Home Blog Page 1032

ផ្ទុះការងឿងឆ្ងល់! បាត់វត្តមាន កៅ សុហ្វៀរ មិនបានរួមដំណើរជាមួយ វណ្ណដា និង វណ្ណថាន ចេញទៅសម្តែងនៅអាម៉េរិក

0

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថា វណ្ណដា និងវណ្ណថាន បានចេញដំណើរឆ្ពោះទៅកាន់ទឹកដីអាម៉េរិកដើម្បីសម្តែងការប្រគំតន្រ្តីលើកដំបូងរបស់ខ្លួននាពេលឆាប់ៗនេះ ប៉ុន្តែអ្នកគាំទ្រខ្លះក៏បង្ហាញការងឿងឆ្ងល់ចំពោះតារាចម្រៀង កៅ សុហ្វៀរ ដែលមិនបានរួមដំណើរជាមួយអ្នកទាំងពីរ ខណៈកាលពីកន្លងមកនេះខាងផលិតកម្មបារមីបានប្រកាសដែរថា តារាចម្រៀងស្រីរូបនេះក៏នឹងចូលរួមសម្តែងដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIq0w6ereMwoF040xjxJOqy5mn5zfK05dLt0XZ_c0rHwIACAjLHpETykqqyJZFIIrqiY-qW1XAjnnSTrhXV6nNz7OWQurxfhkDOHZp-XxhyphenhyphenUb0g5hiBdKrNQknqrumQGEhTeulnDY-JUUo5guVrNCuR7P5JjpeESZIDTE-T_9W1TVoskLWpE9MRjjxgUE/s1280/image_2024-06-12_09-33-45.png

កាលពីយប់ថ្ងៃទី១០ មិថុនា វណ្ណដា និង វណ្ណថាន រួមទាំងក្រុមការងារមួយចំនួនបានធ្វើការហោះហើរពីមាតុភូមិដើម្បីត្រៀមចូលរួមសម្តែងនៅលើទឹកដីមហាអំណាចក្រោមការជូនពរពីហ្វេនៗជាច្រើនឱ្យធ្វើដំណើរសុខសប្បាយតាមផ្លូវ។ ធ្វើដំណើរអស់រយៈពេលជាច្រើនម៉ោងនិងត្រូវប្តូរជើងហោះហើរផងនៅព្រឹកថ្ងៃទី១២ មិថុនា មានការជូនដំណឹងថា វណ្ណដា បានទៅដល់ទឹកដីអាម៉េរិកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9HhkukgD7ZcpA5L8MzAMXVQhgEyTzW_RO1vkKvxbuvY0pWq8_APfeJ6u7hpnko-nTSK-JAxzOHOah6_GJH8rt7NXjBGyT0lp4gohLiUiYwfxJ9-3GU6vomJyQ2x_dgffi-_UetKXWQDXszQeo7igy1PR0zti2Bh26lkN1DiKAvyu_fetFCYv6qEzhYvI/s2048/image_2024-06-12_09-33-49.png

យ៉ាងណាមិញ ទន្ទឹមនឹងភាពរំភើបចិត្តរបស់ហ្វេនៗរួមទាំងក្តីនឹករលឹកផង អ្នកគាំទ្រមួយចំនួនក៏បង្ហាញការងឿងឆ្ងល់ចំពោះការអវត្តមានរបស់តារាចម្រៀង កៅ សុហ្វៀរ ដែលមិនបានរួមដំណើរជាមួយអ្នកទាំងពីរក្នុងការចេញទៅសម្តែងនៅអាម៉េរិកលើកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9Cu5TVYxX2k1X2buk9pBEnFK_XKhWUQqd9yJyRxSQg5CSEJSQUhZxcsF22iO_iP5Fxr4bcEEbFy9AxPu2znDGiIT8Un1pLdHlFXMWhZOdjixJKh2tdKu8vSV4TntBW8x3oCSiMIIYwy8De_GL6p0WJ2qVLWGVW7TruurO30Ugz0vgWhrs_Gy8szU1bAo/s958/image_2024-06-12_09-33-46.png

គេចាំបានថាកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ផលិតកម្មបារមីបានប្រកាសដំណឹងល្អថា តារាចម្រៀងរ៉េបល្បីឈ្មោះ ម៉ាន់ វណ្ណដា , វណ្ណថាន រួមទាំងកញ្ញា កៅ សុហ្វៀ នឹងធ្វើការសម្ដែងជាលើកដំបូងឯសហរដ្ឋអាម៉េរិកក្នុងកម្មវិធីមហោស្រពប្រគំតន្រ្ដី Sabaidee Fest នៅឯទីក្រុង Chino, Southern California នាខែមិថុនា ឆ្នាំ២០២៤។ ការប្រកាសនេះបានធ្វើឱ្យហ្វេនៗរំភើបចិត្តចំពោះសិល្បករយ៉ាងខ្លាំងដែលទទួលបានឱកាសបញ្ចេញសមត្ថភាពក្នុងនាមជាកូនខ្មែរឱ្យជាតិសាសន៍ដទៃ បានស្គាល់តន្រ្តីរបស់ប្រទេសកម្ពុជាបានកាន់តែច្រើន ខណៈវិស័យមួយនេះកំពុងរីកដុះដាលយ៉ាងឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIoXQTESvcS74ZD14bxgXfoL1ZUbAjsCdtNagAB0etBcZY0h6hiuV5kwN5DChdT_xuwKVc5LSNDD7UfM6fJii078-y3SLB-99m6cl9Sm_WonwhtDnqgRRwGC2QJbS5XMKsIR0Lv4SkELqMOav11j930vLpWHZi3Aif2rfUnup_9WWiZMSYHV59ghP2lv0/s2048/image_2024-06-12_09-33-45%20(2).png

យ៉ាងណាមិញ ការអវត្តមានរបស់ កៅ សុហ្វៀរ រួមដំណើរជាមួយ វណ្ណដា និង វណ្ណថានគេមិនដឹងថាដោយសារតែមូលហេតុអ្វីនោះទេ ខណៈផលិតកម្មក៏មិនបានបញ្ជាក់ថានាងនឹងចូលរួមការសម្តែងលើកនេះឬក៏ខកខានដោយប្រការណាមួយ ឬមួយក៏ហោះហើរតាមក្រោយឬយ៉ាងណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi27aKy5QV6JHmp5fFV1SwFSzt8PltIingYTvJY4mSs_VJeEOJzbGdangQwVn0D_Vi9Uxm9jKeduUCmeSKWcWF74gzFr5uBvszpmrhoTOfLzPwnaY2jrlaVBggCW7y7KRfobpDuH68ERdoEy1OrAgTJGfv-80wv1-SEYdyW5Ajm_TgBr3394txV3I-mgCA/s1600/385068646_872138814265266_8036261022237747860_n.jpg

គួរបញ្ជាក់ថាការប្រគំតន្រ្តី Sabaidee Fest នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ដល់១៦ មិថុនា។ តាមរយៈ Poster របស់កម្មវិធីបានបង្ហោះកាលពីខែមេសា វណ្ណដា វណ្ណថាន និង កៅ សុហ្វៀរ នឹងត្រូវសម្តែងនៅថ្ងៃទី២នៃកម្មវិធី គឺត្រូវនឹងថ្ងៃទី១៥ មិថុនា៕

 

 

 

