Home Blog Page 1030

រដ្ឋាភិបាល កំពុងសិក្សាគម្រោងសាងសង់ផ្លូវជិះកង់ ពីខេត្តកែបទៅកោះកុង តាមឆ្នេរសមុទ្រ

0

ថ្លៃងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖”ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ កំពុងសិក្សារៀបចំគម្រោងសាងសង់ផ្លូវជិះកង់ ពីខេត្តកែបទៅកោះកុង តាមឆ្នេរសមុទ្រ”។

ជុំវិញគម្រោងនេះ សម្តេចធិបតីមិនបានបញ្ជាក់លម្អិតនៅឡើយនោះទេ ដោយសម្តេចបានមានប្រសាសន៍ថា៖”នៅពេលផ្លូវនោះធ្វើរួច អ្នកទេសចរណ៍ អាចជិះកង់ ឬរត់ម៉ារ៉ាតុន ដើម្បីយកថវិកា ប្រគល់ជូនមន្ទីពេទ្យគន្ធបុប្ឆា ។សម្រាប់អ្នកទេសចរណ៍ បងប្អូនណាដែលទំនេរអាចរត់ម៉ារ៉ាតុន យកថវិកាជូនមន្ទីពេទ្យគន្ធបុប្ផាអាចរត់២០០ ឬ៣០០គីឡូម៉ែត្រអីចឹងទៅបាន។ អាចដើរហាត់ប្រាណនៅតាមផ្លូវនេះ”។

បច្ចុប្បន្ននេះ ផ្លូវជិះកង់បែបទេសចរណ៍ យើងទើបតែឃើញមាននៅខេត្តសៀមរាបនោះទេ ដោយមានចាប់តាំងពីនៅក្នុងក្រុង រហូតដល់ព្រៃតំបន់អង្គរ៕

ពាមសូហោះ ទឹកធ្លាក់មួយកន្លែង ពួនសម្ងំលាក់សម្រស់នៅលើភ្នំគូលេន

0

ទឹកធ្លាក់ពាមសូហោះ ជាទឹកធ្លាក់ដ៏ស្រស់ស្អាតមួយ ស្ថិតនៅលើឧទ្យានជាតិភ្នំគូលេន ដែលមិនសូវមានអ្នកស្គាល់ និងមិនសូវមានអ្នកទៅដល់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiChTMhPuBzZGoOqYqJjEBlrw3RQjWCxxCd9aUdzC5ke37Kxzd3fR1cYuTuBRFyW7hNPaWFjfCUD3H-T7vUCipTjFaSjkJvTdwP_yPcAI-HZw3SGcx5BXgi50t0DFpu34-FZ6jjEistH_oPMcwXnAq1COr2BkrovZ5weFTT4uoP4typhtJARC_iEBr7Nis/s1280/447264453_774685058186315_7973302958916153594_n.jpg

ទឹកធ្លាក់នេះ មានចម្ងាយប្រមាណជា៣គីឡូម៉ែត្រពីភូមិមួយនៅលើភ្នំគូលែន។ ការធ្វើដំណើរទៅកាន់ទឹកជ្រោះ ហាក់មានស្ថានភាពពិបាក ដោយរដូវនេះជារដូវវស្សាស្រាប់ កាន់តែធ្វើឱ្យផ្លូវធ្វើដំណើរមានការបែកភក់ជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLHFHgcSsZ8vWOdqQh_1OZRC3pmXyRCMCgQdol8tNLE_AqiwMK9O5wphnyljjtDW22T0lYCw2GRqNS80p57YAejzlIalb5X6nlF-tBbKT8Y0TvpMhXTns33aJA9Aa2AJZHZHPBmEa9mH0870f2rwQQevUhhhjvkAxI0QbRg7nFt0sQYU5jGOvi_kNXhrU/s1280/447272346_774684968186324_6068748989602934515_n.jpg

ដើម្បីឡើងទៅដល់ទឹកជ្រោះនោះ ភ្ញៀវទេសចរតម្រូវឱ្យទុកយានជំនិះនៅសហគមន៍ រួចបន្តដំណើរដោយថ្មើរជើងប្រមាណជា៣គីឡូម៉ែត្រ ទើបដល់ទឹកជ្រោះនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSk5yq3KSBtimmlx7Ss4qAidavLrAEiQF8N4TueWVFbzlVWVVM9CMMV3b4U81PY00NwZbEaAvhYRd6U10ULOfaeXDrH5YRVs4eBaSU-Dmnwm_quF4zZ3QPJtgGJGDoKlzdff_GDfoGxalb13KUO4uHVi-e8HF7MjbOZhA1AwN3SSFwJU3aH432X4b-USQ/s1280/447276629_774685128186308_7040147957535894923_n.jpg

ពេលទៅដល់លោកអ្ននកនឹងទទួលបានអារម្មណ៍ស្រស់ស្រាយ អមជាមួយនឹងធម្មជាតិដ៏ស្រស់ត្រកាល ធ្វើឱ្យលោកអ្នកបាត់អស់នៅទុក្ខកង្វល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtGUjiuJSAlmH1Y4NPNvp8Zi1nSS5zO-VEz-kMKpVkemJS5dRSgUMYte0lDPTb5kYkmiUMo2QYcpN-ETU4TSXs5MHvnjVfq7mIhN-NghfOutDsgkpDMM2amQufLLLK96_wwyX3nKvc3KICEUi6WkNdHN27RBeYmmu9meBFPc6VmyflcfZ4Fr1lpgev9OY/s1280/447282985_774684928186328_6780858834535043397_n.jpg

