Home Blog Page 1043

ស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងដាក់ឱ្យដំណើរការនាពាក់កណ្តាលឆ្នាំក្រោយ

0

ស្ពានឆ្លងកាត់ស្ទឹងឬស្សីជ្រុំ គឺជាស្ពានដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជា ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ ពីខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង ត្រង់គីឡូម៉ែត្រលេខ ១២៨+៩១៥សម្រេចបាន ៤១,៥០% គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៤ ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnwh32zmNBvR-PU4auQaSbMHY_14OQN2odmX7GurGcGp7Rjlz-J8IwjpJrY8IMbtVnelg66ssjTdzKQ7W5GTMStSDW1Rj7dznckqH2K8xrse6wqblYi0uKCXWlYY9oKzyMIZUXtm2JWnJDEVRyo_4yq2X5qb2pZieDtBSVRw3_QFT5fLYwQVOrKurqSVk/s1100/665fd6b95c937_1717556880_large.jpg

ស្ពាននេះមានកម្ពស់ ៩០ម៉ែត្រ ប្រវែង៥៣០ម៉ែត្រ ទទឹង១០ម៉ែត្រ បន្ទុកនៃស្ពានរចនាតាមស្តង់ដារចិនហាយវេកម្រិត៣ ដែលមានបន្ទុក (Design Load) ចំនួន ៥៥T ហើយគ្រោងចំណាយថវិកាអស់ ២២,៩២លានដុល្លារអាមេរិក និងរយៈពេលសាងសង់ ២៨ខែ ពោលគឺសាងសង់ឡើងនាខែកុម្ភ: ឆ្នាំ២០២៣កន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0GDtPF80cWlZBgJ5KWUt28AKPT3zsruOozV005Yan_oe-7dza1Wv4oofoS51dWARlqOVhaUG4fthhm3d6U5FsRYaAbWhGIVMNcdKSmc2JH4XSO2LriCcHQN3eHnplJkIKy-tUH6oJpELV4wEXjKh57GUw_EeN0czxvInoM-ZXXHrHLeg10luYBgrIh4w/s1200/CPM_PM-NR10a_20022024_.jpg

ក្រៅពីស្ពានខ្ពស់ជាងគេ​ នៅក្នុងគម្រោងក៏នឹងមានការសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) សាងសង់ស្ពានចំនួន ២៨កន្លែងប្រវែង ១៧២១,៤៦ម៉ែត្រ ព្រមទាំងមានបំពាក់ ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixlVkyhiD0d293gEZnVUkiWWBYTmBw67BMsohbgrafqLkNtC-leiYz_7IIROKb3nfIp7y2RSMMUvTKFJlswBS_byGvMAjicpiQkRJwIzjjATgistuyxuMXviNSgrpxBztzske3PMqBMCGvF9fmyyTADCgAkWJkgwtoLoJ4wpLBrV_6cpsex01gXFHdoag/s1100/665fd6b77d626_1717556880_large.jpg

ផ្លូវនេះគ្រោងចំណាយប្រមាណជាង ១៨៨លានដុល្លារ ជាហិរញ្ញប្បទានរបស់ប្រទេសចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕

នារីម្នាក់នេះកើតជំងឺចម្លែកដេកលក់ម្តង២សប្តាហ៍ទើបភ្ញាក់

0

ប្រទេសអង់គ្លេស ៖ នារីម្នាក់ឈ្មោះ Bella Andrews អាយុ២៤ឆ្នាំ រស់នៅប្រទេសអង់គ្លេស បានកើតជំងឺចម្លែកមួយ គឺតែងតែសម្រាកលង់លក់រហូតដល់ជាង២០ម៉ោងក្នុង១ថ្ងៃ ហើយពេលភ្ញាក់ដឹងខ្លួនវិញ រាងកាយរបស់នាងមានសភាពដូច Zombies ឬមានអារម្មណ៍តប់ប្រមល់ ។

នារីឈ្មោះ Bella រៀបរាប់ថា នាងធ្វើជាគ្រូពេទ្យ ហើយទម្លាប់សម្រាកខុសធម្មតានេះបានកើតឡើងលើកដំបូងនៅឆ្នាំ២០១៦ ពេលនាងអាយុ១៧ឆ្នាំ ។ ពេលនោះ វាជាការស្រវឹងខ្លាំងលើកដំបូង ទើបនាងពុំបានគិតអ្វីច្រើនទេពាក់ព័ន្ធនឹងបញ្ហានេះ ។ នាងយល់ថា វាបណ្តាលមកពីការស្រវឹងខ្លាំងក្នុងពិធីជប់លៀងតែប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzCHJhsQQrcC5daLIt6qljdm0eUtRW_uLYlbJ8GvNiwPJl59SeMyeTmXxBj8hXKrsjOQLUoVyaseZpcnHcHwPMq-FLmw6GtVZ6PX10NrbuWHlq95PxFBDzu0WGCRS0fgYgWXNjaFcOD0W6r65lyLqky0sXYrXp-38eJnPHJg4pWXp50WlzwJEBTlwjKBg/s1104/photo_2024-06-05_16-32-57.jpg

ពេលនាងអាយុពី១៧ឆ្នាំ ទៅ១៨ឆ្នាំ នាងបានសម្រាកលក់ពី៧ថ្ងៃ ទៅ១០ថ្ងៃ ហើយភ្ញាក់ឡើងមកជាមួយអាការៈតប់ប្រមល់ ។ ក្រោយមក នាងក៏ទៅជួបគ្រូពេទ្យ បែរជាគ្រូពេទ្យនិយាយថា នាងធ្វើឱ្យគេចាប់អារម្មណ៍ ។ ប៉ុន្តែឪពុក-ម្តាយរបស់នាងក៏ប្រកែកភ្លាមៗថា វាមិនមែនជាទម្លាប់របស់កូនស្រីទេ ។

នៅខែកញ្ញា ឆ្នាំ២០២៣ នាងបានទៅរកគ្រូពេទ្យម្តងទៀត ក្រោយពីការស្កេន និងត្រួតពិនិត្យអស់រយៈពេលជាច្រើនខែ ដើម្បីរកមើលដុំសាច់មហារីក និងជំងឺឆ្កួតជ្រូក ។ នៅទីបំផុត គ្រូពេទ្យសរសៃប្រាសាទធ្វើរោគវិនិច្ឆ័យថា នាងកើតជំងឺកម្រមួយឈ្មោះ «Kleine-Levine Syndrome» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzF9fJOQ2Euis6VVIIYpn5OsA_Y6coL3zCiWyKcUt_8yD4o6_qo02N7PZeFtCtzfbo4VIjJwKWrLlFBDmDf_O6v8g-O_QpJghK1ZmT2egc5-iDY89f-ax0xO5s0TxQaM4U3kzawA9TAmyZTowhakC1sZ9xUdSflCJweWPFrbBw8rQju-vnFe2LshsPv5E/s1280/photo_2024-06-05_16-33-01.jpg

នាងបានរៀបរាប់ពីជីវិតក្រោយពីកើតជំងឺនេះថា វាដូចជាសុបិនមួយដែលនាងពុំអាចភ្ញាក់បាន ហើយនាងដឹងថា មានអ្វីម្យ៉ាងខុសធម្មតា ។ វាដូចជាមានអ្នកណាម្នាក់ឃុំឃាំងនាងទុកក្នុងសុបិន រហូតធ្វើឱ្យនាងបារម្ភថា នាងជាមនុស្សឆ្កួត ទើបពុំហ៊ានសម្រាកឱ្យលក់ ព្រោះខ្លាចលែងដឹងខ្លួន ។

នាងនិយាយថា ៖ «វាដូចជាសុបិនអាក្រក់មួយ… តើអ្នកដឹងទេថា ពេលសុបិនអាក្រក់ឃើញធ្លាក់ពីលើជញ្ជាំងថ្ម ហើយអ្នកក៏ភ្ញាក់ដឹងខ្លួនវិញ ។ ប៉ុន្តែសម្រាប់ខ្ញុំ សុបិនអាក្រក់នេះនៅតែបន្តរហូតដល់១០ថ្ងៃ» ។

