយគួរឱ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរមកកម្សាន្តនៅទីនេះ ឬអាចនិយាយបានថា គឺជាព្រៃចេតិយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiWgxe0DDR4gUxLlKeZssnSp2VkbiYGv8CLh4iLBRGIMnVqKTAiUfFrY1a0nKzIsxMqeKkZ76vMreSNQsuzAQ1IVAhAZBfqCfEn2ojaTAvA0G-JkovC8SFKXtIlCXprh-S6HVDtASKKbVgfDvV215AKKtMy0NDVX4lWnwNMfRub_g8FZng8YapafRTJpA/s1200/kakku-3-e1707900805861.jpg

ភ្ញៀវទេសចរបរទេសម្នាក់ដែលបានធ្វើដំណើរមកកាន់ទីនេះនិយាយថា វាពិតជាទីកន្លែងអស្ចារ្យខ្លាំងណាស់នៅលើពិភពលោក ហើយខ្លួនភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលបានមកឃើញទីនេះដោយផ្ទាល់ភ្នែក ។ វាជាព្រៃចេតិយលាតសន្ធឹងលើផ្ទៃដីដ៏ធំល្វឹងល្វើយ ហើយនៅពេលរូបភាពចេតិយឆ្លុះគ្នាជាមួយផ្ទៃទឹកបឹង វាកាន់តែមានរូបភាពស្អាតខ្លាំងឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlGv7Gr8hS24dLmZGkL-p7z5r_Dlt52cWQRCI3neub4a-4phA9lquqX5z6c6EN5nPcsSHV1mH5GvmUGQMZjYyepKNGFRhhwDhbUnK1bBYy1EygrxzR7KhP5_dOa6pordT9A_huwTivV5wOVVtxxrUljGu7ldZoX7PbyzUO5cjxV542GKkGXdlP9dQWixM/s1000/Kakku-pagodas-1000x565.jpg

បើតាមឯកសារបញ្ជាក់ថា ព្រៃចេតិយឈ្មោះ Kakku Pagoda មានអាយុកាលជាង២.០០០ឆ្នាំ និងបានកសាងឡើងតាំងពីដើមសតវត្សទី៣ ក្នុងសម័យព្រះមហាក្សត្រ ព្រះនាម អសោក មហារាជ ដែលបានបញ្ជាឱ្យគេកសាងចេតិយយ៉ាងច្រើនសន្ធឹកសន្ធាប់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ។ រីឯចេតិយមានទំហំធំបំផុត គេជឿថា បានកសាងដោយព្រះមហាក្សត្រ១អង្គ ដែលគ្រប់គ្រងនៅទីក្រុងចាស់ Bagan កាលពីសតវត្សទី១២ ហើយព្រះអង្គគោរពព្រះពុទ្ធសាសនា ។

ចេតិយត្រូវបានកសាងឡើងជាបន្តបន្ទាប់ពីមួយជំនាន់ទៅមួយជំនាន់ ជាពិសេស នៅសតវត្សទី១៧ និងទី១៨ រហូតដល់មានចំនួនច្រើនសន្ធឹកសន្ធាប់នាពេលបច្ចុប្បន្ន ។ ក្រៅពីនេះ នៅលើកំពូលចេតិយនីមួយៗបានតុបតែងលម្អដោយកណ្តឹងយ៉ាងស្រស់ស្អាត ដើម្បីបញ្ជាក់ពីនិមិត្តរូបនៃយុគសម័យថ្មីរបស់ប្រទេសមីយ៉ាន់ម៉ា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjksSt3EGc25LfLtti7_wA86MAUBKOnq-hgXAaXBmPgiBoSzQvnS464euiUdGgY0sLiGQtDhcwV6MJUoa4crhnmqjnRfk8DBm_NoMEtS9ybE1cnbYhGDak8CSNtXoMs2_Op72ZYzhhL2k7r0c_I76HbmYU6rj85jqTsjPw2DMZy2AC31AkVT404dUZYKZY/s750/kakku-pagodas-l.jpg

ប្រទេសថៃគ្រោងពង្រីកអាកាសយានដ្ឋានរបស់ខ្លួនឱ្យធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍

0

ប្រទេសថៃ៖ បន្ទាប់ពីទីក្រុងឌូបៃប្រកាសថា ខ្លួនគ្រោងនឹងសាងសង់អាកាសយានដ្ឋានធំជាងគេបំផុតនៅលើពិភពលោក ប្រទេសថៃថ្មីៗនេះក៏បានប្រកាសថា ខ្លួនក៏នឹងពង្រីកអាកាសយានដ្ឋានសុវណ្ណភូមិនៅទីក្រុងបាងកក និងព្រលានយន្តហោះដនមឿងឱ្យធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ផងដែរ។
យោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសថៃ (CAAT) បានឱ្យដឹងថា បច្ចុប្បន្នប្រទេសនេះមានមហិច្ឆតាចង់ប្រែក្លាយអាកាសយានដ្ឋានរបស់ខ្លួនទៅជាមជ្ឈមណ្ឌលសម្រាប់ទេសចរណ៍ ការព្យាបាលវេជ្ជសាស្ត្រ អាហារ និងទំនិញភស្តុភារ យានយន្តអគ្គិសនី ក៏ដូចជាសេដ្ឋកិច្ចឌីជីថល និងហិរញ្ញវត្ថុនៅឆ្នាំ ២០៣០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCq-hYvE-JK6ZNjKFjsHGvRMVhDDeC4e4rrEtlktmX86D-MChN0SVH5Qa3g3WqlbbuJ5ex2nOIuCoyfXhMYFFn-NzjHBpRCa1VAKJ2kgAt2jLf8AbvZrfjpMoB4yGb1BamlVbisHtwf_qo4gr24-rxAvmqr8ABw2bc3I7vY_gDr34Q6852FpEgsYUG9W8/s1280/photo_2024-05-20_11-42-52.jpg

យោងតាមកាសែត The Nation ក្នុងដំណាក់កាលដំបូងនៃផែនការ (ត្រឹមឆ្នាំ ២០២៥) CAAT គ្រោងនឹងបង្កើនសមត្ថភាពសេវាកម្មអាកាសយានដ្ឋានថៃដល់ ១.២ លានជើងហោះហើរ និងអ្នកដំណើរ ១៨០ លាននាក់ក្នុងមួយឆ្នាំ។ ក្នុងពេលជាមួយគ្នានេះ ពេលវេលាតភ្ជាប់អប្បបរមា (MCT) សម្រាប់ជើងហោះហើរអន្តរជាតិគឺមិនលើសពី ៧៥ នាទីទេ។ នៅចុងបញ្ចប់នៃដំណាក់កាលទី ២ (២០២៦-២០២៨) សមត្ថភាពសរុបនៃអាកាសយានដ្ឋានថៃត្រូវតែឈានដល់ ១.៤ លានជើងហោះហើរ និងអ្នកដំណើរ ២១០ លាននាក់ក្នុងមួយឆ្នាំ ហើយ MCT មិនត្រូវលើសពី ៦០ នាទីទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpp_YSUc2s5A9dJXFsR7h4jv1ppqnjZEUWd_jE3YX6A3IUMY0lvYeH85_hXDuHYD13OHAOHc729HarSvqLbK264TyuXqbew3w_0icpPp8GCwak0Dyq4EKHLXpadd3XEQQt-wIQ35O9QwVTSWEL-XKlghPk8XXDRm_lFBs7k-XqpLj70gUs-zF_KwF7nt8/s1280/photo_2024-05-20_11-43-21.jpg