អ្វីដែលគួរឱ្យកត់សម្គាល់នោះ ទឹកធ្លាក់ពាមសូហោះ ជាទឹកធ្លាក់មួយមិនសូវមានអ្នកឮ ឬស្គាល់ច្បាស់ពីភូមិសាស្រ្តប៉ុន្មាននោះទេ ហេតុដូច្នេះប្រសិនបើភ្ញៀវទេសចរចង់ទៅកម្សាន្ត គួរណាស់តែសាកសួរព័ត៌មានពីប្រជាពលរដ្ឋនៅតំបន់នោះជាមុនសិន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHNvNV_D6f6c1tLHk-qztIILwVnWtgpuq4E_MSOBILqLxt7RMoAVkbVAnUzdmbhGSf8pog3bhOow-ZMFZ0zN2M_aI8iA0yT_15VZQxeJHDaCkpKFRx1-qa1ssJcVWDjyCdEGIKzzAzAC6S_tUyqb5WfsDUMNmbA1Vxn-0XV92JjRlIdXEf1N0z6-ysW8U/s1280/447292466_774685094852978_1286482327188047506_n.jpg

 

តារាចម្រៀងថៃល្បីឈ្មោះម្នាក់ធ្លាក់ខ្លួនក្លាយជាស្ត្រីអនាថាគ្មានទីពឹង

0

ប្រទេសថៃ ៖ កាលពីមុន អ្នកនាង អ៊ីវ សាវ៉ាឡាក់ គឺជាតារាចម្រៀងល្បីឈ្មោះម្នាក់នៅប្រទេសថៃ ហើយនាងមានផ្ទះ២ខ្នង និងមានប្រាក់រហូតដល់ជាង១០លានបាត ។ ការងារប្រចាំថ្ងៃរបស់នាង គឺដើរច្រៀងនៅតាមទូរទស្សន៍ទូទាំងប្រទេសថៃ ប៉ុន្តែជីវិតរបស់នាងបានផ្លាស់ប្តូរទាំងស្រុង ហើយបច្ចុប្បន្ននេះ នាងធ្លាក់ខ្លួនក្រីក្រ និងក្លាយជាមនុស្សអនាថា គ្មានផ្ទះសម្បែង ។

អ្នកប្រើប្រាស់ TikTok ម្នាក់ឈ្មោះ «pramotpanket» បានបង្ហោះវីដេអូស្ត្រីអនាថាម្នាក់ ដែលច្រៀងពិរោះមានទឹកដមដូចតារាចម្រៀងអាជីព ហើយធ្វើឱ្យអ្នកទស្សនាវីដេអូចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំឡេងរបស់ស្រ្តីអនាថា ។ ក្រោយមក អ្នកលេងបណ្តាញសង្គមព្យាយាមស្វែងរកព័ត៌មានបន្ថែមរហូតដឹងថា ស្ត្រីអនាថានេះឈ្មោះ អ៊ីវ សាវ៉ាឡាក់ ជាអតីតតារាចម្រៀងដ៏ល្បីមួយរូប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFCBN8xDdvQLGKGd84NNiBvbi9pmC6dJTP8nNGht-wSt_eGtA3ARR_axa6pdbTpPCjCWEtv-ElkPNCCjNB_LOOJWgZOFe0kfFfksGkryFjNvlCDHAJGaWm9aI1AiG5XOn6D_pYSLJzSIQ5CWUrISCBTa3pHHrlz9_Mif8aQEwKI_iA5xsjmBpJNfC6GXc/s486/photo_2024-06-11_13-20-20%20(2).jpg

ក្នុងការងារតន្ត្រី នាង អ៊ីវ សាវ៉ាឡាក់ មានឈ្មោះមួយទៀតថា អេ សាក់ឡេតេ ហើយនាងធ្លាប់ច្រៀងនៅតាមភោជនីយដ្ឋាន និងកម្មវិធីផ្សេងៗនៅស្រុកស៊ីឃីវ ខេត្តនគរាជសីម៉ា ។ ក្រៅពីនេះ នាងធ្លាប់ចូលរួមប្រកួតច្រៀងក្នុងកម្មវិធីទូរទស្សន៍ល្បីៗផងដែរ ។ ប៉ុន្តែដោយសារនាងមានអាយុកាន់តែច្រើន និងសេដ្ឋកិច្ចគ្រួសារមិនល្អ ទើបធ្វើឱ្យនាងលាឈប់ពីការងារតន្ត្រី និងបាត់មុខពីផ្នែកតន្ត្រីអស់រយៈពេលជាច្រើនឆ្នាំ រហូតក្លាយជាស្រីអនាថានាពេលបច្ចុប្បន្ន ដែលគេបានឃើញក្នុងវីដេអូ TikTok ។

បច្ចុប្បន្ន (ឆ្នាំ២០២៤) អតីតតារាចម្រៀងរូបនេះបានស្នាក់នៅជាមួយអ្នកជិតខាង គឺអ្នកស្រី សេណក់ ឆបសុក អាយុ៤៦ឆ្នាំ ហើយនាង អ៊ីវ ប្រាប់ថា មានអារម្មណ៍រំភើបណាស់ជាមួយការផ្សព្វផ្សាយពីជីវិតរបស់នាងក្នុងបណ្តាញសង្គមពេលនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnkUjzS0YALdP8eGVn2Nfox7lXq-cWxGIpkIYi2IwLzGZs-dOqQLQaCZkXyRWp35zaRTbl36sJ0M-a6jXGK4bEa-fKogoSzCG0Hp2QiCS9O2MBlYe6wmXPAXFKj2vKCOPsEggdyyFieIOHCNvgxgKLmappuTnNghfyxfOz-fiaAbEVevMkd3hgoNLbmvQ/s460/photo_2024-06-11_13-20-20.jpg