អតីតស្វាមីតារាសម្ដែងចិន Zhang Ziyi ជាប់ចិត្តគូស្នេហ៍ថ្មីរំលងការទៅលេងកូន

0

តារាចម្រៀងចិន Wang Feng អតីតស្វាមីរបស់តារាសម្ដែង Zhang Ziyi ត្រូវបានគេរាយការណ៍ថាបានចំណាយពេលទិវាកុមារជាមួយមិត្តស្រី Li Qiao អាយុ ៣៤ ដែលមានអាយុប្អូនលោក១៩ឆ្នាំជាជាងទៅលេងកូន។ របាយការណ៍ពី Sohu បង្ហាញថា តារាចម្រៀងរូបនេះនិងមិត្តស្រីរបស់លោកបានចំណាយពេលជាមួយគ្នានៅ Xinjiang ដែលជាតំបន់ស្វយ័តក្នុងប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4SEhe-1QR7cemxv63IDlR4mghYgh8lFTXckBKLsDRxmfH_pZcxq1U5PbCBI8wqp5IouJ4K8R8l_zaLHbYI7OFBjRtBOX3PtOnLRm-Azd1BfX_MD4CrN5WDQKZ1j4XXYjXE2YzkquttmgDDNOW4STzMo97vN6v96J3e9Pw0-RR4Q7W0AVaTQReKaqdyG0/s1125/image_2024-06-11_17-00-41%20(3).png

បន្ទាប់មក តារាចម្រៀង Wang បានធ្វើដំណើរទៅកាន់ទីក្រុង Chengdu ភាគខាងត្បូងប្រទេសចិន ដែលមានចម្ងាយជិត ៣,០០០ គីឡូម៉ែត្រពីទីក្រុង Xinjiang ដើម្បីសម្តែងនៅឯការប្រគំតន្ត្រីរបស់លោក មុនពេលត្រឡប់ទៅ Xinjiang វិញ។ ពេលនោះគូស្នេហ៍មួយគូនេះត្រូវបានគេថតរូបជិះសេះក្នុងតំបន់ស្វយ័ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoIMgQPDqAtGPl7B4S6J7gB7RisiUq2Tp4qvh9R3E7NNF-uE8QYkk_R4e7plCJjeFN6A4f2y2KxG2uNeET0X3vRnu39bxOaV7qRiNjMZHISjg6HhxQyV_KfKPyPFiO_MdWWJxGXUenXzMkcMCjw4YYkdPujEwWF4vVuWHwBE2wbf2Kx1zAgjm-ihTz4x4/s860/image_2024-06-11_17-00-45.png

ប្រភពបាននិយាយថា ដោយសារអាជីពរបស់ Li Qiao នៅ Xinjiang និងការសន្យារបស់តារាចម្រៀងរូបនេះនៅទីក្រុងប៉េកាំង គូស្នេហ៍មួយគូនេះមានទំនាក់ទំនងផ្លូវឆ្ងាយជាចម្បង។ ទោះជាយ៉ាងនេះក្តី លោក Wang តែងតែធ្វើដំណើរទៅកាន់ខេត្ត Xinjiang ខណៈដែលមិត្តស្រីលោកក៏បានធ្វើដំណើរទៅទីក្រុងប៉េកាំងម្តងម្កាល ដើម្បីជួបលោកដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguft16WVrrP1zWRn-K6FdCdzlakvDMs5ZYyQiRHqICEYThxsabC1TSlURHTOT4Mzd5rL5P9I_qBMqo259VBndE9UrTyNX2lCP5GAJVdEwvB2s6ULRMpmjdRjt0Oxs7HtAbNfMXitV5JdfIVVEev-pxmGc2Rkl6SCReO3ipoGV9nsJG7iEpQXZ1D9OqzVM/s2048/image_2024-06-11_17-00-43.png

Sinchew បានបង្ហាញថាសាធារណៈជនបានកត់សម្គាល់ឃើញទំនាក់ទំនងរបស់គូស្នេហ៍នេះជាលើកដំបូងនៅពេលដែលពួកគេត្រូវបានគេមើលឃើញថាកំពុងញ៉ាំអាហារពេលល្ងាចជាមួយម្តាយនិងកូនរបស់តារាចម្រៀង Wang នៅថ្ងៃទី១៩ ខែឧសភាដែលត្រូវបានប្រារព្ធជាថ្ងៃបុណ្យម្ដាយឆ្នាំនេះ។ ក្រោយមករូបលោកបានទទួលស្គាល់ទំនាក់ទំនងស្នេហារបស់ពួកគេ។ Li Qiao ដែលត្រូវបានគេស្គាល់ថា Sen Lin Bei បានបញ្ចប់ការសិក្សាថ្នាក់សិល្បៈ និងធ្វើការនៅក្នុងឧស្សាហកម្មទេសចរណ៍នៅ Xinjiang ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuYzlyn0_DMtfn01lkuxdOdXL2y1G8xZDUTqmR9tNBi_3tAMXwc0mq0IKq77S12THrz40tOAv12Dlr-oaZGHsVm_rTc7AlvT7O7o3y0U4pGF4TufklCftBGAjnx2ZktbPdhKN36f7D8X9KuYIYLB82tObPISqEfVX92K9PgJs9u1S5_J4pPJn7uBuyHCg/s1280/image_2024-06-11_17-00-45%20(2).png

តារាចម្រៀង Wang បច្ចុប្បន្នមានអាយុ៥៣ឆ្នាំ ត្រូវបានគេស្គាល់ថាជាអាជីពតន្ត្រីរ៉ុក និងតួនាទីរបស់លោកជាគ្រូបង្វឹកនៅក្នុងកម្មវិធី «The Voice of China» និងបានរៀបការជាមួយ Zhang Ziyi ក្នុងឆ្នាំ ២០១៥ ។ អាពាហ៍ពិពាហ៍នេះគឺជាលើកទី ៣ របស់តារាចម្រៀងប្រុសរូបនេះ ខណៈតារាសម្តែង Zhang Ziyi គឺជាលើកដំបូងរបស់នាង។ អ្នកទាំងពីរបានប្រកាសលែងលះគ្នាកាលពីខែតុលា ឆ្នាំ២០២៣ ខណៈ៧ខែក្រោយមកនៃការលែងលះខាងអតីតស្វាមីតារាស្រីរូបនេះមានទំនាក់ទំនងជាមួយមិត្តស្រីថ្មីដែលមានគម្លាតអាយុខុសគ្នាជិត២០ឆ្នាំ។https://onecms-res.cloudinary.com/image/upload/s--43KDkwCQ--/f_auto,q_auto/c_fill,g_auto,h_622,w_830/v1/tdy-migration/zy-2-data.jpg?itok=TZhfDaBN

Zhang Ziyi ទទួលបានភាពល្បីល្បាញជាអន្តរជាតិសម្រាប់ការសម្តែងរបស់នាងនៅក្នុងខ្សែភាពយន្តឆ្នាំ២០០០មានចំណងជើងថា «Crouching Tiger, Hidden Dragon» ដែលបានទទួលពានរង្វាន់ Academy Award ចំនួន ១០ ។ នាងក៏ទទួលបានពានរង្វាន់ជាច្រើនសម្រាប់តួនាទីរបស់នាងនៅក្នុងខ្សែភាពយន្តឆ្នាំ២០១៣ មានចំណងជើងថា «The Grandmaster» ៕

ពិតអត់ សត្វដំរីចេះដាក់ឈ្មោះឱ្យគ្នា និងហៅឈ្មោះសម្រាប់ទំនាក់ទំនង

0

យោងតាមការស្រាវជ្រាវថ្មីបង្ហាញថា សត្វដំរីអាចដាក់ឈ្មោះឱ្យគ្នា និងហៅឈ្មោះគ្នាទៅវិញទៅមកសម្រាប់ទំនាក់ទំនង ។ លក្ខណៈពិសេសនេះបានធ្វើឱ្យដំរីក្លាយជាសត្វដំបូងគេបន្ទាប់ពីមនុស្ស ដែលអាចហៅឈ្មោះកូនៗ និងមិត្តរបស់វា ។ វាបានស្រែកហៅគ្នានៅកន្លែងឆ្ងាយៗ ឬដំរីចាស់ហៅឈ្មោះកូនដំរី ទើបគេសន្និដ្ឋានថា ដំរីអាចចំណាយពេលជាច្រើនឆ្នាំក្នុងការវិវឌ្ឍសមត្ថកិច្ចពិសេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8L58PNO3jGZH8NEQYtw4utbgidQ9DzGisicg4IkB7X9Y4bm_yRG5F8NYqIhNcO5oV4jIK6Eq09rpgmKGxAgMXPgNGRAngjG0I1JM07Atq9pJG8y1MYwlOMdfooSN71g0sTSAnk_l2rXA50OHzhBIdJVP5yORnfzqOHktDEkM6A40BhqByA7_Ayf7Q-EM/s940/1594961048603.jpg

