Home Blog Page 1044

ផ្អើលបាត់ដំបង! ឃាត់ខ្លួនស្ត្រីម្នាក់ដកហូតអាវុធបានជាង ៤០ដើម

0

នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវមុខសញ្ញាសង្ស័យ រហូតឈានដល់ការឃាត់ខ្លួនស្ត្រីម្នាក់ និងរឹបអូសបានអាវុធវែង ខ្លី ជាង ៤០ដើម រួមទាំងគ្រាប់ ២២គ្រាប់ ស្ថិតក្នុងក្រុមទី២៧ ភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-A1PPWCv2KPYYglL4vIohlwrttQ0aRz19-jMuoevvUSLv_NQGYSsgdyA1ogG0DBsyhDCqDCFlpNgDSyD7Ax8rnMUTB55PhXymgbY3hce8xuZXapRlK9C3dDUdy9xGxtxGD7RPKW2vkdUrotxOiCxFBOpLgtV1ucxC3hQVznnvnuD5YBmhN7Hh66DngWY/s1280/8b9fcac902782023c66ff3c1875f4058.jpg

អាវុធវែងខ្លីទាំងជាង ៤០ដើម ដែលដកហូតបាន រួមមាន៖

  • AK៤៧ ចំនួន ១១ដើម
  • M១៦ ចំនួន ៤ដើម
  • M៤ ចំនួន ២ដើម
  • កាំភ្លើង THUNDER X ១ដើម
  • កាំភ្លើងខ្យល់ ៥ដើម
  • កាំភ្លើងរឡូ ១ដើម
  • កាំភ្លើងវែងបាញ់សត្វ ១៦ដើម

លើសពីនេះក៏នៅមានបង់ AK ២៩បង់, M១៦ ចំនួន ១៤បង់, គ្រាប់AK ៤៧, M ១៦, ៩ MM , គ្រាប់ ៣៨០ សរុបចំនួន ២២គ្រាប់ និងសម្ភារកែច្នៃមួយចំនួនទៀត។

បច្ចុប្បន្ន ស្ត្រីដែលជាជនសង្ស័យ ត្រូវបានសមត្ថកិច្ចយកទៅសួរនាំ និងកំពុងអនុវត្តនីតិវិធីច្បាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb6Mei2A8wfkaAqIT2yiHHooJe42ceSNDsfPjNC-g4EvWbZloM58ycGUhwuwOOsbu6OYl8N04-DLakWHmafPVZ6dJL07gCm_-H9vftuciOmVVZ0hMs5c1bmF9t3I52rO05McAluYWpcGF4FaWWoJsiaqwXbJBy9eXh2uE5BzwBAbwW3fkIJwt_WjwHRcE/s1280/57eb39b81b99a9f5a53e954ddfcc558a.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7Q2xUP-VmGEHbz_WpSmjHucabalgTctPwLnJYqAnS6OEncxb3GIdyOrdT1_IGfm4Y15KseeMdsOsuylI-m35UCL2QlZtGeAll1yANFpPfgQZim3Tv5V3gVdsejgsXVDMD_uzc5vrbc7ED55cNEGMKCRZSJihVreRRImkF8_H7ifoJB3qUcG5mV3N_2UQ/s1280/e67486b1dc8cd3b79887db5881e336e3.jpg

ប្រទេសជប៉ុនបានចេញច្បាប់ថ្មីហាមឃាត់ការផឹកស្រាពេលយប់នៅកន្លែងសារធារណៈ

0

បរទេស៖ ខេត្ត SHIBUYA របស់ប្រទេសជប៉ុន ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមបំផុតមួយក្នុងទីក្រុងតូក្យូ បានហាមឃាត់ការផឹកស្រានៅកន្លែងសាធារណៈចាប់ពីម៉ោង ៦ ល្ងាចដល់ម៉ោង ៥ ព្រឹកជារៀងរាល់ថ្ងៃ ដើម្បីទប់ស្កាត់អាកប្បកិរិយាមិនល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheCa-p1MLPWY7-iZn-3oEHfa3uMeocqQgaC4o8FxEqMLW2pgBYb_5neHmDveGDNtoOw69BDQdH8py5VHyB03IowBqaX3UpOJXC8A9JxxIATq6cqyWSNoMJQnTOEc7Kgbz5V28_9GIHFycvblBJA9GUdwh88di87Gj4TlTadQJ0U0FodoGSaNVqT7cAP9I/s1024/Japanese-nomikai-Japans-toxic-drinking-culture-1024x640.jpg
យោងតាម CNN វិធានការនេះត្រូវបានគេរំពឹងថានឹងចូលជាធរមានក្នុងខែតុលា ក៏ដូចជាហាមប្រាមការពិសាគ្រឿងស្រវឹងនៅតាមដងផ្លូវ ឬតាមទីសាធារណៈក្នុងទីក្រុង Shibuya ចាប់ពីម៉ោង ៦ ល្ងាចដល់ម៉ោង ៥ ព្រឹកជារៀងរាល់ថ្ងៃ ហើយអាយុស្របច្បាប់ក្នុងការផឹកស្រានៅប្រទេសជប៉ុនគឺ ២០ ឆ្នាំឡើងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4M9dqKUpj2zQlEviNbp-SSqKtJiQD4r9WFbeNPWkUHoW9WLwswXnPBv6bomxXPT0D4jlE6XRxoiE1rAQICiCvwAcHKVTN5f3t1somirhIPdn-q471a9LD3ltPPAALNYDJdCeBT0FxCsJdvSigRCkLeC80oWUTVeG5Xb18Bv3BS4yjoZPkvXyt6EdY-48/s1200/photo_2024-06-05_14-28-31.jpg

Ken Hasebe មេដឹកនាំខេត្ត SHIBUYA បាននិយាយថា កាលពីមុនទីក្រុងនេះក៏ធ្លាប់បានចេញបទប្បញ្ញត្តិមួយ ហាមប្រាមការផឹកស្រាពេលយប់នៅតាមដងផ្លូវ និងសួនច្បារក្នុងអំឡុងពេល និងព្រឹត្តិការណ៍មួយចំនួនដូចជា Halloween និងថ្ងៃឈប់សម្រាកចុងឆ្នាំផងដែរ ដោយមនុស្សអាចផឹកបានតែនៅក្នុងបារ និងភោជនីយដ្ឋានប៉ុណ្ណោះ។ ទោះជាយ៉ាងណាថ្មីៗនេះ បទប្បញ្ញត្តិនេះគឺហាមប្រាមពលរដ្ឋមិនឱ្យផឹកស្រាពេលយប់ជារៀងរាល់ថ្ងៃតែម្តង ទោះបីនៅកន្លែងសារធារណៈ ឬហាងស្រាក៏ដោយ ដោយជំនួសមកវិញនូវភេសជ្ជៈផ្សេងៗក្រៅពីស្រា នៅក្នុងភោជនីយដ្ឋានដើម្បីទប់ស្កាត់អាកប្បកិរិយាមិនល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA6aoYXhT29sKhzguOcqANieEoWPDRYiYTGi_burf7wTK1v6X91QBdpge9VCCtAACeGCqLHQTvFK8Dl4T-jlMQamMXZ0CZ-ALrOymU2K7hdAYY3vXT_SysIMNS_ex9rpxyuwFPZNhAWyzoZvDcSaYXazrxl94DMr2CN1jk_myJ0fKFKmKNGVf9xJx_TEE/s1280/photo_2024-06-05_14-29-45.jpg

