Home Blog Page 1031

សម្តេចតេជោ បញ្ជាក់ច្បាស់ៗ៖”មិនមានកិច្ចព្រមព្រៀងលក់ខេត្តឱ្យទៅវៀតណាមទេ ក្នុងការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV ទេ”

0

នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ក្នុងការថ្លែងការណ៍ពិសេសរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអះអាងថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេច មិនបានចុះកិច្ចព្រមព្រៀងណាមួយ ដែលបញ្ចូល ឬលក់ដែនដីកម្ពុជា ទៅក្នុងដែនដីរបស់ប្រទេសវៀតណាមនោះទេ។

សម្ដេចតេជោ សង្កត់ធ្ងន់ថា៖” នឹងមិនអនុញ្ញាតឱ្យអ្នកដែលចោទប្រកាន់សម្តេចនិងសម្តេចធិបតីថាបានលក់ខេត្ត៤ទៅឱ្យប្រទេសវៀតណាមនោះឡើយ ហើយក៏គ្មានការបន្ធូរបន្ធយទោសឱ្យដែរព្រោះទង្វើដែលអ្នកទាំងនោះបានធ្វើជារឿងដែលមិនអាចលើកលែងឱ្យបាន។ ខណៈ មកដល់ពេលនេះ មនុស្សចំនួន៣នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងព័ត៌មានមួលបង្កាច់រឿងតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម”។

គួរបញ្ជាក់ថា តំបន់ត្រីកោណអភិវឌ្ឍន៍ CLV (កម្ពុជា-ឡាវ-វៀតណាម) បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដោយសម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមឡើង។

CLV ជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC0l20lXC_4HG8knjocCjW6Or2KIbAIW12Gwx97eOvcYFMG1NKOOFSjoA1WZPeP8UR546hOPBn3uYAm5nbKPzXBmjHRPlzIsKHOk-MImlTa6o4ISc4mDAVaVOyG-0TlWL8sT-fFWiA5VSB2HgSVSJ3MXgK39unAYiRYgHoqtlsnsw4RG2M0SYw5seF3mLt/s1098/452225787_959132639557917_376541686123011400_n.jpg

ភូមិចម្លែកខុសគេ! ប្រសិនអ្នកចង់ហៅនរណាម្នាក់ គេនិយមហៅគ្នាដោយច្រៀងជាចង្វាក់ភ្លេង ឬធ្វើសំឡេងហួច

0

ប្រទេសឥណ្ឌា ៖ កុងថង គឺជាភូមិបុរាណមួយ ដែលអ្នករស់នៅភូមិនេះទាំងអស់សុទ្ធតែមានឈ្មោះជាចង្វាក់ភ្លេង ឬសំឡេងហួច ។ ហេតុនេះ ប្រសិនបើអ្នកចង់ហៅនរណាម្នាក់ អ្នកភូមិកុងថង ពុំហៅឈ្មោះគ្នាទេ ប៉ុន្តែពួកគេនិយមហៅគ្នាទៅវិញទៅមកដោយការច្រៀងជាចង្វាក់ភ្លេង ឬធ្វើសំឡេងហួច ជំនួសការហៅឈ្មោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR7qAemxlLQnGWnBEnO6TNL0vbSSDm5qHNtPLjmhkJcyyDBM_dkGjElpBGb8LMwQNtIFGXfhtMPwFhT47QDmVd8X3hBIcP7yb94PjZszXqkvbogJ4kTXjh-xliaetuyRlfjDvGdfat_VzjSrEZEdTSgQwBzPiOp8ts_rXBfACDzvjVdrAFugVQ35dUOloi/s1200/image.jpg

ភូមិបុរាណនេះមានអាយុកាលរាប់រយឆ្នាំហើយ ដែលមានទីតាំងស្ថិតនៅលើភ្នំឆ្ងាយមួយក្នុងរដ្ឋ Meghalaya ប្រទេសឥណ្ឌា ។ ប៉ុន្តែភូមិនេះខុសប្លែកពីភូមិផ្សេងទៀតនៅត្រង់ថា ក្រៅពីអ្នកភូមិនៅទីនេះមានឈ្មោះសម្រាប់ប្រើប្រាស់ជាផ្លូវការហើយ ប៉ុន្តែពួកគេមានឈ្មោះជាចង្វាក់ភ្លេង ឬឈ្មោះជាសំឡេងហួច ដែលឪពុក-ម្តាយបានដាក់ឱ្យតាំងពីចាប់កំណើតមកម៉្លេះ ។

កន្លងមក ភូមិកុងថង (Kongthong Village) ធ្លាប់បានដាក់ស្នើក្នុងការប្រកួតប្រជែង ដើម្បីក្លាយជាភូមិទេសចរណ៍ដ៏ល្អបំផុតរបស់អង្គការទេសចរណ៍ពិភពលោកនៃអង្គការសហប្រជាជាតិ ដោយសារភូមិនេះមានទេសភាពស្រស់ស្អាតតាមធម្មជាតិ, ពលរដ្ឋរួសរាយរាក់ទាក់ និងមានប្រពៃណីដាក់ឈ្មោះខុសប្លែកពីភូមិផ្សេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqZHOpaTYKsPSzGJNvfDylFLoZ8UzfdC2rToyGUy7mYUaGmoy3d5qbhgCxiUIWyRPLIAw89q-N0SrpvKUKZLO3BO6wPPIUzaqS2zJbYSQ-WFqsqXglv6P1SoLgKO9wmfgv-1zqGRjD2WfPznafLkDZb4MM80qq9o0PoFQXypczDbhz7wGRke59UrPrqO4v/s630/Kongthong_6a084cdc07_cmprssd.webp

ភូមិកុងថង មានពលដ្ឋសរុបចំនួន៦៥០នាក់ ដែលពួកគេមានឈ្មោះធម្មតាសម្រាប់ប្រើប្រាស់ក្នុងឯកសារផ្លូវការ ប៉ុន្តែពួកគេម្នាក់ៗសុទ្ធតែមានឈ្មោះជាចង្វាក់ភ្លេង ដែលឪពុក-ម្តាយបានដាក់ឈ្មោះឱ្យតាំងពីកើតមក ។ ហេតុនេះ ពួកគេត្រូវប្រើប្រាស់ឈ្មោះជាចង្វាក់ភ្លេងនេះរហូតអស់មួយជីវិត ហើយអ្នកភូមិតែងតែច្រៀងជាចង្វាក់ភ្លេង ឬធ្វើសំឡេងហួចដើម្បីហៅអ្នកណាម្នាក់ ។ ក្រោយមក ភូមិកុងថង ត្រូវបានគេដាក់ឈ្មោះថា ភូមិសំឡេងហួច (The Whistling Village) ។

អ្នកភូមិម្នាក់និយាយថា វាជាការបង្ហាញពីក្តីស្រឡាញ់ និងក្តីសុខរបស់ម្តាយចំពោះកូនៗ នៅពេលកូនតូចកើតមកឃើញពិភពលោក ។ វាប្រៀបដូចជាបទភ្លេងចេញពីបេះដូងរបស់ម្តាយ ដែលពោរពេញដោយភាពទន់ភ្លន់ និងស្រដៀងបទបំពេរក្មេងដែរ ។ ចង្វាក់ភ្លេងទាំងនេះមានឈ្មោះជាភាសាក្នុងតំបន់ និងជាការអនុវត្តតាមប្រពៃណីតាំងពីយូរអង្វែងមកហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXzI0-iotXcF8YgeDJcdATCv6_O2VG23PjEjTDdEZVAtUyE_C_vfKXrr0T7mrcxd2CDOEamFiN95l-0z5qSaylfFzk_7eaS0MMnTDb21vAwAotwP-vgJe6rXq_geB1K0a6u_fe0F4NBi3av5TyQFsCIP52ijsEGfMOIQ7H2ZcjTgK_tItorQGOgSv9nxy2/s1080/konthong_adobespark.jpg

