ថ្មីនេះមានសារព័ត៌មានក្រៅស្រុក Wall Street Journal បានចេញផ្សាយ និងចោទប្រកាន់ថាចិនបានដាក់មូលដ្ឋានទ័ព នៅមូលដ្ឋានទ័ពសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា ក្រោយឃើញមានវត្តមាននាវាយោធា២គ្រឿងរបស់ចិន។
ជុះវិញករណីនេះ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានចេញមុខច្រានចោល និងបញ្ជាក់ថា៖”នាវាយោធាចិន២គ្រឿង ដែលបានចូលចតនៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជានោះ គឺទើបតែមកដល់នាថ្មីៗនេះប៉ុណ្ណោះ ដែលជានាវាផ្លាស់ប្តូរវេនជាមួយនឹងនាវាយោធាចិនកន្លងទៅតាមកិច្ចព្រមព្រៀងរវាងក្រសួងការពារជាតិប្រទេសទាំងពីរ ដើម្បីមកបណ្តុះបណ្តាលជំនាញបច្ចេកទេសអំពីការប្រើប្រាស់នាវាដល់កងទ័ពជើងទឹកកម្ពុជា មិនដូច ការចុះផ្សាយរបស់សារព័ត៌មាន Wall Street Journal ដែលថា នាវានេះ បានចូលចតរយៈពេល៦ខែនោះឡើយ”។
គួរបញ្ជាក់ថា នៅកម្ពុជា មិនមានច្បាប់ណាមួយចែងឱ្យបរទេសអាចដាក់មូលដ្ឋានទ័ពនៅក្នុងដែនអធិបតេយ្យភាពនោះទេ ហើយនៅកម្ពុជាក៏មិនអនុញ្ញាតឱ្យបរទេសប្រើប្រាស់ប្រទេសខ្លួន ជាមូលដ្ឋានប្រឆាំងនឹងប្រទេសផ្សេងនោះដែរ៕