អ្នកស្រី សេណក់ រៀបរាប់ថា បានស្គាល់នាង អ៊ីវ យូរហើយ តាំងពីនាងកំពុងល្បីល្បាញមកម៉្លេះ ក្រោយមក នាងក៏បាត់មុខពីសង្គម ។ អ្នកស្រីបានជួបនាងម្តងទៀតកាលពី៣ឆ្នាំមុន ពេលនោះ នាងគ្មានទីពឹងទេ ហើយនាងដេកមុខបន្ទប់ទឹកផ្សារនៅស្រុកស៊ីឃីវ ។ អ្នកស្រីចាំមុខបាន ក៏បបួលនាងមករស់នៅផ្ទះជាមួយគ្នា ព្រោះអាណិត ដោយសារនាងធ្លាប់មានជីវិតស្រស់បំព្រង បែរជាធ្លាក់ខ្លួនបែបនេះ ។

ចំណែកលោក ថេវ៉ាន់ ឆៃចាន់ធឹក អាយុ៣៧ឆ្នាំ ជាក្មួយប្រុសរបស់នាង អ៊ីវ និយាយថា កាលពីមុន លោកធ្លាប់នៅក្រុមតន្ត្រីជាមួយនាង និងដើរច្រៀងពាសពេញប្រទេស ប៉ុន្តែក្រោយមក ថៅកែក៏បបួលនាង អ៊ីវ ទៅថតចម្រៀងដាក់អាល់ប៊ុមនៅទីក្រុងបាងកក ។ ពេលនោះ នាងបានជួបតារាចម្រៀងល្បីៗជាច្រើននាក់ ហើយលោក ថេវ៉ាន់ ក៏ត្រេកអរផងដែរ ប៉ុន្តែបន្ទាប់ពីនោះ លោកពុំបានជួបនាងទៀតទេ ។ លោកបានជួបនាងលើកចុងក្រោយ គឺពេលនាងញៀនថ្នាំ និងបាត់បង់ស្មារតីជាមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnmXaxhbjBsNewW0ijijb1qRZXjI2-3jsRFoKFJJMtcFFsgCBZdJnje_tXbHkGvv5Ckq7ZVnQlPG7cpUfZLk8DcDpoiQ81Raeyw_h9NFaE31rLE1ABXEBjaXmFl-IBH5daSfKKkrtyFe5PwT5TVLPv-uU7jM1kR9vB-9Z4V8ZqK8NLvBDmOhpK8_czclc/s488/photo_2024-06-11_13-20-21.jpg

បច្ចុប្បន្ន នាង អ៊ីវ សាវ៉ាឡាក់ អាយុ៤៦ឆ្នាំ បានរៀបរាប់ពីខ្សែជីវិតរបស់ខ្លួនប្រាប់អ្នកសារព័ត៌មានថា នាងចូលចិត្តច្រៀងតាំងពីក្មេងមកម៉្លេះ ។ ពេលនាងអាយុ១៥ឆ្នាំ រៀនថ្នាក់មធ្យមសិក្សា នាងចូលចិត្តដើរមើលការប្រគំន្ត្រីក្នុងវត្តអារ៉ាមនៅខេត្តនគរាជសីម៉ា ។ ដូច្នេះ ធ្វើឱ្យនាងចាប់អារម្មណ៍ការច្រៀង និងស្ម័គ្រចិត្តធ្វើជាអ្នករាំតាំងពីពេលនោះមក ។ ពេលធ្វើជាអ្នករាំ នាងក៏ហាត់ច្រៀងផងដែរ រហូតក្លាយជាតារាចម្រៀងតាមក្តីប្រាថ្នា និងដើរច្រៀងនៅទូទាំងប្រទេសអស់រយៈពេល៧ឆ្នាំ ។

ក្រោយមក ម្ចាស់ហាងបានបបួលនាងទៅច្រៀងដាក់អាល់ប៊ុមនៅទីក្រុងបាងកក ដោយនាងដាក់ឈ្មោះខ្លួនឯងថា អេ សាក់ឡេតេ ។ រីឯអាល់ប៊ុមចម្រៀងដំបូងរបស់នាង មានចម្រៀង១១បទ ហើយចម្រៀងដែលធ្វើឱ្យនាងល្បីល្បាញ គឺបទ «ស្ទះចរាចរណ៍» ។ ពេលនោះ នាងបានច្រៀងនៅតាមកន្លែងប្រគំតន្រ្តីផ្សេងៗទូទាំងប្រទេស និងបង្ហាញមុខក្នុងកញ្ចក់ទូរទស្សន៍ជាច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9iVbq5QUOOf_oCIvH4mc8JxUhl-NwH0JHkBp1THR_Kv6ROdxYD1ht_yI8rOyLaEY36FMnOVJe_nHrMMEgL708r2WM_2j0JcPQHQI4bn1QHvtD91JOPP1Pd5NIOTVObQ92MoPosxyyOGktnh2wJE2_cKBXDNYPW1dRxUy3gDh3CJz6upGPa6T4Q3rDiZo/s644/photo_2024-06-11_13-20-21%20(2).jpg

ក្រៅពីនេះ នាងមានជំនួយការផ្ទាល់ខ្លួនផងដែរសម្រាប់ចាត់ចែងការងារ ហើយនាងទទួលបានប្រាក់ចំណូលច្រើនពីការងារសិល្បៈ រហូតដល់មានប្រាក់រាប់លានបាត ។ នាងបានទិញផ្ទះធំចំនួន២ខ្នងនៅស្រុកសូងណឺន ខេត្តនគរាជសីម៉ា ប៉ុន្តែកេរ្តិ៍ឈ្មោះនាងក៏ចាប់ផ្តើមធ្លាក់ចុះបន្តិចម្តងៗ ។ ដូច្នេះ នាងបានដើរលេងយប់រហូតដល់ញៀនស្រា និងប្រើប្រាស់ថ្នាំញៀន ។