នៅក្នុងដំណាក់កាលទី ៣ (២០២៩-២០៣៧) គោលដៅរបស់ CAAT គឺដើម្បីបង្កើនសមត្ថភាពអាកាសយានដ្ឋានសរុបដល់ ២.១ លានជើងហោះហើរ និងអ្នកដំណើរ ២៧០ លាននាក់ក្នុងមួយឆ្នាំ ខណៈពេលដែលកាត់បន្ថយ MCT មកតិចជាង ៤៥ នាទី។ CAAT បានសង្កត់ធ្ងន់ថា ចក្ខុវិស័យរបស់ខ្លួនគឺដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់ប្រទេសថៃសម្រាប់កំណើនសេដ្ឋកិច្ចនាពេលអនាគត ពង្រឹង និងពង្រីកផ្លូវដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីភ្ជាប់ជាមួយបណ្តាញពិភពលោក ក៏ដូចជាការលើកកម្ពស់ទេសចរណ៍ក្នុងស្រុក និងក្រៅប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY76qYsdqwbRmmVj-i9PWk1g0dzV-XVRawApm6tiJDuVBgJLPgPo6a616tEYnVyUyHQKlmpVU1Wz375DxitjPxMmQwQgslJVw94EcpLtdozN3ZlPphuxRQU-dOFR5jMoQxlpsTOWUAm43cGe3e23cwdj-VB5NozBAnVpPquc9oZi74cdP7osImfyE7nWU/s1280/photo_2024-05-20_11-43-36.jpg

ហេតុនេះហើយអាកាសយានដ្ឋានសំខាន់របស់រាជធានីថៃសុវណ្ណភូមិ នឹងទទួលបានផ្លូវរត់ថ្មីចំនួនពីរ ស្ថានីយថ្មី និងការពង្រីកចំណតអ្នកដំណើរដែលមានស្រាប់។ ទន្ទឹមនឹងនេះ ចំណតអាកាសយានដ្ឋានអន្តរជាតិថ្មីក៏ត្រូវបានគ្រោងសម្រាប់ព្រលានយន្តហោះដនមឿង ក៏ដូចជាការជួសជុលស្ថានីយដែលមានស្រាប់ផងដែរ។ នៅជិតអាកាសយានដ្ឋានទាំងពីរនេះ មជ្ឈមណ្ឌលផ្សារទំនើបធំៗ នឹងត្រូវបានសាងសង់ដើម្បីទាក់ទាញភ្ញៀវទេសចរ រួមទាំងភ្ជាប់អាកាសយានដ្ឋានជាមួយនឹងប្រព័ន្ធដឹកជញ្ជូនសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv_pChNQMGX5ByGEGDC4pHmsbCUeRhX8V5hinhbtPtgTupcB0AfKbFoE4r42ktNfANhljWAtFxte0H4q9XVlGEToyuJu3UVn1bTNff_k3vXutyPXpfeHH5gbyVkTH42YE5WR-0eYW9SgSiApOxNMxNQY21z5wmG5_NDsnQn7SA4xHGqqyq2_0QL9EPK_Q/s1280/photo_2024-05-20_11-43-52.jpg

លើសពីនេះ រដ្ឋាភិបាលមានបំណងធ្វើសមាហរណកម្មបច្ចេកវិទ្យាទំនើបៗជាច្រើន និងសេវាដឹកអ្នកដំណើរសម្រាប់ព្រលានយន្តហោះ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ភាពងាយស្រួល និងល្បឿនដឹកជញ្ជូន។ និរន្តរភាពនៃផែនការទាំងមូលនេះក៏ត្រូវបានលើកកម្ពស់តាមរយៈការប្រើប្រាស់ឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាព (SAF) និងបច្ចេកវិទ្យាវេចខ្ចប់ដែលមិនប៉ះពាល់ដល់បរិស្ថាន៕

ចង់បោះតង់នៅរដូវវស្សា ហាមដាច់ខាតរំលងទឹកធ្លាក់មួយនេះ

0

ស្របពេលដែលរដូវវស្សាបានចូលមកដល់ ការធ្វើដំណើរកម្សាន្តទៅកាន់តំបន់ព្រៃភ្នំ ឬទឹកជ្រោះ ដើម្បីបោះតង់គឺជាពេលដ៏ស័ក្កសមបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQIiqRlOI0eqr9G1vCSDg3cJY5dEZuimxndx3pR76Xm8txpvVQPjWWFWAZ5hCd6ryf-yJHXGEyQM-OG-z8mjaqbezMt1vD8DpZ2AALaQak9OwPfBlRg3994zTtZqWK-lttcHIak_Evj0_VvFCTZtA0haSZQ5Et1LL81vOQJFBCIoRqh5ZgaDWTrTzEb9A/s2048/295981971_357648503223308_3890210786523973036_n.jpg