នាងបន្តថា ៖ «ខ្ញុំជាមនុស្សរីករាយ និងស្រឡាញ់សេរីភាពខ្លាំងណាស់ ហើយក៏ចុះចំណោមជាមួយមនុស្សផ្សេងទៀតដែរ ប៉ុន្តែថ្ងៃមួយ ខ្ញុំក្លាយជាមនុស្សមានចរិតខុសពីនេះ គឺដូចជាកូនក្មេងម្នាក់ ហើយការនិយាយស្តី ក៏ដូចក្មេងដែរ ។ ខ្ញុំពុំអាចធ្វើការបានទេ ព្រោះដូចស្ថិតក្នុងសុបិន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQyd1sgitPT4qq0nlRtoqfCawz4iEewqBN0oxCZ0iOsBzrErhqjyF_CVVOlKDv5Ooljhe7jpCg1AnLjpsugaD1shF7mrMjapcwcGfvxadtvSchosjY7auFagbcpvJ-ThAq8qM-bUgeUxkBCKoH-EFm2bp4GL7JVUDISmSUo9RGhnUFTeAOgc0ApetiCP0/s1280/photo_2024-06-05_16-33-14.jpg

បច្ចុប្បន្ន នាងដឹងខ្លួនថា មូលហេតុបណ្តាលឱ្យនាងមានសភាពបែបនេះ ដោយសារគ្រឿងស្រវឹង, ភាពតានតឹង និងអរម៉ូន ព្រោះនាងមានអាការៈនេះដំបូង តាំងពីពេលស្រវឹងក្នុងពិធីជប់លៀង ។ ជំងឺនេះធ្វើឱ្យនាងខាតបង់ពេលវេលាក្នុងជីវិតយ៉ាងខ្លាំង និងបាត់បង់ឱកាសសំខាន់ៗផងដែរ ដូចជា ៖ ចូលរួមខួបកំណើត ឬធ្វើជាអ្នកកំដរកូនក្រមុំ ។ នាងប្រាប់ថា វាជាពេលវេលាប្លែកណាស់ ព្រោះខ្ញុំបាត់បង់មិត្តភក្តិជាច្រើននាក់ ខណៈពួកគេមិនយល់ និងគិតថា ខ្ញុំជាមនុស្សចម្លែក ។

នាងមានមិត្តភក្តិបន្តិចបន្តួចប៉ុណ្ណោះដែលយល់ពីនាង ប៉ុន្តែសំណាងល្អ កាលពីឆ្នាំ២០២២ នាងបានជួបមនុស្សយល់ចិត្តម្នាក់ និងក្លាយជាគូស្នេហ៍ ។ ថ្ងៃខ្លះ គូស្នេហ៍របស់នាងបានសុំច្បាប់ការងារដើម្បីថែទាំ និងចាំដាស់នាងឱ្យភ្ញាក់មកញ៉ាំអាហារ និងផឹកទឹក ។ នាងប្រាប់ថា នាងគ្រាន់តែចង់ឱ្យអ្នកដទៃយល់ និងមិននិយាយកំប្លែងពីនាងដែលគេងយូរបែបនេះ ៕

រដូវធ្វើស្រែចំការឈានចូលមកដល់ហើយ តើ«របៀបនៃការធ្វើចំការវិលជុំ» របស់ជនជាតិដើមភាគតិច ត្រូវបានគេប្រារព្ធឡើងយ៉ាងដូចម្តេច?

0

បន្ទាប់ពីមានការបង្ហោះចែកចាយនៅលើបណ្តាញសង្គម មហាជនខ្មែរជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរបៀបនៃការដាំស្រូវចំការវិលជុំ របស់ជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី។

កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤នេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គម ដោយគេហទំព័រមួយដែលមានឈ្មោះថា Tong len-តូង លេន បានបង្ហាញរូបភាពជាច្រើន ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ភ្លៀងធ្លាក់បានប៉ុន្មានមេធំកន្លងមក បងប្អូនជនជាតិដើមភាគតិចព្នង ប្រវ៉ាសដៃគ្នា ដាំស្រូវ ដាំដំណាំបន្ទាប់បន្សំជាច្រើនមុខទៅតាមតម្រូវការរបស់ពួកគាត់ នៅភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1c1LZOcP9opyJiPDrAK3-ew-avNobGZjKnbHXK8HEKFXN4CM2rX5pMv9spi5mTqBdogDjRCnuKNX-A8j4lQeIa8mA4wMxgWf3KQpb564RQCEoGiRYJbdnwpiDcNjv90Z2PXZwRIa4fxxYYShicd6lRydadbEkm1GFsSEemTSZ4czYTZJBw68dt4pb7uE/s2048/445003038_794453602877377_3193979307896568446_n.jpg

ប្រភពដដែលបញ្ជាក់ថា «ការដាំស្រូវចំការវិលជុំនេះ ជាទំនៀមទម្លាប់បុរាណរបស់ជនជាតិដើមក្នុងខេត្តមណ្ឌលគិរីដែលតែងតែធ្វើជារៀងរាល់ឆ្នាំ ហើយចំការវិលជុំនេះផងដែរគឺជនជាតិដើមព្នងបានធ្លាប់ធ្វើតាំងតែពីយូរលង់ណាស់មកហើយ រហូតមកដល់ពេលនេះយើងនៅតែរក្សានឹងធ្វើរហូតមកដល់ពេលបច្ចុប្បន្ននេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYeuZS3oo39oH16YuA6Khhz9EiLUAv53G1wPFpiuebQ_6T9kBqEpvYNTHI9gi-Nbq0_kpQ8I6zJzhMx0MvMEubkabDT-XrBVHLLRyhNlaJ1UKuMUTi2V3nLgAiG2iDxjvX3UYLkyAMghxySGsNvGoABFEk_k_YXGxDPVaIe5Ec7wM4iwibHejPeezVba8/s2048/445014060_794452749544129_2978219653049523140_n.jpg

យោងតាមគេហទំព័រ«សម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា» កាលពីពេលកន្លងទៅនេះ គឺបានបង្ហាញពីរបៀបនៃការធ្វើចំការវិលជុំរបស់ជនជាតិដើមភាគតិច ដោយបានពន្យល់ថា «តាមលក្ខណៈប្រពៃណី ជនជាតិដើមភាគតិចភាគច្រើន ដែលរស់នៅតំបន់ខ្ពង់រាបគឺអនុវត្តការដំា ដុះជាលក្ខណៈចំការវិលជុំ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcq8W9BLoSiKSb3BIaqst73flDBDZFJlWzhDW3Jl03AlJPTLZvjSB4He0moI5aUw-85tkPRs4VVoHJOfXm7NcUVs-sgtGnucgxKf5jR4qzpNO0vVDsY0H0aux6X1WULlkgHFubIL-SoRr_mVx4w5GGNhMjO8NRUmJ2xXuakG1V6SQBOFN4PgpviJ0eU0Q/s2048/446990801_794453396210731_1177162054195013810_n.jpg
«ការធ្វើចំការមានលក្ខណៈពិសេសដោយបង្កើតអោយមាននិរន្តរភាពនៃបរិស្ថាន និងមុខរបរចិញ្ចឹមជីវិតរបស់ពួគគាត់ព្រោះទម្លាប់ដែលគាត់ធ្វើគឺក្នុងមួយគ្រួសារជនជាតិដើមភាគតិចជាទូទៅមានចំការបួន ទៅប្រាំកន្លែង។ ខណៈការកំណត់ជ្រើសរើសទីតាំងចំការគឺត្រូវធ្វើឡើងដោយយកចិត្តទុក្ខដាក់បំផុត មិនអោយប៉ៈពាល់ដល់តំបន់ប្រភពទឹក ជំរកសត្វ និងធនធានធម្មជាតិនោះទេ ហើយរបៀបដែលពួកគាត់ធ្វើចំការទៀតគឺ មុនកាប់ត្រូវធ្វើការសែនព្រេនជាមុនដើម្បីរំលឹកដឹងគុណ និងសុំការអនុញ្ញាតិពីអ្នកតាម្ចាស់ទឹកម្ចាស់ដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7e4XNHqlK6dCyOrQHr14V-4AzreFrpthqnPL2Aev6iMHVshRyDQgcCZLlqt-7WOJOpo1zR7kx9DLO14QfUeCiLQrbgL2238cOT4v-GY7xEY_sKAdGdM1JIGhK9YjQrav3XXr5DrZ2p0PVg6L007rz4WdZNJiSbtNMK_FTgncyI0Ex9ASt54sJ7V5fStE/s2048/447206580_794453762877361_4376429489544927748_n.jpg

