Home Blog Page 1054

ហេតុអ្វីវិនិយោគិនចាប់អារម្មណ៍វិនិយោគនៅប្រទេសទាំងពីរនេះខ្លាំងជាងគេ?

0

យោងតាមទិន្នន័យរបស់ Fidelity International និង BlackRock Investment Institute បង្ហាញថា នៅឆ្នាំ២០២៤ វិនិយោគិនបរទេសពុំសូវចាប់អារម្មណ៍វិនិយោគនៅប្រទេសដែលមានក្រុមហ៊ុនច្រើនសន្ធឹកសន្ធាប់ ឬសម្បូររោងចក្រឧស្សាហកម្មដូចមុនទេ ប៉ុន្តែពួកគេចាប់អារម្មណ៍វិនិយោគនៅប្រទេសទាំងពីរនេះខ្លាំងជាង ។ កត្តាចម្បងដែលធ្វើឱ្យប្រទេសទាំងពីរនេះទទួលបានការចាប់អារម្មណ៍ពីបណ្តាវិនិយោគិនបរទេស ដោយសារចំនួនពលរដ្ឋកើនឡើង ជាពិសេស យុវជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv_-Td2NsrJc7eUmeKF5OlG4gT5myYG1lpgyQ3gMpftruC5dT_zszXxetO2F7-1ahlS1GBNhhy4zhTI-WTomwQPQ_qO-I5A04ui6RbmWxRA5f06Zjl8pI2GHwybNGaSBQJ8I1sWjOAd-bCh9hjISAB1ZbgW3W7cnD27RhqQ1F7zXKciHhfs4M9LrdJHFA/s1900/shutterstock_2183275499-1920x1281.webp

បណ្តាវិនិយោគិនបានផ្តោតការវិនិយោគក្នុងប្រទេសឥណ្ឌា និងឥណ្ឌូណេស៊ី ហើយចំណុចទាក់ទាញមួយផ្នែកមកពីពួកគេរំពឹងថា រដ្ឋាភិបាលប្រទេសទាំងពីរនឹងចំណាយប្រាក់កាន់តែច្រើនលើហេដ្ឋារចនាសម្ព័ន្ធ ហើយវានឹងផ្តល់លទ្ធផលល្អដល់សេដ្ឋកិច្ចជាតិ ។ ម្យ៉ាងទៀត ប្រទេសឥណ្ឌា និងឥណ្ឌូណេស៊ី បានបោះឆ្នោតនៅឆ្នាំ២០២៤ ដែលបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការផ្លាស់ប្តូរប្រទេសរបស់ខ្លួនឱ្យក្លាយជាមហាអំណាចសេដ្ឋកិច្ច ។

ទន្ទឹមនឹងនេះ ចំនួនពលរដ្ឋប្រទេសទាំងពីរដែលចូលដល់វ័យធ្វើការកើនឡើងខ្ពស់ បានក្លាយជាចំណុចទាក់ទាញយ៉ាងខ្លាំងសម្រាប់វិនិយោគិនបរទេស ។ ហេតុនេះ ប្រទេសទាំងពីរបានទាក់ទាញចំណាប់អារម្មណ៍ខ្លាំង បើធៀបនឹងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី ដូចជា ៖ ប្រទេសចិនកំពុងតែឈានដល់សង្គមមនុស្សចាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5_q0aEtqLSbJ6RHSrE6chOX8at8pA6Gp7UlUo4MyTgekeQOj5SgJYWQE2olii13kjIUKscJklVSfiD4EgDwVrugEcO3RzdGSV01dw9oslczscCRgEJN3kXBi3uhNTpkQYH09RvFc7EagOMaySptAZRRXPapSdrbgAVB7ZkmujlFpYxWf6tluhJImIc1c/s1920/1673275741989.webp

ការវិភាគរបស់ BlackRock Investment Institute បង្ហាញថា ពលរដ្ឋគ្រប់អាយុធ្វើការបានកើនឡើងក្នុងប្រទេសទាំងពីរ ព្រមទាំងតម្លៃភាគហ៊ុនកើនឡើងក្នុងទីផ្សារហ៊ុន ។ រីឯ Fidelity International មើលឃើញថា វិស័យហិរញ្ញវត្ថុនឹងក្លាយជាអាជីវកម្មដ៏សំខាន់ ដែលទទួលបានប្រយោជន៍ពីការកើនឡើងនៃចំនួនពលរដ្ឋនៅឥណ្ឌា និងឥណ្ឌូណេស៊ី ពីព្រោះគ្រប់គ្នាត្រូវធ្វើប្រតិបត្តិការហិរញ្ញវត្ថុ មិនថាក្រុមហ៊ុនអាជីវកម្ម ឬពលរដ្ឋទូទៅ ។

ហេតុនេះ កំណើនពលរដ្ឋនៅប្រទេសឥណ្ឌា និងឥណ្ឌូណេស៊ី ជាពិសេស យុវជន បានទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនខ្លាំងជាងប្រទេសជិតខាងដែលមានទំហំសេដ្ឋកិច្ចធំបំផុត ។ បើតាមការរំពឹងទុករបស់ធនាគារពិភពលោក បង្ហាញថា ចំនួនពលរដ្ឋប្រទេសទាំងពីរនឹងកើនឡើងយ៉ាងហោចណាស់ ១០% គិតចាប់ពីឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០៤០ និងខុសគ្នាពីចិន ដែលចំនួនពលរដ្ឋនឹងធ្លាក់ចុះជិត៤% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCYvVR4dwFrwqY55-unCIueRjHKThv9gCXO4afRwyNy724CD5On7HdEU6MzvrBZU5NmGGPTt27Nr_yiJzacfsHVH7IENyxNPiCvZaePtjnenYkgkOiYs05yuW3_6qP65qG6aKwJjU51wpp0WjAei44YjstbLUo9BxRHDMXnSYMhB9MD_Qslk0xdniFZ4o/s2000/indonesia-plans-to-build-its-new-capital-from-the-ground-up-to-replace-the-sinking-city-of-jakarta_4.jpg

ចំណែកចំណុចទាក់ទាញរបស់ប្រទេសទាំងពីរខ្លាំងជាងចំនួនពលរដ្ឋកើនឡើង គឺការកែទម្រង់ពលរដ្ឋគ្រប់អាយុធ្វើការចាប់ពី១៥ឆ្នាំ ទៅ៦៤ឆ្នាំ ហើយគេចាត់ទុកថា ឥណ្ឌាមានពលរដ្ឋធ្វើការអាយុតិចបំផុតក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចធំៗ ។

លោក Sanjay Shah ប្រធាននាយកដ្ឋានបំណុលនៅ HSBC Global Asset Management និយាយថា ការឈានចូលដល់សង្គមមនុស្សចាស់របស់ប្រទេសមួយ នឹងប៉ះពាល់ដល់ការឧបត្ថម្ភប្រាក់ថ្លៃព្យាបាលនៅមន្ទីរពេទ្យ និងប្រាក់ចូលនិវត្តន៍ ។ ប្រទេសមានសេដ្ឋកិច្ចជឿនលឿននឹងផ្តល់ប្រាក់ឧបត្ថម្ភផ្នែកសង្គម និងប្រាក់ចូលនិវត្តន៍ច្រើនជាងប្រទេសទើបតែអភិវឌ្ឍសេដ្ឋកិច្ច ៕