ចុងក្រោយ សុខភាពរបស់នាងចាប់ផ្តើមចុះខ្សោយ ហើយការងារច្រៀងក៏បាត់បង់ ទើបម្ចាស់ហាងពុំបន្តកិច្ចសន្យា ហើយនាងក៏ដើរស៊ីឈ្នួលច្រៀង ។ រីឯប្រាក់រាប់លានបាតនោះបានបាត់បង់ដោយសារការដើរលេង, ផឹកស្រា និងប្រើថ្នាំញៀន ។ ចុងក្រោយ នាងក៏សម្រេចចិត្តលក់ផ្ទះទាំង២ខ្នង គឺផ្ទះ១ខ្នងលក់តម្លៃត្រឹមតែ២សែនបាតប៉ុណ្ណោះ ។ ពេលលក់ផ្ទះរួច នាងក៏យកប្រាក់ដែលបានពីលក់ផ្ទះមកដើរលេង និងចាយវាយបន្តរហូតដល់អស់ពីខ្លួន ត្រឹមតែរយៈពេល៤ឆ្នាំប៉ុណ្ណោះ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj01dYLd1PF0FWG2SF3fOez8cuG4DA8PsMEKhhy8WqKQ3tUlPW0_rxGFGSskkI01gDUp4X02nbo1msw3RM9Lch3ICKBzsSDsjdqN3nHAbdPUJZaugH04Frjp5YXuRjhp2txE2EFSUeDi3fcgHo4Vl30G02jVtoEiY9uI10qkD3rWbG2qY0x5KCaiIa1Zk/s1280/photo_2024-06-11_13-20-21%20(3).jpg

កាលពី៥ឆ្នាំមុន សាច់ញាតិបាននាំនាងទៅព្យាបាលជំងឺផ្លូវចិត្តនៅមន្ទីរពេទ្យ ។ ពេលចេញពីមន្ទីរពេទ្យវិញ នាងក៏ក្លាយជាមនុស្សអនាថារស់នៅតាមផ្សារ រហូតមានអ្នកឃើញនាងដេកមុខបន្ទប់ទឹកផ្សារ និងនាំនាងមករស់នៅជាមួយ ។ នាងក្លាយជាមនុស្សអនាថាបែបនេះ ដោយសារនាងចូលចិត្តរស់នៅមានសេរីភាព ចង់ទៅដើរលេងកន្លែងណាស្រេចតែចិត្ត ហើយនាងគ្មានគោលដៅជីវិតច្បាស់លាស់ទេ ។

ប៉ុន្តែដោយសារនាងចូលចិត្តច្រៀង ទើបពេលមានកម្មវិធីនៅកន្លែងណាមួយ នាងតែងតែទៅរាំច្រៀងលើឆាកជានិច្ច ។ មនុស្សខ្លះនៅចាំមុខនាងថា ជាអតីតតារាចម្រៀង ពួកគេក៏ឱ្យលុយធីប ហើយនាងក៏លុយធីបនេះទៅទិញបាយហូប ។ ចុងក្រោយ នាងប្រាប់ថា នាងក៏នឹកឃើញពីជីវិតជាតារាចម្រៀងផងដែរ ហើយបើមានឱកាស នាងចង់ត្រឡប់ទៅច្រៀងនៅលើឆាកតន្ត្រីម្តងទៀត ៕

សា្ថប័ន Miss Grand Ratanakiri ចេញមកបញ្ជាក់រឿង ម៉ាច ដាវី ខណៈមានមតិថា«គេចវេសពីការពិត»

0

ប្រិយមិត្តតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថា ម៉ាច ដាវី តំណាងឱ្យខេត្តរតនៈគីរី មានគេទម្លាយរឿងឯកជនធ្លាប់រៀបការហើយ និងតួលេខអាយុខុសប្រក្រតី។ បន្ទាប់ពីរឿងក្តៅគគុកនេះកក្រើកពេញបណ្តាញសង្គមស្ថាប័ន Miss Grand Ratanakiri ចេញមកច្រានចោលថាជារឿងមិនពិតជុំវិញពិធីមង្គលការ និងអាយុរបស់ ម៉ាច ដាវីដោយត្រៀមនឹងបង្ហាញព័ត្តុតាងដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ ម៉ាច ដាវី។ ទោះយ៉ាងណា ងាកទៅកាន់អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា គេចវេសពីការពិត ដំរីងាប់យកចង្អេរមកបាំងក៏មិនកើតដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi76GOh6Ht_Bl4MnNY62IugQQCLU_tzIXbDrvd2RB-pM78Xl-WfJKTH65pUh6144INGo9KnkBC03G3dXNHVF-SNw0UHmEkg2hyphenhyphenhjfl3oZvBL88IgCe4LA7ClyHAXZMFDm37rLDZxyoKEfmMmc1hkkshMxlaryFYYiVFT-gVFcEs0Fgo4H_qolcET7vnPKc/s2048/image_2024-06-11_10-17-35%20(2).png