បើគេនិយាយដល់ការគេបោះតង់នៅតំបន់ព្រៃភ្នំ ឬទឹកជ្រោះ គេតែងតែនឹកដល់ខេត្តកោះកុង ព្រោះខេត្តនេះសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិជាច្រើន ជាពិសេសនៅតំបន់ទេសចរណ៍ធម្មជាតិជីផាតតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvtF4Qt6PeVrQGRVjksfyVhlGjAhPCh3fvjOjMR3-qI5j9yRp-x8JyC87EQpbH9sOPclS8py-yyUihfD6Y9IxsbSDYxdT5hiZMY-2YORitSvgGdW20T4DqXphZpMbEnK6OP8gzyvtiOjrWWWpAwh_iIlosr__wRq1kQAqst4DrHa_Hg43bA8hhPm7kR0M/s2048/295693749_357648646556627_1665001357680712005_n.jpg

តំបន់ទេសចរណ៍ធម្មជាតិជីផាត មានទឹកធ្លាក់ជាច្រើនកន្លែង តែកន្លែងមួយដែលមិនអាចរំលងបាននោះ គឹទឹកធ្លាក់អូរម្លូ ដែលជាទឹកធ្លាក់ដ៏ស្រស់ស្អាតមួយស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ភូមិសាស្រ្តស្រុកថ្មបាំង ខេត្តកោះកុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGBJ20ck5GNPIx91CCdWH0eoiI65EPvQM3XHyW5ScU4jGa9FRFdsqpILbLSM_2egTS7gL3MZ-85ySt7F6CtNZznEu_EzNdKlJ_5Rjnankp6_6c4HI4MqAkdFJQipGpGLPEhpSbce7zrWYVeUlaps0y084RT_pT0LmXaKNIrx9oDAd4Ejonni2sL85sbZ4/s2048/296104334_357648449889980_8769758332665547452_n.jpg

ដើម្បីទៅដល់ទឹកធ្លាក់នេះ តម្រូវអោយភ្ញៀវទេសចរណ៍ធ្វើដំណើរប្រមាណ ១៤គីឡូម៉ែត្រពី កំពង់ចម្លងជីផាត។ ភ្ញៀវទេសចរណ៍ អាចផ្ញើរឡាន ឬម៉ូតូនៅផ្ទះអ្នកភូមិរួចបន្តដំណើរប្រមាណ១៥នាទី ទើបទៅដល់ទឺកធ្លាក់។ ទឹកធ្លាក់អូរម្លូមានសណ្ឋាន ថ្មដុំច្រើន ពិបាក្នុងការដើរបន្តិច តែអាចលេងទឹកកំសាន្ត បានយ៉ាងសប្បាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglESGEp-6VlTBRkp6MToq2vTCy8vZrA6Hj0p_JofNwlikHkhoPjHSvTpHr2Rlrh3qQcHT5LSMXszKF5eYmSSXGoOud9KfJBSusnSxFBxf4CgQg4jdJSwqRG5cPYqkveQkLa2rIFcg7amYots9lI-y6s4FKSj7jSPPg9nS0379u4ys0QnuTi8T6FpezUag/s2048/296430429_357648716556620_4566514045442247177_n.jpg

ជាទូទៅភ្ញៀវទេសចរណ៍ ដែលបានអញ្ជើញមកកំសាន្ត នៅតំបន់ទេសចរណ៍ជីផាតនេះ ជាលក្ខណគ្រួសារ ភាគច្រើនស្កាល់តែទឹកធ្លាក់ ឆាយជ្រៃ និងឆាយខ្ពស់តែប៉ុណ្ណោះ៕

ប្លែកៗ! អ្នកចូលចិត្តគេងថ្ងៃត្រង់មានសង្ឃឹមហើយ ការប្រកួតសម្រាកថ្ងៃត្រង់មិនធ្លាប់មាន អ្នកដែលគេងស្កប់ស្កល់បំផុតនឹងទទួលបានរង្វាន់ធំ

