Home ព័ត៌មានអន្តរជាតិ អ្នកមានគម្រោងទៅកម្សាន្តនៅភ្នំហ្វូជិ គួរប្រយ័ត្ននារដូវកាលនេះ និងស្តាប់តាមការណែនាំ បើមិនចង់ជួបរឿងនេះ

អ្នកមានគម្រោងទៅកម្សាន្តនៅភ្នំហ្វូជិ គួរប្រយ័ត្ននារដូវកាលនេះ និងស្តាប់តាមការណែនាំ បើមិនចង់ជួបរឿងនេះ

38
0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា អាជ្ញាធរបានប្រទះឃើញសាកស.ព ភ្ញៀវទេសចរចំនួន៤នាក់ ក្រោយពីប្រទេសជប៉ុនអនុញ្ញាតឱ្យពលរដ្ឋ និងភ្ញៀវទេសចរបរទេសមកកម្សាន្តនៅលើភ្នំហ្វូជិ (Fuji) ត្រឹមតែ៦ថ្ងៃប៉ុណ្ណោះ ។ សមត្ថកិច្ចសន្និដ្ឋានថា សាកស.ព ភាគច្រើន គឺបានឡើងលើភ្នំតែម្នាក់ឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicbm2SY_ccxUKY1O_NGACZNkmsXIb-JBGmTEZ1q0svcGHLwvaDXsYrq2j-405QUWYxkRaUo6cO-9OCWa_8ebmIPEIcxRCAjGASJyUFvHZpco8oZhdes6pUtit_sXxOc1NhgYEs7DqsHkUe7Fzzs0-JRS0X78Xrzjmfy4_-RQiejdAwfkoIaUO-5mwtWGw/s1280/photo_2024-07-16_10-33-12.jpg

វាជាព័ត៌មានគួរឱ្យរន្ធត់មួយសម្រាប់ភ្ញៀវទេសចរ ដែលមានគម្រោងទៅកម្សាន្តនៅប្រទេសជប៉ុន នៅឆ្នាំ២០២៤ ។ អាជ្ញាធរខេត្តស៊ីហ្ស៊ូអូកា បានអនុញ្ញាតឱ្យភ្ញៀវទេសចរឡើងទៅលើភ្នំហ្វូជិ ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ហើយមានភ្ញៀវទេសចរ និងអ្នកឡើងភ្នំជាច្រើននាក់ចាប់អារម្មណ៍ឡើងភ្នំនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSjTQoMl7NrkC0f2mCR4rMDlzCaSNSsuuTN6eEuBJqa3fzbPRQPfaVMEWqXPy2l5nn0bo1CihkYdU8CoVVBCUVNPgoie02ckCmrj1dr0_rVwTTQ5mDkLVOnbWFpV6hsFHYHBtlo6bFWaC8opZsbWq08ZciCrbCXzqocfD9mKuI_OdVI5qen6HDoRxamd4/s1280/photo_2024-07-16_10-33-11.jpg

នារសៀលថ្ងៃទី១៤ ខែកក្កដា កន្លងមក អាជ្ញាធរបានប្រទះឃើញបុរសម្នាក់អាយុ៦០ឆ្នាំ ដួលក្នុងអំឡុងពេលឡើងលើភ្នំហ្វូជិ ប៉ុន្តែបន្ទាប់មក អាជ្ញាធរបញ្ជាក់ថា បុរសរូបនេះស្លាប់ហើយក្នុងពេលឡើងភ្នំម្នាក់ឯង ។ លោកជាមនុស្សទី៤ ដែលបានស្លាប់ពេលឡើងភ្នំហ្វូជិ ខណៈមុននេះ មានភ្ញៀវទេសចរចំនួន៣នាក់ បានស្លាប់ដោយសារឡើងភ្នំ ។

