Home Blog Page 1033

ភ្នំពេញ អាចនឹងគ្មានទឹកលិចទៀត ក្រោយទ្វារទឹកនិងប្រព័ន្ធរំដោះទឹកសាងសង់រួចរាល់

0

គិតមកទល់ពេលនេះ ទ្វារទឹកស្ទឹងតូច និងការស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ចាប់ពីស្ទឹងព្រែកត្នោតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សម្រេចបានការសាង់សង់ប្រមាណ ៧០ភាគរយ ហើយគ្រោងបញ្ចប់ក្នុងឆ្នាំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwcLQchKxjgY1m3ttnC6Hz_20lSTmjpts6OuPttxjoV47AYFleRdoxD7b-JlQl-YKWqFE5lKBT9lW3yjdzsnJz3axseFZzNWLfWtJ8BMFej7bfE831-0GpOh00PjCcudNHmpLRYyqFFRTL-wMijz03MYgVXYBt_MWBB16cmXk46nqUGLJzuQO5EK6sdjQ/s1280/fn-2024-03-07-12-30-54-1.jpg

ទ្វារទឹកស្ទឹងតូច នេះមានលទ្ធភាពរំដោះទឹកពីស្ទឹងព្រែកត្នោតបានប្រមាណ៣០០ម៉ែត្រគូបក្នុង១វិនាទី ដើម្បីពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqtTK7Olc8dmFuwf3_3gJeIUv-zMQCKCC0AoyKubSvlqko_aBUXPEUY_xj8BMd-QiGiF85XRxe6DXSTuvoVn45B651_v4u7rSZC9Ck80V2PCg0FAhAX3RuYHAmq3hCvaqBAsVDb5gPN9hDsLAJIPmqrzWKoYkJqHXhJsYx48SkGEE0-RR9IZQOa2iqGfg/s1280/fn-2024-03-07-12-30-55-8.jpg

គម្រោងសាងសង់ទ្វារទឹកស្ទឹងតូច និងការស្តារស្ទឹងតូច ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តកញ្ចប់ថវិកា ជាង ៣០០លានដុល្លារ ដើម្បីដោះស្រាយវិបត្តិជន់លិចទីក្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtPLxBe4PicqTMANdgm3MxXg6JzKEjuipRuSnJmjp36Ophp_S0w0epQ3lETEnCBPmDClXuFneWRvfhHFbjoVvQN8pcVr8nb2H1LDgvVM0HUplpNv306lHDrCyh9z6nYU3kGgCawmTnn7s-DR8a8Ko_pF79Wa5FDpRFevv017hjcNVITmkW2p2GochemDQ/s1200/CPM_Inaugurated2_02022024_.jpg

បើតាមប្រសាសន៍របស់សម្តេចធិបតីកាលពីថ្ងៃទី១០មេសា ឆ្នាំ២០២៤ នៅក្នុងពិធីបិទសន្និបាតក្រសួងធនធានទឹកនិងឧតុនិយម កាលពីពេលងកន្លងទៅតបានបញ្ជាក់ថា៖”គម្រោងរបស់រដ្ឋមានមុខព្រួញសំខាន់២។ ទី១ គឺបញ្ចៀសទឹកកុំឱ្យបុកមកក្នុងរាជធានីភ្នំពេញ និងទី២ ដោះស្រាយបញ្ហាប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញដែលមានស្រាប់ដូចជា ការកាយប្រឡាយ រៀបចំស្តារដាក់លូថ្មី និងរៀបចំបង្កើតស្ថានីយ៍បូមទឹក”៕

ស្ពានអាកាសទម្លុះអគារក្លាយជាតំបន់ទាក់ទាញ និងមន្តស្នេហ៍របស់ទីក្រុងអូសាកា

0

ប្រទេសជប៉ុន ៖ ប្រទេសជប៉ុនតែងតែមានអ្វីប្លែកៗទាក់ទាញភ្នែកជានិច្ច ហើយថ្ងៃនេះ សារព័ត៌មាន KBN នឹងនាំអារម្មណ៍លោកអ្នកមកទស្សនាស្ពានអាកាសមួយកន្លែងនៅទីក្រុងអូសាកា ដែលស្ពាននេះបានសាងសង់ទម្លុះអគារកម្ពស់១៦ជាន់ ។ ដឹងអត់ថា ហេតុអ្វីបានជាជប៉ុនសាងសង់ស្ពានអាកាសឆ្លងកាត់អគារបែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS_UCmRnC9qnkh2GdaQJDAwTO7F_EDKcaTFUmTCdqo1CTFy6qfXSjZqmcg0ITBPzBt33EbFOlXy2lj40ECKF1tbHtAhARgLwlBRgfsSpCwuj8Gs5ToAGVw0402B8sb9HtjDvhSt2wJDeCuMSSiplMsJ8HR2ZJ81eRUPfj3PB5Jrx1i4hFMK1ubEfswGiE/s650/gate_052516053841.jpg

គម្រោងនេះបានចាប់ផ្តើមនៅឆ្នាំ១៩៨៣ គឺគេបានវាយកម្ទេចអគារចាស់ចោលដើម្បីសាងសង់អគារថ្មី ហើយម្ចាស់អចលនទ្រព្យបានសុំការចរចាគម្រោងនេះជាមួយស្ថាប័នពាក់ព័ន្ធអស់រយៈពេលជាច្រើនឆ្នាំ ទម្រាំអាចសាងសង់អគារថ្មីឱ្យលេចរូបរាងយ៉ាងស្រស់ស្អាត ព្រមទាំងប្រើប្រាស់កន្លែងប្រកបដោយប្រសិទ្ធភាព ។ រីឯអ្នកស្នាក់នៅក្នុងអគារពុំចាំបាច់បារម្ភពីសំឡេងរំខានដោយសារការធ្វើចរាចរលើស្ពានអាកាសទេ ព្រោះក្រុមបច្ចេកទេសសាងសង់អគារបានចាត់ការរឿងនេះយ៉ាងល្អ ។

រូបភាពស្ពានអាកាសទម្លុះអគារដែលយើងបានឃើញនេះ មិនមែនជារូបភាពកាត់តទេ ប៉ុន្តែវាជារូបភាពពិតប្រាកដនៅទីក្រុងអូសាកា ប្រទេសជប៉ុន ។ រីឯអគារដែលមានស្ពានទម្លុះនេះ ឈ្មោះថា «The Gate Tower Building» ជាអគារដ៏ល្បីល្បាញមួយនៅលើពិភពលោក និងគ្មានអគារណាដូច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPzXyyy027R2ampgobFK6NSy-tmAOiHe_TtBHfCNkn0F9ChzfzubQpDoNAw8OJoOhUxEo-c6hqRm_X3nQHBwGyJzSKEbhfe_aeGxOWnKZNX6QV-cHsM75xGUBKkR4H-kxZN_zis_MAR6lV09tt7A-QOOdAfbWvQj7sJeVjkfs03xCqrBQ4ctDnisIlwIA/s625/Gate_Tower_13.jpg

អគារនេះមានឈ្មោះល្បីល្បាញខ្លាំង ដោយសារមានការសាងសង់ស្ពានអាកាសទម្លុះអគារ ហើយកម្រមានប្រទេសណាសាងសង់ស្ពានអាកាសបែបនេះណាស់ ។ ចំណែកប្រវត្តិការសាងសង់ គឺកើតឡើងនៅឆ្នាំ១៩៨៣ ក្រោយពីអាជ្ញាធរជប៉ុនអនុម័តឱ្យកែលម្អតំបន់នេះជាថ្មី ។

ប៉ុន្តែលិខិតអនុញ្ញាតសាងសង់អគារ The Gate Tower Building នៅតំបន់នេះត្រូវបានបដិសេធ ដោយសារអាជ្ញាធរមានគម្រោងសាងសង់ស្ពានអាកាសនៅតំបន់នេះដូចគ្នាដែរ ។ ទោះយ៉ាងណា ម្ចាស់កម្មសិទ្ធិអចលនទ្រព្យមិនព្រមចុះចាញ់ទេ ហើយក៏រត់ការឯកសារ និងសុំចរចាជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធដើម្បីសាងសង់អគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgICTTCaRYlheIuXfjQHbqDAYuqSiAwsf3aqsiga2koCsHOiA1xvp9D8tH8M3xaJDu3oJT-YCnQh_Tdq7_aaIKWJOsaGGSLOprbuhHBYuoThWtRiPsgVr4WOos_wOLcHG8LhdE4M-xkz2-BYkxTbGGvsWJdf3RLP2n4JQtsNBrosT6r35oHEGtyBS4iX6E/s791/Gatetower1.jpg

