Home ព័ត៌មានអន្តរជាតិ ចិននឹងក្លាយជាប្រទេសនាំមុខគេលើពិភពលោក ផ្នែកប្រើប្រាស់បច្ចេកវិទ្យា AI

ចិននឹងក្លាយជាប្រទេសនាំមុខគេលើពិភពលោក ផ្នែកប្រើប្រាស់បច្ចេកវិទ្យា AI

61
0

ប្រទេសចិន ៖ យោងតាមការស្ទង់មតិថ្មីមួយបង្ហាញថា ១ឆ្នាំទៀត ចិននឹងក្លាយជាប្រទេសនាំមុខគេលើពិភពលោក ផ្នែកប្រើប្រាស់បច្ចេកវិទ្យា AI បន្ទាប់ពីបច្ចេកវិទ្យានេះបានរីកចម្រើនគួរឱ្យកត់សម្គាល់នៅចិន ។ វាជំរុញដោយដំណើរការរបស់កម្មវិធី ChatGPT របស់ OpenAI នៅចុងឆ្នាំ២០២២ កន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDYT9lhIFWS2i15MWHSpxevLFchXDbu0HquHfLyk8cAOXo3diU4SuP0Lpeofz5A6VRQ8pNqyWFPxdKaAyK4wc-3RHklW37iFIeNhcJsNqAEEtceLrw3GOo1cx8oMCpeBuvHSqIiJDF6DX5ScH2cFw_Sl76bQOVCVp4RQk8kN_Hv-fhg5noQFgFhGAEdnWK/s959/960x0.webp

ការស្ទង់មតិនេះរៀបចំឡើងដោយក្រុមហ៊ុន AI និងក្រុមហ៊ុនវិភាគកម្មវិធីរបស់អាមេរិក (SAS) និង Coleman Parkes Research ដោយបានស្ទង់មតិបុគ្គលមានអំណាចសម្រេចចិត្ត ចំនួន១.៦០០នាក់ ។ បុគ្គលទាំងនេះធ្វើការក្នុងឧស្សាហកម្មផ្សេងៗលើពិភពលោក ហើយអ្នកឆ្លើយតបការស្ទង់មតិនៅចិន៨៣% និយាយថា ពួកគេប្រើប្រាស់ Generative AI ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicPuzGAAq-CwtJM4o0PxiUbAqWfff6dZAStA8B1xOD0guT_S2FLu7VOvjSwPFb8EKzZMI3Q2T0h3fBdostt8tUhuP_t_HRi-Z0S-3XG6MOeQAf9YFFHqOybF6-sOSCSVuU2OyC8ROb0__GDpyRMiG8rHKMLCuKUBI6ExnL9VnWDJp__h8h-gojwfJCeIjj/s768/6967af8a-af0f-4519-8ba1-e7f139ede6ef_5a57850b.webp

ចំនួននេះ គឺខ្ពស់ជាង៦៥% របស់ចំនួនអ្នកឆ្លើយតបការស្ទង់មតិមកពី១៦ប្រទេស និងតំបន់ផ្សេងទៀត ព្រមទាំងសហរដ្ឋអាមេរិកផងដែរនិយាយថា ពួកគេបានប្រើប្រាស់ Generative AI ហើយមធ្យមភាគសកល ស្មើនឹង៥៤% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh52d99vXyxaEP6kQlo4NVLdHbhhGk_Y2RatkiF7wE24OXLqx3TfSEsh1lEY2shwRLhaoB25NRaW3AfAGQLt-o6a9fNHZyZJmb-YtVpqmKNTLCD2VEjaQTBiT1iDn_2GIMx3IBXW1Y5Y_j0sBK127dguQptposcznfLx73xhDkjiHvRU0ZRKYAkTA3PJhwX/s1024/china-ai-rise.webp

ការស្ទង់មតិខាងលើបានសាកសួរមនុស្សធ្វើការក្នុងផ្នែកនានា ដូចជា ៖ ធនាគារ, ការធានារ៉ាប់រង, ការថែទាំសុខភាព, ទូរគមនាគមន៍, ការផលិត, ការលក់រាយ និងថាមពល ។ ការស្ទង់មតិបង្ហាញទៀតថា ស្ថាប័ននានានៅអាមេរិកបាននាំមុខគេផ្នែកយកបច្ចេកវិទ្យា Generative AI មកប្រើប្រាស់ទាំងស្រុង ស្មើនឹង២៤% ខណៈចិន ស្មើ១៩% និងអង់គ្លេស ស្មើ១១% ។

រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការប្រើប្រាស់បច្ចេកវិទ្យា AI របស់ចិនបានទទួលជោគជ័យផ្នែកច្នៃប្រឌិតបច្ចេកវិទ្យា, ការផលិតទំនិញ, ការប្រើប្រាស់ក្នុងឧស្សាហកម្ម និងផ្នែកផ្សេងទៀត ។ ផ្នែកទាំងនេះបានបង្ហាញលក្ខណៈពិសេសថ្មី ព្រមទាំងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj548i-_IgOzKeNzXQUhbpmBxMQZz_LoXLTO19X9O0liWqjUWoguC1VB69bVCC7JVfxgTSX9cmPGXPwEp3zn_3JT_sHnZvBv2F9CvQffLK3NHbfqIGJcfcunVD6wNSnpnVteLzYYuEpDqgfW7g9RAh5JDfSjlRdsACOxrIOQ2NAoo7fdUtd22e5rQ8Dg-v5/s1100/download.jpg

កាលពីដើមខែកក្កដា ឆ្នាំ២០២៤ របាយការណ៍របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក របស់អង្គការសហប្រជាជាតិបង្ហាញថា ចិនជាប្រទេសនាំមុខគេផ្នែកប្រកួតប្រជែងប៉ាតង់ GenAI ដោយបានចុះបញ្ជីប៉ាតង់រហូតដល់ជាង៣៨.០០០ច្បាប់ គិតចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៣ ខណៈរយៈពេលដូចគ្នានឹង អាមេរិកស្មើត្រឹមតែ៦.២៧៦ច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPHwjqw5tDcml_67ek91bVvg4qEg_JLVPqTp21RhFwh6FhrHhBN-cJvBzWSwSKy1RVtuvYCUiXfvJg4PTjl7Pfv-KZjxDFS-qd7DlnlcG9vBmZGWgMXUFyM3hR_pfBi53wRnpOqpNEfhbgjdA0lJPJVSDyCz5lt__uBLNSJ1K2t3Iev5RhTNDWsrw2d38l/s1200/high_wm.jpg

បច្ចុប្បន្ន ប្រទេសចិនមានក្រុមហ៊ុន AI ស្មើជាង៤.៥០០ក្រុមហ៊ុន ហើយទឹកប្រាក់វិនិយោគរបស់ក្រុមហ៊ុន AI នៅឆ្នាំ២០២៣ ស្មើប្រមាណ៧៩ពាន់៥រយលានដុល្លារអាមេរិក កើនឡើង១៣,៩% បើប្រៀបធៀបប្រចាំឆ្នាំ ។ នេះបើយោងតាមការដកស្រង់ពីទិន្នន័យផ្លូវការ ៕