បន្ទាប់ពីបង្ហាញឈុតតំណាងជាតិរួចកញ្ញា ប៊ី សុធារី Miss Grand កំពង់ឆ្នាំងបានធ្វើឱ្យមានមតិវែកញែកយ៉ាងខ្លាំងបន្ទាប់ពីយកហូលពិតានមកប្រើប្រាស់ ខណៈហូលមួយប្រភេទនេះប្រើសម្រាប់បាំងពីលើព្រះបដិមាឬទីសក្ការៈបូជា។ កំហុសអចេតនាមិនបានសិក្សាមុននឹងយកមកធ្វើនេះបានបង្កឱ្យមានមតិវែកញែកមានទាំងអ្នករិះគន់ មានអ្នកទាំងលើកទឹកចិត្តឱ្យនាងមានការកែលម្អចំណុចធ្វេសប្រហែសនេះ។ យ៉ាងណាអ្នកខ្លះថាវាក៏បានជះផលល្អបានមួយផ្នែកមានអ្នកចាប់អារម្មណ៍និងស្គាល់ហូលប្រភេទនេះកាន់តែច្រើន ខណៈ ប៊ី សុធារី ក៏បានពោលពាក្យសូមទោសនូវកំហុសខុសឆ្គងមួយនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8_1wS7sM_hkvasCLnvxDvEUuKP9LQvJwnka4FPFi08Ff1YngSv6T0bUY0mmdsf5fL38qTVk1fw58VSL0vHFPoeDsd6EbC_mfM7jsHSia1GIm39yqvW3fw_VcJj335KhcjvRmakd9fOMp6-4j5903Vf-Ued4u5nrOaa16RO0qTLvxnYqyPMw9Qm4Lq8yc/s1280/photo_2024-06-10_15-56-03.jpg

ក្នុងវគ្គប្រកួតឈុតតំណាងជាតិ ប៊ី សុធារី Miss Grand កំពង់ឆ្នាំង បានគ្រងឈុតមួយឈ្មោះថា «ឆ្នាំងដីកំពូលស្រ្តីនៃខេត្តកំពង់ឆ្នាំង»។ ឈុតនេះត្រូវរចនាឡើងយ៉ាងក្នុងលក្ខណ:ជាសិល្ប:រួមបញ្ចូលរវាងសិល្ប:ទម្រង់ខ្នាតបុរាណ និងសម័យ ដើម្បីបង្កើតនូវផ្ទាំងទស្សនីយភាពថ្មីមួយ។ ទម្រង់មកុដនាងតូចច្រឡឹងប្រថាប់នូវក្អមឆ្នាំង ដែលបង្ហាញពីសិប្បកម្មយ៉ាងសំខាន់បំផុតមួយនៃខេត្តកំពង់ឆ្នាំងនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfXAWL3JtEQT7FCz2elLva4PTOIdPMQGvzfl_ABWkCPXYjRYetLuTNA0u1UEF0qebJ1AYgphR1tLq1SPdT-yCff_A95EE_rH-Iur0GEq2JAKLuL9MunxwyhaR6_R8ho4ReJMwTux-wy-k5PdKhgMB7suop6JkQ8ef2khtCzi5B7K-cqniT_DlQ1Tj2k3s/s1280/photo_2024-06-10_15-56-03%20(2).jpg

អ្វីដែលពិសេសទៀតនោះឈុតនេះត្រូវបាន គស់បង្ហាញពីវិចិត្រកម្ម គំនូរបុរាណដ៏អស្ចារ្យនៃទីវត្តអារាមដ៏ចំណាស់បំផុតមួយ គឺ វត្តពោធិរុក្ខារាម ហៅវត្ត កំពង់ត្រឡាចលើដែលជាទីតាំងបុរាណដ្ឋានដែលលាក់ទុកនូវសំណង់ស្ថាបត្យកម្ម អស្ចារ្យជាច្រើនសម្រាប់ជាការសិក្សាស្រាវជ្រាវផងដែរ។ តួឈុតទាំងមូលបង្ហាញឱ្យឃើញពីសម្រស់ដ៏ល្អឯកនៃនាងកញ្ញា ជាមួយនឹងទឹកមុខដែលបង្ហាញពីភាពរឹងមាំរបស់ស្រ្តីដ៏អង់អាចនៃកម្ពុជា។

