Home Blog Page 1035

៤ប្រទេសក្នុងតំបន់អាស៊ាន ដែលបើកបរប្រកាន់ស្តាំដូចកម្ពុជា

0

នៅលើពិភពលោក ការបើកបរយានជំនិះប្រកាន់ស្តាំគឺត្រូវបានអនុវត្តនៅតាមប្រទេសនិងដែនដីសរុបដល់ទៅ ១៦៥ ក្នុងនោះរួមមានទាំងកម្ពុជាយើងផងដែរ ខណៈដែលប្រទេសនិងដែនដីត្រឹមតែ ៦៤ ប៉ុណ្ណោះដែលអនុវត្តការបើកបរដោយប្រកាន់ឆ្វេង។

នៅក្នុងនោះ តំបន់អាស៊ានយើងប្រទេសដែលបើកបរយានយន្តប្រកាន់ឆ្វេង រួមមានថៃ ម៉ាឡេស៊ី សិង្ហបុរី ព្រុយណេ ឥណ្ឌូណេស៊ី និងទីម័រខាងកើត ខណៈមានតែ៥ប្រទេសប៉ុណ្ណោះដែលប្រកាន់ស្តាំគឺកម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា និងហ្វីលីពីន។

កាលណាដែលប្រទេសនោះបើកបរប្រកាន់ឆ្វេង គឺដោយសារតែធ្លាប់ធ្លាក់ចូលអណានិគមអង់គ្លេស ដោយឡែកប្រទេសបើកបរប្រកាន់ស្តាំ គឺដោយសារតែធ្លាប់ធ្លាក់ចូលអណានិគមបារាំង៕

https://d13jio720g7qcs.cloudfront.net/images/destinations/origin/renting-a-car-in-cambodia-64195d5a15f95.jpg

អស់ទាស់! ស្វាកញ្ឆក់ទូរស័ព្ទដៃពីភ្ញៀវទេសចរទៅថតសែលហ្វីក្នុងព្រៃ

0

ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា មាននារី២នាក់ជាមិត្តនឹងគ្នាបានទៅកម្សាន្តនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ស្រាប់តែជួបស្វាកំហូច១ក្បាលមកកញ្ឆក់ទូរស័ព្ទដៃរបស់ពួកនាង និងរត់ចូលក្នុងព្រៃ ។ បើទោះជាពួកនាងព្យាយាមលួងលោមយ៉ាងណា ក៏ស្វាពុំព្រមប្រគល់ទូរស័ព្ទឱ្យវិញដែរ ហើយវាក៏យកទូរស័ព្ទនេះទៅថតរូបសែលហ្វីក្នុងព្រៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB9OE3uqL2zThu5j7CDQVFdLV8Ua7dI8cFnZ5QEFCVmMo4Ino3USbmAEehIxu-hvfpfhj3DCogygnbMo5x2SCEjYgi0_Di3jEM7ApeFwT6W8KgVtol3hUVw-tMCMgH86ukGkvSMAdlBy_pnXmq6lBv0_28ZijEtDEyDVoeESQSsuYf02SxG9Fd6LacLY8/s1280/photo_2024-06-11_08-59-31.jpg

នារីទាំង២រូបនេះបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ក្នុងនោះម្នាក់ឈ្មោះ Ashley Hoke អាយុ២៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ Sabrina Weibel អាយុ២៧ឆ្នាំ ។ ពួកនាងទាំងពីរបានធ្វើដំណើរមកកម្សាន្តនៅបរិវេណ Uluwatu កោះបាលី ប្រទេសឥណ្ឌូណេស៊ី ហើយបរិវេណនេះធ្វើឱ្យពួកនាងទទួលបានបទពិសោធន៍ថ្មី និងប្លែក រហូតដល់ចាំពុំភ្លេចក្នុងជីវិត ។

ក្នុងអំឡុងពេលពួកនាងស្ថិតនៅបរិវេណ Uluwatu កោះបាលី អាជ្ញាធរបានដាស់តឿនឱ្យពួកនាងប្រុងប្រយ័ត្ន និងទុកដាក់សម្ភារៈឱ្យបានត្រឹមត្រូវ ។ ប៉ុន្តែគេពុំនឹកស្មានថា មានស្វា១ក្បាលរត់សំដៅមករកនារីឈ្មោះ Ashley និងកញ្ឆក់ទូរស័ព្ទដៃពីនាង បន្ទាប់មកនាង Ashley និងមិត្តភក្តិព្យាយាមលួងលោមដោយផ្តល់ចំណីឱ្យស៊ី ដើម្បីឱ្យវាប្រគល់ទូរស័ព្ទឱ្យនាងវិញ ។ ប៉ុន្តែពុំទទួលបានលទ្ធផលឡើយ គឺវានៅតែពុំព្រមប្រគល់ទូរស័ព្ទឱ្យម្ចាស់វិញ ហើយរត់ចូលព្រៃបាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZbWJzJoSOyBKUpfQs8hay73xw5S0RStO9IidxuiatUMRNcwid5vaBwkiF3rvghRd2kLTpTRVhb_v-qzjN4dQ7nNZGbHwV2d7WDFeJ478CsxvxbB-y5S30pQiu4NZbH00Qe9msP8DviZpEWYzLnoGpjOwnZF2aQyf73QrPm6zVbYkxOfhWl0VlOFES10o/s1280/photo_2024-06-11_08-59-34.jpg

នារីទាំង២រូបក៏បានរត់តាមស្វាអស់រយៈពេលជាង៤៥នាទី ដោយពួកនាងប្រើប្រាស់កម្មវិធីមួយឈ្មោះ «Find my iPhone» របស់ Apple ដើម្បីស្វែងរកទីតាំងទូរស័ព្ទ ។ បន្ទាប់មក ពួកនាងក៏បានឃើញទូរស័ព្ទជ្រុះនៅលើដី ហើយពេលបើកទូរស័ព្ទមើល ស្រាប់តែឃើញវីដេអូ និងរូបភាពសែលហ្វីរបស់ស្វា ។ នៅពេលឃើញរូបភាពទាំងនេះធ្វើឱ្យពួកនាងអស់សំណើចយ៉ាងខ្លាំង ពីព្រោះមិននឹកស្មានថា ស្វាចេះថតរូបសែលហ្វីដូចមនុស្ស ។

នារីឈ្មោះ Sabrina និយាយថា ៖ «ពេលយើងដើរចូលក្នុងបរិវេណនេះ បុគ្គលិកនៅទីនេះប្រាប់យើងឱ្យប្រយ័ត្នប្រយែងសម្ភារៈ ។ បន្ទាប់មក យើងភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះមានស្វាមកកញ្ឆក់ទូរស័ព្ទពីដៃ ។ ពេលនោះ ខ្ញុំបារម្ភថា វាចង់ធ្វើបាបយើង តែវាគួរឱ្យអស់សំណើចណាស់ ខ្ញុំពុំធ្លាប់ជួបហេតុការណ៍បែបនេះពីមុនទេ» ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwjSeaFhyphenhyphenlg9UJdh-B2xn_DrGSxmNDgdo6r_uAsDindLshD1vWOTDnuiQW3jWoVW2KlQOijJ0pAuZbR70RqLzMk1tlv2lt9EEXUdBFAoSGO_7HxY1LYM-uzpDnXv9nHhab7eo4h_DuIvvG4G9GzIxo81i2L0lxa8aCOxunpJAJaeHn8X9rxOPbd_n4lL0/s1280/photo_2024-06-11_08-59-37.jpg