ក្រោយការចរចាគ្នាអស់រយៈពេលជាច្រើនឆ្នាំ នៅទីបំផុត ភាគីទាំងអស់បានឈានដល់ការធ្វើកិច្ចព្រមព្រៀងមួយ គឺអនុញ្ញាតឱ្យអគារ និងស្ពានអាកាសអាចសាងសង់ក្នុងតំបន់តែមួយ ។ ដូច្នេះហើយ ទើបយើងគ្រប់គ្នាបានឃើញរូបភាពស្ពានអាកាសទម្លុះអគារបែបនេះ ។

អគារ The Gate Tower Building បានសាងសង់ឡើងកាលពីឆ្នាំ១៩៨៩ និងបញ្ចប់ការសាងសង់នៅឆ្នាំ១៩៩២ ដូចគ្នានឹងការបញ្ចប់ការសាងសង់ស្ពានអាកាសដែរ ។ អគារនេះមានកម្ពស់សរុបចំនួន១៦ជាន់ រីឯស្ពានអាកាសបានទម្លុះអគារ ចាប់ជាន់ទី៥ ទៅជាន់ទី៧ ។ បច្ចុប្បន្ន វាបានក្លាយជាកន្លែងទាក់ទាញចំណាប់អារម្មណ៍ និងជាមន្តស្នេហ៍របស់ទីក្រុងអូសាកា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuSDCBR0qV0dcIRown3DVxeL7CUtkFJVzPe5pD8jZYT0K6Z9d44CaMwvu1ek48oBgzFroHLRLKpkDqrLlJ4HO-w0gJtc8RYfDQe5wsXRVMzvLHGHuRABlSSj811dGDfcEyCNXAnKM0yfbh-hPWklFcM8rFwHi7D0coJPg7YvUpZ3-MDgs8IXi8Q6ybth4/s790/Gatetower2.jpg

ហេតុអ្វីចិនធ្វើឡាំងឈើដាក់តម្រៀបពាសពេញច្រាំងថ្មភ្នំ?

0

ប្រទេសចិន ៖ ច្រាំងថ្មភ្នំពោរពេញទៅដោយឡាំងឈើយ៉ាងច្រើននេះ គឺជាតំបន់អភិរក្សពូជឃ្មុំរបស់ចិនដ៏ប្លែកបំផុតនៅលើពិភពលោក ។ ច្រាំងថ្មភ្នំនេះស្ថិតនៅភ្នំធម្មជាតិ Shennongjia តំបន់ហ៊ូប៉ី ប្រទេសចិន ហើយតំបន់នេះមានភាពខុសប្លែកខ្លាំងមិនដូចប្រទេសណាទាំងអស់ ដោយសារវាមានឡាំងឈើជាង៧០០ ត្រូវបានគេយកទៅដាក់នៅលើច្រាំងថ្មភ្នំ ។

មនុស្សភាគច្រើនពុំដឹងថា វាជាកន្លែងអ្វីពិតប្រាកដទេ ក្រោយពេលពួកគេបានឃើញរូបភាពនេះ ។ ការពិត វាជាតំបន់អភិរក្សពូជឃ្មុំក្នុងតំបន់ ដែលចិននៅសល់ពូជឃ្មុំតិចតួចប៉ុណ្ណោះ ហើយការចិញ្ចឹមឃ្មុំនៅចិនបានកើតឡើងតាំងពី១.៨០០ឆ្នាំមុនមកម៉្លេះ ខណៈទឹកឃ្មុំជាងពាក់កណ្តាលមកពីតំបន់អាស៊ី ។ ប៉ុន្តែអ្នកខ្លះពុំជ្រាបថា ពូជឃ្មុំក្នុងតំបន់របស់ចិនប្រមាណ៨០% បានបាត់បង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrjRTC6-2U66utx6j9Yq_Yi7C8vtFGQ0S4j8pb7tU16CjfoHiiK99WrfIvpzySp5nzs8wmc1QGbaii7eMf7O1OUhKEHtalMHRumWSUd4JPApxOsKuCRBDXqgT1ueHXyEFPCdA9YuodIze-B1RObTPmvFH7A1DSyD7Km0LJAa3MiythSmkwSZPmyUgzoWk/s700/photo_2024-06-08_14-43-42%20(2).jpg

ចំណែកកត្តាចម្បងធ្វើឱ្យពូជឃ្មុំក្នុងតំបន់របស់ចិនបាត់បង់ គឺដោយសារការនាំចូលឃ្មុំអឺរ៉ុប ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ឃ្មុំចិន ដូចជា ៖ ឃ្មុំមានមេរោគ, ការបំផ្លាញសំបុក និងផលប៉ះពាល់ផ្នែកបន្តពូជ ។ រីឯឡាំងឈើដាក់តម្រៀបគ្នានៅលើច្រាំងថ្មភ្នំដ៏ខ្ពស់នេះមានឈ្មោះថា «ជញ្ជាំងសំបុកឃ្មុំ» និងជាតំបន់អភិរក្សពូជឃ្មុំដ៏ល្បីល្បាញបំផុតលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFAZSNy6FZAFWqY2q7OON6I20vAuVv7gCkAJfwPim81eTQahnDIyUtzqbnoD6jrG3-rWsgq7uRHn1eYWXBPjDWaAEqXA0MI4OsSkzJ9ennGb2Dl1PQpfWuVg7fJdt1JM9ku0pYoZ77rEvAypKj69Alfrv0osCg7v712abBOZbX82xCinUiaG2d33_4Eqs/s700/photo_2024-06-08_14-43-42%20(3).jpg

ឡាំងឈើទាំងនេះទុកសម្រាប់ឱ្យឃ្មុំព្រៃចូលធ្វើសំបុក និងបង្កើតកូនចៅនៅខាងក្នុង ។ ដូច្នេះ ឡាំងនីមួយៗបានក្លាយជាសំបុកឃ្មុំរាប់ពាន់ក្បាល ហើយដោយសារឡាំងត្រូវបានដាក់នៅទីតាំងខ្ពស់ៗ ទើបអ្នកចិញ្ចឹមឃ្មុំត្រូវយកឡាំងទាំងនេះធ្វើជាជណ្តើរដើរទៅផ្នែកខាងលើ ។ ប៉ុន្តែបើឡាំងណានៅខ្ពស់ពេក អ្នកចិញ្ចឹមឃ្មុំនឹងទម្លាក់ខ្សែពួរពីកំពូលភ្នំ ហើយចុះតាមខ្សែពួរវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh65AJKgcW9V0j9jJ09G5NN_I0ss3QDU_MB8nB_IWr-8hmc-597bIm-M2GzItdLq2iq5tlEROrGBo-zJvlDqINBBuLnnf7DKOi1Nuyt0ZJvM636rpCcSD-Ggv-aQx_tvHWDM8k-c-gkWv9VPnU9cHbiA7rhwJxJHuJBEerc13NjDmLu6AUSqD39pcguf_c/s700/photo_2024-06-08_14-43-42%20(4).jpg

មូលហេតុចម្បងដែលពួកគេតម្រៀបឡាំងឈើលើច្រាំងថ្មភ្នំខ្ពស់ គឺដើម្បីកុំឱ្យសត្វព្រៃផ្សេងៗឡើងទៅដល់ ព្រមទាំងបង្ការកុំឱ្យទឹកឃ្មុំក្លាយជាចំណីខ្លាឃ្មុំក្នុងព្រៃផងដែរ ។ លើសពីនេះ អ្វីដែលធ្វើឱ្យទីនេះមានលក្ខណៈពិសេសសម្រាប់ចិញ្ចឹមឃ្មុំ គឺទីនេះមានអាកាសធាតុខុសៗគ្នា ដូចជា ៖ អាកាសធាតុក្តៅ, ធម្មតា និងត្រជាក់ក្នុងតំបន់តែមួយ ទើបធ្វើឱ្យមានរុក្ខជាតិចម្រុះគ្នាដុះរហូតដល់១.១៣១ប្រភេទ និងមានសត្វព្រៃផ្សេងទៀតរស់នៅ មិនមែនមានតែឃ្មុំមួយទេ ។

