Home ព័ត៌មានអន្តរជាតិ អ្នកជឿទេថាមនុស្សក្រៅភពក៏ធ្លាប់មកផែនដីដែរ តែហេតុអ្វីបានជាយើងមើលមិនឃើញ?

អ្នកជឿទេថាមនុស្សក្រៅភពក៏ធ្លាប់មកផែនដីដែរ តែហេតុអ្វីបានជាយើងមើលមិនឃើញ?

97
0

អ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្របានជជែកវែកញែកគ្នាយូរមកហើយថា តើមានមនុស្សក្រៅភព ឬអេលៀន ដែរឬទេ? តើពួកគេធ្លាប់ធ្វើដំណើរមកកាន់ផែនដីឬអត់? អ្នកវិទ្យាសាស្ត្រជាច្រើនរូបបានព្យាយាមបញ្ជូនយានអវកាសទៅកាន់ភពផ្សេងៗដើម្បីស្វែងរកមនុស្សក្រៅភព ហើយពួកគេធ្វើការបកស្រាយខុសៗគ្នា ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រមកពីអង្គការ NASA បានលើកលែងបែបនេះ ដែលយើងពុំធ្លាប់ឮពីមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2SArnGsqVqI1q5oJaH6j6F_ZiNu2ph7BoSVFr8Q4kEZap8KRUy8wTZQ90ItBOiJ9CCr0rXHm4bzf_RrBhAUQkZUcAVgPN0IHqBjiZ8xzwdmit5T7MPxund9SBx2Zoctf21EOtGFalM4s2BiDY_1GBCB1n5Vzg6Z8Yk61_YjCy1fTEN9lfRxf6vvYHTtc/s1500/180608-aliens-fermi-paradox-ac-515p.jpg

លោក សេវ៉ាណូ ខូឡុំបាណូ អ្នកវិទ្យាសាស្ត្រមកពីអង្គការ NASA ជឿជាក់ថា មនុស្សក្រៅភពអាចមានភាពខុសប្លែកគ្នាពីមនុស្សនៅលើផែនដី ហើយយើងពុំអាចមើលឃើញទេ ដោយសារពួកគេមានរូបរាងតូចខ្លាំងពេក ។ មនុស្សក្រៅភពមានប្រាជ្ញាឆ្លាតខ្លាំងបានប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលមនុស្សធម្មតាពុំអាចវាយតម្លៃបាន ហើយពួកគេអាចធ្វើដំណើរទៅកាន់អវកាស និងផ្កាយនានាដោយគ្មានការលំបាក ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1uE_bwon4vMc20s4vnzGDk3EuhgB4gk3jm3mdojm_s3efbQAJT5YxV-CYEMPtcpJIUKTLR670PRan24qn77gb4ITId8qZqeuDcIHb_fo5-3DjPyyGLjTNBXBVg4JM9iZGEv9wwRkeys0SPn9HSPG4WWpNiFXHp-9HXSCBVAYH14RztXQrS8lIWqxN4-g/s640/has-anyone-really-seen-evidence-of-aliens-visiting-earth-v0-vD58doDSyGfvr_lZItl3vqym1IV4LJhsWUfkVr2cS3I.webp

    បើយើងប្រៀបធៀបរយៈពេល១០០ឆ្នាំមុនជាមួយបច្ចុប្បន្ននេះឃើញថា ពិភពលោកបានផ្លាស់ប្តូរ និងអភិវឌ្ឍន៍រីកចម្រើនមិនគួរឱ្យជឿ ខណៈអ្នកវិទ្យាសាស្ត្រនានាព្យាយាមរកចម្លើយពាក់ព័ន្ធនឹងមនុស្សក្រៅភព ។ ប្រធានបទមនុស្សក្រៅភពទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយមនុស្សខ្លះក៏ចង់ឃើញមនុស្សក្រៅភពដោយផ្ទាល់ភ្នែក ខណៈអ្នកខ្លះទៀតបារម្ភថា ពួកគេអាចនឹងមករុករានផែនដី ។

    ក្នុងកិច្ចប្រជុំស្តីពី «ការស្វែងរកអរិយធម៌នៅក្រៅពិភពលោក» លោក សេវ៉ាណូ និយាយថា អ្នកវិទ្យាសាស្ត្រចាំបាច់ត្រូវតែគិតឱ្យបានទូលំទូលាយជាងនេះ អំពីមនុស្សក្រៅភព និងភាពខុសប្លែកគ្នាពីមនុស្សរស់នៅលើផែនដី ដូចជា ៖ អាយុ, កម្ពស់ និងរូបរាង ។ មនុស្សក្រៅភពបានធ្វើដំណើរមកកាន់ផែនដី ប៉ុន្តែយើងមើលពុំឃើញ ដោយសារពួកគេមានរូបរាងតូចខ្លាំងពេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheRSt8KAFBHdni3F39ZRENOqNRmdiKDKHEPsJGaZKtLFXRNx_VfTK8fWvLzqS4RjDgbVh9gAyj1wNabDqqhnDGdI4LW7scDnKpfNjLlHk2EE80cIO15yS1ZiAD16kGMV53VIKF8ngWa1LjW_oURi_u-o1xCQfxw24ufjalO5nTiEd_8af20AF3wOQEig8/s700/photo_2024-06-03_11-33-13%20(2).jpg

    លោក សេវ៉ាណូ បន្តថា បច្ចុប្បន្ន យើងផ្តោតតែលើការប្រើប្រាស់បច្ចេកវិទ្យារបស់មនុស្សលើផែនដីប៉ុណ្ណោះ ដូចជា ៖ ការបញ្ជូនរលកសំឡេងតាមរកអរិយធម៌មនុស្សក្រៅភព ប៉ុន្តែពួកគេអាចប្រើប្រាស់បច្ចេកវិទ្យាជឿនលឿនជាងយើងរាប់លានឆ្នាំ រហូតដល់យើងពុំអាចទាក់ទងពួកគេបានតាមរយៈបច្ចេកវិទ្យាដែលប្រើប្រាស់សព្វថ្ងៃនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFWn2I8NbdkIECubp0MPZ5de4BZ2D7d257VrlPGSGXjpGZTtz7r9PGzRZ4yxb_10iYLv5-3zpSLuzyuX1V_c2igeAET70HEKW1h3KxacVVZu7PNLMoNLl9NpW1O02gAgxaLKS1yGE1afbh70JJxa-YOde5b-RCiCCSlFwo5KSNo3fLmMEwnfjidEB6S9Y/s700/photo_2024-06-03_11-33-13.jpg

    វាជាការលើកឡើងមួយគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់មហាជន និងអាចជំរុញឱ្យអ្នកវិទ្យាសាស្ត្រនានាសន្និដ្ឋានឱ្យបានទូលំទូលាយជាងនេះពាក់ព័ន្ធនឹងមនុស្សក្រៅភព ។ តើយើងជឿថា មានមនុស្សក្រៅភពរស់នៅកន្លែងណាមួយក្នុងចក្រវាឡនេះ និងធ្លាប់ធ្វើដំណើរមកកាន់ផែនដីដែរឬទេ?