0

ប្រទេសកូរ៉េខាងត្បូង ៖ កម្មវិធីប្រកួតប្លែកៗតែងតែកើតមានជាប្រចាំ ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅប្រទេសខ្លួន ។ កាលពីពេលថ្មីៗនេះ ប្រទេសកូរ៉េខាងត្បូងបានរៀបចំការប្រកួតទៀតហើយ គឺការប្រកួតសម្រាកថ្ងៃត្រង់ ដើម្បីស្វែងរកអ្នកដែលបានគេងលក់ស្កប់ស្កល់ល្អបំផុតនឹងទទួលបានរង្វាន់ធំមិនធ្លាប់មាន ។

កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ប្រទេសកូរ៉េខាងត្បូងបានរៀបចំការប្រកួតអង្គុយស្ងៀម និងមិនធ្វើអ្វីសោះ ហើយលើកនេះ កូរ៉េខាងត្បូងបានរៀបចំការប្រកួតថ្មីមួយទៀត គឺប្រកួតសម្រាកពេលថ្ងៃត្រង់ ។ វាបានទាក់ទាញចំណាប់អារម្មណ៍ពលរដ្ឋជាច្រើននាក់ដែលគ្មានពេលវេលាសម្រាកគ្រប់គ្រាន់នាំគ្នាមកចុះឈ្មោះចូលរួមប្រកួតជាច្រើននាក់ ដែលឆ្លុះបញ្ចាំងពីបញ្ហាសង្គមដែលពោរពេញទៅដោយការប្រកួតប្រជែងក្នុងប្រទេសមួយនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX0X_5KLZYhLtds5O1iT8uM-Fb75WJbW9t8Ub86cSgDWzt-uvmrExw8aZtXJ0DCFjPphrshfaM1HLs9tQEERJAJfo_IeistoSrftCmhDiSmhOZHTBzQiS9x2HJ1yyBwWqcikAQOjNyUHsLBrDNhZyCihAGgrd4bU51drOex-DAoQYymzUfFA8eP5Ywn8k/s1200/GettyImages-2079452794-1-1200x800.jpg

តើអ្នកណាទៅជឿថា ការសម្រាកនឹងក្លាយជាការប្រកួតមួយ ដែលអ្នកឈ្នះជាបុគ្គលបានសម្រាកលង់លង់ស្កប់ស្កល់ជាងគេ ។ ការប្រកួតនេះមានឈ្មោះថា «Power Nap» ឬការប្រកួតសម្រាកពេលថ្ងៃត្រង់ ដែលរៀបចំឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ និងមានបេក្ខជនចូលរួមប្រកួតស្មើជាង១០០នាក់ ។

លក្ខខណ្ឌការប្រកួត គឺបេក្ខជនចូលរួមទាំងអស់ត្រូវបិទភ្នែកសម្រាកនៅពេលថ្ងៃត្រង់ រយៈពេល១ម៉ោងកន្លះ ហើយអ្នកដែលសម្រាកបានស្កប់ស្កល់បំផុតនឹងទទួលបានជ័យជម្នះ ។ វាមិនងាយស្រួលប៉ុន្មានទេ ពីព្រោះក្នុងអំឡុងពេលសម្រាក គណៈកម្មការនឹងព្យាយាមដើររំខានមិនឱ្យបេក្ខជនសម្រាកលក់ស្កប់ស្កល់ ដូចជា ៖ ការខ្សិបដាក់ត្រចៀក, ការយករោមសត្វទៅបោសលើផ្ទៃមុខ និងការបើកសំឡេងមូស ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJhcGYosxrSMiwYtquyj145wcdIKcZ94F0bg7IkdEpOBc36zYwXxjaiWM_ZVO2_mBKwtomG5wiB3TxYLLUn0VCErJlxJw5dcRb9VdhLCa-DoDO4sWY4jmiaT1xZad5hrrXarWDVEP65P-3pOgoufOzaOFiOJLWzZzezPRxqTcWIhHbHmQXQaXl-Pi6Q00/s900/photo_2024-05-20_10-41-12.jpg