ក្រៅពីតំបន់នេះសម្រាប់អភិរក្សពូជឃ្មុំហើយ វាក៏ជាតំបន់ទេសចរណ៍ផងដែរសម្រាប់អ្នកចាប់អារម្មណ៍ពីជីវិតអ្នកចិញ្ចឹមឃ្មុំ ។ ភ្ញៀវទេសចរភាគច្រើនចង់ដឹងថា តើអ្នកចិញ្ចឹមឃ្មុំរស់នៅបែបណា? ពីព្រោះគ្មានប្រទេសផ្សេងទៀតចិញ្ចឹមឃ្មុំបែបនេះទេ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimVHFMMWHVTi92w3L1dcvhxCNr5VJbWAlXAvurDKBh-GERDscf1vklXTfLT3yZMmH_wxC6zVcLwy8m7f8qrgpMPt1ILi7AE1SsiM0Tj1KV6KCUsbkFDbhMoZhJh3XQhRz00eIxNOr03yC_7nv4XIqr1VKYpivn3DU0ulFf502Tdoc9VFQT4VIzHONI43c/s700/photo_2024-06-08_14-43-42.jpg

អ្នកចូលចិត្តដើរព្រៃសូមប្រុងប្រយ័ត្ន! ស្ត្រីម្នាក់ត្រូវបានពស់ថ្លាន់លេបត្របាក់

0

សម្រាប់បងប្អូនដែលចូលចិត្តដើរព្រៃ ឬបោះតង់ម្នាក់ឯងដើម្បីសាកថ្មជីវិត សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះថាបច្ចុប្បន្នពស់ថ្លាន់ធំៗជាច្រើនក្បាលបានកំពុងរីករាលជុំវិញពិភពលោក។ នេះបើយោងតាមសារព័ត៌មានបរទេសថ្មីៗនេះបានរាយការណ៍ថា មានស្ត្រីម្នាក់បានបាត់ខ្លួនបន្ទាប់ពីបោះតង់ក្នុងព្រៃម្នាក់ឯង ដោយមិនឃើញត្រឡប់មកផ្ទះ ២-៣ ថ្ងៃក្រុមគ្រួសាររបស់នាងក៏ប្រកាសស្វែងរក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5aanNl-BDak3NrDtubp8ESSvszWGKxESrRZE-SFzws17YvdnR71INtx3WvPiZ2fDCh3x1RrHAFAkFchPfCwdRt3KGjWnrkuYZIxVPyQQ5Luks4SeMJXwrfAEI3VlYzeUIlQr1SE39qLJpGRIODfDTn0iMW9BW3h0VP0kPO_-85HgVknwY2hG9WdBu4sA/s629/Screenshot%202024-06-10%20132009.png

ស្ត្រីជនរងគ្រោះនោះមានឈ្មោះថា Farida អាយុ ៣០ ឆ្នាំ មកពីភូមិ Kalempang ខេត្ត South Sulawesi ភាគកណ្តាលប្រទេសឥណ្ឌូនេស៊ី បានបាត់ខ្លួនតាំងពីល្ងាចថ្ងៃទី៦ ខែមិថុនាមកម្លេះ ដោយមិនបានត្រឡប់មកផ្ទះវិញអស់រយៈពេល ២-៣ ថ្ងៃខុសធម្មតា ក្រុមគ្រួសាររបស់នាងក៏បានប្រកាសស្វែងរក។ លោក Suardi Rosi មេភូមិបាននិយាយថា “គ្រួសាររបស់នាងបានរកឃើញរបស់របររបស់ជនរងគ្រោះនៅក្នុងព្រៃ ហើយក៏មានការសង្ស័យ”។ បន្ទាប់មកអ្នកភូមិក៏បានចាប់ផ្តើមស្វែងរកតំបន់នោះភ្លាមៗ ស្រាប់តែបានរកឃើញពស់ថ្លាន់ដ៏ធំមួយ ហើយក៏បានព្រួតគ្នាស្ទាក់ចាប់ពស់ថ្លាន់នោះ ដោយពួកគេបានយល់ព្រមកាត់ក្រពះរបស់ពស់ថ្លាន់ ហើយសាកសពរបស់ Farida ក៏បានលេចឡើងភ្លាមៗ”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYq2dRrxEEohae9bjGl8YaT_En8HzC3_qYlfAO-i3FPYatl9jITnIo7Fo8y1bveGnx0-uc7hHZSSzIuuEMblSm8__0uSaIMoB51Sk71Lpsz3757Fj2FpDxELkHnIWK1hlLg2NRjhyphenhyphen8AQR81Cl3k9G2rdy6N_cR9aJzdKJLlhw1QVabe7B9NNqxrAPDIbQ/s627/Screenshot%202024-06-10%20132027.png

ស្ត្រីម្នាក់នេះត្រូវបានគេប្រទះឃើញនៅក្នុងពោះរបស់ពស់ថ្លាន់យក្សដែលមានប្រវែងជិត ៥ ម៉ែត្រ។ គ្រួសាររបស់នាងគឺមានការសោកស្ដាយយ៉ាងខ្លាំង នៅពេលបណ្តោយនាងឱ្យបោះតង់ក្នុងព្រៃម្នាក់ឯង។ ពួកគេបាននិយាយថា “ជាទូទៅនាងមានទម្លាប់ចូលចិត្តដើរព្រៃម្នាក់ឯង ប៉ុន្តែមិនដែលមានបញ្ហាអ្វីកើតឡើងនោះទេ” ហើយពួកគេក៏បណ្តោយឱ្យនាងដើរលេងបោះតង់ធម្មតាដូចរាល់ដង។ ទោះជាយ៉ាងណាដំណឹងនេះបានធ្វើឱ្យពួកគេមានការខូចចិត្តយ៉ាងខ្លាំង និងព្រមានកូនចៅកុំឱ្យដើរព្រៃម្នាក់ឯង ទោះបីថ្ងៃនេះមិនមានគ្រោះថ្នាក់អីកើតឡើង ប៉ុន្តែថ្ងៃក្រោយយើងមិនដឹងថាមានរឿងអាក្រក់អីកើតឡើងនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVf5cI9oq3EZ_TR8l3AdJCBrXUHHHYpWJyt6GFKgbQs6RKWgg6czmT5k_dauOahI4nS4wfLjzsqK5DIlBAccLEfx42utfRkgBKy3GoGcWt008hBqX-hJhjFhS6EgF5fnh31KqBzeS42s0gvw9Blb57_dmQWkyTRB0FTJuWjk2S9LtXh-mSEKkL87uY9fc/s627/Screenshot%202024-06-10%20132053.png

គួរបញ្ជាក់ដែរថា ហេតុការណ៍នេះមិនមែនជាលើកទីមួយនោះទេ។ កាលពីឆ្នាំមុនប្រជាជននៅស្រុក Tinanggea ខេត្ត Sulawesi ភាគអាគ្នេយ៍បានសម្លាប់ពស់ថ្លាន់យក្សប្រវែង ៨ ម៉ែត្រ ខណៈដែលវាកំពុងលេបត្របាក់អ្នកស្រុកម្នាក់។ នៅឆ្នាំ ២០១៨ ស្ត្រីអាយុ ៥៤ ឆ្នាំម្នាក់ក៏ត្រូវបានគេរកឃើញនៅក្នុងពោះរបស់ពស់ថ្លាន់ប្រវែង ៧ ម៉ែត្រផងដែរនៅក្នុងទីក្រុង Muna ភាគអាគ្នេយ៍ Sulawesi។ ពស់ថ្លាន់ដែលត្រូវបានគេចាត់ទុកថាជាពស់វែងបំផុតក្នុងពិភពលោក ភាគច្រើនគឺមានដើមកំណើតនៅប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ឥណ្ឌា និងកោះ Borneo។ យោងតាមទស្សនាវដ្ដីសត្វល្មូន ឬពស់ថ្លាន់ដែលមានប្រវែងវែងបំផុតមិនធ្លាប់មានពីមុនមក គឺមានប្រវែងរហូតដល់ទៅ ៩.៧ ម៉ែត្រ និងទម្ងន់ជិត ១៥៩ គីឡូក្រាម៕