អ្នកភូមិជឿថា ការហៅនរណាម្នាក់ គេនិយមហៅគ្នាដោយច្រៀងជាចង្វាក់ភ្លេង ឬធ្វើសំឡេងហួច គឺដោយសារបុព្វបុរសរបស់ពួកគេបានប្រើប្រាស់ចង្វាក់ភ្លេងហៅគ្នាជំនួសឈ្មោះក្នុងអំឡុងពេលដើរបរបាញ់សត្វក្នុងព្រៃ ដើម្បីការពារកុំឱ្យវិញ្ញាណខ្មោចអាក្រក់ចាំឈ្មោះពួកគេបាន ។ ដូច្នេះ ការហៅគ្នាជាចង្វាក់ភ្លេងនេះកាន់តែពេញនិយមខ្លាំងឡើង ហើយអ្នកភូមិបានហៅគ្នាតាមវិធីនេះពេលនៅឆ្ងាយពីគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQGE5pIUiWRbWHeHmCgd2FfUV9C97XZ1H2k_k1BP73XUARNLw1LZuqrn3kkcN1jDnD3rcB1_-nhOVBHOt04my1zT3oRjJxMIwfU_QiqjADWApiqpVo-qc-PPACI_yGz0_m9BVgA-01mD34uy7qtePK377ULgSiDA7ww_22OpRm_zFW04MYP7GobG6Sulyn/s700/photo_2024-07-23_14-56-55%20(2).jpg

ពេលទារកកើតមកនឹងទទួលបានឈ្មោះជាចង្វាក់ភ្លេង ចំនួន២ប្រភេទ គឺភ្លេងខ្លី (សម្រាប់ឈ្មោះហៅក្រៅ) និងភ្លេងវែង ចាប់ពី១០នាទី ទៅ២០នាទី (សម្រាប់ប្រើប្រាស់ហៅគ្នានៅលើកំពូលភ្នំ) ។ កន្លងមក យុវជនជាច្រើននៅភូមិកុងថង បានព្យាយាមទៅរកការងារធ្វើនៅទីក្រុងផ្សេង ដោយសារពួកគេចង់មានជីវភាពល្អប្រសើរជាងទីនេះ ទើបធ្វើឱ្យប្រពៃណីការដាក់ឈ្មោះជាចង្វាក់ភ្លេងបាត់បង់បន្តិចម្តងៗ ។

ប៉ុន្តែក្រោយពីរឿងរ៉ាវរបស់ភូមិកុងថង ចាប់ផ្តើមល្បីល្បាញក្នុងបណ្តាញសង្គម និងក្លាយជាតំបន់ទេសចរណ៍ដែលមានភ្ញៀវទេសចររាប់ពាន់មកលេងទីនេះជារៀងរាល់ឆ្នាំ បានធ្វើឱ្យអ្នកភូមិយល់ដឹងពីសារៈសំខាន់របស់ប្រពៃណីដាក់ឈ្មោះជាចង្វាក់ភ្លេង ឬធ្វើសំឡេងហួច ព្រមទាំងព្យាយាមថែរក្សាវាឱ្យគង់វង្សយូរអង្វែងបន្តទៀត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj-mpM6oH9FYKBSl3uUFZbatX9t14qT4_WhcpCC_2faPwr3v8q-kpaGrWp7dpQPJkkq4CC7RFVBTa2XDCoddpDdjv3mLatmEBV4E0CxXu-NjHcuYG7HfUTUqCz3v9ppCpDj7tGJ7VcOyLLAyufOqTdbaR1kgL4Ud34vhlmkT9XgQymNEXSQQFqyjVhUrA_/s700/photo_2024-07-23_14-56-55.jpg

គ្រូពេទ្យផ្តាំថា ពុំគួរបត់ជើងតូចក្នុងអំឡុងពេលងូតទឹកទេជាពិសេសនារីតែម្តង!

0

ការបត់ជើងតូចក្នុងអំឡុងពេលងូតទឹក គឺជារឿងធម្មតា ដែលមនុស្សគ្រប់រូបបានធ្វើបែបនេះ ។ ប៉ុន្តែតើជ្រាបឬទេថា វានឹងមានផលប៉ះពាល់ដល់ប្រព័ន្ធគ្រប់គ្រងការបញ្ជារបស់ខួរក្បាលទៅកាន់ប្លោកនោមនាថ្ងៃអនាគត ជាពិសេស នារីៗ ។ នេះបើតាមការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិតមានជំនាញផ្នែកប្រព័ន្ធតម្រងនោម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeNh9laf3GtWPU9xL9ICnpqW8xEk4a-EUNhepKVxIe41V_oGODLXn8qNEcuYfCVqmNIWx5bENC-zdNSBHuY3ymSum7c1G3lLNQTtqMNrGSsFjatbFvYLwHmfwsJ2TM5bQIGd2tcydqgd6m8RMKMzXdzVE0NtG6d8h2vkLPephhwEdcwDp0vuPo-Qb1nd26/s1200/image_2024-07-23_14-13-03.png

លោកស្រីវេជ្ជបណ្ឌិត Teresa Irwin អ្នកឯកទេសផ្នែកប្រព័ន្ធតម្រងនោម និងមានគណនី TikTok ឈ្មោះ «dr.teresa.irwin» ដែលមានអ្នកតាមដានជាង៨៤.០០០ បានលើកឡើងថា តាមពិត យើងពុំចង់ធ្វើបែបនេះទេ ប៉ុន្តែពេលឮសំឡេងបើកទឹកក្នុងបន្ទប់ទឹក យើងគ្រប់គ្នាតែងតែមានអារម្មណ៍ចង់បត់ជើងតូច សូម្បីតែក្នុងអំឡុងពេលកំពុងលាងដៃ ឬលាងចានក្តី ។ ប៉ុន្តែការធ្វើបែបនេះបានក្លាយទៅជាទម្លាប់របស់មនុស្សគ្រប់គ្នាទៅហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR0cWqxUJUkiOyfW9Hm_rPUriIA0-kswSTQ-M09axFW4SEL1r0u5VCc8iqMPR81DGGQCi_Tb4Xal7em93CNSVDeCYf1XKagBWMh4aXks9z-BsquIadSQWO_rMe22F4AuIKflRx_sthccLWfrSxixF9T3MpH8UK7edvw2JRNXpBwKuxO3fOeUV4aOYlKcNT/s808/photo_2024-07-23_13-59-56.jpg
លោកស្រីបន្តថា យើងពុំគួរបត់ជើងតូចក្នុងអំឡុងពេលងូតទឹកឡើយ ពីព្រោះវានឹងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធទឹកនោម នាថ្ងៃអនាគត ។ បើយើងបត់ជើងតូចក្នុងពេលងូតទឹកជាញឹកញាប់នោះ ខួរក្បាលរបស់យើងនឹងមានទំនាក់ទំនងរវាងសំឡេងទឹកហូរជាមួយការបត់ជើងតូច ហើយសំឡេងទឹកហូរនឹងជំរុញឱ្យយើងចង់ចូលបន្ទប់ទឹក ។ បើនិយាយងាយៗ គឺយើងនឹងឈឺបត់ជើងតូចគ្រប់ពេលបានឮសំឡេងទឹកហូរ ដូចជា ៖ ពេលលាងដៃ និងលាងចាន ពីព្រោះប្លោកនោមទទួលរំញោចពីសំឡេង ។

ដោយឡែក កន្លងមក វេជ្ជបណ្ឌិតម្នាក់ទៀត គឺលោកស្រី Alicia Jeffrey ដែលមានឈ្មោះក្នុង TikTok ថា «thepelvicdancefloor» និងមានអ្នកតាមដានចំនួន៦៥ម៉ឺន៩ពាន់នាក់ ក៏ធ្លាប់បានលើកឡើងដូចគ្នាដែរថា ការបត់ជើងតូចក្នុងអំឡុងពេលងូតទឹក វានឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពខ្លាំងលើសពីការរំពឹងទុក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOWdqt4x4g3SqZxfKLewu4y2FKM2aS02G10lPdiYv7Fuz2bHtVYEo5klQZeKoJZcop0TQz2SwPyP6KA7D-qQf58bKwWOxwTOe3PaJI_NnggoVbCiUMquU4lVgAhmxMDmGYTga0dV4qQtRRR2Wn8r8B4Kstqszv1uoL1nOrqS-7oAwIQU-K4RcvyQlBAoB4/s1280/photo_2024-07-23_13-59-57%20(2).jpg

