Home ព័ត៌មានអន្តរជាតិ ប្រទះឃើញត្រីបាឡែនជាង៧០ក្បាលដេកស្ងៀមលើឆ្នេរសមុទ្រស្កុតឡេន

ប្រទះឃើញត្រីបាឡែនជាង៧០ក្បាលដេកស្ងៀមលើឆ្នេរសមុទ្រស្កុតឡេន

64
0

ប្រទេសស្កុតឡេន ៖ មន្ត្រីអង្គការការពារ និងថែទាំសត្វសមុទ្ររបស់ប្រទេសអង់គ្លេស (British Divers Marine Life Rescue) លើកឡើងថា បានទទួលសេចក្តីរាយការណ៍ថា មានត្រីបាឡែនព្រុយវែងជាច្រើនក្បាលត្រូវបានទឹករលកបោកបក់មកកាន់ឆ្នេរសមុទ្រមួយកន្លែងនៅប្រជុំកោះ Orkney ប្រទេសស្កុតឡេន កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihJVY-YhCcfMrK09p668QWPwKkv_u8HVe87plLV_BxSH-0LUfPgAfZO0_lJ9-RsvgQyy5N4B1mXKj9Hhf2ZPWf4a01dVM_5T8hyphenhyphen6hzAUUkvhgLgfDhyBBkfpbM8FklEXF-3hhoSKDlpZWIKmmdgECWwNLhmMY72At4Zs1x4DHTPS2nl051EaATxJU_CKk/s1280/photo_2024-07-13_10-53-01%20(3).jpg

អាជ្ញាធរស្កុតឡេននិយាយថា ត្រីបាឡែនដែលត្រូវទឹករលកបោកបក់មកកាន់ឆ្នេរខ្សាច់នេះ សរុបទាំងអស់ស្មើនឹង៧៧ក្បាល ហើយពេលអាជ្ញាធរមកដល់ឆ្នេរសមុទ្រ គឺមានត្រីបាឡែនត្រឹមតែ១២ក្បាលប៉ុណ្ណោះ នៅមានជីវិត ។ ប៉ុន្តែទីបំផុត អាជ្ញាធរក៏សម្រេចចិត្តចាក់ថ្នាំសម្លាប់ត្រីបាឡែនទាំងអស់ ដោយសារពួកវារងរបួសធ្ងន់ធ្ងរ និងពុំអាចហែលទឹកទៅសមុទ្រវិញ ។ ទោះយ៉ាងណា អាជ្ញាធរពុំទាន់ជ្រាបពីមូលហេតុដែលបណ្តាលឱ្យកើតហេតុការណ៍នេះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVFi-796iX28QKhkutxF1jf-eOnRjEHAXLHgMJTyWaXo8xymnpfh2VY0RjLQZWg7La06ePkDy87fGQJz_Q75j_5agms7mQpIDZlRXpNf9tlNFjECJEC6H7LNhh4H8wjElMlxKVmzxjpJfG9UueH1U9ocsLHpy9q77OS9cmDAR9fvpBIJbuEtxnZU_Cqs4/s1200/photo_2024-07-13_10-53-01%20(4).jpg

ហេតុការណ៍នេះស្រដៀងគ្នានឹងឆ្នាំ២០២៣ ដែរ គឺពេលនោះ មានត្រីបាឡែនពូជដូចគ្នាចំនួន៥៥ក្បាល ត្រូវបានទឹករលកបោកបក់មកកាន់ឆ្នេរខ្សាច់ ហើយវាកើតឡើងក្នុងពេលវេលាដូចគ្នា ។ ត្រីបាឡែនទាំង៥៥ក្បាល បានដេកស្ងៀមនៅលើឆ្នេរខ្សាច់កោះ Isle of Lewis ហើយមានជីវិតតែ១ក្បាលប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe9etnJsnGw6iUQAYAmyfWd8xwrLsMOUdwmziP8AzPwQFg1HF3jdpCnls1FCDVNLf5tYpPoD8usFU8sK7o2nK4_IvYya7-rh3Nh9T4CuKMUUybFzH5FQKf4gR_WphJtCZBCgF7K2IP6CjW78Mu9eNpWqgHGDb3sEytwwy7auHAD2kkzrkFes3b9-QEnhU/s800/photo_2024-07-13_10-53-01.jpg

ដូចគ្នានេះ ត្រឹមតែរយៈពេល១ខែ (គឺខែកក្កដា ឆ្នាំ២០២៣) មានត្រីបាឡែនចំនួន១.០០០ក្បាលទៀត បានដេកងាប់នៅលើឆ្នេរសមុទ្រប្រទេសនូវែលសេឡង់ និងអូស្ត្រាលី ។ រីឯអង្គការអភិរក្ស និងជួយសង្គ្រោះត្រីបាឡែន និងផ្សោត (Project Jonah New Zealand) និយាយថា វាគួរឱ្យសោកស្តាយណាស់ ដែលមានហេតុការណ៍បែបនេះកើតឡើងនៅប្រជុំកោះ Chatham ប្រទេសនូវែលសេឡង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXBpHau-a1BUj6lxHnLE8enXQ_YTm84mxwPy_0i66A4lzmKw1S_LZnP4IpzDwGI2NRfm67uCFy-Tiwrb_bytpztAD-2AcxVkbnyxPvqcFkY0ErWj-nyeJu6ZZoIXfeWeM9SR4RlpyKli7X7_z3ni3gOU8LUZOYu-aF0YsYB7abVcyE1kMETOVG4goapgo/s1280/photo_2024-07-13_10-53-01%20(2).jpg

គួរបញ្ជាក់ថា ត្រីបាឡែនទាំងនេះ គឺជាពូជ Pilot Whales ដែលពួកវាចូលចិត្តរស់នៅជាក្រុម ឬហែលទឹកជាក្រុម ។ ហេតុនេះ បើក្នុងហ្វូងពួកវាមានត្រីបាឡែនណាមួយរងរបួស ឬមានជំងឺ រហូតដល់ហែលទឹកខុសទិសដៅបណ្តាលឱ្យជាប់នៅលើឆ្នេរខ្សាច់ គឺសមាជិកក្នុងហ្វូងផ្សេងទៀតនឹងហែលទឹកតាមដែរ ហើយទីបំផុត ត្រីបាឡែនទាំងអស់ក្នុងហ្វូងត្រូវបានទឹករលករុញមកកាន់ឆ្នេរខ្សាច់ ៕