មូលហេតុនេះសោះទើបធ្វើឱ្យតម្លៃទឹកក្រូចកំប៉ុងកើនឡើងខ្ពស់នៅអាមេរិក

0

សហរដ្ឋអាមេរិក ៖ បម្រែបម្រួលអាកាសធាតុនៅលើពិភពលោក បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋក្នុងប្រទេសនីមួយៗ ជាពិសេស ខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម ទើបបណ្តាលឱ្យទិន្នផលដំណាំផ្សេងៗធ្លាក់ចុះ និងមានតម្លៃកើនឡើង ។ ដំណាំក្រូចក៏បានរងផលប៉ះពាល់ដោយសារអាកាសធាតុក្តៅដូចដំណាំផ្សេងទៀតដែរ ហើយបច្ចុប្បន្ន ក្រុមហ៊ុនផលិតទឹកក្រូចនៅអាមេរិកពុំអាចផ្គត់ផ្គង់គ្រប់គ្រាន់តាមតម្រូវការអតិថិជនទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT8BTjCBArUSiix4jlAnF8XIhtcvWPAS7AcV5kW9ID5ozd6yid0DOJ0faMgD1QXoFmJ3IcDGStCUA11hFQn0a0v_5igoxWs_bDlzPRXANB82ifCMkHhuklr4tXcX63JnR4lMMynvMtLn_-GNERsIBnRK6K-6N56xMGfhiv8saom3HApou4-TbQguMqAto/s740/photo_2024-05-31_10-00-22%20(2).jpg

នៅចុងខែឧសភា ឆ្នាំ២០២៤ តម្លៃទឹកក្រូចនៅអាមេរិកបានកើនឡើងខ្ពស់បំផុត ដែលធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ជាបន្តបន្ទាប់ ខណៈឧស្សាហកម្មផលិតទឹកក្រូចនៅលើពិភពលោក ជួបនឹងវិបត្តិ ។ ហេតុនេះ ក្រុមហ៊ុនផលិតទឹកក្រូចនានាបានជ្រើសរើសផ្លែឈើផ្សេងមកផលិតជំនួសវិញដើម្បីផ្គត់ផ្គង់លើទីផ្សារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTbFJQS-FdvkfFfnqrpF3SOPoTwZ3njULU3DtoqFoxGqcABW5KtsYaoaikMSCilrpeFbLjGaVS2U7EBZ4lvQFYlcRZl5h75ItUHQKLfYkfby2Eyv2xvlAZHI21zfH4lvg2aXXycyIbvOzU1lQEZ7Lqg1MJSeWBMe2EzBjR2vYeVFWzeqPx0k1kZmHqtpw/s1200/simply-orange.jpg

សារព័ត៌មាន CNBC បានរាយការណ៍កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ថា តម្លៃទឹកក្រូចកើនឡើងខ្ពស់យ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលមួយផ្នែកបណ្តាលមកពីទិន្នផលក្រូចធ្លាក់ចុះនៅរដ្ឋផ្លរីដា ដែលបានដាំដំណាំក្រូចដ៏ច្រើនបំផុតនៅអាមេរិក ។ ម្យ៉ាងទៀត អាកាសធាតុមិនអំណោយផលក្នុងតំបន់ដាំក្រូចដ៏សំខាន់របស់ប្រេស៊ីល ដែលជាប្រទេសផលិត និងនាំចេញទឹកក្រូចក្នុងបរិមាណច្រើនបំផុតលើពិភពលោក ព្រមទាំងមានតួនាទីសំខាន់យ៉ាងខ្លាំងក្នុងការកំណត់ទិសដៅរបស់ឧស្សាហកម្មក្រូច ។

បើតាមរបាយការណ៍បញ្ជាក់ថា តម្លៃទិញ-លក់ទឹកក្រូចខាប់ក្លាសេក្នុងទីផ្សារទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានកើនឡើងទ្វេដង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បើធៀបនឹងតម្លៃកាលពីឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKIY0EVz3mj-Vn6IyNNjrwe9HotDX4i9wkilGQ8WBQNiN3eHQdFzWj2WIQoQQUEuOPfrSbcl7eFNZbkuFC-7Bl7S1X0M9ZVF7bD9T9Hzk6Hymu-ZaapqofU_8wBfM0_GmrToJsBp2QDwFCL7ohAJDUW6WxpuhvzTWD7r4Ix_wfFG8K79Gk0Ra8AnQhjlE/s990/tropicana-juice-700x990.jpg

Harry Campbell ជាអ្នកវិភាគទិន្នន័យទីផ្សារផលិតផលរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Mintec បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន CNBC ថា តម្លៃទឹកក្រូចកំប៉ុងបានកើនឡើងខ្ពស់នៅឆ្នាំ២០២៤ ទើបធ្វើឱ្យក្រុមហ៊ុនផលិតទឹកក្រូចចាំបាច់ត្រូវដំឡើងថ្លៃផលិតផលតាមស្ថានការណ៍ជាក់ស្តែង ហើយពួកគេបានជ្រើសរើសផ្លែឈើផ្សេងទៀតមកផលិតជំនួសវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpwotCK2fLWDv3cCTwY8Q-JzbqEVpLzEcr4l-Ghnqu7tfjHPQipTvP8BZFiUfJzSCTrce8hoAK2fiAdXT8OBPc4QrF1cJLm6biXxMUc0wSPqShN5d8yQqRSivLy6TAkWdybJy5thZjrmNbgp-QRruex_Um83DfJxD11tU3B8uZhg6bOfruX1g3L881eb8/s740/photo_2024-05-31_10-00-22.jpg

ក្រៅពីនេះ អ្នកវិភាគទិន្នន័យទីផ្សារខាងលើរំពឹងថា ក្រុមហ៊ុនផលិតទឹកផ្លែឈើជាច្រើននឹងកាត់បន្ថយបរិមាណទឹកក្រូច ហើយបង្កើនបរិមាណទឹកផ្លែឈើផ្សេងៗ ដូចជា ៖ ទឹកផ្លែសារី, ទឹកផ្លែប៉ោម និងទឹកទំពាំងបាយជូរ ដើម្បីកាត់បន្ថយការពឹងផ្អែកលើទឹកក្រូច ។ អ្នកវិភាគទិន្នន័យទីផ្សារនិយាយថា ៖ «មើលទៅ ស្ថានការណ៍នេះនឹងបន្តរយៈពេលយូរទៀត គឺតម្លៃទឹកក្រូចកំប៉ុងនឹងកើនឡើងខ្ពស់រហូតដល់អតិថិជនលែងពេញចិត្ត ដោយសារពួកគេទិញទឹកក្រូចក្នុងតម្លៃថ្លៃ» ៕