លោកស្រីលើកឡើងថា បើនារីៗបត់ជើងតូចក្នុងពេលកំពុងងូតទឹករហូតក្លាយជាទម្លាប់ ឬមានទម្លាប់បើកបង្ហូរទឹកខណៈពេលកំពុងអង្គុយបត់ជើងតូច វាជាការភ្ជាប់ទំនាក់ទំនងរវាងសំឡេងទឹកហូរ និងការបត់ជើងតូច ។ បើថ្ងៃក្រោយ ពួកគេមានបញ្ហាឈឺត្រគាក វានឹងកាន់តែធ្វើឱ្យមានបញ្ហាពេលបត់ជើងតូចខ្លាំងឡើង (គឺពុំអាចឃាត់ទឹកនោមបាន) ឬឈឺបត់ជើងតូចពេលឮសំឡេងទឹកហូរ ហើយវានឹងប៉ះពាល់ដល់ការងារប្រចាំថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrTvoK1H0WD-B9CL3D1euK6Wj26ZM2qbVB20aP7q5E6ZzQOTQE-BpSroqYDPy0PJXwi_xvGCdSPajER0LDuC9LxEGXQFp5_gy6glRM7Knt2FrDdG68fqO-MuNFTQeYw5vlkR5s5bZSIPbAbH4JFqVgu2DNECJijyjeCIxNDYjtPAflqJZkkXJNTZoh2v_A/s1000/photo_2024-07-23_13-59-57.jpg

ម្យ៉ាងទៀត ធម្មជាតិរបស់នារីបានតម្រូវឱ្យពួកនាងមានតួនាទីសម្រាលកូន ទើបនារីពុំអាចបត់ជើងតូចឈរបានទេ ។ ហេតុនេះ ពេលពួកនាងឈរបណ្តើរ បត់ជើងតូចបណ្តើរ វានឹងធ្វើឱ្យប្លោកនាមពុំអាចបញ្ចេញទឹកនោមអស់ឡើយ ។ ហេតុនេះ នារីគួរតែអង្គុយបត់ជើងតូចឱ្យរួចរាល់មុនពេលងូតទឹក ឬពុំគួរបើកបង្ហូរទឹកក្នុងពេលបត់ជើងតូចទេ ។ ប៉ុន្តែបើនៅតែឈឺបត់ជើងតូចទៀតក្នុងពេលងូតទឹក គឺត្រូវទុកវាសិន ដើម្បីមានផលល្អដល់សុខភាព ៕

គោលការណ៍ ៥ យ៉ាងដើម្បីក្លាយជាអ្នកមានសម្រាប់អ្នកដែលមានប្រាក់ខែមធ្យម

0

មនុស្សគ្រប់រូបសុទ្ធតែប្រាថ្នាចង់ក្លាយជាអ្នកមាន ប៉ុន្តែមិនសូវចេះពីវិធីសាស្ត្រដើម្បីក្លាយជាអ្នកមាននោះទេ ដោយពួកគេគិតថាទាល់តែមានលុយច្រើនចាប់ពី ១ម៉ឺនទៅ ២ម៉ឺនដុល្លារឡើងទៅទើបអាចមានឱកាសក្លាយជាអ្នកមានបាន។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលប្រាក់ខែមធ្យមចាប់ពី ៤០០ ដុល្លារឡើងទៅ ក៏មានភាគរយខ្ពស់ក្លាយជាអ្នកមានបានដែរ។ នេះបើយោងតាមលោក Daniel Meursing ដែលជានាយកប្រតិបត្តិ និងជាស្ថាបនិកនៃក្រុមហ៊ុន Premier Staff នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក បានចែករំលែកថា ទោះបីជាអ្នកមានប្រាក់ខែមធ្យមក៏ដោយ ក៏អាចក្លាយជាអ្នកមានយ៉ាងឆាប់រហ័សផងដែរ ដោយគ្រាន់អនុវត្តគោលការណ៍ទាំងនេះ៖
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU9vAVOibkJp5A3T4jgF0avndUoNh4r9RjeWYbRHJSPvP3l51I5Kemhg89E_ol7IF_7UyiXCH8wjiPUSuvaBaMT_mzlFj9qXexN77XsVwj6im6D61NwEKnQxBNDdcw-0xQ91YMnmTfxDzAmXz2KE2wXENC-PZj7l92WTm5lYGvJ6SvxyUiLOgAeJBH7FUN/s1200/1_7FS8yTUYssFUpT6tkcSc_g.jpg
១.ត្រូវចាប់ផ្តើមរៀនសន្សំសំចៃ៖ លោក Daniel Meursing បាននិយាយថា ជំហានដំបូងអ្នកត្រូវប្រកាន់យករបៀបរស់នៅសន្សំសំចៃយ៉ាងតឹងរ៉ឹង ដូចជារស់នៅក្នុងបន្ទប់តូចមួយ ញ៉ាំអាហារថោកៗ និងប្រើប្រាស់អ៊ីវ៉ាន់ដែលមានតម្លៃសមរម្យបានហើយ ដែលទម្លាប់នេះជួយសន្សំសំចៃ ៥០% នៃប្រាក់ចំណូលរបស់អ្នក។

២.ពិចារណាការវិនិយោគជាផ្នែកមួយនៃជីវិត៖ Daniel បានចែករំលែកថា៖ «រាល់ប្រាក់ដែលអ្នកបានសន្សំទុកគឺត្រូវយកទៅវិនិយោគលើអ្វីមួយសម្រាប់ថ្ងៃអនាគត»។ យោងតាមសេដ្ឋីវ័យក្មេងរូបនេះ ការវិនិយោគគឺជាអព្ភូតហេតុមួយដែលផ្លាស់ប្តូរជីវិតរបស់មនុស្ស បន្ទាប់ពីការងារប្រចាំថ្ងៃជាចម្បង អ្នកក៏ត្រូវសន្សំលុយដើម្បីទុកវិនិយោគលើគម្រោងណាមួយដែលអ្នកពេញចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgayOakByImruDg7DIoj19aqcVnOfsZdrNk5ZZTNofVrElRrEj2RZjGbL7aBMwW9QiDYfQL7Na9ZShpcoR8x-GQt_D02WaLHtxCNesj0FyXkuXL1_L8p9skDAo29b91JULjQnhFPskXFw50M1gQF3uEKKzvVTa2ZehApjqEDnNux2F0qKIlbHDvo14TWeI9/s1200/photo_2024-07-23_13-32-43.jpg

៣.ឆ្លៀតធ្វើការក្រៅម៉ោង៖ នាយកប្រតិបត្តិ និងជាស្ថាបនិកនៃក្រុមហ៊ុន Premier Staff កាលពីមុនលោកគឺជាមន្រ្តីឥណទានដែលធ្វើការពីម៉ោង ៩ ព្រឹកដល់ម៉ោង ៥ ល្ងាច ហើយនៅម៉ោង ៦ ល្ងាចដល់ម៉ោង ១០ យប់គឺលោកធ្វើការជាអ្នករត់តុ។ យោងតាមលោក ការងារច្រើនក្នុងពេលតែមួយមិនត្រឹមតែជួយបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងនាំមកនូវទំនាក់ទំនងថ្មីៗជាច្រើនទៀតផង។ មិនថាអ្នកធ្វើការងារអ្វីក៏ដោយ ត្រូវខិតខំឱ្យអស់ពីសមត្ថភាព ព្រោះជំនាញការងាររបស់អ្នកនឹងអាចគ្រប់គ្រងគម្រោងធំៗ នាពេលអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYN2RG8-NRzjZ2UtCasRaVxOr8i4TgR-6Z3UI0B3SPm8eSD3FBflyfd1K15ka1jnI7Nx4QvGAxs-r6vxsrRVJMMp4y39_DbCuIzhYxYGj5hXz5dkzj7o0dd_PHxKrNftId1Pw_EznaYNNoz1eqDIsciPjzm23nlVGrNACO5EiR7SGjZjGQvuPZA5jHuUnM/s1024/photo_2024-07-23_13-32-56.jpg

៤.ចាប់យករាល់ឱកាស៖ ឱកាសមិនមែនចេះតែមាននោះទេ ដូច្នេះនៅពេលអ្នកមានឱកាសបានជជែក ឬពិភាក្សាជាមួយបុគ្គលខ្ពង់ខ្ពស់ណាម្នាក់ អ្នកគួរតែព្យាយាមទំនាក់ទំនងឬក្តោបឱកាសនោះឱ្យជាប់។