នៅល្ងាចថ្ងៃទី១០ មិថុនា ផេក Miss Grand Ratanakiri បានចេញមកបំភ្លឺជុំវិញព័ត៌មានរឿងអាស្រូវរបស់ ម៉ាច ដាវី ដែលត្រូវបានគណនីហ្វេកប៊ុកមួយឈ្មោះថា «Dariya Kun» ចេញមកបកអាក្រាតថាបេក្ខភាពរូបនេះធ្លាប់រៀបការកាលពីឆ្នាំ២០២២ និងតួលេខអាយុខុសប្រក្រតី។ តាមសេចក្តីជូនដំណឹងរបស់ស្ថាប័ន Miss Grand Ratanakiri បានឱ្យដឹងថា «សូមអរគុណទស្សនិកជនអ្នកគាំទ្រទាំងអស់ដែលបានអត់ធ្មត់ក្នុងការរងចាំការបកស្រាយពីកញ្ញា ម៉ាច ដាវី Miss Grand Ratanakiri 2024 ជុំវិញរឿងរ៉ាវរូបថត ,វីដេអូ និងព័ត៌មានដែលត្រូវបានបង្ហោះលើបណ្តាញសង្គមមុននេះ។ យើងនឹងធ្វើការបកស្រាយបង្ហាញការពិត ភ្ជាប់ដោយភស្តុតាងពាក់ព័ន្ធ ទៅនឹងករណីនេះ។ ជាមួយគ្នានេះយើងសូមច្រានចោលព័ត៌មានមិនពិតជុំវិញពិធីមង្គលការ និងអាយុ របស់ កញ្ញា ម៉ាច ដាវី ដែលត្រូវបានចែកចាយមុននេះផងដែរ។ លិខិតបញ្ជាក់ភាពនៅលីវ របស់នាងនឹងត្រូវបង្ហាញក្នុងពេលឆាប់ៗនេះដើម្បីបញ្ជាក់ភាពស្អាតស្អំជូនកញ្ញាឯករបស់យើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiebl5VZF3iqR1s7guiBSGo9_o7g6Wv2QXyzOtE6WuP2l1q63AxMUh6mATRCWuL6gQerz5-fDKd1HSM9hFLwzwczgI5bLq9vwZ7DwrCsLcIjWLIIWT-IaY2QEq4V137rkSxnN71yHYyiHNeOUEEujOybrgzdNH7-LIfeOTkn1kVyNEY6zsDJRpwHWiRB1s/s960/image_2024-06-11_10-17-37%20(2).png
ប្រភពដដែលបញ្ជាក់ទៀតថា «ក្នុងនាមជាអ្នកគ្រប់គ្រងកម្មវិធី Miss Grand Ratanakiri សូមឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមបញ្ឈប់រាល់សកម្មភាពនៃការចែករំលែកព័ត៌មានមិនពិត និងការប្រើប្រាស់ពាក្យសម្តីមិនសមរម្យអសីលធម៌មកកាន់កញ្ញាឯកយើង ហើយយើងក៏នឹងធ្វើចំណាត់ការទៅតាមផ្លូវច្បាប់រាល់សកម្មភាពទាំងឡាយណាដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរ របស់កញ្ញា ម៉ាច ដាវី និងស្ថាប័នយើង ។ ក៏សូមថ្លែងអំណរគុណចំពោះអ្នកគាំទ្រ ទស្សនិកជនដែលបានជឿជាក់ និងគាំទ្រមកកាន់កញ្ញាឯកនិងស្ថាប័នយើង ដែលដែលនេះជាកម្លាំងចិត្តសម្រាប់ពួកយើងបន្តបេសកកម្មចូលរួមប្រកួតឈរលើស្មារតីស្មោះត្រង់យុត្តិធម៌ក្នុងកម្មវិធីMiss Grand Cambodia 2024»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPhzlWHX45GH1mLjLqRSEtNoPgWPA__zRmlrotBwqPDHWfbdFxZjBEHpUDrrFwmMI6_L3DTFMfHw_WkqkPQUJzUuyczCBJLS2Xwgfiuv4sxP1urN5sXaUVv7Zwd_7ilkAWIWsitQuiwrxmOWRZtMYAdICe9Oycc4-jGyfdaRfnnrpxwjAm6Mh7Ga9TV8g/s2048/image_2024-06-10_09-23-04.png

ទោះយ៉ាងណាការចេញមកបញ្ជាក់នេះក៏ធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិផ្សេងៗមានទាំងការគាំទ្រនិងមិនគាំទ្រដោយអ្នកខ្លះថាគេចវេសពីការពិត។ គណនីមួយបានលើកឡើងថា «សាលាឃុំសង្កាត់ ទោះបីលែងគ្នាឬយ៉ាងណាក៏អាច ចុះលិខិតនៅលីវបានដែរ ទោះគាត់រៀបការរួចក៏ដោយ ក៏មិនអាចលាក់ប្រព័ន្ធទិន្ន័យ របស់សាលាឃុំ ដែរបញ្ចូនទៅសាលាស្រុក ខាងស្រុកបញ្ចូនទៅខេត្ត ខេត្តបញ្ចូនឈ្មោះទៅដល់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ចង់ដឹងច្បាស់មេឃុំចៅសង្កាត់បញ្ជាក់បាន មេភូមិក៏បាន ការឬមិនការ ។ មួយទៀតចង់ដឹងច្បាស់ បើកការស៊ើបអង្កេតមើល ការមែនឬអត់ សំបុតនៅលីវចង់បញ្ជាក់១០០ដងទៀតក៏បាន ។ នេះសូមនិយាយបែបបទរដ្ឋបាលសាលាឃុំសង្កាត់ទេ ដោយផ្អែកលើការស្នើសុំចុះឈ្មោះភាពនៅលីវ តែរូបថតនិងភស្តុតាងមានទាំងអស់ ទទួលស្គាល់ឬអត់ មានតែស៊ើបអង្កេតទើបដឹងច្បាស់ ។ កុំជេរខ្ញុំ ខ្ញុំនិយាយឱ្យយុត្តិធម៌តែជេរខ្ញុំ ជេរវិញហើយ ខ្ញុំមកនិយាយនេះជាអ្នកធ្លាប់ជួបបញ្ហាហ្នឹងផ្ទាល់ ។ សូមលុបបំបាត់ចោលមនុស្សខូចកុហកភូតភរដើម្បីប្រយោជន៍ផ្ទាល់ខ្លួន បើមិនគិតពីមុខមាត់ជាតិ លើឆាកបវរកញ្ញាឯក MGIទេ គឺយើងប៉ះពាល់កិត្តិយសជាតិណាស់ កម្ពុជាខំសាងវិស័យនេះមកយ៉ាងលំបាក តាណាវ៉ាត់បើដឹង ដកចោលដូចស្ពៃ ស្មានលាក់គេជិតមែន ដំរីងាប់យកចង្អេរមកបាំងម្ដេចនិងជិត ។ សូមឃើញខុសថាខុស ត្រូវថាត្រូវ ទើបវិស័យនេះទៅមុខទាន់គេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRZ1Zb89r19mv-oAfy69hIRFY4ewn22vBHv1WDg-FHbdQtWlduE9N0kTLmOAaEPsshpj7alFO8cafDtYh3J0hXd89rfpgA5JQPqGc9hMx5neUQh3zKCaIAgRkv36jShD1twhWr3kMw7GDGMDe0hWby-cEJkW1yxZ9o36akuoyxJ7ZwVbVs4jK7PcaI8z8/s1242/image_2024-06-10_09-23-08.png

