Home Blog Page 1031

រថយន្ត Ford Territory Dark Edition រូបរាងថ្មីប្លែក ត្រូវបានដាក់សម្ពោធជាផ្លូវការនៅប្រទេសកម្ពុជា!

0

នៅថ្ងៃទី 8 ខែមិថុនា ឆ្នាំ2024 ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានបង្កើតនូវមហាព្រឹត្តិការណ៍ដ៏ធំសម្បើមជាថ្មីម្តងទៀតប្រចាំឆ្នាំនោះគឺការប្រារព្ធកម្មវិធីបើកបរសាកល្បង និងពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Territory Dark Edition ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ ដែលមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមប្រមាណជាង 2,000 នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRdoOOR8D72xjf2LdmC8TDLlQ1KNzC89GHPz76GvWtgNv7EKPoH4Ck7JnI8RfGMYOOiKlZoWopwCNv6lHZrU-6ZXq1JrsgpYlLJckEV2tcq9GjzXx19um5Hs1VUHMQY9qMLkYbhqArbJ9x2dB6xkB-hQJrPcca706JQoc-xlmVojC5ckhjUuufF17U4N8/s3920/1.png

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “រថយន្ត Ford Territory Dark Edition គឺជារថយន្តស៊េរីពិសេស ដែលមានរចនាខុសប្លែកពីរថយន្ត Ford Territory ធម្មតាដែលមានរចនាពណ៌ខ្មៅទាំងខាងមុខ និងខាងក្រោយដ៏ប្រណឹត បូករួមទាំងបច្ចេកវិទ្យាទំនើបៗផ្សេងៗទៀត ដែលមានបំពាក់ក្នុងរថយន្ត។ មិនត្រឹមតែប៉ុណ្ណោះ កត្តាដែលធ្វើអោយយើងទទួលបានការគាំទ្រយ៉ាងច្រើនមកលើរថយន្តយើងនេះ មិនមែនដោយសារតែការលក់រថយន្តថ្មី តែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែគឺដោយសារគុណភាពនៃសេវាកម្មដែលផ្តល់ជូនទៅកាន់អតិថិជន ដូចជាមជ្ឈមណ្ឌលផ្តល់សេវាកម្មថែទាំ និងជួសជុលរថយន្តគ្រប់ខេត្តក្រុង សេវាជំនួយជួសជុលចល័តដល់កន្លែង ២៤ម៉ោង ទទួលបានអត្ថប្រយោជន៍ និងព័ត៌មានផ្សេងៗពីកម្មវិធី Ford Cambodia Mobile App ចំណេញពេលវេលា និងថវិការក្នុងការប្តូរប្រេងម៉ាស៊ីន (រៀងរាល់ 10,000km ម្តង) មាន‍ឱកាសចូលរួមដំណើរកម្សាន្តគ្រួសារ ហ្វដ ជារៀងរាល់ឆ្នាំ និងសេវាកម្មទទួលយករថយន្តចាស់ផ្លាស់ប្តូរយករថយន្តថ្មីជាដើម។ លើសពីនេះទៅទៀត យើងក៏មានបង្កើតនូវការិយាល័យទំនាក់ទំនងអតិថិជន (Call Center) ដែលមានតួនាទីផ្តល់ប្រឹក្សាយោបល់អំពីចម្ងល់ផ្សេងៗទៅកាន់អតិថិជន មិនអោយលើសពី ១៥នាទី។” https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMGcs3G3dHDnAJKtWyI81Gz6UmtauykZq_TRuN1By8elezX-EWmtHiJ_AMjo84F9IeSqZtJp9P4xwjGIgighgJwnJ85QRjnHN7KIH52kzFnKSgKVaL1bLUEN2Wa1t1uRCMwmPHHN2m1iAzbnF7ulzbGG-bvxFBNuyZezK59RRhMEMs5VB_ulZ9L5iZIi8/s1577/2.jpg

លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “រថយន្ត Ford Territory ស៊េរីថ្មីនេះ គឺកំពុងមានការគាំទ្រជាច្រើន នៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយសារតែការរចនា មានសមត្ថភាពខ្ពស់ និងប្រព័ន្ធបច្ចេកវិទ្យាទំនើបៗដែលមាននៅលើរថយន្ត Ford Territory។ សម្រាប់ក្រុមហ៊ុន Ford International Markets Group, រថយន្ត Ford Territory បានក្លាយជារថយន្តដ៏សំខាន់មួយក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដោយសារបានទទួលជោគជ័យយ៉ាងខ្លាំងនៅទូទាំងពិភពលោកដូចជា ប្រទេសហ្វីលីពីន វៀតណាម មជ្ឈិមបូព៌ា អាហ្រ្វិកខាងត្បូង និងជាពិសេសប្រទេសកម្ពុជា។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfB-iwOwPM_nngjKH0kSxwq-Q-H2AhbHoQwWr-eUuz7RpokvlUfu0UknahAks01mewePcCXCj11XGE250qjGTteTgBxmIV_N5OQh92McWusTF3U5INkT_U8CkWXjSpm9JNrUhuY5I9Bxgmx_6Y9rqo6sjCbqVa7sxgsmOleSojGCmPB-Jj9xR2u-QhPcg/s3834/3.jpg

កាន់តែពិសេសនោះគឺ ផ្នែកខាងក្រៅនៃរថយន្ត Ford Territory Dark Edition នេះ ត្រូវបានរចនាម៉ូដថ្មីប្លែកបែបស្ព័រពណ៌ខ្មៅ ជាមួយនឹងចង្កៀងមុខដែលមានភ្លើងបំភ្លឺពេលថ្ងៃ អំពូលកាត់អ័ព្ទ និងចង្កៀងខាងមុខជាប្រភេទ LED បិទនិងបើកហ្វាកូដដោយស្វ័យប្រវត្ត ជាមួយមុខងារ (Follow Me Home) ចង្កៀងក្រោយជាប្រភេទ LED បែប 3D ដែលមានពន្លឺភ្លឺច្បាស់ល្អ។ មិនតែប៉ុណ្ណោះ Ford Territory Dark Edition នេះ ក៏មានបំពាក់នូវ សែនសឺចំនួន ១២គ្រាប់ជុំវិញរថយន្ត ផ្លឹតទឹកអូតូ និង កញ្ចក់ក្តោបអូតូ ដែលជួយអោយការបើកបរកាន់តែមានភាពឆ្លាតវៃ និងចំណុចដែលពិសេសសម្រាប់រថយន្ត Ford Territory Dark Edition គឺមុខងារបញ្ឆះ និងពន្លត់ពីចម្ងាយ (Remote Start/Stop) ដែលបង្កភាពងាយស្រួលដល់អតិថិជន ក្នុងតម្រូវការអោយរថយន្តដំណើរការមុននឹងចូលក្នុងរថយន្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTMARP6YfffLo_fj6N0Oj-pyIeb7Zh8IDGWnP0pEgqY3LL_DOQ90Mxz2bO2x24UwBFGiqbjqijV0RcMnuBG1McuIb70UieCPe2GywmP5GN2bQe42nz493E0yGnxYfrMMEGwkAiy3s8ABDfEtVmOvBj_wCv0i_0f_i16B0j5hvem2DJcCQNuEzPlTaTW9c/s6377/4.jpg

ចំណែកឯផ្នែកខាងក្នុងនៃរថយន្តនេះវិញ ត្រូវបានរចនាម៉ូដប្រណិតលាយជាមួយនឹង Carbon Fiber ធំទូលាយ ប្រកបដោយផាសុខភាព ដែលមានដូចជា៖ កៅអីបែបប្រណិតរំលេចដោយថ្នេរពណ៌ទឹកក្រូច និងបំពាក់មកនូវមុខងារកៅអីត្រជាក់ផ្នែកខាងមុខ ដំបូលកញ្ចក់ធំអាច បិទនិងបើកបាន និងពោងសុវត្ថិភាពជុំវិញរថយន្ត រថយន្តនេះក៏បានបំពាក់នូវកុងទ័រឌីជីថលទំនើបទាន់សម័យទំហំ 12.3 អ៊ីញ រួមជាមួយអេក្រង់ Touch Screen កណ្តាលទំហំ 12 អ៊ីញ ជាមួយប្រព័ន្ធ Wireless Apple CarPlay និង Android Auto, ចង្កឹះលេខអេឡិចត្រូនិច E-Shifter ដែលអាចធ្វើការដោយស្វ័យប្រវត្ត, ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិចស៊េរីថ្មី, ប្រព័ន្ធសាកទូរស័ព្ទឥតខ្សែ (Wireless Charging), ចង្កូតអេឡិចត្រូនិច (EPAS) ធូរងាយស្រួលពេលបើកបរ, ប្រព័ន្ធបន្សុទ្ធខ្យល់ PM 2.5 និងគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្ត, ប្រព័ន្ធចុចបញ្ឆេះរថយន្ត (Smart key), កញ្ចក់មើលក្រោយកាត់បន្ថយចំណាំងផ្លាត (Auto-Dimming) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGyEEcDucJ8rj8X59LHHI9a0UCZg8HPqMMXJsTf9vrfIoWCZkkQNZ6UaBavCFiTxql76hMvYizc59ISXmDUwNO3zc-FtYvUaIlvT4AKQdV3u12-UFXbwnzq7T8KkxXtXG8dx1I_wLGx0CHTkhB3BLzC-1_7QslpibSZaND67XwnGrLvISMCROxbhhHGJg/s3834/6.jpg