ការស្រាវជ្រាវនេះបញ្ជាក់ថា ដំរីបានតាមរកគ្នាដោយការហៅឈ្មោះរបស់ដំរីនីមួយៗ ដែលពួកវាបានដាក់ឈ្មោះទាំងនេះដោយខ្លួនឯងសម្រាប់កូនៗ និងមិត្តរបស់វា ។ ម្យ៉ាងទៀត ដំរីមានភាពខុសប្លែកពីសត្វផ្សេងៗ ដូចជា ៖ ត្រី Dolphin និងសត្វសេក ដែលអាចនិយាយត្រាប់តាមមនុស្សតែប៉ុណ្ណោះ ។

ក្រុមអ្នកស្រាវជ្រាវអន្តរជាតិបានប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីវិភាគសំឡេងដំរីអាហ្វ្រិកចំនួន២ហ្វូង នៅប្រទេសកេនយ៉ា ហើយលទ្ធផលបង្ហាញថា វាអាចដឹង និងឆ្លើយតបទៅកាន់សំឡេង ហើយវាពុំចាប់អារម្មណ៍នឹងការហៅឈ្មោះដំរីផ្សេងទេ ។ លោក Michael Pardo អ្នកស្រាវជ្រាវផ្នែកបរិស្ថានមកពីសាកលវិទ្យាល័យ Colorado State សហរដ្ឋអាមេរិក និយាយថា ៖ «ការស្រាវជ្រាវបង្ហាញថា ដំរីដឹងថា តើសំឡេងទាំងនេះហៅឈ្មោះរបស់វាដែរឬទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTYCOnIENiuI29BKNKQCdmzSkVAQR_nCEerrfnOes2Vd6s8vnOcDPMoxKmKGLIZawbJLT_Mu0YDj3ysehyMketN7fpWdjktieif7AgU9ig2Ootw4OeQgJyj_r2_dnyR74uGM29UIdwVDcai2jS3PuyOfWkopFknR82K297uwAYq_yKOFPBrsz2bh-3UmM/s960/Attain-Higher-Ground-8808-960w-h.jpg

អ្នកស្រាវជ្រាវបញ្ជាក់ថា បច្ចេកវិទ្យា AI បានជួយឱ្យពួកគេដឹងថា ដំរីមានសំឡេងខុសៗគ្នារហូតដល់៤៦៩ប្រភេទ ក្នុងនោះដំរី១០១ក្បាលបានបញ្ចេញសំឡេងហៅមិត្តរបស់វា ហើយដំរី១១៧ក្បាលទៀតបានឆ្លើយតប ។ ហេតុនេះ ដំរីអាចបញ្ចេញសំឡេងបានច្រើន ដូចជា ៖ សំឡេងខ្លាំងដូចត្រែ និងសំឡេងតិចរហូតដល់មនុស្សស្តាប់ពុំឮ ។

ការស្រាវជ្រាវមួយចុះផ្សាយក្នុងទស្សនាវដ្តី Nature Ecology and Evolution បញ្ជាក់ថា ការហៅរកគ្នាជាញឹកញាប់បំផុតរបស់ដំរី គឺសំឡេងបែបប្រេកង់កម្រិតទាបសម្រាប់ទំនាក់ទំនងគ្នា ។ លើសពីនេះ ពេលអ្នកស្រាវជ្រាវថតសំឡេងដំរី និងចាក់ឡើងវិញ ធ្វើឱ្យដំរីរំភើបពេលបានឮសំឡេងមិត្ត ឬកូនៗរបស់វា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW0UOUq8iHBTeh595D-3AIwkQHdWNu3TbFcevLAhw18KX45kb0plcBStMDD5jk_dmszpiyNc2BwtYUqOXhGvkaBDN6056vaUg5xC67tTDc-cA9vMbY7YU5pM2lBycPzSx1MeQDWjpHU2oTF0HjsDojzJsV2ZOIV6SmiRq1lSly-aNLhV05xUqv6HLOHFs/s1280/photo_2024-06-12_11-09-53%20(2).jpg

ផ្ទុយទៅវិញ ពេលអ្នកស្រាវជ្រាវហៅឈ្មោះដំរីផ្សេងទៀតឃើញថា វាខុសគ្នាពីត្រី Dolphin និងសត្វសេក ដែលតែងតែនិយាយត្រាប់តាម ប៉ុន្តែដំរីពុំបានបញ្ចេញសំឡេងត្រាប់តាមទេ ។ ដូច្នេះ មានតែដំរី និងមនុស្សប៉ុណ្ណោះ ដែលចេះដាក់ឈ្មោះឱ្យគ្នា ។ ប៉ុន្តែអ្នកស្រាវជ្រាវនឹងស្រាវជ្រាវបន្ថែមទៀតពាក់ព័ន្ធនឹងការវិវឌ្ឍសមត្ថភាពពិសេស ។

លោក Frank Pope នាយកផ្នែកអភិរក្សសត្វដំរី (Save The Elephants) និយាយថា ៖ «បើទោះជាមនុស្ស និងដំរីមានភាពខុសប្លែកគ្នាក្តី ប៉ុន្តែមានលក្ខណៈស្រដៀងគ្នាច្រើន ដូចជា ៖ ការពង្រីកក្រុមគ្រួសារក្នុងសង្គមតាមរយៈការវិវឌ្ឍសមត្ថភាពខួរក្បាល ។ ដំរីអាចហៅឈ្មោះដំរីដូចគ្នាបាន គឺគ្រាន់តែជាចំណុចចាប់ផ្តើមពីជីវិតរបស់ពួកវា» ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv0aQxuZP2Oxt0qG4kqaZdS276820RxUtneFaTjkFjh7pPj9sfltCutO1Hxbg7bKF2KuyUtABi2P1JFm1ZVzKzwZZbc-mq-uis8bPz4fOvczunlxbX_8uTZ2a9jXAX67Xk3TWku6mLQKxKOd0q11DFIumhsvnCKlpUhQv7I-hl-Hi0xhGWfqsGf8fc1ok/s1280/photo_2024-06-12_11-09-53.jpg

លោក Elon Musk គ្រោងហាមប្រើប្រាស់ iPhone ក្នុងក្រុមហ៊ុនក្រោយ Apple ធ្វើបែបនេះ

0

សហរដ្ឋអាមេរិក ៖ បើតាមសារព័ត៌មានបរទេសឱ្យដឹងថា លោក Elon Musk ជាមហាសេដ្ឋីលំដាប់ពិភពលោក និងជាម្ចាស់ក្រុមហ៊ុនល្បីៗបានឆ្លើយតបភ្លាមៗ ក្រោយពីក្រុមហ៊ុន Apple ប្រកាសថា នឹងសហការជាមួយ Open AI ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាលើឧបករណ៍អេឡិចត្រូនិក ។ តើលោក Elon Musk និយាយបែបណាខ្លះទៅកាន់ Apple?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUPh3-tPjrBBqWISMQvVMfqhyphenhyphenmdCdtU1jy45sAV_1yjydTB7tfrIVpUN6kgo27HCRT-NMovMATK0_YqaBResRlh6xaAnKsfPMW9G9aAD0xSxjyxKSL1lY2-85DofOtCYeQoW9Jz4hH5RtVTCLbrD8InMj82MoopevZNJeRKhNcUIg4zrNY1bpTn5IQ9js/s1500/GettyImages-1258889149-1f50bb87f9d54dca87813923f12ac94b.jpg

