Home តារាអន្តរជាតិ ជ័យ សុវ៉ាត យំគគ្រូករៀបរាប់ពីពាក្យសម្តីគេចោ.ទប្រកាន់ដែលខំលាក់ទុកក្នុងចិត្តមកជាយូរ

ជ័យ សុវ៉ាត យំគគ្រូករៀបរាប់ពីពាក្យសម្តីគេចោ.ទប្រកាន់ដែលខំលាក់ទុកក្នុងចិត្តមកជាយូរ

11
0

ទោះបីត្រឹមតែជាកូនចិញ្ចឹមប៉ុន្តែតារាចម្រៀង ជ័យ សុវ៉ាត ពិតជាទទួលបានសេចក្តីស្រលាញ់យ៉ាងជ្រាលជ្រៅពីម្តាយរបស់ខ្លួន។ ទោះជាយ៉ាងណាតារាចម្រៀងក្នុងទ្រនំសាន់ដេរូបនេះបាននិយាយទាំងយំគគ្រូកថាលោកត្រូវរងនូវសម្តីចោទប្រកាន់ថាលោកបោកម្តាយចិញ្ចឹម និងពាក្យសម្តីគួរឱ្យស្អប់ខ្ពើមមួយចំនួនទៀតដូចជាចិញ្ចឹមដើម្បីទុកឱ្យកូនស្រីខ្លួនឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilPysrCSOoMKMzrJEeUDrac6FZhqkZsNU0K1sXsd9x7GMuFpuEfqBJBlOKfDtOrbQhBRP5UcjBGrK1-adtVp8-Hsw2JDY_oc5kMXchHe9SmAlU_L5urMfehnZuUvXrkw4J3PLxtEjdh0PQy_xPwXVaZcRIxPjj7_fEFq-9_dNwyraVXExQYu5AYIMcexls/s1440/image_2026-03-07_14-39-48%20(2).png
នៅថ្ងៃទី៧ ខែមីនា តារាចម្រៀង ជ័យ សុវ៉ាត បានបង្ហោះវីដេអូដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «រឿងក្នុងចិត្តដែលកប់ទុកជាយូរគ្មានអ្នកដឹង ពេលខ្លះពាក្យសម្ដីមនុស្សយើងស្ដាប់ទៅធម្មតាទេ តែអាចធ្វើឱ្យយើងឈឺចាប់មិនអាចភ្លេចបាន»។ ជ័យ សុវ៉ាត បាននិយាយទៅកាន់ម្តាយចិញ្ចឹមរបស់ខ្លួនថា ទោះបីមិនមែនជាកូនបង្កើត មិនបានកើតចេញពីផ្ទៃក្តីប៉ុន្តែម្តាយចិញ្ចឹមលោកតែងតែផ្តល់គ្រប់យ៉ាងសម្រាប់ខ្លួនលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0nytM41u-vCFgRSmSY8uCWjCs_NfhsWFWCIqomp6YqyJOl8_UwfrTCP_X8-bmruS30RooRGoE-U6hzRL_c6oXqaYjef8-5FJG4-jYoSXiCCo0Oh1kc17qIvM1tEEchSr64iVRNeDh7sHNlwXP-ksAEPR0n8pzKD4G2l7Lb8cB1_YDLm-TI0s4P3Ktolfa/s1440/image_2026-03-07_14-39-48.png
តារាចម្រៀងរូបនេះ បន្តទាំងទឹកភ្នែកថាក្នុងថ្ងៃដំបូងដែលលោកឈានជើងចូលទៅរស់នៅផ្ទះម្តាយចិញ្ចឹមទាំងខ្លួនលោកមានវ័យធំហើយមានពាក្យជាច្រើនបាននិយាយចំអកទៅប៉ាម៉ាក់លោកថាជាមនុស្សល្ងង់ណាស់ដែលអាចឱ្យលោកបោកបាន។ តារាចម្រៀង ជ័យ សុវ៉ាត ថាពាក្យនេះបានចាក់នៅក្នុងបេះដូង ហើយលោកចាត់ទុកថាខ្លួនឯងជាមនុស្សចង្រៃពីព្រោះកើតមកឪពុកម្តាយបង្កើតស្លាប់ចោល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6xLB9Rk16gNqfZuKssG03ZI-8_dK3TlGvlO-Lkc7wHpB4vyG_OhHUmXDj2cf1Xsf07klRCbCujHmNyveSKgonKZ4WQvob_2NRLodWZDNV1Kdef3QO4obrdp8lk412dRVCYtQEPP5R4IB6T4jsZK5w5qErfUOJTae_amSG68RANqvAHPx_sVLJCo-YjHUk/s1440/image_2026-03-07_14-39-50.png
ដោយសារតែពាក្យសម្តីទាំងនោះ ជ័យ សុវ៉ាត ថាលោកបានរៀបចំសំលៀកបំពាក់លួចចេញពីផ្ទះមិនឱ្យម្តាយដឹង តែគាត់នៅតែដឹងហើយបានឱបលោកយ៉ាងជាប់មិនដកដៃឡើយ។ កងទ័ពអាវសរូបនេះបន្តថាប្រសិនជាម្តាយចិញ្ចឹមលោកមិនមែនជាមនុស្សរឹងមាំទេលោកប្រហែលជាឃ្លាតឆ្ងាយពីម្តាយចិញ្ចឹមដ៏ល្អមួយរូបនេះមិនខាន។ ជ័យ សុវ៉ាត និយាយថាលោកស្អប់ពាក្យគេមើលងាយថា កូនធម៌ កូនចិញ្ចឹម ចិញ្ចឹមទុកស៊ីខ្លួនឯង ចិញ្ចឹមទុកឱ្យកូនស្រីខ្លួនឯង ដោយមិនយល់ចិត្តថាលោកស្រលាញ់ម្តាយចិញ្ចឹមលោកខ្លាំងប៉ុណ្ណានោះទេហើយលើសពីម្តាយបង្កើតទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzkuu_WLnjnhU-4cv7OwORHBY_wWwISVpXAYuFyfYFTCkh3g_paPet5XTyy2_Kf2Y2ePv3mYWvaS1cCBNsLr_Z51LM4aRaYgLmOAQOMd8A0X1RrDrPV0bqlaM7hqSKHjxCu5nAKh8_OwnZO_uVFr0CdSv22q4dqSQnl8cmjHgy0WUS2L5kExuCZGivvPBm/s1440/image_2026-03-07_14-39-52.png

គួរឱ្យដឹងថាក្រៅពីអាជីពជាតារាចម្រៀងម្ចាស់បទ «ស្រលាញ់អូនដល់កាន់ឈើច្រត់» គឺជាគ្រូពេទ្យម្នាក់ ខណៈពេលនេះលោកក៏ទទួលបានអាហារូបករណ៍សិក្សានៅប្រទេសកូរ៉េខាងត្បូងផងដែរ៕