«ខណៈនៅពេលដែលពួកគាត់កាប់គឺតែងតែទុកដើមឈើធំអោយនៅដដែល ហើយដើមដែលគាត់កាប់គឺមិនអោយងាប់ទាំងស្រុងទេ ដោយតម្រូវអោយកាប់ត្រឹមតែជង្គុង រឺចង្គេះដើម្បីអោយដើមនោះអាចលូតលាស់ទៅមុខទៀតបាន។ ជាធម្មតា ពួកគាត់ធ្វើក្នុងចំការមួយរយៈពេល៣ ទៅបួនឆ្នាំ រួចដូរទៅកន្លែងទីពីរ ហើយបី-បួនឆ្នាំ ទៅកន្លែងមួយទៀតដោយទុកចំការចាស់ឲ្យព្រៃដុះលូតលាល់ឡើងវិញ ទើបគាត់ធ្វើបែបនេះបន្តដល់ចំការទីបួន រឺទីប្រាំ បន្ទាប់វិលចូលចំការដើមវិញ ដែលក្នុងរយៈពេលប្រហែលជា ១៥ ទៅ២០ ឆ្នាំ។ ការធ្វើបែបនេះអាចអោយព្រៃឈើនៅមាន និងបង្កើតជីវជាតិដីកសិកម្មររបស់គាត់។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOySfm9QISuDkZNFdwZkkL-gLq3nYjBYAJHHFnztDwBjcSwqqJxZBXN_vDr4x0RgA4rjgpyF6fW6HAz1vwhae83KW2YhT_LwAf9oAAOdsNVOt9HYjxXIiKDRuyKcStI2EZhii4kB2qG3_S14HPMP7XsubV8WOmBQ3r_2KyKJNBNEVRmqe_k4DnWezdvUY/s2048/447265073_794453459544058_3344711530237817480_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgohdy8Sp2Y41kUG7zH_yBP6M1EMa4ZzeYvRXfVBTNPw9RmuJU_CXk7Fhnvfgn0yOLqm4lEISgcQQSkmnNFj_BWUkelHAE1-i7DEtzaSVLh6fZSogI9BgVDaL3oJNjrKb9ftfkszf7mob-dox_hpqcS2R9Przb5sY6Dhk-4kvq0UoN3Byh9uQLHBeolq-o/s2048/447630712_794453542877383_9123517075440991814_n.jpg

រូបភាពដោយ៖ Tong len-តូង លេន

តិចអត់ដឹង! សំបកស៊ុតមាន់គឺមានអត្ថប្រយោជន៍យ៉ាងច្រើនក្រៃលែង

0

ពិតណាស់ស៊ុតមិនត្រឹមតែមានអត្ថប្រយោជន៍ចំពោះសុខភាពប៉ុណ្ណោះទេ សំបកស៊ុតក៏មានគុណប្រយោជន៍ជាច្រើនអាចប្រើប្រាស់បានទៀតផង។ ទោះជាយ៉ាងណា មនុស្សមួយចំនួនមិនដឹងថាសំបកស៊ុតមានអត្ថប្រយោជន៍ប៉ុណ្ណានោះទេ ដោយអ្នកខ្លះបរិភោគស៊ុតហើយ បោះសំបកស៊ុតចោល។ ដូច្នេះប្រសិនបើអ្នកដឹងពីអត្ថប្រយោជន៍របស់វា នោះ អ្នកនឹងភ្ញាក់ផ្អើលពីគុណតម្លៃមហាសាលរបស់វា ព្រោះវាអាចជួយសម្រួលការងារអ្នកមួយចំនួន ក៏ដូចជាជួយសន្សំសំចៃថវិកាទៀតផង។

១.សំបកស៊ុតអាចដេញស្រមោចបាន៖ ក្នុងរដូវវស្សា ស្រមោចតូចៗតែងតែលេចឡើងច្រើន ហើយធ្វើសំបុកនៅតាមជ្រុងជញ្ជាំងផ្ទះ។ ការប្រើសំបកស៊ុតអាចបណ្តេញស្រមោចបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ចំណាយប្រាក់ទិញថ្នាំសម្លាប់ស្រមោចនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaYh7yktt0Wy0pgWhQmCH-4WB7AGgFTN45alt4_YFjKG6Q8H5s4Ai5T_GO_pMu1eshGhy-rTu8aH0Tt9uVYEf3bC7kYJZfjroeWbWJXp0mgMqId4MHzlH6NTcgIEBT4hkV-HvLAQOjKgz-spRW4nWPoRhrA2IUh2rd2RCuaZf_-Pg_naOjQSU4trZXOtU/s1280/1581545175026.jpeg
វិធីធ្វើ៖ ដុតសំបកស៊ុតរហូតដល់ស្ងួត និងមានពណ៌លឿង ដាក់សំបកស៊ុតចូលក្នុងបាយ ហើយកិនឱ្យម៉ត់ រួចប្រោះវានៅជ្រុងជញ្ជាំងដែលស្រមោចចូលមកញឹកញាប់។ ក្លិនក្រអូបខ្លាំងពីសំបកស៊ុតនឹងបណ្តេញស្រមោចយ៉ាងឆាប់រហ័ស ក៏ដូចជាការពារមិនឱ្យលេចចេញជាថ្មីម្តងទៀត។

២.សំបកស៊ុតជួយបំបាត់ស្នាមខ្មៅលើឆ្នាំង៖ ស្ត្រីមេផ្ទះភាគច្រើនតែងបើកភ្លើងខ្លាំងធ្វើឱ្យឆេះឆ្នាំង ឬខ្ទះ ទោះបីត្រូវដុសខាត់ ឬត្រាំក្នុងសាប៊ូក៏ដោយ ក៏ពិបាកក្នុងការយកចេញដែរ។ ទោះជាយ៉ាងណាសំបកស៊ុតអាចជួយអ្នកបាន ដោយអ្នកគ្រាន់តែបុកសំបកស៊ុតដាក់ចូលក្នុងឆ្នាំង បន្ថែមអំបិលបន្តិច រួចស្ងោរ ឬត្រាំក្នុងទឹកក្តៅមួយរយៈ បន្ទាប់មកយកក្រណាត់លាងចានមកជូតឆ្នាំងនោះស្នាមខ្មៅនឹងជ្រះអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFNfa0QUgePfeA9JleVCkx0KDmpIuLwEByLkJbjNpKg8uTA1uSl_Sz9p6X-Tdl2QeFMJenDS30tCgfNQuEa5zQd5g8GQNE6yukacamuq2rEUkw3ejoV0ujO44Y47o_kQgv4RNfjjwaVS2ScIMsKDlwhst9sAfZBvoZesJRRSX4W_G1Dz_D_e09A2XG4HU/s600/hard-boiled-egg.jpg

៣.សំបកស៊ុតអាចប្រើជាជីសម្រាប់រុក្ខជាតិ៖ សំបកស៊ុតមានសារធាតុចិញ្ចឹមជាច្រើនដូចជា ផូស្វ័រ ម៉ាញ៉េស្យូម ប៉ូតាស្យូម និងជាតិដែក ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់រុក្ខជាតិ។ វិធីធ្វើ៖ បុកសំបកស៊ុតឆៅ ឬឆ្អិន រួចលាយជាមួយដីផើង ឬជីកំប៉ុស បើអ្នកចង់ឱ្យដីល្អ ត្រូវហាលវាឱ្យស្ងួត រួចកិនឱ្យម៉ត់។ លើសពីនេះ អ្នកអាចកិនសំបកស៊ុត ហើយលាយវាជាមួយនឹងទឹក រួចស្រោចទឹករុក្ខជាតិជារៀងរាល់ថ្ងៃ ដើម្បីឱ្យវាកាន់តែរឹងមាំ និងបង្កើតបាននូវផ្លែឈើដែលមានរសជាតិផ្អែម លើសពីនេះ សំបកស៊ុតក៏ជួយសម្លាប់ខ្យង និងសត្វល្អិតរុក្ខជាតិផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm4HSFLXFjVHR3uflNKsuDIXkxiWXhJsvIeQxB_QZN4meiNdzaU642YfNuFgxjz6u94Qsmb5z4eqGGpNJMaE5EPWLFXZ0GnGQ72dspvnAdKAltvztUsPJ14w1b0YfkUeFHK7x4obInlEtsAG80QwsYEQ23IV3el80qJ32fsJJahVT18jkndPFVg0n0iKI/s800/Seedlings-Growing-in-Eggshell-Containers.jpg

៤.សំបកស៊ុតជាអាហារដ៏ល្អសម្រាប់សត្វចិញ្ចឹម៖ សំបកស៊ុតមានជាតិកាល់ស្យូម និងសារធាតុរ៉ែជាច្រើន ដែលអ្នកអាចកែប្រែវាដើម្បីបង្កើនសារធាតុចិញ្ចឹមសម្រាប់សត្វចិញ្ចឹមរបស់អ្នក។ របៀបធ្វើ៖ លាងសំបកពងមាន់អោយស្អាត រួចដាក់ចូលឆ្នាំង បន្ទាប់មកបុក ឬកិនឱ្យម៉ត់ ហើយប្រោះបន្តិចទៅក្នុងអាហារសត្វចិញ្ចឹមរបស់អ្នក នោះសត្វចិញ្ចឹមនឹងមានសុខភាពល្អ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiTgwoEZlTB-GMjr6yAABG5LhMznb_ylxkuLrTaOmNxqqggtISs05thYj2oMAMbsWEB-jkuVpos54aYIV4sk-SBk96vL0zlkqchHDolNN2g9i-rg30Ocnl_6MIpN992sAnM1MZBwsVedMZRj5cxUXfu95N39dGtIHX-Cb0PBrr7-7UeQfdc05gjwUfGsQ/s800/diy-eggshell-powder.jpg

ហេតុអ្វីគេចាត់ទុកថា Hub Island ជាកោះ ព្រោះមានដើមឈើតែ១ដើមគត់?

0

សហរដ្ឋអាមេរិក ៖ បើនិយាយពីការជាប់នៅលើកោះ យើងនឹងគិតថា ពិតជាលំបាកមិនខាន ដោយសារនៅលើកោះមានបរិវេណធំល្វឹងល្វើយ និងគួរឱ្យខ្លាច ។ ប៉ុន្តែយើងនឹងផ្លាស់ប្តូរការគិតបែបនេះ បើបានឃើញកោះគួរឱ្យស្រឡាញ់មួយនៅសហរដ្ឋអាមេរិក ពីព្រោះកោះនេះមានទំហំតូចជាងតារាងបាល់ទាត់ទៅទៀត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhppvAI3lC3FL2-L_rho1MLc7qvqJJo2h00_1JQqBZwEBNtX09tYQE0S8bwCRSHItM7dbKL8lU8KhXpW-w354JD6U4SpBfldJ4HlX8M2re3ZH-ClCDbtv333_VbPrnK158I7sF8zussfqf6dBAQ6VrnRejXPaVnYcXzIgzSptkLCqdTEHv5wpjF42AUJTU/s1200/photo_2024-06-05_15-33-24%20(2).jpg

កោះនេះមានទំហំស្មើនឹងពាក់កណ្តាលកោះ Bishop Rock ដែលគេធ្លាប់បានកត់ត្រាក្នុងឯកសារថា គឺជាកោះតូចបំផុតលើពិភពលោក ។ ប៉ុន្តែនៅឆ្នាំ១៩៨២ កោះ Bishop Rock ស្ថិតនៅប្រជុំកោះ Scilly ប្រទេសអង់គ្លេស ត្រូវបានគេបោះបង់ចោល ទើបធ្វើឱ្យវាបាត់បង់ឋានៈជាកោះតូចបំផុតដែលមានមនុស្សរស់នៅ ។

Just Room Enough Island គឺជាឈ្មោះកោះមានទំហំតូចជាងតារាងបាល់ទាត់ និងតូចបំផុតនៅលើពិភពលោក ហើយវាសាកសមនឹងមនុស្សដែលចូលចិត្តភាពឯកោ ។ វាជាកោះមួយស្ថិតក្នុងចំណោមកោះចំនួន១.៨៦៤ ក្នុងទន្លេ St. Lawrence ដែលជាតំបន់បែងចែកព្រំដែនរវាងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក និងរដ្ឋអនថេរីអូ ប្រទេសកាណាដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg58_nPJma0OJNUHYq56JasUrqO3Y7eWYiNx2Nscj1iX9J5Ihj59Ow7zQ-0InRFfDlkf6V6rY5_hl4_G53htznudcUga2TiwZChNsB051L9WPP4Teeg0ktiRggA0X0qSvnXkztujalfoFOAL-uUKkajj-U6yZxJeHLNBCZY5ZhV7rCytAgkXsdtol7ps-4/s1024/photo_2024-06-05_15-33-24.jpg

ចំណែកប្រវត្តិរបស់កោះនេះបានចាប់ផ្តើមឡើងនៅឆ្នាំ១៩៥០ គឺមានក្រុមគ្រួសារមួយបានសម្រេចចិត្តទិញកោះនេះសម្រាប់ធ្វើជាកន្លែងសម្រាកលំហែកាយក្នុងថ្ងៃឈប់សម្រាកពីការងារ និងគេចពីភាពរញ៉េរញ៉ៃក្នុងទីប្រជុំជន ។

ពីដំបូង វាជាកោះទទេស្អាត និងមានឈ្មោះថា «Hub Island» ប៉ុន្តែនៅពេលគ្រួសារនេះបានចំណាយប្រាក់ទិញកោះរួចហើយ ពួកគេក៏បានសាងសង់លំនៅឋានមួយខ្នង និងដាំដើមឈើ១ដើម ។ ក្រោយមក ពួកគេក៏ផ្លាស់ប្តូរឈ្មោះកោះពី Hub Island ទៅជា Just Room Enough Island វិញ ប៉ុន្តែលំនៅឋានគួរឱ្យស្រឡាញ់នៅលើកោះបានធ្វើឱ្យភ្ញៀវទេសចរជាច្រើននាក់ចាប់អារម្មណ៍យ៉ាងខ្លាំងពេលពួកគេឃើញវា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcYPqXmD1RMZOCrUcFvAUGQZUKemSqDho0IglRuNcpULrxO3ulrZ4pvES2FLOcEUsvv01XRnXJcZ30auiNefeMRo7tg0QTOtCvFwbHSQw0R_d-sSg6o61-_Jnj-Z04kOSNF9xyO-4_a3NvV1qazmDXxey0s4wZJvkne1YV3o09E6nvXaCnUwE2nUEYqiY/s800/photo_2024-06-05_15-33-25%20(2).jpg

