ពូឃ្លាំង បានចេញវីដេអូមួយលើកឡើងពីបញ្ហារបស់តារាពហុជំនាញ ខាត់ សុឃីម បានបង្ហោះសំណេរមួយពីកម្មវិធី Miss Grand Cambodia មិនសូវនិយាយភាសាជាតិ ហើយត្រូវបានក្លាយជាប្រធានបទក្តៅគគុករហូតអ្នកនាង ខាត់ សុឃីម ឆេះដុំ Live នៅលើបណ្តាញសង្គម ។ ពូឃ្លាំង បាននិយាយទៅកាន់អ្នកនាង ខាត់ សុឃីម កុំឱ្យទៅតបតជាមួយនឹងអ្នកដែលមិនយល់ពីអ្វីយើងនាំឱ្យយើងអត់សប្បាយចិត្ត យកពេលទៅធ្វើអ្វីផ្សេងគិតរឿងក្រុមគ្រួសារ ប្រទេសជាតិវិញទើបចំណេញជាង។.png)
គេចាំបានថាកាលពីរាត្រីផ្តាច់ព្រ័ត្រ Miss Grand Cambodia 2024 ថ្ងៃទី១២ កក្កដា អំឡុងពេល Live ផ្ទាល់តារាពហុជំនាញ ខាត់ សុឃីម បានបង្ហោះសារមួយយ៉ាងក្តៅគគុកថា «កម្មវិធីខ្មែរយើងសោះ ហេតុអីមិនព្រមនិយាយខ្មែរផង កុំខឹង ខ្ញុំឆ្ងល់? អត់អាណិតខ្ញុំអ្នកអត់ចេះ English »។ ការបង្ហោះសំណេរនេះបានធ្វើឱ្យមានក្តៅគគុកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមខណៈតារាពហុជំនាញរូបនេះត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនដែលមានអាយុស្មើកូនខ្មែរប្រើពាក្យមិនសមរម្យ។ ស្អែកឡើងនាថ្ងៃទី១៣ កក្កដា អ្នកនាង ខាត់ សុឃីម អត់ទ្រាំមិនបានឆេះដុំខ្លាំងបាន live នៅលើបណ្តាញសង្គមរបស់ខ្លួនដែលត្រូវបានហ្វេនកម្មវិធីជេរប្រមាថអ្នកនាងគ្រាន់តែចង់ឱ្យមានការនិយាយភាសាខ្មែរខ្លះប៉ុណ្ណោះហើយក៏មិនសម្តៅឱ្យបេក្ខភាពនិយាយភាសាជាតិដែរអ្នកចូលប្រកួតត្រូវនិយាយអង់គ្លេសចឹងហើយ។ .png)
ក្រោយពីអ្នកនាង ខាត់ សុឃីម បង្ហាញការតបតរបស់ខ្លួនព្រោះតែត្រូវយុវជន អាយុត្រឹមតែ១០ជាងឆ្នាំជេរនេះដែរតារាចម្រៀង ពូឃ្លាំង បានចេញវីដេអូមួយជូនទៅកាន់អ្នកនាង ខាត់ សុឃីម ដោយដាក់ចំណងជើងថា «To my love ខាត់ សុឃីម»។
វីដេអូរបស់ ពូឃ្លាំង មានរយៈពេលជាង៨នាទីបង្ហោះចេញកាលពីថ្ងៃទី១៤ កក្កដា ដោយក្នុងន័យយល់អារម្មណ៍របស់អ្នកនាង ខាត់ សុឃីម ដែលបានជួបផ្ទាល់នូវការប៉ះទង្គិចលើកនេះទើបមានចិត្តប្រកាន់ខឹង។ ពូឃ្លាំងថា ការឈ្លោះទាស់ទែងមិនបានហុចផលប្រយោជន៍ឡើយ និងគោលបំណាងមិនចង់ឱ្យអ្នកនាង ខាត់ សុឃីម ទៅឆ្លើយឆ្លងតបជាមួយនឹងអ្នកដែលមិនយល់ពីអ្វីដែលយើងចង់បាន ដោយទុកឱ្យអ្នកមានតួនាទីលើរឿងនេះចាត់ការវិញ ហើយយកពេលទៅធ្វើអ្វីផ្សេងជាមួយគ្រួសារប្រសើរជាងហើយមានរឿងជាច្រើនទៀតដែលយើងត្រូវខ្វល់ខ្វាយជាងនេះ»។
គួរបញ្ជាក់ថា លោក Summer គឺជាពិធីករនៅក្នុងកម្មវិធី Miss Grand Cambodia 2024 បន្ទាប់ពីមានមតិវែកញែកមិនប្រើភាសាជាតិលោកក៏បង្ហាញថាឆ្នាំក្រោយនឹងនិយាយភាសាជាតិ។ លោកបានលើកឡើងយ៉ាងដូច្នេះថា «ពេលនេះកម្មវិធីកម្ពុជាបានល្បីសុះសាយដល់អន្តរជាតិហើយ អ្នកឈ្នះមកុដក៏ត្រូវបានគេស្គាល់និងចាប់អារម្មណ៍ច្រើនហើយ
ឆ្នាំក្រោយពិធីករនឹងត្រលប់មកនិយាយភាសាជាតិវិញតាមធម្មតា»៕










