កញ្ញា ខាត់ ស្រីច័ន្ទ ហៅ Kate Cat ដែលជា PD Miss Grand កំពង់ឆ្នាំង ផ្ទុះសង្គ្រាមពាក្យសម្តីជាមួយលោកស្រី អ៊ឹម សុគន្ធា ND Miss Grand Cambodia កាលពីកន្លងមកថ្មីៗនេះបានទម្លាយពីទំហំទឹកប្រាក់ជាង៤ម៉ឺនដុល្លារប្រកួត Miss Grand កំពង់ឆ្នាំង ខណៈនាងបានទម្លាយទៀតថាហ្វេកប៊ុករបស់នាងត្រូវបានស្ថាប័នប្លុកចោល។ មិនត្រឹមតែប៉ុណ្ណោះ ខាត់ ស្រីច័ន្ទ ថានាងចង់តែសួរម្ចាស់ MGI ទេថាដើរប្លុកគេឯងចឹងឬអត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiypabXO2JSSnH5zzK9zxOkvd7-PPqR_xh_bETF25N0zb7kSCqadeaV0o7902slhD4FHffWVlNgmdKeqlXJJZeNc7IYrZGpVb8z-k129dfsrCprVRmcu-9nRfuoKW_pDtTy6yIJzLMPD7NCou4P5FYpf8uKNtJ5_3hGfhLy5pfjTmpias40t1bYFHVcxJE/s2048/425459839_888603183267616_7205562558924154485_n.jpg

កាលពីល្ងាចថ្ងៃទី១០ មិថុនា កញ្ញា ខាត់ ស្រីច័ន្ទ បាន live នៅលើបណ្តាញសង្គមជិតមួយម៉ោងជជែកកម្សាន្តជាមួយអ្នកគាំទ្រ។ រូបនាងគឺជាអ្នកគ្រប់គ្រងក្នុងការប្រកួត Miss Grand កំពង់ឆ្នាំង ដែលមាន ប៊ី សុធារី ចូលប្រកួតថ្នាក់ជាតិ។ មុននឹងការចេញមក Live នេះ កញ្ញា ខាត់ ស្រីច័ន្ទ បានបង្ហោះសារថាស្តាយលុយធ្វើខុសកម្មវិធី ខណៈលោកស្រី អ៊ឹម សុគន្ធា ND Miss Grand Cambodia ចេញមកផ្លែផ្កាឱ្យវិញថារបស់ឱ្យ Free អ្នកណាជាអ្នកស្តាយឱ្យពិតប្រាកដនិងបានថាភ្លេចកំណើតពិតៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbf74KQJOuiBLZy4oszO0-LaqUygtrZk2b-BVjt8VLLxx8q4zlt4ixAYAQ75AR8zxbzWm44jphTLtwQ4e2A76DyQrRNvGnEL1oz9skf_8X1-LwCaCpcFC97BykDmwVZUzkNdhgQYm0CJDCxnTeScSyHZ_O8ypXTCHOynYBat21mZHNK-cTFTWlah70ZN4/s2048/image_2024-06-11_15-03-59.png

នៅក្នុងការ live PD Miss Grand កំពង់ឆ្នាំង និងជា ND Miss Planet Cambodia បាននិយាយថា ខ្លួនជាមើលថែទៅកាន់ ប៊ី សុធារី ពីក្រោយជួយរកអ្នកឧបត្ថម្ភទៅលើឈុតសំលៀកបំពាក់ថតរូបផ្សេងៗមិនចំណាយលុយនាងជាអ្នកជួយក្នុងនាមលក្ខខណ្ឌជា PD ជាមួយបេក្ខភាពដែលឈ្នះតំណាងឱ្យខេត្តកំពង់ឆ្នាំង។ ខាត់ ស្រីច័ន្ទ ថានាងមិនបានទុក ប៊ី សុធារី ចោលប្រលែងឱ្យធ្វើខ្លួនឯងទេនាងជាអ្នកធ្វើឱ្យទាំងអស់ហើយមិនមែនតែ ប៊ី សុធារី តែម្នាក់ក្នុងនោះនាងក៏មើលថែ ភូ ផាត់ទីយ៉ា ដូចគ្នា ហើយក៏មិនទាមទារចំណាប់អារម្មណ៍ពីអ្នកទាំងពីរឬអត់គ្មានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1JjlmSM3B9X_62QI0MAXTIktCvbFI_e4L3Hrw1T7FZXCNO0ID9USAWmdqWTnMV5e2czUtVW6-_czCFFqALKr30UcHr2ij2cdUeowL4lYmNeZQanEvpAbHsy1-G1Ly-hClmHezCz9SJ3llS998UMggzfNrigGNKZ1FOd0dNmczstnzRsgBM41BU9qH46o/s1620/image_2024-06-11_15-04-00%20(2).png