អត្រាអ្នកគ្មានការងារធ្វើទូទាំងសកលបានថយចុះគួរឱ្យកត់សម្គាល់នៅឆ្នាំ ២០២៤

0

កាលពីឆ្នាំមុនអ្នកជំនាញបានព្យាករណ៍ថានៅឆ្នាំ ២០២៤ អត្រាអ្នកគ្មានការងារធ្វើទូទាំងសកលនឹងកើនឡើងយ៉ាងខ្លាំង ទោះជាយ៉ាងណាបើយោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិដែលបាននិយាយកាលពីថ្ងៃទី ៣០ ឧសភាថា អត្រាអ្នកអត់ការងារធ្វើជាសកលបានថយចុះហើយ នេះមានន័យថាមនុស្សភាគច្រើនសុទ្ធតែមានការងារធ្វើ ដែលនេះមិនដូចការព្យាករណ៍របស់អ្នកជំនាញនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikTsM804hL1cJqWoeH5xlTEUbDtO9Buly67LiqkAWY_6cNSz4sOkc7uecInqNx0Y-my97CG44sDc23S6FLEi-Z4HW4Y0fghOIYZtxBkzuYAZHDVtcC1nOOpvxFJUi6esU-Y_TNI-mvNcys3_aaz0a2ZFqQouOXQUGIJH1Q9LUW97x7wHDFFJZJ01kzo90/s2000/-1x-1.jpg

របាយការណ៍នេះក៏បាននិយាយផងដែរថា នៅទូទាំងពិភពលោកស្ត្រីប្រមាណ ៤៥.៦% សុទ្ធតែមានការងារធ្វើនៅឆ្នាំ ២០២៤ រីឯបុរសវិញតួលេខនេះគឺឡើងដល់ ៦៩.២% ។ ដូច្នេះអត្រាគ្មានការងារធ្វើជាសកលបច្ចុប្បន្នមានត្រឹមតែ ៤.៩% ប៉ុណ្ណោះនៅឆ្នាំនេះ ខណៈដែលកាលពីឆ្នាំមុនអ្នកជំនាញបានព្យាករណ៍ថា វានឹងកើនឡើងដល់ ៥.២%។ នៅក្នុងរបាយការណ៍អង្គការអន្តរជាតិខាងការងារ (ILO) របស់អង្គការសហប្រជាជាតិ ក៏បានព្យាករដែរថា អត្រានេះនឹងនៅតែ ៤.៩ % ដដែលក្នុងឆ្នាំ ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkBYg6SgL4eC2ynqaJ_7fR1UA48z-eJ2oRocuM5WsqCsdr5EvY-EZPGuEzexnbJJTAAVcPCgK9Bvrl5Go9jLqlC2-r5N2JxDBLW0s9DbRAy9XQF5R8e7Y7XGILw5r2_6t0DA846HjPVeYqJUsyO2OW5QKviLamAEbBDl9B5cja9DX6KdToyHnfvwlJyJw/s1200/jobfair_2023_04_30_13_50_36.jpg

ទោះជាយ៉ាងណាក៏ដោយ ILO បានព្រមានអំពី “ការវិវឌ្ឍន៍យឺត” ក្នុងការដោះស្រាយវិសមភាព ដោយនិយាយថា “វិសមភាពក្នុងទីផ្សារការងារនៅតែបន្តកើតមាន ដោយស្ត្រីនៅក្នុងប្រទេសដែលមានចំណូលទាប រងផលប៉ះពាល់យ៉ាងពិសេស”។ របាយការណ៍បានរកឃើញថាស្ត្រីប្រហែល ១៨៣ លាននាក់ទូទាំងសកលបានជួបនឹងភាពអត់ការងារធ្វើ មានន័យថាពួកគេកំពុងស្វែងរកការងារយ៉ាងសកម្ម ហើយអាចធ្វើការភ្លាមៗ ទោះជាយ៉ាងណាស្ត្រីទំនងជាបាត់បង់ការងារច្រើនជាងបុរស ហើយរងផលប៉ះពាល់ដោយការខ្វះឱកាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf-YXWQi_VA8H68NjwOBqs5bjaQBjn-02fb1NvwKt0uskUcSVOLXzNlMyNcSt3XkESex7ue2irqu_hbS2w-NzS_Xmczgx2G9fkh0DWV66dwbVGfN3cBKpx4g4wEXnqevYutJ3oeOYG21iZZWVAFe9b9DhIIE1pnoXzo4spySEMGPthrSykApSQEcETcfY/s1000/photo_2024-05-31_09-55-00.jpg

ស្ត្រីក្នុងប្រទេសដែលមានប្រាក់ចំណូលទាបអាចនឹងទទួលរងផលលំបាកជាពិសេស ដោយមាន ២២,៨% ចង់ធ្វើការ ប៉ុន្តែគ្មានការងារធ្វើ បើធៀបនឹងបុរស ១៥,៣%។ សម្រាប់ប្រទេសដែលមានប្រាក់ចំណូលខ្ពស់ អត្រានេះមាន ៩.៧% សម្រាប់ស្ត្រី និង ៧.៣% សម្រាប់បុរស។ របាយការណ៍នេះក៏បាននិយាយផងដែរថា មូលហេតុដែលស្ត្រីទូទាំងសកលទំនងជាគ្មានការងារធ្វើ គឺដោយសារតែស្ត្រីមិនអាចធ្វើការងារដោយប្រើកម្លាំងដូចបុរសបានឡើយ ខណៈបច្ចុប្បន្នការងារជាច្រើនតម្រូវឱ្យប្រើកម្លាំង។ គួរបញ្ជាក់ដែរថា ILO គឺជាអង្គការឯកទេសចំណាស់ជាងគេរបស់អង្គការសហប្រជាជាតិ ដែលប្រមូលផ្តុំនិយោជក សហជីព និងរដ្ឋាភិបាលមកពីជុំវិញពិភពលោក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilHp19Q7uj0PDIQ-q3z8FXd5M8ORV7MRTKfPPolUo22oCc0v-GXMvHdcmTAkW4a9j7SZLQbsYRNC0EBwkH16PI-V9E2MVnJXY8RblxMhj-4Ih9QnKD7m0qIgLE737QJSbguf5QKD9x3AdPPANXHe600f1dn0EzBd2IZvtfPn3OdEUIuskHdkuaJjbUEOI/s1200/photo_2024-05-31_09-56-03.jpg

គម្រោងស្ពានវែងជាងគេនៅកម្ពុជា និងផ្លូវជាតិ៥០សេ កំពុងបើកការសិក្សាបឋម និងរង់ចាំឥណទានសម្បទានចិន

0

នាថ្ងៃទី៣០ ខែឧសភា ក្រសួងសាធារណការ បានបើកកិច្ចប្រជុំមួយ ស្តីពីលទ្ធភាពបឋមក្នុងការសាងសង់ស្ពានវែងជាងគេនៅកម្ពុជា ដែលមានប្រវែងជាង៣គីឡូម៉ែត្រ ឆ្លងកាត់ពីលើទន្លេសាប តភ្ជាប់ពីបឹងទន្លេសាបខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMpNWj64UMGtbdaOlJXbPSICptFTE613ZvcMM2mplfaYECa6CIO_NjsLsxtOKwwQQ7ZxUF7SHDK9Qt6JOP3GxOIZB2U3ObfiZNqxUwI64z_ox5EZPXxfcAEN31uQ4gOT6Uy1GiiHz3vozN9fo8bW4RNJPtb97NVqVlBPyvdzxs3tUrMgeLuKvFARGQmFE/s1024/335453868_771826724045188_205129378156894149_n-1024x682-1.jpg