គណនីផ្សេងទៀតលើកឡើងដែរថា «បកស្រាយរឿងអាយុផងបង ដែរគេយាយថាកាលគាត់ប្រកួត MUC 2020 មានអាយុ 25 ដល់ចូលប្រកួត Grand 2024 មានអាយុ 26 Fanតឹងត្រូងណាស់ប្រកួតជិតចប់ហើយបែរជាមានរឿង,អ្នកផ្សេងទៀតថា ត្រឹមលិខិតបញ្ចាក់ភាពនៅលីវ ចង់ការ100 ដងក៏នៅអាចបញ្ជាក់បាន បើគាត់អត់ចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់។ តែបើវីដេអូរនិងរូបភាពវាជាភត្តុតាងមិនអាចប្រកែកបាន ទៅអន្តរជាតិគេអត់សើររើមែន?, កាន់តែអស់សំណើចនៅពេលដែរខំប្រកែកកិច្ចវេសពីការពិតបែបនេះ?????????កុហក់គេបាន តែកុហក់ខ្លួនឯងមិនបានទេ អ្នកនៅក្នុងវិស័យនេះអ្នកខ្លះគេដឹងហើយថារឿងវាម៉េចយ៉ាងម្ដេច ? ហើយច្បាប់ក្នុងវិស័យនេះក៏គេបានចែងដែរ ។បើវាជាការពិតវិញបងបកស្រាយយ៉ាងណា? , ចុះអាយុគាត់? ដំរីងាប់យើងយកចង្អេរមកបាំងកើតទេ រឿងវាបម្រុងនិងកើតឡើងហើយ ទៅមុខទៀតក៏នៅតែកើតឡើងដែរ។ យ៉ាងណាក៏ចូលរួមសោកស្តាយ»៕

សេចក្តីជូនដំណឹង(លើកទី២) ស្តីពីការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់សេវាសម្អាតអគារ ឆ្នាំ ២០២៤

0

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុនផ្គត់ផ្គង់សេវាសម្អាតអគារ ឆ្នាំ២០២៤ (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នក ផ្គត់ផ្គង់សេវាសម្អាតអគារ ឆ្នាំ ២០២៤ ជូនទីស្តីការក្រសួង ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានអាសយដ្ឋានស្ថិតនៅដីឡូតិ៍លេខ ២០០៥ ផ្លូវលេខ ៣០៥ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពី ថ្ងៃ ទី១១ខែ៧ថុនា ឆ្នាំ ២០២៤ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទំនាក់ទំនងលេខ ០១១ ៤៥៥ ៧៧៥)។

ការបើកសំណើដេញថ្លៃនឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមអាសយដ្ឋានខាងលើ វេលាម៉ោង…ពភាពពង្រីកថ្ងៃទី ២៦ ខែ ឆ្នាំ ២០២៤។ ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើដេញថ្លៃបានតែ មួយគត់។

ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញឯកសារដេញថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការដេញថ្លៃនេះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-LO8bMfvmXdOklwzReKxLTthoKU69pNltQp9Bc9D8GtrXP7og8GjOrekC1eGm0gBgaQQJc2x5_JwWaJbSp2Z1T9TchmTdFG_7YGamsbsoyObxkWsz_RTi6ICISOlH7dvyubGcGDGgzJ-tO2vi3l02MWiwQdXNLg-nur89tsCiAPHjHEa466O3lIfqK10/s7015/%E1%9E%9F%E1%9E%87%E1%9E%8E-%E1%9E%9F%E1%9F%81%E1%9E%9C%E1%9E%B6%E1%9E%94%E1%9F%84%E1%9E%9F%E1%9E%87%E1%9E%BC%E1%9E%8F%E1%9E%9B%E1%9E%BE%E1%9E%80%E1%9E%91%E1%9E%B8%E1%9F%A2.jpg

សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ការបន្ថែមមុខងារលើប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ ឆ្នាំ ២០២៤

0

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុនផ្គត់ផ្គង់ការបន្ថែមមុខងារ លើប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ ឆ្នាំ ២០២៤ (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជី ត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដាក់ឱ្យ ពិគ្រោះថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់ការបន្ថែមមុខងារលើប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ ឆ្នាំ២០២៤ ជូនទីស្តីការក្រសួង ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់លក់នៅអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានអាសយដ្ឋានស្ថិតនៅដីឡូតិ៍លេខ ២០០៥ ផ្លូវលេខ ៣០៥ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពី ថ្ងៃទី១.១…ខែ…មិថុនា… ឆ្នាំ ២០២៤ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទំនាក់ទំនងលេខ ០១១ ៤៥៥ ៧៧៥)។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuUIwnlMVd1RgMafiEqdBIrzgugGMkTGUat8-0G17EHenJswNbmQWk2IVvWs4Z2hb3qmb-e89G8-IjENz_i8mKypjUo1TLDQThNQmli-CRQN1nYApHug_ocmlLzLIau7akcccK4eR71RWlvbneJ0belyV4HcY29gk6Zt7Q4gNIqrS050wdLZkgSHTH5HE/s7015/%E1%9E%9F%E1%9E%87%E1%9E%8E-Softwarw-%E1%9E%93.%E1%9E%94%E1%9E%BB%E1%9E%82%E1%9F%92%E1%9E%80%E1%9E%9B%E1%9E%B7%E1%9E%80.jpg

