Home ព័ត៌មានជាតិ «ប្រាសាទរយពាន់» ស្ថាបត្យកម្មសតវត្សទី២១របស់ខ្មែរ ត្រៀមបង្ហាញខ្លួនលើទឹកដីខេត្តព្រៃវែង កំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំងពីមហាជន!

«ប្រាសាទរយពាន់» ស្ថាបត្យកម្មសតវត្សទី២១របស់ខ្មែរ ត្រៀមបង្ហាញខ្លួនលើទឹកដីខេត្តព្រៃវែង កំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំងពីមហាជន!

105
0

ថ្មីៗនេះ យោងតាមការដាក់បង្ហោះនៅលើបណ្តាញសង្គមដោយគេហទំព័រមួយដែលមានឈ្មោះថា ChivaPage – ជីវ៉ាផេក បានភ្ជាប់មកជាមួយនឹងរូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញឲ្យឃើញពីសមិទ្ធផលថ្មីមួយក្នុងខេត្តព្រៃវែង កំពុងតែស្ថាបនាឡើង ដែលត្រៀមនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD9x7PE2zmZJGpIlOq44za1nhv_ravHvot4G4rsM9rKHjQDmg1HBFV6UOVNtfM3g8Z1pYSvJXYcz8gRQQMSk0TCdv-WA8hUcM6ixY2plJ1L0glFhkQej0TNvoXqRQgbOxCDLwKBvTuheKhSUZcIFTMlN69RaPRjg6akwCcsxiWsNDg5SD1c3k-IxRhbTs/s2048/450519000_1096776645791183_6152338598749408692_n.jpg

ប្រភពដដែលបានគូសបញ្ជាក់ថា «កម្រមានណាស់វត្តដែលកសាងប្រាសាទអស្ចារ្យបែបនេះ!នេះជាប្រាសាទរយពាន់ ដែលកំពុងតែសាងសង់ ស្ថិតនៅក្នុងវត្តគោកសំពៅ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ប្រាសាទមួយកន្លែងនេះ គឺក្រោមគំនិតផ្តួចផ្តើមរបស់ព្រះគុណម្ចាស់ Lon Song ជាចៅអធិការវត្តថ្នល់ជ័យ ដែលបានដឹកនាំពុទ្ធបរិស័ទមកធ្វើបុណ្យ នៅវត្តគោកសំពៅនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzPMUUbo3sjcog9tYWIqrBgx91ZS-p0WT10O3nyOTd71G4JEWs2890zneWmr44oNzYH4dOwdz-03uS1SaBazrWwajkD03FKAI6MEMlWpFgOCkZEU3gCS1dmbcyHvHx7JSOLZi7hTMiMsgVCb5GaF1EuWPqe9A2cRanaL5S6tffP1PWqlymHKPALRSRyR0/s2048/450904168_1096776602457854_7784738962236642630_n.jpg

ដោយសង្កេតឃើញថា ប្រាសាទនេះមានផ្ទៃរាងជាការ៉េបួនជ្រុងស្មើ ដែលមានកំពូលសរុបចំនួន៩ ក្នុងនោះមានកំពូល១ស្ថិតនៅចំកណ្តាល ធំជាងគេនិងខ្ពស់ជាងគេលយចេញមក ខណៈព័ន្ធជុំវិញដោយកំពូលចំនួន៨។ បច្ចុប្បន្ន ប្រាសាទនេះកំពុងតែសាងសង់ និងឆ្លាក់បាននូវក្បូរក្បាច់រចនាខ្លះៗ នៅតាមកំពូលប្រាសាទប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDAK0mwtST5My7zg0N54C2-NvSvzQ31jLQImvc70NoVOWUhr5Zt5G8Z-ek7_uEd4I1BMalTY3SM8CdfxO5Mgk55ni2vZO7ULABnHHTYfvDcgnQTecFcGmiyVgJonLBzo0anQ_NLWlcEwz88Vhz3KH6kKc2cFvwSwg6pwO4V5yrEOBGWo8jk2FmlJcTgDc/s2048/450672383_1096776675791180_2336389721320746707_n.jpg

បន្ទាប់ពីមានការបង្ហោះចែកចាយខាងលើរួចមក មហាជនជាច្រើនក៏បាន ចូលទៅបញ្ចេញមតិកោតសរសើរព្រោងព្រាត ដោយអ្នកខ្លះគឺបានលើកឡើងថា«សង្ឃឹមថានឹងនៅគង់វង្សដល់កូនចៅជំនាន់ក្រោយបន្តទៀត»។ អ្នកខ្លះថា«ប្រាសាទនេះនៅក្រៅធំណាស់»។ អ្នកខ្លះថា«ខ្មែរធ្វើបានខ្មែរមានមោទកភាព»។ អ្នកខ្លះទៀតថា«ប្រសិនបើខ្មែរយើងសាងសង់សំណងបែបរចនាបថបុរាណច្រើននោះ រាប់រយរាប់ពាន់ឆ្នាំក្រោយក៏ក្លាយទៅជាប្រាសាទបុរាណ បន្ថែមដែលកសាងឡើងក្នុង ព.ស ២៥០០ជាង»៕