មនុស្សភាគច្រើនអាចឆ្ងល់ថា ទីកន្លែងនេះមានទំហំតូចជាងតារាងបាល់ទាត់ តើអាចហៅថា «កោះ» ដោយរបៀបណា? បើតាមឯកសារបញ្ជាក់ថា ទីកន្លែងមួយអាចហៅថាកោះបាន គឺត្រូវមានចំណុចមួយចំនួនដូចខាងក្រោម ៖
-កោះត្រូវតែស្ថិតនៅលើទឹកពេញមួយឆ្នាំ
-នៅលើកោះត្រូវមានដើមឈើ យ៉ាងហោចណាស់ ១ដើម ។

ហេតុនេះ គេចាត់ទុកថា កោះ Just Room Enough Island មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាកោះមួយ ដោយសារវាមានគ្រប់ចំណុចទាំងអស់ ដូចជា ៖ មិនលិចទឹក និងមានដើមឈើ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ8k-luu7qrNBB_1iruvhz6SA6_34E0wOfuYQOTPewKIfoDmLaJW2fNxDAZmdQ-DxQqI9TxaooEX5-WQRRYjZom-yVhl_bwHC9mfLzMYaL1Ewb49j7bjYu0dDJcOUbEhukBeoPnHd-aQYw9feKsTRwWMc_QcyJhjYc1r6CyW88ye4IrjX6Kotxx2njq_4/s1000/photo_2024-06-05_15-33-25.jpg

ទេព បូព្រឹក្ស និង ជី ដេវីត ចេញមកបញ្ជាក់កម្មវិធីរបស់ខ្លួន ខណៈបានលើកឡើងថា «អ្នកធ្វើមិនដូចអ្នកថា»

0

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាកម្មវិធីសម្ពោធ វីដេអូចម្រៀងរបស់ ទេព បូព្រឹក្ស និងជី ដេវីត កាលពីកន្លងទៅនេះមានការវែកញែកបន្ទាប់ពី ម៉ៃ សុគន្ធ ចេញមករិះគន់កម្មវិធីគ្មានទឹកសុទ្ធឱ្យអ្នកចូលរួមផឹក។ យ៉ាងណាមិញ ថ្មីៗនេះ ទេព បូព្រឹក្ស និង ជី ដេវីត បានចេញមកនិយាយពីកម្មវិធីរបស់ខ្លួនត្រូវមានការអធ្យាស្រ័យខ្ពស់ព្រោះ «អ្នកធ្វើមិនដូចអ្នកថា»។ តារាចម្រៀងរូបនេះក៏បានលើកឡើងទៀតថារាល់មតិផ្សេងៗមិនធ្វើឱ្យអ្នកទាំងពីរក្នក់ចិត្តអ្វីនោះទេ បើសិនមានចន្លោះខ្វះខាតណាមួយនោះកម្មវិធីក្រោយៗទៀតពួកគេនឹងធ្វើឱ្យកាន់តែល្អជាងនេះថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi73Pf-VGOoWYbFZX-wFX6EMOD325xWENYsJZtMTlYmULSs7yYZVlTpDqb36_pXAFUK72jd8fDUcbnRZvO3Pw5yoxuUhV8nBpI-NMRBAss3k7fyE2hbYnfrYwnxfzCRO6YTXzm6r63ZuZP8LYopf3Dwk28WLGNspYOfCzQ1XiiA8bFiP6b3qxZ_x8_n6lo/s960/image_2024-05-27_11-53-48.png

តាមរយៈការ Live នៅលើបណ្តាញសង្គម Instagram ទេព បូព្រឹក្ស បាននិយាយប្រាប់អ្នកគាំទ្រថា នៅថ្ងៃចុងក្រោយមុនកម្មវិធីមានអ្នកចង់ទិញសំបុត្រជាច្រើនចូលរួមទៀត ឃើញមានកៅអីចន្លោះៗ ដោយសារតែខ្លាចហប់ នៅពេលថែមភ្លើងនៅលើឆាកវាជះមកហើយកន្លែងហលម៉ាស៊ីនត្រជាក់ខ្លាចទប់ជាមួយមនុស្សអត់ជាប់ខ្លាចក្តៅខ្លាំងទើបកំណត់អ្នកចូលរួម។ ម៉្យាងទៀតច្បាប់របស់យើងមុនចូលសូមឱ្យអ្នកចង់ពិសាទឹកអីគាត់អាចចេញមកក្រៅពិសាបាន របស់ញុំា របស់ទឹកអីមិនអាចយកចូលទៅក្នុងបានទេ ខ្លួនគិតគ្រប់សព្វដាក់មនុស្សច្រើនពេលខ្លាចក្តៅពិបាក ស្លៀកពាក់បែបបុរាណ ហើយមានភ្លើងឆាកបាញ់មកទៀត»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPCebsCjUJzAPHr_5OfugeJ6CEtufMwP0X8Y4JkpiVpgpJL-sPOyl_kgiEWBC-prWTUe3IgkDSLx1BK4jGvf8Esut2YcuySDnl9KCHw2uMqSDCSYS70P03ET_hGr0o7CmU2yfYLOxFu1PoWD1vQsuuMajI-G5AFyamxyIsJBnSUR6N-P_IPQ8f_7_tshk/s2048/image_2024-05-27_11-53-50.png

ជីដេវីត បានចេញមកបន្ថែមដែរថា «និយាយឱ្យស្រួលយល់យើងត្រូវការភាពអធ្យាស្រ័យខ្ពស់ ព្រោះអ្នកធ្វើមិនដូចអ្នកថា ទី២ច្បាប់ក្បួនខ្នាតដែលយើងធ្វើមិនមែនចំណង់ចិត្ត ចង់ធ្វើដោយខ្លួនឯងចង់ធ្វើមិចក៏បាននោះទេ ដោយសារតែកម្មវិធីរបស់ខ្លួនមានគណអធិបតី មានជំទាវរដ្ឋមន្រ្តីចូលរួម បែបលក្ខណៈផ្លូវការ។ ជី ដេវីត ថាមួយទៀតក៏ជាកំហុសរបស់ខ្លួនដែរទាក់ទងត្រង់ថាអ្នកទាំងពីរជាក្បាលម៉ាស៊ីន ប៉ុន្តែយើងមិនអាចគ្រប់គ្រង១០០%ទៅលើមនុស្សទាំងអស់គ្នាបាននោះទេ ជាពិសេសយើងមិនបន្ទោសអ្នកស្ម័គ្រចិត្តឬក្រុមការងារដែលធ្វើការជាមួយខ្លួនដែរដោយសារតែជាទំនួលខុសត្រូវខ្លួនឯងខ្វះខាតយើងនឹងកែប្រែ ប៉ុន្តែបើឱ្យបន្ទោសក្មេងៗដែលជួយគាត់ដាក់ទឹកតាមខ្លួនយកឱ្យគ្នាឱ្យអ្នកណាអ្នកណីក្នុងករណីណាមួយមិនអាចបន្ទោសគាត់បានឡើយ គាត់ចំណាយកម្លាំងកាយចិត្ត ទោះបីបានថវិកាតិចតួចក៏ដោយក៏គាត់ជាការរួមចំណែកដើម្បីលើកស្ទួយវប្បធម៌។ ដូច្នេះហើយទើបលោកមិនប្រកែកអ្វីទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkWvErTFaAoxL42zI5jD93VpH74moY60gALswXIRLGZTc287vKZAQI3AxTFGJWFnEsAPVsoKoU-wNizIDFhC3KEyvmoKLoOw1U_ra01HBZoKbxrBDcQ7VqDug1Of_UnDpCxWjuNoEayQMHghW2xipkNXAlfGdqrVSBV4WciwQ7hCIi2NhIjKOmZinuBtk/s2048/image_2024-05-27_11-53-53.png

តារាចម្រៀងដ៏ល្បីរូបនេះ លើកឡើងទៀតថា មិនអាចបន្ទោសលើមតិយោបល់ផ្សេងៗដូចគ្នាព្រោះជាធម្មតាមនុស្សយើងមានកម្រិត មិនអាចឱ្យអ្នកចូលរួមពេញចិត្តទាំងអស់បាននោះទេហើយក៏មិនប្រកែកថាយើងមិនខុសដូចគ្នា។ ជី ដេវីត ថាកម្មវិធីជោគជ័យហើយអ្វីដែលយើងខាតមានមនុស្សដែលមិនយល់ពីបញ្ហាហ្នឹងហើយលើកយកបញ្ហាហ្នឹងមកធ្វើជាបញ្ហាធំ ប៉ុន្តែអ្វីដែលយើងចំណេញថ្នាក់ជាតិរបស់យើង ទី១យើងចំណេញវប្បធម៌ ទី២យើងចំណេញមុខមាត់ទាក់ទងនឹងនិងលើកតម្កើនផ្សេងៗដែលយើងចំណាយថវិកាទៅដើម្បីជាគោលដៅរបស់យើងបានសម្រេច។
ករណីលើកក្រោយលោកនឹងកំណត់សញ្ញាជៀសវាងក្នុងករណីដែលមិនអាចបំពេញចិត្តអ្នកណាគេបាននឹងព្យាយាមជៀសពីគាត់ ហើយកម្មវិធីក្រោយៗនឹង ជម្រើសមែនទែននិងធ្វើឱ្យផ្ចិតផ្ចង់ជាងមុន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinbNDq5lHkY0BkEbTialZ21-v4P6eoL6nsfJ6PriFnPyU7NO7bkB9p7Eh6FAchBR3GVDgCCjmxlDZtPnlOoVGdNDCeJbQuOreHHKH411lyzCC7oEhIDKt2zGryFk3qQyo8ZCbtT4RJwZUltng_o2-w-Xgl8zvBL3D4G9mQ2oXu8LCQHue0SgC1e7rehVs/s2048/image_2024-05-27_11-53-57.png

HyunA រាសីស្រុតចុះដោយសារគូស្នេហ៍ថ្មីជាប់ពា.ក់ព័ន្ធរឿងអាស្រូ.វ Burning Sun

0

នៅថ្ងៃទី៤ ខែមិថុនា តារាចម្រៀង HyunA បានប្រកាសជាផ្លូវការនូវកាលវិភាគសម្រាប់ការប្រគំតន្រ្តីរបស់ខ្លួន ដែលនឹងប្រព្រឹត្តនៅអាម៉េរិកខាងជើង។ យោងតាមការបង្ហោះរបស់ HyunA នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Instagram តារាចម្រៀងរូបនេះនឹងចាប់ផ្តើមដំណើរទេសចរណ៍នៅទីក្រុង Dallas នៅថ្ងៃទី៧ ខែសីហា។ ទោះយ៉ាងណា ការប្រកាសនេះ HyunA ត្រូវប្រឈមមុខនឹងមតិប្រតិកម្មថា«គ្មានអ្នកណាទៅមើលនាងនោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXoFvMLCIibewqYEUdUD7eSqDImv6sTmfMlBrMdYwZM2-4vet0PiUJ5eJqlRVDMnZaGPTUjjpXSr-wzQWHl6JeHYjboKcc-z5SeN2u0GediS6vdIeLntWpDHs0WJ-t5D-ptbOl3vEzacSoxrCobdz_Wjd1whU9zcevWkQ05IrfDrI3rg1pkts_0CjgYMU/s800/image_2024-06-05_09-29-22%20(2).png

តាមការប្រកាសរបស់ HyunA ការប្រគំតន្រ្តីរបស់នាងមានឈ្មោះថា «My Attitude» Tour 2024 នឹងត្រូវបានធ្វើឡើង នៅហ៊ូស្តុន (ថ្ងៃទី៨ ខែសីហា) ញូវយ៉ក (ថ្ងៃទី១០ ខែសីហា) តូរ៉ុនតូ (ថ្ងៃទី១៣ ខែសីហា) ទីក្រុងឈីកាហ្គោ (ថ្ងៃទី១៤ ខែសីហា) ឡូសអេនជឺលេស (ថ្ងៃទី១៧ ខែសីហា) ទីក្រុងស៊ីថល (ថ្ងៃទី២០ ខែសីហា) និង Berkley (ថ្ងៃទី២១ ខែសីហា)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXOJTv-wahmWDEsQ6XBukuzOKudTQXmdPxA4F0VBxf72HfrMCclHlg1p0MoO99svc-L6y1yN_xRA2Q9uXPCJxQEQCBVfGtAcXgo1WFQRgcfY4LKIRwriNXl95ehA1Et_XTVO8KyLTlIc5pbUi0oCsiuB5OVbv4FjGvCl_idOGHDTP6hpHa-B85vQhwAuE/s806/image_2024-06-05_09-29-22%20(3).png

ជាធម្មតានៅពេលតារាចម្រៀង Kpop ប្រកាសពីការប្រគំតន្រ្តីរបស់ខ្លួននឹងមានការគាំទ្រត្រៀមចាប់ទិញសំបុត្រចូលរួមមិនខាន ប៉ុន្តែលើកនេះការប្រកាសពីការប្រគំតន្រ្តីរបស់ HyunA អ្នកនិយមលេងអ៊ីនធឺណិតមិនមានមតិប្រតិកម្មល្អនោះទេ ពួកគេបានលើកឡើងពីទំនាក់ទំនងដ៏ចម្រូងចម្រាសរវាង HyunA និង Yong Junhyung អតីតសមាជិកក្រុម HIGHLIGHT ដែលបានជាប់ពាក់ព័ន្ធនឹងរឿង «Burning Scandal» ដ៏ល្បីក្នុងឆ្នាំ ២០១៩។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUgjCmqELKl6NOw6zs2v_UYbmWQQz5DTJmAoo26FiAj2okwUn2gorq1mE4tZkrC05upI5PEXXdOa1DTvBS9sWJbkWq7NFqquH7T-Cr8k5bluN_sEkYN2mvBlBzgB1TpgUnmle3JBBBfTIunjM0x2dN14ipcK2gjGdjl9PmM3TRq8U3dj2WqaitQurMBXY/s925/image_2024-02-12_14-03-23.png
អ្នកនិយមលេងអ៊ីនធឺណិតបានសម្តែងការខកចិត្តចំពោះការប្រកាសនេះ ហើយថែមទាំងបានបញ្ជាក់ពីការមិនចង់ចូលរួមការប្រគំតន្ត្រីរបស់នាង ដោយសារតែទំនាក់ទំនងរបស់នាងជាមួយ Yong Junhyung ។ អ្នកខ្លះបានលើកឡើងអំពីភាពយន្តឯកសារថ្មីបំផុតរបស់ BBC ដែលបានបំភ្លឺរឿងអាស្រូវថ្មីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRylUFayCn2UUBH4-KOok7pLeNp6ymANv7o2LDOPrTeWXTDSStW3cTI-w5UqSfQitVpFRBy3ieJvOrIWwgho8g2vvVhepw1JMQQGILsm5wQpKYePBhCxZU_WlOO4xGdBFhciBAaKPUa0PyiG1nIdOOB-AWTe-fe8nJ0jgtGqJuO2XuVEsFG4Yr3RkcOCQ/s1800/image_2024-06-05_09-29-20.png

កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ តារាចម្រៀង HyunA បានបង្ហាញទំនាក់ទំនងស្នេហាជាសាធារណៈជាមួយ Yong Junhyung ។ ការប្រកាសទំនាក់ទំនងនេះបានធ្វើឱ្យតារាចម្រៀងរូបនេះធ្លាក់ចំនួនអ្នកតាមដាននៅលើគណនី Instagram របស់ HyunA បានថយចុះពី ១៨,៤ លាននាក់ មក ១៨,២ លាននាក់ត្រឹមរយៈពេលខ្លី ខណៈពេលនេះនាងនៅសល់អ្នកតាមដានជាង១៧លាននាក់ប៉ុណ្ណោះ។ មិត្តប្រុសរបស់នាងមានភាពចម្រូងចម្រាសដោយសារការជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មផ្លូវភេទ។ ទោះបីជា Yong Junhyung មិនបានចូលរួម ប៉ុន្តែរូបគេបានទទួលវីដេអូ និងបាននិយាយដោយសម្តីមិនសមរម្យ៕

អេននី ហ្សាម បញ្ជាក់រឿងបែ.កគូស្នេហ៍ភេ.ទដូចគ្នាមិនមែនជាការសម្តែង ហើយគ្មានថ្ងៃវិលបកក្រោយ

0

អតីតតារាចម្រៀងក្នុងទ្រនំថោន អេននី ហ្សាម ចេញមកបញ្ជាក់រឿងបែកបាក់គូស្នេហ៍ជាភេទដូចគ្នាមានឈ្មោះ Nona Ra ដែលជាអ្នកសិល្បៈដូចគ្នាថាការបែកគ្នានេះមិនមែនជាការសម្តែងនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ អេននី ហ្សាម បានសង្កត់ធ្ងន់ថា បែកគឺបែកហើយគ្មានផ្លូវបកក្រោយនោះទេទោះបីហ្វេនៗសោកស្តាយចំណងស្នេហ៍របស់ពួកគេក្តី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZsSgavRElher4blVqiyKby7X4jCRR9UncwiF6Pje5MxSiAQ8lmWDgKiaTGgYW34XGvmvr_1VukpHoX0jFvSwxEyRT6QBWL9BOHqq4nMafQYRsXciparnj6w3WA1RnB90LvITLEqxRod0gayT_ZwVOymQR5bXA7YujFp2rLKy1TtCPj4CagfnmNqODlgw/s2048/image_2024-06-04_16-30-14.png

ធ្លាប់ជាគូស្នេហ៍ដែលមានភាពផ្អែមល្ហែមស្អិតរមួតទៅណាមួយជំហ៊ានក៏ទៅជាមួយគ្នាអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីអតីតតារាចម្រៀង អេននី ហ្សាម ចេញមកប្រកាសបែកគូស្នេហ៍ជាភេទដូចគ្នាកាលពីថ្ងៃទី២១ ឧសភា។ ចំណងស្នេហ៍ប្រេះឆានេះ អេននី ហ្សាម បង្ហើបថានាងគ្មានសមត្ថភាពគ្រប់គ្រាន់មើលថែគូស្នេហ៍ ប្រច័ណ្ឌ ហួងហែង គូស្នេហ៍ខ្លាំងពេកទើបនាងនិង Nona Ra មិនអាចបន្តទៅមុខទៀតបានខណៈចំណងស្នេហ៍អ្នកទាំងពីរមានអាយុកាលជាង៣ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjMAnYsH6QVdhxGEUvgfZmFELzp5XSv9S0qSyHfRRA5zvWsCqHVG_mpBOn-4H8X7Lu2G_i9FmhHS94AeB9eQ6qW1W7swo9GejT_ygWQtV1HNVDSqrq7acvmKceZjFQo9Dntq8E1ViumN3DspQ5M1fgNnw-oV8WrRf21-r6igg_CSX_WYoefM6HsAGxbDw/s2048/image_2024-05-21_15-00-46%20(2).png

ប្រកាសបែកគ្នាមួយរយៈ ម្ចាស់បទ «អូនឡប់ៗស្រលាញ់បងដល់ថ្នាក់ហ្នឹង» ចេញមកប្រកាសម្តងទៀតថាការបែកគ្នារបស់នាងនិងអតីតគូស្នេហ៍ គឺមិនបានសម្តែងនោះទេ បែកគឺបែកហើយ ហើយក៏គ្មានផ្លូវជានាគ្នាវិញដែរ។

នៅថ្ងៃទី៤ មិថុនា អេននី ហ្សាម បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមរបស់ខ្លួនថា «ខ្ញុំប្រាប់ម្តងទៀតពួកខ្ញុំបែកគ្នាហើយ បែកមែនទែន អត់សម្តែងទេ ខ្ញុំយល់ថាបងប្អូនមួយចំនួននៅស្តាយនៅចង់អោយត្រូវគ្នា ប៉ុន្តែពួកយើងទៅមុខលែងរួចមែន គ្មានផ្លូវបកក្រោយទេ ចឹងចង់អ្នកណាធ្វើអីធ្វើទៅសិទ្ធិគេ ហើយមិនបាច់បកស្រាយទេ ៣ឆ្នាំជាងនឹង គួរយល់ហើយ មនុស្សមិនល្ងង់មិនភ្លើទេ ផុសលើកចុងក្រោយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBQkd9p-g5nS_PKXzm4VpRzww-H5_bAeL_IQBtexrlP3WI3ZutUZF7OuN8OhnygnoXbJw6mFIQiDtGaFLjRl8lx9e7E2JHLiXztDXt2KaAszim-TD5UPburxpaz0VvAGGryhjM3D_lbCQvf5zx32A7tMXg_ChigO0Mm1rrjoXIy7zsKrffYUmfBwZ7XiI/s2048/image_2024-05-21_15-00-44.png

អេននី ហ្សាម បានបន្ថែមទៀតថា បញ្ជាក់លើកចុងក្រោយ បែកគ្នា 100% គ្មានថ្ងៃដូចដើម ចប់ លែងដឹងលែងឮលែងឃើញ….bye ចឹងសុំបងប្អូនឈប់ខមិនក្នុងផុសគេនិយាយពីខ្ញុំទៀតអី ខ្ញុំសុំ ខ្ញុំមិនអីទេ…រស់ធម្មតា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit0JRE_1_76QPUX1vS4cK773HKr2gJtHBCwVGGg-1pfc2w0lXRANa28C-mX6kyafcB1260S6TD5oURh100EsUNGYihIU-Bk8KfZnoLRef6QgziI6MdBaLbgzUPokAYAmc8Jq6C_jsQkGfNGsfN7JeK6hSSsCtG-ovmAYpn4yAcjvWxvXUaA8TzkbgutKY/s1716/image_2024-05-21_15-00-41.png

គួរបញ្ជាក់ថា កន្លងមកនេះដំណឹងការបែកបាក់របស់ពួកគេបានធ្វើឱ្យអ្នកគាំទ្របង្ហាញការសោកស្តាយយ៉ាងខ្លាំងធ្លាប់តែឃើញពួកគេស្វីតដាក់គ្នាមិនគួរណាត្រូវមកបែកគ្នាយ៉ាងលឿនដូចនេះហើយអ្នកទាំងពីរជាអ្នកសិល្បៈដែលហ៊ានប្រកាសពីទំនាក់ទំនងស្នេហាភេទដូចគ្នាជាសាធារណៈប្រាប់ដល់មហាជន៕

ផ្អើលបាត់ដំបង! ឃាត់ខ្លួនស្ត្រីម្នាក់ដកហូតអាវុធបានជាង ៤០ដើម

0

នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវមុខសញ្ញាសង្ស័យ រហូតឈានដល់ការឃាត់ខ្លួនស្ត្រីម្នាក់ និងរឹបអូសបានអាវុធវែង ខ្លី ជាង ៤០ដើម រួមទាំងគ្រាប់ ២២គ្រាប់ ស្ថិតក្នុងក្រុមទី២៧ ភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-A1PPWCv2KPYYglL4vIohlwrttQ0aRz19-jMuoevvUSLv_NQGYSsgdyA1ogG0DBsyhDCqDCFlpNgDSyD7Ax8rnMUTB55PhXymgbY3hce8xuZXapRlK9C3dDUdy9xGxtxGD7RPKW2vkdUrotxOiCxFBOpLgtV1ucxC3hQVznnvnuD5YBmhN7Hh66DngWY/s1280/8b9fcac902782023c66ff3c1875f4058.jpg

អាវុធវែងខ្លីទាំងជាង ៤០ដើម ដែលដកហូតបាន រួមមាន៖

  • AK៤៧ ចំនួន ១១ដើម
  • M១៦ ចំនួន ៤ដើម
  • M៤ ចំនួន ២ដើម
  • កាំភ្លើង THUNDER X ១ដើម
  • កាំភ្លើងខ្យល់ ៥ដើម
  • កាំភ្លើងរឡូ ១ដើម
  • កាំភ្លើងវែងបាញ់សត្វ ១៦ដើម