៥.ត្រូវរៀនជំនាញថ្មីៗជានិច្ច៖ ការរៀនជំនាញគឺជាការបណ្តុះបណ្តាលសមត្ថភាពឱ្យអ្នកកាន់តែខ្លាំង មិនថាជំនាញនិយាយភាសាបរទេស ជំនាញរាំ ច្រៀង គូគំនូរ ឬជំនាញផ្សេងៗទៀតសុទ្ធតែល្អ ដែលជំនាញទាំងនេះគឺមានភាគរយខ្ពស់ស្វែងរកឱកាសថ្មីៗជាច្រើន ក៏ដូចជាស្គាល់មនុស្សតូចធំជាច្រើន ដែលធ្វើឱ្យអ្នកអាចទទួលបានភាពជោគជ័យនៅថ្ងៃអនាគត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQUWZcD0FtRBacHvQeTYIHGBk47KMIVk1X73pyIR5YbBbnk4AAEN7WfO5nBVm1xXz3_bH3ADMO3Ffs2CYozoV0kivKIhBK6ACy4zVfmKGDeOoSLZYoV_eefSuJw7lnR3Fa4jlGmIx547whQHtVjGc1wsekR57G-uRvA3ksJOFtAeJmBhwJu3yiFwOb_Euq/s1280/photo_2024-07-23_13-33-18.jpg

របៀបធ្វើម៉ាសបិទមុខនៅផ្ទះងាយៗ អស់លុយតិច ជួយឱ្យមុខសស្អាតបែបធម្មជាតិ

0

ស្ត្រីគ្រប់រូបតែងប្រាថ្នាចង់បានស្បែកមុខសភ្លឺថ្លា ម៉ត់រលោងគ្មានមុន គ្មានស្នាម ប៉ុន្តែបើចង់បានបែបនេះត្រូវចំណាយលុយរៀងច្រើនបន្តិចដើម្បីទិញផលិតផល។ ទោះជាយ៉ាងណាប្រសិនបើអ្នកមិនចង់ខ្ជះខ្ជាយលុយទេ តែចង់បានស្បែកមុខស្អាតដូចតារា យើងសូមណែនាំរបៀបធ្វើម៉ាសបិទមុខនៅផ្ទះងាយៗដូចខាងក្រោម ដែលជួយឱ្យអ្នកចំណាយលុយតិច ហើយបានមុខសស្អាតបែបធម្មជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGpbKUvfEjAiGJeskRm9fcDuReowz_PwK04OPkOMMhhlPawLxTZOrFAwLAuzQf_QFCjLaHOjCbEvANOhTmK9o4awpACsjimo9XJjL3ykD5GFFFCBMNP61vODIvHFnP8hPwTEbPTmxcjM8X3fEfRBYn9Jd8q5HNy-w7FYN2X7zvVWVNdze0UvM3cW1q8n9b/s720/Evidence-Based_c8012682-6c94-4aeb-8e83-f20cdcd53b73_1024x1024.webp

១.ធ្វើរបាំងមុខដោយទឹកក្រូចឆ្មារ៖ ដឹងទេថាក្រូចឆ្មារក៏អាចបង្កើតរបាំងមុខបានដែរ ដោយសារវាមានផ្ទុកសារធាតុអាស៊ីត និងវីតាមីន C ជួយបង្រួមរន្ធញើស សម្អាតស្បែក ការពារ និងទប់ស្កាត់ការកកើតមុន។ របៀបធ្វើ៖ ច្របាច់ទឹកក្រូចឆ្មារស្រស់ បន្ទាប់មកលាបលើផ្ទៃមុខ ឬកន្លែងដែលមានបញ្ហាមុន ទុកចោលប្រហែល ១៥ នាទីរួចលាងទឹកចេញជាការស្រេច ដោយអ្នកគួរអនុវត្តវិធីនេះតែពីរដងក្នុងមួយសប្តាហ៍បានហើយ មិនត្រូវអនុវត្តច្រើនពេកទេ ព្រោះវានឹងធ្វើឱ្យស្បែករបស់អ្នកខូច ប្រែជាស្តើង និងងាយរងការឡើងកំដៅថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgE2r5LIbnEBluHdv9x9L2B3DauUjIZmJG52GEVYQn5GZuiIfwMCzi70aJUqnCNpXULe6TfBM-iHabakgdHf45Fjisw5QmEKS1ISoQKn0KR1hYOWMzyYqV4AjHfPeeg1WzXp-Vm19HRKTJNcEJJqb9N8iHy71XhbwNsmT8Z2UaMK2iI2Dyd2qpmMIv-aBD/s2500/1.jpeg

២.ម្សៅរមៀត និងស៊ុតលឿង៖ ម្សៅរមៀតមានសារធាតុ curcumin ដែលមានប្រសិទ្ធិភាពប្រឆាំងនឹងបាក់តេរី ក៏ដូចជាប្រឆាំងនឹងការរលាក ដែលស័ក្តិសមបំផុតសម្រាប់ធ្វើរបាំងថែរក្សាស្បែក ជាពិសេសសម្រាប់ស្បែកដែលមានខ្លាញ់ និងងាយកើតមុន។ រីឯស៊ុតលឿងវិញគឺមានប្រូតេអ៊ីនច្រើនដែលផ្តល់សារធាតុចិញ្ចឹមដល់ស្បែក ជួយកែលម្អស្បែកស្ងួតមិនឱ្យប្រេះ។ ដូច្នេះការរួមផ្សំនៃម្សៅរមៀត និងស៊ុតមិនត្រឹមតែមានប្រសិទ្ធភាពព្យាបាលមុនប៉ុណ្ណោះទេ ថែមទាំងជួយឱ្យស្បែកមុខសភ្លឺថ្លា និងមានសំណើមទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxK8d5GUp2mzKHhqgGNVLG5HcoXkOVFHLGEqH7nPoFcykmm6o7ognuqbC3Su25zXlnETVEva2Bqmccc1kvgz4RyN9-xe-KoWJXABF5uZl7-ERal0GP54u2XBu9VQSC16_oKUXjhJREwm9vQHoRE7S2tbAMHYObYIBhxl4r3ZRsMqHW4_XE2JHPUhyphenhyphenDpg7Z/s1024/image_2024-07-23_14-09-23.png

របៀបធ្វើ៖ បំបែកស៊ុតមាន់មួយគ្រាប់ រួចដាក់ចូលក្នុងចានស្អាត ជាមួយនឹងម្សៅរមៀត ២ស្លាបព្រាបាយ រួចច្របល់ចូលគ្នាឱ្យសព្វ។ បន្ទាប់មកលាបល្បាយទាំងនេះនៅលើស្បែកមុខ ហើយទុកចោលប្រហែល ១៥ ទៅ ២០ នាទី រួចលាងទឹកធម្មតាចេញជាការស្រេច។ ដោយអនុវត្តម៉ាសនេះជាប្រចាំ ១-២ ដង/សប្តាហ៍ នឹងធ្វើឱ្យស្ថានភាពមុខរបស់អ្នកលែងមានស្នាមមុនជារៀងរហូត៕

ព្រឺសម្បុរខ្ញាក! ឃើញរូបភាពប្លែកៗក្នុងពិធីសែនអាហារឱ្យវិញ្ញា.ណ គ្មានសាច់ញាតិនៅថៃ

0

ប្រទេសថៃ ៖ ហេតុការណ៍មួយធ្វើឱ្យមនុស្សគ្រប់គ្នាព្រឺសម្បុរខ្ញាក ក្រោយពីភ្នាក់ងារសង្គ្រោះស្យ៉ាម-រ៉ាក់យ៉ង ប្រទេសថៃ បានរៀបចំកម្មវិធីសែនម្ហូបអាហារ ព្រមទាំងបង្អែម និងផ្លែឈើជាច្រើនមុខទៅឱ្យព្រលឹងវិញ្ញា.ណ ជាច្រើនគ្មានសាច់ញាតិ នៅប៉ាឆាក្នុងវត្តឆាផាក់គូត ឃុំនិឃមផាត់តាណា ស្រុកនិឃមផាត់តាណា ខេត្តរ៉ាក់យ៉ង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTenccbkwnIrXJhzPJhYcIM0RTQ0QxnBtTA4gni_qKNEyh_7APXYeRBZtbfPAPKjiY2tkXxQvoQjry3AqSb_oNyraquJ078H4EFGr_u4ultFLHZJF_W4vZMqCqdvri8XtrWGS-fTVnL5TbfZ9946QDUDW43rn9wE3gvzIxE3dObkRjMK1kxuefaH3j2fOr/s768/photo_2024-07-23_09-56-56%20(2).jpg