សារមន្ទីរបុរាណវិទ្យាក្រោមទឹកដំបូងគេរបស់ចិន បានទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់

0

ប្រទេសចិន៖ ភ្ញៀវទេសចរអន្តរជាតិរាប់ម៉ឺននាក់គឺមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅនឹងសារមន្ទីរក្រោមទឹកដំបូងបង្អស់របស់ចិន ដែលមានឈ្មោះថា Baiheliang មានទីតាំងនៅទីក្រុង Chongqing ដោយសារមន្ទីនេះគឺមានដាក់តាំងនៅវត្ថុបុរាណមានតម្លៃជាច្រើនដែលមានអាយុកាលរាប់ពាន់ឆ្នាំ ក៏ដូចជាសិលាចារឹក រួមទាំងវប្បធម៌និងប្រវត្តិសាស្ត្រដ៏សម្បូរបែប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfgss2TRAKeBBE9yp1c-zAWe-TD56e5wfloltZhIMMaBwAXOTngW8qQjAR_MzrN7JW8T7iA9VEZjzSTYb4rpf1ySWfCLRdMAgiBbpmEWlt4BfJGtU49NjqYPT75BI8riYm3zn9LWDIqauQQeBdvWK8pYX21XJ9bYJl309wzwyhWmTckDt97zf1DsCQ3SA/s1280/photo_2024-06-10_10-41-13.jpg
Baiheliang ត្រូវបានបែងចែកជាបីផ្នែកគឺ សាលតាំងពិពណ៌ ច្រករបៀង និងគម្របការពារសិលាចារឹកក្រោមទឹក។ សម្រាប់ការទស្សនាក្រោមទឹក ភ្ញៀវទេសចរត្រូវជិះជណ្តើរយន្តប្រវែង ៩១ ម៉ែត្រ មុនពេលពួកគេទៅដល់បាតទន្លេដែលមានជម្រៅ ៤០ ម៉ែត្រនៅក្រោមទន្លេ Yangtze ហើយបន្ទាប់មកដើរក្នុងច្រករបៀងក្រោមទឹកប្រវែង ១៤៦ ម៉ែត្រ ដើម្បីទៅដល់គម្របការពារសិលាចារឹកក្រោមទឹក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHA8VaJgK1wUidgUB_uUjpDSvpw1IN5wUZSgTGbXU7ON7zlpQY8fH84TZbmmoNRA9wfom3adRZCfdrq4G8V1j6lIrURCblbR7vEjl7w6VnLD5KPdmnSmttoYwLSycFfrySmSIaYeDSZGhQJA-VlfPEa93WX1ymvmD23BI8WoKHluvNoHmI85dUvNPVg_o/s1024/photo_2024-06-10_10-41-33.jpg
គម្របការពារសិលាចារឹកមានច្រករបៀងចូលទស្សនាប្រវែង ៧០ ម៉ែត្រ និងបង្អួចសង្កេតចំនួន ២៣។ គ្រាន់តែចេញពីបង្អួចកញ្ចក់ទាំងនេះ អ្នកទស្សនាអាចមើលបានយ៉ាងច្បាស់នូវវត្ថុបុរាណវប្បធម៌នៃសារមន្ទីរដែលត្រូវបានការពារនៅទីតាំងដើមរបស់វា។ ក្នុងនោះមានសិលាចារឹក Baiheliang ដែលមានអាយុលកាល ១,២០០ ឆ្នាំ និងមានសិលាចារឹកចំនួន ១៦៥ ផ្ទាំង ត្រីឆ្លាក់ចំនួន ១៨ រូប រួមទាំងរូបសំណាក Avalokiteshvara ចំនួន ២ និងសត្វក្រៀលពណ៌សចំនួន ១។ បើនិយាយពីអក្សរសិល្ប៍ សិល្បៈ និងប្រវត្តិសាស្ត្រ សិលាចារឹក Baiheliang គឺមានតម្លៃយ៉ាងសំខាន់។ ដូច្នេះហើយ មិនត្រឹមតែមានការឆ្លាក់ដ៏ប្រណិត ការសរសេរអក្សរផ្ចង់ កំណាព្យប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានការឆ្លុះបញ្ចាំងទស្សនវិជ្ជាជាមួយនឹងអត្ថន័យយ៉ាងជ្រាលជ្រៅផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFthyxQe0-RVDEag4hFnKPGpdGB7b-EPBAJwScn3iXxTjje9d172pwhSt3K0nCA0RCt7BDW2dGuBvo4wdO8NDSDJ5ZUhyAYR5K-Af9twDRmrxA0UBIrQd2iwa9QXIj7oS_7wJil8Nc4b1eKAPyrUwm_UVxd8w3Q5cmY8Oqv0ODshHt9mfxULIgxNOgfzU/s1280/photo_2024-06-10_10-41-45.jpg

គួរបញ្ជាក់ដែរថា សារមន្ទី Baiheliang ត្រូវបានសាងសង់ដំបូងក្នុងឆ្នាំ ២០០៣ ហើយត្រូវបានបញ្ចប់ជាផ្លូវការនៅឆ្នាំ ២០០៩ ដោយចំណាយពេល ៧ ឆ្នាំក្នុងការសាងសង់ និងចំណាយថវិកាសរុបចំនួន ២១០ លានយន់ (ប្រមាណជាង ២៨ លានដុល្លារអាមេរិក)។ ក្នុងឆ្នាំ ២០១០ អង្គការយូណេស្កូបានផ្តល់សិទ្ធិឱ្យវាជា “សារមន្ទីរក្រោមទឹកដំបូងគេបង្អស់របស់ពិភពលោក”។ មូលហេតុនៃការសាងសង់សារមន្ទីក្រោមទឹកគឺដើម្បីការពារសិលាចារឹក Baiheliang ដែលមានអាយុកាលរាប់ពាន់ឆ្នាំ និងរក្សាការចងចាំប្រវត្តិសាស្ត្រដ៏មានតម្លៃជាច្រើនរបស់ចិន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQU6MdpDIozOOTXSzlujjk-pvuPZuvC-suYZyPMfbcrBIdoaEDHMvhxNjrp8tAFd5kXN2m0Cgmy-9BPQwsCfd9-aQo9DifwBJGwX2TxI_j_-y5aNLKdwZOCFE5p3ZPu3oV8CjJUjvwE9yvDMgj7_-64SK4Iog-u5kaqhY7XGGnqFPGtkA_KAljVrn-Pzs/s750/photo_2024-06-10_10-42-00.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5-YzzegiFwsgXxlLuFCAYw_K7JyOtofrezL5EofcM0fmjFT4IaKERqsSg_nLz_8oBlNG0sHKlOsqWFPZDEm-emZSwdBwy8VHdKisvOV2O68GBUwF8fX9cpez8U7KZ9BpYnhoEawTb8IYD07N05RnsyfKOp_29hkLtvZtocztNq9eF-wibqAu1XAdLPwk/s900/photo_2024-06-10_10-42-24.jpg