លើសពីនេះក៏នៅមានបង់ AK ២៩បង់, M១៦ ចំនួន ១៤បង់, គ្រាប់AK ៤៧, M ១៦, ៩ MM , គ្រាប់ ៣៨០ សរុបចំនួន ២២គ្រាប់ និងសម្ភារកែច្នៃមួយចំនួនទៀត។

បច្ចុប្បន្ន ស្ត្រីដែលជាជនសង្ស័យ ត្រូវបានសមត្ថកិច្ចយកទៅសួរនាំ និងកំពុងអនុវត្តនីតិវិធីច្បាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb6Mei2A8wfkaAqIT2yiHHooJe42ceSNDsfPjNC-g4EvWbZloM58ycGUhwuwOOsbu6OYl8N04-DLakWHmafPVZ6dJL07gCm_-H9vftuciOmVVZ0hMs5c1bmF9t3I52rO05McAluYWpcGF4FaWWoJsiaqwXbJBy9eXh2uE5BzwBAbwW3fkIJwt_WjwHRcE/s1280/57eb39b81b99a9f5a53e954ddfcc558a.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7Q2xUP-VmGEHbz_WpSmjHucabalgTctPwLnJYqAnS6OEncxb3GIdyOrdT1_IGfm4Y15KseeMdsOsuylI-m35UCL2QlZtGeAll1yANFpPfgQZim3Tv5V3gVdsejgsXVDMD_uzc5vrbc7ED55cNEGMKCRZSJihVreRRImkF8_H7ifoJB3qUcG5mV3N_2UQ/s1280/e67486b1dc8cd3b79887db5881e336e3.jpg

ប្រទេសជប៉ុនបានចេញច្បាប់ថ្មីហាមឃាត់ការផឹកស្រាពេលយប់នៅកន្លែងសារធារណៈ

0

បរទេស៖ ខេត្ត SHIBUYA របស់ប្រទេសជប៉ុន ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមបំផុតមួយក្នុងទីក្រុងតូក្យូ បានហាមឃាត់ការផឹកស្រានៅកន្លែងសាធារណៈចាប់ពីម៉ោង ៦ ល្ងាចដល់ម៉ោង ៥ ព្រឹកជារៀងរាល់ថ្ងៃ ដើម្បីទប់ស្កាត់អាកប្បកិរិយាមិនល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheCa-p1MLPWY7-iZn-3oEHfa3uMeocqQgaC4o8FxEqMLW2pgBYb_5neHmDveGDNtoOw69BDQdH8py5VHyB03IowBqaX3UpOJXC8A9JxxIATq6cqyWSNoMJQnTOEc7Kgbz5V28_9GIHFycvblBJA9GUdwh88di87Gj4TlTadQJ0U0FodoGSaNVqT7cAP9I/s1024/Japanese-nomikai-Japans-toxic-drinking-culture-1024x640.jpg
យោងតាម CNN វិធានការនេះត្រូវបានគេរំពឹងថានឹងចូលជាធរមានក្នុងខែតុលា ក៏ដូចជាហាមប្រាមការពិសាគ្រឿងស្រវឹងនៅតាមដងផ្លូវ ឬតាមទីសាធារណៈក្នុងទីក្រុង Shibuya ចាប់ពីម៉ោង ៦ ល្ងាចដល់ម៉ោង ៥ ព្រឹកជារៀងរាល់ថ្ងៃ ហើយអាយុស្របច្បាប់ក្នុងការផឹកស្រានៅប្រទេសជប៉ុនគឺ ២០ ឆ្នាំឡើងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4M9dqKUpj2zQlEviNbp-SSqKtJiQD4r9WFbeNPWkUHoW9WLwswXnPBv6bomxXPT0D4jlE6XRxoiE1rAQICiCvwAcHKVTN5f3t1somirhIPdn-q471a9LD3ltPPAALNYDJdCeBT0FxCsJdvSigRCkLeC80oWUTVeG5Xb18Bv3BS4yjoZPkvXyt6EdY-48/s1200/photo_2024-06-05_14-28-31.jpg

Ken Hasebe មេដឹកនាំខេត្ត SHIBUYA បាននិយាយថា កាលពីមុនទីក្រុងនេះក៏ធ្លាប់បានចេញបទប្បញ្ញត្តិមួយ ហាមប្រាមការផឹកស្រាពេលយប់នៅតាមដងផ្លូវ និងសួនច្បារក្នុងអំឡុងពេល និងព្រឹត្តិការណ៍មួយចំនួនដូចជា Halloween និងថ្ងៃឈប់សម្រាកចុងឆ្នាំផងដែរ ដោយមនុស្សអាចផឹកបានតែនៅក្នុងបារ និងភោជនីយដ្ឋានប៉ុណ្ណោះ។ ទោះជាយ៉ាងណាថ្មីៗនេះ បទប្បញ្ញត្តិនេះគឺហាមប្រាមពលរដ្ឋមិនឱ្យផឹកស្រាពេលយប់ជារៀងរាល់ថ្ងៃតែម្តង ទោះបីនៅកន្លែងសារធារណៈ ឬហាងស្រាក៏ដោយ ដោយជំនួសមកវិញនូវភេសជ្ជៈផ្សេងៗក្រៅពីស្រា នៅក្នុងភោជនីយដ្ឋានដើម្បីទប់ស្កាត់អាកប្បកិរិយាមិនល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA6aoYXhT29sKhzguOcqANieEoWPDRYiYTGi_burf7wTK1v6X91QBdpge9VCCtAACeGCqLHQTvFK8Dl4T-jlMQamMXZ0CZ-ALrOymU2K7hdAYY3vXT_SysIMNS_ex9rpxyuwFPZNhAWyzoZvDcSaYXazrxl94DMr2CN1jk_myJ0fKFKmKNGVf9xJx_TEE/s1280/photo_2024-06-05_14-29-45.jpg

លោក Hasebe បានបន្តទៀតថា អាជីវកម្មក្នុងស្រុកបានគាំទ្របទប្បញ្ញត្តិថ្មីនេះ ហើយលោកក៏បានប្តេជ្ញាចិត្តដើម្បីហាមឃាត់ជាអចិន្ត្រៃយ៍ផងដែរ។ ទីក្រុង Shibuya គឺជាកន្លែងទាក់ទាញដ៏ល្បីល្បាញបំផុតរបស់រដ្ឋធានីដូចជា Meiji Shrine, Yoyogi Park និង Shibuya Crossing ដែលត្រូវបានគេនិយាយថាជាផ្លូវបំបែកដ៏មមាញឹកបំផុតនៅក្នុងពិភពលោក។ គួរបញ្ជាក់ដែរថា មូលហេតុដែលធ្វើឱ្យមានបទបញ្ញត្តិទប់ស្កាត់ការផឹកស្រាពេលយប់ គឺដោយសារកន្លងទៅភ្ញៀវបរទេសនៅទីនេះមានកំណើនច្រើនលើសលប់ បណ្តាលឱ្យប៉ះពាល់សណ្តាប់ធ្នាប់ក្នុងទីក្រុង ក៏ដូចជាមានជម្លោះជាមួយអ្នកស្រុក រួមទាំងការចោលសំរាមកំប៉ុងជាច្រើនតាមដងផ្លូបបន្ទាប់ពីពួកគេផឹកស្រា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY96SC4lDqZI1kQua20Pdx-qDaBoZjYNrP0t4awFZmeH6hmeyYIYe5IUy5JiAENwmQISHBBVQwXQv_yDE2-KUVfH0j_lw4v_Y0Uwbcp7BrVzk8Pmg5APQeSbd2xAbG-9GSVCOjFMK4vV0vGfyzI6RIAbXAMD_WIsBZiNM5OPMv5YPJ1ViAYjaMPlschkw/s2048/skynews-japan-drinking-generic_5868061.jpg