Home ព័ត៌មានជាតិ មហាជនបារម្ភអំពីដីដែលយោធាថៃដណ្ដើមទៅ ក្រោយរដ្ឋចាប់ផ្ដើមសាងសង់«ផ្ទះ»ដល់ជនភៀសសឹក

មហាជនបារម្ភអំពីដីដែលយោធាថៃដណ្ដើមទៅ ក្រោយរដ្ឋចាប់ផ្ដើមសាងសង់«ផ្ទះ»ដល់ជនភៀសសឹក

23
0

មហាជនជាច្រើននៅក្នុងបណ្ដាញសង្គម បានបង្ហាញក្ដីព្រួយបារម្ភកាន់តែខ្លាំងឡើង ខណៈដែលរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមផ្តល់ជម្រកបណ្តោះអាសន្នដល់គ្រួសារដែលត្រូវបានភៀសសឹកដោយសារភាពតានតឹងព្រំដែនជាមួយប្រទេសថៃ។ ជាមួយនឹងការព្រួយបារម្ភនេះ មហាជនមួយចំនួនបានចោ.ទជាសំណួរថា តើការធ្វើបែបនេះបានន័យថា ទឹកដីដែលយោធាថៃបានដណ្ដើមយកទៅគ្រប់គ្រងពិតជាត្រូវបាត់បង់ទៅតែត្រឹមនេះហើយមែនទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8qqVxsj46pfsQBbfPR-y5WsULrqyl2yJUVryCrIig4ZXVRM2rFx5a3P1JfJVzAJbOaqDJi00q2fWR5kTqip4O8CzRbnDpLjO7nEU9JDKJKHhHEKzRUuHpqfUQ-3DOgmQbwgijF2KzmfpOQkLjykOisrgyiHLmrIQbtyu21-sJKaBZro-_CvGAp0g9V6yj/s1280/photo_2026-03-09_11-24-29.jpg

យោងតាមសេចក្ដីជូនដំណឹង កាលពីថ្ងៃទី៧ ខែមីនា បានឲ្យដឹងថា អាជ្ញាធរបានប្រគល់ជម្រកដែលទើបសាងសង់ថ្មីចំនួន ២០៣ ដល់គ្រួសារដែលត្រូវបានភៀសសឹកពីក្រុងសំរោង និងស្រុកបន្ទាយអំពិល ក្នុងខេត្តឧត្តរមានជ័យ ស្នាក់នៅបណ្ដោះអាសន្ន។ តាមលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា ជម្រកទាំងនោះត្រូវបានសាងសង់តាមស្តង់ដារបច្ចេកទេស ដើម្បីធានាបាននូវភាពធន់ និងរួមបញ្ចូលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីគាំទ្រដល់ការរស់នៅប្រចាំថ្ងៃ។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃផែនការរបស់រដ្ឋាភិបាលដើម្បីសាងសង់ជម្រកចំនួន ៣,០០០ សម្រាប់ពលរដ្ឋដែលត្រូវបានភៀសសឹកនៅទូទាំងខេត្តឧត្តរមានជ័យ ព្រះវិហារ និងបន្ទាយមានជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZrEESmsUJ2K0jITuIk0K9SfMBYoJJSRM1cJKbb3lsFf_dH9CG_vumbMsrB5CZduZkDjlOqqCRqv41ojnZ2O2gD8-j6peaL4Ik8agWjU_fArOPLQ3mpVAEDvd9dS_F8-ZoThQraPkADV_thIlMx_is83uY32BCC10u_1v5DAvohkZozRr4eTE9LB-OXqNn/s1280/photo_2026-03-09_11-24-28.jpg

ជុំវិញការប្រកាសព័ត៌មានដូចខាងលើ មហាជនជាច្រើនបានសម្ដែងការព្រួយបារម្ភរបស់ពួកគេតាមរយៈការបញ្ចេញមតិយោបល់យ៉ាងដូច្នេះថា តើនៅទីតាំងដែលរដ្ឋបានសាងសង់លំនៅឋាននោះមានទឹកភ្លើងប្រើប្រាស់គ្រប់គ្រាន់ មានផ្សារ សាលារៀន ឬនៅជិតមណ្ឌល់សុខភាពដែរឬទេ? តើពួកគាត់នឹងត្រូវបន្តរស់នៅទីនោះរយៈពេលយូរប៉ុណ្ណា? ហើយតើដីធ្លី ផ្ទះសម្បែង ឬស្រែចម្ការរបស់ពួកគាត់ដែលបាត់បង់ទៅដោយសារការឈ្លានពានរបស់ទាហានថៃនឹងត្រូវទទួលបានត្រឡប់មកវិញដែរឬយ៉ាងណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh77XU4u7EBe2lSZOQd2LAJ007ZK9ZVGsHmxJl4GE0aYUIKb-nHU3UDA91WlVFkNYNwFM64He8uhR-kUkge3BJCnCKGeKu7bsxTFqAW1l0LMtiI391pAY7Gzr-tawqX_mDmR2h_cruyNTBZ68EO6igNbZtfwTxWL8nRcKmPBjWbnOLC4NXsiTrddD_46DcJ/s1280/photo_2026-03-09_11-24-29%20(2).jpg