ជាពិសេសនោះគឺអតិថិជននឹងពេញចិត្តជាមួយនឹងកម្លាំងម៉ាស៊ីនថ្មីនៃរថយន្ត Ford Territory Dark Edition ដែលម៉ាស៊ីនជំនាន់ថ្មីនេះជាប្រភេទម៉ាស៊ីនសាំង 1.5L EcoBoost ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 163 PS និងកម្លាំងរមួលកង់រហូតដល់ទៅ 250Nm និងប្រអប់លេខស្វ័យប្រវត្ត 7 វគ្គ ដែលផ្តល់នូវសន្ទុះខ្លាំងក្នុងការបើកបរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6bKiku8JiJNUeNnBJ2IDtkWWd-uZXLFKv3FsYBrm0qbz7WhmeiKJ7tKGh9wyKSmM50bCDwcvwn2IfHGchs1X5ABdIpZJyqxos5FEllPi_MAp41KgDQzMUKb3e6zNrelk_P9qtqSFi1Nw4Smlh0Z8E1cU_xE-YlBigpU2svGWilXTg_IuVQeh2fx5ARDA/s1580/7.jpg

មិនតែប៉ុណ្ណោះនៅមានមុខងារប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយ ជាច្រើនទៀតដែលបានទាក់ចិត្តអតិថិជនបន្ទាប់ពីបានធ្វើតេស្តសាកល្បងរួចមកដូចជា៖ ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬ អ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត, ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និង ទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ និងតម្រង់គន្លងផ្លូវ
ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលបើកទ្វារថយន្ត, អ្វីដែលអតិថិជននឹងពេញចិត្តខ្លាំងមួយទៀតនោះគឺ ប្រព័ន្ធបើក និងបិទឃ្លុបក្រោយដោយស្វ័យប្រវត្តដោយគ្រាន់តែគ្រវាសជើង, អ្វីដែលកាន់តែអស្ចារ្យនោះគឺរថយន្ត Ford Territory Dark Edition បានបំពាក់ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P), (T) និងប្រព័ន្ធជំនួយចាកចេញពីចំណតដោយស្វ័យប្រវត្ត និងមានប្រព័ន្ធកាមេរ៉ាសុវត្ថិភាព 360 ដឺក្រេកម្រិតខ្ពស់ជុំវិញរថយន្ត ។ រថយន្ត Ford Territory Dark Edition មានវត្តមាននៅទីផ្សារព្រះរាជាណាចក្រកម្ពុជាជាមួយនឹងជម្រើសពណ៌យ៉ាងច្រើនសម្បូរបែបរហូតដល់ទៅ 3 ជម្រើសរួមមាន៖ ពណ៌ស ពណ៌ប្រផេះ និង ពណ៌ខ្មៅ ជាមួយនឹងតម្លៃពិសេសត្រឹមតែ $49,900 ដុល្លាតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI5FOzW55DBSzwi2XprUN_btKjjwDWxShUH1jeLEYTu9JHgYb4hPO_qS4Cp7aAmmYcP4twJsJ0yZiZo3VtdK6eYLDgqmwnEWV88uW-miEZR5UvpVsWo18m_CMdJp5-m86-YI3ZzxuDDyJbzS3UBmP25zJJ6DmRHCgBSjS-hPxAaIUivJZcYcXceYgonKY/s6826/5.jpg

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរ និងបើកបរសាកល្បងរថយន្ត Ford Territory Dark Edition នៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖ សាខាព្រះមុនីវង្ស 078 999 773, សាខាទឹកថ្លា 095 939 939, សាខាទូលសង្កែ 078 935 935, សាខាជ្រោយចង្វារ 017 999 027, សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357, សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883, សាខាភ្នំពេញថ្មី 011 255 229 / 077 722 999 និងសាខាបឹងបៃតង 099 999 747។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnEUeOOG3a4ZD3LvWRXv2ghIddjYMjEQkHQfzVpv9G0gEKjYYFW7DFaaHfcjg3oBulGfjNNlMhL1Jm38imzv0J4NoXvh8M9F7hyw4vySI3z3wG9VjR81aLqBSsvz6uK47XYxhj73ggHgPEicZfK1iPF0UxXzQ6qNxrifLS0aXH-0wJ8I1gG3EVX4lO9is/s6826/9.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvXFmDFrOTFriXzN9xtdtFNBJ-V2Rw-WQHMvwb0uwbZgBbOWqgdr-aqFMfjDRTFuLqFYLyh9jNIdqyhwAn9znTjglOp3TySuafSyqoUI26HQRwQu1ZWF8a8UWSB6FNXdisJPH4tZd-jjfVm0WbNnsRRtcxz4YKbJ-dQ_WJ_9yHP2M2aVLLngOX0Ci-lLc/s1577/10.jpg

ពស់ងា.ប់ ក្នុងភ្លើងឆេះផ្សារលក់សត្វចិញ្ចឹមនៅថៃភាគច្រើនសុទ្ធតែខាំខ្លួនឯង

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ មានហេតុការណ៍ភ្លើងឆេះផ្សារមួយកន្លែងឈ្មោះស៊ីសាម៉នរ៉ាត់ (ឬផ្សារត្រី ចតុចាក់) នៅទីក្រុងបាងកក ដែលជាផ្សារលក់សត្វចិញ្ចឹមនៅប្រទេសថៃ និងបណ្តាលឱ្យខូចខាតតូបផ្សារអស់ចំនួន១១៨តូប និងសត្វងា.ប់ អស់រាប់ពាន់ក្បាល ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ជាងគេនោះ គឺខ្មោចពស់ដែលងា.ប់ ដោយសារភ្លើងឆេះភាគច្រើនសុទ្ធតែខាំខ្លួនឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPeJHZmImBHtANRBSKpedcHCUAxDUZPwf4LB7oXzTnprG6c9SQjy6_FhjcVZMZaN-C3mf4774-iYjTDpQb7WEY-ANQ3jup3kIw-SeIsoisgMsMU1aQncY6l9WJYJ36ENRM8bsxixvKAFl8owPdD-MiFbPTAjp6glR0cWQ7O19zVTZfHTmyMVxSTJJtaq0/s800/photo_2024-06-12_16-36-36%20(2).jpg

លោក នីតិភូមិថាណាត់ មីងរុជិរ៉ាល័យ ជាអ្នកនយោបាយថៃបានបង្ហោះរូបភាពសត្វពស់ និងសរសេរក្នុងហ្វេសប៊ុកថា ៖ «ពេលភ្លើងឆេះផ្សារ សត្វពស់ពិតជាវេទនាយ៉ាងខ្លាំង ទើបវាខាំខ្លួនឯងបែបនេះ ។ នៅថ្ងៃទី១១ ខែមិថុនា ខ្ញុំបានឃើញពស់ងាប់ក្នុងភ្លើងក្តៅៗ ហើយពស់មិនតិចក្បាលទេ ដែលខាំខ្លួនឯង ។ សូមឱ្យពស់ទៅកាន់សុគតិភព និងកុំកើតជាសត្វឱ្យមនុស្សចាប់ឃុំទៀត» ។