ពិតឬអត់? NASA បានរកឃើញភពចំនួន ២៥ ដែលសុទ្ធតែអាចរស់នៅបាន

0

សរដ្ឋអាមេរិក៖ អ្នកវិទ្យាសាស្ត្រ NASA ថ្មីៗនេះបានប្រកាសថា ខ្លួនបានរកឃើញភពចំនួន ២៥ ដែលសុទ្ធតែអាចរស់នៅបាននាពេលអនាគត។
យោងតាម Science Alert បានឱ្យដឹងថា បច្ចុប្បន្ន NASA កំពុងត្រៀមខ្លួនរួចជាស្រេចដើម្បីទៅកាន់ភពចំនួន ២៥ នោះក្នុងគោលបំណងស្រាវជ្រាវបន្ថែមផ្នែកអុបទិក ការរចនាបេសកកម្ម និងលក្ខណៈពិសេសនៃតេឡេស្កុបជំនាន់ក្រោយ។ យោងតាមអង្គការនេះ គោលដៅចម្បងនៃបេសកកម្មគឺដើម្បីកំណត់អត្តសញ្ញាណ និងរូបភាពដោយផ្ទាល់យ៉ាងហោចណាស់ ២៥ ភពដែលអាចរស់នៅបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCheIYcWnDP0HKauzrU92fg-aJIYzGfK2rrYSFjIA_bi-sdWUPUNkmlxUzrsyJuDcIthoTP5oCqHE9X9k5gzQHpo70-E4r5JsOGDNPKZ2968L91hBpsAvFExXAo3CxDe0_T250XGNnGQxCTUL5WV0394JZ9WCTzTk34r5TyPTJlzc1hbBt8s3CbcfZqgA/s1200/1200x627-nasa-planet-hunter-finds-its-1st-earth-sized-world-in-habitable-zone-1578386526339.jpg

មកទល់ពេលនេះអ្នកប្រមាញ់ភពក្រៅរបស់ NASA បានកំណត់អត្តសញ្ញាណភពជាង ៥,០០០ ផ្សេងទៀត ដែលភាគច្រើនសុទ្ធតែមានលក្ខណៈស្រដៀងនឹងផែនដី។ ទោះជាយ៉ាងណាមនុស្សជាតិអាចមើលភពទាំងនោះជាបណ្ដោះអាសន្នបានតាមរយៈរូបភាពក្រាហ្វិករបស់ទីភ្នាក់ងារអវកាសប៉ុណ្ណោះ ពីព្រោះការចាប់យករូបភាពភពដោយផ្ទាល់មកទល់ពេលនេះគឺពិបាកខ្លាំងណាស់។ បន្ទាប់ពីស្រាវជ្រាវអស់រយៈយ៉ាងយូរ ក្រុមការងារក៏ទទួលបានរូបភាពផ្ទាល់ដ៏មានតម្លៃនៃភពគោលដៅចំនួន ២៥ ដោយ NASA បានប្រើ spectroscopy ដើម្បីស្វែងរកដានគីមីនៃជីវិតនៅក្នុងបរិយាកាសនៃភពទាំងនេះ រួមទាំងឧស្ម័នដូចជា អុកស៊ីហ្សែន និងមេតាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqFyJXDqDWQBCQaCLzzt9lgF-LgoGHFK8htG0oB5n21g2Er6TGSuWnK3q9WWFlhYu_uIVSW2pgl58oyyuGzICezP13MF5kyedZ637MLZXKzi263i-CJAjJNzQDAyV2-ftgbjtOURW8TcTGNaZ9mEpNsm4oarkLf3FjAF0xyfVi5C7KtVEns1vYmpljgF8/s4096/EarthlikeExoplanets_0722sm.webp

រូបភាពដែលមានគុណភាពបង្ហាញខ្ពស់គឺជារឿងដ៏សំខាន់មួយ មិនត្រឹមតែផ្តល់នូវទិដ្ឋភាពនៃភពផ្សេងទៀតប៉ុណ្ណោះទេថែមទាំងអាចប្រើដើម្បីយល់ពីរចនាសម្ព័ន្ធលោហធាតុផ្សេងទៀតផង។ នៅក្នុងខែមករាឆ្នាំនេះ អង្គការ NASA បានស្នើសុំសំណើដើម្បីជំរុញ និងកែលម្អបច្ចេកវិទ្យាដែលត្រូវការសម្រាប់គម្រោងស្វែងរកភព (HWO)។ វានឹងរួមបញ្ចូលឧបករណ៍ដែលមានរាងជាថាស ដែលអាចទប់ស្កាត់ពន្លឺពីផ្កាយមេនៃប្រព័ន្ធភពផ្សេងទៀត ដោយហេតុនេះជួយកំណត់អត្តសញ្ញាណភពនៅជិតៗដែលត្រូវបានបិទបាំងដោយពន្លឺនោះ ជាពិសេសភពតូចៗដូចជាផែនដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLSbE7y_lALfeeq_VwrpAeN3HUnWb8j6h239XVbFjxvjJWmFmIVo5dQvYrvA0QLdqal4KAVj25aZfxLEwCajTf0wysfftkzS_4pjliOSByrKKo5TnDMG1v9atIPe37KWap1Kj8903fvjc5UdTSpAppI9AZsIoQRSONSERhRgppIkmLYYYdaZyTD4oA-FU/s602/main-qimg-3053103b952b741137e6af53055b4706-lq.jpg

ក្រៅពីនេះ NASA ក៏សង្ឃឹមថានឹងទាញយកអត្ថប្រយោជន៍ពីកន្លែងសង្កេតការណ៍នេះ ដើម្បីសិក្សាអំពីរចនាសម្ព័ន្ធឆ្ងាយបំផុតនៅគែមនៃប្រព័ន្ធព្រះអាទិត្យ។ អ្នកវិទ្យាសាស្ត្រជឿថា មួយភាគប្រាំនៃភពក្រៅនៅទីនោះ គឺជាភពដែលអាចរស់នៅបាន ដូចជាផែនដី។ វាគ្រាន់តែថាពួកគេនៅឆ្ងាយពេក ដូច្នេះឧបករណ៍បច្ចុប្បន្នមិនអាចចាប់យកភស្តុតាងនៃជីវិតនោះដោយផ្ទាល់បានទេ។ ទោះជាយ៉ាងណាអង្គការឃ្លាំមើលភពដែលអាចរស់នៅបាន បានសន្យាថានឹងនាំយកភស្តុតាងដែលចង់បានមកវិញ ក៏ដូចជានឹងព្យាយាមសិក្សាស្រាវជ្រាវបន្ថែមដើម្បីបង្កើតឧបករណ៍បច្ចេកវិទ្យាទំនើបៗដើម្បីទៅដល់ភពទាំងនោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDT8Ii-48YXS3q_TrwAd7FJbTZBm15wHFuCaHU89yYf_BIrgqnZv7opk7nDcQpfKsvhAoO8wVUTTKqUTSgzx1RSePDaN6t_X_iDbqywFesM4-nadYo3bpjzp-LdGOMXHpHY1hjwmxMFTG9QPIVXYhXXOpHj6mGFoI1M9dI4McN6KfknWguxxNflfBnLAk/s1280/photo_2024-06-11_09-31-56.jpg