បាតុភូតមេឃពណ៌ក្រហមដូចឈា.មក្នុងប្រទេសចិន កំពុងបង្កភាពចលាចលពេញបណ្តាញសង្គម

0

គ្រាន់តែចូលដល់ដើមខែមិថុនាភ្លាម បាតុភូតចម្លែកៗទាំងនេះស្រាប់តែកើតឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសចិន បណ្តាលឱ្យមនុស្សជាច្រើនមានការភ័យខ្លាចយ៉ាងខ្លាំង។
យោងតាមសារព័ត៌មានបរទេស កាលពីពេលថ្មីៗនេះ ប្រជាជននៅក្នុងទីក្រុង Zhoushan ប្រទេសចិន គឺមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញផ្ទៃមេឃប្រែទៅជាពណ៌ក្រហមដូចឈាម នៅវេលាម៉ោងប្រហែល ៨ យប់កាលពីថ្ងៃទី២ មិថុនាកន្លងទៅ។ ពណ៌ដ៏ចម្លែកនេះបានធ្វើឱ្យមនុស្សជាច្រើនថតបង្ហោះភ្លាមៗតាមអ៊ីនធឺណិត ដោយបង្ហាញពីការភ័យខ្លាច និងការបារម្ភអំពីគ្រោះធម្មជាតិដែលអាចកើតឡើងនាពេលខាងមុខ។ ខណៈក្នុងខែដដែលនេះប្រទេសជិតខាងចិនគឺវៀតណាមក៏កំពុងប្រឈមនឹងបាតុរន្ទះបាញ់ជាបន្តបន្ទាប់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-JJfdGUZ-zVZmbtAsl1fNDjyyW40eJmqPeaAX0Wc1d4I-4mjepkkJkXt6u5eo123BWBsMa_Zh5FkTviLcSybrpV54JaxcJMQv2FP2BrMFPD0f49Qrn7ZuaNmdxYMHvzKBZb3yyFcBdlZ6JbNtqcbrgnqb2TZ5velXaUzk8pQ7-IgjxZjS-M4Pa0aMUVI/s636/27A2919C00000578-0-image-a-40_1429203593236.jpg

អ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានបញ្ចេញមតិថា “បាតុភូតមេឃពណ៌ក្រហមដូចឈា.មនេះអាចមកពីការបំពុលអាកាសធាតុ” អ្នកខ្លះថា៖ «មុនពេលរញ្ជួយដី មេឃតែងតែប្រែពណ៌ក្រហម» ដូច្នេះវាជាការបង្ហាញសញ្ញាឱ្យយើងត្រៀមខ្លួនទុកជាមុន។ ហើយអ្នកខ្លះទៀតក៏ថា ទីក្រុង Zhoushan គឺមិនដែលធ្លាប់មានការរញ្ជួយដីឡើយ។ ភាពចលាចលនៅលើបណ្តាញសង្គមនេះបានធ្វើឱ្យមនុស្សជាច្រើនមានការភ័យខ្លាចយ៉ាងខ្លាំង។ ទោះជាយ៉ាងណាជុំវិញបាតុភូតខាងលើមកដល់ពេលនេះមិនទាន់មានអ្នកវិទ្យាសាស្ត្រណាបកស្រាយនៅឡើយទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyb4e4lLjRkZf46I_Xt7dD7VVCGVtzONeQv1UZ2DTz7rNVwNSvOcp0M4mQCY3uf03Iae1j1NYnmfb6BbKpiiFQgD7cN139KUtWjQ6Em3eUvUCigQXGSiIXpmFx9eE8B4FVP8FsrqZMmDEDtyeOH42R1dG5OugY6E_1B5GPxV4uupn01qgwlwyUqOo14CQ/s720/204469.jpg

គួរបញ្ជាក់ដែរថា ប្រទេសចិនតែងតែជួបបាតុភូតចម្លែកៗជាច្រើន ហើយនៅពេលដែលមានបាតុភូតទាំងនោះកើតឡើង មិនយូរប៉ុន្មានប្រទេសចិនក៏រងគ្រោះទឹកជំនន់ ឬគ្រោះរញ្ជួយដីជាដើម។ ក្រឡេកមកមើលអ្នកជិតខាងរបស់ចិនវិញ គឺប្រទេសវៀតណាមក៏មានបាតុភូតរន្ទះបាញ់ជាបន្តបន្ទាប់ក្នុងដើមខែមិថុនានេះដែរ ដោយរន្ទះជាង ៧ ពាន់គ្រាប់បានបាញ់មកលើដីនៃទីក្រុងហាណូយ បណ្តាលឱ្យមនុស្សម្នាក់ និងគោក្របីរាប់ស៊ិបក្បាលបាត់បង់ជីវិត។ ដូច្នេះហើយតើនេះគឺជាភាពចៃដន្យឬជាយ៉ាងណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6nHF9qAoMvt9wVIusWdwmYuqnFTq4glH80EmCxbiJdvXP_dRjqeQvo3BRcMX4_42XIbFXLXPXKtWO6nfs4Lg0Uw8f_LWn9xuY309CUfIqrX-q2F24U72pyCEQid9555hqhm2RNQDKVxBZyZgfunwSq8JZvIPJF0eVuwZ2uuPzIUi1HaNIj0JLNkjViCc/s1200/photo_2024-06-08_11-01-33.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ-ePJjFXLlLfqesy7a-Jsx-slQznu30Gqjv9zleczQXcpUgewkMyqzFsIYUoV0tAIy3fHwdoL0KKKQXm5YMMzcMYdXyqfll02LG_ng89iK9ikp7JqaBiFLBsIY60uJ555Y8P92ALwxt0CWYV9Gwgb2dezVyjUGEwkF96CDlsSYgzIsrMV-o-n1Dm8R4c/s1075/sky.jpg

នៅខ្មែរចូលដល់រដូវភ្លៀងហើយ! តែនៅចិនវិញកំពុងទទួលរងកំដៅខ្លាំងខុសធម្មតា

0

ចាប់ពីដើមខែមិថុនា រហូតមកដល់ពេលនេះប្រទេសកម្ពុជាហាក់មានអាកាសធាតុត្រជាក់ និងមានភ្លៀងធ្លាក់ញឹកញាប់ ខណៈនៅប្រទេសចិនវិញកំពុងទទួលរងកំដៅខ្លាំងខុសធម្មតារយៈពេលយូរ ហើយចាំបាច់ត្រូវរៀបចំវិធានការណ៍ទប់ទល់ជាបន្ទាន់។
យោងតាមការព្យាករណ៍របស់អ្នកជំនាញអាកាសធាតុ បានប្រាប់ CNN ថ្មីៗនេះថា ប្រទេសចិននឹងបន្តប្រឈមមុខជាមួយរដូវក្តៅខ្លាំងបំផុតមិនធ្លាប់មាន ដោយព្រឹត្តិការណ៍អាកាសធាតុខ្លាំងនឹងកើនឡើងនៅទូទាំងប្រទេស។ នេះនឹងក្លាយជារដូវក្តៅទីបីជាប់ៗគ្នានៃអាកាសធាតុក្តៅមិនធម្មតារបស់ប្រទេសចិន បន្ទាប់ពីរយៈពេលពីរឆ្នាំនៃទឹកជំនន់ គ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃដែលមិនធ្លាប់មានពីមុនមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdqRLZSaTw-RPkB8DY_O2tTwLFQ1waZ2kx51flBCElgcneB1TvhdgECMFbCq4z51qFDqR7c81pYg4d6g1zlkbyN9PnjLRfqPjrCRUislDnv5JRsqttoR79rFyUACcwFxvZv5N36CaBPZ1FwFLSv6MCQYwWyLIStwpJ2LSXE7tAAhR7_T_hPdkJvEJyPv0/s1280/photo_2024-06-10_09-26-33.jpg

យោងតាមអង្គការឧតុនិយមពិភពលោកក៏បានព្រមានដែរថានៅឆ្នាំនេះអាចនឹងក្តៅជាងឆ្នាំមុន។ លោក Zheng Zhihai ប្រធានផ្នែកព្យាករណ៍នៅមជ្ឈមណ្ឌលអាកាសធាតុជាតិចិនបាននិយាយកាលពីដើមសប្តាហ៍នេះថាតំបន់ភាគច្រើននៃប្រទេសចិននឹងកត់ត្រាខ្ពស់ជាងសីតុណ្ហភាពធម្មតានៅរដូវក្តៅនេះដោយសីតុណ្ហភាពអាចលើសពី ៣៥ អង្សាសេកើតឡើងញឹកញាប់។ រលកកំដៅរយៈពេលយូរនេះនឹងកើតឡើងនៅភាគខាងត្បូង ភាគខាងកើត និងភាគខាងជើងប្រទេសចិន ក៏ដូចជាតំបន់ស្វយ័តស៊ីនជាំងនៅភាគខាងលិច ដោយតំបន់ខ្លះ “អាចប្រឈមនឹងរលកកំដៅដែលមានសីតុណ្ហភាពខ្ពស់ខ្លាំង” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPDDytrolMmA6pscV9CI0P2nUhzGCxY6Oq5bhE1CoxyeUdC0JzE9_KD-vkgu7Du-jNGjG7IARmvD2lORrNrdVaQQcyq19nuuFjtZIQsQXAhRIt3YCF6VsRT1XkEMjTrLg7UklYJduj1Nhe9Xs8TW2RrEoOVJ3-sN4JhwRGJRAiQKdDy9xNP-5dE5vOja0/s1280/photo_2024-06-10_09-26-55.jpg