ចំណែកពស់ខាំខ្លួនឯង មុនពេលងាប់ក្នុងភ្លើងនោះ គឺជាពស់ពូជ Mexican Black Kingsnake និងគ្មានពិសទេ ។ ខ្លួនរបស់វាមានពណ៌ខ្មៅទាំងអស់ ហើយពស់ប្រភេទនេះមិនកាចសាហាវទេ ទើបមនុស្សចូលចិត្តចិញ្ចឹមវា ។ រីឯតម្លៃវិញ គឺចាប់ពី១ពាន់បាត ទៅ១ម៉ឺនបាត ហើយពស់នេះមិនចូលចិត្តកំដៅខ្លាំងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk2ePps0Rb1gruKwi7L9JSFtm0lhbYa-rB1x1LuEPm_u35DTBD_GI8mSjAmG-JOBrN979imiueP-GA1c5wle3jvAWooXEU8GGFp0hEVgNxR6M841eD_Bz2Yzk5l3WGT3rDufZZn-Ye5e_eApLWYItV278rscM0QQcmqfKA3_kpHpNv3YVQXwj8D5PA25s/s800/photo_2024-06-12_16-36-36%20(3).jpg

ក្រោយការបង្ហោះរូបភាពខ្មោចពស់ត្រូវភ្លើងឆេះធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង និងសួរថា ហេតុអ្វីពស់ត្រូវងាប់ក្នុងលក្ខណៈខាំខ្លួនឯងបែបនេះ? តើវាជាការធ្វើបាបខ្លួនឯងដែរឬទេ? ការពិត ករណីពស់ងាប់ក្នុងលក្ខណៈខាំខ្លួនឯងនេះ ក៏ធ្លាប់កើតឡើងនាពេលកន្លងមកដែរ ។

លោក និរុត ឈុមង៉ាម អ្នកជំនាញផ្នែកសត្វល្មូន បានឆ្លើយទៅកាន់សំណួរខាងលើថា មូលហេតុដែលពស់ខាំខ្លួនឯងមុនពេលងាប់ មិនមែនជាការសម្លាប់ខ្លួនទេ ហើយវាបណ្តាលមកពីមូលហេតុជាច្រើន ដូចជា ៖
-ភាពតានតឹង
-រោគសញ្ញាសរសៃប្រសាទ និងពុំអាចគ្រប់គ្រងខ្លួនវាបាន
-អាចឈឺចាប់ខ្លាំង ទើបពេលខ្លះ វាខាំខ្លួនឯង ឬខាំក្បាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy1c1gKoffaZPFbl7ROo-T6krUc9oQfSuHNSIwKQtA9moGG9G3gy4lzbtwnXC26jfNZmYaY3Axn58xKbgIkdqI5mUwWK5UQ7vWDK-x7u39cTV9exvvsnJOr6OUyOqVBpfY2Li367Sg0Rld9J1130Qjxm3ySQ0tL2_66jd-K5Y5v9o6Vp-I_xh7j1C0Oj4/s800/photo_2024-06-12_16-36-36%20(4).jpg

លោកបន្តថា សត្វពស់មានភាពស្វិតស្វាញខ្លាំងណាស់ គឺពេលវាត្រូវរថយន្តកិនសង្កត់ ឬត្រូវគេវាយដំ វាពុំងាយងាប់ភ្លាមៗទេ ហើយបើងាប់វិញ ក៏យូរដែរ ។ វាមានឈាមត្រជាក់ ខួរក្បាលវាត្រូវការអុកស៊ីសែនតិចជាងសត្វមានឈាមក្តៅ ។ ដូច្នេះ មុនពេលងាប់ វាឈឺចាប់ខ្លាំង ហើយហាមាត់ខាំអ្វីៗទាំងអស់ដែលនៅមុខវា ។

ករណីមួយទៀត គឺធ្មេញរបស់ពស់មុតខ្លាំង ហើយមានពេលចំណីចូលមាត់ពស់ម្តងៗ គឺចំណីកម្រធ្លាក់ចេញពីមាត់វាណាស់ ។ ហេតុនេះ ពេលវាឈឺចាប់ខ្លាំងដោយសារត្រូវភ្លើងឆេះ វាក៏ខាំខ្លួនឯង ហើយវាពិបាកទាញមាត់ចេញវិញ ទើបគេឃើញពស់ងាប់ក្នុងសភាពខាំខ្លួនវាបែបនេះ គឺវាខាំខ្លួនវារហូតដល់ងាប់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinc5VDqtzTSM6mHIBSIR6tJ2bj7MzY-zZz2Vui_JF6uq5yRJMTVK8b65yw1rkhC2Af7ZI2trZukFV1FuHviiRMCMuLIWZ8_1AG24ubo1_5llNk9P5xpBl6cWFM3zOtTjXI0lIF_1XpzGhjeOtR-iK5BW6aeBsYyQu6PRjMSzMdW5ZegXQWno-KxGP8NLA/s800/photo_2024-06-12_16-36-36.jpg

ទៅលេងកំពតអំឡុងខែវស្សា ហាមដាច់ខាតរំលងទំនប់មួយនេះ

0

ទំនប់ប្រទាក់ក្រឡាស្ថិតក្នុងទឹកដី ភូមិបុស្សញ៉ិញ ឃុំកូនសត្វ ស្រុកទឹកឈូ ភាគខាងកើតនៃទីរួមខេត្តកំពត ដោយបែកចេញពីផ្លូវជាតិលេខ៣៣ ចុះតាមផ្លូវអភិវឌ្ឃន៍ត្រង់ចំណុចខ្លោងទ្វារសាលាស្រុកទឹកឈូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU3XB2KgWyAdHkIQgYiIshi1KE-dMTsm7ajMWZBsqkpKwGc2j2AycQRMjcjhJX-ECYLUL8L7uYXEa_tjI_aM22fk1TW9xv5OC7xrXuU01Y31s9Zjt9L0gWNkwwF6y8OOtbtrdpc-3tOZxyC3lCcJC-QqlX0aX4Tq1ZJi5h3jDYyxXDZ1zRFp9_j09Bc04/s1280/fn-2020-09-26-16-19-33-9.jpg

ទំនប់នេះ ត្រូវបានកសាងឡើងនាក្នុងសម័យខ្មែរក្រហម ក្រោមការកៀរគរប្រជាជនឱ្យទៅជនបទ ដោយអំណាចផ្តាច់ការគៀបសង្កត់ប្រជារាស្រ្ត និង សម្លាប់យ៉ាងរង្គាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3sj2tXwTKYGF_8Q237U1F5BgAVyaMJKB9O6zYJ-yNuqpIOFzjQMNzeFLh2RuTv8GyAmE4m3MIvhp6j_W7NHsdGWC5s0mZXXBtXwcM-pDkUGqkM5E2CzoLy-qqPT_lyovPigw_8jSOb6snLFuOBG7QaGqu-O14UPlDRbaEZmWzexqeYpUcvMM5KKiigZA/s960/post_photo_1699679509.jpg

កាលពីឆ្នាំ ២០០៧ ទំនប់នោះក៏ត្រូវបានបាក់ធ្លាយដោយសារកម្លាំងទឹកបុករុលខ្លាំង ក្រសួងធនធានទឹកបានស្ថាបនាទំនប់បង្ហូរទឹកមួយខ្សែត្រង់ចំណុចចន្លោះភ្នំដើម្បីបង្ការការបាក់ធ្លាយដោយសារបរិមាណលើសពីការផ្ទុកទើបធ្វើឲ្យទីនោះ ប្រែក្លាយជាកន្លែងលំហែកម្សាន្តដ៏ស្រស់ស្រាយបែបធម្មជាតិនិងទាក់ទាញបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKKxbCWcRLKlnkP_LV1GaimJ4d3oRkZcSCpWTASkhYUSC575isz4CRgTu1b7_IxdufYHzqkvGWibK4LZ-Ra0VJh0qDWpDTjYz1KMp4h3aRVLJBNdtUQcI2KxgY6XxKhTgnPvtjzOhTaRZ00Q1r66ZFLh13XSM74LSNl9Jb4picWxLau6jykJN0Lgs1CDs/s512/unnamed.jpg

អ្វីដែលគួរឱ្យកត់សម្គាល់នោះ ទំនប់នេះតែងតែមានទឹកជានិច្ចមិនថារដូវប្រាំង ឬវស្សា ដែលធ្វើឱ្យកសិករនៅតំបន់នោះ ទទួលបានផលល្អក្នុងការដាំដំណាំគ្រប់ប្រភេទចាប់ពីបន្លែ ដំណាំរួមផ្សំរហូតដល់ ម្រេច ទុរេន ព្រមទាំងការចិញ្ចឹមសត្វទៀតផង៕