ការរៀបចំតុម្ហូបអាហារក្នុងវត្តនេះ ដើម្បីសែនឱ្យវិញ្ញាណទាំងឡាយដែលគ្មានសាច់ញាតិ បានមកទទួលយកអាហារនៅថ្ងៃចូលវស្សា ។ លើសពីនេះ ក៏មានការរៀបចំកម្មវិធីបញ្ចាំងភាពយន្តខ្នាតធំនៅពេលយប់ផងដែរ ដើម្បីឱ្យវិញ្ញាណទាំងនេះបានមើលភាពយន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCh71wDzYFb2c_7EC7Fltx5l-t8TtuIkpCyrr8PsJ5uMX9DqfpqLZ36391fTAKRzb0oCeFZ594_GGYcNPbnxwNtlwuabUI1CPPAVV1B2xs314uR7chiD8MEdBc9IK4zK48yeaACP12mGiiJDr9Z8wmlGKhunIvIJ00bHR4_18nmFqoje2zlr1rhxLjdb-7/s1200/photo_2024-07-23_09-56-56.jpg

លោក ជីតថាផាត ប៉េតផេក នាយកមូលនិធិស្យ៉ាមប្រចាំខេត្តរ៉ាក់យ៉ង និយាយថា នៅប៉ាឆាក្នុងវត្តឆាផាក់គូត គឺជាកន្លែងកប់សាកសពប្រមាណជា២០នាក់ ដែលមានសាច់ញាតិ និងគ្មានសាច់ញាតិ ព្រមទាំងមានសាកសពទារកស្លាប់ក្នុងផ្ទៃម្តាយ និងស្លាប់ក្រោយពេលសម្រាលផងដែរ ។ សាកសពកុមារ និងទារកភាគច្រើន ដែលគេយកមកកប់នៅទីនេះភាគច្រើន គឺម្តាយពួកគេពុំបានធ្វើបុណ្យឧទ្ទិសកុសលឱ្យទេ ហើយវាអាចធ្វើឱ្យវិញ្ញាញទារកឃ្លានខ្លាំង ពីព្រោះពុំទទួលបានអាហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFH50ZfiRIhvu-_glqX7NI05pNEnSmS0Lp0egD8M73sgcfu7ceXqKSZovD9cCjs4M0Pq6dpD8M4P2mfS2pD3QWEa-9lWJTC4JR3PBJEYnMY__VwkRyHAigNVbn20jteSUZ1Hg0i0ttVsWh9diupwnUk5n2hIrNxQ7sglyHvcy4E9Ov6i0bgDCpy7sj-FxJ/s768/photo_2024-07-23_09-56-57%20(2).jpg

ហេតុនេះ ទើបខាងមូលនិធិស្យ៉ាមប្រចាំខេត្តរ៉ាក់យ៉ង រៀបចំតុអាហារចំនួន៣០តុ ដើម្បីសែនឱ្យវិញ្ញាណអត់ឃ្លាន ក្នុងនោះមានម្ហូបអាហារជាច្រើនមុខ ព្រមទាំងបង្អែម និងផ្លែឈើផងដែរ ។ រីឯពេលយប់វិញ ក៏មានរៀបចំកម្មវិធីបញ្ចាំងភាពយន្តសម្រាប់ឱ្យវិញ្ញាញទាំងនេះមើល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzvvXiHpHEj-JSIZArYLIfAE2Gulm_Lo3pRCksHdaUs1mGV2y2PgvlYOc-O12Pid2R4ge_iq2Gq3tPJyiEIE_HMCLtNdyP-FZyyqoKgLzm0EToHotWU4CT-g-MmvJO1tg-WcbJ2NBBhhBq5YTzlnzMy-pW2PGYXw4wB3Ur5qJKsmLXeeZKs_SpDNN26ee5/s1200/photo_2024-07-23_09-56-57.jpg

ការរៀបចំម្ហូបអាហារជាច្រើនតុក្នុងវត្តឆាផាក់គូត បានធ្វើឱ្យពលរដ្ឋចាប់អារម្មណ៍មកចូលរួមកម្មវិធីនេះជាច្រើននាក់ ។ ប៉ុន្តែក្នុងអំឡុងពេលធ្វើពិធីអញ្ជើញព្រលឹងវិញ្ញាណទៅអង្គុយបរិភោគអាហារនៅតាមតុនីមួយៗឃើញថា អ្នកមកចូលរួមកម្មវិធីបានថតរូបជាប់វិញ្ញាណមកអង្គុយបរិភោគអាហារនៅតុ រហូតធ្វើឱ្យអ្នកឃើញរូបភាពនេះព្រឺសម្បុរខ្ញាកគ្រប់គ្នា ។

ចំណែកអ្នកមកចូលរួមកម្មវិធីខ្លះទៀតមានអារម្មណ៍រីករាយ ដែលពួកគេបានធ្វើបុណ្យឧទ្ទិសកុសលទៅឱ្យវិញ្ញាណគ្មានសាច់ញាតិ ។ ពួកគេនិយាយថា ការឃើញវិញ្ញាញបែបនេះបង្ហាញថា វិញ្ញាណបានមកចូលរួមកម្មវិធីតាមការអញ្ជើញ ៕

ជ.ម្លោះរុំារៃច្រើនឆ្នាំរវាងតារាចម្រៀង ម៉េង កែវពេជ្ជតា និង ចន ច័ន្ទលក្ខិណា ឈានដល់ផ្លូវបញ្ចប់

0

ទីបំផុតជម្លោះក្តៅគគុកឈានដល់ប្រព័ន្ធផ្លូវច្បាប់និងតាំងចិត្តតតាំងដល់ទីបំផុតរវាងតារាចម្រៀងល្បីឈ្មោះអ្នកនាង ម៉េង កែវពេជ្ជតា និងជំទាវ ចន ច័ន្ទលក្ខិណា អតីតប្រធានសមាគមសិល្បករបានឈានដល់ផ្លូវបញ្ចប់។ ការជានារវាងសិល្បការិនីទាំងពីរដួងនេះគឺក្រោមការសម្របសម្រួលរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDYcA4PUcBZkYDdzHTPJsX9HVbac_6aAfLvPjcDQobzWhkNpnRv14umXIwHWeS-AMLyFH6GnbY0lcZr1KehYa0cSEqIo4I8GZqRZfQEAPQp6tHXJfNtGgVhx1oaQdK2Pwt0pVTV8_SO4RrLRwYc0WrludQBYy3k5LZeihgziyJbrXBpUvlmwE10UkvRnby/s1280/452441753_896223452550176_4633417862188343187_n.jpg

ទស្សនិកជនជ្រាបមកហើយថាអ្នកនាង ម៉េង កែវពេជ្ជតា និងជំទាវ ចន ច័ន្ទលក្ខិណា មានជម្លោះរៃរុំាជាច្រើនឆ្នាំមកហើយទាំងផ្លែផ្កាពាក្យសម្តីនៅលើបណ្តាញសង្គមនិងចុងក្រោយជំទាវ ចន ច័ន្ទលក្ខិណា អតីតប្រធានសមាគមសិល្បករ សម្រេចចិត្តប្តឹងតារាចម្រៀង ម៉េង កែវពេជ្ជតាពីបទ «បរិហាកេរ្តិ៍ជាសាធារណ: ជេរប្រមាថជាសាធារណ: សម្លុតកុំឱ្យដាក់ពាក្យបណ្តឹង និងញុះញង់ឱ្យមានការរើសអើង»។ ជម្លោះអ្នកទាំងពីរដែលយកបណ្តាញសង្គមជាត្រីមុខ បង្ហោះសំណេរ ការ Live ឆ្លងឆ្លើយគ្នាទៅវិញទៅមកបានធ្វើឱ្យបណ្តាញសង្គមវឹកវរមិនតិចនោះទេកាលពីកន្លងមកនេះខណៈមហាជនប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិរិះគន់ដូចគ្នាព្រោះតែជាតារាល្បីឈ្មោះបែរជាបង្ហាញទង្វើបែបនេះទៅវិញក្នុងនាមជាមនុស្សរបស់មហាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBfMXTvaPrMXofrPGXdhMebh_Khr06la1CbFU2hlGsvuyB-8CCrDMFttu9Tq7k7UKVdTLAFJl4VtUBsdFU76Sn67q27pdJgvd0_cRjdtA23CZ0TZTiLJk2_qmWq0MbyrFeWyOacyC-TZ87KYiQPDO16r7hqsh9pe-n8KoSD3tly_xgLW5NZ0Kc1Qgv4UXC/s2048/450875435_1030034795151460_4793073145351938886_n.jpg