លោក Zheng បានកត់សម្គាល់ថា ប្រទេសចិនត្រូវតែរៀបចំការងារឆ្លើយតបយ៉ាងពេញលេញ និងប្រព័ន្ធធារាសាស្រ្តសមហេតុផល ដើម្បីការពារគ្រោះរាំងស្ងួត និងធានាការផ្គត់ផ្គង់អគ្គិសនីក្នុងអំឡុងពេលរដូវក្តៅ នៅពេលដែលតម្រូវការម៉ាស៊ីនត្រជាក់កើនឡើង។ ទោះបីជាយ៉ាងណាក៏ដោយ លោក Zheng បានបន្តទៀតថា ស្ថានភាពទាំងមូលនឹងមិនធ្ងន់ធ្ងរដូចក្នុងឆ្នាំ ២០២២ ឡើយ នៅពេលដែលប្រទេសចិនបានទទួលរងនូវរលកកំដៅដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងសីតុណ្ហភាពខ្ពស់ខុសពីធម្មតាក្នុងរយៈពេលជាង ៧០ ថ្ងៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZX0f5JR0qm88RL1l0bvtkTKfyaxLeOmnJPp-_NWnPL496ulvEyG2lEoLCWzPeQmRcRfLk7JggbHClzMe8IBwTbVNE1fSHCBH3G2FbrQzSLTjX54_BzfhHUFPRJAJW5C3KYUGg6rOERm3JazZUbNWyZcdqbw1kbZ0S6wLwXkbaZ-BDkURZsKuXuynx2ww/s1280/photo_2024-06-10_09-27-53.jpg

យោងតាមមជ្ឈមណ្ឌលសេវាកម្មទិន្នន័យឧតុនិយមរបស់ប្រទេសចិន ប្រទេសនេះនៅពេលដែលមានសីតុណ្ហភាពលើសពី ៣៥ អង្សាសេ ត្រូវបានគេហៅថា “សីតុណ្ហភាពខ្ពស់” ហើយមានរយៈពេល ៣ ថ្ងៃជាប់ៗគ្នានឹងត្រូវបានគេហៅថា “រលកកំដៅ” ។ ក្រៅពីប្រទេសចិនដីគោក ហុងកុងក៏ត្រូវបានគេព្យាករណ៍ថានឹងមានអាកាសធាតុក្តៅខុសពីធម្មតានៅរដូវក្តៅនេះ។ លោក Leung Wing-mo អ្នកនាំពាក្យរបស់សមាគមឧតុនិយមហុងកុងបាននិយាយថា ទីក្រុងហុងកុងត្រូវបានគេរំពឹងថានឹងជួបប្រទះនូវអាកាសធាតុត្រជាក់មួយចំនួនដោយសារតែ La Nina ប៉ុន្តែភាពត្រជាក់ទាំងនេះនឹងត្រូវបានគ្របដណ្ដប់ដោយនិន្នាការឡើងកំដៅផែនដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzJ4bjOXDMpbBwDI83TrmdnBbG-0TJYn5BY8hGvpBLBJ7akFfdosH1ot9wWTRKEIgdNwhbfVnleaKkVGbFASZ_I7HT8dCjMdOlJbC6DDLn68a8SJJvN1okAxw1JgxQsxQmOWNdEYt66vBFE5Z-AwUnoVdkT7MPDhrf6usGgv0hFhTJZPp2Vi2r8_H65Bk/s1200/18a22428-f764-4dc4-8348-1b73c358cc1e.jpeg

គួរបញ្ជាក់ដែរថា កាលពីខែមុន តំបន់ជាច្រើននៅអាស៊ីខាងត្បូង និងអាគ្នេយ៍បានរងគ្រោះដោយសារកម្ដៅយូរ។ នៅក្នុងប្រទេសឥណ្ឌានៃរដ្ឋធានីញូវដេលី និងរដ្ឋ Rajasthan បានកត់ត្រាសីតុណ្ហភាពលើសពី ៥០ អង្សាសេ ហើយមនុស្សជាង ៥០ នាក់បានស្លាប់ដោយសារជំងឺគ្រុនក្តៅកាលពីសប្តាហ៍មុន។ ខណៈប្រទេសជិតខាងប៉ាគីស្ថានក៏បានកត់ត្រាសីតុណ្ហភាពលើសពី ៥០ អង្សាសេផងដែរ៕

អ្នកផ្សាយព័ត៌មានរឿង «Burning Sun» ដំបូងគេបង្អស់ត្រូវតុលាការកំពូលកូរ៉េខាងត្បូងសម្រេចកា.ត់ទោ.ស

0

មានសេចក្តីរាយការណ៍ថា តុលាការកំពូលនៃប្រទេសកូរ៉េខាងត្បូងបានសម្រេចកាត់ទោ.សដាក់ពន្ធនា.គាររយៈពេល ១ ឆ្នាំ ដោយព្យួរទោសរយៈពេល ២ ឆ្នាំទៅ Kim Sang Kyo ដែលជាអ្នកផ្តល់ព័ត៌មានរឿង «Burning Sun» ដំបូងបង្អស់ បន្ទាប់ពីគេរកឃើញថាលោកបានបំពា.នផ្លូវភេ.ទនារី៣នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvUu2qznxczJARLKvp2fAEm6Uq33zlxiWohy4lbTs2W_UYuep1jic2aQTUuPJ-hAZmz6pC7PRJOBWSDcT5cIl5UUMyOLPx0ajVl36f6MHWGJEOS_hM6u6dV1wKiYm2Twv_pxT7OvLKZnTonzRv9RCFM4Zzznw6JQSOPII2T4VwNTVKowCnPPaRv7Z56HI/s720/00252184.jpg

រម្លឹកទៅកាន់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក Kim Sang Kyo បានទៅលេងអគារ «Burning Sun» នាពេលរាត្រី។ នៅយប់នោះ លោកត្រូវបានសន្តិសុខនៅក្លិបវាយដំជាច្រើននាក់។ នៅពេលប៉ូលិសទៅដល់កន្លែងកើតហេតុ លោកបានអះអាងថា រូបគេបានព្យាយាមការពារនារីម្នាក់ ដែលត្រូវបានបង្ខំនាងដោយមិនមានការយល់ព្រមហើយត្រូវបានសន្តិសុខនាំទៅខាងក្រៅ។ ទោះជាយ៉ាងណាក៏ដោយ ភាគីក្លិបបានចោទប្រកាន់ Kim Sang Kyo ពីបទរំលោភផ្លូវភេទលើស្ត្រីជាច្រើននាក់ ហើយ Kim Sang Kyo ត្រូវបានចាប់ខ្លួនជាជនសង្ស័យ។

ការស៊ើបអង្កេតរបស់ប៉ូលីសបានរកឃើញថា នារី៤នាក់បានសារភាពថាត្រូវបានបៀតបៀនផ្លូវភេទដោយ Kim Sang Kyo ដោយ ៣នាក់ក្នុងចំណោមពួកគេបាននិយាយថា Kim បានរំលោភលើពួកគេ។ លោក Kim ត្រូវបានបញ្ជូនទៅកាត់ទោសលើបទចោទប្រកាន់រួមទាំងការធ្វើបាបនៅទីសាធារណៈ ការជ្រៀតជ្រែកជំនួញ និងការបរិហារកេរ្តិ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQsjaQWkjCbQ6AKSaOBnfN78rLiCa1tneZK1E77omTsBQeWNC13pFt7eQrByM4PuC_xRSrlIAtCYQYLrcDVYUR9EPlDZOWjWqQt39FZ_tpxL4wcsG8yndrkh9vRnjj6_IwQigzpDLPiorjoZKD2e-Jf2tjkeoQYlPV7bHAfb49pvbwpT9SL66FYAFLEIU/s1001/image_2024-06-08_15-23-40%20(2).png