ជាង Makeup សក់ត្រឡោកណាអ៊ីចេះធ្វើឱ្យ ព្រះកាយច័ន្ទ ឆេះឆួលយ៉ាងនេះ

0

មិនដឹងថាជាង Makeup រូបណាមានបញ្ហាចម្រូងចម្រាសជាមួយគ្នាទៅលើរឿងអ្វីស្រាប់តែ ព្រះកាយច័ន្ទ បោះសម្តីចុកៗមិនសំចៃមាត់ព្រោះតែតាមខាំនាងមិនលែងទាំងនាងខំBlockចោលហើយ។ ព្រះកាយច័ន្ទ បានប្រាប់ភិនភាគជាង Makeup នោះជាភេទទី៣ ក្បាលត្រឡោកការងារ Makeup តែផុសរករឿងតែគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs-AywoxWSTre_ZxXlhnOF26vFOuPM7HtmOoE4ZmKPHv4zRNkjuSrB7tncZDBd_jywl8nMmQPce5tUSWq7x_GSRb3NxyKmPkCDWMT5X8UFsLKE4lqY2Zg4eHJBusdm615II0S4yC2_eux8T_yx01KAAroDB-SndQdOdDRbIbUsJWyVEqYr753OS8dhsY0/s2048/image_2024-06-01_11-24-39%20(2).png

ជឿជាក់ថាអ្នកតាមដានវិស័យសិល្បៈជ្រាបមកហើយថា ព្រះកាយច័ន្ទ គឺជាសិល្បការិនីដ៏មានទេពកោសល្យមួយរូបទាំងការសម្តែង ពិធីការិនី បើកក្លិបបង្រៀនក្មេងៗជំនាន់ក្រោយទាំងសិល្បៈបុរាណ និងសម័យ ធ្លាប់ប្រកួតចម្រៀង និងជាអតីតម្ចាស់មកុដ Miss Grand ភ្នំពេញទៀត។ ព្រះកាយច័ន្ទ កាន់តែល្បីរន្ទឺនៅពេលហាក់ចូលបប្រឡូកវិស័យបវរកញ្ញាបើទោះបីជាកន្លងមកនេះមានមតិខ្លះចោទនាងថាជាមនុស្សអំនួតក្តីនិងមតិខ្លះទៀតថានាងចូលមកក្រឡុកវិស័យមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijpTmf4IYAtWQuWQsEkEnUtfPCzQNhyJ73Vw09Dtj6741Uq_7e7FqBwg6uoTe_IRlp253Cht7hyphenhyphenH5c-9yuJXoVhoHgGVRDTPvwoDg9nIDyQIzGiqLfSKNClCdpQfS-r0FGjJTWv0ZpToaFXUuY92CRSHgAeaRVk0dTPfMDinfNSZXdxdw9I4UuTqxF1LA/s2048/image_2024-06-01_11-24-40.png

ថ្មីៗនេះពោលគឺនៅយប់ថ្ងៃទី១០ មិថុនា ស្រាប់តែ ព្រះកាយច័ន្ទ ចេញមកបង្ហោះសារមួយយ៉ាងក្តៅគគុកនិងបោះសម្តីធ្ងន់ៗទៅកាន់ជាង Makeup មួយរូបដែលមានសក់ត្រឡោកតាមខាំនាងមិនព្រមលែងទាំងនាងអហោសិកម្មឱ្យហើយ។ ព្រះកាយច័ន្ទ បានសរសេរថា «ខ្ញុំបានអហោសិកម្មឱ្យបងរួចហើយណាបងខ្ទើយMake up ក្បាលត្រឡោកការងារMake up ( តែpostរកតែរឿងគេ )ដោយBlockបងចោល ហើយមិនពាក់ព័ន្ធនឹងបង តែចំណែកបងវិញវាចេះតែយ៉ាងមិចក្នុងខ្លួនបានខាំគេមិនលែងសោះចឹង »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJzYKRScZGitNoD6XL2mmayIVWhe3Gtz-4fP5if5-zx6MGX5cTBE2a8zipl5MnClmwOpcSrts0VcpqaThVBis5Fs-2kdfnRcIfdU6PufzTD73bmLuS7ALNRlKkrodeGJ4AYbhQtY0g9lq0ZG0J-uEn5EbyBOHwNfwHSBmO9BYvduCnvu6CZWiUZdcCFuA/s2048/image_2024-06-01_11-24-41.png

អតីត Miss Grand ភ្នំពេញរូបនេះបានបន្ថែមទៀតថា «ចង្អុលដៃ10 Version 2 soon កុំឱ្យខ្ញុំដឹងថាមានអ្វីដែលពាក់ព័ន្ធនឹងខ្ញុំជាបន្ត ស្អប់ខ្ញុំBlockខ្ញុំចោល ហើយកុំយកខួរដ៏កង្វក់របស់បងមកខ្វល់ពីរឿងខ្ញុំទៅវាចប់ ហើយរស់រាងខ្លួន។ បើមានលើកក្រោយខ្ញុំនឹងមិនទប់ទៀតទេ លើកក្រោយទោះបងមិននិយាយឈ្មោះខ្ញុំចំក៏ដោយ ក៏ខ្ញុំនិយាយឈ្មោះបងឱ្យចំដែរដើម្បីឱ្យរឿងវាឆាប់ចប់ កុំខ្លាំងបានតែក្រោយខ្នងគេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG2M0qthXOL2KPzCgi6Y8gfofkeKpOEQtuPohxVQ4j2x0ki2cWS0nqqKsiSS-cARMbmReWdwq1WMrn-EdMkeS9i3BF_eql8DDtftPjvGk98AEOJKzDpNmMiA0NmrBj1FU1jt3RswtmhmVYCFvj0vfc2jkgOF6b43pkbT81DRuwhnbGhsDJoc81R9wirx8/s2048/image_2024-06-01_11-24-43.png