ស្ពាននេះ ត្រូវបានរាជរដ្ឋាភិបាល និងសាជីវកម្មស្ពាន-ថ្នល់ចិន សិក្សាយ៉ាងយកចិត្តទុក្ខដាក់ ដោយបានប្រើការសិក្សារយៈពេលយូរ មុនសម្រេចឱ្យសាងសង់ គឺដោយសាររដ្ឋាភិបាលបារម្ភពីការប៉ះពាល់ដល់បរិស្ថាន ជាពិសេសត្រីនៅក្នុងទន្លេសាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKl8s4x_kmf969xRMSb6U0zxTBDOCyU9nQMue1O-AhjT5oOo7pfPzTYlXG9DNXZMX0116-AnmDL5Fd48msNPy2nQFuBk5YYmK52QYOl9q-5OeMM2alnV2YrujSeLQSUTLAnpB7gk79s8wGkCSy5qGPlz-jpSiIJOUvA0AjXWcg21e24IrFv4qimd0sW7Y/s1280/photo_2023-03-09_14-37-17-2.jpg

ក្រៅពីស្ពានប្រវែង៣គីឡូម៉ែត្រនេះ ក៏នឹងមានផ្លូវជាតិ៥០សេ មួយខ្សែទៀតប្រវែង១៧គីឡូម៉ែត្រ ដែលជាផ្លូវដ៏សំខាន់់តភ្ជាប់ជាមួយនឹងស្ពាននេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIZiR3QiLNNfHvAMQSfEZQkjz5kqtlW7iPL4HHHIj7NWnbdRUQ70Hgl6l5aieB1CPPQMbBBNoXshEieQCvRfGiKT9LXg1T0XL2F7H6NUcgVYSvb1uKfPHxZYSRgNNqMF49MBg4kvwBaPoo5gEMAsrXgWiDxU-hskVs0YSMPkPT1URn3dIBY9ygrJoRwz4/s1280/photo_2018-03-20_11-02-16.jpg

ជាលទ្ធផលនៃកិច្ចប្រជុំ គម្រោងផ្លូវនេះត្រូវបានសិក្សារួចរាល់អស់ហើយ ដោយរង់ចាំតែឥណទានសម្បទានចិនតែប៉ុណ្ណោះ ខណៈដែលស្ពានក៏កំពុងស្ថិតនៅការសិក្សាបឋម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_yqA8UGSS4vJyShcsQ-nKpbHrjxPiRn-UQZKLeDYs_8pmxR-Qv367RZzw_k85gpA8qS1O8AcHZvBUXAwg5DTzziwXLqG1fjbpa7DxYubXUuKKEqJd7rOR7cXu4dn7jth4IyeTR9OQFxNsD4t-ZMRDCmfF_z6zzS3pY3B_U37KbTeFYFxDbWpc5DudKd4/s1280/4-76.jpg

សូមបញ្ជាក់ផងដែរ ប្រសិនបើស្ពាននេះសាងសង់រួច តាមគ្រោងទុក ស្ពានអ្នកលឿង ឬត្សឹសបាសា ដែលជាស្ពានឆ្លងកាត់ទន្លេមេគង្គក្រោម មានប្រវែង ២២១៥ម៉ែត្រ នឹងធ្លាក់ទៅចំណាត់ថ្នាក់លេខ២ជាស្ពានវែងជាងគេបំផុតនៅកម្ពុជា៕

 

ខេត្តដំបូងគេនៅកម្ពុជា ដែលនឹងហាមឃាត់ការលក់គ្រឿងស្រវឹង និងបារី ឱ្យក្មេងអាយុក្រោម១៨ឆ្នាំ

0

ដើម្បីចូលរួមកាត់បន្ថយ និងទប់ស្កាត់នូវបរិយាកាសនៃការបោះបង់ការសិក្សារបស់សិស្សានុសិស្ស ដែលកើតឡើងពីការប្រើប្រាស់គ្រឿងស្រវឹង និងបារី រដ្ឋបាលខេត្តដំបង នឹងរៀបចំស្លាកសញ្ញាមិនលក់គ្រឿងស្រវឹង និងបារីទៅកាន់មនុស្ស ក្រោមអាយុ១៨ឆ្នាំ នៅក្នុងក្រុងបាត់ដំបង និងស្រុកបវេល។https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/257964078_929888427904317_4762386872445098007_n.jpg?_nc_cat=101&ccb=1-7&_nc_sid=5f2048&_nc_ohc=C_LoGaKHFoAQ7kNvgFX6Q92&_nc_ht=scontent.fpnh1-2.fna&oh=00_AYDKKxowHm4V-G_ZVwp-Re4Kv3AcuSl0kN6CYRnS15Ea1g&oe=665F07C5

ការមិនលក់គ្រឿងស្រវឹង និងបារីឱ្យមនុស្សក្រោមអាយុ១៨ឆ្នាំ នៅតាមគ្រឹះស្ថានសិក្សា គឺជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់ការសិក្សារបស់សិស្ស ដើម្បីបង្កើនបរិយាកាសនៃការអប់រំឱ្យមានប្រសិទ្ធភាពនិងមានការគាំទ្រច្រើន និងមានការជួយបន្ថែមទៀតដល់សហគមន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGX945jpZvVknylR7lbKzeItQYNEt7mwrvv-dbrl_oqhqgra9U9qbI73UgCP6lwM1aSQ1vqjYRtPN44FOlQaCXKoiYKIdJKbr0g5kZ8MQ8AJ1tVdCbRH37iwQhkAfgeZzsM75wiO06-yuVIRqHHsFhfl7mQRQR9Ps8xO8Y2y1syABLNb28hdgsjIGg7Hs/s800/D696DAE2-A03D-4030-8A89-568384A.jpeg

គម្រោងនៃការដាក់អនុវត្តមិនឱ្យលក់គ្រឿងស្រវឹង និងបារី ទៅកាន់មនុស្ស ក្រោមអាយុ១៨ឆ្នាំ ជាពិសេសនៅតាមសាលា គឺជាការចូលរួមលើកកម្ពស់ដល់អត្រានៃការបោះបង់ការសិក្សារបស់សិស្សបានមួយយ៉ាងធំ ហើយនឹងស្របតាមផែនការដែលមន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDY1di0LdCAmIqBDfym6EtUKYQ8dlzr9ZreUTUkWuPBJ0E2LEi7_S5yBYcteun5xwwQk22IUStZz5UDkX35YUcDAwQHB6_jjhauSZEGuSHU5oP0ZWdL1iazW3TYIoWo09j2EU1EECRmW6EDjR-tFox06HHsKLycx6JxDesDa3Lj4ccHEwYOwwugjhxudY/s1024/395617542_3122713928036007_560384021328874351_n-1024x539.jpg