ប៊ី សុធារី រងនូវមតិវែ.កញែ.ករឿង «ហូលពិតាន» ខណៈនាងចេញមុខសូមទោស

0

បន្ទាប់ពីបង្ហាញឈុតតំណាងជាតិរួចកញ្ញា ប៊ី សុធារី Miss Grand កំពង់ឆ្នាំងបានធ្វើឱ្យមានមតិវែកញែកយ៉ាងខ្លាំងបន្ទាប់ពីយកហូលពិតានមកប្រើប្រាស់ ខណៈហូលមួយប្រភេទនេះប្រើសម្រាប់បាំងពីលើព្រះបដិមាឬទីសក្ការៈបូជា។ កំហុសអចេតនាមិនបានសិក្សាមុននឹងយកមកធ្វើនេះបានបង្កឱ្យមានមតិវែកញែកមានទាំងអ្នករិះគន់ មានអ្នកទាំងលើកទឹកចិត្តឱ្យនាងមានការកែលម្អចំណុចធ្វេសប្រហែសនេះ។ យ៉ាងណាអ្នកខ្លះថាវាក៏បានជះផលល្អបានមួយផ្នែកមានអ្នកចាប់អារម្មណ៍និងស្គាល់ហូលប្រភេទនេះកាន់តែច្រើន ខណៈ ប៊ី សុធារី ក៏បានពោលពាក្យសូមទោសនូវកំហុសខុសឆ្គងមួយនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8_1wS7sM_hkvasCLnvxDvEUuKP9LQvJwnka4FPFi08Ff1YngSv6T0bUY0mmdsf5fL38qTVk1fw58VSL0vHFPoeDsd6EbC_mfM7jsHSia1GIm39yqvW3fw_VcJj335KhcjvRmakd9fOMp6-4j5903Vf-Ued4u5nrOaa16RO0qTLvxnYqyPMw9Qm4Lq8yc/s1280/photo_2024-06-10_15-56-03.jpg

ក្នុងវគ្គប្រកួតឈុតតំណាងជាតិ ប៊ី សុធារី Miss Grand កំពង់ឆ្នាំង បានគ្រងឈុតមួយឈ្មោះថា «ឆ្នាំងដីកំពូលស្រ្តីនៃខេត្តកំពង់ឆ្នាំង»។ ឈុតនេះត្រូវរចនាឡើងយ៉ាងក្នុងលក្ខណ:ជាសិល្ប:រួមបញ្ចូលរវាងសិល្ប:ទម្រង់ខ្នាតបុរាណ និងសម័យ ដើម្បីបង្កើតនូវផ្ទាំងទស្សនីយភាពថ្មីមួយ។ ទម្រង់មកុដនាងតូចច្រឡឹងប្រថាប់នូវក្អមឆ្នាំង ដែលបង្ហាញពីសិប្បកម្មយ៉ាងសំខាន់បំផុតមួយនៃខេត្តកំពង់ឆ្នាំងនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfXAWL3JtEQT7FCz2elLva4PTOIdPMQGvzfl_ABWkCPXYjRYetLuTNA0u1UEF0qebJ1AYgphR1tLq1SPdT-yCff_A95EE_rH-Iur0GEq2JAKLuL9MunxwyhaR6_R8ho4ReJMwTux-wy-k5PdKhgMB7suop6JkQ8ef2khtCzi5B7K-cqniT_DlQ1Tj2k3s/s1280/photo_2024-06-10_15-56-03%20(2).jpg

អ្វីដែលពិសេសទៀតនោះឈុតនេះត្រូវបាន គស់បង្ហាញពីវិចិត្រកម្ម គំនូរបុរាណដ៏អស្ចារ្យនៃទីវត្តអារាមដ៏ចំណាស់បំផុតមួយ គឺ វត្តពោធិរុក្ខារាម ហៅវត្ត កំពង់ត្រឡាចលើដែលជាទីតាំងបុរាណដ្ឋានដែលលាក់ទុកនូវសំណង់ស្ថាបត្យកម្ម អស្ចារ្យជាច្រើនសម្រាប់ជាការសិក្សាស្រាវជ្រាវផងដែរ។ តួឈុតទាំងមូលបង្ហាញឱ្យឃើញពីសម្រស់ដ៏ល្អឯកនៃនាងកញ្ញា ជាមួយនឹងទឹកមុខដែលបង្ហាញពីភាពរឹងមាំរបស់ស្រ្តីដ៏អង់អាចនៃកម្ពុជា។

បន្ទាប់ពីឈុតនេះត្រូវបានបង្ហាញក្នុងការប្រកួតកាលពីរាត្រីថ្ងៃទី៨ មិថុនា ប៊ី សុធារី ត្រូវរងនូវមតិវែកញែកយ៉ាងច្រើនពីអ្នកលេងបណ្តាញសង្គមអ្នកខ្លះក៏បានប្រើសម្តីធ្ងន់ៗ ចំណែកឯមតិមួយចំនួនទៀតរិះគន់ក្នុងន័យស្ថាបនាឱ្យសិក្សាស្រាវជ្រាវជាមុនសិនមុននឹងយកហូលពិតាន នេះមកប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUAt1jjmhir7L0DHrbI5rEfuHg8-zMZWFI45tke9snj8h42n1Ug_3tOzlJONWilEN00UqqAdAELh1LwbGqQfeE1xbbWtL2WmGoJYxLHNJk5eHhGCLqiO82LDTKwqC9l1bBkOkpqhXYMdJmh9G_rvuGOtkk1JwHwS5dZRVfPopuGN8i__nHdoLh2GcBLPM/s932/image_2024-06-10_15-21-11.png

ការរិះគន់ទៅលើកញ្ញា ប៊ី សុធារី ដោយសារតែ «ហូលពិតាន» គេ ប្រើសម្រាប់បាំងពីលើព្រះបដិមា ឬទីសក្ការបូជាផ្សេងៗ ខុសពីហូលសម្រាប់ស្លៀកមិនអាចយកហូលប្រភេទនេះធ្វើជាសំពត់ស្លៀកនោះទេនាំឱ្យអាប់ឱនរបស់និងដល់អ្នកប្រើប្រាស់។ ទោះយ៉ាងណាក៏បានមតិមួយចំនួនដែរថា ការធ្វេសប្រហែលនេះក៏មានផលវិជ្ជមានដូចគ្នាដោយកត្តានេះក៏ធ្វើឱ្យអ្នកមួយចំនួនបានស្គាល់ប្រភេទហូលពិតានបានកាន់តែច្រើនជាងមុន ខណៈអ្នកខ្លះបានអះអាងថាពុំដែលស្គាល់ហូលប្រភេទនេះពីមុននោះទេ ទើបតែមានរឿងនេះកើតឡើងទើបបានដឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH5YTkStm8MM6LnhXiUk2NNrk8wA6URh-QF8n4lniPnB7Ms2UADmBNDzON978NcVc8rnsKX4HV3MRus0Edj43pqYhlwHiPf2NMnCVKT4UOjY3ly7ytnfN6b-RDm90Vp3Y-RtymIAarBbC1j84Zaim4__LfSV6ghumIOSA91mqSaoJkNpVi5euUoF3AfDY/s560/image_2024-06-10_15-21-12.png

ជាមួយមតិរិះគន់ ក៏មានមតិស្ថាបនាដល់ ប៊ី សុធារី និងក្រុមការងារឱ្យមានការប្រុងប្រយ័ត្នចំពោះការធ្វេសប្រហែសនេះដូចគ្នា។ ផេកមួយឈ្មោះថា បុរាណាចារ្យ បានលើកឡើងដែរថា «ខេត្តកំពង់ឆ្នាំង : ឈុតនេះមានការរចនាល្អ សមនឹងអ្នកស្លៀក។ ក្នុងការគិតរបស់អ្នកឌីហ្សាញ ចង់បង្ហាញយកគំនូរបុរាណ តែជ្រើសយក ហូលពិតានមកដាក់វិញ។ គំនិតអេតមីន ប្រសិនបើជាប់ទៅឆាកអន្តរជាតិ ថាតើគួរប្តូរហូលពិតានដានចេញ ហើយដាក់ហូលធម្មតា ឬ ត្រូវរៀបចំប្តូរមកគូរគំនូរបែបវត្តកំពង់ត្រឡាចលើផ្ទាំងក្រណាត់ថ្មី ដូចដែលបំណងនៃរូបឌីហ្សាញបង្ហាញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii9WYo_h0UkUBxk4gf-TXWURKcxN61d57OZQIuxZw5SoCqeJ2Y6-0yHqLXu0zFgifFNTD0dXezF1OJEmBkj1Dsfe7N2B9cAMQSKt259HNNCpiSsnw037ccmK0gNC0BGROOHv48BzdMcauMSljdf2PrOjAPhyMtbDaozacm9hBF7T6RINLC-rkTtf80pM8/s2048/image_2024-06-10_15-21-09.png

