Home ព័ត៌មានអន្តរជាតិ ហ្វីលីពីនជម្លៀសពលរដ្ឋចេញពីតំបន់ភ្នំភ្លើង និងលុបចោលការហោះហើរ

ហ្វីលីពីនជម្លៀសពលរដ្ឋចេញពីតំបន់ភ្នំភ្លើង និងលុបចោលការហោះហើរ

25
0

ប្រទេសហ្វីលីពីន ៖ អាជ្ញាធរហ្វីលីពីនបានជម្លៀសពលរដ្ឋរស់នៅក្បែរភ្នំភ្លើង និងលុបចោលជើងហោះហើរផងដែរ ក្រោយពីភ្នំភ្លើង Kanlaon ដែលស្ថិតនៅចំណុចកណ្តាលប្រទេសហ្វីលីពីន បានផ្ទុះជាថ្មីរយៈពេល៦នាទី កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ។

សារព័ត៌មាន Bloomberg រាយការណ៍ថា ភ្នាក់ងារតាមដានគ្រោះមហន្តរាយជាតិរបស់ហ្វីលីពីន បានប្រកាសដាស់តឿនពលរដ្ឋអំពីគ្រោះថ្នាក់បណ្តាលមកពីការផ្ទុះភ្នំភ្លើង Kanlaon កម្រិត២ ក្នុងចំណោម៥កម្រិត ព្រមទាំងបញ្ជាក់ថា ភ្នំភ្លើងនេះបានផ្ទុះនៅត្រង់ចំណុចកំពូលស្ថិតនៅប្រជុំកោះ Negros ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7wvuNTwkW3EqvmpFVAWeF3KO-QTdH7WJHN97GvSFVJhpsSfhkaX0rjAK9Q1CFR0Fwh1Y5DPLpRPn0VRYgdErnrLTRY1FEt9J59Jj9BCHeAJYaK7PYcD14nUkjM88yda4vCHsN_pTAVWMW3Y4Ede2bpNpIDnkEcQo9IPRUZJXUyXd0-QbEJHw7mfbwHWo/s1280/photo_2024-06-05_13-57-22.jpg

វិទ្យាស្ថានផ្នែកភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីនបានបញ្ជាក់ក្នុងរបាយការណ៍ចុងក្រោយ ដែលចេញផ្សាយកាលពីថ្ងៃទី៣ ខែមិថុនា ថា ការផ្ទុះភ្នំភ្លើងនេះបានបង្កើតផ្សែងភ្លើងសាយភាយឡើងទៅលើបរិយាកាស រហូតដល់ជាង៥គីឡូម៉ែត្រ ហើយវាបង្កើតកំដៅចាប់ពី២គីឡូម៉ែត្រ ទៅ៣គីឡូម៉ែត្រ ចុះពីលើភ្នំទៅទិសខាងត្បូង និងទិសអាគ្នេយ៍ ។ កំដៅនេះលាយឡំជាមួយឧស្ម័នក្តៅខ្លាំង, ផេះ និងកំទេចថ្មភ្នំភ្លើងដែលផ្ទុះចេញមក និងហូរទៅបរិវេណជុំវិញភ្នំយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYQldUHuoo34Awt0oFfEYKh4se8Anzt_0GyEB_9_LzZRBCcpkjLEoQq6l6vaMU_qrtAr2ChfX_UcnhAtzPKMxfdV8LIIxPMv8CZOQDnWbmOAmivPJPZscDMMWFtxDerh51NIgtIX4jt3b8UysjvhuGCv3vTn8v_EpzxSFQtNCODm095hHA0-FvPo6_f_U/s810/photo_2024-06-05_13-57-14.jpg

កន្លងមក អាជ្ញាធរហ្វីលីពីនពុំបានប្រកាសឱ្យពលរដ្ឋជម្លៀសចេញពីតំបន់ភ្នំភ្លើងទេ ប៉ុន្តែលើកនេះ ភ្នំភ្លើង Kanlaon បានផ្ទុះអស់រយៈពេល៦នាទី និងបណ្តាលឱ្យកំទេចភ្លើងធ្លាក់រាយប៉ាយនៅបរិវេណជុំវិញ ទើបអាជ្ញាធរបង្កើនការជម្លៀសពលរដ្ឋ យ៉ាងហោចណាស់ចំនួន២.៨០០នាក់ ទៅកាន់ជម្រកបណ្តោះអាសន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXG85s8Kjl59DoKKEVtDAnQDlaCvwjl3I4V-dXn0pEGruXB8AvnCLFWrBJB7RZyqq_bD4ePM8uCjIPkEkgMCSbeDIV-UT9MNVZ228lfAdpVcn9NQUUWHJphXzlx4iiWCTZ8igH7gKLIqb7IV_voxO6M55CUBbkJeZGBMY7F9QTXY_qSqd9rmp8YHs_AJ4/s1280/photo_2024-06-05_13-57-11.jpg

សារព័ត៌មាន GMA News របស់ហ្វីលីពីនរាយការណ៍ថា លោក Jose Subasco អភិបាលក្រុងខាឡេអន បានបញ្ជាឱ្យជម្លៀសពលរដ្ឋរស់នៅក្បែរតំបន់ភ្នំភ្លើង ប្រមាណ៣គីឡូម៉ែត្រ ទៅ៤គីឡូម៉ែត្រ ។ រីឯក្រុមហ៊ុនអាកាសចរណ៍ Philippine Airlines និងក្រុមហ៊ុន Cebu Pacific បានប្រកាសលុបចោលជើងហោះហើរជាច្រើនក្នុងប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnAyxCOEQVRhEZeMeGLs32lSdoMfGRqV4-6a6cq-3rb9y-SljhNC1wFCN9B8oCPr_tJqhIJcEiNLIGHHGdw2N7MDemHmiDZubCiSPk2OT8-dAfC16q3SyGPBsnETSsR-SiWbrHu7DvYDCWYMzU2k8tQHrj7p-Lruqk0NFOrhyo8SlWE4YRKmO43qKEd-c/s1280/photo_2024-06-05_13-57-07.jpg

គួរបញ្ជាក់ថា Kanlaon គឺជាភ្នំភ្លើងមានកម្ពស់ខ្ពស់បំផុតនៅប្រជុំកោះ Negros និងជាភ្នំខ្ពស់បំផុតនៅប្រជុំកោះ Visayas ។ វាមានកម្ពស់២.៤៦៥ម៉ែត្រ លើសកម្រិតទឹកសមុទ្រ និងជាភ្នំខ្ពស់ក្នុងលំដាប់ទី៤២ លើពិភពលោក ។ កាលពីខែធ្នូ ឆ្នាំ២០១៧ ភ្នំនេះធ្លាប់បានផ្ទុះម្តងហើយ ៕