តារាសម្ដែងចិន Huang Riying រងរបួ.សដេរអស់៧ថ្នេរ

0

តារាសម្ដែងចិន Huang Riying ដែលត្រូវបានគេស្គាល់ថាជាតួឯកក្នុងរឿង « I May Love You» ឆ្នាំ២០២៣ ត្រូវទៅមន្ទីរពេទ្យព្យាបាលបន្ទាន់បន្ទាប់ពីជួបឧបទ្ទវហេតុ។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថាតារាស្រីរូបនេះកំពុងហ្វឹកហាត់ក្បាច់គុនសម្រាប់រឿងភាគប្រវត្តិសាស្ត្រថ្មីរបស់នាង។ របួសនេះត្រូវបានគេនិយាយថាមានសភាពធ្ងន់ធ្ងរណាស់ដែលត្រូវការដេរចំនួនប្រាំពីរថ្នេរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn3XqzVDNA7DU699-oEiqwarkonONdSzQCczzkLu2ldiNjbGLznJHZriU8_FEYh0LIZ1VcFHh01f5mUqBnkwemChK4KeQY9gOBxbcWbohJRq6_f55Ws6wxF7oR8aYhv9-asqPx3BCUqZ7S_4peFKAxGQDwRZ_nNWu6zxUkTH_ldQEy9vgI4kzraB0qdic/s900/image_2024-05-30_13-31-58.png

ជាលទ្ធផល Huang Riying ត្រូវពន្យារពេលការចូលរួមរបស់នាងក្នុងរឿងមួយទៀតដែលនឹងមកដល់នាពេលខាងមុខ។ យោងតាមភ្នាក់ងាររបស់តារាស្រីវ័យ២៩ឆ្នាំបានជូនដំណឹងដល់អ្នកគាំទ្រថាស្ថានភាពរបស់តារាស្រីរូបនេះមានស្ថានភាពល្អប្រសើរហើយ ហើយបច្ចុប្បន្ននាងកំពុងសម្រាកព្យាបាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKQs_EnD48UKMD4x5WIYE2IJIt6YFYZ3vyb2iQ7m4qfKOp-qBc5zaevIENsV-kAR0DIaI0gR_iwvo2a6EJuNV7v_Mrj-yLeg1SrC1WlOc9EIUGVIWvc-M3TKxQKhjrKbVa2Rc4utL7mVTkBemMuTmkCovQhFJCixa3UAZI4_VsnbKUuq5qn-c27bI8Rtg/s900/image_2024-05-30_13-31-57%20(3).png

Huang Riying ក៏បានចែករំលែកសារជាសំឡេងទៅកាន់អ្នកគាំទ្ររបស់នាង ដើម្បីបញ្ជាក់ហ្វេនៗថានាងសុខសប្បាយជាទេ និងបានសូមទោសដែលបណ្តាលឱ្យមានការយឺតយ៉ាវក្នុងការថត។ នាងបានបន្ថែមថា៖ «ខ្ញុំបានធូរស្រាលជាបណ្តើរៗហើយ សូមកុំបារម្ភពីខ្ញុំខ្លាំងពេក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM1emU2v7-IJepbM7kK2OBHLdXpgcRVivCSU8kTguf06J-ePjHTjkzHSDjtOYeH7GJJVz9abkYxp1aK4oiJ5T49mq2agkygs0nEYG4qIVWNCugtP1BAQwsEJHqIAIkoI8uYLFOrHVY_UVAztMWxKtym1sRTZW1iwwBVFaWVVyxSSgOgHMsn0g7aOfyIKI/s900/image_2024-05-30_13-31-57%20(2).png

អ្នកនិយមលេងអ៊ីនធឺណិតបានសម្តែងការព្រួយបារម្ភចំពោះ Huang Riying ដោយមានមតិជាច្រើនថា ត្រូវតែមានការប្រុងប្រយ័ត្នខ្លាំងចំពោះតារាស្រី ដែលត្រូវទទួលស្នាមដេរមុខ។ តារាសម្តែងចិនរូបនេះត្រូវបានគេនិយាយថាមើលទៅដូចតារាហុងកុង Carman Lee ត្រូវបានគេស្គាល់ថានាងមានមុខមាត់ស្អាត ហើយអ្នកគាំទ្រព្រួយបារម្ភថារបួសអាចប៉ះពាល់ដល់ការងារ និងមុខមាត់របស់នាងនាពេលអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiKuTurZhZtMO8MbKJa_7-r9vX_9GY0mv4KmkMONAqYGkWNnXskAC8ApHucR44Gkp5N6ohPo7awOlji5WlXsEJCRjVdw9_i1nzMoByQhepluKFOX9MOX8POoKyoutHkIh3mXu-rWllYgoNxukPrSi028waLuPZgjim_Ur_k-IzJb3XGX7UeoTDjyG_mxE/s1308/image_2024-05-30_13-31-56.png

ពួកគេក៏បានជំរុញឱ្យផលិតករនៃកម្មវិធីនេះ«ត្រូវមានការប្រុងប្រយ័ត្នឱ្យបានល្អប្រសើរដើម្បីធានាសុវត្ថិភាពសិល្បករ»៕

 

 

ទារ.កម្នាក់មានមុខស្រដៀង V ខ្លាំងរហូតប្រៀបធៀបថាដូចជាឪពុក-កូន

0

កាលពីពេលថ្មីៗនេះ ទារកម្នាក់ដែលជាកូនកាត់កូរ៉េ-ហ្វីលីពីន មានអាយុ៦ខែ ដែលមានឈ្មោះថា Kim Suho បានផ្ទុះការចាប់អារម្មណ៍ពេញបណ្តាញសង្គមបន្ទាប់ពីអ្នកនិយមលេងអ៊ីនធឺណិតបានកត់សម្គាល់ឃើញថា ក្មេងប្រុសនេះមានមុខមាត់ស្រដៀងនឹង V សមាជិក BTS ឬ Kim Taehyung ។

វីដេអូមួយដែលមានការប្រៀបធៀបរូបថតទារកនិង V ត្រូវបានគេផ្សព្វផ្សាយតាមអ៊ីនធឺណិត។ នៅក្នុង caption បានសរសេរថា «ទារកនេះកំពុងល្បីដោយសារមុខស្រដៀង V ថែមទាំងមានត្របកភ្នែកពីរជាន់ដូច V បេះដាក់»។ ពេលទារកនេះដេកក៏ដូចជា V ដេកដែរ ខណៈថ្ងៃកំណើតក្មេងប្រុស Suho ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ចំណែកឯ V មានថ្ងៃកំណើតទី៣០ ខែធ្នូ មុនក្រោយគ្នាមួយថ្ងៃប៉ុណ្ណោះ។ វីដេអូដែលត្រូវបានបង្ហោះកាលពីថ្ងៃ ២៧ ឧសភាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមនុស្សជាច្រើនបានបង្ហាញពីអារម្មណ៍ច្រណែននឹងម្តាយរបស់ Suho ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBmtTShcbI5gpI3BDaH5nPdXv4_czwe7liIbhlgmGaAUNkql0RXAfAULhuUX3mhhHUQPJiQS1KU0dGIXtcuz7rCP3Pe84gW88YRwdsTbL_P3dZIZLuN6-aJEnN6xwinSMlJRgj4f-0SNCl2hE9lGQ3DfbIIlOIBV_4CCaT8JOZA0XWt569iVQfFfFmvPQ/s960/324885544_868881997660463_5907421589530252944_n.jpg

អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិយោបល់ជាច្រើនដោយមតិថា ម្តាយរបស់ក្មេងប្រុសនេះពិតជាសំណាងមែនបង្កើតកូនមកមានមុខមាត់ដូច V ។ អ្នកខ្លះក៏ថាប្រហែលពេលម្តាយទារកនេះពរពោះមើលរូប V ច្រើនហើយមើលទៅ ក៏មានអ្នកគាំទ្រដែលចាប់ផ្តើមចោទសួរពីទំនាក់ទំនងរបស់ Suho ជាមួយតារា K-pop រូបនេះដូចគ្នា ។ មានមតិពិសេសមួយដែលទាក់ទាញភ្នែកម្តាយរបស់ទារក និងធ្វើឱ្យស្រ្តីនោះមិនពេញចិត្តជាខ្លាំងដោយម្នាក់នោះ យសរសេរថា «សូមប្រាប់ខ្ញុំថា អ្នកមិនមានទំនាក់ទំនងអ្វីជាមួយ Taehyung ទេ។ ផ្តល់សេចក្តីថ្លែងការណ៍ពិតប្រាកដមួយ វាអាចធ្វើឱ្យប៉ះពាល់ដល់ Taehyung យ៉ាងខ្លាំង មិនដូច្នេះទេនាងអាចរាយការណ៍រឿងនេះទៅកាន់ទីភ្នាក់ងារV » ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO62NNt2egSZjoEsrjtPk2o08at6nOfws7guhovDZDq1U5dGltWkA_XLrKVHSJUR6oGiZqG_Ex8Lbc2Pz3QL1UmZ6VtcqOw5ZFpbrEU6toqwj0u9nYRgbG4OPi0QqjdIOA4ZrZLNPSESBCWDnoSYRfm3MHI4Jr9kUV6Hu0sx8-YCl_kRH1LQytVC1qaiw/s1280/image_2024-05-30_14-29-22.png

រឿងនេះជំរុញឱ្យម្តាយរបស់ទារកដែលមានមុខមាត់ដូច V ចេញបានប្រកាសថាឪពុកទារកនេះមានអាយុប្រហែល៥០ឆ្នាំ ហើយរូបនាងមិនអាចបង្ហោះរូបបច្ចុប្បន្នកាលរបស់ស្វាមីនោះទេជំនួសមកវិញដោយរូបថតឪពុក Kim Suho កាលពីក្មេងវិញ។
ស្រ្តីរូបនោះបានព្រមានថា «ខ្ញុំបានឃើញមតិអវិជ្ជមាន ប៉ុន្តែមតិនេះមិនសមរម្យ។ រឿងកំប្លែងគឺជារឿងកំប្លែង ប៉ុន្តែវាពិតជាអាចបំផ្លាញអាជីព និងជីវិតរបស់នរណាម្នាក់បាន។នាងបានបន្ថែមថា Taehyung សមនឹងទទួលបានការគោរព ព្រោះគេជា បុរសដែលមានចិត្តល្អ និងពេញនិយមដែលខិតខំប្រឹងប្រែងដើម្បីទទួលបានជោគជ័យ។ ស្ត្រីនោះបានបញ្ជាក់ចុងក្រោយទៅកាន់អ្នកគាំទ្រតារាចម្រៀង K Pop ក៏ល្បីរូបនេះដែរថា Suho មិនជាប់ទាក់ទងនឹង Taehyung ទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYXeiQo3gwI3cVJCDthY9DQcWyOQ_Kg2QMaTtIcrWcRbydrCY-U1DCX0eb9Fo3h3lg3AH4Fl1UCDYMwosLdSRqgRrRM8Trx_NhRacB8FnZIHU9RaCYUAEB6wIR9nxjZwmPjc2PvaIMu6a7jblza41K0iZypKs1uKnh7eL3QsorLCbaGEFDRiGLzURCz-c/s1280/image_2024-05-30_14-29-23%20(2).png

កុំភ្លេចជួយគាំទ្រស្តាប់ឱ្យបានច្រើន! ទេព បូព្រឹក្ស ប្រកាសយកបទ «ទេវរាជ» ប្រកួតប្រជែងពានរង្វាន់អន្តរជាតិ

0

នេះជាប្រវត្តិសាស្រ្តហើយសម្រាប់តារាចម្រៀង ទេព បូព្រឹក្ស សម្រេចយកបទចម្រៀងរបស់ខ្លួនគឺបទ«ទេវរាជ» ទៅប្រកួតប្រជែងពានរង្វាន់ក្រៅស្រុក។ តារាចម្រៀងរូបនេះថាទោះបីជាទទួលបានលទ្ធផលបែបណាក៏ទទួលយកបើឈ្នះក៏ចំណេញ បើចាញ់ក៏មិនខាតព្រោះអាចបង្ហាញស្នាដៃឯកមួយរបស់ខ្លួននិងផលចំណេញតាមរយៈអត្តសញ្ញាណជាតិ។ ក្នុងនោះ ទេព បូព្រឹក្ស ក៏ត្រូវការទស្សនិកជនចូលរួមស្តាប់បទនេះនៅលើយូធូបបន្ថែមដើម្បីបង្កើនសាច់ដុំនៃបទនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrDm2JW3W4kjfqwLNdEnLfsBr6IIzO0ET7WXyW9T8AlLPNBssYQTnaV_vGzAJRSYY8qZtJoZD3UBottFDB1HrDHC2QKGEwQJoYbbK4u5IsvroGWAiyC_0tyXdjnGK74jK6s9iFfYVQZD3b6_wd53OyCpFy3-Apj2yEtwv7riAeqvqBD6jSSphyX8GX94w/s2048/image_2024-05-27_11-53-50.png

ស្នាដៃដែលចាយពេលជាង២ឆ្នាំក្នុងការផលិតនិងដើមទុនរហូតដល់៣០ម៉ឺនដុល្លារ តារាចម្រៀងដ៏មានឈ្មោះបោះសំឡេង ទេព បូព្រឹក្ស បានប្រកាសដំណឹងដ៏ភ្ញាក់ផ្អើលមួយជូនអ្នកគាំទ្រដោយនាងនឹងយកបទចម្រៀងរបស់ខ្លួនទៅប្រកួតប្រជែងពានរង្វាន់អន្តរជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAO62L6eyUI2J-3Ki17mlhdL1AmyMX4pS4hx4mkUwI3w_LrnR3agUG-aLr1B12mgRjtoekpB0C3Gmv0X93aJTuKKTrGG5pd1s1c5QK9sw_gaNZLJbxr9-OFlmhC_9HPs3j2cJ56SOoeyOel_WqDph7V_9mxYcF8tkv36_qiW6-YrJ5MyacrROTyJYx2oc/s1080/photo_2024-05-27_16-22-26.jpg
តាមការបញ្ជាក់របស់ ទេព បូព្រឹក្ស នៅលើបណ្តាញសង្គមនាល្ងាចថ្ងៃទី២៩ ឧសភា បានឱ្យដឹងថា «ជូនដំណឹងរីករាយមួយសម្រាប់បងប្អូនយើង ពេលនេះយើងខ្ញុំសម្រេចចិត្តថានឹងដាក់បទ “ ទេវរាជ “ សម្រាប់ប្រកួតប្រជែង Award នៅក្រៅប្រទេស។ យើងខ្ញុំសម្រេចបែបនេះតែម្តងដោយប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ទោះជាមិនដឹងថានឹងមានលទ្ធផលបែបណាតែយើងគួរតែសាកល្បង ឈ្នះក៏យើងចំណេញ ទោះចាញ់ក៏យើងមិនខាត ព្រោះគោលដៅមួយយ៉ាងហោចណាស់ក៏អាចបង្ហាញនៅលើ Screen ពីស្នាដៃល្អឯកមួយរបស់យើងដែលផ្តល់ផលចំណេញផ្សេងទៀតតាមរយៈអត្តសញ្ញាណ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMewJPBO9y4XDBcdvQiH1mSP9jLjUtaMkAy99mK_DqJRkFetGtvdZ2feccLDnE8QVOMdUz_vRSPRGyxueH3L8bAGZtIoA2hy7G78DVIvCUryg_H8YNhrizni64t7fnlJHpRRYNPDRPO6TjgdvuOF4yiNu8pM9fV_c2b5eeI34WSpbbBbJQvgaMaXxFf_E/s1072/photo_2024-05-27_16-22-27.jpg