ទោះយ៉ាងណាជម្លោះដែលឈានដល់ប្រព័ន្ធតុលាការ ហើយសាមីខ្លួនមានការតាំងចិត្តខ្ពស់តតាំងគ្នាឱ្យដល់ទីបំផុតស្លាប់រស់ម្ខាងៗពេលនេះអាចផ្សះផ្សាក្រៅប្រព័ន្ធតុលាការបានហើយក្រោមការសម្របសម្រួលរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUUIaHuuiqETan6N9uLUVtA4O8xwvz0sNjBCEnmS__cRauO-1HLzG4TXr2NnjFFJBnOAzH8FK9YoGVSTRX2E-r8ouvD2UMxop3icrEEJOIRgRYv9CCi6169iW1LP7BY56Rj8oLUlRuf2ad3_BSn0avZMz7m67MXnCAcM8eVf832tZ0Bl5bCiC4ZsBxY9pZ/s2048/448940622_1014560296684809_8582114476457365429_n.jpg

តាមការឱ្យដឹងពីផេកសមាគមសិល្បករខ្មែរ នាយប់ថ្ងៃទី២២ កក្កដា បានជម្រាបជូនសាធារណជនថាជម្លោះអ្នកទាំងពីរត្រូវបានផ្សះផ្សាជានាគ្នា១០០ភាគរយហើយភាគីទាំងពីរក៏បានព្រមព្រៀងគ្នា ចចារបញ្ចប់ជម្លោះដ៏តានតឹងទាំងប៉ុន្មាន និងងាកមកចាប់ដៃគ្នា ធ្វើការងារជាប្រយោជន៍ដើម្បីជាតិមាតុភូមិ ពិសេសការងារក្នុងវិស័យសិល្បៈដ៏ល្អផូរផង់របស់កម្ពុជា។ យោងទៅតាមកិច្ចព្រមព្រៀងបញ្ចប់រឿង ដែលធ្វើឡើងដោយលោកជំទាវមេធាវី ឈីវ ភិរម្យ ភរិយារបស់ឯកឧត្តម លី ច័ន្ទតុលា (ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន) បានបញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅ ភាគីទាំងពីរយល់ព្រមបញ្ចប់ជម្លោះដោយផ្ទាល់ ឬប្រយោលណាមួយ ទាំងនៅលើបណ្តាញសង្គម ឬតាមមធ្យោបាយផ្សេងៗទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbORhjB-Q56eXL_e_23JJ9YgekdChD3JtwIrJEV5wgviSj3t-yy1zMgAqmyKDEmJrrhvbpt53uHnuY1IqC4KRs22YU7kfQ1QPWtb2Takb08thBVA4OMFLGAQC7VmMhfUQ67fR58MuPysJmRIUZ6JWOGoCaHLvhVK0bkhESl746j1Ep7grQemN5ZcTKU1jd/s1280/452470287_896223732550148_5586476108534844601_n.jpg

ការប្រកាសគម្រោងត្រលប់មកវិញរបស់ BLACKPINK គ្រាន់តែជា «នុយ» ដើម្បីទីផ្សារហ៊ុនYGឬយ៉ាងណា?

0

នៅយប់ថ្ងៃទី២១ ខែកក្កដា ផលិតកម្មYG Entertainment បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលដោយបានប្រកាសថា 2NE1 នឹងត្រលប់មកវិញជាផ្លូវការជាមួយនឹងការប្រគំតន្ត្រីនៅទីក្រុងសេអ៊ូល និងអូសាកា – តូក្យូ (ប្រទេសជប៉ុន) ។ លើសពីនេះ Yang Hyun Suk ដែលជាផលិតករប្រតិបត្តិរបស់ YG បានបង្ហាញនូវគម្រោងដ៏អស្ចារ្យជាច្រើនសម្រាប់ឆ្នាំ ២០២៥ ។ ក្នុងចំណោមនោះក៏មានការប្រកាសថា BLACKPINK នឹងត្រលប់មកវិញជាផ្លូវការជាមួយនឹងការប្រគំតន្ត្រីទេសចរណ៍ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOxx1TtiQd1zrQbuosIgkvhVgrpbyJeUGgUwDLtCXyiBammcwwxEsbc-9YFywRYQMKODyJI7Vjf7C_Zn75XMEr7SFgJUBbX62kwitcLw2O4vQ1ZuqsxHo198p_UcAT0u9hPXf37WARlpPCl1QO6oJUk1Sght3nR3Mf2DeoswV7pi_0JKVtA-SvbA9fI2Ls/s3277/Blackpink_Coachella_2023_02_(cropped).jpg

ការប្រកាសរបស់ Yang Hyun Suk ថា BLACKPINK នឹងត្រលប់មកវិញក្នុងឆ្នាំ ២០២៥ជាមួយនឹងការប្រគំតន្ត្រីទេសចរណ៍ពិភពលោកភ្លាមៗបានបង្កឱ្យមានការភ្ញាក់ផ្អើលលើបណ្ដាញសង្គម។ នេះគឺដោយសារតែបន្ទាប់ពីបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោក BORN PINK នៅខែកញ្ញា ឆ្នាំ២០២៣ ហើយពេលនេះសមាជិកទាំងបួនមានក្រុមហ៊ុនផ្ទាល់ខ្លួន ធ្វើឱ្យការប្រកាសថា BLACKPINK នឹងត្រលប់មកវិញឆាប់ៗនេះហាក់ដូចជា «នឹកស្មានមិនដល់» សម្រាប់អ្នកគាំទ្រជាច្រើន។ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X មានការ tag ឈ្មោះក្រុមនេះស្វាគមន៍ការត្រលប់មកវិញរបស់ BLACKPINK បានក្លាយជានិន្នាការយ៉ាងឆាប់រហ័ស។ សហគមន៍អនឡាញអន្តរជាតិ និងអ្នកគាំទ្រ របស់ BLACKPINK មានការរំភើបយ៉ាងខ្លាំងចំពោះដំណឹងចុងក្រោយនេះដែលពួកគេត្រលប់មកវិញជាមួយសមាជិក ទាំង៤នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFQD4ziWldelqvASv58zrX8xAM4woxu_j6WV3PY4zYDgjBdaqEMxat7NKu_JFiL7A8hL6MOI5KppPKq__qH9uA2RREtl8_fTg05tCmiaS4e47gSsw8zw-ZdFx7kGSNmCo73-uzuBGVySiYab7F5GCDFVhcr7w5Cc0HknrbGyv1TgTVVFQd9asKdDmlpRf2/s1019/Comment-Blackpink-a-conquis-le-monde-de-la-mode.jpg

ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រ BLACKPINK ជាច្រើនមានការងឿងឆ្ងល់ចំពោះផែនការដែលហាក់ដូចជាមិនគួរឱ្យជឿរបស់ Yang Hyun Suk ។ យោងតាមការប្រកាសនេះ មិនត្រឹមតែ BLACKPINK ប៉ុណ្ណោះទេ ថែមទាំងក្រុម BABYMONSTER, TREASURE, AKMU និង 2NE1 ទាំងអស់សម្រាប់ដំណើរទេសចរណ៍ពិភពលោកនៅឆ្នាំ ២០២៥ ។ លើសពីនេះ ក្រុមថ្មីមួយទៀតដែលមានឈ្មោះថា «Next Monster» នឹងបង្ហាញខ្លួនជាលើកដំបូង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_NHMQMZI8MkT9MhXA8hw80N-n3B7lV9BJmnBAoHBxyzPVVyFBhlFxrj7vY_qZJ-yMXJeZutGGmVBChgz7GTQf0dlNUTwTikIjBDnHhlISazoKHob0gpaKAaCtAEuuROXE9VHx9zA6uVg7LDi-Zb4AlRH_LK8IP9mP9QIXDuNAFQEFGUf7jQ-os7lC22zW/s1440/image_2024-07-18_13-52-58%20(3).png
ជាមួយនឹងបន្ទុកការងារដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ គំនិតរបស់ BLACKPINK នឹងត្រលប់មកវិញជាមួយនឹងដំណើរកម្សាន្តជុំវិញពិភពលោកបានធ្វើឱ្យមានការសង្ស័យថាព័ត៌មាននេះគ្រាន់តែជា «នុយ» ដើម្បីជួយឱ្យតម្លៃភាគហ៊ុនរបស់ YG ងើបឡើងវិញ ចំពេលមានការគំរាមកំហែងពីការក្ស័យធន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRMRmEz_mHcrTndkAPj3TLIE5uIQf7rUhUAQSGeblepTya_QUpOt2DaYPGVuVKJ0P22vVjOFAt24hdy8wb3mtuK0-uIY9h7ICfz1AsXxL7STXeijbLwBiLhHobNuFy9uQDNxLly7U2lTwUKuHVjRegh5NvWSXLNkvTCMSfrHGb_WrFHSwTzjibJz9bc_UC/s2048/image_2024-07-18_13-52-59%20(2).png

គិតមកដល់ពេលនេះ ជាងកន្លះឆ្នាំបានកន្លងផុតទៅហើយ ខណៈដែលសមាជិកក្រុម BLACKPINK ទាំងបួននាក់មានក្រុមហ៊ុនផ្ទាល់ខ្លួន មានតែ Lisa ប៉ុណ្ណោះដែលបានត្រលប់មកវិញជាមួយ ROCKSTAR ។ នាងក៏បានបង្ហាញពីផែនការសម្រាប់អាល់ប៊ុមនៅឆ្នាំ២០២៤ផងដែរ។ ដូច្នេះហើយ នៅពាក់កណ្តាលឆ្នាំក្រោយនេះ សមាជិក BLACKPINK ទាំងអស់នឹងបន្តផ្តោតលើសកម្មភាពបុគ្គល និងវិនិយោគលើអាល់ប៊ុមទោល ដូចដែលបានសន្យាចំពោះអ្នកគាំទ្ររបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhspEml4l_CwM-E3kKKNcyf28j12Vzr-yQ2UZDbZM4-sgsCtnMhWhaTalx9pxzluueEprO8F2Z0FoOilpfdDiJetGODx2UWpwokbjMCv9LTmh57C3SDmt8ty-HQo3bf6QAKnTuJQ10RlhYQo4sstXnhGKv3N0cYH_t-8vZTdkH_ikIBfTbeOzLgKp7LtUBU/s2048/image_2024-07-18_13-53-03.png

ដើម្បីអាចមានការប្រគំតន្ត្រីទេសចរណ៍ពិភពលោកនៅឆ្នាំ២០២៥ YG ត្រូវចេញអាល់ប៊ុមពេញមួយទៀតសម្រាប់ BLACKPINK។ នេះហាក់បីដូចជាចាំបាច់ ពីព្រោះក្រុមនេះមិនអាចអនុវត្តបញ្ជីដូចគ្នាពីការប្រគំតន្ត្រីទេសចរណ៍ពិភពលោក BORN PINK សម្រាប់ដំណើរកម្សាន្តបន្ទាប់របស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងកាលវិភាគផ្ទាល់ខ្លួនដ៏មមាញឹករបស់ពួកគេ នេះគឺជាការប្រកួតប្រជែងដ៏សំខាន់សម្រាប់ទាំង YG និង BLACKPINK ។ ទាំងសមាជិកទាំងបួននាក់ និងក្រុមហ៊ុនគ្រប់គ្រងត្រូវរៀបចំកាលវិភាគរបស់ពួកគេឱ្យបានត្រឹមត្រូវ និងលះបង់ការខិតខំប្រឹងប្រែងពេញលេញរបស់ពួកគេចំពោះសកម្មភាពក្រុមនៅឆ្នាំ ២០២៥។ ដោយសារកិច្ចការដ៏លំបាកនេះ មនុស្សជាច្រើនកំពុងបង្ហាញការងឿងឆ្ងល់ ដោយជឿថា YG គ្រាន់តែជាការសន្យាទទេដើម្បីជំរុញតម្លៃភាគហ៊ុន ហើយនឹង គ្រាន់តែជឿវានៅពេលដែលផ្ទាំងរូបភាពត្រូវបានចេញផ្សាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXTK6BLCzDFn7cbrUvur9MSqfZtMADmxxHf4VjYeqR9ZVpWV8CQfhaq6k9xlqyfEy1fDXpkKs9dzpcjqhL4Qt83cSsA0id8PxSlPNz6LrfN4F5FmGWzq8q0jFH3ZImRn-Ttn3gUnP2KBUDxyCxAWYHyLTU2nhfjLIlFq0XYpDANX9uzRY0tgBPgyK5ZKPD/s1200/image_2024-07-22_16-44-07%20(2).png

ការសង្ស័យរបស់អ្នកគាំទ្រ BLACKPINK ចំពោះការប្រកាសរបស់ YG គឺមិនមែនដោយគ្មានហេតុផលនោះទេ។ ក្នុងរយៈពេលប្រាំពីរឆ្នាំនៃសកម្មភាពរបស់ពួកគេនៅក្រោមក្រុមហ៊ុន BLACKPINK បានចេញអាល់ប៊ុមពេញចំនួន ២ អាល់ប៊ុមតូច 5 និងបទចម្រៀងកូរ៉េសរុបចំនួន ៣៣។ នេះជាចំនួនតិចណាស់បើធៀបនឹងក្រុមចម្រៀងស្រី K-pop លំដាប់កំពូលផ្សេង។ ចំនួនផលិតផលដែល YG បានផលិតសម្រាប់ BLACKPINK គឺពិតជាតិចណាស់។ ដូច្នេះហើយ ដោយ Jisoo, Jennie, Rosé និង Lisa សុទ្ធតែបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន ការនាំសមាជិកទាំងបួននាក់មករួមគ្នាសម្រាប់គម្រោងជាក្រុមគឺពិបាកជាងមួយពាន់ដង។ យ៉ាងណាក៏ដោយ សហគមន៍អ្នកគាំទ្ររបស់ BLACKPINK នៅតែទុកចិត្តនិងក្តីសង្ឃឹមលើការសន្យាដ៏រឹងមាំរបស់ Yang Hyun Suk។ ពួកគេសង្ឃឹមថា ការអវត្តមានរបស់ BLACKPINK និងតម្លៃភាគហ៊ុនរបស់ YG ធ្លាក់ចុះនោះ YG នឹងនាំក្រុមដ៏មានឥទ្ធិពលជុំវិញពិភពលោកត្រឡប់មកវិញតាមពេលវេលាដែលបានសន្យាហើយបង្កើតឱ្យមានគាំទ្រ «រញ្ជួយពេញពិភពលោក» នៅឆ្នាំ២០២៥៕