លោក Hasebe បានបន្តទៀតថា អាជីវកម្មក្នុងស្រុកបានគាំទ្របទប្បញ្ញត្តិថ្មីនេះ ហើយលោកក៏បានប្តេជ្ញាចិត្តដើម្បីហាមឃាត់ជាអចិន្ត្រៃយ៍ផងដែរ។ ទីក្រុង Shibuya គឺជាកន្លែងទាក់ទាញដ៏ល្បីល្បាញបំផុតរបស់រដ្ឋធានីដូចជា Meiji Shrine, Yoyogi Park និង Shibuya Crossing ដែលត្រូវបានគេនិយាយថាជាផ្លូវបំបែកដ៏មមាញឹកបំផុតនៅក្នុងពិភពលោក។ គួរបញ្ជាក់ដែរថា មូលហេតុដែលធ្វើឱ្យមានបទបញ្ញត្តិទប់ស្កាត់ការផឹកស្រាពេលយប់ គឺដោយសារកន្លងទៅភ្ញៀវបរទេសនៅទីនេះមានកំណើនច្រើនលើសលប់ បណ្តាលឱ្យប៉ះពាល់សណ្តាប់ធ្នាប់ក្នុងទីក្រុង ក៏ដូចជាមានជម្លោះជាមួយអ្នកស្រុក រួមទាំងការចោលសំរាមកំប៉ុងជាច្រើនតាមដងផ្លូបបន្ទាប់ពីពួកគេផឹកស្រា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY96SC4lDqZI1kQua20Pdx-qDaBoZjYNrP0t4awFZmeH6hmeyYIYe5IUy5JiAENwmQISHBBVQwXQv_yDE2-KUVfH0j_lw4v_Y0Uwbcp7BrVzk8Pmg5APQeSbd2xAbG-9GSVCOjFMK4vV0vGfyzI6RIAbXAMD_WIsBZiNM5OPMv5YPJ1ViAYjaMPlschkw/s2048/skynews-japan-drinking-generic_5868061.jpg

អ្នកជំនាញអាមេរិកណែនាំថា មិនគួរទិញ iPhone ម៉ូដែលមួយនេះទេ

0

ប្រសិនបើអ្នកមានគម្រោងចំណាយលុយទិញ iPhone ថ្មី ឬ Upgrade iPhone ក្រុមអ្នកជំនាញទូរស័ព្ទរបស់អាមេរិកបានណែនាំថា អ្នកត្រូវជៀសវាងការទិញទូរស័ព្ទ iPhone 14 ដោយជំនួសមកវិញ អ្នកគួរទិញ iPhone 13 ឬ iPhone 15 ដោយសារវាមានលក្ខណៈពិសេសច្រើនជាងស៊េរី iPhone 14។
iPhone 14 ត្រូវបានគេនិយាយថាមិនមានការអាប់ដេតច្រើនទេបើធៀបនឹង iPhone 13។ នៅក្នុងទិដ្ឋភាពជាច្រើន ឧបករណ៍ទាំងពីរនេះត្រូវបានគេចាត់ទុកថាស្រដៀងគ្នាខ្លាំង ដោយសារការរចនាតួជាមួយនឹងស៊ុមដែករាងការ៉េ និងកញ្ចក់រាបស្មើខាងមុខ និងខាងក្រោយគឺដូចគ្នា ហើយអេក្រង់ទំហំ 6.1 អ៊ីង កម្រិតបង្ហាញអេក្រង់ 2,532 x 1,170 ភីកសែល បំពាក់ដោយបន្ទះឈីប Apple A15 Bionic ក៏ដូចគ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2pcqAPCxW4hauJCeWs8Z1gP2qC6MJ_cbOnPrCQXRQy2Ng83kMoOMqiYVLDO3HyuYdhY2XSP98XQWcL7fU32PKYGAqa8WdXWzRQZg8ZDFwj2AntLr9CLoU0RiIKdRKwUBup0rUuqNyHEzdZqCl5Ymj9hPEq1Baq8pxXBDa8n8VPYYC-FuPwwhVDqOHii8/s1280/iphone-14-model-unselect-gallery-1-202209_FMT_WHH.jpg

ដូច្នេះម៉ូដែលនេះមិនសូវមានការអាប់ដេតប្លែកនោះទេ ទោះបីជា iPhone 14 មានការកែលម្អខ្លះក៏ដោយ ក៏ក្នុងអំឡុងពេលប្រើប្រាស់ជាក់ស្តែង វាមិនបង្កើតបទពិសោធន៍ខុសគ្នាខ្លាំងទេ បើប្រៀបធៀបទៅនឹង iPhone 13។ ហេតុនេះ iPhone 13 នៅតែជាជម្រើសដ៏ប្រសើរ ព្រោះថាវាមានតម្លៃសមរម្យជាង ក៏ដូចជាផ្តល់នូវដំណើរការ និងបទពិសោធន៍ស្ទើរតែដូចគ្នា។
សម្រាប់ iPhone 15 វិញទោះបីមានតម្លៃថ្លៃជាងស៊េរី iPhone 14 បន្តិចមែនតែវាមានលក្ខណៈពិសេសច្រើន បើអ្នកចង់ស្វែងរកឧបករណ៍ល្អ និងមានលក្ខខណ្ឌសេដ្ឋកិច្ចច្រើនជាងនេះ អ្នកមិនគួរស្ទាក់ស្ទើរក្នុងការចំណាយលើ iPhone 15 ទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhalewHT6c-4Anf7ndwwB2xvuFYZHxAXJijS4oUH4FYnRu8IZOLMLCwiErp_o8AYGZleHlXncz-4s9uFhknBefWioWS4UZg5JpzNEBFGIaM8IV1D57F0cPnnkuPMR_X8Dj9XfsSBXL6d_wpAAf9gvNClkN2xu9gKTLKQR1yWut9rNKDOgFtGukpVPu9r9A/s1280/iphone-14-finish-select-202209-6-1inch-blue_AV1_GEO_US_FMT_WHH.jpg

ព្រោះម៉ូដែលប្រភេទនេះត្រូវបានគេជឿថា នឹងនាំមកនូវការអាប់ដេតសំខាន់ៗ ដោយសារវាបានបំពាក់ដោយគែម Titanium ដែលផ្តល់នូវការគាំទ្រអតិបរមាសម្រាប់ភាពធន់នឹងផលប៉ះពាល់អំឡុងពេលប្រើប្រាស់ទូរស័ព្ទ។ លើសពីនេះ ស៊ុមនេះធ្វើឱ្យផលិតផលស្រាលជាងមុន និងប្រើប្រាស់បានយូរជាងអាលុយមីញ៉ូម។ នៅក្នុងជំនាន់ទី 15 ក្រុមហ៊ុន Apple បានបំពាក់មុខងារ Dynamic Island នៅលើម៉ូដែល iPhone។ ការភ្ជាប់មកជាមួយមុខងារនោះគឺជាការធ្វើឱ្យប្រសើរឡើងយ៉ាងសំខាន់ដោយផ្លាស់ទីឧបករណ៍ចាប់សញ្ញាជិតនៅខាងក្នុងកោះថាមវន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2QSd_91CEBUtjmeuAS3J2itVCi5BIn_ktr0Yt6zm8vLwIe2jDr2gpAQnYKgCh_TFkVeXr5MWjGpHcR2lpaDA578fc3V2FRm1Vt4uSCOPj79B6X3NiyYuSDIWCxyFxeYqJOKB1BA1vUmJN-xJXVM2W18mHiq8_INNvliFFTKgNDVHH4iwqAXApkp5wFvg/s1185/alex-armitage-iphone14pro-review-thumb.jpg

ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានផ្លាស់ប្តូររន្ធសាកថ្ម Lightning ដែលធ្លាប់ស្គាល់ ទៅជាច្រក Type-C ដែលនាំមកនូវភាពងាយស្រួលជាច្រើនដល់អ្នកប្រើប្រាស់ផងដែរ។ លើសពីនេះ កាមេរ៉ាសំខាន់នៅលើ iPhone 15 ក៏មានគុណភាពបង្ហាញខ្ពស់រហូតដល់ 48MP ល្អជាងបើប្រៀបធៀបនឹង iPhone 14 Pro Max ខណៈកាមេរ៉ានៅលើ iPhone 14 មានត្រឹមតែ 12MP ប៉ុណ្ណោះ។ ដូច្នេះវានាំមកនូវគុណភាពរូបភាពល្អប្លែកសម្រាប់អ្នកប្រើប្រាស់ និងជាទីចាប់អារម្មណ៍សម្រាប់យុវវ័យផងដែរ៕

