Home ព័ត៌មានអន្តរជាតិ តារារ៉េបល្បីឈ្មោះ ម្ចាស់បទ «See You Again» ត្រូវបានឃា.ត់ខ្លួន និងរងការចោ.ទប្រ.កាន់ដោយសាររឿងនេះ

តារារ៉េបល្បីឈ្មោះ ម្ចាស់បទ «See You Again» ត្រូវបានឃា.ត់ខ្លួន និងរងការចោ.ទប្រ.កាន់ដោយសាររឿងនេះ

67
0

តារារ៉េបនិងសម្តែង សញ្ជាតិអាមេរិក លោក Wiz Khalifa ម្ចាស់បទ «See You Again» ត្រូវបានគេរាយការណ៍ថា ត្រូវបានប៉ូ.លីសឃាត់ខ្លួនថ្មីៗនេះ នៅឯប្រទេសរ៉ូម៉ានី ដោយចោទប្រកាន់ថា លោកបានជ.ក់ក.ញ្ឆាអំឡុងពេលការសម្តែងក្នុងមហោស្រពតន្ត្រីនៅទីនោះ។ ស្របពេលដែលច្បាប់ក្នុងប្រទេសរ៉ូម៉ានីបានចែងថា ការប្រើប្រាស់ក.ញ្ឆាគឺជាការខុសច្បាប់ធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi81AQKty0I4j7fUm7UvNTn-lHFs18y28PtXHzlK0QydgSHqMZwqgY4ARMPJDE0FkYaKOcdYMxxsfrj41antixRiEBSHR3Fj_hIl3DJf-P05JHWvMlkNIQ99xe044klfPWXoOOGl1DhnTwwJ7XJ0Lk6hJxeY0Bsdy4MiEMSBEsUD4n7-lurIfEj7ogRc18/s1400/IMG_2323.JPG

កាលពីថ្ងៃទី ១៤ ខែកក្កដា នៅក្នុងសេចក្តីថ្លែងការណ៍ អង្គការរដ្ឋអាជ្ញាប្រឆាំងឧក្រិដ្ឋកម្មរបស់ប្រទេសរ៉ូម៉ានី បានឲ្យដឹងថា តារាចម្រៀងរ៉េបរូបនេះ បានជក់កញ្ឆានៅលើឆាកក្នុងអំឡុងពេលសម្តែងរបស់គាត់។

អាជ្ញាធរបានឲ្យដឹងទៀតថា “ក្នុងអំឡុងពេលសម្តែងនៅឯមហោស្រពតន្ត្រីនោះ ជនជាប់ចោទត្រូវបានគេរកឃើញថាមានថ្នាំញៀនជាង ១៨ ក្រាម និងបារីមូរមួយចំនួនទៀតផងដែរ។ ហើយបើយោងតាមច្បាប់របស់ប្រទេសរ៉ូម៉ានី កញ្ឆាត្រូវបានចាត់ទុកថាជា “ថ្នាំបង្កហានីភ័យខ្ពស់” ហើយប្រសិនបើ Khalifa ត្រូវបានកាត់ទោស គាត់អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAO_ZH-feiZglLDNqBhy3hHaQY0psf5KJ5krD8Z4dN-eyai91aPBTzM9HxM8pksKwR-55I4HJSzSpg5oH_JFRtcDIYq6IBBWmMCMdS8609dQ9JAb8L1qtw62os7To7q-wfhwoEejUkt0mxh8wpzwOjzt9EB1kvbzzjIzDuID3ABTMQDnP6L8wTRSd3oP8/s2048/IMG_2325.JPG

នៅថ្ងៃបន្ទាប់ Wiz បានបង្ហោះនៅលើបណ្តាញសង្គម X ដើម្បីសុំទោសអ្នកគាំទ្ររបស់គាត់ ដោយបានគូសបញ្ជាក់ថា«កម្មវិធីយប់មិញពិតជាអស្ចារ្យខ្លាំងណាស់។ ខ្ញុំមិនមានន័យថាមិនគោរពប្រទេសរ៉ូម៉ានីនៅលើឆាកនោះទេ។ ពួកគេគោរពខ្លាំងណាស់ ហើយអនុញ្ញាតឱ្យខ្ញុំទៅ។ ខ្ញុំនឹងត្រលប់មកវិញឆាប់ៗនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHUvUz5dx3QKNSPXD4rKi8As-4F0KOaSVIB9hJHnRqaH1XHkrGVGK5fz7whvo-uGwdqHrj9Dbv_tauB7qVOJUb8g4cx49uTd00Twrhyphenhyphen4T4o_Ua1myLbjJQ-W6oIJnVhqSTo1KpZR7q53GHo99UoT_zi9RtkaDq2myoXuooRbD0Fco1nCmvFnh0TLXS_xc/s799/IMG_2326.JPG

ទោះបីគាត់ត្រូវបានចោទប្រកាន់ក៏ដោយ ក៏គាត់ត្រូវបានដោះលែងភ្លាមៗដែរ។ យ៉ាងណាមិញ អាជ្ញាធរកំពុងតែបើកការស៊ើបអង្កេតទៅលើរឿងនេះបន្ថែមទៀត ខណៈដែលរូបភាពជាច្រើនរបស់លោកត្រូវបានផ្តោតលើកញ្ឆាផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC87WLZXEvVwDL7SHr1HnuzWB4GYENSXBpuCoABn6wBdX5w62AXxKJwq8lbmpTA9vMPquXSBnSmeFSnwcagW764RjTZC76JGf6eShbIsh7EmOo8nbX59ZBtOPGu6hU_uR_wFTLIX9C0pTLHrLvjsoQ_cqCPGKTFtDWDUKIconu1u6v7gLsEM3OGxs89Hk/s942/Wiz-Khalifa-hip-hop-live-50-2023-billboard-1548.webp