បើទោះជាគណៈកម្មការរំខានតាមវិធីផ្សេងៗក្តី ប៉ុន្តែបេក្ខជនចូលរួមប្រកួតទាំងអស់បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការសម្រាកលក់ស្កប់ស្កល់ ។ គណៈកម្មការនឹងដាក់ពិន្ទុថា តើបេក្ខជនរូបណាបានសម្រាកលក់ស្កប់ស្កល់ជាងគេ តាមរយៈការវាស់ចង្វាក់បេះដូង ។ បើអ្នកណាម្នាក់មានចង្វាក់បេះដូងក្នុងអំឡុងពេលសម្រាកលក់ ខុសគ្នាពីពេលភ្ញាក់ខ្លាំងប៉ុនណា ប៉ុន្តែអ្នកនោះកាន់តែសម្រាកលក់ស្កប់ស្កល់ នឹងឈ្នះការប្រកួតនេះ ។

គណៈកម្មការរៀបចំការប្រកួតនិយាយថា ការប្រកួតនេះជួយដល់បុគ្គលិកធ្វើការនៅតាមក្រុមហ៊ុនផ្សេងៗ ដែលពួកគេពុំបានសម្រាកគ្រប់គ្រាន់ នឹងមានឱកាសបានសម្រាកលក់យ៉ាងស្កប់ស្កល់ និងជាការផ្ញើសារទៅកាន់មនុស្សគ្រប់គ្នាឱ្យដឹងពីសារៈសំខាន់របស់ការសម្រាកសម្រាប់សុខភាព ។ រីឯបេក្ខជនមកចូលរួមប្រកួតប្រាប់ថា ពេលដឹងថា មានការប្រកួតសម្រាក ពួកគេក៏ប្រញាប់មកចុះឈ្មោះ ពីព្រោះក្នុង១ថ្ងៃៗ ពួកគេធ្វើការហត់នឿយណាស់ និងគ្មានពេលសម្រាកគ្រប់គ្រាន់ទេ ទើបពួកគេមកចូលរួមប្រកួតដើម្បីចង់សម្រាកពីការងារ ។https://thenational-the-national-prod.cdn.arcpublishing.com/resizer/v2/W76RNEAQRYGZ6FC3MWYHL3XAJQ.jpg?smart=true&auth=5ed7e4016ef1d5a2b5962aed399783e8fe837265b22fbf25fe0c5132a39f5611&width=800&height=533

អ្នកស្រី ចេនណា គីម ជាបេក្ខជនចូលរួមប្រកួតនិយាយថា ៖ «នៅថ្ងៃធម្មតា ពួកយើងបានធ្វើការរហូតដល់ពេលយប់ និងស្ទើរតែគ្មានកម្លាំងក្នុងខ្លួន ។ នៅថ្ងៃសៅរ៍-អាទិត្យ ទើបយើងបានសម្រាកគ្រប់គ្រាន់ ហើយពេលទទួលដំណឹងថា គេប្រកួតសម្រាក យើងក៏សម្រេចចិត្តមកចូលរួមប្រកួត ពីព្រោះចង់សម្រាកស្រាប់ហើយ» ។

លោក សន ជីហ៊ង ជាបេក្ខជនចូលរួមប្រកួតម្នាក់ទៀតនិយាយថា ៖ «ប្រទេសកូរ៉េខាងត្បូងមានឈ្មោះថា គឺជាសង្គមប្រកួតប្រជែងគ្នាខ្លាំង ទើបធ្វើឱ្យមនុស្សគ្រប់គ្នាពុំសូវផ្តល់ភាពសំខាន់លើការសម្រាកទេ ។ ខ្ញុំគិតថា ការប្រកួតបែបនេះបានជួយឱ្យមនុស្សគ្រប់គ្នានៅសម័យថ្មីបានសម្រាកគ្រប់គ្រាន់ និងកាត់បន្ថយពេលវេលាធ្វើការ» ។https://thenational-the-national-prod.cdn.arcpublishing.com/resizer/v2/FWF7LCQH7BXEQJVBUQPLN2YQBQ.jpg?smart=true&auth=02df153a72159fb4c25201e795754ccd4342d91cd3c57a65acf796a06f04ae64&width=800&height=588