សេចក្តីសម្រេចរបស់តុលាការដំបូងបានរកឃើញថា លោក Kim មានពិរុទ្ធពីបទរំលោភបំពាន និងការជ្រៀតជ្រែកក្នុងអាជីវកម្ម ហើយបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ ពន្យាពេលដោយព្យួរទោសរយៈពេល ២ ឆ្នាំ បូករួមទាំងវគ្គសិក្សាបង្ការអំពើហិង្សាផ្លូវភេទចំនួន ៤០ ម៉ោង និងការបម្រើសហគមន៍ចំនួន ៨០ ម៉ោង។ តុលាការបានរកឃើញការអះអាងរបស់លោក Kim ដែលថាលោកបានព្យាយាម «ការពារស្ត្រីម្នាក់ពីការធ្វើបាប» ជាការមិនពិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb7Ba11Pn-XiCuTo5ubvPPp0-srv20zzKSD-LuYfBBJldWkKX4RYOoc0FnkyrzCb-RryVCAWBmrNm5JIruUekvTaGGBy7A-B9RmK6-paKIRROLi2do6xi2qfSBJ6sT7Ex7aOriViNWU-VGtgbq1ElS_BWjwhLlM-vWlH3KXccgh3FvYVq3hlUYsAjsmZg/s594/photo1717833080671-17178330810231285938519.webp

លោក Kim បានប្តឹងឧទ្ធរណ៍ករណីនេះភ្លាមៗបន្ទាប់ពីសេចក្តីសម្រេចដំបូង ប៉ុន្តែតុលាការបានកាត់ទោសលោក Kim ម្តងទៀត។ បន្ទាប់ពីការប្តឹងឧទ្ធរណ៍មួយផ្សេងទៀត តុលាការកំពូលក៏បានរក្សាការសម្រេចរបស់តុលាការដំបូង ដោយបញ្ជាក់ថា លោក Kim Sang Kyo បានក្លាយជាអ្នកផ្តល់ព័ត៌មាន «Burning Sun» ដំបូងបង្អស់ដោយកំហឹងដែលកើតចេញពីអំពើទុច្ចរិតផ្ទាល់ខ្លួនរបស់គេ៕

Jisoo បង្ហាញអារម្មណ៍បែបនេះនៅពេលឈានចូលវ័យ ៣០ ឆ្នាំ

0

អំឡុងពេលសម្ភាសន៍មួយ Jisoo សមាជិកក្រុម BLACKPINK បានបើកចំហអំពីអារម្មណ៍របស់នាងក្នុងការចូលវ័យ៣០ឆ្នាំ ខណៈកាលពីខែមករា Jisoo បានប្រារព្ធខួបកំណើតអាយុ ២៩ របស់នាង។ នេះមានន័យថា មិនយូរប៉ុន្មានទេតារាស្រីរូបនេះនឹងលាពីអាយុ២០ឆ្នាំចូលដល់អាយុដែលមានក្បាលលេខ៣ហើយ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល Jisoo មិនខ្លាចតួលេខអាយុរបស់នាងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisM_xoZtEFML7oIqQ5shqbUyYkKJvCS13SxpbqcADcXJlkR58nrW2YKOk7oQDufYFvdM-Ltbgrc3ZWDQutCnA_2aChDNZ0zYvAd9i7QIFEiu8PaQdmv9c6OYydPfi_SsBdPjuZOlY_PiJcaYJ3HWEnQt8FTD8rq4HjZB2dL660cQxLtwh8TsvZpu4sG-I/s1009/image_2024-06-08_16-11-14%20(2).png

មនុស្សភាគច្រើនមានអារម្មណ៍ថាធ្ងន់ និងអត្ថិភាព នៅពេលពួកគេនឹងឈានចូលដល់វ័យ៣០ឆ្នាំ ប្តូរក្បាលលេខ២មកជាលេខ៣វិញប៉ុន្តែសម្រាប់ Jisoo នាងមានទំនុកចិត្តលើការរីកចម្រើនរបស់នាងតាំងពីបានបង្ហាញខ្លួនដំបូងនៅអាយុ ២១ ឆ្នាំក្នុងនាមជាសមាជិកក្រុម BLACKPINK ក្រោមផលិតកម្ម YG Entertainment ជាមួយសមាជិក៣រូបទៀត ដែលបានរីកចម្រើនតាមរយៈការងារជាក្រុមខ្លាំង និងការគាំទ្រគ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaSiyEzD1aB8J4WpuSqgn08W9rq4KClj1jHvPIVdXy7K6mekpgvIx3x8cHdITl8uraO_PQV26HiwRrL0aGzjy3tSaelMEv0xlXytaMQvYHc2lJbBYHZLCr5PALgbuO6mbC-f4dTc929p8IqFyP9kLTvgtyEy9wGtXNkqbI0zkSHj0VJGjkUEP2gzw4-Q4/s994/image_2024-06-08_16-11-14.png

នៅពេលត្រូវបានគេសួរថាតើនាងអាចផ្តល់ដំបូន្មានអ្វីដល់ខ្លួនដែលក្មេងជាងនាងបាននោះ Jisoo បានបញ្ជាក់ថានាងមិនមានអ្វីទេ។ នាងបានបញ្ជាក់ថា នាងជឿជាក់លើខ្លួនឯងនាងនឹងប្រកាន់ខ្ជាប់នឹងការសម្រេចចិត្តរបស់នាងដោយមោទនភាព។ Jisoo បានបញ្ជាក់ថា «មិនថាខ្ញុំអាចផ្តល់ដំបូន្មានណាក៏ដោយ ខ្ញុំមានទំនុកចិត្តថា នាងនឹងជឿជាក់លើខ្លួនឯង ហើយធ្វើការជ្រើសរើសដោយភាពជឿជាក់ ដូចដែលនាងតែងតែមាន»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirAvCE7ZoRwyPItJqhTzagldIjl9HZwxN8b9R7gUqzqiMDEb3v-GZEXFuXk5dAlsKcawnR8B00D96X0M513tCWpHbtcpAap0rbfjEp3eOOomVp9pOTZMV7hJ7s6kfC4BAsUAv0f2lMKmg5g4nMBF-xvXgkUQdGHwd18SNGNLeeLg_2zmM_r3oYBJ3qUcM/s1612/image_2024-06-08_16-11-15.png

ក្នុងនាមជាតារាចម្រៀង Jisoo បានចាប់យកភាពជាទូតសុឆន្ទៈជាមួយម៉ាកយីហ៊ោធំៗដូចជា Dior និង Cartier បានចាប់ផ្តើមអាជីពទោលនៅឆ្នាំ២០២៣ ជាមួយនឹងអាល់ប៊ុមខ្នាតតូចដំបូងរបស់នាងដែលមានចំណងជើងថា «Me» ហើយជាពិសេសនោះគឺនាងបានបង្កើតភ្នាក់ងារផ្ទាល់ខ្លួនមានឈ្មោះថា Blissoo ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCzerdzuzfEVuBAN4EH0iec0z5tl82fZquF4KongzitN-iK-H9eiRGSVO7vTYDw_rMmLwtH29mJnqn8nNQRTrAkb3lCDWEUg4DbPrJ-xbo3avYtBdlS_RJPRFIjayVD_F7Mx0cJy3keJKYhFirf7UynQpIARFsrLX26T8nxtbn7wz4iZWDsJTfS3ISf80/s1169/image_2024-06-08_16-11-16%20(2).png

