Home ព័ត៌មានជាតិ តិចអត់ដឹង! ក្នុងប្រទេសកម្ពុជាយើងតើតំបន់ព្រៃឈើណាដែលធំជាងគេបំផុត?

តិចអត់ដឹង! ក្នុងប្រទេសកម្ពុជាយើងតើតំបន់ព្រៃឈើណាដែលធំជាងគេបំផុត?

88
0

ព្រៃឈើមិនត្រឹមតែជាដែនជម្រកសត្វព្រៃតូចធំ និងសត្វកម្រជិតផុតពូជស្នាក់អាស្រ័យប៉ុណ្ណោះទេ វាក៏មានអត្ថប្រយោជន៍ជាច្រើនរាប់មិនអស់ផងដែរ ដូចជាជួយទាញទឹកភ្លៀងឱ្យធ្លាក់ចុះមកទៀងទាត់គ្រប់គ្រាន់ ធ្វើឱ្យមានអាកាសធាតុល្អ ទប់ស្កាត់ទឹកជំនន់ ផ្តល់ខ្យល់អុកស៊ីហ្សែនបរិសុទ្ធ ក៏ដូចជាផ្តល់ជាម្លប់ត្រជាក់សម្រាប់មនុស្ស សត្វ និងរុក្ខជាតិទៀតផង។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នព្រៃឈើហាក់មានការថយចុះបន្តិចម្តងៗ ដោយសារតែតម្រូវការ កំណើនប្រជាជន រួមទាំងការអភិវឌ្ឍន៍ប្រទេសគ្រប់វិស័យ និងការយកដីសម្រាប់ដំណាំដាំដុះកសិកម្មផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0Qm1_mIJ2aWas1ovxVv62fB4ylr_Dz3vLF-syhQZ1njgsDeuQvsgZMm0zJMcFr6z1FknNBXMN8m1oRpogWUmxw-1mPP80_e14vam0SxoBqR4rUIO5DH0KQP6H6soeb9S_oN7Mfk_MLuiRSDDolVY_wiNPH7LMPlM9WUvyQxUM1z8Rkz1Hkp344SeJD6Q/s1280/7f08c079b219453292c9957e157e26016e6597b9.jpg

ដូច្នេះហើយតើអ្នកដឹងទេថា តំបន់ព្រៃឈើណាដែលមានទំហំធំជាងគេបំផុតក្នុងប្រទេសកម្ពុជាយើង? ចម្លើយនោះគឺនៅប្រទេសកម្ពុជាយើងព្រៃឈើដែលធំជាងគេបំផុតគឺព្រៃឡង់ ដែលគ្របដណ្តប់លើផ្ទៃដីប្រមាណ ៣៦០០ គីឡូម៉ែត្រការ៉េ ស្ថិតក្នុងខេត្តចំនួន ៤ គឺកំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង។ វាជាតំបន់ព្រៃបៃតងទំនាបចុងក្រោយបង្អស់របស់អាស៊ីអាគ្នេយ៍ ហើយក៏ជាព្រៃបៃតងទំនាបដ៏ធំបំផុតដែលនៅសេសសល់នៅលើឧបទ្វីបឥណ្ឌូចិន ដោយសព្វថ្ងៃមានជនជាតិដើមភាគតិចប្រមាណ ២០០.០០០ នាក់រស់នៅជុំវិញនោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEive07DfStkeILA2UmuvPd6CogHdn5niBkVlVaFT39cGcmes9jz8L76sIt3thRrvzZ5tDIFRU0LhdKyp7KtXNzFgpcMocRUfN7vAleGzu4_Pu9IcXBnbVQXVl0g_gq9x1Qh321nsBW2BJiXp0B-Zbt689zOWyiJzKzdpQ9LhpyTQzjA2GkJxPxBj4m1WZM/s1024/photo_2024-07-03_14-26-42.jpg

ព្រៃឡង់គឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ និងជីវិតខាងវិញ្ញាណរបស់ជនជាតិដើមភាគតិច ដោយពួកគេបានពឹងផ្អែកលើវាអស់ជាច្រើនជំនាន់ ដោយប្រមូលជ័រ សម្ភារៈសំណង់ ថ្នាំពេទ្យ និងអាហារពីព្រៃ។ ព្រៃឡង់ដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជារាប់សែននាក់។ ព្រៃនេះក៏ជាព្រៃទាក់ទាញទឹកភ្លៀង មានរុក្ខជាតិច្រើនប្រភេទ ជាជម្រកសត្វច្រើនប្រភេទ និងមានតួនាទីការពារការកើនឡើងកម្តៅផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUbGWRfYrJ5lKy4O-27taFcSx6jkg4IwnW_KcvoQwuw0XTa8UVZ2tBRGmmnO4ao0fzS05jKJDh5I-HfQkykg2v1R-NHw7Xqt4zbPqHqZl10VSBXKRuk6DftE0obhA0ZcEujbd5dHXYCNnsTje6vqebbgiTvLGLvQvpEtHnCUSNXBPnDr3AXgIyfg6DtWY/s4368/Prey_Lang_Forest_Aerial.jpg

ទោះជាយ៉ាងណាក៏ដោយ ព្រៃឡង់បច្ចុប្បន្នហាក់កំពុងស្ថិតក្រោមការគំរាមកំហែង និងទទួលរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងពីមនុស្សដែលកាប់ឈើខុសច្បាប់។ តាមការប៉ាន់ស្មានថា ឈើជ័រដល់ទៅ ២៥ ម៉ឺនដើមត្រូវបានបាត់បង់ទៅនឹងម៉ាស៊ីនច្រវាក់ ហើយការជីកយករ៉ែខុសច្បាប់ សម្រាប់លោហធាតុមានតម្លៃ និងរ៉ែដែកក៏កំពុងកើនឡើងផងដែរ។ លើសពីនេះសារធាតុគីមីពុលកំពុងត្រូវបានគេបោះចោលទៅក្នុងផ្លូវទឹកព្រៃឡង់ ដែលធ្វើឱ្យប៉ះពាល់ដល់តុល្យភាពអេកូឡូស៊ីដ៏ល្អរបស់តំបន់ និងបង្កគ្រោះថ្នាក់ដល់សហគមន៍ខាងក្រោម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqIdyUUDZUeiXHl4WTc_pPOPJ9OST0Xi4NMc2UEMV11Kw1YpgRxLtEf-Nb9dZb6WEkVU_h8cwaLqCG2lQkgudvRJybGw9XBXfSs_L9c-gg0urSm_On5RipjALA0mTvbuSCh_12iP6GlVz9LrhHr3XsguEMQACFiMxSK4hm8iPc73w3bXtSfwlkbTw1hKU/s1024/Prey-lang-c-Winrock-International-1024x683-3.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHtxTnFOFc3lYuMNG7aM5vsVlmwYvQCtULGttXfMUWo61rUYKj-6Jnv28H4xvgbLZte_ZpbarKka4VyleoZchyphenhyphen0NciPb6rI6kS3yqGIzR2roO0rPErUeiRB3TDWgv56kc-44O5kBp_ksCN9n9Tgf4u2qY6HgBENAOyfUuXaz2tjxxl1qEEN8Tfm8Im4-4/s872/photo_2024-07-03_14-27-19.jpg