Home ព័ត៌មានអន្តរជាតិ វត្តភ្នៀតសិម្ពលី ទីអារាមនាសម័យលង្វែក បន្សល់ទុកចេតីយបុរាណដ៏ធំស្កឹមស្កៃមួយ!

វត្តភ្នៀតសិម្ពលី ទីអារាមនាសម័យលង្វែក បន្សល់ទុកចេតីយបុរាណដ៏ធំស្កឹមស្កៃមួយ!

209
0

វត្តភ្នៀតសិម្ពលី គឺជាអារាមស្ថានបុរាណមួយ ដែលមានប្រវត្តិជាង ៤០០ឆ្នាំមកហើយ តាំងពីសម័យលង្វែក ក្នុងរជ្ជកាលព្រះបាទចន្ទរាជា អតីតព្រះមហាក្សត្រខ្មែរដ៏មានរិទ្ធិអំណាចបារមីខ្លាំងពូកែមួយរូប (គ.ស.១៥១៦-គ.ស.១៥៦៦) ខណៈបច្ចុប្បន្ន វត្តនេះក៏មានបន្សល់ទុកនូវចេតីយបុរាណដ៏ធំស្កឹមស្កៃមួយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUn09m5lc-AkXnIEUUcUwuXfYSOJLdJd8iXecGdMPmg0Ufne-QlQ4DPSij_VZTlQvAI5YLFyjOZAKU5AS0kNSphojw8cp9DAt2EUEUm7iFlzalAN-eB1zblcotMFuvWBqpdHziPsoisfVv1sKVgswKU1CAg_rVUWuhomwmn8jzrLzfSmClh8rn2MUzRJei/s2048/452244695_7604867882955149_1328676700624587906_n.jpg

វត្តភ្នៀតសិម្ពលី ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ, វត្តដែលត្រូវបានគេជាក់ជាក់យ៉ាងមុតមាំថាបានកសាងឡើង តាំងពីសម័យលង្វែក ដែលមិនត្រឹមតែជាទីអារាមនៃព្រះពុទ្ធសាសនាប៉ុណ្ណោះទេ តែវត្តនេះក៏មានសេសសល់នូវសំណង់បុរាណ ដូចជា ចេតិយ ជាច្រើនកន្លែង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzAXC7zT4wO59k8HXe66FtNyb6QXvnpzqMv7GZBejNCXKMlc_YqpBFgv4Mw_pxKZeo2juRM1hNxHwMCqxUxsNnxRfmSnOXMJYJj0Zw7Nr0PZ_6r26WTqE9AXh91Y13OsoRb0mjNPc4gU9pDXkaS3iVMxk50huh0lIA6r8Ams662f1YGsfToFn1Ei9EuAbx/s2048/IMG_2529.JPG

នៅក្នុងទីអារាមវត្តភ្នៀតសិម្ពលីនេះដែរ គេបានប្រទះឃើញមានចេតិយដ៏ធំមួយ មានរចនាបថយ៉ាងល្អប្រណិត ស្ថិតនៅក្បែរព្រះវិហារ ខណៈវាត្រូវបានគេឲ្យដឹងថា ជាចេតីយដែលបានកសាងឡើងដោយព្រះបាទចន្ទរាជា។ យោងតាមការការលើកឡើងមួយចំនួនបានឲ្យដឹងថា ចេតីយនេះ គឺបានកសាងឡើងដើម្បីជាការលាបំណន់របស់ព្រះអង្គចន្ទរាជា ខ្លះទៀតថា ដើម្បីជាការឧទ្ទិសដល់លោកគ្រូរបស់ទ្រង់ ដែលជាចៅអធិការរបស់វត្តកាលពីជំនាន់នោះ។

ចេតីយបុរាណ ដ៏ធំស្កឹមស្កៃកំពូល៥ ដូចទៅនឹងរចនាបទប្រាសាទអង្គវត្ត កសាងឡើងដោយឥដ្ឋបូកថ្មបាយអ ទើបត្រូវបានជួសជុលរួចរាល់កាលពីខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ ដែលវាគឺជាភស្តុតាងបញ្ជាក់ថា វត្តភ្នៀតសិម្ពលី មានអាយុកាលរហូតដល់ជាង ៤០០ឆ្នាំ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg81kG10SBnS9ONGyDImPJsjjf-uuZCAo2_BhKvSW2lhMwg_ZA2uDM8pTEgW2T3PgG3xs7Bn3ltTONlFskN88wzBDhVZeAJu-Hx12NjIcmM-Qz471XORS5CW2SPSAbpMnoy8gSjILa9KQ1kpgoXwwesv7TvR2qQCEqujw6dWXA0scalydDud6Gk69O3RRh3/s1586/IMG_2534.JPG

បើយោងតាម ព្រះសិរីកោសល សុំ សុខា បានមានថេរដីកាបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះប្រវត្តិរឿងរ៉ាវរបស់វត្តភ្នៀតសិម្ពលី វត្តនេះគឺមានអាយុកាលជាង៤០០ឆ្នាំមកហើយ ដែលបានកកើតសម័យសតវត្សទី១៦ ក្នុងគ្រាដែលព្រះបាទចន្ទរាជា ស្ដេចទ្រង់គ្រងនគរកម្ពុជានេះ ជាព្រះមហាក្សត្រ។ អតីតព្រះចៅអធិការជំនាន់ទី១ ត្រូវជាគ្រូរបស់ព្រះបាទចន្ទរាជាផ្ទាល់ ដែលបច្ចុប្បន្នមាននៅសល់ទីតាំងមួយគឺព្រះចេតិយបុរាណនៅខាងមុខព្រះវិហារដ៏ស្រស់ស្អាតនេះគឺជាមរតកនៃព្រះចន្ទរាជាដែលទ្រង់បានសាងថ្វាយចំពោះ ព្រះពុទ្ធសាសនា និង គ្រូរបស់ព្រះអង្គ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik3SNKvkWMGtYGGUJAhiruBScw0gNiwvdV5VW_ORmF8EUQhPuaYhV-TiFy3F5UkXvLtjEMTnxV_LSPZOBqb-rxhp8h-LIUCgXTFMzT3LPu-qTwGpcXRVLiOLKCxA39kWXFHPKNKTIy1mQzMhHiVZqs-q6TsB0LvzWoVULemSFFAoZTPonKbIubVtoA7A5o/s1139/IMG_2549.JPG

គួរបញ្ជាក់ផងដែរថា វត្តភ្នៀតសិម្ពលី មានទំហំ ៣៣ហិចតា និង៣០អារ ខណៈបច្ចុប្បន្នបាននឹងកំពុងក្លាយទីតាំងដ៏ល្បីល្បាញបំផុត សម្រាប់សិក្សាពីធម៌ វិន័យរបស់ព្រះពុទ្ធ ក៏ដូចជា ជាកន្លែងពុទ្ធបរិស័ទ្ធមកពីទីជិតទីឆ្ងាយ មកធ្វើបុណ្យទានជាដើម។ ដោយសង្កេតឃើញថា វត្តនេះបាននឹងកំពុងមានការអភិវឌ្ឍជាហូរហែរ តែងមានរៀបចំពិធីបុណ្យព្រះពុទ្ធសាសនា ថ្នាក់ជាតិធំៗមិនដែលដាច់នោះឡើយ៕