Home ព័ត៌មានអន្តរជាតិ ហេតុអ្វីទឹកទន្លេ Shanay-Timpishka ក្តៅខ្លាំង និងហុយផ្សែងគ្រប់ពេលវេលា?

ហេតុអ្វីទឹកទន្លេ Shanay-Timpishka ក្តៅខ្លាំង និងហុយផ្សែងគ្រប់ពេលវេលា?

57
0

ប្រទេសប៉េរូ ៖ មនុស្សភាគច្រើនបានឮពាក្យថា ទឹកក្តៅផុសចេញពីក្រោមដី ប៉ុន្តែពួកគេពុំធ្លាប់ឮថា នៅលើពិភពលោកនេះមានទឹកទន្លេពុះក្តៅៗនោះទេ ហើយទឹកទន្លេនេះក្តៅខ្លាំងរហូតដល់កម្រិត១០០អង្សារសេ ។ ថ្ងៃនេះ សារព័ត៌មាន KBN នឹងបង្ហាញលោកអ្នកឱ្យស្គាល់ទឹកទន្លេពុះនៅក្នុងប្រទេសមួយ ដែលមនុស្សភាគច្រើនពុំធ្លាប់ស្គាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPq-Z_pthdtTj3rlGPH1iYYrM7JGxYdE1ENHVB42Lb1EkUZlV_Tm54keAXEP4XwpDN6dhB1gE1uyTFNmta3SwvtcAY_pkn1RdGWH-aHhodlzD-JWgYv-be6u310wVeT45_1Ptjd2bF0Jqiof5DJDbKuiBB6DeacyW9FJ7ARDIbQ5AJsmKJPn777NUT9XdF/s740/1695310047_UZB_Mayantuyacu_River.jpg

ទឹកទន្លេពុះនេះឈ្មោះ «Shanay-Timpishka» ស្ថិតនៅភាគខាងជើងនៃតំបន់ព្រៃអាម៉ាហ្សូន ប្រទេសប៉េរូ ។ វាជាទន្លេដ៏ស្រស់ស្អាតតាមបែបធម្មជាតិ ហើយទឹកក្នុងទន្លេនេះក្តៅខ្លាំងគ្រប់ពេលវេលាទាំងអស់ និងហុយផ្សែងទៀតផង ។

ចំណែកមតិផ្សេងៗលើកឡើងថា តើទឹកទន្លេនេះមានសារធាតុគីមីក្នុងនោះដែរឬទេ? ហេតុអ្វីទើបវាក្តៅខ្លាំងរហូតដល់ចេញផ្សែងពាសពេញបែបនេះ? ចម្លើយ គឺក្នុងទន្លេនេះគ្មានសារធាតុគីមីអ្វីឡើយ ពីព្រោះទឹកទន្លេស្អាត និងអាចផឹកបានយ៉ាងមានសុវត្ថិភាព ។ រីឯផ្សែងដែលគេបានឃើញនោះ គឺជាចំហាយទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSyDL625HohxWwGvsF343xv6dt66ho5KR_0z5HqBmyHJvA2QcJt7loZqc8Bvj1oZN12PkapAVbbnXBu1Wp9uF48gITSImS9QEFkGUnug9POMdUvAvtUgOad_bTqNNZJ7CCJUz3owT3JK7xtuyzwSy51pgDY84dqY6J_hsS3vH3nKZ0pkZVW4P75oDNiI_k/s1200/boiling-river-amazon-1200x800.webp

