Home ព័ត៌មានជាតិ ទទឹងថ្ងៃ ប្រាសាទអាថ៌កំបាំងកប់នៅក្នងព្រៃ​ឫស្សីដ៏ជ្រៅ ដែលមិនដឹងសាងសង់ដោយស្តេចអង្គណា

ទទឹងថ្ងៃ ប្រាសាទអាថ៌កំបាំងកប់នៅក្នងព្រៃ​ឫស្សីដ៏ជ្រៅ ដែលមិនដឹងសាងសង់ដោយស្តេចអង្គណា

161
0

ប្រាសាទទទឹងថ្ងៃ ជាប្រាសាទមួយដែលកសាងឡើងនៅសតវត្សរ៍ទី១០ សាងឡើងអំពីថ្មភក់និងឥដ្ឋ ប៉ុន្តែបច្ចុប្បន្ននេះបានបាក់បែកស្ទើរទាំងស្រុង ដោយគេឃើញមាននៅសល់តែតួទ្វារប្រាង្គប្រាសាទប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRGdbiafccxsWVlJO2xlrf9hAzWn34dnSCx5hkFw0f2fHnsm4NVKh7cxW_yiyymyNzE4n-C89zhat3HKVTU8GDuPQ7aAOmmlYKeptv_URHzdsTCHXNSkdjTJUP55v8iMUca6VPkFuSgivX4GpHYwYreL3CcYfc-11Jmjesz6hNFyM4HKD_ovg2lecuWD4/s2048/01-04-2023-1.jpg

ប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានចម្ងាយប្រហែល ១៦គីឡូម៉ែត្រ ពីរង្វង់មូលនាគព័ន្ធ។

ប្រាសាទនេះអាចថាខុសប្លែកពីប្រាសាទដទៃនៅខេត្តសៀមរាប ដែលសម្បូរដើមឈើ តែនៅទីនេះបែរជាសំបូរដោយដើមឫស្សីទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzpidm-mD5-jxADcTGVvhcgmxorfHk4FXQy33tjTlTQU4_s9g648xmGYtQ0jSSE7KNJJmTGZyX8rWgwICDMDCvUyS4vvIgdNVLMdPpHQPW8Y8wn36J-HX_wX5_dC-dBULVpLkashiKcqXaUftvhOWAYJC_Mxv4R-rM7u8y1leFDxqrygPu1W-0qALYcBw/s960/01-04-2023-4.jpg

ទេសភាពដើមឫស្សី ហ៊ុមព័ទ្ធជុំវិញប្រាសាទ បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ស្រស់ត្រកាល អមជាមួយសំឡេងខ្យល់បក់រវិចៗ ធ្វើឱ្យយើងមានអារម្មណ៍ថា ប្រៀបបានជាកំពុងរស់នៅសម័យមហានគរដូច្នេះ។

ដោយហេតុថាប្រាសាទដ៏ស្រស់ស្អាតនេះត្រូវបានគេបោះបង់ចោលអស់រយៈពេលជាយូរមក និងមានការបែងបាក់ប្រាង្គប្រាសាទស្ទើរតែស្រុងផងនោះ ធ្វើឱ្យបុរាណវិទូមិនអាចកំណត់អត្តសញ្ញាណក្សត្រខ្មែរអង្គណា ដែលជាអ្នកកសាងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3YU94UWvsavzmhyphenhyphenkQNBCprfqAgvv6VteUeVnt88QwC4kUJL8qcifhYLQs9KhBTGG3tdbN6Wpy6k15IlT1BMI2oX9YFmzo_Jya0pPeRvpg7JAITe5ibJu86awGtJjX606obsPpMyIip2xL__T_WbxCTpqMN4e6EkPBT6feYqCK0RhDnLj6zNApmgpy_-k/s2048/116427233_3562704780429544_5881974609501377374_o%20(1).jpg

គួរឱ្យសោកស្ដាយដែលប្រាសាទនេះមិនសូវមានភ្ញៀវទេសចរទៅដល់ទាំងទេសចរជាតិ និងអន្តរជាតិ ដោយសារតែទីតាំងឆ្ងាយពីប្រាសាទបាគង និងដោយសារតែផ្លូវចូលបត់បែនចុះឡើងច្រើន ពិបាកក្នុងការស្វែងរក៕