យ៉ាងណាមិញនៅពេលកំពុងផាត់មុខ និងបាន Live លើបណ្តាញសង្គម ប៊ី សុធារី ក៏បានពោលពាក្យសូមទោសចំពោះបញ្ហាការយកហូលពិតានដោយមិនបានដល់ពីការប្រើប្រាស់ខុសកាលៈទេសៈជាកំហុសអចេតនា បើសិនជាដឹងនោះនាងនិងក្រុមការងារក៏មិនធ្វើនោះទេ។ យ៉ាងណា ប៊ី សុធារី ក៏បានបង្ហាញការសប្បាយចិត្តដូចគ្នាដែលអាចធ្វើឱ្យហូលនេះកាន់តែមានអ្នកស្គាល់និងចាប់អារម្មណ៍បានកាន់តែច្រើនជាងមុន៕

ជី ដេវីត តារាចម្រៀងខ្មែរដំបូងសហការជាមួយ DJ Soda អាចធ្វើឱ្យតារាបរទេសស្លៀកឈុតប្រពៃណីថត MV បាន

0

ទស្សនិកជនក្នុងស្រុកជ្រាបមកហើយថាវិស័យតន្រ្តីក្នុងប្រទេសកម្ពុជាកាន់តែទូលំទូលាយទទួលបានការគាំទ្រទាំងក្នុងស្រុកនិងក្រៅស្រុកខណៈមានតារាចម្រៀងខ្មែរមួយចំនួនបានសហការចេញបទចម្រៀងជាមួយតារាក្រៅស្រុកទៀតផង។ យ៉ាងណាមិញ នេះជាជំហានថ្មីមួយទៀតដោយ ជី ដេវីត បានក្លាយជាតារាខ្មែរដំបូងសហការជាមួយតារាបរទេសអាចឱ្យដៃគូសហការគឺ DJ Soda ស្លៀកឈុតប្រពៃណីខ្មែរថត MV បានគួរជាទីមោទនៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVJGilgnpErutfxLfuv_Hwdv3KhxJ5WyA7epm_Jgy6pLerpUqPUxYa5NFt4Nw-hBt2GrrZI-sEAo0Kj6fsYv0Q0WtbZ5ddJoyAPCVzwJXDCnFlyUpRXY1r2ietfkRjDMzS_aF9lvSMqVgMwczGI1EkQQgW5ojQZEXQL3WPJh3cGh8ESQFC_gSkFF_Y2-k/s1800/image_2024-06-10_13-57-16.png

អ្នកគាំទ្រតារាចម្រៀងរ៉េប ជី ដេវីត ជ្រាបមកហើយថាមិត្តភាពតារាចម្រៀងរូបនេះ រួមទាំង ទេព បូព្រឹក្ស និង DJ Soda ជាតារានៅកូរ៉េខាងត្បូងមានភាពស្និតរមួតជាខ្លាំងនិងបានរួមការងារជាមួយគ្នាជាហូរហែ ខណៈកាលពីកន្លងមកថ្មីៗនេះ DJ Soda បានមកចូលរួមកម្មវិធីសម្ពោធ MV ទេវរាជ ក្នុងឈុតបុរាណខ្មែរ អប្សរា យ៉ាងស្រស់ស្អាតធ្វើឱ្យមហាជនសរសើរមិនដាច់ពីមាត់ព្រោះថានាងនិយមចូលចិត្តលេងខ្លួនស៊ិចស៊ី ប៉ុន្តែនាងជាមនុស្សអាចស្របតាមកាលៈទេសៈនិងធ្វើខ្លួនបានយ៉ាងល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKOl-aNMtr14w9jMB8UnAWoe5O5xs_ISeWHK-23WSP-y8vL9q4to-03gXtaa8koaHAYT7b1nuGxlpzp81rpzIEZnMuQCevfb8MMT3AwQyS9IdxbFBrgRfjFukgBUiRjsgIzFwLnj4OTk_U12gpJ-j8nAn19p3cpGB08CoUQUVUttCAuGGYsXHtoyLiFPg/s2048/image_2024-06-10_13-57-18.png

អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តថ្មីៗនេះតារាចម្រៀង ជី ដេវីត បានទម្លាក់ Teaser ថ្មីជាបទសហការជាមួយ DJ Soda ដោយគ្រោងចេញជា MV តែម្តងដែលបទនេះមានចំណងជើងថា « WE MADE IT»។ ការទម្លាក់ Teaser បានភ្ជាប់ជាមួយប្រយោគមួយថា «បដិវត្តន៍សម័យថ្មី ស្តេចនៃការប្រគំតន្រ្តី បាក់ទឹកបាក់ដី ពេលដែលខ្ញុំលើកស្លាក មួយជំហានដើរដាច់ ជំហានពីរគេប្រកាច់ ចង់អានខ្ញុំដាច់ ទាល់កម្រិតសូក្រាត » ដោយបានដាក់រូបនិម្មិតសញ្ញាទង់ជាតិប្រទេសកម្ពុជានិងទង់ជាតិប្រទេសកូរ៉េខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS__MAfJK19Fk1f_ejywZNp_xkCKTEyC9t8SrK1tyD9chgXXtbUaFP5wKKEEx4JPRTzgk7tR_HExonAxOXTosELiWXHmgkJm31eHsvHlagRivu7n9pnIJxlOrdBs_zI0iXYnAga-JfCPAgTAEyoBiwUTZmdxrdxqFNgMVF8mmTOZzRy4gkQUgjjNgdFNc/s1796/image_2024-06-10_13-57-20.png

ជំហានថ្មីដ៏ពិសេសរបស់ ជី ដេវីត នេះនោះគឺនៅក្នុងវីដេអូខ្លីនេះគេបានឃើញ DJ Soda បានរំលេចខ្លួនជាមួយឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតនៅក្នុង MV ដែលនេះជាកត្តាមួយជំរុញការផ្សព្វផ្សាយពីវប្បធម៌ខ្មែរទៅកាន់ពិភពលោកតាមរយៈស្នាដៃមួយនេះ ខណៈ DJ Soda ជា DJ មួយរូបល្បីទូទាំងពិភពលោកមានអ្នកតាមដានរាប់សិបលាននាក់គ្រប់បណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-ch-vCpjLt-uO0O090mfOYpL_mdcwflb1wDBrf-hA4gloBCD0sRa2sZVSMKSBMRSi_LZcuSGG_7GaKu9BXeoLS1dUghYoWQ1BG7mA7G4tm4kuu4yotlAm7mj_rg3uMIlN6r8OH1uliAneYdBrqqV-eulo5nPO0bCELzFhPkxVK4kQVKhTaAayNxS0iQ0/s1800/image_2024-06-10_13-57-22.png

នេះក៏អាចបញ្ជាក់ថា ជី ដេវីត ជាតារាចម្រៀងខ្មែរដំបូងអាចសហការជាមួយតារាក្រៅស្រុកហើយថែមទាំងអាចជំរុញចិត្តឱ្យដៃគូសហការរបស់ខ្លួនថត MV ជាមួយឈុតប្រពៃណីខ្មែរថែមទៀត៕