លោក Elon Musk ជាស្ថាបនិកបណ្តាញសង្គម X និងជានាយកក្រុមហ៊ុន Tesla លើកឡើងថា លោកនឹងហាមឃាត់ការប្រើប្រាស់ iPhone របស់ក្រុមហ៊ុន Apple ទាំងអស់ក្នុងក្រុមហ៊ុនរបស់លោក ក្រោយពីក្រុមហ៊ុន Apple ប្រកាសថា នឹងសហការជាមួយ Open AI ព្រមទាំងបង្ហាញបច្ចេកវិទ្យា AI ថ្មីឈ្មោះ «Apple Intelligence» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKDZ45jWU1HZ44HmS5JmWn7CFBUGbbCAnFooLLJZW_S9iy9v6nm-N7FGoLWcoHTFU48o8GclcFfF-B7N_vZSM6bU7Zavn7bJes1WOulNsOo45v23QZ8xEuF7QRFYBpjd84v9SgIPwASnfWfhlMdk3IGGChF0pcUF7B0WTp2ql-1CKdy4S7rGaziXq2KTY/s770/AP24162615806539-1-1718069638.webp

សារព័ត៌មាន AFP បានរាយការណ៍ពីទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ថា Apple បានប្រកាសពីកិច្ចសហការជាមួយក្រុមហ៊ុន Open AI ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អ្នកអភិវឌ្ឍលំដាប់ពិភពលោក នៅស្នាក់ការធំរបស់ក្រុមហ៊ុនក្នុងទីក្រុងឃូព័រទីណូ រដ្ឋកាលីហ្វ័រញ៉ា ។ លើសពីនេះ ពួកគេនឹងបង្ហាញបច្ចេកវិទ្យា AI ថ្មីឈ្មោះ «Apple Intelligence» ដែលនឹងដាក់បញ្ចូលជាមួយឧបករណ៍ផ្សេងៗ ដូចជា ៖ iPhone, iPad និង Mac ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOCNNPFO6XWNWwKa4DUrbLJqQojnBv3uToSubQom4S0F84umc4ALtZUK5fYFb3xq8FJmpy-DV4SqD2skpxs3iIZwLsp4ztoKu7R2d0v7pk8B1YQ8Zg6rGiCUrNi0-0haF_gqEjLyNip2OJeJ_mzwrklcb_QNdEMLmFYaH0tL2-iSTPpzlXsyjKslOAPC0/s1115/1702048413129.png

ក្រុមហ៊ុន Apple បញ្ជាក់ថា កម្មវិធី Apple Intelligence នឹងដាក់បន្ថែមជាមួយ Version ថ្មីក្នុងឧបករណ៍របស់ក្រុមហ៊ុន ។ កម្មវិធីនេះជួយការពារភាពឯកជនរបស់ Apple Intelligence ព្រមទាំងធ្វើឱ្យកម្មវិធីផ្សេងៗកាន់តែទំនើប ខណៈទិន្នន័យអ្នកប្រើប្រាស់ពុំត្រូវបានគេលួច ។ លើសពីនេះ កម្មវិធី GPT Chat នឹងត្រូវដាក់បញ្ចូលក្នុងឧបករណ៍របស់ Apple នាចុងឆ្នាំ២០២៤ ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYpZAr70ifXg_JlZRD1tBZhL1KNhSETQgnkir9w8hI2caIe_r8ikhWWzAuf-AszAAIxMd-wdoHuqRQOvq6MNqGILSokTPq3Raj_zfclQUlyiuj0vwCVwSfGcvemkTtrsIMyKDDqWLYMAzQjISxfJ5Cq4_dvPaq1tDq8T5j9m3XA02n8qKAJugRk8jJMMo/s1920/apple-openai.jpg

ការប្រកាសពីកិច្ចសហការរវាងក្រុមហ៊ុន Apple និង Open AI បានធ្វើឱ្យលោក Elon Musk ឆ្លើយតបភ្លាមៗនៅលើបណ្តាញសង្គម X ថា ៖ «បើ Apple សហការជាមួយ Open AI ខ្ញុំនឹងហាមឃាត់ការប្រើប្រាស់ iPhone របស់ Apple ក្នុងក្រុមហ៊ុនរបស់ខ្ញុំ ពីព្រោះវាល្មើសសុវត្ថិភាព និងពុំអាចទទួលយកបាន ។ បើ Apple អភិវឌ្ឍកម្មវិធីជាមួយ Open AI ក្រុមហ៊ុនផ្សេងៗដែលមករក Apple នាថ្ងៃអនាគត នឹងត្រូវរក្សាទុកឧបករណ៍ Apple មួយកន្លែង» ៕

ឆាប់ៗនេះ! កម្ពុជា នឹងដាក់ដំណើរការទូអយស្ម័នយានពីជប៉ុន

0

ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ (RRC) បានដាក់រថភ្លើងដែលទើបទិញពីជប៉ុន រត់សាកល្បងលើផ្លូវដែកភាគខាងត្បូង ព្រះសីហនុ-ភ្នំពេញ ដើម្បីពិនិត្យដំណើរការកង់ ប្រព័ន្ធហ្វ្រាំង និងការងារផ្សេងៗទៀត ដើម្បីប្រាកដថាមានសុវត្ថិភាពសម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងដាក់ឱ្យដំណើរការជាផ្លូវការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifX5TIocKcLQarnhyojjY51e4mhfWl5hxSW_-GdLmduFvv4APu_Fjk39xGvqwIagjOyRNbw9h4xP8gcC8pVUBO-4-HDq4CUVNnm0q1o379ZgXr8o0qwN5xmoi28xvj1KTYxPlol-xX0LuUUyHDk3zksGsTQeph7hwscakusdgcx6HgYIcy553EF_2xYvA/s750/436297144_943189564267881_8424267829443931635_n.jpeg

ក្នុងដំណើរការសាកល្បងខាងលើ ក្រុមការងារបច្ចេកទេស បានចុះពិនិត្យ តាមដានការធ្វើតេស្តសាកល្បងរថភ្លើងប្រភេទ Kiha-183 ដែលត្រូវបានកែសម្រួលប្រព័ន្ធហ្វ្រាំង និងទទឹងកង់ពី ១០៦៧ មិល្លីម៉ែត្រ មក១០០០ មិល្លីម៉ែត្រ រួចរាល់ចំនួន ៤គ្រឿង នៅខេត្តព្រះសីហនុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmjUHkFxMxDVq70YgpXNYdEq2RAKgy3fs4KT3R32BqTP00mPMEXdrgL52FazTIq3JYRHJocbFoP6LetAcMKX8m0MG5Gjq85z6Ukmcyz3PbBaXBljReWWSHF2C1zIM154KTe3VZojEd0kxVfYWGu7Itc8tbJikpqBO99VHkLW09gm8jtFlXEqDDModLqkk/s1200/447870102_777416574569339_81489.jpg

ចំពោះការដាក់ឱ្យដំណើរការជាផ្លូវការនូវទូថ្មីនេះ ត្រូវបែងចែកការបើកបរសម្រាប់អ្នកដំណើរជាពីរ ក្នុងនោះផ្លូវរថភ្លើងភាគខាងត្បូង ភ្នំពេញ-ព្រះសីហនុ តម្រូវឱ្យរត់ ៨០km/h និងសម្រាប់ផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត តម្រូវឱ្យរត់ចន្លោះពី ៣០-៥០ km/h៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZBy0qlx5GH4CBrFYVsw4ZrNf1s1UWn_w7hudAcks5stbmuRYYVkyGhLxcgCu9CGV83Rgcug5-qXXQAqEP5KkzhznkQ-Lyzi_kaFryJLp0Ud3c1OpcAKoRZoHuQ9gRl5fY1jXUAAy0I40mbuElNNNLETIpcEz2DCXuiVN77LlUKz4GZboLOKjQbBmrRS0/s650/6dc5bfcfbfb4787e8a5cbd3fa8715bdc1a5306e6.jpg