កូរ៉េខាងត្បូងជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន ហើយពលរដ្ឋកូរ៉េខាងត្បូងមានពេលសម្រាកជាមធ្យមតិចបំផុត គឺស្មើត្រឹមតែ៧ម៉ោង៤១នាទីប៉ុណ្ណោះ បើធៀបនឹងការសម្រាកជាមធ្យមរបស់ពលរដ្ឋប្រទេសផ្សេង គឺស្មើនឹង៨ម៉ោង២២នាទី ។ ហេតុនេះ ការប្រកួតសម្រាកបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីពលរដ្ឋជាច្រើននាក់ ដែលពួកគេស្ត្រេសក្នុងការងារ និងត្រូវការពេលសម្រាកឱ្យបានច្រើន ៕

កីឡាការិនីរត់ប្រណាំងអាយុច្រើនបំផុតលើពិភពលោក ពុំបោះបង់គោលដៅ

0

ប្រទេសអ៊ីតាលី ៖ ទោះជាអាយុតិច ឬច្រើន វាមិនមែនជាឧបសគ្គនោះទេ សម្រាប់កីឡាការិនីរត់ប្រណាំងម្នាក់ជនជាតិអ៊ីតាលី ហើយបើទោះជាមានអាយុរហូតដល់៩០ឆ្នាំក្តី ប៉ុន្តែគាត់បានឈ្នះកំណត់ត្រាពិភពលោកជាច្រើន ។ គាត់និយាយថា គាត់ចូលចិត្តរត់ប្រណាំងខ្លាំងណាស់ ហើយគាត់បានហាត់រត់មិនឈប់ឈរ ដោយសារមានគោលដៅយកឈ្នះខ្លួនឯង ។

កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា លោកយាយ អេមម៉ា ម៉ារៀ ម៉ាសេនកា (Emma Maria Massenga) ជាកីឡាការិនីរត់ប្រណាំង អាយុ៩០ឆ្នាំ បានឈ្នះកំណត់ត្រាពិភពលោកម្តងទៀត តាមរយៈការរត់ប្រណាំងចម្ងាយខ្លី និងលឿនបំផុត ។ លោកយាយជាម្ចាស់កំណត់ត្រាពិភពលោក ផ្នែករត់ប្រណាំងលឿនបំផុត ចំនួន៥លើក, ជាម្ចាស់កំណត់ត្រារត់លឿនបំផុតនៅតំបន់អឺរ៉ុប ចំនួន៩លើក និងជាម្ចាស់កំណត់ត្រារត់លឿនបំផុតនៅប្រទេសអ៊ីតាលី ចំនួន២៨លើក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpbUByT81IY35n6XTeDmVM7tkW9FytW-UNXFlN4y9q_e6oCrGMFtdT9BJeJs32peCg9YFubtIShThqUKbdB9gPC0DtK_ZxOYBPJZpCNQDhamFTJ0Oz3U_oIuEMU9SJZqez5P1h60h5FZUYd-0GLwFytjd0zkOkVvRBV-dCHMxV9FSmB6Oeri9zcYmQhzg/s1024/italian-master-runner-emma-maria-81958809.webp

ក្នុងអំឡុងពេលប្រទេសនានាលើពិភពលោក កំពុងតែឈានទៅរកសង្គមមនុស្សចាស់ វាមិនចម្លែកទេ ដែលគេសង្កេតឃើញមនុស្សចាស់ទាំងឡាយនាំគ្នាហាត់ប្រាណកាន់តែច្រើន ។ លោកយាយ អេមម៉ា ម៉ារៀ ម៉ាសេនកា បានកើតនៅថ្ងៃទី១ ខែសីហា ឆ្នាំ១៩៣៣ ហើយបានឈានជើងចូលក្នុងក្រុមអ្នករត់ប្រណាំងអាយុច្រើន នៅពេលលោកយាយអាយុ៥៣ឆ្នាំ ។