មានរឿងអ្វី? ND និង PD Miss Grand បោះសម្តីផ្លែ.ផ្កាឱ្យគ្នាសា.ហាវៗបែបនេះ

0

អ្នកគាំទ្រវិស័យបវរកញ្ញាផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីកញ្ញា ខាត់ ស្រីច័ន្ទ PD Miss Grand កំពង់ឆ្នាំង ចេញមកបង្ហោះស្តាយលុយធ្វើខុសកម្មវិធី និងពាក្យសម្តីមួយចំនួនទៀត ខណៈលោកស្រី អ៊ឹម សុគន្ធា ND Miss Grand Cambodia ចេញមកផ្លែផ្កាវិញថារបស់ឱ្យ Free សោះអ្នកណាជាអ្នកស្តាយឱ្យពិតប្រាកដ និងបានបោះសម្តីទៀតថា «ភ្លេចកំណើត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNV__SeBezC2MH93ZSBSIBjyvsyoE7LMOSFg329kqHo-Ok6xtFWVkoVzNsmkdWL4gMMO5kF0zIJUsKKX5jup3PRWafYYN8XNdzhDl072kYfeP69kdGZfX-KZXVRnvZSP3o1MgWi5Da8igIjKoQfd3dcnybwdlJNtSeU6oNFlHTPw0FnPK8fvT49OmJbBs/s2048/image_2024-06-10_12-01-36.png

បន្ទាប់ពីប្រកួតឈុតតំណាងជាតិកាលពីថ្ងៃសៅរ៍ ទី៨ មិថុនា កម្មវិធីប្រកួត Miss Grand Cambodia 2024 ដឹកនាំដោយលោកស្រី អ៊ឹម សុគន្ធា ចាប់ផ្តើមមានសន្ទុះជាងមុនទាំងភាពវិជ្ជមាន និងអវិជ្ជមាន ខណៈហេតុការណ៍ធ្វើឱ្យស្រទាប់អ្នកស្នេហាវិស័យបវរកញ្ញាផ្ទុះការភ្ញាក់ផ្អើលនិងមានភាពងឿងឆ្ងល់នោះគឺអ្នកគ្រប់គ្រងថ្នាក់ជាតិកម្មវិធីនេះនិងអ្នកគ្រប់គ្រងថ្នាក់ខេត្តកំពង់ឆ្នាំងចេញមកបង្ហោះសារផ្លែផ្កាពាក្យសម្តីមុតៗឱ្យគ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP0m56cjAeOXQve5VSevfM8JzeKg9bvfTXwV6LHJoZjV11EdccQJnA-MU4dxYUijFyRLCe75BpdQpBeu7WuES3HD4ltCBNQFFuCxq6QGqOWW2Hz_qwWVDk7tAdK4AWTRmmyDRyAyIzecdvyx-OcE_l9lnx7IipJ5xui_fENpnKiFr0wrZlsDGz1G8bCg4/s1863/image_2024-06-10_12-01-37.png

វេលាម៉ោងជាង៨យប់ ថ្ងៃទី៩ មិថុនា កញ្ញា ខាត់ ស្រីច័ន្ទ ដែលមានគណនីបណ្តាញសង្គម Kate cat និងជា PD ខេត្តកំពង់ឆ្នាំង មាន ប៊ី សុធារី ជាអ្នកតំណាងខេត្តនេះបានចេញមកបង្ហោះថា «ខ្ញុំស្ដាយលុយដែលធ្វើខុសកម្មវិធីនេះជាខ្លាំង ល្អមើលខ្លាំងម៉ងយាយមែន »។ មួយប្រយោគនេះបានធ្វើឱ្យអ្នកតាមដានវិស័យកញ្ញាផ្ទុះការងឿងឆ្ងល់យ៉ាងខ្លាំងថាតើនាងកំពុងនិយាយពីកម្មវិធីណាមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFhaGcRw2ACUNCpMw9gZjVUc1mLTPmcor7mXLY9WT78568J1fUZodWRH1ja563ECJEyKGuIrNbrslyUCIo4jCVZvpPShcoSIVVZrCrCSPQ1zEP0-ObGmTJWENolse_NDxTAWg5mX7d8zDSHiEjmYHimM4ESD48AiHn5T51foYqiGY6hY_tskyS6dJbOi8/s2048/image_2024-06-10_12-01-43.png

មិនដល់២ម៉ោងក្រោយមកលោកស្រី អ៊ឹម សុគន្ធា ND Miss Grand Cambodia ចេញមកបង្ហោះសារយ៉ាងក្តៅគគុកមួយដែរថា «អីគេស្តាយលុយ ចង់តែសើចឱ្យមនុស្សលើលោកឃើញទេ…ព្រះអង្គអើយ របស់ឱ្យfreeសោះ តើអ្នកស្តាយជានរណាគេឱ្យពិត ភ្លេចកំណើតពិតៗ»។

ការបង្ហោះផ្លែផ្កាឱ្យគ្នាទៅវិញទៅមកនេះទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងខណៈ កញ្ញា ខាត់ ស្រីច័ន្ទ បានបង្ហោះសារថ្មីមួយទៀតដោយសម្តីយ៉ាងសាហាវជាភាសាអង់គ្លេស និងភ្ជាប់មកជាភាសាខ្មែរ«ដោះ ស្រាយធ្វើកម្មវិធីខ្លួនឱ្យតែល្អកុំមក involve ជាមួយMe ថយចេញឱ្យឆ្ងាយ 1000000km»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8bD2cZoU6W7RQJkn2f3Pv3lNJmvXKr-zDETQKsntqg-oGtuuZMR7ohCwzI7NTKFu6l867HeA3EBqCBR6L3eHko1qRq7Kz32Di2xK6KCs7_Zqk_PevO2biefcF60Iub-TrxVz0JErNip5Q616oebwA0tghCYx9xgW3C6DsFBpNjUEc_po4kXEwHGX6Dew/s2048/image_2024-06-10_12-01-44.png

គេមិនដឹងថាកញ្ញា ខាត់ ស្រីច័ន្ទ និងលោកស្រី អ៊ឹម សុគន្ធា មានបញ្ហា ខ្នក់ចិត្ត រឿងអ្វីនោះទេទើបទម្លាយនៅលើបណ្តាញសង្គមបែបនេះនាំឱ្យអ្នកគាំទ្រព្រួយបារម្ភចំពោះបេក្ខភាពចូលរួមប្រកួតនៅពេលអ្នកគ្រប់គ្រងថ្នាក់ខេត្តនិងអ្នកគ្រប់គ្រងថ្នាក់ជាតិមានបញ្ហាចម្រូងចម្រាសនឹងគ្នាបែបនេះ៕

ខ្ជិលឱ្យសៅហ្មងច្រើន តាប៊ុយ ចេញមកបញ្ជាក់ច្បាស់ៗថាមិនមែនជាអ្នកស្តីបន្ទោស សុភ័ក្ត្រ កុសុម៉ា

0

បន្ទាប់ពីតារាចម្រៀង និងជាពិធីការិនី សុភ័ក្រ្ត កុសុម៉ា បានទម្លាយរឿងរ៉ាវអ្នកដឹកនាំកម្មវិធីមួយជេរបញ្ចោរនាងដោយសម្តីអសុរោះធ្វើឱ្យមានមតិលេចឡើងថាជាអ្នកនេះ ជាអ្នកនោះហើយក៏មានវីជេ តាប៊ុយ ដែលជាផលិតករកម្មវិធីមួយរូបដូចគ្នា។ មិនឱ្យសៅហ្មងច្រើន តាប៊ុយ ចេញមកបញ្ជាក់ច្បាស់ៗថាអ្នកដែលជេរបញ្ចោរតារាស្រីរូបនេះមិនមែនជាលោកឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn-sC14Oy4c239ZzjOquIOaB_EpBsY0S8ltodCJ2vj-QQE8aRBI6ac5ZE9NuW3umDPibQru-ButZ9sLaRKC1AItve3ZaTbljV0YGNdD2aLgr0UIc9k69oM8edEDMhHV5QeHIkT4Cl6iGL0EbGq7PHVp3cgE6truLmClyJwCD-NazOfswlOQh0ntcK98zo/s1599/6957c710-6d34-11ec-8066-ffb72c13e721_original.png

