Home ព័ត៌មានអន្តរជាតិ ទីក្រុងបាងកកមិនអនុញ្ញាតឱ្យអាជីវករលក់ទំនិញតាមផ្លូវទៀតឡើយ

ទីក្រុងបាងកកមិនអនុញ្ញាតឱ្យអាជីវករលក់ទំនិញតាមផ្លូវទៀតឡើយ

69
0

ប្រទេសថៃ៖ រដ្ឋាភិបាលទីក្រុងបាងកកប្រទេសថៃ នាពេលថ្មីៗនេះបានចេញគោលនយោបាយថ្មីមួយ ស្តីពីអាជីវកម្មលើចិញ្ចើមផ្លូវ។
លោក Chadchart Sittipunt អភិបាលក្រុងបាងកក បានប្រកាសកាលពីដើមខែមិថុនានេះថា អ្នកលក់ដូរតាមដងផ្លូវដែលមានប្រាក់ចំណូលលើសពី ៧០០ ដុល្លារក្នុងមួយខែ ត្រូវបានហាមឃាត់ ដោយសារអាជីវករទាំងនោះអាចមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ជួលហាង ឬលក់នៅកន្លែងផ្សេងក្រៅពីចិញ្ចើមផ្លូវ លើសពីនេះរដ្ឋាភិបាលក៏មានបំណងចង់អភិវឌ្ឍដងផ្លូវឱ្យមានសណ្តាប់ធ្នាប់ល្អនិងរក្សាបាននូវអនាម័យខ្ពស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv7jBOxZ6rRoL-1OssJAsyMrM3x5R3LI_7l-YahoeV9Nxrl76QfsL8jPFB4RXGU3NA0kgmEhI2nkFx9PsUXhSwro0Z2xyxitK6dBOeBHbL0igem5KtbueR_F5YaoSH4BQ8D2GwcLLKFj3W_Wl3HS7yvQTuAE8hoA4HnQ7fSi8OApV0e3ZdQbPlCU_Kcj8/s1200/bangkok_street_food.0.jpg

អភិបាលក្រុងរូបនេះបានបន្តទៀតថា សម្រាប់អាជីករលក់ដូរតាមដងផ្លូវដែលមានប្រាក់ចំណូលតិចជាង ៦៨០ ដុល្លារ ក្នុងមួយខែត្រូវបានអនុញ្ញាតឱ្យលក់នៅលើចិញ្ចើមផ្លូវ និងទីសាធារណៈជាធម្មតា។ នៅក្នុងកិច្ចប្រជុំពាក់ព័ន្ធមួយកាលពីថ្ងៃទី ៣០ ខែឧសភា លោក Chadchart បានប្រកាសពីវិធានការជាបន្តបន្ទាប់ដើម្បីអនុវត្តគោលនយោបាយនេះ រួមទាំងការតម្រូវឱ្យអ្នកលក់ដូរតាមដងផ្លូវទាំងអស់ចុះឈ្មោះក្នុងប្រព័ន្ធបង់ពន្ធជាតិ ដើម្បីជួយរដ្ឋាភិបាលទីក្រុងបាងកកមានភាពងាយស្រួលក្នុងការត្រួតពិនិត្យប្រាក់ចំណូលរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLI2fXW8Yq4u0D75pS-bEgdo3K44xjfsVh7ioA_85-p5ll66KB3ZIGp31_wvCUeTjQVMWfsB2YjMWcabpr-QoukftkCU2q_ReePaL9_xXfqwFbWyJQAkdPKMlxh0yrMcxuXhUeMkrBk86B6TH3MykO_I6n9XUUWHx_PB1pTz8ztmsrJYBmTJnQxPaYL-I/s1200/photo_2024-06-03_14-10-31.jpg

ទោះបីជាប្រាក់ចំណូលរបស់អាជីវករមិនទាន់ជាប់ពន្ធក៏ដោយក៏ពួកគេនៅតែត្រូវចុះឈ្មោះនៅក្នុងប្រព័ន្ធ។ លោក Chadchart បានបន្ថែមថា ការអនុវត្តវិធានការបែបនេះគឺមានបំណងចង់ឱ្យទីក្រុងស្អា។ ទន្ទឹមនឹងនេះគោលដៅរយៈពេលវែងរបស់ទីក្រុងបាងកកគឺដើម្បីលុបបំបាត់ទាំងស្រុងនូវសកម្មភាពលក់ដូរតាមដងផ្លូវ ដោយផ្លាស់ប្តូរជីវភាពរបស់អាជីវករតូចតាចទៅកាន់មជ្ឈមណ្ឌលលក់ទំនិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg54uJa_1uoUFIhiY8jHjk6G2WqaABJb6XZ4ri38zh21txjFNzaoXM4GnZPd1-nZ0QHwvXW_Sa6295Tdv4aR76l59VFwJUk2CuzlaEyE9J2yQNcy8sdqo4-KWQ2TZG8Ah-ePcUjc2IyQYCB4TYGt7ofsHRC6KSzN_QxIN66hY5riddPFa2fVsF1F0mo2yg/s800/photo_2024-06-03_14-12-24.jpg

គួរបញ្ជាក់ដែរថា គិតត្រឹមឆ្នាំ ២០២៣ ទីក្រុងបាងកកត្រូវបានគេប៉ាន់ស្មានថាមានអ្នកលក់តាមដងផ្លូវចំនួន ២០,០០០ នាក់ ដោយបានបង្កើតមជ្ឈមណ្ឌលចំនួន ១២៥ សម្រាប់អ្នកលក់តាមដងផ្លូវចំនួន ១០,០០០។ ដូច្នេះមន្ត្រីក្រុងបាងកកនឹងបើកសវនាការក្នុងពេលឆាប់ៗនេះលើវិធានការទាំងនេះ និងអនុវត្តវិសោធនកម្មចាំបាច់។ គោលដៅរយៈពេលវែងរបស់ទីក្រុងបាងកកគឺដើម្បីលុបបំបាត់ទាំងស្រុងនូវសកម្មភាពលក់ដូរតាមដងផ្លូវ ដោយផ្លាស់ប្តូរជីវភាពរបស់អាជីវករតូចតាចទៅកាន់មជ្ឈមណ្ឌលលក់ទំនិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7pQDNXGN6DZpI19BuQxVR-K2c0KWLK5HBBlrhyHRUVbTNJ0zdAzgMW98Sa1d-L2GXHw0lthd3ZgbJjNfQ3gWLdSvF0o36_zbhZz66zuRbbQ5QN6GP9c9Y2y6TX_UuZJl4O22F6ao6vD-pwFGd4D-h_6lbLXADqMCAM7VngXqHawF6mkMLpoyqaP910G0/s1024/photo_2024-06-03_14-12-47.jpg