អ្នកបញ្ចេញមតិរិះគន់ទាំងឡាយពេលនេះអ្នកសមចិត្តហើយមែនទេនៅពេលឃើញតារាចម្រៀង ទេព បូព្រឹក្ស ឡើងសម្តែងដោយមិនបានបង្ហាញឈុតដែលបង្ហាញពីសិល្បៈបុរាណខ្មែរ។ បន្ទាប់ពីឃើញរូបភាពបែបនេះហើយទស្សនិកជនបានបញ្ចេញមតិថា បានត្រឹមតែសោកស្តាយ ខណៈអ្នកមួយចំនួនបានលើកឡើងថាដូចខ្វះអ្វីម្យ៉ាង ប្រៀបដូចជាសម្លរខ្លះគ្រឿង។

កាលពីពេលថ្មីៗនេះតារាចម្រៀង ទេព បូព្រឹក្ស បានឡើងសម្តែងនៅក្នុងកម្មវិធីមួយដែលប្រមូលផ្តុំដោយសិល្បការិនី។ មានការចែករំលែកពីគណនីអ្នកគាំទ្រជាច្រើនបានបង្ហាញថា ទេព បូព្រឹក្ស បានសម្តែងបទ «វីរៈនារី » ដោយគ្មានបញ្ចូលសិល្បៈវប្បធម៌ខ្មែរឡើយ ខណៈតាំងពីដើមមកតារាចម្រៀងរូបនេះតែងតែបញ្ជូលជាមួយនឹងរបាំអប្សរានិងសិល្បៈផ្សេងទៀតដែលធ្វើឱ្យមានភាពរស់រវើកយ៉ាងខ្លាំង។

ការអាក់ខាននៃលើកនេះនិងអាចជារៀងរហូតកើតចេញពីមតិរិះគន់កន្លងមកដោយមានការចោទប្រកាន់ថា ទេព បូព្រឹក្ស យកវប្បធម៌មកធ្វើអាជីពកម្ម។ ការមិនបង្ហាញសិល្បៈវប្បធម៌ខ្មែរនេះគឺធ្វើឱ្យខូចខាតផលប្រយោជន៍នៃការបង្ហាញសិល្បៈបុរាណ ហើយក៏ធ្វើឱ្យសិល្បករ សិល្បការិនីខាងសម័យបុរាណបាត់បង់ប្រាក់ចំណូលមួយផ្នែក ខណៈបច្ចុប្បន្ននេះសិល្បៈបុរាណមិនពេញនិយមដូចសិល្បៈសម័យឡើយ។
.png)
ក្រោយពីឃើញរូបភាពនេះហើយបានធ្វើឱ្យមនុស្សជាច្រើនសម្តែងការសោកស្តាយយ៉ាងខ្លាំងពីព្រោះជនមួយក្តាប់តូចធ្វើឱ្យខូចផលប្រយោជន៍រួម ហើយខ្វះការសម្តែងរបាំខ្មែរប្រៀបដូចជាសម្លរខ្វះគ្រឿងផ្សំមិនមានរសជាតិឆ្ងាញ់ដូចគ្នា។
.png)
រូបភាពការសម្តែងបទ វីរៈនារី ដែលគ្មានវប្បធម៌ខ្មែររួមបញ្ជូលនេះ ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាបានសរសេរនៅលើបណ្តាញសង្គមថា «ពេលគេអត់ដាក់របាំចូលទើបយល់ថា ស្ដាយ? ហេតុអីចូលចិត្តបំផ្លាញតែជាតិគ្នាឯង?» ខណៈ ប៉ីប៉ី ឌី វិញបានលាន់មាត់ថា «សមចិត្តនៅ?»៕