គ្រោះថ្នា.ក់ លើមេឃទៀតហើយ! យន្តហោះ Austrian Airlines ខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរព្រោះតែបែបនេះ

0

ប្រទេសអូទ្រីស ៖ សារព័ត៌មាន CNN រាយការណ៍ថា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Austrian Airlines ដែលដឹកអ្នកដំណើរចំនួន១៧៣នាក់ និងបុគ្គលិកអាកាសចរណ៍ចំនួន៦នាក់ បានជួបហេតុការណ៍នឹកស្មានពុំដល់បណ្តាលឱ្យកញ្ចក់បង្អួចមុខរបស់បន្ទប់អាកាសយានិក និងផ្នែកខាងមុខយន្តហោះខូចខាតធ្ងន់ធ្ងរ ។ ហេតុនេះ អាកាសយានិកព្យាយាមគ្រប់គ្រងស្ថានការណ៍ ដើម្បីឱ្យកុំអ្នកដំណើរមានគ្រោះថ្នា.ក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBUovrkSE_4N8tMg4W-dtNEeCIWnojkLD3TXs3Gd1LjSkoYfnk1mns9rpYjxx2F2vmQzuzKG9c0vVgzJIwpN1Z6WBwxfFszLsn3cycsbqpwlGVk5L5quOb32K6rGOwHBv7si5_E-Z89lXCOXEm0FFmidVID4nBTeFaUr4HqOUe-CjUn16zdIz9tqEPuOA/s1024/a320-aircraft-damaged-hail-aircraft-83579359.webp

ហេតុការណ៍នេះបានកើតឡើងពេលយន្តហោះធ្វើដំណើរចាកចេញពីទីក្រុង Palma ប្រទេសអេស្ប៉ាញ ទៅកាន់ទីក្រុង Vienna ប្រទេសអូទ្រីស ក្រោយពេលជើងហោះហើរ OS434 ប្រភេទ Airbus A320 ជួបខ្យល់ព្យុះខ្លាំង ។ សំណាងល្អ អាកាសយានិកអាចបើកយន្តហោះចុះចតនៅអាកាសយានដ្ឋានទីក្រុង Vienna ដោយសុវត្ថិភាព និងគ្មានអ្នកដំណើរណាម្នាក់រងរបួសក្នុងហេតុការណ៍នេះទេ បើទោះជាមានការផ្តល់សញ្ញាអាសន្នក្នុងអំឡុងពេលហោះហើរក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir5IDDYcxh5FkLq4qj4Iuu_qgzTkasiCGUJJQYxt1PsTqmpl4qeIlBxNbaSt6Exkq55H-b2rerfWDZCKJVRCKMDT_Df_PYW-tmqohAoR3HXNMd2KVaqoCAAlbwfSSfNwK46xXvwxhhHxQ_g2PkWZ_fGzWl9_zI4FYy2nSTznMbzB8fk5FzJjBfhSgsLMk/s1480/gppslx3wyaadvzi.jpg

ព្រិលធ្លាក់ខ្លាំងពេកធ្វើឱ្យកញ្ចក់បង្អួចមុខរបស់បន្ទប់អាកាសយានិក និងផ្នែកខាងមុខយន្តហោះខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ហេតុនេះ អាកាសយានិកក៏សម្រេចចិត្តបើកយន្តហោះឆ្លងកាត់ខ្យល់ព្យុះដោយមើលពុំឃើញផ្លូវ ដូចគ្នានឹងមនុស្សពិការភ្នែកដែរ ។ នៅទីបំផុត ពួកគេក៏អាចចុះចតយន្តហោះនៅអាកាសយានដ្ឋានដោយសុវត្ថិភាព ដោយប្រើប្រាស់ប្រព័ន្ធបញ្ជា និងឧបករណ៍ជំនួយ ។

ក្រុមហ៊ុន Austrian Airlines បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះ Airbus A320 ជើងហោះហើរ OS434 ខូចខាតធ្ងន់ធ្ងរដោយសារព្រិលធ្លាក់លើក្នុងពេលធ្វើដំណើរចេញពីទីក្រុង Palma ទៅទីក្រុង Vienna ។ ហេតុការណ៍នេះកើតឡើងក្រោយយន្តហោះជួបខ្យល់ព្យុះ ខណៈហោះជិតដល់ទីក្រុង Vienna ហើយអាកាសយានិកបញ្ជាក់ថា មើលពុំឃើញផ្លូវក្នុងរ៉ាដាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtSE2PLvn9IGr7P0RM_mE6QLOLhCCOC0SinQH_KW9454NGNtdczZvBHCS8dSGxkZAzweqHfZcxcPh7jhxzHUyTMGoSiqZPMMr9p4Ty0230w3orckRuw6pOzNEoHsxygmhN3MQwGgrnmFC3fsf9LvJZ51omBxtkjburTs4kMRdw4klAy1lp8vdPHXNTVCA/s1024/hailstorm-damage-austrian-airlines-comp_05a152.webp

សារព័ត៌មានបរទេសរាយការណ៍ថា ភ្នាក់ងារជំនាញនឹងស៊ើបអង្កេតករណីនេះបន្ថែមទៀតដើម្បីវាយតម្លៃការខូចខាត ។ រីឯអ្នកដំណើរពុំដឹងថា យន្តហោះខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរឡើយ ។ ប៉ុន្តែពួកគេដឹងរឿងពេលចុះពីយន្តហោះ គឺឃើញភ្នាក់ងារសង្គ្រោះបន្ទាន់មកចាំទទួល និងឃើញយន្តហោះខូចខាតផ្នែកមុខ ។ អ្នកដំណើរនិយាយថា ក្រុមអាកាសយានិកបានបំពេញតួនាទីយ៉ាងល្អដើម្បីនាំយន្តហោះចុះចត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZbNC3gajZ8942YdZZXvFHC5I7tiUNl72SIOvNgpMg3J38T6j0q1hr1mHBQkFSDNnd-PGDzB9rQh1FB0SXsvn9YH-Aymw7ZmjDr3iG9fCI4-lRdG0KFlPLyRHnjbyelwLiRyDeoh5UnlGVHu3d5iCRrMid_lXt5Z_2QhW0QVFMnkJ0eR3b3SoXMAbr_PM/s1280/photo_2024-06-12_09-31-40.jpg

គេចាត់ទុកថា នេះជាសំណាងល្អមួយដែលគ្មានអ្នកដំណើររងរបួស រីឯយន្តហោះនឹងផ្អាកដំណើរការបណ្តោះអាសន្នរយៈពេលច្រើនសប្តាហ៍ ។ ក្រុមហ៊ុនអាកាសចរណ៍ពុំបានប្រកាសច្បាស់លាស់ថា ពួកគេនឹងជួសជុលយន្តហោះនេះឬយ៉ាងណាទេ ប៉ុន្តែបើតាមការសន្និដ្ឋាន គឺការជួសជុលនឹងចំណាយប្រាក់រាប់ម៉ឺនដុល្លារអាមេរិក ៕

ស្ពានអាកាសភ្លោះមួយទៀត នឹងលេចរូបរាងនៅតាមផ្លូវទៅព្រលានយន្តហោះតេជោ

0

គម្រោងសាងសង់ស្ពានអាកាសភ្លោះនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ និងផ្លូវជាតិលេខ ២ តភ្ជាប់ទៅផ្លូវព្រលានយន្តហោះអន្តរជាតិតេជោ ត្រូវបានមន្ត្រីជានខ្ពស់នៃរាជរដ្ឋាភិបាល ចុះត្រួតពិនិត្យ និងសិក្សានៅទីតាំងដោយផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmnRbmm7rBSlOUT6yFy_YCDEdZAMRR1R2dUTDYQ3m3cJbPunQuxINUHcAX7FLWJWOYq2hMN5ioLIyaOS0QVT_Z_rwZaBgMD_7utDgDZ3o9O12HBFRIuPX5juqXnVeN_sRHmQUZsr-3LZTmvVW8Zpo_zMOTk2HGhyphenhyphenG9ZrFhMZGl7dHdnTk_ptO6_qhfObk/s1280/IMG_6912.jpeg

