ភ្នំពេញ: ស្ត្រីម្នាក់កំពុងជិះម៉ូតូសុខៗ ត្រូវរថយន្តលាយបេតុងក្រុមហ៊ុនស៊ីម៉ង់ BPC បើកបរ ល្បឿនលឿន មកបុករួចកិន
អូសប្រមាណជិត១០ម៉ែត្រ ខ្ទេចសាច់មួយកំណាត់ក្រោមនិងម៉ូតូខូចខាតស្ទើរទទាំងស្រុង ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងក៉ោង២និង៤៥នាទី រសៀលថ្ងៃទី ១០ មិថុនា ២០១៤ នៅលើកំណាត់ផ្លូវ ៥១៦ មូលដ្ឋានសង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ប្រភេទ លាយបេតុង ពាក់ស្លាកលេខ ភ្នំពេញ 5A-1047 បើកបរ ដោយបុរសម្នាក់មិនទាន់ស្គាល់ អត្តសញ្ញាណ វ័យប្រហែលជាង៤០ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយបង្ក។ ចំណែកភាគីរងគ្រោះ ជាស្ត្រី មិនទាន់ស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាក ហុងដារ គុបមូល ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 1BI-4270 ។
តាមសាក្សីដែកឃើញហេតុការណ៍បាន ឲដឹងថា មុនកើតហេតុ គេឃើញរថយន្តខាងលើ បើកចេញពីស្តុប សម្តេច ប៉ែននុត (៥១៦) ឆ្ពោះឡើងមកផ្លូវ ៧០ លុះមកជិតដល់ ចំណុចកើត ស្រាប់តែ ស្ត្រីរងគ្រោះជិះម៉ូតូម៉ាកគុបមូល ចេញពីផ្លូវ២៨៣ ឡើងមកផ្លូវ៥១៦
(នៅស្តាំដៃនៃរថយន្ត) ស្របគ្នានោះរថយន្តបានមកដល់ វ៉ាក់អើ ចាប់ហ្វ្រាំងមិនទាន់ដោយល្បឿនលឿននិងដឹកធ្ងន់ផងនោះ (បេតុងពេញ) បានកិនម៉ូតូព្រមស្ត្រីរងគ្រោះ
ខ្ទេច អូសប្រមាណជាង១០ម៉ែត្រ បាត់បង់ជីវិតតែម្តង ។
ភ្លាមៗអ្នកបើកបរត្រូវបានសមត្ថនៅគោលដៅក្បែរនោះឃាត់ ទុកនគរបាលមូលដ្ឋានមកទទួល ប្រគល់ឲជំនាញ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានី ចុះមកសម្រួលចរាចរណ៍ វាស់វែង យករថយន្តបង្កនិងម៉ូតូទៅរក្សាទុក រងចរងចាំដោះស្រាយនៅពេលក្រោយ រួចបានរៀបចំឯកសារ និងរកអត្តសញ្ញាណជនរងគ្រោះ ដើម្បីទាក់ទងសាច់ញាតិមកទទួលសព យកទៅធ្វើបុណ្យតាមប្រពៃណី៕