បន្ទប់ទឹកនៅចិនបំពាក់នាឡិកាកំណត់ពេលវេលាក្នុងការចូលបន្ទប់ទឹក

0

ប្រទេសចិន ៖ «តើវាដាក់សម្ពាធខ្លាំងពេកទេដឹង គ្រាន់តែចូលបន្ទប់ទឹកសោះ… ហេតុអ្វីចាំបាច់បំពាក់នាឡិកាកំណត់ពេលវេលាការប្រើប្រាស់» ។ នេះជាការលើកឡើងរបស់នារីម្នាក់ក្នុងបណ្តាញសង្គមចិន ក្រោយពីនាងបានប្រើប្រាស់បន្ទប់ទឹកនារី និងឃើញនាឡិកាប្រាប់ពេលវេលា ។ រីឯមហាជនឃើញហើយហួសចិត្តយ៉ាងខ្លាំង និងនិយាយថា ពួកនាងដូចជាត្រូវគេលបមើល និងពុំហ៊ានចូលបន្ទប់ទឹកលើស៥នាទីទេ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO6JRQaE4OJx_VU5iVFiEdjuZ0bXZ5wFtp2tkR4mQRMeior6-BF0AHlOuTYaidgWVysbSBIYzABh6RAFuaNKha7fkOswuF4iURdSFrAdxaH84NWksUxPrK0UKUgnCHVam5zr9bqfdu3TzG4IaDGZfeiWf_1dQams_ONgpACxafN-mP-F18iJ5TlAtwoBY/s516/photo_2024-06-12_15-37-08%20(2).jpg

បន្ទប់ទឹកសាធារណៈភាគច្រើននៅប្រទេសចិន តែងតែបំពាក់ភ្លើងនៅផ្នែកខាងលើ គឺភ្លើងពណ៌បៃតងបង្ហាញថា គ្មានមនុស្សនៅក្នុងបន្ទប់ទឹកទេ ខណៈភ្លើងក្រហម បង្ហាញថា មានមនុស្សកំពុងប្រើប្រាស់បន្ទប់ទឹកខាងក្នុង ។ ការបំពាក់ភ្លើងទាំងនេះដើម្បីឱ្យមនុស្សម្នាអាចមើលឃើញច្បាស់ៗ ហើយពួកគេពុំចាំបាច់គោះ ឬរុញទ្វារបន្ទប់ទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsCh4KQM23Lz-SeTJSlj7fsX-i9fbzn0Nwslb-6l_0dAPa1GvsGBjpGBiTMP5_WfaEwyt4cXoXNB5kiRdvEzlb5-E5DXQsFTPVTr_g1NMPxRomErforYaReumw89c6bbV7Q5fBTpQhPJWMRHylSLpr64HS4vvQdhjSwXLLZYogyedv44Cnt_swoTEs6Bo/s516/photo_2024-06-12_15-37-08.jpg

នៅខែមិថុនា ឆ្នាំ២០២៤ អ្នកលេងបណ្តាញសង្គមចិនបានចែកចាយរូបភាពបន្ទប់ទឹកនារីមួយកន្លែងនៅទីក្រុងតាធុង ខេត្តសានស៊ី និងក្លាយជាប្រធានបទល្បីល្បាញភ្លាមៗ ពីព្រោះបន្ទប់ទឹកនេះមិនត្រឹមតែបំពាក់ភ្លើងបៃតង និងក្រហមប៉ុណ្ណោះទេ ប៉ុន្តែក៏បានបំពាក់នាឡិកាប្រាប់ពេលវេលាផងដែរ ។ នាឡិកានេះនឹងបង្ហាញពីពេលវេលាដែលមនុស្សម្នាក់ៗចូលប្រើប្រាស់បន្ទប់ទឹក ហើយវាធ្វើឱ្យមហាជនពុំអស់ចិត្ត ។

អ្នកលេងបណ្តាញសង្គមនិយាយដូចៗគ្នាថា ការបំពាក់នាឡិកាប្រាប់ពេលវេលា វាធ្វើឱ្យអ្នកប្រើប្រាស់បន្ទប់ទឹកមានអារម្មណ៍ខ្មាស់អៀន និងដូចត្រូវគេកំពុងតែសម្លឹងមើល ។ រីឯអ្នកខ្លះសួរថា បើពុំចេញពីបន្ទប់ទឹកក្នុងរយៈពេល៥នាទី តើទ្វារបន្ទប់ទឹកនឹងបើកដោយស្វ័យប្រវត្តិទេ? អ្នកខ្លះទៀតនិយាយថា គួរតែកំណត់ប្រព័ន្ធមួយកុំឱ្យអ្នកចូលបន្ទប់ទឹកអាចបើកទ្វារចេញបាន បើពួកគេមិនចុចទឹក វាល្អជាងដាក់នាឡិកាកំណត់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5OegciPR5SnwrSCtQx0kFjkJ4awyLERlCYwOuOD-CndJa3YBhynvGyRTcr-Zb0Ou-Tl8qOPNCAnttDFEhuh-EJWLMNDmTikOdQHo62gB8CrRdgVDOB9NyWYKgVm8M6G1NdyVpC9UFX4aKWd0oKgP-2cq9KjnkDWWoRvjZyAl2zM1fvJb6BCnqno2m2Mk/s4608/r99vfc46lrv31.jpg

អ្វីគួរឱ្យចាប់អារម្មណ៍ គឺនារីៗធ្វើការក្នុងការិយាល័យជាច្រើននាក់និយាយថា មិនចង់ឱ្យចៅហ្វាយនាយពួកគេឃើញបន្ទប់ទឹកនេះទេ ។ ពួកនាងខ្លាចថា ពេលចៅហ្វាយនាយឃើញហើយនឹងមានគំនិតថ្មី គឺដាក់នាឡិកាកំណត់ពេលវេលាក្នុងក្រុមហ៊ុន ហើយពេលនោះ ពួកនាងនឹងពិបាកចេញ-ចូលបន្ទប់ទឹកមិនខាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuknlkH3JDQijpLdL0GQ_VjB2a5kgcx8rw9uF3OtgQr3992QKJ3XOfOxCiSM4ibWGH7nqX8lXZ5ftxMPzAlfzCmflLqTkUwvhaPpv7NOF30PkBHv_VoQWwhXrvkHWG692uUlpOnWeTaGWEEMc5Lv-PF3E1P8tUHoMSIvS7TzMvCMxqD5hAj5s3ja4NH1c/s597/toilet.webp

ក្រោយមក បុគ្គលិកផ្នែកថែទាំបន្ទប់ទឹកនៅទីក្រុងតាធុង និយាយថា គ្មានការគ្រប់គ្រងពេលវេលាប្រើប្រាស់បន្ទប់ទឹកឡើយ ។ ការបំពាក់នាឡិកានេះ មិនមែនមានន័យថា ពេលចូលបន្ទប់ទឹកបាន៥នាទី ឬ១០នាទី អ្នកចូលត្រូវតែចេញមកក្រៅវិញទេ ។ នាឡិកានេះគ្រាន់តែបង្ហាញថា មានមនុស្សនៅក្នុងបន្ទប់ទឹកនៅម៉ោងនោះ ៕

Pharita ប្រឈមនឹងការរិះគ.ន់ថាជាសមាជិកខ្ជិលសម្តែងជាងគេក្នុងក្រុម BABYMONSTER

0

បន្ទាប់ពីការជួបអ្នកគាំទ្រដ៏ជោគជ័យនៅប្រទេសជប៉ុន BABYMONSTER បានបន្តរៀបចំកម្មវិធីអ្នកគាំទ្រនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ ថ្វីដ្បិតតែជាតារា K-pop ថ្មីក៏ដោយ ការសម្តែងរបស់ BABYMONSTER បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតមានការភ្ញាក់ផ្អើល ដោយបង្ហាញថាក្រុមនេះហាក់ដូចជាកំពុងរៀបចំការប្រគំតន្ត្រីមិនមែនជាកម្មវិធីជួបអ្នកគាំទ្រ។ទោះជាយ៉ាងណាក៏ដោយសមាជិក Pharita បានប្រឈមមុខនឹងភាពចម្រូងចម្រាសថានាងខ្ជិលរាំជាងគេកំឡុងពេលសម្តែងជាមួយសមាជិកក្រុមរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_KMIhTkdR_VjUleZ5KJKnwIWOoO08eAHdqYBQ7mC9l5qRz17Y81qkwWoliHNBoWhbPDzpnsTG4SnQorH8FVslUpJCV8LUjafET1o-fi-fYrWgo_zbnhks4Aqohvnb1ACQjR1VLXByRHKbsecHSESTP2SAZkXXUeV64EOa1JzU_KMuUteE-TeCUgu8AVM/s1350/babymonster-pharita-visual-photo-v0-6ytswf4df41c1.jpg