ការស្ថាបនាស្ពានអាកាសនេះ ធ្វើឡើងដើម្បីសម្រួលចរាចរត្រង់ចំណុចប្រសព្វនេះ ពិសេសគឺផ្លូវថ្មីដែលតភ្ជាប់ទៅកាន់ព្រលានយន្ដហោះអន្ដរជាតិតេជោ ដែលគ្រោងនឹងបើកដំណើរការនាដើមឆ្នាំ២០២៥ ខាងមុខ ខណៈបច្ចុប្បន្នគម្រោងនេះសម្រេចការសាងសង់បានប្រមាណ ៧៥.៨% ហើយគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការ នៅឆមាសទី១ ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgcvAdvkKhkVbJxARRAdWG2YkVfST5YlghPkYwAYFTIHTK0meXPvqwNs3_f-fbxHJrZ5W39QjeWokTtb7W_Myy299v_2EucbmmAHTyrie5Wgtl3_gKbN1lckPbQ5tmi3NbyuwSSGwK3mH0wcZldnNp4QeQqo6ChgS1L0qtSOagdENj5cepfMukaTKiZuU/s994/369255236_682256763945523_8349993663846634895_n-1024x768.jpgគម្រោងសាងសង់ស្ពាននេះ គឺជាគំនិតផ្តួចផ្តើម និងស្ថិតគ្រប់គ្រងដោយរដ្ឋបាលរាជធានីភ្នំពេញ មិនពាក់ព័ន្ធជាមួយនឹងក្រសួងសាធារណការនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHkRnSkfrxTgzU0XiR86L2zlpT_f46u8mhDwh5tCnCHvReXE249gLFgns7HawxLRFuvg6tfcnSE8jMTh0j1dHfXdIEwL9P8kx0NELxuAF1sRTPbTHoKRCfwmLx-6JC56j-A7Qz-EuWHwQ3ryrV3RqHEYBtfG0JyBnWiP61jR6E8gATVkdlJC7JkysYit8/s960/%E1%9F%A3.jpg

តែយ៉ាងណាមិញ បើតាមអ្នកនាំពាក្យរដ្ឋបាលខេត្តកណ្តាល លោក ឌឹម បូរ៉ា បានឱ្យដឹងថា៖”ចំពោះដំណើរការសាងសង់ ខាងរដ្ឋបាលខេត្តមិនទាន់ទទួលបានព័តមានជាក់លាក់នៅឡើយទេ ដោយរង់ចាំការសិក្សាឱ្យបានច្បាស់លាស់ជាមុនសិន”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuO0KJe0WqdpzXji_OyLH8OLfYyU-S0C1PVRHjKL909NQs4CCGhkt0-v8xluJXUTKiUZmdN5Lgmzxi6cwNZn2P4erhDlhiOJFPZp8GZyhXk-VnzdMElYGB6qSQeNajg7QDJEBvsew04UQZNb6RWxuCeUkw2Nl0LF9HfJuwPENeZFTPJZiTM9ikSfV5B_0/s1280/%E1%9E%95%E1%9F%92%E1%9E%9B%E1%9E%BC%E1%9E%9C%E1%9F%A6%E1%9F%A0%E1%9E%98%E1%9F%89%E1%9F%82%E1%9E%8F%E1%9F%92%E1%9E%9A.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWp_Lqo8R0MrNtUpCyqYucSyaDNqzgoOI3Dya7gQ6UqIiJWSCljO9ySai8Ez_DmKKAoFpergmk8GqL_SWypu1bmgqQ8a8PVOIE1WfMCWTuh6rPBpvaWWrVj3c8AGEBY1znNBTcAzU5YGChJWkKmR_WFMDU7ASebvYFfKfWCiUN-IUunJ1XYdih17saYL0/s1280/IMG_6914.jpeg

Dylan Wang ប្រឈមនឹងការរិះគន់ថាហាក់ដូចជាលើកទឹកចិត្តអ្នកគាំទ្រដែលបង្កការរំខានដល់សាធារណជន

0

តារាសម្តែងដ៏មានប្រជាប្រិយភាព Dylan Wang ត្រូវបានអ្នកលេងបណ្តាញសង្គមក្នុងប្រទេសចិនបានបញ្ចេញមតិរិះគន់ទៅកាន់លោកដោយសារតែហាក់ដូចជាលើកទឹកចិត្តអ្នកគាំទ្ររបស់ខ្លួនដែលបង្កការរំខានដល់សាធារណជនក្នុងពេលដែលតារាសម្តែងរូបនេះបញ្ចេញកាយវិការយកចិត្តទុកដាក់ដល់ហ្វេនៗក្នុងការបញ្ជារទិញតែទឹកដោះគោសម្រាប់អ្នកឈរតម្រង់ជួរពេញមួយយប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ_l3_Hs7-688xrUcBQKoN9RLn1T5gg1RNrFP-wpzxiILyjjP9MVbbt-HklD_Jftxpa3XaICbDht9lxsBYTAhELLgcBhC_WIGLDPmSlMEGwvHN7OK0AwpEH0ceOwhSCi_CuAuZct0zOB-OovFTxC7AE8PFQ4pPfsuUvlA-7Cp7CSEa75Htlj155Cf41rw/s690/image_2024-06-11_14-06-00%20(2).png

ថ្មីៗនេះ តារាសម្តែងចិនដ៏មានប្រជាប្រិយ Dylan Wang បានថតវគ្គមួយនៃកម្មវិធី Keep Running នៅ Hangzhou ជាមួយតារារួមសម្តែង Bai Lu , Fan Chengcheng និង Chen Zhenyuan ។ ប្រការនេះបានធ្វើឱ្យអ្នកគាំទ្របានទៅមើលយ៉ាងច្រើនកុះករ ប៉ុន្តែអ្នកស្រុកក្នុងតំបន់បានត្អូញត្អែរអំពីការរំខានជាសាធារណៈពីសំណាក់អ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxxWCcqoA5Be5TEW5HFihbFutgz1SCg5EEw6nIUlpUBkOt_c7xIL73a-JqrtT_87lAGxOkOk7vWCxIbiUZ_vo900Sv1bJPHPBXj89YXQUzuRKTolZ3MKj7M33FGmhGPDM5K1LVz9SbwPdrk8FC0__waHjV042U7DAaVdov3UR3PB8w3KoEZaMPTIYom2g/s690/image_2024-06-11_14-06-00%20(3).png

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ អ្នកគាំទ្ររបស់តារាសម្តែងវ័យ២៥ ឆ្នាំរូបនេះបានលើកបដាដើម្បីបង្ហាញការគាំទ្រនៅនឹងកន្លែង ហើយបានតម្រង់ជួរពេញមួយយប់ ដោយអ្នកខ្លះបានចោទប្រកាន់ថាលើកទឹកចិត្តអ្នកផ្សេងទៀតឱ្យប្រើថ្នាំបាញ់ម្រេចលើអ្នកដែលចាប់យកកន្លែងរបស់ពួកគេ។ អ្នកគាំទ្រតារាសម្តែងរូបនេះក៏ត្រូវបានគេនិយាយថាបានលោតពីលើផ្លូវដែកហើយគប់គន្លងផ្លូវបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ខ្លួននិងអ្នកដទៃទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV9wc9iMgpZxQErELVaaN8etOCnE7Zd_xqQm8LNWuca-RDMHuOaoU-RRlZSKNK3gy-Txkp5fdsJo67DC4vkK6NRz7OaFzSg8DEWNeIOdUoQUA7A5mNoyGvAPuCqE_woG9y2oE5FlLPCTggVlgP_HeviWbyCBvufXG58-N2KaVV-RZ_cdqyFQNhlVAIy9U/s690/image_2024-06-11_14-06-00.png