ហេតុនេះ លោកយាយបានហាត់រត់រហូតមក និងធ្វើឱ្យលោកយាយអាចរត់ប្រណាំងបានល្អជាងមុន ។ បើទោះជាលោកយាយអាយុកាន់តែច្រើនក្តី ក៏លោកយាយពុំព្រមបោះបង់ការរត់ដែរ ខណៈកីឡាការិនីផ្សេងទៀតដែលមានអាយុស្មើគ្នា ពួកគេបោះបង់ការរត់ប្រណាំងម្តងម្នាក់ៗ ទើបធ្វើឱ្យកម្មវិធីប្រកួតរត់ប្រណាំងខ្លះ លោកយាយគ្មានគូប្រកួតទេ ។ ប៉ុន្តែលោកយាយនៅតែកំណត់គោលដៅថា ត្រូវតែប្រកួតជាមួយខ្លួនឯងដើម្បីឱ្យការរត់ល្អលើសមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs09DW_leRQsLQun4o5gJxadl-LR8U4zsmKLHjmmV9bva0WIUEW8hYbF7pcgSLwb4xuCdajyns074ycP84Lz_gfifyDpmrFw1_bbIMiA0vaT9gm6JhXoFmgwm_PU0TXRdD6a4rIy0x1IlI4BEUEenWUZFobOQzUe65yRQjtg9kzQPI9n2PCyNDHkruspo/s630/sprint_queen_1.jpg

ការប្រកួតរត់ប្រណាំងនៅឆ្នាំ២០២៤ លោកយាយបានឈ្នះកំណត់ត្រាពិភពលោក ក្នុងចម្ងាយផ្លូវ២០០ម៉ែត្រសម្រាប់កីឡាការិនីអាយុច្រើន ខណៈ អ៊ីលីកុ សៃតូ ជាកីឡាករជប៉ុន ដែលបានរត់ប្រើពេលចំនួន៥៣.៣វិនាទី កាលពីឆ្នាំ២០២២ ។ ប៉ុន្តែលោកយាយប្រើពេលរត់ត្រឹមតែ៥១.៤៧វិនាទីប៉ុណ្ណោះ នៅឆ្នាំ២០២៤ ។

ក្រៅពីលោកយាយឈ្នះកំណត់ត្រាពិភពលោកជាបន្តបន្ទាប់ លោកយាយប្រាប់ថា ការរត់ប្រណាំងបានធ្វើឱ្យគាត់ស្គាល់មនុស្សថ្មីៗ និងពុំឯកោផងដែរ ។ លោកយាយប្រាប់ថា ៖ «វាធ្វើឱ្យខ្ញុំអាចឆ្លងកាត់ពេលវេលាលំបាក ដែលមនុស្សអាយុច្រើនដូចខ្ញុំបានជួបការលំបាកជាច្រើន ។ ការរត់ប្រណាំងធ្វើឱ្យខ្ញុំជួបមនុស្សថ្មីៗគ្រប់ពេលវេលា ហើយខ្ញុំពុំចាំបាច់នៅម្នាក់ឯង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-IzN71JYjzZSX8Ky2powajO-7Ue17KP7HhwzJbq5yLtqr4uPHh0U0EcjfnAXEn9j2OYxcogyzhe135W2d03yVUasIy5Eq6dC8ZBWRzU4NiPrhclSFflfX0cfDfNG3IkrHSuMRHiA1Bk7cJ3-LEk43d5KILrLHlDuDTKhRn9usJCLDK-u_BCyoWOJMWeI/s1920/1920HFS_PXP_17.jpg

ចំណែកគោលដៅបន្ទាប់របស់លោកយាយ គឺដណ្តើមពានរង្វាន់កីឡាការិនីរត់ប្រណាំងលឿនបំផុតប្រចាំប្រទេសអ៊ីតាលី ក្នុងការប្រកួតនៅខែមិថុនា ឆ្នាំ២០២៤ ហើយលោកយាយមានគម្រោងចូលរួមការរត់ប្រណាំងលំដាប់ពិភពលោក នៅប្រទេសស៊ុយអែត ឆ្នាំ២០២៥ ។ ប៉ុន្តែលោកយាយបាននិយាយបែបកំប្លែងថា គាត់ពុំចង់រៀបចំគម្រោងរត់ប្រណាំងនៅឆ្នាំ២០២៥ ទេ ពីព្រោះពុំដឹងថា គាត់នឹងអាចមានជីវិតរស់នៅរហូតដល់ពេលនោះឬក៏អត់ ៕