តារាចម្រៀងរូបនេះបានបន្ថែមចុងក្រោយដែរថា «បើសិនជាបងប្អូនទស្សនា M/V នេះសូមទស្សនាតាមរយៈ YouTube ដើម្បីបន្ថែម Views ក៏ដូចជាសាច់ដុំបន្ថែមនៃបទ។ BRING OUR KHMER TO THE TOP»។

គួរបញ្ជាក់ថា បទ ទេវរាជ បានលើកយក៣សម័យកាលធំៗមកនិយាយគឺបង្កើតអាណាចក្រនគរភ្នំ ,សម័យចេនឡា និងសម័យអង្គរ ។ MV នៃបទនេះបានទម្លាក់ជាផ្លូវការនៅយប់ថ្ងៃទី២៦ ឧសភា លើឆាណែលយូធូបរបស់ ទេព បូព្រឹក្ស ដោយមាន subtitles ចំនួន ១២ភាសាទាំងភាសាជាតិ។ ចំណែកឯប្រាសាទដែលមាននៅក្នុងបទចម្រៀងនេះមានដូចជា ប្រាសាទសំបូរព្រៃគុក ស្ថិតនៅខេត្តកំពង់ធំ ប្រាសាទអង្គរវត្តស្ថិតនៅខេត្តសៀមរាប ប្រាសាទបក្សីចាំក្រុងស្ថិតនៅខេត្តសៀមរាម ប្រាសាទកោះកេរស្ថិតនៅខេត្តព្រះវិហារ សារមន្ទីរជាតិនៅរាជធានីភ្នំពេញ រួមទាំងថតនៅក្នុងស្ទូឌីយ៉ូ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmCARk1asTZvCU5ArwOW-_jnbk9AOTCWXG0oCwWNVudrRLYfQJXNQt2ga8iX_SbnMPKL6NKLg6MqyfpWgRDCi7PFesWJBukS7B3ib2wAkfuJzRYEvjeyg9cCRshUkfreG8YFnRyJegGViW98qa4i-DaB0yCxbZ_6ROopVkLmfd9J36r1pVasz_OE91edg/s2048/image_2024-05-29_16-03-08.png

គិតមកទល់ព្រឹកថ្ងៃទី៣០ ខែឧសភា វីដេអូចម្រៀង «ទេវរាជ» មានការទស្សនាជាង៦៥៨K ជាប់ចំណាត់ថ្នាក់លេខ២នៃតារាងយូធូប៕

ផ្លូវថ្មីពីភ្នំបូកគោ តភ្ជាប់មកផ្លូវជាតិលេខ៤ មួយគីឡូម៉ែត្រចំណាយថវិការ៣លានដុល្លារ

0

គម្រោងសាងសង់ផ្លូវប្រវែង ៦១គីឡូម៉ែត្រ តភ្ជាប់ផ្លូវជាតិលេខ៤ ម្តុំចម្ការដូងប្រេងរបស់អ្នកឧកញ៉ា ម៉ុង រិទ្ធី ទៅកាន់ភ្នំបូកគោ កំពុងដំណើរការចាក់បេតុងជាបណ្តើរៗហើយ មុននឹងបន្តអ៊ុតកៅស៊ូពីលើតាមបន្ថែមពីជាន់ ដើម្បីធ្វើឱ្យផ្លូវមួយខ្សែនេះស្របតាមស្តង់ដារបានល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS07sUSEJNpxgLlVk_rgupJtIzXzdPnbv1cwPHUjXCO-qnnfzEl3rzCWDf5Jv8_N-EL2FM_svr7M5Mefg_PhTE239oV0RVcyaIsmmhzP0DEiVUU6UQyQqAh3yuKh64XK4WX9XCbaUzVgXQFS7aDYTj8DVVTUzije8ooLJMEkBABLfYms5pg4X53HPq94s/s1280/5767173e96e9c52cd8ef9bf79f0ee598.jpeg

ផ្លូវថ្មីដ៏សំខាន់នេះ នឹងត្រូវចាក់បេតុង កម្រាស់ ២០០មីលីម៉ែត្រ ផ្លូវនេះមានទទឹង ២០ម៉ែត្រ ដែលចែកចេញជា ផ្លូវរថយន្តទៅមកទទឹង ៧ម៉ែត្រ ផ្លូវម៉ូតូទៅមក៦ ម៉ែត្រ និងចិញ្ចឹមផ្លូវប្រវែង ៣,៥ម៉ែត្រសងខាង ដោយក្នុងមួយគីឡូម៉ែត្រ ចំណាយថវិការរហូតដល់៣លានដុល្លារក្នុងការសាងសង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3Z0eOPZb9cJAa5iADzcf7IHy-kNgb1cE1ehQgumzYN3ecroOTuVq0Hna50hapthyphenhyphenSkp_hQyaVQNC-4sms2EMXQj2GQImQApE10ouq4RRm6gN9ctLKaGEhZCRiSyw4mF9Iobm5uYYEMpeR-VEjcyncM9vaiXGaMpARZ1-wmSNJjTPGB0d5VCNQw3VeRdQ/s1280/a662e0b3d9956f84337064c8161c7311.jpeg

ក្រោយសាងសង់រួចផ្លូវថ្មីនេះ នឹងក្លាយជាតំណភ្ជាប់ដ៏សំខាន់ទាំងសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមូលដ្ឋាននៅតាមជើងភ្នំកម្ចាយ ជាពិសេសពីតំបន់តាមមាត់សមុទ្រនៃស្រុកកំពង់សីលា ស្រែអំពិល និងព្រៃនប់ ទៅកាន់ភ្នំបូកគោ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjySc1wDIWBPYHS9sASh6YffgABFND50FzazTTJQ8gqEtqMJECaEk3od76d2mCPzK4BPz04TJMUdJjqhL0ENqmOqUmjshdeBLhmptlGtz7lIaVSWJELLRrH5TnhlFM4HFWrKBznV44WicP-jkLRa-vj85CBJTZwsErp7H4uBklLoFDAGv2nV6oWbsSPe8s/s1280/f1ca32c9d5d01430c6a8d9fd7b7f4561.jpeg

គួរបញ្ជាក់ថា ផ្លូវនេះ នឹងតភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨+២៩១ ក្នុងឃុំកំពង់សិលា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឆ្ពោះទៅលើភ្នំបូកគោ ភ្ជាប់ជាមួយកំណាត់ផ្លូវវាលស្រែ ៥០០ ដែលមានប្រវែងប្រមាណ ៦១ គីឡូម៉ែត្រ៕