ក្នុងទង្វើមួយដែលគេយល់ឃើញថាជាការលើកទឹកចិត្តដល់អាកប្បកិរិយារបស់ពួកគេនោះគឺ Dylan Wang បានបញ្ជាទិញតែទឹកដោះគោសម្រាប់អ្នកដែលតម្រង់ជួរពេញមួយយប់ ធ្វើឱ្យអ្នកលេងអ៊ីនធឺណិតមិនពេញចិត្ត។ នេះបើតាមការចុះផ្សាយពី Asian One។

លើសពីនេះ ឪពុកម្តាយរបស់សិស្សដែលមិនសប្បាយចិត្តក្នុងការប្រឡងចូលមហាវិទ្យាល័យថ្មីៗនេះត្រូវបានគេរាយការណ៍ថាបានសរសេរនៅក្នុងពាក្យបណ្តឹងដែលនាំឱ្យក្រុមការងារផលិតកម្ម Keep Running បញ្ឈប់សកម្មភាពអ្នកគាំទ្រនៅនឹងកន្លែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkzKXbeZVOj0vcQDCUvs9hwRwJCd9lTtjttMSm6Muy4GoAxS9t_xvTBJiEgasOhAmr1HouyqGiQ9eYp_9dbiYLCZVZEES3Z-OQy2LuvO3Ie3nKjR1r0aJY2_kwYwVwrrSjfJAY4-sG6GlW0-DshEs-TNvlA-EX0IBHZe_E7h0Wbq554oDBaXMGCm1icDs/s800/image_2024-06-11_14-10-16.png

យ៉ាងណាមិញរបាយការណ៍បានបន្ថែមដែរថា អ្នកគាំទ្ររបស់ Dylan Wang បានសារភាពថាបានតម្រង់ជួរពេញមួយយប់ ប៉ុន្តែក្នុងពេលតែមួយបានអះអាងថា ពួកគេមិនមែនជាការរំខានដល់សាធារណជននោះទេ៕

 

 

ខាត់ ស្រីច័ន្ទ ចំណាយថវិកាជាង៤ម៉ឺនដុល្លាររៀបចំកម្មវិធី ខណៈផេក Miss Grand Cambodia ប្លុកនាងចោល

0

កញ្ញា ខាត់ ស្រីច័ន្ទ ហៅ Kate Cat ដែលជា PD Miss Grand កំពង់ឆ្នាំង ផ្ទុះសង្គ្រាមពាក្យសម្តីជាមួយលោកស្រី អ៊ឹម សុគន្ធា ND Miss Grand Cambodia កាលពីកន្លងមកថ្មីៗនេះបានទម្លាយពីទំហំទឹកប្រាក់ជាង៤ម៉ឺនដុល្លារប្រកួត Miss Grand កំពង់ឆ្នាំង ខណៈនាងបានទម្លាយទៀតថាហ្វេកប៊ុករបស់នាងត្រូវបានស្ថាប័នប្លុកចោល។ មិនត្រឹមតែប៉ុណ្ណោះ ខាត់ ស្រីច័ន្ទ ថានាងចង់តែសួរម្ចាស់ MGI ទេថាដើរប្លុកគេឯងចឹងឬអត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiypabXO2JSSnH5zzK9zxOkvd7-PPqR_xh_bETF25N0zb7kSCqadeaV0o7902slhD4FHffWVlNgmdKeqlXJJZeNc7IYrZGpVb8z-k129dfsrCprVRmcu-9nRfuoKW_pDtTy6yIJzLMPD7NCou4P5FYpf8uKNtJ5_3hGfhLy5pfjTmpias40t1bYFHVcxJE/s2048/425459839_888603183267616_7205562558924154485_n.jpg

កាលពីល្ងាចថ្ងៃទី១០ មិថុនា កញ្ញា ខាត់ ស្រីច័ន្ទ បាន live នៅលើបណ្តាញសង្គមជិតមួយម៉ោងជជែកកម្សាន្តជាមួយអ្នកគាំទ្រ។ រូបនាងគឺជាអ្នកគ្រប់គ្រងក្នុងការប្រកួត Miss Grand កំពង់ឆ្នាំង ដែលមាន ប៊ី សុធារី ចូលប្រកួតថ្នាក់ជាតិ។ មុននឹងការចេញមក Live នេះ កញ្ញា ខាត់ ស្រីច័ន្ទ បានបង្ហោះសារថាស្តាយលុយធ្វើខុសកម្មវិធី ខណៈលោកស្រី អ៊ឹម សុគន្ធា ND Miss Grand Cambodia ចេញមកផ្លែផ្កាឱ្យវិញថារបស់ឱ្យ Free អ្នកណាជាអ្នកស្តាយឱ្យពិតប្រាកដនិងបានថាភ្លេចកំណើតពិតៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbf74KQJOuiBLZy4oszO0-LaqUygtrZk2b-BVjt8VLLxx8q4zlt4ixAYAQ75AR8zxbzWm44jphTLtwQ4e2A76DyQrRNvGnEL1oz9skf_8X1-LwCaCpcFC97BykDmwVZUzkNdhgQYm0CJDCxnTeScSyHZ_O8ypXTCHOynYBat21mZHNK-cTFTWlah70ZN4/s2048/image_2024-06-11_15-03-59.png

នៅក្នុងការ live PD Miss Grand កំពង់ឆ្នាំង និងជា ND Miss Planet Cambodia បាននិយាយថា ខ្លួនជាមើលថែទៅកាន់ ប៊ី សុធារី ពីក្រោយជួយរកអ្នកឧបត្ថម្ភទៅលើឈុតសំលៀកបំពាក់ថតរូបផ្សេងៗមិនចំណាយលុយនាងជាអ្នកជួយក្នុងនាមលក្ខខណ្ឌជា PD ជាមួយបេក្ខភាពដែលឈ្នះតំណាងឱ្យខេត្តកំពង់ឆ្នាំង។ ខាត់ ស្រីច័ន្ទ ថានាងមិនបានទុក ប៊ី សុធារី ចោលប្រលែងឱ្យធ្វើខ្លួនឯងទេនាងជាអ្នកធ្វើឱ្យទាំងអស់ហើយមិនមែនតែ ប៊ី សុធារី តែម្នាក់ក្នុងនោះនាងក៏មើលថែ ភូ ផាត់ទីយ៉ា ដូចគ្នា ហើយក៏មិនទាមទារចំណាប់អារម្មណ៍ពីអ្នកទាំងពីរឬអត់គ្មានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1JjlmSM3B9X_62QI0MAXTIktCvbFI_e4L3Hrw1T7FZXCNO0ID9USAWmdqWTnMV5e2czUtVW6-_czCFFqALKr30UcHr2ij2cdUeowL4lYmNeZQanEvpAbHsy1-G1Ly-hClmHezCz9SJ3llS998UMggzfNrigGNKZ1FOd0dNmczstnzRsgBM41BU9qH46o/s1620/image_2024-06-11_15-04-00%20(2).png

ខាត់ ស្រីច័ន្ទ ថាពេលប្រកួតចប់ ត្រូវចូលប្រកួតធំភ្លាមនាងមិនបានយក ប៊ី សុធារី មកធ្វើការឱ្យនាងឬទាញផលចំណេញដែរសូម្បីតែ១ភាគរយយកអនាគតមនុស្សម្នាក់មកដាក់ក្នុងអារម្មណ៍នាងនៅពេលអត់សប្បាយចិត្តរបៀបទៅណាក៏ទៅៗនោះទេ នាងមើលឃើញសមត្ថភាពរបស់មនុស្សម្នាក់ៗ។ PD រូបនេះក៏បានរម្លឹកដែរថានៅពេលនាងរៀបចំកម្មវិធី Miss Grand កំពង់ឆ្នាំង គឺធ្វើឱ្យបេក្ខភាពចូលប្រកួតមានអ្វីស្មើរៗគ្នា គ្មានអ្នកណាលើសអ្នកណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizRNyXYx1mhL4o7zwxlFIXGkDNz831GLSdc34XEO8c2OIrWmhsiMz7dBYPlm_xcK6koGNScIhbaVWcia53jV111PfGSmIQoTKVLoTvp5_cZQ8whmexjciaCZeJHQGFvObeblRSJL_20iERABBs-4EaQG_mgInB_lFiWBxKbrBHfO6YijxzgL5jw723N_0/s1864/image_2024-06-11_15-04-00.png