ពីលំដាប់រងកម្មវិធីបវរកញ្ញា ស្រី រតនៈពេជ្រនី ហក់ចូលវិស័យចម្រៀងវិញម្តង

0

បេក្ខនារី ស្រី រតនៈពេជ្រនី បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍មិនតិចនោះទេជាពិសេសអ្នកគាំទ្រវិស័យបវរកញ្ញាតែម្តងបន្ទាប់ពីឃើញនាងបានចូលរួមកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៥។ មុននឹងបោះជំហានមកវិស័យចម្រៀងនេះ ពេជ្រនី គឺជាលំដាប់រងទី២ Miss Grand កំពង់ឆ្នាំង២០២៤ ដែលអាចបញ្ជាក់ថាបេក្ខភាពខេត្តដែលរៀបចំដោយកញ្ញា ខាត់ ស្រីច័ន្ទ ពិតជាមិនធម្មតាម្នាក់ជាម្ចាស់មកុដ ម្នាក់ទៀតជាប់លំដាប់រងទី៤ ខណៈម្នាក់ទៀតកំពុងសាងប្រជាប្រិយភាពលើផ្នែកចម្រៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvAUW2eRaIb1lb9vyr-jJDbFrv5Gbc5nF6q-Q89ESqo_oypQI8yJRjYzqF2zeLPFzUz54Bx2KWhF7fMpui_u-7rLUSkG1VZw6hd5MBFrDxaiX7Fpzd5NOZPY5bYdgk6YpriR-tUy2p4q7PoNZ-cyRzM6DCMQbhPGyROlAKXKyGpClZJVm3ef-a3Ixprdg0/s960/image_2024-07-22_15-11-55%20(2).png

កម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៥ បានចាប់ផ្តើមសប្តាហ៍ដំបូងរបស់ខ្លួនហើយក្នុងវគ្គ « Judge Audition » ដោយមានបេក្ខជន បេក្ខនារីជាច្រើនរូបត្រលប់ទៅផ្ទះវិញទាំងជោគជ័យនិងមិនជោគជ័យ។ ក្នុងនោះដែរទស្សនិកជនជាពិសេសបណ្តាផេកអ្នកគាំទ្រវិស័យបវរកញ្ញាមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបេក្ខនារីមួយរូបគឺ រតនៈពេជ្រនី ដែលជាបេក្ខភាពបវរកញ្ញាមួយរូបចូលប្រកួតក្នុងកម្មវិធីដ៏មានប្រជាប្រិយភាពរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEingoaRd0YdY5lczpy1PCtzbQMKiPmIIasL39gIKJDG5BHssZgCYQCxjIG9LVB23bCCqlrqkehbpIxODc9Fkd3bNw-ymDupLlw7EgZ81DktGX2qQ1F65U8yv4Nn3rvvQaXQckmc78LXjcy2ergJdx8yphQ8ckiUQNL1b6l4yfqZuB8WqvhDBGXkA6GFlpQa/s960/image_2024-07-22_15-11-55.png

ពេជ្រនី បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតគ្រាន់តែដើរចូលភ្លាមគណៈកម្មការសរសើរតែម្តងដោយបានរៀបរាប់ពីប្រវត្តិរូបខ្លះៗមុននឹងចូលប្រលងកម្មវិធីបវរកញ្ញារូបនាងក៏ធ្លាប់ជាអ្នកច្រៀងនៅតាម Pub ហើយទទួលរងនូវការ Bully ថាសំឡេងមិនកើតយកមកច្រៀងកើតដែរ។ ពេជ្រនី បានរៀបរាប់ថា ក្តីស្រមៃតាំងពីតូចគឺចង់ក្លាយជាអ្នកចម្រៀងម្នាក់ដែលមានការទទួលស្គាល់ពីមហាជនរហូតសម្រេចចិត្តឈានជើងប្រកួតប្រជែងផ្នែកចម្រៀងបន្ទាប់ពីបរាជ័យកម្មវិធីបវរកញ្ញា។ ក្រៅពីការដើរម៉ូត ច្រៀងបាន បេក្ខនារីរូបនេះមានសមត្ថភាពផ្សេងទៀតលើផ្នែកសិល្បៈ។

វគ្គដំបូងនេះ ស្រី រតនៈពេជ្រនី បានជ្រើសបទ «ស្រលាញ់បងដល់បេះដូងលែងលោត» ពីសំនៀងដើមអ្នកនាង ឱក សុគន្ធកញ្ញា ។ គណៈកម្មការបានផ្តល់យោបល់ផ្សេងៗជាមួយភាពខ្វះខាតចំណុចមួយចំនួនទៅកាន់បេក្ខនារីរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXcNck2MyRuM8ebwDB25TLfCuOggQjznu_pd_odCEEiOvsQd9CGMvSKNG24YiXsXb3IJpNo6LXpUFohRo7AFEl99TPJrXD1pa51Gp90-3JYjjnJ-UqIuu6GBQ2cqcOvU59O6PhMzpCrwJi7TJhUG0sHYcXntHjddTkfYsMM8zjyFA3qfLNmlY4RpeyfVkC/s2048/427945752_1567536507121312_1243418956319160531_n.jpg

អ្នកគាំទ្របានចាប់អារម្មណ៍ទៅលើការផ្តល់មតិយោបល់របស់អ្នកនាង ឱក សុគន្ធកញ្ញា ដូចគ្នាដោយបាននិយាយបៀបធៀបការចម្រៀងរបស់ ពេជ្រនី ដូចទៅនឹងការសរសេរអក្សរ នៅពេលណាសរសេរផ្ចិតផ្ចង់ទោះជាអក្សរយើងមិនស្អាតប៉ុន្តែធ្វើឱ្យការសរសេរហ្នឹងមើលឃើញថាធ្វើបានល្អ ខុសពីអ្នកដែលគេអក្សរស្អាតគេរាងខ្វែកបន្តិចក៏មើលឃើញស្អាត។ គណៈកម្មការរូបនេះលើកឡើងទៀតថា ពេជ្រនី មិនមែនជាអ្នកដែលមានសំឡេងមកល្អពីធម្មជាតិមកច្រើននោះទេ ប៉ុន្តែបានផ្ចិតផ្ចង់នឹងប្រុងប្រយ័ត្នចំណុចសំខាន់ៗនៅក្នុងបទចម្រៀង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjSAJ0oTUi6v9REmPQj28o34FEjhWMuh1xEVnjrxIYwIqSt2dPP1AiLKjkXyE94VaHvnaUrV1G19dvg-NLf2sZkv396s3lS5mhCTNvNBku3hnLdQnPq1Vd3dkWGrKtkEpkrkIvz7aFafbMpZvMCTeZ1g07Pr-z3q1X2DAN1JsMJtMRWLK76-69Tykq0WmS/s2048/427661786_400555845808644_5307740453203506556_n-1.jpg

ជាលទ្ធផល ស្រី រតនៈពេជ្រនី ទទួលបាន yes4 ពីគណៈកម្មការដែលអាចបន្តទៅវគ្គក្រោយមកជាមួយការតាំងចិត្តខំប្រឹងឱ្យកាន់តែខ្លាំងថែមទៀតនៅវគ្គក្រោយ។ ការជាប់របស់ ពេជ្រនី កញ្ញា ខាត់ ស្រីច័ន្ទ ហៅ Kate ក៏បានបង្ហោះចូលរួមអបអរផងដែរ៕

បន្តិចទៀត! សម្តេចតេជោ នឹងថ្លែងសារពិសេសពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ CLV (កម្ពុជា-ឡាវ-វៀតណាម)

0

នៅរសៀលថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងអញ្ជើញថ្លែងសារពិសេសពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ CLV (កម្ពុជា-ឡាវ-វៀតណាម)។

ការចេញថ្លែងសារពិសេសរបស់សម្តេចតេជោ ធ្វើឡើងក្រោយពីមានការជជែកគ្នាច្រើនលើបញ្ហានេះ ជាខ្លាំងនៅលើបណ្តាញសង្គម ខណៈមានគេហទំព័រខ្លះនៅលើបណ្តាញសង្គមបង្ហោះផ្ទុយខុសពីការពិត ដែលនាំឱ្យមានាការយលច្រឡំនៅក្នុងប្រទេស។

គួរបញ្ជាក់ថា តំបន់ត្រីកោណអភិវឌ្ឍន៍ CLV (កម្ពុជា-ឡាវ-វៀតណាម) បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដោយសម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមឡើង។

CLV ជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC0l20lXC_4HG8knjocCjW6Or2KIbAIW12Gwx97eOvcYFMG1NKOOFSjoA1WZPeP8UR546hOPBn3uYAm5nbKPzXBmjHRPlzIsKHOk-MImlTa6o4ISc4mDAVaVOyG-0TlWL8sT-fFWiA5VSB2HgSVSJ3MXgK39unAYiRYgHoqtlsnsw4RG2M0SYw5seF3mLt/s1098/452225787_959132639557917_376541686123011400_n.jpg