ទន្លេ Shanay-Timpishka ត្រូវបានគេលើកយកមកជជែកយ៉ាងច្រើនកាលពីឆ្នាំ២០១១ នៅពេលអ្នកធរណីវិទ្យាម្នាក់ គឺលោក Andrés Ruzo បង្ហាញទីកន្លែងដ៏ពិសេសនេះឱ្យមនុស្សលើពិភពលោកបានដឹង ។ លោកនិយាយថា កាលពីក្មេងៗ ជីតារបស់លោកបានរៀបរាប់រឿងនិទានជាច្រើនពាក់ព័ន្ធនឹងប្រទេសប៉េរូ ឱ្យលោកស្តាប់ ។ ក្នុងចំណោមរឿងនិទានទាំងនេះ គឺមានរឿងមួយពាក់ព័ន្ធនឹងទឹកទន្លេពុះ «Shanay-Timpishka» ប៉ុន្តែពេលនោះ លោក Andrés Ruzo គិតថា គ្មានទន្លេនេះពិតប្រាកដទេ ហើយវាគ្រាន់តែជារឿងនិទានប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWOtcSHUHzQqugy2ZD3UKL4Axpq636JCe5pure6VLYSMv-rjVClcBdPyTdtl1ANaaGThFMvubjp01bngfFR3LJ8GZ1cGvrPV4FjSvqEd2bdWK3JZP2oEJiaxI4jAix4n3AbDDWE8AnCxdnL_nYhHMKe70VjtfvUl5Uq2v7M0Y6TvrZDi168qPmNTLEH2Rl/s1200/Shanay-Timpishka.webp

ប៉ុន្តែពេលលោកធំពេញវ័យ លោកក៏ជ្រើសរើសសិក្សាមុខវិជ្ជាធរណីវិទ្យា ហើយឃើញថា ការសិក្សារបស់លោក គឺស្របគ្នានឹងការលើកឡើងលោកអ៊ំប្រុស និងអ៊ំស្រីលោកដែរ ។ អ៊ំៗរបស់លោកបញ្ជាក់ថា ទឹកទន្លេពុះដែលលោកតាធ្លាប់បានប្រាប់នោះមានពិតប្រាកដមែន ។

ពេលអ៊ំៗរបស់លោកបញ្ជាក់បែបនេះ លោកក៏សម្រេចចិត្តធ្វើដំណើរទៅកាន់ទន្លេនេះដើម្បីពិសោធន៍ដោយខ្លួនឯង និងមានអ៊ំស្រីជាអ្នកនាំផ្លូវ ។ នៅទីបំផុត លោកក៏បានឃើញទឹកទន្លេពុះដោយផ្ទាល់ភ្នែក ។ ពេលនេះ លោកដឹងហើយថា ទឹកទន្លេពុះ មិនមែនគ្រាន់តែជារឿងនិទានទេ ប៉ុន្តែវាមានពិតប្រាកដមែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicVjdCvNgMeh9u5UJuWZ4YUbjC4L2hjFTr6FFT6HtCrn4SFhaKiu1ngnFSBh0t_MLtV-EGheMta3We9olT_868YVUha4p9FB-TwxgpQJ5TkM49uqKKl0KNEx-r4TAj8tx_LwMu0o2NsFhabAZpF4qlhQILl8K5mR31Nwy0MaW1TSL7icrpKroS0YmeHHwL/s1400/Shanay-timpishka-Peru-5.jpg

ហេតុអ្វីបានជាទឹកទន្លេក្តៅខ្លាំងបែបនេះ? អ្នកជំនាញបកស្រាយថា ទឹកក្នុងទន្លេបានហូរមកពីជួរភ្នំអេនឌិស បន្ទាប់មក ទឹកទាំងនេះក៏បានជ្រាបចូលទៅក្នុងស្រទាប់ដីនៅបាតក្រាម ដែលមានកំដៅក្នុងនោះ ។ ហេតុនេះ ទឹកក្តៅក៏ផុសមកក្នុងទន្លេជាបន្តបន្ទាប់ ហើយដោយសារមានបរិមាណទឹកក្តៅច្រើនពេក ទើបធ្វើឱ្យសីតុណ្ហភាពក្នុងទន្លេទាំងមូលក្តៅតាមដែរ ។ គេចាត់ទុកថា ទឹកទន្លេពុះនេះបានកើតឡើងដោយសារបាតុភូតភូមិសាស្ត្រយ៉ាងពិសេស និងមានតែនៅប្រទេសប៉េរូមួយគត់លើពិភពលោក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivLdZD-vBSzbjDbc0p-QEqLDdFiZbThyphenhyphenGxSKTVuZ4AyRD-QjIRPtcZ7sfRrO7wMd4zj-sJ89-ySSMdrsqI_tTqAos8OmOKZ9OAbkjKIakk2nGP0PVOlexLSXuj9TCkkGsFQarvNWvjCFNVKwfgR1CdxdRw-4ttAIB0SeMX4_gMWdOEJyiz7erECWZXd2t4/s1024/DSC03930.webp