វីដេអូប្រៀបធៀបក្បាច់រាំរបស់ Pharita ជាមួយសមាជិក BABYMONSTER ផ្សេងទៀតត្រូវបានចែករំលែកនៅលើអ៊ីនធឺណិត។ ជាពិសេសនៅក្នុងកម្មវិធីជួបជុំអ្នកគាំទ្រ ក្រៅពីការសម្តែងបទចម្រៀងពីអាល់ប៊ុមខ្នាតតូចរបស់ពួកគេ BABYMONSTER ក៏បានសម្តែងបទចម្រៀងជាច្រើនទៀត។ ការសម្តែងដែលគេទន្ទឹងរង់ចាំខ្លាំងបំផុតគឺការរាំ Cover នៃបទចម្រៀងរបស់រៀមច្បង 2NE1។ ការសម្តែងនេះក៏ជាផ្នែកមួយនៃការវាយតម្លៃប្រចាំខែសម្រាប់ក្រុមនៅពេលដែលពួកគេនៅតែជាសិក្ខាកាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbkhvwIZCX9HQQYNSkLaS8fEwcGFLbgEvQZ3z4DaJGujKykALmMYligKgJNsqR6_N0W58vtooVzWC8annoqMLs2fxJBiUR5lPk8uELOPFMhvm3SNDrETz2rTfJZNt410KC7HkF21uWoKU8Fv3rcHW2cvrflDXe6-piFVzdyq1KAsnP7oKj116gBV28ITM/s1080/babymonster_pharita_profile.jpg

យ៉ាងណាមិញ ក្នុងអំឡុងពេលរាំ Pharita ត្រូវបានគេរិះគន់ថា មិនសូវសាទរ និងខ្ជិលក្នុងចលនារបស់នាង បើធៀបនឹងសមាជិកដទៃទៀត។ ខណៈដែលសមាជិកផ្សេងទៀតបង្វិលក្បាលយ៉ាងខ្លាំង ចលនារបស់ Pharita ត្រូវបានគេមើលឃើញថាមិនសូវល្អ។ នេះមិនមែនជាលើកទីមួយទេ ដែលនាងប្រឈមមុខនឹងការរិះគន់បែបនេះ។ កន្លងមក ក្នុងកម្មវិធីជួបជុំអ្នកគាំទ្រនៅប្រទេសជប៉ុន ការរាំរបស់ Pharita ក៏ត្រូវបានគេចាត់ទុកថាមិនសូវល្អដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_cawwLe76z1dWTmycpDte7g-zbnem-dWXbZNLl2MiibND3UfGy3c8FOawIiRden3ML3uAX-biyvvlvQLBccKfWVEHz9dKxq9Ao9hMa9ewzJ1ClOIIlrN_ipqu50D2CkTZmBJx0Pg04gnGrlY3jc4AlYlqi-ZbJsfPfltrYROY9Ri7B4Y3mtGbj84xrow/s645/image_2024-06-12_10-47-05%20(2).png

អ្នកលេងអ៊ីនធឺណិតមួយចំនួនបានសម្ដែងការខកចិត្តចំពោះ Pharita ដោយនិយាយថា ក្នុងនាមជាតារារូបនេះមិនគួរបង្ហាញអាកប្បកិរិយាមិនល្អបែបនេះលើឆាកនោះទេ។ យ៉ាងណាក៏ដោយ អ្នកគាំទ្របានការពារនាង ដោយលើកឡើងថា Pharita អាចមានជំងឺដែលរារាំងនាងមិនឱ្យធ្វើចលនាក្បាលខ្លាំង។ ពួកគេបានកត់សម្គាល់ថា ទាំងនៅក្នុងកម្មវិធីជួបជុំអ្នកគាំទ្រក្នុងប្រទេសជប៉ុន និងទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ី ក៏ដូចជានៅក្នុងកម្មវិធី «Knowing Brothers» Pharita តែងតែធ្វើការបង្វិលក្បាលដោយថ្នមៗ និងជៀសវាងការញ័រខ្លាំងដូចសមាជិកដទៃទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-LrwsNTbBDc5NmnSqsALdUwv8m3bT16CecrpkrvrzVRp3IL6JLqUOQwIKBiORNsHYokp-bsIK0lthmcb2MbLhWf_hWKhmrvVuQbYIRc3O4mHMJ2l7Nakz5rY0vL2waObQHs_w0Ge3_yWMnF1igHJ6dfWPD_0KrSj9hn2FM4khgU8Xgs54SXOriOF8-vk/s610/BABYMONSTER-surnomme-22BLACKPINK-2.022-les-internautes-sont-mitiges.webp

បើទោះជាបែបនេះក្តី អ្នកគាំទ្របានគូសបញ្ជាក់ថា ពេញមួយការសម្តែង Pharita មិនដែលខកខាន សូម្បីតែរឿងតូចតាចក៏ដោយ។ ដូច្នេះហើយ ទើបគេស្មានថា Pharita ប្រហែលជាមានអាការៈវិលមុខ រារាំងនាងមិនឱ្យធ្វើចលនាក្រវីក្បាលពេញទំហឹង៕

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដកហូតមុខតំណែងនាយនគរបាល៤រូប

0

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែងនាយនគរបាល ៤រូប នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងនាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ដ្រ ឱ្យមកជាមន្រ្តី ដោយមូលហេតុល្មើសបទវិន័យនគរបាលកម្ពុជា។

មន្ត្រីនគរបាលចំនួន ៤រូប នោះរួមមាន៖
១. លោកឧត្តមសេនីយ៍ទោ សុខ សុមនោ អត្តលេខ ៥៣៨១២ ពីអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ឱ្យមកជាមន្ត្រី

២.លោកឧត្តមសេនីយ៍ទោ ភូ សុផល អត្តលេខ ៥៦២៨២ ពីអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ឱ្យមកជាមន្ត្រី

៣.លោកឧត្តមសេនីយ៍ត្រី ឆយ គឹមឡេង អត្តលេខ ១៧៤០៧ ពីអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ឱ្យមកជាមន្ត្រី

៤.លោកវរសេនីយ៍ឯក អ៊ន លុច អត្តលេខ ៥៨១១៩ ពីនាយរងការិយាល័យពិនិត្យវិភាគ កន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យមកជាមន្ត្រី ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9sSRXMTlvKi8x3iaqZL3OFs_oTnQ4xFPrJuRuMC83tiLKXHMODATR7eeDX30FM4dd1fUBGd9EbamWmrpkx5jHmUWRt_nMKWdHBA4ZpvW8xnvSb9ky5LE1yYzoXD28ZPASkrhPelJ799yo8KEl-aWCoiPZthQepiu9bGNnSgblyu2poJlXU6lMyhzjnYg/s1280/448064628_878553454308992_1290326685498309308_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYL8O-Jhh10F3wCYj9wnFzsjZZYYcGa4V4UdSe_yhFfNz4FtC8fu17mwjUAfzaAXvPzGOy6y2SQzH7y5u-rY41VGiw3zZVyTTAT_NbbhxfqvRG0S6LFJZkMuyZCuhZjkeomp6EbROOm-Zvu5N_L4o-IjflYNaq-LJZipchPlocgJ6u-G1XKy4n89u86V8/s1280/447970746_878553447642326_3042290309781054305_n.jpg

មានតែម៉ូដែល iPhone ទាំងនេះប៉ុណ្ណោះដែលអាច ‘អាប់ដេត’ ទៅ iOS 18 បាន

0

បរទេស៖ ថ្មីៗនេះយោងតាមការប្រកាសរបស់ក្រុមហ៊ុន Apple នៅក្នុងព្រឹត្តិការណ៍អ្នកអភិវឌ្ឍន៍ WWDC 2024 នៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១១ ខែមិថុនា បានឱ្យដឹងថា ក្នុងពេលខាងមុខនេះស្មាតហ្វូនដែលអាចអាប់ដេតទៅ iOS 18 បានរួមមាន iPhone 11, 12, 13, 14 និង 15 រួមជាមួយនឹង iPhone XS និង XS Max ក៏ដូចជាទូរស័ព្ទ iPhone XR, iPhone SE ជំនាន់ទីពីរ និងទីបី។ ទោះជាយ៉ាងណាសម្រាប់ iPhone 8, 8 Plus iPhone X និង iPhone ជំនាន់មុនផ្សេងទៀតគឺមិនអាចអាប់ដេតទៅ iOS 18 បានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG69JJBNKzxCltqFNVDS0Mn1DLWuEcNcEoZEzDsAne41u2cMViKr_ftG9qt33ZCjZI3XUPKw-zHr0Lf9eU2J4YhboEvzI3G9HoXurpBrZzMiGo3pcpf9McQWYhPhzetrVer5wU4bgv8yEARrx2d4e4ffQF5hHpwtaqqpUePsga4NTaVUdX5kz6JW1kcyk/s1020/photo_2024-06-12_14-44-49.jpg