ND Miss Planet Cambodia បាននិយាយទៀតថា នាងចម្លែកចិត្តយ៉ាងខ្លាំងពេលដឹងថាហ្វេកប៊ុកមនុស្ស៣នាក់ ស្វែងរកផេក Miss Grand Cambodia មិនឃើញនោះគឺមាននាង ក្មួយរបស់នាង និងជាង Make up ឈ្មោះOun bobo ខណៈនាងចង់ចូលទៅស៊ែរគាំទ្រ ប៊ី សុធារី តែចូលក្នុង link មិនបានគឺផេក Miss Grand Cambodia ប្លុកនាងតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUb8TcXmeaGVsghNzxdNeF_ed5OGpJc87FclOsDbEnIBUGzAj9VwjW04IL4d2AegvPZkFYurbhz4BSqTvD8j57bz6ZK1t82gtndXi9k_f5ok7bt4U8C8-ecO5qFCiiwUsVe6NLS697LWHZ5K8sYigf4AmoFc821OxIP30NeebA08j0gipr-DCIWVwE84s/s2048/image_2024-06-10_12-01-36.png

ខាត់ ស្រីច័ន្ទ ថានាងមានការហួសចិត្តជាខ្លាំងហេតុអ្វីផេកផ្លូវការមិនមែនបាយឡុកបាយឡលេងសើចហើយនាងចង់តែសួរលោក ណាវ៉ាត់ ថាមានដើរប្លុកអ្នកណាចឹងឬអត់ ទាំងមានរឿងធំៗមួយគំនរអត់ដោះស្រាយទំនេរមកប្លុកនាង។ ក្នុងនោះអ្នកគាំទ្រក៏បានសរសើរថាការរៀបចំកម្មវិធីដែលនាងធ្វើលើកទី១ដែលចង់សម្តៅលើការប្រកួត Miss Grand កំពង់ឆ្នាំង គឺល្អសឹងតែវ៉ាដាច់នៅស្រុកខ្មែរ។ ខាត់ ស្រីច័ន្ទ ក៏បានបង្ហើបដែរថាកម្មវិធីហ្នឹងធ្វើអស់ជាង៤ម៉ឺនដុល្លារ៕

អូរត្រេះ លែងមានឆ្នេរ ក្រោយត្រូវក្រុមហ៊ុនឯកជនមួយកំពុងចាក់លុប

0

ថ្មីៗនេះ មហាជនលើបណ្តាញសង្គមបានរិះគន់ជាខ្លាំងទៅលើអជ្ញាធរនៅក្រុងព្រះសីហនុ ដែលបណ្តាលឱ្យក្រុមហ៊ុនមួយធ្វើការចាក់ថ្មភ្នំរាប់ពាន់ដុំចាក់លប់ចូលទៅក្នុងសមុទ្រ ដោយបាត់សម្រស់ដ៏ស្រស់ស្អាតរបស់ឆ្នេរអូត្រេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYEZ1w8XHB3fHi6LcDKaP92eSZPGPPi9_5R5Q6BfPQoq0RUi0NhGE-o7hcwxnVu0u-BcauiaVB8Mgs41h1FXwflRPxq-YxVLD-TftN8ogx64RsvP1cPtXGqKnwnYb8rZHLma0Ik2o89cq6ELBncz2nwEEwNu1rCnka_R406NIiwMqBsJBGgO89OZxDVeI/s1280/447895200_789671193255927_7871817584568044552_n.jpg

ជុំវិញករណីនេះ ក្រុមការងារចម្រុះខេត្ត បានចុះពិនិត្យនៅលើទីតាំងខាងលើនេះ បានធ្វើការបូកសរុប និងសម្រេចដូចខាងក្រោម៖
• ក្រុមហ៊ុនត្រូវផ្អាកការដ្ឋានសាងសង់ជាបណ្តោះសិន
• ក្រុមហ៊ុនត្រូវកាយដី ដែលបានចាក់លើឆ្នេរសមុទ្រចេញវិញ និងជួសជុលផ្លូវក្រានីតឱ្យបានស្អាតដូចដើមវិញ
• ក្រុមហ៊ុនត្រូវមានសហការពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្នុងការកំណត់និយាមកាទីតាំងសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ និងត្រូវស្នើសុំគោលការណ៍ប្រើប្រាស់ដីសាធារណៈពីរាជរដ្ឋាភិបាល
• ក្រុមហ៊ុនត្រូវសិក្សាគម្រោងប្លង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងអត្តសញ្ញាណល្អឯកសម្រាប់ខេត្តព្រះសីហនុ
• ក្រុមហ៊ុនត្រូវសិក្សាពីផលប៉ះពាល់បរិស្ថានឱ្យបានហ្មត់ចត់
• ក្រុមហ៊ុនត្រូវស្នើសុំលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋាន ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
• ក្រុមហ៊ុនត្រូវសហការជាមួយអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ក្នុងការអនុវត្តគម្រោងឱ្យស្របតាមនិតិវិធី និងលិខិតបទដ្ឋានគតិយុត្តិដែលមានចែងជាធរមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHygkRq8NEcJtpbQSWqLelVcwiISjtWKt3NNgK2jzeIq09ZhwyAO2qDr-4w1BCnUwiY4qXuBoWHY6vrmtRDStc6GKZhnB504FY5QTeOoKOKwr3hnmiAlUfECdYEOJev60wcGwrBL-gzauTjmz8R5ykTVZOtPmjavRDykrN6yedqWc2tS-zX8FTWtQdjfI/s1440/448020014_789671283255918_8630686478493417105_n.jpg

គួរបញ្ជាក់ថា សំណង់ចាក់លុបឆ្នេរអូត្រេះនេះ គឺគ្រោងនឹងសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រ របស់ក្រុមហ៊ុនយូណាន ជីងចេង ខូអិលធីឌី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយឆ្នេរអូរត្រេះ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfZx7015fGgqpoBfQuEkB0B4fSCljAWB3oP4A4pGkUImA2cbl346WzgdP25U97TbOe13udjN4ZANi1b9jbxPVKoITLfKDz3lwuRGINYY6WzgQNZHjS3zJadMZuY9Z09KWFFSx-gV4WxCU1vkfad_U6K6szNK4UCkwOG1CEI0Im2HSujHTyfcpAe3SlaPw/s1280/448026581_789671219922591_7777169146830277496_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg586DauXmv_bLxdUqRqke_QPBd6DM9R9gN9hT82m6ntqpj6t4uKkTL6CiCesvRbTO2nKYZmTNItDSq4t6mNepNXcHHK4oiNrEnxGdfVdqHgYHQHcvLCux7UKHYp2sU7sq41gMl3tg9EXb3Be4Bw_cQG4szkWt9OiunykHwjW_xj5QUMlSZ3fLcVfpvXZQ/s1440/448158353_789671163255930_3624793073646503186_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpHFN7f70m_bmC-szZEqnl1i9nEhQ4nlSZV1jJjF-vkcXX-P1iIuzk1fdUu3jRpi6lXwDqRoXVUJ_Z-Ds4meaJP3unVjRX9bsKv9Upy6KDuVkvmOLaj3Sr_vtz8d6KGZ2qtu6sGi4jRzOdgfCrShVJpN6c3lWQChIj3-YMCvmW8AJli0gY71hNka-kpgM/s1440/448228132_789671176589262_4005453098925274159_n.jpg