Home ព័ត៌មានអន្តរជាតិ ក្រុមអ្នករត់ម៉ូតូឌុបនៅភូកេតព្រួតគ្នាវា.យ ភ្ញៀវទេសចរបរទេសរហូតសន្លប់

ក្រុមអ្នករត់ម៉ូតូឌុបនៅភូកេតព្រួតគ្នាវា.យ ភ្ញៀវទេសចរបរទេសរហូតសន្លប់

41
0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា មានការចែកចាយវីដេអូមួយក្នុងបណ្តាញសង្គម ដែលមានក្រុមអ្នករត់ម៉ូតូឌុបនៅឃុំប៉ាតង ស្រុកកាធូ ខេត្តភូកេត ប្រទេសថៃ បានព្រួតគ្នាវាយត.ប់ ភ្ញៀវទេសចរបរទេសម្នាក់ រហូតដល់សន្លប់នៅលើផ្លូវមុខហាងល្បីមួយកន្លែង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ភ្លឺ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ។

សមត្ថកិច្ចប្រចាំឃុំប៉ាតង និយាយថា សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីពលរដ្ឋថា មានករណីឈ្លោះប្រកែកគ្នា និងធ្វើបាបរាងកាយនៅមុខហាង CENTRAL នៅផ្លូវរ៉ាជអុថីត ស្ថិតក្នុងឃុំប៉ាតង ដែលបណ្តាលឱ្យបុរសជនបរទេសរងរបួស ។ ហេតុនេះ សមត្ថកិច្ចក៏បញ្ជូនកងកម្លាំងចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ ប៉ុន្តែពុំឃើញជនរងគ្រោះទេ ពីព្រោះភ្នាក់ងារសង្គ្រោះបន្ទាន់បានបញ្ជូនទៅកាន់មន្ទីរពេទ្យប៉ាតង រួចរាល់ហើយ ។ រីឯជនរងគ្រោះឈ្មោះ លោក Turky Alazemi អាយុ៣០ឆ្នាំ សញ្ជាតិគុយវ៉ែត ។https://www.khaosod.co.th/wpapp/uploads/2024/07/motorcycle.jpg

ចំណែកជនល្មើសនៅចំណុចកើតហេតុមានគ្នាចំនួន៣នាក់ រួមមាន ៖
១-ឈ្មោះ ចតុផល ភេទប្រុស អាយុ៣៧ឆ្នាំ
២-ឈ្មោះ សៈយ៉ុមភូ ភេទប្រុស អាយុ២៥ឆ្នាំ និង
៣-ឈ្មោះ ថៈណាកន ភេទប្រុស អាយុ២៥ឆ្នាំ ។

សមត្ថកិច្ចក៏បានកត់ត្រាឈ្មោះ និងអាសយដ្ឋានរបស់ពួកគេទុកជាភស្តុតាង ប៉ុន្តែសមត្ថកិច្ចពុំទាន់ចាប់ខ្លួនជនល្មើសទាំង៣នាក់មកសាកសួរភ្លាមៗទេ ដោយរង់ចាំសាកសួរជនរងគ្រោះសិន មុនពេលហៅជនល្មើសមកសាកសួរតាមក្រោយ និងចោទប្រកាន់ពួកគេតាមផ្លូវច្បាប់បន្តទៀត ។ ជនបរទេសដែលត្រូវបានក្រុមម៉ូតូឌុបថៃព្រួតគ្នាវាយនេះ បានចេញពីមន្ទីរពេទ្យមកស្នាក់នៅក្នុងសណ្ឋាគារ និងពុំទាន់មកបង្ហាញខ្លួននៅស្ថានីយប៉ូលិសទេ ។

ក្រោយមក សមត្ថកិច្ចក៏បានហៅជនរងគ្រោះមកសួរនាំ ហើយជនរងគ្រោះនិយាយថា មុនកើតហេតុ ខ្លួនបានបើករថយន្តទៅចតនៅត្រង់ចំណតម៉ូតូឌុប ។ ពេលនោះ អ្នករត់ម៉ូតូហាមមិនឱ្យខ្លួនចតទេ ទើបខ្លួនថតវីដេអូពួកគេ ។ ប៉ុន្តែស្រាប់តែអ្នករត់ម៉ូតូឌុបទាំង៣នាក់ពុំពេញចិត្តនឹងខ្លួនថតវីដេអូ ទើបនាំគ្នាវាយខ្លួនតែម្តង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfnP1ZKgKEp9vrSMw2_XPjX74T_re_GfzpWD3jrb1aVSSDyxmRtltJNbFnkzAwkJFWNXQ2q5qnAmigkU3NGWNteJ4uRKJ-nT4Kqmh-xL9lyfIiM3IrSH0NvbGNSyrjnDZcB7flY1wnSTiU_g0u9vFmtlcm4ow9HQPs5S6PwvwQEPrt9cGuaxI8VT8NTpw/s1280/photo_2024-07-16_12-48-47.jpg

ហេតុនេះ សមត្ថកិច្ចក៏បានហៅជនល្មើសទាំង៣នាក់មកសាកសួរតាមក្រោយ ព្រមទាំងយកភស្តុតាងពីកាមេរ៉ាសុវត្ថិភាពមកឱ្យជនល្មើសមើលផងដែរ ។ សមត្ថកិច្ចបានចោទប្រកាន់ពីបទព្រួតគ្នាធ្វើបាបរាងកាយអ្នកដទៃរហូតរងរបួស ព្រមទាំងបញ្ជូនខ្លួនជនល្មើសទាំង៣នាក់ ទៅកាន់តុលាការខេត្តភូកេត នៅថ្ងៃទី១៦ ខែកក្កដា ។ ជនល្មើសសារភាពថា ដោយសារពួកគេខឹងនឹងភ្ញៀវទេសចររូបនេះចតរថយន្តនៅចំណតរបស់ម៉ូតូឌុប ថែមទាំងថតវីដេអូពួកគេទៀត ។

ហេតុការណ៍នេះធ្វើឱ្យមហាជនជាច្រើននាក់រិះគន់យ៉ាងខ្លាំងពីទង្វើពុំសមរម្យជាមួយភ្ញៀវទេសចរបរទេស ក្នុងនោះពលរដ្ឋថៃម្នាក់និយាយថា ៖ «ពិតជាលក់មុខមាត់ប្រទេសជាតិខ្លាំងណាស់! សមត្ថកិច្ចត្រូវចាប់ជនល្មើសដាក់ទោសដើម្បីកុំឱ្យប្រកបមុខរបរនេះទៀត ពីព្រោះវាធ្វើឱ្យអ្នកប្រកបរបរដូចគ្នាអាម៉ាស់មុខ» ។ រីឯពលរដ្ឋថៃម្នាក់ទៀតថា ៖ «ភ្ញៀវទេសចរបរទេសរូបនេះប្រហែលជារងរបួសមិនស្រាលទេ» ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9rTh79WFyQoNgVGYN5PVr-uObGAIiywL76XF0pVwB6fzi20kRN5rgYWqM2h2vPN5jlzKbMjbCm_oaapDWAl8MuFJV7PfSdAiQ-ZfMQ7Z4o4CUky6F3T6yRIKM9FyOp5PICWrtSdPTZ4h_2pPayL6cdZUWYOE4Axf_oLruFlcglNRW50pVlu1ztlJU2Rk/s800/1721013837_1.jpg