កាលពីថ្ងៃទី១០ ខែកក្កដា គេបានឃើញសាកសពបុរសម្នាក់អាយុប្រមាណ៧០ឆ្នាំ នៅក្បែរតំបន់ខ្ពស់បំផុតរបស់ភ្នំហ្វូជិ ហើយសមត្ថកិច្ចសន្និដ្ឋានថា រាងកាយសាកសពបានធ្លាក់ពីកម្ពស់៥ម៉ែត្រ ។ នៅថ្ងៃដដែល ក៏មានសាកសពបុរសម្នាក់ទៀតនៅលើផ្លូវ Gotemba មានអាយុ៧៧ឆ្នាំ ដែលមានអាសយដ្ឋាននៅទីក្រុងតូក្យូ ។ រីឯសាកសាកភ្ញៀវទេសចរម្នាក់ទៀត អាជ្ញាធរពុំបានបញ្ជាក់អត្តសញ្ញាណទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMpFi50yj462FV80jdtaqxi0ZZbQwRGLBMa3T3YVBBwkCdCI0ePtBSfV9p8nf1QT2-m0dUXq2MO_B5WMlCmKWjevQZf0hoKCVcNyeJ1yNqbODxerbRmQZYMvzawY-mKr2LQQIDg-EuK33cZMBGBn0V7FHyUNi5dA3De-7Q273bUUMRGWYBie50DnpDnz0/s1850/230908154204-02-mount-fuji-overtourism.jpg

សមត្ថកិច្ចប្រចាំខេត្តស៊ីហ្ស៊ូអូកា និយាយថា កត្តាអាកាសធាតុជាមូលហេតុសំខាន់បណ្តាលឱ្យភ្ញៀវទេសចរស្លាប់ជាបន្តបន្ទាប់ ពីព្រោះអាកាសធាតុនៅលើភ្នំហ្វូជិ បានផ្លាស់ប្តូរគ្រប់ពេលវេលា ។ នៅខែកក្កដា ឆ្នាំ២០២៤ ប្រទេសជប៉ុនប្រឈមនឹងអាកាសធាតុក្តៅខ្លាំង ហើយសមត្ថកិច្ចបានសំណូមពរឱ្យពលរដ្ឋផ្អាកការឡើងភ្នំជាបណ្តោះអាសន្ន ពីព្រោះការឡើងភ្នំត្រូវចំណាយកម្លាំងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHjRYdsyadMOk3p4NDEnji-8pJodImBU4vvKvxEpiGN3G7aYzKl06L6yPJTj3FxsW_sD78FQQGwZAPJitiDVdtC_LqAvt3xkQFUFFScL3Z_ox4oPl2pBtxhdpt3J7GhEvVFh3T0NBy8vczbvo1ss66v8N8zYU1XMd15-yLcKi7JieVSMbq9TyxLC_0gFE/s2716/Mount-Fuji-New.jpg

កាលពីសប្តាហ៍ទី២ ខែកក្កដា ឆ្នាំ២០២៤ សីតុណ្ហភាពពេលថ្ងៃនៅលើភ្នំហ្វូជិ ស្មើនឹង៣៣.៦អង្សារសេ ព្រមទាំងមានភ្លៀងធ្លាក់ និងរន្ទះបាញ់ផងដែរ ។ ហេតុនេះ ភ្ញៀវទេសចរពុំគួរចំណាយកម្លាំងឡើងភ្នំខ្ពស់ទេ ដោយសារអាកាសធាតុពុំអំណោយផល ហើយសីតុណ្ហភាពកាន់តែធ្លាក់ចុះ ពេលឡើងជិតដល់កំពូលភ្នំហ្វូជិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAS0HpHuJsDFpR5fXEbvC4yItERhUy2wgZdw64qncxfowjDCHW9M2VWsQKztvaOmHPM4HbmyseY441omvT0bTqtt_2PM2PHrAnb562FErUQHAVvXhJ2a-gudv9jdeJee0PE7ZcwQUjzdKoXvS9uAkX1sv6yT7dXx7-1y0Hqw480XIEHP03ru3bsbVL3SE/s1280/141538.jpg

សមត្ថកិច្ចបានស្នើឱ្យភ្ញៀវទេសចរពិចារណាពីកត្តាផ្សេងៗឱ្យបានគ្រប់ជ្រុងជ្រោយ ដូចជា ៖ អាកាសធាតុ, សុខភាពរាងកាយ និងសមត្ថភាពដើរក្នុងព្រៃ មុនពេលព្យាយាមឡើងភ្នំ ហើយសូមឱ្យភ្ញៀវទេសចរចាំថា អាកាសធាតុអាចផ្លាស់ប្តូរជានិច្ច ។ ម្យ៉ាងទៀត អ្នកឡើងភ្នំគួរតែធ្វើដំណើរជាមួយមិត្តភក្តិ សម្រាប់ករណីកើតហេតុបន្ទាន់ នឹងអាចជួយគ្នាទាន់ពេលវេលា ៕