ការផ្លាស់ប្តូរនេះបង្ហាញពីអនាគតនៃអាជីពថ្មី ភាពច្នៃប្រឌិតផ្ទាល់ Jisoo ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាលើកដំបូងរបស់នាងជាមួយនឹងការសម្តែងតាមខ្សែភាពយន្តរបស់ webtoon កូរ៉េ «Omniscient Reader’s Viewpoint» ។ នាងក៏នឹងត្រលប់មកវិញជាមួយ K-drama ក្នុងនាមជាតួឯកស្រីក្នុងរឿង «Influenza » ដោយគេមិនដឹងថា Jisoo នឹងត្រលប់មកឆាកតន្ត្រីវិញនៅពេលណានោះទេ៕

រឿន ណាត និង លាវ វេងហួរ មានអារម្មណ៍ល្អជាមួយគ្នាតាំងពីជួបលើកដំបូង

0

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាបវរកញ្ញា រឿន ណាត និងបុរសសង្ហា លាវ វេងហួរ បង្ហាញពីទំនាក់ទំនងស្នេហាកាលពីកន្លងមកនេះមានការចូលរួមអបអរសាទរយ៉ាងច្រើនពីអ្នកគាំទ្រ។ ថ្មីៗនេះអ្នកទាំងពីរបានបង្ហាញវត្តមានជាគូក្នុងកម្មវិធីមួយដោយបញ្ជាក់ចេញពីមាត់ថាពួកគេពិតជាទាក់ទងគ្នាជាសង្សារពិតប្រាកដមែន ខណៈបានបង្ហើបថាអ្នកទាំងពីរមានអារម្មណ៍ចំពោះគ្នាទៅវិញទៅមកតាំងពីថ្ងៃជួបដំបូង និងបានណាត់ជួបគ្នានៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC5rxbHk7jSK7yHzZKxrwGaJ-tzRxqMAXjqvLbHyRr4aWAGHni29vvnvISrXDG5ijpX7PEK_e61xX05m9s9OM7AwreQZzMV-Jb8GFuxsIIl6m5tKi49Yk17tfPAm8k3V4I2w2jgtLvV56yfFTd3SwWaFhaYI4nX8ZtceRED-BtXGWeg7fveFP5D4f4bDc/s2048/image_2024-06-08_13-26-50.png

ក្នុងកម្មវិធី 3fun ដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃទី៧ មិថុនា កញ្ញា រឿន ណាត បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ និងបុរសឯក លាវ វេងហួរ Mister Friendship International 2023 បានចូលរួមផ្តល់បទសម្ភាសជាមួយគ្នាលើកដំបូងបន្ទាប់ពីមានទំនាក់ទំនងស្នេហា។ អ្នកទាំងពីរបានប្រាប់ទស្សនិកជនអំពីការចាប់ផ្តើមរបស់ពួកគេដែលធ្វើឱ្យអ្នកគាំទ្រញញឹមបិទមាត់មិនជិត។

រឿន ណាត និង លាវ វេងហួរ បានទម្លាយថាអ្នកទាំងពីរបានជួបគ្នាដំបូង ពេលមានឱកាសថតរឿងជាមួយគ្នា ដោយពេលនោះ រឿន ណាត បានសួរទៅកាន់អ្នកដឹកនាំថានាងត្រូវសម្តែងជាមួយតួប្រុសរូបណា ពេលបានឃើញរូបតួប្រុសថាជា វេងហួរ ហើយក៏យល់ព្រម ខណៈនាងខកខានថតរឿង៤ ទៅ៥ឆ្នាំហើយនិងចង់សាកសម្តែងរឿងមានរសជាតិថ្មីដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh8D66XZNxKubF9aKgCY7Lye7UTvcDmha4eZyHNZGUB2sv7Q5-z2hXIVV8kI_0jc6B0rR1F-knrg3TPTcjzGg8QQuWTS9CqJMeQobsBlwkMb80RdmotzcJVp3UFIvFHPOPza2PLqzpFYq_ixUKPiN4u6gcx7oqkC1pV9C262teWAc0fmJ7KhZ8MNdos2Q/s2048/image_2024-06-08_13-26-52.png

ក្នុងថ្ងៃជួបគ្នាដើម្បីសមការសម្តែងដំបូង រឿន ណាត បានជម្រាបសួរ វេង ហួរ ហើយបុរសឯករូបនេះមានភាពរុសរាយយ៉ាងខ្លាំងដែលធ្វើឱ្យនាងចូលចិត្តតែម្តងជាមួយនឹងស្នាមញញឹមរបស់ វេង ហួរ ។ ក្រោយមកអ្នកទាំងពីរបានណាត់ជួបគ្នាក្នុងហាងកាហ្វេដើម្បីពិភាក្សាគ្នាពីតួអង្គការសម្តែងរបស់ខ្លួន ដែលត្រូវសម្តែងជាប្តីប្រពន្ធគ្នានៅក្នុងសាច់រឿង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwaFpVhmiIuVY160zMIUCQbPGlfCIR6f0SrMcA_Nuox6GwW7r8gxVEzr58rTsXCHxWrlJsBnPCfWtZ9iGn_KBjqTkUt4qKuvmMpE6aHZ3AJL2QOxT7XiMWz1bpcJYY4pOeYCMuadXc4_QxuEFmGzYU1kfZL4cBVfJ0wZ5yorxbCY_OIMvpmYIotwZnEXA/s1920/image_2024-06-08_13-26-54.png

មែនទែនទៅអ្នកទាំងពីរបានបង្ហើបប្រាប់ថាមានអារម្មណ៍ល្អជាមួយគ្នាតាំងពីថ្ងៃជួបដំបូង ខណៈនៅថ្ងៃមួយ រឿន ណាត ផុសStory នៅហ្វេកប៊ុកថាស្គាល់រសជាតិជួបភ្លាមស្រលាញ់ភ្លាមហើយដែលធ្វើឱ្យ វេងហួរ ចាប់អារម្មណ៍ប៉ុន្តែមិនច្បាស់នោះទេគ្មានតែលួចសង្ស័យក្នុងចិត្តថាជាលោក ខណៈដែល វេងហួរ បានចុច react រូបបេះដូងទៅកាន់ រឿន ណាត និងបានអួតប្រាប់រឿងនេះទៅកាន់បងប្អូនថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWWIBEp1n21rpMGCGNgdjF2EyC2E-qZ0gwOnwrU3rHLCw_xsjMTIWPhwk4lzkFkcbjDrxdN3CVOfkXhOaJd6YXmJasvS8CvsBW-t-8DDHXSzS3AmHErpEVJKgNQ2cpHCGFtMMwjVJDiUg1AcwLEPpysPV4iCWpsA0H0VCgmcO9bV8J_EOVRIGSMHiPBgg/s2048/image_2024-06-08_13-26-53.png

ចំណុចដែលធ្វើឱ្យមហាជនច្បាស់ពីទំនាក់ទំនងរបស់ពួកគេគឺនៅពេលមានវីដេអូក្នុងstory ណែនាំ រឿន ណាត ទៅកាន់បុរសឯកវៀតណាមថានាងជាមិត្តស្រី ខណៈអ្នកទាំងពីរទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកគាំទ្រ។ ស្របពេលជាមួយគ្នា ទាំងរឿន ណាត និង វេងហួរ សារភាពចំៗចេញពីមាត់នៅក្នុងកម្មវិធីតែម្តងថាអ្នកទាំងពីរជាគូស្នេហ៍ពិតប្រាកដមែន។

បន្ថែមពីលើនេះ Mister Friendship International 2023 បាននិយាយទៀតថា ចំណុចទាក់ទាញដែលធ្វើឱ្យកាន់តែមានចិត្តស្រលាញ់ រឿន ណាត នោះគឺអត្តចរិតយកម្ហូបមកពីផ្ទះចែកក្រុមការងារ ថែមទាំងប្រមូលចានយកទៅលាងទៀត សូម្បីក្រុមការងារក៏សរសើរចំណុចនេះដែលតួសម្តែងស្រីស្អាតមួយរូបឈរលាងចាន។ ចំណែកឯ រឿន ណាត វិញក៏បានបង្ហើបដែរថា ភាពគួរឱ្យស្រលាញ់របស់មិត្តប្រុសនាងគឺ អង្គុយចាំនាងធ្វើខ្លួនដោយគ្មានការរអ៊ូ៕