កាលពីកន្លងមកថ្មីៗនេះតារាចម្រៀងនិងជាពិធីការិនីដ៏មានឈ្មោះបោះសំឡេងមួយរូបគឺ សុភ័ក្រ្ត កុសុម៉ា បានចលរួមផ្តល់បទសម្ភាស បានទម្លាយរឿងរ៉ាវមួយចំនួនក្នុងដំណើរជីវិតក្នុងវិស័យសិល្បៈតាំងពីក្មេងមានអាយុ១៣ឆ្នាំ ធ្វើជាអ្នកចម្រៀង ពិធីការិនី រហូតក្លាយជានាយកប្រតិបត្តិដោយបានបង្កើតក្រុមតន្រ្តីផ្ទាល់ខ្លួន មានសមត្ថភាពទិញ ឡាន ផ្ទះ គ្រឿងអលង្ការពេជ្រ ជូនអ្នកម្តាយបន្ទាប់ពីមានឈ្មោះបោះសំឡេងទទួលបានការគាំទ្រខ្លាំងខ្ទង់ឆ្នាំ២០១៦-២០១៧ នៅពេលមានឱកាសធ្វើជាពិធីការិនីនៅក្នុងកម្មវីធី «ពេញចិត្តឬអត់» ដោយនាពេលនោះចេញបានមួយ Show ប៉ុណ្ណោះ សុភ័ក្រ្ត កុសុម៉ា មានការគាំទ្រពីទស្សនិកជនតែម្តង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOslnOa52Rth58vYhZdA9it8r_R1YlUWDOFMai_QQ4lF9UOPmc8gLMOvj5_2rSobalRwIiTCARDJy85x9WwseX1zB2hVkEXNPqbG9jwQDBo0ri17wkW0Vw2mmeMA39pDM4FsrW2uQLY3-EMbvQqlqV9-C9_YVYdTMX621AacAXgv1YGhyphenhypheneOQe4Shx0U2U/s2048/image_2024-06-10_10-42-01.png

ទន្ទឹមនឹងនេះ កុសុម៉ា បានទម្លាយថានាងធ្លាប់ទទួលបានអារម្មណ៍អ្នកដឹកនាំមួយរូបជេរនាងដោយសម្តីអាក្រក់ បន្ទាប់ពីនោះមកនាងឈប់ទៅធ្វើការឱ្យបុគ្គលនោះរហូត។ ប្រការនេះហើយ នៅពេលក្លាយជាអ្នកដឹកនាំគេវិញ នាងគិតថាបើខ្លួនស្តីឱ្យ បន្ទោសខ្លាំងៗទៅកាន់ក្រុមការងារនាងជឿថាយូរៗទៅគេនឹងលែងមកធ្វើការឱ្យនាង គេលែងសប្បាយចិត្តធ្វើការឱ្យខ្លួន ដូច្នេះនាងត្រូវរក្សាមនុស្សល្អៗនៅក្បែរខ្លួនឱ្យបានច្រើនព្រោះពួកគាត់អ្នកជួយរកលុយឱ្យនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWEIW1m1Eiyj4BakD4FGOUTb3J9Oe4-GOtXfPa9cXjPNEe5vfVRacbmBu1WMiliDCea_zYxnpYkEXFScTqN0h7YzysD60vBVCgLXmkq9YCUuRjbJTnFHJb6NBtxn1jhTHR0x7Qhuynb4SspRVaqpzM_n-qYPeBceYn2eeTdLt4eI8Qr3CcAHgPD2-kI6U/s1690/image_2024-06-10_10-42-03.png

នៅពេលរឿងរ៉ាវនេះបានទម្លាយចេញ សុភ័ក្រ្ត កុសុម៉ា ធ្លាប់ត្រូវបានគេជេរដោយសម្តីអសុរោះ ធ្វើឱ្យមានមតិលេចឡើងនៅលើបណ្តាញសង្គមថាជាអ្នកនេះ ជាអ្នកនោះ ជាដើមក្នុងនោះក៏មានឈ្មោះ តាប៊ុយ ជាផលិតករនិងពិធីករកម្មវិធីមួយរូបផងដែរ។

ទោះយ៉ាងណា បន្ទាប់ពីមានមន្ទិលសង្ស័យអ្នកជេរបញ្ចោរសុភ័ក្ត្រ កុសុម៉ា ជា វីជេ តាប៊ុយ សាមីខ្លួនបានចេញមកបញ្ជាក់ច្បាស់ៗតែម្តងកុំឱ្យសៅហ្មងច្រើនថាមិនមែនជាខ្លួនលោកឡើយ។ ផលិតករ តាប៊ុយ បានចូលខម្មិនក្នុងការផ្សព្វផ្សាយរបស់សារព័ត៌មាន KBN NEWS ថា «សូមទោសធានាមែនខ្ញុំទេបាទ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRZqVCirg4Rt7f-WNbUnytnRprG7lMtObwhdSuOM5LX9wNLc1MazgtJLa6z6bqOpsq2faKyH_LMpV_hSqrKLVvUxiJwn5pO0fvaSqxLuBYPAp3a-X6pvKTPSk3k8eyWzPHnIYsPcHBHYLGPDam277UCPuTAqtBKJmJhyvZyiGO3PJHoah95d5sCt56-24/s783/image_2024-06-10_10-34-34.png

ជុំវិញពាក្យសម្តីអ្នកដឹកនាំកម្មវីធីជេរបញ្ចោរ សុភ័ក្រ្ត កុសុម៉ា នេះទស្សនិកជនបានបញ្ចេញមតិរិះគន់ដូចគ្នាទៅកាន់អ្នកដឹកនាំនោះរួមទាំងចង់ដឹងដូចគ្នាថាបុគ្គលនោះជាអ្នកណាដែលប្រើសម្តីអាក្រក់បែបនេះដាក់នាង៕

អាយុមិនមែនជាឧបសគ្គ! គូស្នេហ៍១គូមានអាយុសរុបជិត២០០ឆ្នាំសម្រេចចិត្តចូលរោងការ

0

ប្រទេសបារាំង ៖ វាបានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពេលឃើញគូស្នេហ៍អាមេរិកវ័យចំណាស់១គូបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា បន្ទាប់ពីពួកគេចូលរួមក្នុងពិធី D-Day នៅទីក្រុង Normandy ប្រទេសបារាំង កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ។

លោក Harold Terence អាយុ១០០ឆ្នាំ ជាអតីតទាហានបានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី Jeanne Swerlin អាយុ៩៦ឆ្នាំ ដែលអាយុសរុបរបស់អ្នកទាំងពីរ គឺស្មើជិត២០០ឆ្នាំ ។ ពួកគេមកពីទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានរៀបចំពិធីពិសេសនៅទីក្រុង Normandy ប្រទេសបារាំង ដោយសារទីក្រុងនេះធ្លាប់ជាសមរភូមិប្រយុទ្ធគ្នារវាងទាហានអាមេរិក និងទាហានណាស៊ីអាល្លឺម៉ង់ ក្នុងសម័យសង្គ្រាមលោកលើកទី២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEFfKSd5RboP_fJIz13tzVTRERqPQCQ-fyTGStRqvIhxoeCBCC-pr0gq-CXch7PMbDO_V8tv17-X0eqUItqjtfRkSyU3Qd-Rbi0ECvJrJrYuvaQKkyvkJi4xtNXrnFlrIQP39dmg8A413hasntJCnJ_h4ko6pGFTT7eSOztwsfBieQmE0Us-lC4cswNPc/s1200/photo_2024-06-10_16-41-20.jpg