បន្ទាប់ពីឈុតនេះត្រូវបានបង្ហាញក្នុងការប្រកួតកាលពីរាត្រីថ្ងៃទី៨ មិថុនា ប៊ី សុធារី ត្រូវរងនូវមតិវែកញែកយ៉ាងច្រើនពីអ្នកលេងបណ្តាញសង្គមអ្នកខ្លះក៏បានប្រើសម្តីធ្ងន់ៗ ចំណែកឯមតិមួយចំនួនទៀតរិះគន់ក្នុងន័យស្ថាបនាឱ្យសិក្សាស្រាវជ្រាវជាមុនសិនមុននឹងយកហូលពិតាន នេះមកប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUAt1jjmhir7L0DHrbI5rEfuHg8-zMZWFI45tke9snj8h42n1Ug_3tOzlJONWilEN00UqqAdAELh1LwbGqQfeE1xbbWtL2WmGoJYxLHNJk5eHhGCLqiO82LDTKwqC9l1bBkOkpqhXYMdJmh9G_rvuGOtkk1JwHwS5dZRVfPopuGN8i__nHdoLh2GcBLPM/s932/image_2024-06-10_15-21-11.png

ការរិះគន់ទៅលើកញ្ញា ប៊ី សុធារី ដោយសារតែ «ហូលពិតាន» គេ ប្រើសម្រាប់បាំងពីលើព្រះបដិមា ឬទីសក្ការបូជាផ្សេងៗ ខុសពីហូលសម្រាប់ស្លៀកមិនអាចយកហូលប្រភេទនេះធ្វើជាសំពត់ស្លៀកនោះទេនាំឱ្យអាប់ឱនរបស់និងដល់អ្នកប្រើប្រាស់។ ទោះយ៉ាងណាក៏បានមតិមួយចំនួនដែរថា ការធ្វេសប្រហែលនេះក៏មានផលវិជ្ជមានដូចគ្នាដោយកត្តានេះក៏ធ្វើឱ្យអ្នកមួយចំនួនបានស្គាល់ប្រភេទហូលពិតានបានកាន់តែច្រើនជាងមុន ខណៈអ្នកខ្លះបានអះអាងថាពុំដែលស្គាល់ហូលប្រភេទនេះពីមុននោះទេ ទើបតែមានរឿងនេះកើតឡើងទើបបានដឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH5YTkStm8MM6LnhXiUk2NNrk8wA6URh-QF8n4lniPnB7Ms2UADmBNDzON978NcVc8rnsKX4HV3MRus0Edj43pqYhlwHiPf2NMnCVKT4UOjY3ly7ytnfN6b-RDm90Vp3Y-RtymIAarBbC1j84Zaim4__LfSV6ghumIOSA91mqSaoJkNpVi5euUoF3AfDY/s560/image_2024-06-10_15-21-12.png

ជាមួយមតិរិះគន់ ក៏មានមតិស្ថាបនាដល់ ប៊ី សុធារី និងក្រុមការងារឱ្យមានការប្រុងប្រយ័ត្នចំពោះការធ្វេសប្រហែសនេះដូចគ្នា។ ផេកមួយឈ្មោះថា បុរាណាចារ្យ បានលើកឡើងដែរថា «ខេត្តកំពង់ឆ្នាំង : ឈុតនេះមានការរចនាល្អ សមនឹងអ្នកស្លៀក។ ក្នុងការគិតរបស់អ្នកឌីហ្សាញ ចង់បង្ហាញយកគំនូរបុរាណ តែជ្រើសយក ហូលពិតានមកដាក់វិញ។ គំនិតអេតមីន ប្រសិនបើជាប់ទៅឆាកអន្តរជាតិ ថាតើគួរប្តូរហូលពិតានដានចេញ ហើយដាក់ហូលធម្មតា ឬ ត្រូវរៀបចំប្តូរមកគូរគំនូរបែបវត្តកំពង់ត្រឡាចលើផ្ទាំងក្រណាត់ថ្មី ដូចដែលបំណងនៃរូបឌីហ្សាញបង្ហាញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii9WYo_h0UkUBxk4gf-TXWURKcxN61d57OZQIuxZw5SoCqeJ2Y6-0yHqLXu0zFgifFNTD0dXezF1OJEmBkj1Dsfe7N2B9cAMQSKt259HNNCpiSsnw037ccmK0gNC0BGROOHv48BzdMcauMSljdf2PrOjAPhyMtbDaozacm9hBF7T6RINLC-rkTtf80pM8/s2048/image_2024-06-10_15-21-09.png

យ៉ាងណាមិញនៅពេលកំពុងផាត់មុខ និងបាន Live លើបណ្តាញសង្គម ប៊ី សុធារី ក៏បានពោលពាក្យសូមទោសចំពោះបញ្ហាការយកហូលពិតានដោយមិនបានដល់ពីការប្រើប្រាស់ខុសកាលៈទេសៈជាកំហុសអចេតនា បើសិនជាដឹងនោះនាងនិងក្រុមការងារក៏មិនធ្វើនោះទេ។ យ៉ាងណា ប៊ី សុធារី ក៏បានបង្ហាញការសប្បាយចិត្តដូចគ្នាដែលអាចធ្វើឱ្យហូលនេះកាន់តែមានអ្នកស្គាល់និងចាប់អារម្មណ៍បានកាន់តែច្រើនជាងមុន៕