នៅឯ WWDC 2024 ក្រុមហ៊ុន Apple បានណែនាំប្រព័ន្ធប្រតិបត្តិការ iOS 18 ជាមួយនឹងការកែលម្អសំខាន់ៗចំនួន 17 ដូចជាការគាំទ្រសមត្ថភាពក្នុងការកំណត់ចំណុចប្រទាក់តាមបំណងជាមួយនឹងពណ៌រូបតំណាង និងធាតុក្រាហ្វិកដែលអាចប្ដូរតាមបំណង។ ការរចនាឡើងវិញដ៏ធំបំផុតមិនធ្លាប់មាននៃកម្មវិធី Photos និងមធ្យោបាយថ្មីសម្រាប់អ្នកប្រើប្រាស់ក្នុងការគ្រប់គ្រងប្រអប់សំបុត្ររបស់ពួកគេនៅក្នុង Mail, Messages over satellite និងជាច្រើនទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM9PCFSNMKFZbQovaqZJjCxKYKQ8YyL8oi68RwUTzveJbwqSBab9ik8lXlVIJFmNrGEaunrwMi0yxokMrmEZXa24-BD4EaKbo50s9f80vuEJRk5wOJrqKnZzHyo1s-Rh25dPkYsSubleMAuXY9zMneONmkTDVGYBQcC0XEiFGc4wWTDYqdc6l_00JjunI/s1280/photo_2024-06-12_14-45-04.jpg

ជាពិសេស Apple ក៏បានណែនាំជាផ្លូវការនូវ “ការផ្ញើសារផ្កាយរណប” (SMS និង iMessage ធម្មតា) នៅលើប្រព័ន្ធប្រតិបត្តិការ iOS 18 ផងដែរមានន័យថា ប្រសិនបើអ្នកគ្មានអ៊ីនធឺណិត ឬ Wifi អ្នកក៏អាចផ្ញើសារទាក់ទងគ្នាបានដែរតាមរយៈរលកផ្កាយរណប ដែលអាចប្រើប្រាស់ទាក់ទងគ្នាបានទូទាំងពិភពលោក។ លើសពីនេះ Apple ក៏បានណែនាំមុខងារ AI ផ្ទាល់ខ្លួនដែលហៅថា Apple Intelligence សម្រាប់ផលិតផល iPhone, iPad និង Mac ដោយប្រើទិន្នន័យអ្នកប្រើប្រាស់នៅលើឧបករណ៍ មានសមត្ថភាពយល់ដឹងអំពីបរិបទ និងធ្វើការណែនាំតាមលក្ខណៈធម្មជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM9uV00Bl5prUDbrPzopKAiIV8ennf3KAhau_WkH47-AjRLYjrgJGY_XOX1u8NO2FzH2Z-n4FcKBx29Z3FiEiHrU6g1elkyNZhPNLyrVEYp0-7qn0_RysfG-7-W1nZGkrinMwqcXowIZS3O1YXE-DWwsKgeXG2tagAqfYNMEzl1f61bcsg2RRyX_FZrIA/s1020/photo_2024-06-12_14-44-43.jpg

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះអ្នកប្រើប្រាស់ iPhone អាចទាញយកកំណែសាកល្បង iOS 18 Developer Beta នេះដើម្បីទទួលបានបទពិសោធន៍ថ្មី ដោយចុះឈ្មោះតាមរយៈគេហទំព័ររបស់អ្នកអភិវឌ្ឍន៍ WWDC 2024 ។ ទោះជាយ៉ាងណាក៏ដោយ Apple ក៏បានណែនាំឱ្យអ្នកប្រើប្រាស់បម្រុងទុកទិន្នន័យរបស់ពួកគេក្នុងករណីដែលកំណែប្រតិបត្តិការមិនស្ថិតស្ថេរ។ ដូច្នេះ iOS 18 នឹងត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់អ្នកប្រើប្រាស់ទូទៅនៅក្នុងខែកញ្ញានៃឆ្នាំ ២០២៤ ខាងមុខនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSFRcqQ6KNqP2sPz8hjTtCSYx9x8rBlx5q-ltBWthM2zYWW30oRPzW4CBEgQvrK1joUYxnPGJl9Pc25uOAPFztlc5hyphenhyphen3M1YL67H1e0sLW0mkJsivGkFDqBKm5LVT5O4n5gE-QgtsbTL8Pr7NcwGpr06xqEUlj_1fTjmls9Uvl2FGy9FPiWYGH3qJJoUzs/s1158/photo_2024-06-12_14-45-13.jpg

ខុនដូមួយនៅជប៉ុនសង់ជិតរួចហើយត្រូវវាយចោល គ្រាន់តែពលរដ្ឋនិយាយបែបនេះ

0

ប្រទេសជប៉ុន ៖ តើវាជាការចំណាយដើមទុនចោលទទេៗ មែនទេ? ខុនដូប្រណីតមួយកន្លែងនៅប្រទេសជប៉ុនបានសាងសង់ជិតរួចរាល់ទៅហើយ ប៉ុន្តែត្រូវវាយចោលវិញ ក្រោយពីអ្នកភូមិរស់នៅក្បែរខុនដូនេះតវ៉ាទៅអាជ្ញាធរ ។ ហេតុអ្វីទើបអ្នកភូមិនាំគ្នាជំទាស់នឹងគម្រោងសាងសង់ខុនដូ?

សារព័ត៌មានស៊ិនហួររាយការណ៍ថា ខុនដូមានកម្ពស់១០ជាន់នៅប្រទេសជប៉ុន ត្រូវបានអាជ្ញាធរបញ្ជាឱ្យវាយកំទេចចោល ខណៈខុនដូនេះសាងសង់ជិតរួចរាល់ ក្រោយពីពលរដ្ឋរស់នៅក្បែរតវ៉ាថា ខុនដូខ្ពស់ពេកធ្វើឱ្យបាំងទិដ្ឋភាពដ៏ស្រស់ស្អាតរបស់ភ្នំភ្លើងហ្វូជិ ។ រីឯម្ចាស់ខុនដូទទួលស្គាល់ថា ពុំបានពិចារណាឱ្យហ្មត់ចត់មុនពេលសាងសង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxc2FJV0V52VJsdcEQCYm0eeenkrB0M_SiYKg3XiNKVBzV2jN74E2sHQEPQPdDOJi680K9Hfv1Eoprz3BnnPi1EK6qFVUR91osLthH7tpCoYPZVsF-IbjI5i5Kl05C7p8Ql5GHvkOaxvqllr14S86TbsvcjCFSIvzEn5B2EFNL3E5m859XENzr1ufG0K0/s696/photo_2024-06-12_12-00-01.jpg

ចំណែកសារព័ត៌មានជប៉ុនបានផ្សាយកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ថា ការវាយកម្ទេចខុនដូប្រណីតនៅភាគខាងលិចទីក្រុងតូក្យូ ដែលជិតបញ្ចប់ការសាងសង់នោះ ក្រោយពីពលរដ្ឋនិយាយថា ខុនដូនេះបាំងទិដ្ឋភាពដ៏ស្រស់ស្អាតរបស់តំបន់ទេសចរណ៍ល្បីឈ្មោះ គឺភ្នំភ្លើងហ្វូជិ ។

របាយការណ៍បញ្ជាក់ថា ខុនដូនេះឈ្មោះ «Gurandomezon Kunitachi Fujimi-dori» ស្ថិតក្នុងទីក្រុងគូនិតាជិ ហើយត្រូវបានគេផ្សព្វផ្សាយជាសាធារណៈថា ជាខុនដូប្រណីតដំបូងគេនៅផ្លូវហ្វូជិមិ-គូរិ ប៉ុន្តែការសាងសង់ពុំបានបញ្ចប់ទាំងស្រុងទេ ដោយសារមានការជំទាស់ពីអ្នករស់នៅក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOUxYUsNliUosOXe6eR_teNHWflmy0cHwPOzfLJdtqiqR3ikLAJkIYmxJd_Nznwah3Gwu5xYjmEvxgU5cPuY3kxXBnDw6Me45cpbMLzXVnqSKEDsVXG9Sv8agizAJpLQ7FneHngqTmLag11qPOqE0zsVKzpgIZW345ZsibDf5Q1eGiARE4YDbM9SkEbbU/s800/Condo-building-to-be-demolished-for-blocking-local-scenery.jpg

កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ Sekisui House Co., Ltd. ជាក្រុមហ៊ុនសាងសង់ខុនដូខាងលើបានជូនដំណឹងទៅអាជ្ញាធរក្រុងគូនិតាជិថា ក្រុមហ៊ុនបានសម្រេចចិត្តមិនដំណើរការគម្រោងខុនដូបន្តទេ ព្រោះពុំបានពិចារណាពីផលប៉ះពាល់ក្នុងតំបន់ និងទិដ្ឋភាពនៅជុំវិញ ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដោះស្រាយជាមួយអតិថិជនទិញខុនដូ និងពលរដ្ឋរស់នៅក្បែរ ។

ការជំទាស់នឹងគម្រោងសាងសង់ខុនដូ បានកើតឡើងតាំងពីខុនដូចាប់ផ្តើមសាងសង់មិនយូរប៉ុន្មាន ។ ពលរដ្ឋរស់នៅក្បែរខុនដូបារម្ភថា ពួកគេនឹងពុំអាចមើលឃើញភ្នំភ្លើងហ្វូជិដូចមុនទៀតទេ និងមានពន្លឺថ្ងៃចាំងចូលផ្ទះពួកគេ ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍ទីក្រុងបញ្ជាក់ថា គម្រោងសាងសង់ខុនដូប្រណីតធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋរស់នៅក្បែរៗ ទើបពួកគេណែនាំឱ្យក្រុមហ៊ុនផ្លាស់ប្តូរគម្រោងសាងសង់ តាំងពីខែមិថុនា ឆ្នាំ២០២១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiys4yymDMer1sq_Z1EI271ZJKx3jGeg97OTCPGzKqLGCMRBR2aUW0aw1AXNJ1zNzrIKHSKGR2QTjOIQufQf0t9wrDAfuR_sVqZeLxWkOhyphenhyphenuZIhMYudYC-LUnELnU0WyyFRb8nXoxIAVrwucOOIeLDWJAUaTcu5kFa0i8AwtIGgjE9JDN2NBzudXKHFg6w/s660/a01f79e3c68d14d3946f9a6dbd80b4a2.webp

បើទោះជាក្រុមហ៊ុនសាងសង់ខុនដូបានបន្ថយចំនួនជាន់ពី១១ជាន់ មកនៅត្រឹម១០ជាន់ក្តី ប៉ុន្តែពលរដ្ឋនិយាយថា ខុនដូនេះគួរតែសាងសង់ក្នុងកម្ពស់ត្រឹម៤ជាន់ និងបន្ថយទំហំផ្នែកផ្សេងៗបន្ថែមទៀត ។ ប៉ុន្តែក្រុមហ៊ុននិយាយថា បើសាងសង់ត្រឹមតែ៤ជាន់ និងកាត់បន្ថយទំហំខុនដូនោះ វានឹងធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញក្រុមហ៊ុន ទើបក្រុមហ៊ុនសម្រេចចិត្តវាយចោលតែម្តង ៕

បុរសប៉ូឡូញបង្ហាញសមត្ថភាពឡើងជញ្ជាំងអគារ៣០ជាន់ ប៉ុន្តែជួបរឿងស៊យ

0

ប្រទេសអាហ្សង់ទីន ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន គឺមានបុរសម្នាក់ចង់បង្ហាញសមត្ថភាពរបស់ខ្លួនឱ្យមនុស្សទូទៅបានឃើញ ។ ប៉ុន្តែពុំទាន់បានបង្ហាញសមត្ថភាពអស់ផង បែរជាជួបរឿងស៊យធំត្រូវអាជ្ញាធរចាប់ខ្លួន និងដោះស្រាយនៅតុលាការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSxO_xsCiIr1gwSNyfIm0gpFg7QalSEzIEZYIOAVHxf-vkHR3B-ep8IKYDzU0c9Owh5sq3j-tOzC3P0o7opWAyN7qOaCZdenQW3IOMswIHJ-2Bv7AoK74RKUr06HkCc3zcmz26NkABHdWYjEGjxbLaxuVkWzS9GrlEbOL28GSmAgCuWQFv0yT4Roeshpo/s2121/0ce56b97a4801e45925ba5fd203ef955dd91477c.jpg

កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បុរសប៉ូឡូញម្នាក់បានបង្ហាញសមត្ថភាពពិសេសរបស់ខ្លួននៅចំពោះមុខមហាជន ដោយឡើងលើជញ្ជាំងអគារកម្ពស់៣០ជាន់ដោយដៃទទេ និងពុំបានប្រើប្រាស់ឧបករណ៍ការពារខ្លួនអ្វីទាំងអស់ ។ វាបានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង និងបារម្ភខ្លាចកើតគ្រោះថ្នាក់ផងដែរ ប៉ុន្តែចុងក្រោយ រឿងក្លាយជាបែបនេះ ។

បើតាមសារព័ត៌មានបរទេសរាយការណ៍ថា បុរសរូបនេះឈ្មោះ មាស៊ីន បាណូត បានព្យាយាមឡើងលើជញ្ជាំងអគារមួយកន្លែងនៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ដែលមានកម្ពស់ខ្ពស់រហូតដល់១២៥ម៉ែត្រ ។ ហេតុការណ៍នេះបានធ្វើឱ្យអ្នកដំណើរឆ្លងកាត់បរិវេណនេះចាប់អារម្មណ៍គ្រប់ៗគ្នា និងខ្លាចបុរសរូបនេះធ្លាក់ដី ទើបអ្នកឃើញហេតុការណ៍បានរាយការណ៍ទៅអាជ្ញាធរភ្លាមៗឱ្យមកជួយអន្តរាគមន៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVA79sAL8N4hrP3QfNhPid4soYkmP9J5CmHdBXlwIyTbwXHNITO5yOd2X1DoiITvrIvkMBdEzhZoDJcMsnlWXaDyP5XRuH1pDwEYu-yySwI87uGgW6KeiriM1XBd924tyrZ5Z6YBBTDHn0oWPivJpoF2Dc_WOP-PiMH7RFgohOhFsaPdpu9nJdl6pUF7M/s900/AFP061263748_1718154216.webp

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ សមត្ថកិច្ច, ភ្នាក់ងារពន្លត់អគ្គិភ័យ និងក្រុមសង្គ្រោះបន្ទាន់ ក៏បានមកដល់អគារនេះ ខណៈពេលបុរសប៉ូឡូញឡើងជញ្ជាំងអគារបានត្រឹមពាក់កណ្តាល ។ ភ្លាមនោះ ក្រុមអាជ្ញាធរក៏បានឡើងទៅហាមឃាត់កុំឱ្យឡើងទៅខាងលើ និងចាប់ខ្លួនបុរសប៉ូឡូញនៅលើជញ្ជាំងអគារ រួចហើយនាំចុះមកក្រោមវិញ ។ ក្រោយមក អាជ្ញាធរក៏បញ្ជូនបុរសប៉ូឡូញទៅឱ្យសមត្ថកិច្ចចាត់វិធានការ ។

អាជ្ញាធរទីក្រុង Buenos Aires និយាយថា បច្ចុប្បន្ន បុរសប៉ូឡូញឡើងជញ្ជាំងអគារ ឈ្មោះ មាស៊ីន បាណូត ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរ ហើយអាជ្ញាធរនឹងស្នើទៅតុលាការឱ្យកាត់ក្តីបុរសរូបនេះដើម្បីចេញថ្លៃការខូចខាតទាំងអស់ ។ ចុងក្រោយ អាជ្ញាធរបញ្ជាក់ថា បុរសរូបនេះបានរំខានដល់អ្នកស្នាក់នៅក្នុងអគារ ដោយសារចង់ឡើងដល់កំពូលអគារ ហើយពលរដ្ឋរស់នៅក្បែរៗនោះពុំគួរទទួលបានការប្រមាថមើលងាយពីបុរសរូបនេះទេ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1-NUEgtFwn5o2iFLHiRRa4yBVh3EDjoca2pm41gdhXIGkknhtaxfGe4xx6rP2S7BQXGLCSmaWVWcaQkdFUrzAC5OctuWGiUzi5mwJjMGabb3x5FIdFsiUBKVyNodM3t-W5c-hnm-1Lr6cNaeDtf16rvCUo7a_6oQfY4K4ZjLS0Opnjl_MPp9hl0JgjSo/s690/giff_2.webp