ពាក់ព័ន្ធនឹងសំណួរ និងការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋដូចខាងលើនេះ កន្លងមកលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថារដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ដើម្បីទាមទារទឹកដីពីទាហានថៃវិញ ហើយការសាងសង់ផ្ទះជូនជនភៀសសឹកស្នាក់នៅក៏មិនមែនជាការទទួលស្គាល់ចំពោះការបាត់បង់ទឹកដីដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDg0gYFMxTmc8BD89RFkJ5aYOA5KoqsLb45NoHxyLeKDrHTcNI97YlwaJ78II7hmsgRcUIInotCTxA9ZS8zozDXa1bu2T_AA6S-GUv8toMZvuiZ6cUYVnJxOgIuG3i5Yk9gK_vv8oea7mjbMNsyz_NGKmoTT8yNUvaZE1QDzV0rtye8L95UGRpFzqU9wHP/s750/photo_2026-03-09_11-24-29%20(3).jpg

តាមការបញ្ជាក់របស់លោក «ការទាមទារនេះមិនមែនជារឿងលេងសើច ដែលប្រើរយ:ពេលខ្លី ឬប្រើពេលមួយសប្តាហ៍ ឬមួយខែបានទេ។ បើត្រូវប្រើរយ:ពេលវែងក្នុងការទាមទារទឹកដីនិងផ្ទះសម្បែងមកឲ្យប្រជាជនយើងវិញ យើងបានគិតគូរដល់បងប្អូនភៀសសឹករបស់យើងតើត្រូវនៅក្រោមតង់កៅស៊ូរាប់សិបឆ្នាំ ឬរាប់ទសវត្សរ៍ ឬយ៉ាងណា? តើក្មេងៗរស់នៅដោយមិនបានបន្តការរៀនសូត្រតទៅទៀតដែរឬទេ? នេះគឺជាការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី។»

ជាមួយគ្នានេះដែរ លោកបានបញ្ជាក់បន្ថែមថា ការសាងសង់ផ្ទះ ឬជម្រកបណ្តោះអាសន្នឲ្យជនភៀសសឹក មិនមែនជាការទទួលស្គាល់ការបាត់បង់ទឹកដី ឬផ្ទះសម្បែងដូចការឃោសនារបស់អ្នកដែល មាននិន្នាការផ្ទុយពីរាជរដ្ឋាភិបាលនោះទេ តែផ្ទុយទៅវិញទឹកដីផ្ទះសម្បែងត្រូវតែតវ៉ាយកមកវិញ ហើយ «ការរស់នៅរបស់បងប្អូនយើងត្រូវតែគិតគូរឲ្យបានមុនរដូវវស្សាមកដល់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO7dY8Q9mD2LhUNY4w3i1T3F2DvHBZ2NtesaS2hrppH6GUwrdL2tvIuADLOihyFsGdV9hSQ0Z0PMH1y6ZVrophhz_p6v-3Gr5WqbUGtJhnwXVAqr-Ctzm2IIGcsngLKN3RV9SaXaYEO0TdZoOXbPQ_kwZPVXxmYDiH_3rvIbJgcIfVlYtuveUrweneZJAi/s557/photo_2026-03-09_11-24-30.jpg

គួរជម្រាបថា ផ្ទះទាំងនេះនឹងត្រូវប្រគល់ជូនរដ្ឋាភិបាលវិញពេលដែលព្រំដែនត្រូវបានដោះស្រាយចប់រួចរាល់ហើយពលរដ្ឋត្រលប់ទៅកាន់ភូមិឋានវិញ ដែលក្នុងន័យនេះ គឺរដ្ឋាភិបាលកម្ពុជានឹងព្យាយាមចាត់វិធានការការទូតគ្រប់បែបយ៉ាង ដើម្បីដោះស្រាយបញ្ហានេះជូនបងប្អូន ក៏ដូចជាទាមទារមកវិញនូវទឹកដីរបស់កម្ពុជាមិនថាត្រូវចំណាយរយៈពេល ឬរង់ចាំយូរប៉ុណ្ណាក៏ដោយ៕