ចុមយក្សស្ងាត់ៗ! G-Dragon ត្រូវបានតែងតាំងជាសាស្រ្តាចារ្យពិសេសមួយនៅសាកលវិទ្យាល័យនេះ
កូរ៉េខាងត្បូង៖ បន្ទាប់ពីបាត់មុខមួយរយៈពីការចោតប្រកាន់ពាក់ព័ន្ធនឹងគ្រឿង.ញៀន ហើយទាមទារបានភាពស្អាតស្អំមកវិញ មេក្រុម BigBang គឺ G-Dragon ថ្មីៗនេះស្រាប់តែបង្ហាញខ្លួននៅក្នុងកម្មវិធីផ្លូវការមួយ ដោយស្នាមញញឹមបន្ទាប់ពីត្រូវបានតែងតាំងជាសាស្រ្តាចារ្យពិសេសនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រជាតិ និងបច្ចេកវិទ្យាកូរ៉េកម្រិតខ្ពស់ (KAIST)។
យោងតាម Koreaboo កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នេះនាយកនៃសាកលវិទ្យាល័យបានតែងតាំងតារា K-pop G-Dragon ជាសាស្រ្តាចារ្យក្នុងគោលបំណងពង្រីកការប្រកួតប្រជែងជាសាកលនៃវប្បធម៌កូរ៉េដោយបញ្ចូលជាមួយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលត្រូវបានអភិវឌ្ឍនៅ KAIST ទៅជា K-content។ ដូច្នេះតារាវ័យ ៣៥ ឆ្នាំរូបនេះនឹងចូលរួមចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ក៏ដូចជាបង្រៀននិស្សិតបរិញ្ញាបត្រក្នុងវគ្គសិក្សាមួយរបស់ KAIST រយៈពេល ២ ឆ្នាំចាប់ពីថ្ងៃទី៤ មិថុនា ២០២៤ រហូតដល់ថ្ងៃទី៤ មិថុនា ២០២៦។
ការសិក្សានេះគឺផ្តោតសំខាន់ទៅលើការបង្រៀនទាក់ទងនឹងការអភិវឌ្ឍបច្ចេកវិទ្យាថ្មី បញ្ចូលទៅក្នុងវិស័យវប្បធម៌របស់កូរ៉េ ដើម្បីពង្រឹងវប្បធម៌កូរ៉េលើឆាកអន្តរជាតិ។ ក្នុងថ្ងៃដដែលនោះ G-Dragon ក៏ទទួលបានងារជាទូតសុឆន្ទៈរបស់វិទ្យាស្ថាន KAIST ផងដែរ។ តារារូបនេះបាននិយាយថា “ខ្ញុំមានកិត្តិយសណាស់ដែលបានធ្វើជាសាស្រ្តាចារ្យរបស់ KAIST ដែលជាសាលាដែលបង្កើតនូវទេពកោសល្យផ្នែកវិទ្យាសាស្ត្រជាច្រើន។ ខ្ញុំទន្ទឹងរង់ចាំជាយូរមកហើយ នៅការសហការគ្នាដ៏អស្ចារ្យរវាងអ្នកជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យាល្អបំផុត និងអ្នកជំនាញការកម្សាន្តរបស់ខ្ញុំ”។ 
គួរបញ្ជាក់ដែរថា KAIST គឺជាសាកលវិទ្យាល័យស្រាវជ្រាវជាតិដែលមានទីតាំងនៅ Daejeon ប្រទេសកូរ៉េខាងត្បូង បង្កើតឡើងដោយរដ្ឋាភិបាលកូរ៉េខាងត្បូងក្នុងឆ្នាំ ១៩៧១ ជាស្ថាប័នសាធារណៈ វិទ្យាសាស្ត្រ និងវិស្វកម្មដំបូងគេរបស់ប្រទេស។ សាកលវិទ្យាល័យនេះគឺជាផ្ទះសម្រាប់និស្សិតពេញម៉ោងជាង ១០,០០០ និងអ្នកស្រាវជ្រាវមហាវិទ្យាល័យចំនួន ១,៣០០ នាក់៕













គ្រប់គ្នានៅ វឌ្ឍនៈ ប្រ៊ូវើរី ព្រមទាំងអតិថិជន ដៃគូសហការអាជីវកម្មរបស់យើង តែងតែដក់ជាប់ជានិច្ចនូវទស្សនៈជោគជ័យរួមគ្នា ឆ្ពោះទៅមុខទាំងអស់គ្នា និងបំផុសស្មារតីខ្មែរតែមួយ ខ្មែរស្រលាញ់ខ្មែរ ខ្មែរធ្វើបាន រហូតយើងសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់ដូចថ្ងៃនេះ។ ពួកយើងក៏សូមអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងអតិថិជននៅទូទាំងប្រទេសដែលជឿជាក់លើផលិតផលផល និងចូលរួមគាំទ្រគ្រប់បេសកកម្មរបស់យើង។ វឌ្ឍនៈ ប្រ៊ូវើរី នឹងបន្តឆន្ទៈដ៏មុតមាំទាំងការផលិតនូវផលិតផលដែលមានគុណភាពខ្ពស់ និងការលើកស្ទួយកិត្តិយសកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ។” 
.jpg)
.jpg)
.jpg)
.jpg)




