 

ទីក្រុងបុរាណនេះនៅតែរក្សាបានសភាពដើម បើទោះជាលិចក្រោមទឹក

0

ប្រទេសចិន ៖ បើនិយាយពីទីក្រុងនៅក្រោមទឹក មនុស្សភាគច្រើននឹងនឹកឃើញដល់ Atlantis គឺជាទីក្រុងបុរាណស្ថិតនៅក្រោមទឹករបស់ប្រទេសលោកខាងលិច ។ ប៉ុន្តែប្រទេសចិនក៏មានទីក្រុងនៅក្រោមទឹកដូចគ្នាដែរ ហើយមិនគ្រាន់តែជារឿងដំណាលទេ គឺវាជាទីក្រុងលិចក្នុងទឹកពិតប្រាកដ និងត្រូវបានបង្ហាញរូបរាងទៅកាន់ពិភពលោក កាលពីឆ្នាំ២០១១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjopNy5D1lvTmvy5lbShyphenhyphenydgv0S7hxpCL_LT8Y_em3o5tKMsUcAD4r0rHPJPDfkHyRWGlJTKKQh3N4p1FSNQBFb6zAHkVsblaB8HsTSeHHucQND6529bMLK4N0dl9xftt0GqkXNSDO6j1ySHrA0Y09mmdOrtr1lo4PgDN5DFQ_IxsZcyyyN44BPHjlbng/s640/qiandao_lake_ruins_2.jpg

ទីក្រុងបុរាណនេះឈ្មោះថា ទីក្រុង Shicheng (ឬទីក្រុងតោ) បានលិចនៅក្រោមទឹកបឹង Qiandao ក្នុងជម្រៅជាង៤០ម៉ែត្រ ស្ថិតក្នុងខេត្ត Zhejiang ប្រទេសចិន ។ គេសន្និដ្ឋានថា កាលពីអតីតកាល ទីក្រុងនេះធ្លាប់មានមនុស្សរស់នៅប្រមាណ៥.០០០នាក់ និងមានប្រវត្តិសាស្ត្រយូរលង់រហូតដល់ជាង១.៤០០ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheSqkH8HpfEASoPilc1Ohuq7A3S2dfCxdbtMVaNE210YP-hUStxTcNpRcaUqCIGhU-YUqXV4qySBqZ04RNdb5JZfD9xgg8HWlyEChNSKB9qmpcvtsrNMkpF83Kn62o3J21ahAkOQ7_IARURnZlPun48KDZgAK5UWCwHVhOYum_VPcVOOrvnPvGxkElVjk/s1200/photo_2024-05-30_16-50-41%20(2).jpg

ចំណែកមូលហេតុដែលធ្វើឱ្យទីក្រុង Shicheng ត្រូវលិចទៅក្នុងទឹក ពីព្រោះរដ្ឋាភិបាលចិនដែលដឹកនាំដោយលោក ម៉ៅ សេទុង បានសម្រេចសាងសង់ទំនប់បិទទន្លេ Xin’an ដើម្បីផលិតអគ្គិសនីនៅបរិវេណនេះ ។ ដូច្នេះ ទើបនៅឆ្នាំ១៩៥៩ ក៏មានការបញ្ជាឱ្យជម្លៀសពលរដ្ឋចេញពីទីក្រុង ហើយទឹកក៏បានហូរចូល និងលិចបរិវេណទីក្រុងទាំងមូល រហូតដល់តំបន់ក្បែរៗក្លាយទៅជាកោះ ។ វាក៏ក្លាយជាទីក្រុងត្រូវគេបោះបង់ចោល និងបំភ្លេចឈ្មោះតាំងពីពេលនោះមក គឺស្មើប្រមាណ៤០ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifsGHiTo1IMxjnoxcFxuijbQrdc9emNhc8ClIYSRczXcnvvYK_63GPsnBGXwMTpJMV1zNtuXDULVmVmsB7NBMQ2e6mYj6YhZvaAjkH14l-IpO_QchHHOEfVTSXA_JXmdSn4FzMZ6Rr-paHPTdXYuW0NB9Ly-w_4NQzHfKaP-YOzrWCE5uCSzax5AV2BBM/s1920/newspress-collage-4ftlltu5x-1702394798472.webp

ក្រោយមក នៅឆ្នាំ២០០១ អាជ្ញាធរចិនទទួលខុសត្រូវផ្នែកទេសចរណ៍បរិវេណនេះ បានអញ្ជើញអ្នកជ្រមុជទឹកចុះស្រាវជ្រាវក្នុងបឹង គឺពេលនោះហើយ ដែលអ្នកជ្រមុជទឹករកឃើញទីក្រុងនេះលើកដំបូង ។ វាបានធ្វើឱ្យពលរដ្ឋចិនកាន់តែចាប់អារម្មណ៍ជាមួយទីក្រុងនេះខ្លាំងឡើង នៅឆ្នាំ២០១១ ក្រោយពេលភ្នាក់ងារភូមិសាស្ត្រប្រទេសចិនបង្ហាញរូបភាពទីក្រុង ដែលពលរដ្ឋចិនពុំធ្លាប់បានឃើញពីមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAfYoEp5dobLNndAtEMCYpnqw2zFuQFl0rpI1GSG_WMvlDTxUlg5jiafUJHsVC6NrKpZCKccsrHIgBscSLBPNMqwThM3SeHC8mRbpXjoPKQAYmD_tdaXIaSKF4mXc5gZpD8uUUdlGZKuaJbBvpzLxM1lDqfSaloJQRVDeeFlAkNDUXH2DWfrul8rSSyr0/s820/lion_city_qiandao_lake_china1.webp

បើតាមអ្នកជ្រមុជទឹកដែលបានចុះស្រាវជ្រាវនៅទីក្រុងនេះឱ្យដឹងថា ក្លោងទ្វារទីក្រុង, សសរ, ជណ្តើរ, កៅអីឈើ និងរូបចម្លាក់ថ្មផ្សេងៗ សុទ្ធតែនៅរក្សារូបរាងដើមទាំងអស់ ទើបធ្វើឱ្យរូបភាពទាំងនេះល្បីល្បាញយ៉ាងឆាប់រហ័ស ដោយសារអ្វីៗក្នុងទីក្រុងគ្មានការបែកបាក់ ។ បច្ចុប្បន្ន ទីក្រុងបុរាណក្រោមទឹករបស់ចិន ត្រូវបានគេធ្វើជាតំបន់ទេសចរណ៍ ជាពិសេស គឺសម្រាប់អ្នកជ្រមុជទឹកដែលចូលចិត្តស្រាវជ្រាវប្រវត្តិសាស្ត្រ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ1bId3fAmaMZRQqQ5rxwFaEfwTtkQEC5CqAe3juKI6nck1rvdriTbch43umX5EwcVzIaQF6hzGs3In-0nr-qiUmmShyONsZnn7-fTGvEFkgx9P18ztYBkqfadOgUMN2ra6DzyIjA2gNerIFcxU0bSvG0U8FDXmR8MSUnppNoc76yreYRGMvZlmTkvXOw/s620/Leon-Shi-cheng-min.jpeg