ឆ្នេរសមុទ្រជាច្រើនក្នុងទីក្រុង Normandy គឺជាកន្លែងដែលទាហានអាមេរិក, អង់គ្លេស និងកាណាដា ប្រមាណជិត១៦ម៉ឺននាក់ បណ្តេញពួកណាស៊ីអាល្លឺម៉ង់ឱ្យចាកចេញពីទឹកដីអឺរ៉ុប កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៤៤ ទើបគេដាក់ឈ្មោះថា វាជាថ្ងៃ «D-Day» ។ ពិធីរៀបអាពាហ៍ពិពាហ៍នេះធ្វើឡើងរយៈពេល២ថ្ងៃ ក្រោយការប្រារព្ធខួបលើកទី៨០ នៃការប្រមូលកងកម្លាំងទាហាន ប៉ុន្តែគ្មានការទទួលស្គាល់ពីអភិបាលក្រុង Normandy ទេ ដោយសារពួកគេជាជនជាតិអាមេរិក ។

លោក Harold និងអ្នកស្រី Jeanne ត្រូវបានគេផ្តល់កិត្តិយសធ្វើជាភ្ញៀវកិត្តិយសពិសារអាហារពេលល្ងាចនៅវិមានប្រធានាធិបតី រួមគ្នាជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjzmW0jipVB3VpNVnHfvJarxSWbbz_zuwt2F6F97kaqlssXRRylfZEKU-Um3iOxWVMoymNh4kch_CnEC7cb1QTveBRUtFAhfaxZ3cUzvyc_A4l0RO-wkVUqs3BdSydXhItaPH-sushouAusNk-lptEXN_OrLvbH1budnK3E_ywJfBN3MCLZsioKljRkZs/s1200/photo_2024-06-10_16-41-17.jpg
គួរបញ្ជាក់ថា គូស្នេហ៍ទាំងពីរ គឺជាអតីតពោះម៉ាយ និងមេម៉ាយ ហើយពួកគេទើបតែសេពគប់ជាគូស្នេហ៍កាលពីឆ្នាំ២០២១ គឺកូនស្រីអ្នកស្រី Jeanne បានណែនាំឱ្យម្តាយស្គាល់គ្នាជាមួយលោក Harold ។ ក្រោយមក លោកក៏សុំគូស្នេហ៍រៀបការ និងបំពាក់ចិញ្ចៀនឱ្យអ្នកស្រី Jeanne នៅដើមឆ្នាំ២០២៤ ។

លោក Harold បានចូលបម្រើកងទ័ពនៅឆ្នាំ១៩៤២ និងត្រូវបានគេបញ្ជូនទៅអង់គ្លេសនៅឆ្នាំ១៩៤៣ ដោយលោកមានតួនាទីជាជាងជួសជុលវិទ្យុសម្រាប់ក្រុមប្រយុទ្ធ ។ នៅថ្ងៃ D-Day ពេលលោកកំពុងតែជួសជុលយន្តហោះដែលបានត្រឡប់ពីធ្វើប្រតិបត្តិការនៅបារាំង គឺអ្នកបើកយន្តហោះក្នុងអង្គភាពរបស់លោក ប្រមាណពាក់កណ្តាលបានស្លាប់នៅថ្ងៃនោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEe2tNr5TtkQw7kRtRSRMw24oGe6UJgPC4txmdlJvPlsQrrXBZ4RYm4aSvB_gqEuB2nyKWZEukNQ63kYZGVh2K2y6QXWC6oafUg2X9kJcDZdpODX18rU8nqDirAk98iygHFIrXX_Hk5R1Ib30k10KRWtpli4a_qNeDWJ977yGngBfaFSVcg4jU8ojDzlU/s1200/photo_2024-06-10_16-41-23.jpg

រយៈពេល១២ថ្ងៃក្រោយមក លោកក៏បានធ្វើដំណើរទៅបារាំង និងជួយដឹកជញ្ជូនទាហានអាល្លឺម៉ង់ដែលចាប់បាន រួមទាំងអ្នកទោសសង្គ្រាមអាមេរិកត្រូវបានដោះលែងបញ្ចូនទៅអង់គ្លេស ។ ក្រោយពីពួកណាស៊ីយល់ព្រមចុះចាញ់នៅខែឧសភា ឆ្នាំ១៩៤៥ លោកក៏បានជួយដឹកជញ្ជូនអ្នកទោសរបស់ប្រទេសជាមិត្តទៅអង់គ្លេស និងបញ្ជូនត្រឡប់ទៅអាមេរិកនាខែបន្ទាប់ ៕

រថយន្តលាយបេតុង បើកលឿនជ្រុលកិនស្ត្រីម្នាក់កំពុងជិះម៉ូតូបាត់បង់ជីវិត

0

ភ្នំពេញ: ស្ត្រីម្នាក់កំពុងជិះម៉ូតូសុខៗ ត្រូវរថយន្តលាយបេតុងក្រុមហ៊ុនស៊ីម៉ង់ BPC បើកបរ ល្បឿនលឿន មកបុករួចកិន
អូសប្រមាណជិត១០ម៉ែត្រ ខ្ទេចសាច់មួយកំណាត់ក្រោមនិងម៉ូតូខូចខាតស្ទើរទទាំងស្រុង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPcXLh_J_IE13yOBkObUnE1kzwTKDJ7Z_F-JNCumpOo6EFDz7eDtaR2M8zjUYJ1Jm7hfl1pcg762BddKJQyx2OXIu50RzsENre4Ctff8-O8ghfyp7eyByz5vJ_ZMQKWWjj3keIr4TuTfMo_FoxKYWYVIGpVkdBZADTSuGjVGDHQt1BZjJImo5TTSJ08pw/s1280/photo_2024-06-10_15-35-09.jpg

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងក៉ោង២និង៤៥នាទី រសៀលថ្ងៃទី ១០ មិថុនា ២០១៤ នៅលើកំណាត់ផ្លូវ ៥១៦ មូលដ្ឋានសង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ប្រភេទ លាយបេតុង ពាក់ស្លាកលេខ ភ្នំពេញ 5A-1047   បើកបរ ដោយបុរសម្នាក់មិនទាន់ស្គាល់ អត្តសញ្ញាណ វ័យប្រហែលជាង៤០ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយបង្ក។ ចំណែកភាគីរងគ្រោះ ជាស្ត្រី មិនទាន់ស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាក ហុងដារ គុបមូល ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 1BI-4270 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixnEX8l5UVcoa-9P1Q0eoIPxbLDpHOet5hilaWYNSvXZp7kQRVzRdiqPspZWbi-CJZn5evz7U69thHFvLE65qj8WlP6ZA4_I3mDon6xphXMP8husW7cK81IVAy5a735UQeimw0stzN1synHlTijOAKSDYFjQ0RyQbbzyYF5RjNRn9FWTqPxP6OWgcyQHA/s1280/photo_2024-06-10_16-42-29.jpg

តាមសាក្សីដែកឃើញហេតុការណ៍បាន ឲដឹងថា មុនកើតហេតុ គេឃើញរថយន្តខាងលើ បើកចេញពីស្តុប សម្តេច ប៉ែននុត (៥១៦) ឆ្ពោះឡើងមកផ្លូវ ៧០ លុះមកជិតដល់ ចំណុចកើត ស្រាប់តែ ស្ត្រីរងគ្រោះជិះម៉ូតូម៉ាកគុបមូល ចេញពីផ្លូវ២៨៣ ឡើងមកផ្លូវ៥១៦
(នៅស្តាំដៃនៃរថយន្ត) ស្របគ្នានោះរថយន្តបានមកដល់ វ៉ាក់អើ ចាប់ហ្វ្រាំងមិនទាន់ដោយល្បឿនលឿននិងដឹកធ្ងន់ផងនោះ (បេតុងពេញ) បានកិនម៉ូតូព្រមស្ត្រីរងគ្រោះ
ខ្ទេច អូសប្រមាណជាង១០ម៉ែត្រ បាត់បង់ជីវិតតែម្តង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2AT19VneAQtUEj0TF_WBGVR8wHTHszbwjdq303C7UM7DfkSB4wrvAgTAgFUSOBzMKvX8-C1TmDpMSy0j7k3O7mo4MjzinhTi8EZbBRELdgCQD4Emt1UQDiMo5ENtXa1dDIgpJFm2nOUk4y6Gv6KFnWfjw0ksPASn6mr7kRyjZENUQVdcFr6YeQul4LYM/s1242/photo_2024-06-10_16-42-30.jpg

ភ្លាមៗអ្នកបើកបរត្រូវបានសមត្ថនៅគោលដៅក្បែរនោះឃាត់ ទុកនគរបាលមូលដ្ឋានមកទទួល ប្រគល់ឲជំនាញ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានី ចុះមកសម្រួលចរាចរណ៍ វាស់វែង យករថយន្តបង្កនិងម៉ូតូទៅរក្សាទុក រងចរងចាំដោះស្រាយនៅពេលក្រោយ រួចបានរៀបចំឯកសារ និងរកអត្តសញ្ញាណជនរងគ្រោះ ដើម្បីទាក់ទងសាច់ញាតិមកទទួលសព យកទៅធ្វើបុណ្យតាមប្រពៃណី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0OfTnt0JUcDWknooGOSFiRmpgAB2PO-slYr46Nu9BVxtj5_4Gp67QoJnYDk6yO5IFt5R8IIYRAK3iZ1rZm_6NyCzY2rOHcd1b6_zlReoZWPEZh8ZVqMwMC4iFRHMtw0-Ip09SJVhyphenhyphenwmvQNNHPZ8wAhyK5hnAcErZEn71dt-j29kM1HwlUOXM0VILa1D0/s1280/photo_2024-06-10_16-42-30%20(2).jpg

SM ជួបរឿងធំហើយ! ផលិតកម្ម INB100 របស់ EXO-CBX បានប្តឹងពីបទ…

0

កូរ៉េខាងត្បូង៖ ផលិតកម្ម INB100 របស់ EXO-CBX បានប្រកាសធ្វើសន្និសិទសារព័ត៌មានភ្លាមៗនៅព្រឹកថ្ងៃទី ១០ មិថុនា ដើម្បីចោតប្រកាន់ SM Entertainment ពីបទប្រព្រឹត្តិអំពើអយុត្តិធម៌ទៅលើពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhudO8taS2NhvK9_JbZxoxYGJcZdV1Ppkhf0xzonkjWaFY6NdM0pxrUp_fD8RonTdvGe7TuiF4nCsxA2ofwGn2li-oifSV-sbYTX6HlvVboJbGHkCJp2R-Tmyf51lGuQ42lfXhfsn3cf4v5IIDoNUmI1iys867AtDxUUWP872W-WOv0SHW7pMAp4e9bEUY/s540/1717984145-125349490.jpg

យោងតាម Allkpop បានឱ្យដឹងថា ផលិតកម្ម SM ដែលធ្លាប់ជាទ្រនំចាស់របស់ EXO-CBX (Chen, Baekhyun, Xuimin) គឺបានទាមទារឱ្យ INB100 ដែលជាទ្រនំថ្មីរបស់ EXO-CBX ផ្តល់ឱ្យ ១០ ភាគរយនៃសកម្មភាពការងាររបស់សិល្បករ។ ខណៈដែលពីមុនផលិតកម្ម SM ធ្លាប់បានចុះកិច្ចសន្យាថា នឹងមិនទាមទារភាគរយពី INB100 ទេ ទោះជាយ៉ាងណាផលិតកម្មនេះស្រាប់តែមកទាមទារភាគរយពី INB100 ទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIBbmt1C00YBltXO4_hWaNr1Ia52UdwD3Nqh_-SOc5hKftDMOgoVN-Ju1Kkzb4icCbq_Ut9NoPQF5XOCx07dGA632SJrGZXDnTQR1n7Mnff0crboB1l83cDlXgOmFnZD21-TQRACCupmdCFbZXOZ18gRwGejXaMKYrCh8oyRhDRodSn-WJo-NxTJr6RYA/s930/photo_2024-06-10_16-26-34.jpg

INB100 គឺជាផលិតកម្មដែលបង្កើតឡើងដោយ EXO-CBX កាលពីខែមិថុនាឆ្នាំមុន EXO-CBX បានចាត់វិធានការតាមផ្លូវច្បាប់ និងទទួលបានការកំណត់កុងត្រាផ្ដាច់មុខ និងបានលើកឡើងពីការស្នើសុំភាគលាភដែលយុត្តិធម៌មួយជាមួយនឹងក្រុមហ៊ុន SM។ នៅពេលនោះ ភាគីទាំងពីរបានចរចា និងដោះស្រាយបញ្ហារួចរាល់ហើយ ដោយភាគីទាំងពីរយល់ដូចគ្នាថា សកម្មភាពសិល្បៈរបស់ EXO គឺសំខាន់បំផុត ហើយតាមការព្រមព្រៀងនៅពេលនោះ រាល់ការងារ និងឈ្មោះរបស់ EXO-CBX នឹងត្រូវចាត់ចែង ក៏ដូចជាគ្រប់គ្រងដោយផលិតកម្ម INB100។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIgUbit1pLrvU37xy7SBXhDGW7GZqvfE979VTb4x7QewVDlOXACvcTFYFxbDqYErjVMr6f-zIcsRHBP16AvOoQldM1PrktUVUKr3MAcbbwR7kKywNagUmi8Jg2AP3x__2gchCwG2FfkZRNljoRQfWh1ilUj7hMgQLWJ1dl3cAOM8pH1fugjxoi_F8IKa8/s900/photo_2024-06-10_16-27-17.jpg

ទោះជាយ៉ាងណាក៏ដោយ SM ហាក់មិនអើពើនឹងកិច្ចព្រមព្រៀងនេះទេ ហើយថែមទាំងទាមទារឱ្យ INB100 ផ្តល់ ១០ ភាគរយនៃចំណូលសម្រាប់សកម្មភាពការងាររបស់សិល្បករ។ ទោះបីជា INB100 បានផ្ញើភស្តុតាងអ្វីក៏ដោយ ក៏ SM មិនបានឆ្លើយតបអ្វីទាំងអស់ អស់រយៈពេលជាង ២ ខែមកហើយ។ INB100 បានពន្យល់ថាពួកគេធ្វើសន្និសីទសារព័ត៌មាននេះគឺដើម្បីលាតត្រដាងការអនុវត្តអយុត្តិធម៌របស់ SM Entertainment។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLRiQc2saIYO8OeGMN7uAW_EaZSe2SurDNCcBWIQlOpIK435bEOTQZVhzriH8KmFP0FUhPfYwQyhJFXiOmNHIJXtuVMjCfOPWG2128sEAMHXeO3kJhgl7bNVSZgXqabS80UKMkYBolsG5CbuOq2EnTAU7ZEnUyZ7DO8RpNFYlJLQsyJoqOIcV27PqpgJw/s2000/230311222054-01-sm-entertainment-building-sk-031023-restricted.jpg

គួរបញ្ជាក់ដែរថា បច្ចុប្បន្ន EXO គឺមានសមាជិកទាំងអស់ ៨ នាក់ហើយពួកគេនៅតែស្ថិតក្រោមផលិតកម្ម SM នៅឡើយទេ។ ទោះជាយ៉ាងណាសមាជិកនីមួយៗរបស់ EXO បានបង្កើតផលិតកម្មតូចៗរៀងៗខ្លួន មានន័យថា នៅពេលពួកគេធ្វើសកម្មភាពទោលដូចជាសម្តែង ឬឡើងឆាកប្រគំតន្ត្រីម្នាក់ឯងគឺមិនត្រូវបានគ្រប់គ្រងដោយ SM ឡើយ ប៉ុន្តែប្រសិនបើពួកគេធ្វើសកម្មភាពជាក្រុម ទើបគ្រប់គ្រងដោយ SM៕