ករណីចាប់ទូរសព្ទទៅបង់ពន្ធ១ពាន់គ្រឿង ត្រូវបានដោះស្រាយរួចរាល់

0

ករណីអគ្គនាយកដា្ឋនគយ និងរដ្ឋករកម្ពុជា បានធ្វើការចុះចាប់ និងដកហូតទូរសព្ទពីក្នុងហាង៣កន្លែង ស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានជាង១០០០គ្រឿងនោះ ពេលនេះត្រូវបានដោះស្រាយរួចរាល់ តាមសំណើរបស់ម្ចាស់ហាងលក់ទូរសព្ទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic-163F02VWjBdkBeeJc7q3oTgjNUgW4p_8JG81XoigVggFkvdIbEH79j0F3jp6AIXYVP0CH7HubbisWAgZxvDMVSWPZuwoeUDuxzOolIAkhTT-CWtw4E22NTOBxX1cNK2Mpbnd64OhJQaAKJ4x1Cc9nU-e045XpCxkMEcuLQSM6MRybs5lG5LVyTf8Ns/s1280/587a528a8bbd7bd1e3e071753a02557d.jpeg

នៅក្នុងករណីនេះ ម្ចាស់ហាងទូរសព្ទ៣កន្លែងនេះ បានយល់ព្រមបង់ពន្ធ និងអាករ តែសំណូមពរបន្ធូរបន្ថយពិន័យ ពីអគ្គនាយកដា្ឋនគយ និងរដ្ឋករកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic-163F02VWjBdkBeeJc7q3oTgjNUgW4p_8JG81XoigVggFkvdIbEH79j0F3jp6AIXYVP0CH7HubbisWAgZxvDMVSWPZuwoeUDuxzOolIAkhTT-CWtw4E22NTOBxX1cNK2Mpbnd64OhJQaAKJ4x1Cc9nU-e045XpCxkMEcuLQSM6MRybs5lG5LVyTf8Ns/s1280/587a528a8bbd7bd1e3e071753a02557d.jpeg

គួរបញ្ជាក់ផងដែរថា នាពេលដែលចុះធ្វើអនុលោមភាពនៅតាមទីតាំងអាជីវកម្មដ្ឋានខាងលើមន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ចពិនិត្យឃើញថា មានទូរសព្ទស្មាតហ្វូនថ្មីចំនួន ៣៥៦គ្រឿង និងទូរសព្ទប្រើរួចចំនួន៩៥៥គ្រឿង ពុំមានបិទត្រាពន្ធគយ និងពុំមានឯកសារបញ្ជាក់ពីប្រភពស្របច្បាប់ ដែលជាហេតុតម្រូវឱ្យម្ចាស់ហាងទូរសព្ទ៣កន្លែងនេះបង់ពន្ធ និងអាករ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG_JdNS9Om_kdsyPVa3k7gT6CCjb5urDjP0cW_XYkyVeYy4g4tKatcY4tA2ZwZ12imUHwPHCij4jXcsQDX-vvm3cPMipFS2_y9qIUczvZuQnrXRe3_21SsmmmMGOVzSt1al81B3T9XQIP-uxUZvq6rwRNm5HR0A7ntke_TDuRMjsPtQOeaQ0Djy4gMEzg/s718/Screenshot%202024-06-05%20133844.png

មហាជនវែកញែ.កព្រោងព្រាតរវាងរបាំប្រពៃណីខ្មែរនិងថៃ ខណៈសុទ្ធតែបាននាំយកទៅលើកំពូលភ្នំទឹកកកដូចគ្នា!

0

ថ្មីៗនេះ បន្ទាប់ពីមានការបង្ហោះចែកចាយនៅលើបណ្តាញសង្គម ដែលបានបង្ហាញឲ្យឃើញស្រ្តីជាជនជាតិថៃម្នាក់បាននឹងកំពុងរាំរបាំប្រពៃណីជាតិខ្លួននៅលើកំពូលភ្នំទឹកកកប្រទេសស្វីស ក៏បានបណ្តាលឲ្យមហាជនខ្មែរជាច្រើនរម្លឹកទៅដល់ នាដការីរីរបាំបុរាណ សុគា គីមលាង ដែលបាននាំយករបាំអប្សរាខ្មែរទៅលើកំពូលភ្នំទឹកកកប្រទេសនូវែលសេឡង់ កាលពីឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5hvjLr1Lku9KygMLU4tvyD3sJqhDI1xITcYnSECIui75_CAWMlHYuNsJMG3bGxvE-gRG1mhBmQDhWetiWWfffusB-2LHx4OG-3YtLQjvcUSoFBVB9rHHp8FSWMFoPTDO1v4pR2iPDOl0c0u38K0sof5z7Wef-9MYFnbt6XAeeQRpEuT76GXbVTEHGYsw/s1280/photo_2024-06-05_10-37-59.jpg

កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៤ យោងតាមការបង្ហោះនៅលើបណ្តាញសង្គម Tik Tok ដោយគណនីជនជាតិថៃ ដែលមានឈ្មោះថា Nalinthakittiwan គឺបានបង្ហាញឃ្លីបវីដេអូដ៏គួរឲ្យចាប់អារម្មណ៍មួយទាក់ទងនឹងវប្បធម៌ខ្លួន ដែលមានរយៈពេល ៥៣ វិនាទី។ តាមរយៈវីដេអូ គេសង្កេតឃើញថា ស្រ្តីជាជនជាតិថៃម្នាក់នេះ បាននឹងកំពុងស្ថិតនៅលើកំពូលភ្នំទឹកកកនៃប្រទេស Switzerland ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីថៃ ព្រមទាំងគ្រងមកុដផងដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតតាមរយៈវីដេអូនោះ គឺនាងក៏បានធ្វើការរាំរបាំប្រពៃណីរបស់ខ្លួន ដែលជាការបង្ហាញពីអត្តសញ្ញាណជាតិថៃដ៏ល្អស្រស់ផូផង់នៅទីនោះ និងបានទទួលនូវការសរសើរក្នុងចំណោមជនជាតិថៃនិងជនបរទេស មិនដាច់ពីមាត់គ្រប់គ្នាៗផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIlvK91yytu0NzNjQSBSkWWpky1v1wMVThMZ99gqrzK2h3zLiAdhgj2izDWFOJAktQIA4MhIzI-DMMOeVwVKZQOGwoqM1Buwuj5glH9pIqmLEHufLB6tG6dENsddd0FODCxkmIMOJ2ejUJitetuSwI_r3tg-eJKhmugU6pTjLtPQf5jKmbqdeOkXUphPc/s1280/photo_2024-06-05_10-37-58.jpg

ទោះជាយ៉ាងណា បន្ទាប់ពីឃើញថាមានការបង្ហោះចែកចាយវីដេអូពីស្រ្តីថៃខាងលើនេះហើយ សាធារណៈជនខ្មែរជាច្រើនក៏បានធ្វើការរម្លឹកដល់នាដការីរបាំបុរាណ សុគា គីមលាង ដែលបាននាំយកសម្បត្តិវប្បធម៌ខ្មែរ ទៅលើកំពូលភ្នំទឹកកកប្រទេសនូវែលសេឡង់កាលពីអំឡុងឆ្នាំ២០២៣។

នាការីរូបនេះនៅក្នុងឈុតសម្លៀកបំពាក់អប្សរាខ្មែរ និងធ្វើការសម្តែងរបាំព្រះរាជទ្រព្យ ( របាំអប្សរា) ដែលជាសម្បត្តិបេតិកភណ្ឌជាតិខ្មែរបានយ៉ាងល្អឯក នៅលើទឹកដីប្រទេសដ៏ជឿនលឿន។ ជាមួយគ្នានោះ នាងក៏ទទួលបាននូវការស្ងើចសរសើរព្រោងព្រាតពីសំណាក់ជនបរទេសហាក់ចាប់អារម្មណ៍នឹងវប្បធម៌ខ្មែរមួយនេះ ខណៈដែលប្រជាជនខ្មែរគ្រប់ៗរូបពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះកញ្ញាសុគា គីមលាង និងក្រុមការងារដែលបានបង្ហាញវប្បធម៌ខ្មែរដ៏ស្រស់ផូរផង់បង្ហាញទៅកាន់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtaQHlaR16FIVfT67dhxmBEcaBP-Ed8ltdwwnc7RmRgxA40SIrtapURht4jtXreCr38ORODnIqMyrSgESR1Dsryp9CLPxOC9znfiRv1p9VPhgHumaq_V4mSZSl8tUFp0gX__g-hOvRYGDU5iHkFfMBodnQPvKF7jZRD6awhyr8OEM8BnALs21kjhNPE3g/s639/Screenshot%202024-06-05%20132235.png

ទោះជាយ៉ាងណា ភាពចម្រូងចម្រាស់ទាក់ទងនឹងវប្បធម៌អរិយធម៌ខ្មែរនិងថៃ នូវតែជាប្រធានបទដ៏ក្តៅគគុករវាងជនជាតិនៃប្រទេសទាំងពីរ។ បន្ទាប់ពីមានការបង្ហោះចែកចាយវីដេអូរបាំប្រពៃណីនៃជាតិសាសន៍២ផ្សេងគ្នា នៅលើកំពូលភ្នំទឹកកកដូចគ្នាបែបនេះ ក៏បានបណ្តាលឲ្យមានការជជែកវែកញែកនិងប្រៀបធៀបជាហូរហែរ។

យ៉ាងណាមិញ ដោយសារតែជាប្រទេសជិតខាងគ្នា មានប្រវត្តិសាស្ត្រប្រទាក់ប្រឡាយគ្នាមក ក៏បានធ្វើឲ្យមានវប្បធម៌អរិយធម៌ស្រដៀងៗគ្នា។ ទាំងខ្មែរនិងថៃគឺសុទ្ធតែមានរបាំតំណាងជាតិរៀងៗខ្លួន ខណៈដែលរបៀបបែបបទនៃការរាំថ្វាយ ការរៀបចំនានាគឺប្រព្រឹត្តិទៅតាមទំនៀមទម្លាប់ប្រពៃណីនៃប្រទេសនីមួយៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi62W5mWBaA3iBe5off2u4uhu43GR6kJ1uypbzFUA2evCWPaGKIdsp9lIfU_ODUkQgNOiAgDcpzRl8d-ovNPt8nU9XnbHr2ebcSTa4yK0gcuPQ_i7gf8lCbAleuyIRNIn0HSzg2qNLZgLkOTnSnJxazSGffbu9sxxWxX8y3wZaDwJ94slZUfILE2zLSeI/s640/Screenshot%202024-06-05%20132248.png

គួរបញ្ជាក់ថា របាំអប្សរាខ្មែរគឺត្រូវបានគេចាត់ទុកថាជារបាំមួយប្រភេទដែលពិបាកនៅក្នុងការរាំខ្លាំងណាស់ ព្រោះតែត្រូវហាត់រៀន ពត់ពេនច្រើន ទាំងដៃ ទាំងជើង និងតួខ្លួនទាំងមូល។ ខណៈដំណើរនៃការរាំរបាំនេះទៀតសោតគឺបានសបញ្ជាក់អំពីស្រ្តីខ្មែរដ៏មានឥទ្ធិពល សុភាពរាបសារ ទន់ភ្លន់ តែមិនទន់ជ្រាយ និងក្បូរក្បាច់នៃការរាំអប្សរាខ្មែរនីមួយៗសុទ្ធតែបង្កប់នូវអត្ថន័យដ៏ស៊ីជម្រៅនិងគួរជាទីចាប់អារម្មណ៍បំផុត៕

ការនាំចេញអង្កររបស់ថៃធ្លាក់ចុះដោយសារមូលហេតុនេះ

0

ប្រទេសថៃ ៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ TNN រាយការណ៍ថា ដោយសារប្រទេសថៃលក់អង្ករថ្លៃជាងគូប្រជែង ជាពិសេស វៀតណាម ទើបធ្វើឱ្យប៉ះពាល់ដល់ការនាំចេញអង្ករទៅក្រៅប្រទេស ។ ការនាំចេញអង្ករថៃនឹងនៅសល់ត្រឹមតែ៦សែនតោនប៉ុណ្ណោះក្នុង១ខែ ដែលតិចជាងគោលដៅស្មើនឹង៩សែនតោនក្នុង១ខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg56ZzBhPnRqCnKRVo9pijT4xR_VSyXHmxzWa8er7I1FCP46awK3jbiO1ZDEFXOyVaBz5A_2AlQtS5MlV9fiIW0Ko2S_dYsHT4OOWOtwzYBNn56AW1UUNASF4FfXMFg2WQpqOmi-cvcsuFYPFqzP28WvjEPWRxaXtGs2NQaFZQ5nOfWp-Xwetf5od2_oqI/s696/18-3-18t3-Rice.jpg

លោក Chukiat Opaswong នាយកសមាគមនាំចេញអង្ករថៃលើកឡើងថា ចាប់ពីត្រីមាសទី៣ ឆ្នាំ២០២៤ តទៅ ការនាំចេញអង្ករថៃនឹងធ្លាក់ចុះនៅសល់ប្រមាណ៦សែនតោនប៉ុណ្ណោះក្នុង១ខែ ខណៈរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៤ ថៃបាននាំចេញអង្ករក្នុងបរិមាណច្រើន គឺចាប់ពី៨សែន ទៅ៩សែនតោនក្នុង១ខែ ។ រីឯកត្តាដាក់សម្ពាធដល់ការនាំចេញអង្ករថៃ គឺតម្លៃនាំចេញអង្ករថៃខ្ពស់ជាងគូប្រជែង ជាពិសេស វៀតណាម ។

នៅខែមិថុនា ឆ្នាំ២០២៤ តម្លៃអង្ករថៃខ្ពស់ជាងអង្ករវៀតណាម ជិត១០០ដុល្លារអាមេរិកក្នុង១តោន ដូចជា ៖ អង្ករខ្សាយថៃប្រមាណ៥% មានតម្លៃជាង៦៣០ដុល្លារអាមេរិកក្នុង១តោន ខណៈអង្ករខ្សាយវៀតណាមមានតម្លៃមិនដល់៥៨០ដុល្លារអាមេរិកក្នុង១តោន ។ វាអាចបណ្តាលមកពីថៃនាំចេញអង្ករទៅក្រៅប្រទេស តិចជាងការរំពឹងទុក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoktsVUM5gchx9hlTjaZjsDnQ4QT6Il7GAxjwBuaiuXLcERlYrVISmzkXaHasHnkFhcdxnotR2Dh-KT261zBHNTNVf1REzRdgZJEbK8pV8Gsp7TsQ2-Ysa14rDx9JFNGkkG7R9iiFIzEgZa0lWLasmkOjUv3mLbDmS1xU8YAhpBgDEQqJ3Az6lNzsTXvs/s640/310337_295066_92736_rice.jpg

ហេតុនេះ ក្រុមហ៊ុននាំចេញអង្ករថៃសុខចិត្តខាតដើមទុន ដោយលក់ក្នុងតម្លៃចាប់ពី៥៩៦ដុល្លារ ទៅ៦០០ដុល្លារអាមេរិកប៉ុណ្ណោះក្នុង១តោន ។ កន្លងមក ប្រទេសថៃមិនបានឈ្នះការដេញថ្លៃអង្ករនៅប្រទេសឥណ្ឌូណេស៊ីទេ ហើយចាញ់អង្ករវៀតណាមផងដែរ ដោយសារពេលនោះ ថៃលក់អង្ករក្នុងតម្លៃ៦៦៥ដុល្លារ ទៅ៦៧០ដុល្លារអាមេរិកក្នុង១តោន ប៉ុន្តែវៀតណាមលក់អង្ករត្រឹមតែ៥៨០ដុល្លារអាមេរិកប៉ុណ្ណោះក្នុង១តោន ។

លោក Chukiat បន្តថា ម្យ៉ាងទៀត ប្រទេសទទួលទិញអង្ករ គឺពួកគេទិញមិនច្រើនដូចមុន ឬគ្មានការទិញអង្ករស្តុកទុកទេ ដោយសាររង់ចាំមើលស្ថានការណ៍ការនាំចេញអង្កររបស់ឥណ្ឌា ។ ការបារម្ភពីគ្រោះរាំងស្ងួតអេលនីណូអាចនឹងធ្លាក់ចុះ ដោយសារមានភ្លៀងធ្លាក់អំណោយផលដល់ការបង្កបង្កើនផលស្រូវ ហើយបើឥណ្ឌាទទួលបានទិន្នផលស្រូវល្អ ឥណ្ឌាអាចនាំចេញស្រូវឡើងវិញ វានឹងធ្វើឱ្យអង្ករពិភពលោកធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyfbIRSbF1OZwUJMzflsHb_-VYIExDE-udfsGOiUHNUYNwa_Jvd0snZpbNlw3EMG7j6v7n1MfZvM2dE0jdvnN2a6PWkS7fdJqKy1L8N9VoVHKJeduiwuA2fgrNZdZuzxIIg6XOEJBSE1W6WMJY7V0tQLzeLhR26QcoomXXPK-7Syy-4gIzJz_KCPUOEFU/s1024/photo_2024-06-05_12-37-26.jpg

លោកបន្ថែមថា ប្រទេសថៃបាននាំចេញអង្ករក្នុងបរិមាណច្រើននៅដើមឆ្នាំ២០២៤ ដោយសារការកុម្ម៉ង់ទិញជាមុន និងស្ថិតក្នុងពេលចែកចាយអង្ករទៅក្រៅប្រទេស ប៉ុន្តែកិច្ចសន្យានាំចេញអង្ករភាគច្រើននឹងផុតសុពលភាពនៅខែកក្កដា ។ បន្ទាប់មក ប្រទេសថៃនឹងលក់អង្ករជាថ្មី ទើបលោកបារម្ភថា នៅត្រីមាសទី៣ ឆ្នាំ២០២៤ ការលក់អង្ករថៃមិនសូវល្អប៉ុន្មានទេ ដោយសារអង្ករថៃថ្លៃជាងគូប្រជែងយ៉ាងខ្លាំង ។

ហេតុនេះ រដ្ឋាភិបាលគួរតែស្វែងរកទីផ្សារនាំចេញឱ្យបានឆាប់រហ័ស និងពិនិត្យមើលតម្លៃអង្ករក្នុងប្រទេសផងដែរ ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាង ។ បើប្រទេសថៃនាំចេញអង្ករក្នុងបរិមាណតិចតួច វានឹងធ្វើឱ្យតម្លៃអង្ករក្នុងស្រុកធ្លាក់ចុះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWe3Xa_dH4bJvyx3uXbv_mIkjxKt97SoX3Ql4FzCz9E8WJdyxgJqbZzOxD0leNS5ScfRwWXJ5O_WXeleyf6269RRW889WxHUHiGsJLT5db7hA_0bnHGtMCUPIB7avAGkJ5s5EC-RmDIKdSZZlXzAlxiEH9PvcQbM1hMXYpuECdeHJDmMMI6rDDbLZ1yFc/s600/rice-at-big-c-thailand.jpg

ពិតអត់? ការស្រាវជ្រាវបង្ហាញថា សត្វគោចង់ឱ្យស្រីៗឱបច្រើនជាងបុរស

0

ការស្រាវជ្រាវថ្មីមួយស្តីពី «Cow Cuddling Cognitive considerations in bovine-assisted therapy» បានចុះផ្សាយក្នុងទស្សនាវដ្តី «Human-Animal Interactions» នៅចុងខែឧសភា ឆ្នាំ២០២៤ បង្ហាញថា ការឱបសត្វគោនឹងជួយឱ្យវាពេញចិត្ត, បាត់ភាពតានតឹង និងមានអារម្មណ៍កាន់តែរីករាយខ្លាំងឡើង ជាពិសេសបំផុត ពេលមានស្រីៗឱប ព្រោះវាមិនចូលចិត្តឱ្យប្រុសៗឱបប៉ុន្មានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq4yXekeOIl_KQNuzBMSxGUi6bMif5CGw3lIOwxeyj6RqiG9NMG7RaRnmgzd_ktqI3uIQxHMhUt072ilUjrIemGNxhOsnwqvET3ZIjHVzevJESj8YmDjdcQZ9XDLUrcDx1wKffRarpXVmIQnk9SnSBMnRT8PZKM30k63-ShUmTL-rGQBjWcGMJZjJ-nck/s1024/LDN-L-COW-HUGS-004-1224.webp

ការស្រាវជ្រាវបញ្ជាក់ថា សត្វគោមិនសប្បាយចិត្តពេលមនុស្សនៅក្បែរ គឺវានឹងបង្ហាញភាពតានតឹង ដូចជា ៖ ស្រែក ។ ប៉ុន្តែបើគោចូលចិត្តនៅក្បែរមនុស្សវិញ ភាពតានតឹងរបស់វានឹងធ្លាក់ចុះ ។ រីឯគោណាមានសេចក្តីសុខ វានឹងដេកនៅស្ងៀម ពេលវាដឹងថាមានសុវត្ថិភាព ខណៈគោខ្លះទៀតបានលិទ្ធមនុស្សនៅក្បែរវា ដើម្បីបង្ហាញពីភាពស្និទ្ធស្នាល ឬចង់មានទំនាក់ទំនងជាមួយមនុស្ស ។

ការស្រាវជ្រាវនេះដឹកនាំដោយលោក Katherine Compitus ជំនួយការសាស្ត្រាចារ្យនៅសាកលវិទ្យាល័យញូវយ៉ក និងលោក Sonya Bierbower សាស្ត្រាចារ្យនៅ United States Military Academy West Point បានសាកល្បងថា តើមនុស្សអាចធ្វើឱ្យសត្វគោមានអារម្មណ៍ធូរស្រាលដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFUHArHlblvqS_AKbJEXm0r5OATxCZKHqRUNrxIjXtLOt6LRDw7U2SaG3Scj_tFttN5rOqXkT7UusRSuu3NLsTLrZd2peEpqBf3gO8o3KhKkmDQ2_8v9SUbrKe5nW29uHj98O0J99OMCAtqO2HuFooX618eZTjFZaB-zFvEZ_xcsoNrCdEt6FxA5XfTks/s800/photo_2024-06-05_11-09-51.jpg

កន្លងមក គេបានសាកល្បងជាមួយសត្វឆ្មា ឬឆ្កែ ប៉ុន្តែលើកនេះ គេបានសាកល្បងជាមួយសត្វដែលមានទម្ងន់លើសឆ្មា ឬឆ្កែ រាប់រយគីឡូក្រាម គឺការសាកល្បងជាមួយគោ២ក្បាល ព្រមទាំងមនុស្ស១១នាក់ ក្នុងនោះមានបុរស៥នាក់ និងស្រី៦នាក់ (មានអាយុចាប់ពី១៣ឆ្នាំ ទៅ៧៩ឆ្នាំ) ។

បន្ទាប់មក មនុស្សម្នាក់ៗនឹងបង្ហាញភាពស្និទ្ធស្នាលជាមួយគោ យ៉ាងហោចណាស់ ៤៥នាទី ហើយគេនឹងសង្កេតមើលថា តើគោនឹងមានអាកប្បកិរិយាបែបណា? រីឯលទ្ធផល គឺដូចការរំពឹងទុក គោទាំង២ក្បាលបានបង្ហាញអាកប្បកិរិយាពេញចិត្តយ៉ាងខ្លាំង ពេលពួកវានៅក្បែរមនុស្សស្រី ។ ពួកវាបានស៊ីចំណី និងលិទ្ធ ឬហិតក្លិនមិត្តថ្មីរបស់វាជាមនុស្សស្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOLPwuOUfXM9AtfP4QrCwUWcvj-Bb0C2YycV3TGo_NJsx5lZNAUQasKMwFbV7CrlnGoF6FOLbO5HKnWdy9DGpud-zb_GX1zj1eZLWDizBw5zLewimIFLor_b-go5giTa3GU24NMsJzrkug7_GrgYLlcDK1j8hKyAzihMDhCNr1er112EkvvfQc6p5k1A0/s640/photo_2024-06-05_11-09-55.jpg

លោក Katherine និយាយថា ៖ «គោបានបង្ហាញអារម្មណ៍ពេញចិត្ត ឬមានទំនាក់ទំនងល្អយ៉ាងខ្លាំងជាមួយមនុស្សស្រី បើធៀបជាមួយមនុស្សប្រុស ។ រីឯមនុស្សស្រីប្រាប់ថា នាងមានអារម្មណ៍ល្អ និងមានភាពស្និទ្ធស្នាលជាមួយគោក្នុងពេលសាកល្បង មានន័យថា ការឱបគោ គឺផ្តល់ផលល្អដល់គោ និងមនុស្ស» ។

ហេតុអ្វីបានជាគោចូលចិត្តមនុស្សស្រីច្រើនជាងមនុស្សប្រុស? ក្រុមអ្នកស្រាវជ្រាវពុំអាចបកស្រាយបានទេ ដោយពួកគេនិយាយថា ពេលខ្លះ ដោយសារមនុស្សស្រីមានមន្តស្នេហ៍ជាមួយគោច្រើនជាងបុរស ឬដោយសារគោអៀនមនុស្សប្រុស ទើបវាពុំហ៊ានបញ្ចេញអាកប្បកិរិយា ។ ទោះយ៉ាងណា ការស្រាវជ្រាវនេះបានសាកល្បងជាមួយគោតែ២ក្បាលប៉ុណ្ណោះ ហើយពួកគេនឹងស្រាវជ្រាវបន្ថែមទៀតដើម្បីធ្វើជាប្រយោជន៍សម្រាប់គោ និងមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV7aNqO9eSxdqeKxR0jCxf5pkhpYG6pruygDcfNSbkCDTS9Ee4w5UlxK9ZlR_ttKsgr2Nm0rOGr4ikUOWdCeqWE2SdxzzwVksMiRzXbxw7Z16b4ud44tyC4FL0mpYDg1Kqkt9vX2PsPcUECoF-ZsvlCXaJVZvmuN0BfOT5MwBjfHhoO9-4y6q1LDS5zvo/s1080/photo_2024-06-05_11-10-00.jpg

លោក Katherine បន្តថា ៖ «នៅពេលបច្ចេកវិទ្យារីកចម្រើនខ្លាំង មនុស្សទាំងអស់បានចំណាយពេលនៅជាមួយធម្មជាតិតិចជាងមុន ទើបធ្វើឱ្យប៉ះពាល់ខ្លាំងដល់ផ្លូវចិត្ត និងរាងកាយ ហើយអ្នកស្រាវជ្រាវខ្លះហៅថា វាជាជំងឺខ្វះខាតធម្មជាតិ ។ យើងដឹងថា ភាពឯកោដាច់ឆ្ងាយពីសង្គមបានសម្លាប់មនុស្ស និងក្លាយជាបញ្ហាប្រឈមយ៉ាងខ្លាំង» ។

សរុបមក ការឱប គឺជាវិធីមួយជួយព្យាបាលផ្លូវចិត្តយ៉ាងមានប្រសិទ្ធភាព ដូចជា ៖ ការឱបមនុស្សជាទីស្រឡាញ់, ការឱបសត្វចិញ្ចឹម ឬឱបតុក្កតា ក៏ទទួលបានផលល្អដូចគ្នាដែរ ។ ហេតុនេះ បើមានអារម្មណ៍នឿយហត់ យើងអាចសាកល្បងឱបមនុស្ស ឬសត្វ និងបណ្តោយឱ្យគ្រប់យ៉ាងកើតឡើងតាមធម្មជាតិ ៕

ប្លែក! តារាអាមេរិករូបនេះហាត់ប្រាណពាក់ស្បែកជើងកែងខ្ពស់

0

បរទេស៖ តារាចម្រៀងល្បីឈ្មោះម្នាក់របស់សហរដ្ឋអាមេរិក Miley Cyrus បាននិយាយថា នាងចូលចិត្តពាក់ស្បែកជើងកែងខ្ពស់ៗនៅពេលហាត់ប្រាណ ជាជាងពាក់ស្បែកជើងប៉ាត់តា ដើម្បីមើលទៅស្រស់ស្អាត និងស៊ិចស៊ី។
តារាចម្រៀងរូបនេះបានបន្តទៀតថានាងតែងតែពាក់ស្បែកជើងម៉ាក Gucci ជានិច្ចដែលវានឹងនាំយកភាពជាស្ត្រី និងភាពស្រស់ស្អាតចូលទៅក្នុងកន្លែងហាត់ប្រាណ នេះបើយោងតាមបទសម្ភាសន៍ជាមួយទស្សនាវដ្តី W កាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២៤។ នៅក្នុងបទសម្ភាសនោះតារាប៉ុបវ័យ ៣១ ឆ្នាំរូបនេះបានបន្ថែមថា «ទម្លាប់ពាក់ស្បែកជើងកែងខ្ពស់ពេលហាត់ប្រាណគឺជួយឱ្យនាងមានរាងស្អាតជាងមុន»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj38taybN8RQTi2hrojB4QsuwD4gvAxUHrcIUnFiSIMYaF8xTMmYZS8phBbOkCA7QA12HbmwUTKRbP05gaXgcuXUAby0zacaXH17DH90UMPhxV9wF2U4YOo7_JLCCIf5V4ETqJrqq_D-D7SmfisgeBGV1J5LBPDpvSl_tphLt1KEAxmeryVmmGDcUar4J8/s2000/GettyImages-1472464471-d621bd9f2f8f436481480204c19152b5.jpg

ក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ ដើម្បីរក្សារាងឱ្យនៅដដែល Miley បានប្រកាន់ខ្ជាប់នូវលំហាត់ប្រាណ Pilates ។ Pilates ផ្តល់អាទិភាពដល់លំហាត់ប្រាណជើង គូទ និងពោះ ជាធម្មតាតារារូបនេះហាត់កន្លះម៉ោងនៅពេលថ្ងៃភាគច្រើននៃសប្តាហ៍ ក្រៅពី Pilates Miley ក៏ហាត់សមាធិ និងហាត់យូហ្គាផងដែរ។ ក្នុងខែកញ្ញា ឆ្នាំ ២០១៦ នៅក្នុង កម្មវិធី The Tonight Show នាងបានចែករំលែកអំពីវិធីសាស្ត្រ Ashtanga ដែលជាលំហាត់ប្រាណបែបយូហ្គាកម្រិតខ្ពស់ ជាមួយនឹងឥរិយាបថជាបន្តបន្ទាប់ដែលភ្ជាប់គ្នាដោយការដកដង្ហើម ទាមទារកម្លាំងរាងកាយច្រើន ជួយបង្កើនភាពបត់បែន និងការស៊ូទ្រាំកម្រិតខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjXsukC-rV5ErsckBG1-xkB1uk0H1JwQArgfFOpq0N9zB5L6trziY14Re9zsbEzt-OunfKM1Mb-0jW5VT3DgXtvznqLXtTP-p4pC2tmEHlQGIb5cML9qgoR4hG-gC01-KakUxnhO19wLWCnrtUb9T1OqSAN3LRtKNj4hk9ns8tCn9BY5v8L_yOOWKMnFU/s800/miley-cyrus-reveals-she-wears-heels-to-the-gym-to-feminize-the-workout-space.webp

Miley Cyrus បច្ចុប្បន្នមានអាយុ ៣១ ឆ្នាំហើយ គឺតារាចម្រៀងដ៏ល្បីល្បាញម្នាក់នៃឧស្សាហកម្មតន្ត្រីអាមេរិក។ នាងត្រូវបានគេស្គាល់យ៉ាងទូលំទូលាយសម្រាប់តួនាទីរបស់នាងជា Hannah Montana នៅក្នុងស៊េរី Disney ដែលមានឈ្មោះដូចគ្នា។ Miley ត្រូវបានបញ្ចូលក្នុងបញ្ជីមនុស្សដែលមានឥទ្ធិពលបំផុតទាំង ១០០ របស់ Time ក្នុងឆ្នាំ ២០០៨ និង ២០១៤។ បទចម្រៀងល្បីៗរបស់នាងរួមមាន: When I Look At You, We Can’t Stop, Wrecking Ball, និង Malibu ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHDD6nyNVjWzsPlF4vILQNE6VrUDeaAoDRaDSYIBQrKM_RS_tUubMZqF1KzsfOcmMyJ8IMZrtfmS_GC21amtVjRjZGkLRtfHI7zy1VCw9AGVP_rL-Ol3Jq0ePHyW5NxiS8CpIVHUr_t3M7bTrgEmlCXFeN5dtQQ9nCAU3SPg8-pgRDw_Rx7qzICUzolPg/s1996/sub-buzz-504-1717499206-1.jpg

គួរបញ្ជាក់ដែរថា នៅឯពិធីប្រគល់ពានរង្វាន់តន្ត្រីដ៏ធំបំផុតរបស់ពិភពលោក Grammy 2024 Miley Cyrus បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការតែងតាំងចំនួនប្រាំមួយនៅក្នុងប្រភេទសំខាន់ៗ។ តារាចម្រៀងរូបនេះបានឈ្នះពានរង្វាន់ចំនួនពីរសម្រាប់ Best Pop Solo និង Record of the Year សម្រាប់បទ Flowers ដ៏ល្បីទៀតផង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh28-efEcLUB0AiqvmC-A56KiQnCXRJau9NBjUpLG5F3DCEEaswEFoaEvvUXFOqAD6l371ImAesZPAfJ3LX7vZOqizONMvYzgzukUDF8BqyGKEYVNki1KBnJPxmt4EPT8pxfQTZquPuYl9c7pGtugckubBDQjVi6HSbxUBnIOyHRJ5TWPQG9XaifWngUyU/s1280/photo_2024-06-05_10-37-02.jpg

នាយករដ្ឋមន្ត្រីថៃជឿថា លោកថាក់ស៊ីន មិនរត់ចោលស្រុក និងគ្មានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានរដ្ឋាភិបាល លោក Srettha Thavisin នាយករដ្ឋមន្ត្រីប្រទេសថៃបានផ្តល់បទសម្ភាសន៍ពីករណីគណបក្សភឿថៃ ដែលព្យាយាមជំរុញច្បាប់លើកលែងទោសដើម្បីពិចារណាក្នុងកិច្ចប្រជុំសភាតំណាងរាស្ត្រ និងលុបចោលបទល្មើសរបស់ជនពាក់ព័ន្ធក្នុងមាត្រា១១២ ដោយលោកថ្លែងថា លោកបាននិយាយពីបញ្ហានេះកន្លងមក ហើយលោកពុំចង់និយាយឡើងវិញទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYlzwII1Nr5CW6gWFxNMuibALpJ5A-DMHu1INOKmqKx7wvaX1lKINJ9apkA8SfW3ccKLAtOpgL8Eg0gy45tv-MshqePAtzNhcdkQiKszOEV-hl0z2Q_wUX4BfXb5dXSPizUXtueNRExpWyNMo7Y2riSApFGtMjWI9AjGlLmciNxSjjo38SvN-MM9B-4To/s750/grefbgfbwe.jpg

នៅពេលអ្នកសារព័ត៌មានសួរថា តើលោកនាយករដ្ឋមន្ត្រីអាចលុបពាក្យចចាមអារ៉ាមបានទេ ដែលលើកឡើងថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ
នៅតែស្ថិតក្នុងប្រទេសថៃ និងពុំបានរត់ចោលស្រុកដូចការលើកឡើង? តើលោកបានទាក់ទងទៅលោក ថាក់ស៊ីន ដែរឬទេ?

លោក Srettha Thavisin ថ្លែងថា ៖ «ខ្ញុំបានជួបលោកស្រី Paetongtarn Shinawatra ប្រធានគណបក្សភឿថៃ ហើយខ្ញុំបានសួរពីឪពុករបស់លោកស្រី (គឺលោក ថាក់ស៊ីន) ហើយលោកស្រី Paetongtarn ប្រាប់ថា ឪពុកលោកស្រីសុខសប្បាយធម្មតា ។ ខ្ញុំមានទំនុកចិត្តថា លោក ថាក់ស៊ីន ពុំបានចាកចេញពីថៃទេ ហើយលោកនៅតែតស៊ូជាមួយរឿងក្តីក្នុងតុលាការ ព្រោះលោកបានរស់នៅក្រៅប្រទេសអស់១៧ឆ្នាំហើយ ។ លោកនឹងបង្ហាញខ្លួនក្នុងតុលាការ ខ្ញុំពុំអាចនិយាយជំនួសលោក ថាក់ស៊ីន បានទេ គ្រាន់តែខ្ញុំដឹងថា លោកមិនទៅណាទាំងអស់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSv4GRSm9rundHZ1RiNQ7pip-pzVo0Q1ZSzr29X2GrXDvt5HS3S7JPTMmIkNGPuR7TMEFBFBQnYqlMkJDh7YVfIn4HMy7-XfJeRj0ZULBl4BTCjdl3E4kNzZvUd2wYqZrBrK_QchCj4Z1F6Q8jMo6P50NVXiap_8TVMz5J30HlMmHDBDnAxrWLoSH4C7I/s768/photo_2024-06-05_10-16-40.jpg

គួរបញ្ជាក់ថា លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ត្រូវបានតុលាការកំពូលប្តឹងពាក់ព័ន្ធនឹងមាត្រា១១២ ហើយធ្វើឱ្យអ្នកនយោបាយថៃផ្តោតទៅលើគណបក្សភឿថៃ, លោក ថាក់ស៊ីន និងលោកនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន ។ គេនឹងរង់ចាំមើលថា តើគណបក្សភឿថៃនឹងបង្ហាញពីគោលជំហររបស់ខ្លួនដូចម្តេចពាក់ព័ន្ធនឹងច្បាប់លើកលែងទោស ឬគណបក្សនេះស្វែងរកដំណោះស្រាយផ្សេង ដូចជា ៖ បង្កើតគណៈកម្មការលើកលែងទោស ។

រីឯលោក ថាក់ស៊ីន នឹងដោះស្រាយដូចម្តេចដើម្បីតស៊ូជាមួយការប្តឹងពាក់ព័ន្ធនឹងមាត្រា១១២ ព្រោះបើតាមសារព័ត៌មានផ្សេងៗរាយការណ៍ថា លោក ថាក់ស៊ីន នឹងមានការធានានៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ដែលជាថ្ងៃតុលាការណាត់ឱ្យលោក ថាក់ស៊ីន ទៅបង្ហាញខ្លួន ។ ម្យ៉ាងទៀត តាំងពីតុលាការកំពូលប្រកាសប្តឹងលោក ថាក់ស៊ីន គេពុំបានឃើញលោកបង្ហាញខ្លួនជាសាធារណៈដូចមុនទៀតទេ ហើយគ្មានអ្នកណាដឹងថា លោក ថាក់ស៊ីន ស្ថិតនៅកន្លែងណាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicX_hYA3Tr13yaMk4qgB6oStmqQ1bCrbJ4i6J-EXXEfVzdsq1Bik5h3cFoO45w-YZ_2C6dGKwoNqKUsgqiI8AIw1Fr-Z2TmGokfaBH9m1t6NSeXjmoKqUyP8-hdDne4YbO9fj2HSCsY9ksSZKLim6BJ191veLwZbSBg0mtckIr6bFYcu9cGPd2RgnHk24/s1280/photo_2024-06-05_10-16-44.jpg

មតិខ្លះលើកឡើងថា លោក ថាក់ស៊ីន រត់ចោលស្រុកទៀតហើយ ព្រោះលោកពុំអាចឈ្នះក្តីក្នុងតុលាការលើកនេះ ហើយលោកខ្លាចជាប់គុកម្តងទៀត ។ ប៉ុន្តែមតិខ្លះថា លោកមិនចាកចេញពីប្រទេសថៃទេ ព្រោះលោកបានរស់នៅក្រៅប្រទេសអស់ច្រើនឆ្នាំហើយ ទម្រាំអាចចូលមកប្រទេសថៃវិញ មិនងាយស្រួលឡើយ ។ ហេតុនេះ លោកនឹងតស៊ូបន្តទៀតក្នុងតុលាការ ។

បើតាមពាក្យចចាមអារ៉ាមថា នឹងមានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីនៅប្រទេសថៃ ដោយសារលោក Srettha សុខចិត្តលះបង់តួនាទីរបស់ខ្លួនតាមពាក្យសន្យាជាមួយអតីតនាយករដ្ឋមន្ត្រីថៃ ។ ប៉ុន្តែលោក Srettha បញ្ជាក់ថា នឹងគ្មានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីថៃ ព្រោះលោកពុំបានសន្យាអ្វីជាមួយអតីតនាយករដ្ឋមន្ត្រីទេ គឺលោកនឹងបម្រើប្រទេសជាតិបន្តទៀត ។ លោកបន្តការសហការជាមួយអតីតនាយករដ្ឋមន្ត្រីគ្រប់រូប ព្រោះលោកប្រៀបដូចជាទឹកកន្លះកែវ ៕

គោមួយក្បាលនេះមានតម្លៃ ៤ លានដុល្លារជាប់ឈ្មោះជាគោថ្លៃបំផុតលើលោក

0

យោងតាមកំណត់ត្រាពិភពលោក Guinness សត្វគោប្រេស៊ីលមួយក្បាលនេះត្រូវបានគេដេញថ្លៃរហូតដល់ ៤ លានដុល្លារអាមេរិក ក្លាយជាសត្វគោថ្លៃបំផុតមិនធ្លាប់មាន។ ឆ្ងល់អត់? តើមកពីមូលហេតុអ្វីបានជាគោប្រភេទនេះមានតម្លៃថ្លៃបំផុតបែបនេះ? ជាការពិតណាស់នៅប្រទេសប្រេស៊ីលគឺមានសត្វគោល្អៗរាប់រយលានក្បាល ទោះជាយ៉ាងណាសត្វគោ Viatina-19 FIV Mara Movéis គឺបានក្លាយជាគោថ្លៃបំផុតក្នុងលោក ដោយមួយក្បាលមានតម្លៃរហូតដល់ ៤ លានដុល្លារអាមេរិកឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyH6VnYFJoEjdj-Qvj-FTrayH0bJID0exHT_oJ-IDvERJYy3aiNLgia5c7F553S48nWcTcGF0djO96IBPninOaDNk64m9jO1yFMWw74PKqcpc2amSW1EVK5M1e92kbvoFCe-cPbvskmcCqCFx79vb2EqbqtDTtKOdnaJ7e7e9w2gDrjtXApGIZjTTj5-I/s680/1711447309083.jpg

Viatina-19 គឺជាគោពណ៌សមានទំងន់ ១.១ តោន ដែលទម្ងន់របស់វាគឺច្រើនជាងពីដងបើធៀបនឹងគោពេញវ័យដទៃ។ គោនេះកំពុងរស់នៅក្នុងកសិដ្ឋានមួយនៃទីក្រុង Uberaba រដ្ឋ Minas Gerais ដោយវាត្រូវបានការពារយ៉ាងតឹងរ៉ឹង និងត្រួតពិនិត្យយ៉ាងដិតដល់ដោយកាមេរ៉ាសុវត្ថិភាព អមដោយពេទ្យសត្វ និងឆ្មាំសន្តិសុខ ធ្វើឱ្យគោមួយក្បាលនេះទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។

លោក Ney Pereira ដែលជាសហម្ចាស់ក្រុមហ៊ុន Viatina-19 ម្នាក់ក្នុងចំណោមសហម្ចាស់ក្រុមហ៊ុន Viatina-19 បានចែករំលែកថា មូលហេតុដែលគោមួយក្បាលនេះមានតម្លៃថ្លៃគឺដោយសារ អត្រាលូតលាស់ល្អ ធន់នឹងអាកាសធាតុទោះអាកាសប្រែប្រួលខ្លាំងបែបណាក៏វានៅតែអាចរស់នៅបានធម្មតា មានកម្លាំងខ្លាំងមហិមារ មានភាពល្អឥតខ្ចោះក្នុងការបង្កាត់ពូជ មានគ្រប់លក្ខណៈដែលអ្នកចិញ្ចឹមត្រូវការ និងជាពិសេសមានសមត្ថភាពអស្ចារ្យក្នុងការបញ្ជូនលក្ខណៈដ៏ខ្ពង់ខ្ពស់របស់វាទៅកាន់គោជំនាន់ក្រោយទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLqoMZJ-OOFl-o2mpclzxL77fK_LAoE_31wI0bhUYnhHnxMhBMUbhdAVebGm3qd_hroJRnTlmcBD6u2XyAY7tZCPWoOveCbzufZaHoDQMNkM39Mt4zrxNbb9NoBtxGOkjaXqyOT71TXJy7-27Xsr7ijXtHOaj_nrEt6kXaIXaWxou_HbkkB18qmX342NQ/s768/image_2024-06-05_08-42-11.png

គោដ៏មានតម្លៃដូចជា Viatina-19 ត្រូវបានចិញ្ចឹមសម្រាប់ការបង្កាត់ពូជ ដើម្បីបន្តអភិវឌ្ឍជំនាន់ក្រោយ។ លោក Ney Pereira ដែលជាម្ចាស់ម្នាក់បាននិយាយថា “យើងមិនសម្លាប់សត្វដែលល្អបំផុតនោះទេ ប៉ុន្តែយើងនឹងបង្កាត់ពូជរបស់ពួកវា ហើយនៅពេលអនាគត ពួកវានឹងអាចចិញ្ចឹមពិភពលោកទាំងមូលបាន។ Viatina-19 បានឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពជាច្រើននៅឯការប្រលង “ជើងឯកគោពិភពលោក” នៃ Fort Worth ក្នុងរដ្ឋតិចសាស់ ដែលនេះត្រូវបានគេចាត់ទុកថាជាគោដ៏ល្អឥតខ្ចោះ។

ឧស្សាហកម្មគោក្របីបច្ចុប្បន្នគឺជាប្រភពសំខាន់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសប្រេស៊ីល ហើយរដ្ឋាភិបាលកំពុងធ្វើការដើម្បីដណ្តើមយកទីផ្សារនាំចេញថ្មី។ ជាពិសេស Viatina-19 គឺជានិមិត្តរូបនៃមហិច្ឆតារបស់ប្រទេសនេះក្នុងការអភិវឌ្ឍន៍សត្វគោដ៏មានតម្លៃ។ គួរបញ្ជាក់ដែរថា ប្រេស៊ីលមានគោជាង ២៣០ លានក្បាលដែលសុទ្ធតែជាគោធំជាងគេនៅលើពិភពលោក។ ប្រទេសនេះបាននាំចេញសាច់គោច្រើនជាង ២ លានតោនក្នុងឆ្នាំ ២០២២ និង ២០២៣ ដែលជាចំនួនច្រើនបំផុតចាប់តាំងពីស្ថិតិបានចាប់ផ្តើមក្នុងឆ្នាំ ១៩៩៧៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixBSL7MaUZD0PT6KScrSBWRW9v7p1Aq5r8vY2GZ8-u2ZISAVq5FOK4yjA53BEBf_FSLAYOIflJwn214tq4TtWZpAjU1jqW3WjzIzv6RqQf0PXBEhpoy7iX0j9aoG8JczT3IBHM7WQ1oHpbdqf6zNnUVaNSDB_aVBxv4qJOrltx_S1g2O3FoAboQOX54CQ/s1020/photo_2024-06-05_09-43-14.jpg