វឌ្ឍនៈ ប្រ៊ូវើរី ទាក់ទាញចំណាប់អារម្មណ៍អ្នកជំនាញអន្តរជាតិជាច្រើនរូបមក ទស្សនកិច្ចសិក្សាពីចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនដ៏លេចធ្លោមួយនេះ

0

ក្រោយឈ្នះមេដាយមាសបន្តបន្ទាប់៣ឆ្នាំជាប់គ្នាពីស្ថាប័នធំៗជាច្រើន ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានទាក់ទាញចំណាប់ អារម្មណ៍របស់ក្រុមអ្នកជំនាញនៃសមាគមអ្នកផលិតស្រាបៀរ និងភេសជ្ជៈមកពីទូទាំងពិភពលោកហៅកាត់ថា VLB Berlin ដែលមានប្រភពមកពីទីក្រុង ប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ តាំងពីឆ្នាំ១៨៨៣ មកទស្សនកិច្ចសិក្សានៅរោងចក្រ វឌ្ឍនៈ ប្រ៊ូវើរី កាលពីថ្ងៃអាទិត្យ ទី៩ ខែមិថុនា កន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic-B3Lt1eO45LFPQeSlJYFyjiwgyWuRw_nUrHd45PlwH9S2yHo_902kkpYqXDw3b9Z0PonM8cQCy0MZkZHjeYv_6hkOKsb5FXXYIUOrmMSqexvMcl4A4RJJ7f3bEXUQFKEkbVA5JPof0_UbjEHmQMiyKYYREzU7vPOPDF12xo50Fdk1cdwnXqENn5sQ0E/s2048/448083402_1001414235166855_3289318416571774649_n.jpg ដំណើរទស្សនកិច្ចរបស់ VLB Berlin និង TBIG នេះគឺជា​ផ្នែក​មួយ​នៃ​សន្និសីទស្រាបៀរលើកទី៨ (8th Brewing Conference) ហើយទស្សនកិច្ចមកកាន់ វឌ្ឍនៈ ប្រ៊ូវើរី នេះត្រូវបានស្នើឡើងបន្ទាប់ពីកិត្តិនាមរបស់ វឌ្ឍនៈ ប្រ៊ូវើរី ល្បីសុះសាយលើឆាកអន្តរជាតិដែលបានក្លាយជាក្រុមហ៊ុនរបស់ប្រទេសកម្ពុជាទទួលបានមេដាយមាសរហូតដល់ ២១ ពានរង្វាន់ផលិតផលដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក International High Quality Trophy ចំនួន២ និងជាប់ក្នុងបេក្ខភាព Prize of the Jury 2024 ស្រាបៀរល្អផ្ដាច់គេក្នុងចំណោមស្រាបៀរកំពូលទាំង៥ (TOP 5) ទូទាំងពិភពលោក ពីស្ថាប័នអន្តរជាតិ Monde Selection និង World Beer Award ត្រឹមរយៈពេលតែជាង២ឆ្នាំនៃប្រតិបត្តិការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoRmBs5tqZ6hL-YkiMuZAlhfGsYCRupnJA4dhJ_DG-yGWRhl3aCqSdmoHMsdhhBPjebHlf4m1WVhfY7SHoeNXEvGJyHhyphenhyphenCmYJoNk7XSnVGhKOPq4msNE7b2MMMNMXPryudnvksR74LdiDZM42Zaak3bc2WuXbvSjGgI7OE3qbLyTf_BTUZoLT6ojJAR-w/s2048/448201692_1001413391833606_7234010419343176835_n.jpg អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរីបានមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថា ទស្សនកិច្ចនេះក្លាយជាអនុស្សាវរីយ៍ដ៏ល្អ ជួយរឹតចំណងមិត្តភាពការទូតរវាង ប្រទេសនីមួយៗ បង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អ និងរឹងមាំ​នៅលើឆាកអន្តរជាតិ ហើយខ្ញុំក៏សង្ឃឹមផង​​ដែរថា ទស្សនកិច្ចនេះ នឹងបើកទ្វារ ព្រមទាំងឱកាសឲ្យពួកយើងអាចធ្វើដំណើរ និងជួបគ្នាបានកាន់តែច្រើនតាមរយៈការផលិតស្រាបៀរ។ ”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4jw-inr96jVvpJP1mm8VhvW2Er4GYE0F4gsd8WCf2NG1v0s-1aVd_k14nBj0EPn9B1vIHAgX2fLl4m6UstlbudSFZxiW1bcDLmC6OVMeOsOOUd-YNQkjW3I0svE5jh7ivN3i76GM2lNb5j0f7iHMnlkO2bSJQ16UHgDK_wMHjhjXdSgNBK0qhzUP1CzI/s2048/448086646_1001417388499873_5241019202431817614_n.jpg
នេះគឺជាមោទកភាព និងប្រវត្តិសាស្រ្តថ្មីមិនធ្លាប់មានសម្រាប់ផលិតផលរបស់កូនខ្មែរ ដែលអាចផលិតនូវផលិតផលប្រកួតប្រជែងលើឆាកអន្តរជាតិ ហើយបានក្លាយជាក្រុមហ៊ុនរបស់ប្រទេសកម្ពុជាដែលជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវ និងអ្នកជំនាញអន្តរជាតិអាចមកសិក្សាស្វែងយល់អំពីចង្វាក់ផលិតកម្មដែលប្រកបទៅដោយស្តង់ដារ និងគុណភាពខ្ពស់ទទួល​​ស្គាល់ដោយ ISO 9001 និង ISO 22000 របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី។ ទន្ទឹមនឹងនោះ វឌ្ឍនៈ ប្រ៊ូវើរី ក៏បាននាំយកនូវទស្សនីយភាពរបាំបុរាណ​ និងក្បាច់គុនខ្មែរជាច្រើនទម្រង់ជូនដល់ភ្ញៀរអន្តរជាតិក្នុងគោលបំណងចូលរួមផ្សព្វផ្សាយសិល្បៈ​ វប្បធម៌ខ្មែរ។ ទស្សនកិច្ចនេះ ពិតជាបានចូលរួមជួយជាប្រយោជន៍ និងផ្សព្វផ្សាយអំពីវឌ្ឍនភាពរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcsv6S4ZorieRz-qGKKHjbwff6nwx2dO_dNQBUJyU8aNf317swP7jGMTQxL-shNrX4yKDHqIbHLSUPaE25AoeLQmv9B_x-g6e_ClpKR_uu62N6KQHka5Tpg1dNih98gclh-sV2RBKH2fRR8gxsYqz-z1wqK90Wlen9ClNLdCH6XUxhqBcz4sU-8CplGD0/s2048/448235890_1001411415167137_6307846044917289585_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDcr3mW8tk2LFdQuPzj3-Pc4FkW8HInWO_JLNB7N7z9M70OHuigBQapY6s9-ScZtEXSGa74VzFSnCwoGB275Fs2lrj1tTLVoDdrqLnwAxYbhN_gQyanG_Q3Mh2Kht1_6WeTwVFaLBA1mcbZZ8VO4iRS2Tl84o0Aie6FBf28dVR9TGrbkKAOi62BJ16agA/s2048/448203407_1001414358500176_282263271959016908_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK6JfNeB4A_ERIm0GOw_UEw5bZaFGPHvv5skhSPvCytkEiKXS7w0TG9wsGfcUMZlwOwemawUlL8zEpuWULppmem7Cr7ys63a3Az6jodKCYeM6m2z6mICYK3QeHwhOZsbIN7zJuyTOQxtqhqkaGH5MRyDp1UzSL6CLcnLeZjRODV13ezw1dJ5RzoIHQXhU/s3872/DSC08147.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK5dMiU6f4rq781iLnQDrBRBZmmm_fOhMusJLkKPXC6X_4ADOkEaJyU-40MoNBCu-FsBG50JLp_ytBXUqRCEEBXtXt30sXPmhkwdx91e1gp9HyJ7SEkb3YsNRZlgfmN4sBN9iFAE6VhE3ko4AC7Hw0_6FozdsMSnXaEkFL1kjn4kx65yXg0F7IozGBBl4/s3873/DSC08194.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOKlukRd06KZaUi9Ihxg04m1sobzOJ7kgUr_n__W6xCbN4EgsOWQ6Wj9kjTgHbsq0jLjeRzs5rHmkji1j7ZQtPx-AdsAKdd9pNcUvmFSp8fmxE36071x8MZf_tFfM3TE7Z6HPRyy4L2vNmzcu5UFqcRxr9U4Qwk8tqynpM6A9I_C0WYCqkVyRXtqbH2FM/s3873/IMG_7547.jpg