ខាត់ ស្រីច័ន្ទ ថាពេលប្រកួតចប់ ត្រូវចូលប្រកួតធំភ្លាមនាងមិនបានយក ប៊ី សុធារី មកធ្វើការឱ្យនាងឬទាញផលចំណេញដែរសូម្បីតែ១ភាគរយយកអនាគតមនុស្សម្នាក់មកដាក់ក្នុងអារម្មណ៍នាងនៅពេលអត់សប្បាយចិត្តរបៀបទៅណាក៏ទៅៗនោះទេ នាងមើលឃើញសមត្ថភាពរបស់មនុស្សម្នាក់ៗ។ PD រូបនេះក៏បានរម្លឹកដែរថានៅពេលនាងរៀបចំកម្មវិធី Miss Grand កំពង់ឆ្នាំង គឺធ្វើឱ្យបេក្ខភាពចូលប្រកួតមានអ្វីស្មើរៗគ្នា គ្មានអ្នកណាលើសអ្នកណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizRNyXYx1mhL4o7zwxlFIXGkDNz831GLSdc34XEO8c2OIrWmhsiMz7dBYPlm_xcK6koGNScIhbaVWcia53jV111PfGSmIQoTKVLoTvp5_cZQ8whmexjciaCZeJHQGFvObeblRSJL_20iERABBs-4EaQG_mgInB_lFiWBxKbrBHfO6YijxzgL5jw723N_0/s1864/image_2024-06-11_15-04-00.png

ND Miss Planet Cambodia បាននិយាយទៀតថា នាងចម្លែកចិត្តយ៉ាងខ្លាំងពេលដឹងថាហ្វេកប៊ុកមនុស្ស៣នាក់ ស្វែងរកផេក Miss Grand Cambodia មិនឃើញនោះគឺមាននាង ក្មួយរបស់នាង និងជាង Make up ឈ្មោះOun bobo ខណៈនាងចង់ចូលទៅស៊ែរគាំទ្រ ប៊ី សុធារី តែចូលក្នុង link មិនបានគឺផេក Miss Grand Cambodia ប្លុកនាងតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUb8TcXmeaGVsghNzxdNeF_ed5OGpJc87FclOsDbEnIBUGzAj9VwjW04IL4d2AegvPZkFYurbhz4BSqTvD8j57bz6ZK1t82gtndXi9k_f5ok7bt4U8C8-ecO5qFCiiwUsVe6NLS697LWHZ5K8sYigf4AmoFc821OxIP30NeebA08j0gipr-DCIWVwE84s/s2048/image_2024-06-10_12-01-36.png

ខាត់ ស្រីច័ន្ទ ថានាងមានការហួសចិត្តជាខ្លាំងហេតុអ្វីផេកផ្លូវការមិនមែនបាយឡុកបាយឡលេងសើចហើយនាងចង់តែសួរលោក ណាវ៉ាត់ ថាមានដើរប្លុកអ្នកណាចឹងឬអត់ ទាំងមានរឿងធំៗមួយគំនរអត់ដោះស្រាយទំនេរមកប្លុកនាង។ ក្នុងនោះអ្នកគាំទ្រក៏បានសរសើរថាការរៀបចំកម្មវិធីដែលនាងធ្វើលើកទី១ដែលចង់សម្តៅលើការប្រកួត Miss Grand កំពង់ឆ្នាំង គឺល្អសឹងតែវ៉ាដាច់នៅស្រុកខ្មែរ។ ខាត់ ស្រីច័ន្ទ ក៏បានបង្ហើបដែរថាកម្មវិធីហ្នឹងធ្វើអស់ជាង៤ម៉ឺនដុល្លារ៕