ទោះយ៉ាងណា អ្នកគាំទ្រមិនដឹងថា ព្រះកាយច័ន្ទ ចង់សម្តៅទៅកាន់ជាង Makeup រូបណាទេដែលមានក្បាលត្រឡោក ហើយមិនដឹងថាអ្នកទាំងពីរមានបញ្ហាអ្វីនឹងគ្នារហូតដល់នាងឆេះឆួលបែបនេះរហូតដល់ ព្រះកាយច័ន្ទ ចេញមកព្រលះមិនសំចៃមាត់បោះសម្តីធ្ងន់ៗមិនដឹងសាមីខ្លួនស្តាប់ហើយមានអារម្មណ៍បែបណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinmaHFUzk_EBLgR3rogr28ejkdLpYTi_Rq918Vfk9rElh9gEozgwtxhjeeeCX8Tt68pVMXZE6RMAaZkteBrG4IwvowODagxxePyKftDVBYnsCZKtdjvjUR955iIEZhQEdjBXBgClpO963pFK-ScHCPivvifhyphenhyphenGfcvA90tvoA7pKr0RIRVt9p4fjjLk4I4/s1440/image_2024-06-01_11-24-42.png

គួរបញ្ជាក់ថា ព្រះកាយច័ន្ទ ជាអតីតបវរកញ្ញាមួយរូបដែលត្រូវអ្នកមួយចំនួនលើកសរសើរដែរថានាងជាមនុស្សនិយាយត្រង់ៗមិនចេះអែបអម ឃើញយ៉ាងមិចថាយ៉ាងនោះ។ កន្លងមកនេះ ព្រះកាយច័ន្ទ ក៏បានទម្លាយប្រាប់ទស្សនិកជននៅក្នុងកម្មវិធីមួយដែរថាវិស័យបវរកញ្ញាពិតកាប់ចាក់ច្រណែនឈ្នានីសសាហាវជាងនៅក្នុងរឿងភាគទៅទៀត៕

ហេង វិសាល ជូនពរថ្ងៃកំណើតបែបនេះទៅកាន់ ជា ស្រីនា ក្នុងឆ្នាំដំបូងបានក្លាយជាប្តីប្រពន្ធនឹងគ្នា

0

ហេង វិសាល បានបង្ហោះសារជូនពរ ជា ស្រីនា ជាភរិយាក្នុងថ្ងៃខួបកំណើតពោរពេញដោយអារម្មណ៍ផ្អែមល្អែមអមដោយការលេងសើចតិចតួចធ្វើឱ្យអ្នកគាំទ្រអ្នកទាំងពីរញញឹមបិទមាត់មិនជិត។ នេះជាឆ្នាំដំបូងរបស់ ហេង វិសាល ជូនពរ ជា ស្រីនា ក្នុងនាមជាប្តីប្រពន្ធនឹងគ្នា។

នៅថ្ងៃទី៩ មិថុនា គឺជាថ្ងៃកណើតរបស់ ជា ស្រីនា Influencer ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា ហើយឆ្នាំនេះនាងឈានចូលដល់អាយុ២៤ឆ្នាំ។ ក្នុងថ្ងៃដ៏ពិសេសនេះ ហេង វិសាល ដែលជាស្វាមីល្អមួយរូប បានបង្ហោះជូនពរខួបកំណើតទៅកាន់ ជា ស្រីនា ជាភរិយាជាមួយរូបថតជាគ្រួសារ និងអមពាក្យពេចន៍ដ៏ផ្អែមល្អែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvfg6kuVTOw6poPe0MH_BXJooi62fbiwFMknwuHdeV-NO9xnOxBTjqDlPVNAAColdZlAOpjfM5-bZH6Sd_KLE584EeVzxVuyY9T0_nGuELKjRBN0dbwuPwGXK5zAGO-1J6ue8flIPPEmugKsGdbhyphenhyphenPayEQxIXP1LOEuIHxNmjl3tCNYfsdXjBurSdxOdc/s2048/image_2024-06-10_16-46-46.png

ហេង វិសាល បានសរសេរ ថា «រីករាយថ្ងៃកំណើតប្រពន្ធសម្លាញ់,បងរកនឹកSurpriseអ្វីអត់ឃើញទេ ចឹងមានតែSurpriseរូបចុងក្រោយក្នុងAlbumនេះដល់អូនហើយ។ សម្រាប់បងអូនគឺជាបងស្រីដែលល្អ កូនស្រីដែលល្អ យុវជនដ៏ល្អ សង្សារល្អ គូដណ្តឹងល្អ ប្រពន្ធល្អ កូនប្រសារ ប្អូនថ្លៃ បងថ្លៃល្អ ។ អូនតែងតែគិតពីគេ ហើយតែងតែជួយគេ ចិត្តអូនពិតជាធំ និងទូលាយណាស់ បងសឹងតែមិនជឿទេបើអត់បានជួប»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQCyecgI3Cr9VORCs1H05DRi64bhkbXLAM70Zg6s9eL7R0VorVRjwMDfb6_3OVx4uy5PDyvkM7rRCDBA4nRLu4nu1teodWmPnw0PgQngBVzeNzB1j9XXdlDfQuE70aRV65puENoZWShevsCF81VEGDsPv5KzIwp6S2a_HNjEoFCyxZDaSXhYNrFF5FG4Q/s2048/image_2024-06-10_16-46-47.png

Influencer ដ៏ស្រស់សង្ហានេះ បានបន្ថែមទៀតថា «សម្រាប់បងអូនពិតជាល្អខ្លាំងណាស់ បងពិតជាសំណាងណាស់ដែលបានអូនជាប្រពន្ធ អរគុណអូនដែលតែងតែលើកទឹកចិត្តបង យល់ពីបង ហើយនