Home ព័ត៌មានអន្តរជាតិ គោមួយក្បាលនេះមានតម្លៃ ៤ លានដុល្លារជាប់ឈ្មោះជាគោថ្លៃបំផុតលើលោក

គោមួយក្បាលនេះមានតម្លៃ ៤ លានដុល្លារជាប់ឈ្មោះជាគោថ្លៃបំផុតលើលោក

158
0

យោងតាមកំណត់ត្រាពិភពលោក Guinness សត្វគោប្រេស៊ីលមួយក្បាលនេះត្រូវបានគេដេញថ្លៃរហូតដល់ ៤ លានដុល្លារអាមេរិក ក្លាយជាសត្វគោថ្លៃបំផុតមិនធ្លាប់មាន។ ឆ្ងល់អត់? តើមកពីមូលហេតុអ្វីបានជាគោប្រភេទនេះមានតម្លៃថ្លៃបំផុតបែបនេះ? ជាការពិតណាស់នៅប្រទេសប្រេស៊ីលគឺមានសត្វគោល្អៗរាប់រយលានក្បាល ទោះជាយ៉ាងណាសត្វគោ Viatina-19 FIV Mara Movéis គឺបានក្លាយជាគោថ្លៃបំផុតក្នុងលោក ដោយមួយក្បាលមានតម្លៃរហូតដល់ ៤ លានដុល្លារអាមេរិកឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyH6VnYFJoEjdj-Qvj-FTrayH0bJID0exHT_oJ-IDvERJYy3aiNLgia5c7F553S48nWcTcGF0djO96IBPninOaDNk64m9jO1yFMWw74PKqcpc2amSW1EVK5M1e92kbvoFCe-cPbvskmcCqCFx79vb2EqbqtDTtKOdnaJ7e7e9w2gDrjtXApGIZjTTj5-I/s680/1711447309083.jpg

Viatina-19 គឺជាគោពណ៌សមានទំងន់ ១.១ តោន ដែលទម្ងន់របស់វាគឺច្រើនជាងពីដងបើធៀបនឹងគោពេញវ័យដទៃ។ គោនេះកំពុងរស់នៅក្នុងកសិដ្ឋានមួយនៃទីក្រុង Uberaba រដ្ឋ Minas Gerais ដោយវាត្រូវបានការពារយ៉ាងតឹងរ៉ឹង និងត្រួតពិនិត្យយ៉ាងដិតដល់ដោយកាមេរ៉ាសុវត្ថិភាព អមដោយពេទ្យសត្វ និងឆ្មាំសន្តិសុខ ធ្វើឱ្យគោមួយក្បាលនេះទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។

លោក Ney Pereira ដែលជាសហម្ចាស់ក្រុមហ៊ុន Viatina-19 ម្នាក់ក្នុងចំណោមសហម្ចាស់ក្រុមហ៊ុន Viatina-19 បានចែករំលែកថា មូលហេតុដែលគោមួយក្បាលនេះមានតម្លៃថ្លៃគឺដោយសារ អត្រាលូតលាស់ល្អ ធន់នឹងអាកាសធាតុទោះអាកាសប្រែប្រួលខ្លាំងបែបណាក៏វានៅតែអាចរស់នៅបានធម្មតា មានកម្លាំងខ្លាំងមហិមារ មានភាពល្អឥតខ្ចោះក្នុងការបង្កាត់ពូជ មានគ្រប់លក្ខណៈដែលអ្នកចិញ្ចឹមត្រូវការ និងជាពិសេសមានសមត្ថភាពអស្ចារ្យក្នុងការបញ្ជូនលក្ខណៈដ៏ខ្ពង់ខ្ពស់របស់វាទៅកាន់គោជំនាន់ក្រោយទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLqoMZJ-OOFl-o2mpclzxL77fK_LAoE_31wI0bhUYnhHnxMhBMUbhdAVebGm3qd_hroJRnTlmcBD6u2XyAY7tZCPWoOveCbzufZaHoDQMNkM39Mt4zrxNbb9NoBtxGOkjaXqyOT71TXJy7-27Xsr7ijXtHOaj_nrEt6kXaIXaWxou_HbkkB18qmX342NQ/s768/image_2024-06-05_08-42-11.png

គោដ៏មានតម្លៃដូចជា Viatina-19 ត្រូវបានចិញ្ចឹមសម្រាប់ការបង្កាត់ពូជ ដើម្បីបន្តអភិវឌ្ឍជំនាន់ក្រោយ។ លោក Ney Pereira ដែលជាម្ចាស់ម្នាក់បាននិយាយថា “យើងមិនសម្លាប់សត្វដែលល្អបំផុតនោះទេ ប៉ុន្តែយើងនឹងបង្កាត់ពូជរបស់ពួកវា ហើយនៅពេលអនាគត ពួកវានឹងអាចចិញ្ចឹមពិភពលោកទាំងមូលបាន។ Viatina-19 បានឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពជាច្រើននៅឯការប្រលង “ជើងឯកគោពិភពលោក” នៃ Fort Worth ក្នុងរដ្ឋតិចសាស់ ដែលនេះត្រូវបានគេចាត់ទុកថាជាគោដ៏ល្អឥតខ្ចោះ។

ឧស្សាហកម្មគោក្របីបច្ចុប្បន្នគឺជាប្រភពសំខាន់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសប្រេស៊ីល ហើយរដ្ឋាភិបាលកំពុងធ្វើការដើម្បីដណ្តើមយកទីផ្សារនាំចេញថ្មី។ ជាពិសេស Viatina-19 គឺជានិមិត្តរូបនៃមហិច្ឆតារបស់ប្រទេសនេះក្នុងការអភិវឌ្ឍន៍សត្វគោដ៏មានតម្លៃ។ គួរបញ្ជាក់ដែរថា ប្រេស៊ីលមានគោជាង ២៣០ លានក្បាលដែលសុទ្ធតែជាគោធំជាងគេនៅលើពិភពលោក។ ប្រទេសនេះបាននាំចេញសាច់គោច្រើនជាង ២ លានតោនក្នុងឆ្នាំ ២០២២ និង ២០២៣ ដែលជាចំនួនច្រើនបំផុតចាប់តាំងពីស្ថិតិបានចាប់ផ្តើមក្នុងឆ្នាំ ១៩៩៧៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixBSL7MaUZD0PT6KScrSBWRW9v7p1Aq5r8vY2GZ8-u2ZISAVq5FOK4yjA53BEBf_FSLAYOIflJwn214tq4TtWZpAjU1jqW3WjzIzv6RqQf0PXBEhpoy7iX0j9aoG8JczT3IBHM7WQ1oHpbdqf6zNnUVaNSDB_aVBxv4qJOrltx_S1g2O3FoAboQOX54CQ/s1020/photo_2024-06-05_09-43-14.jpg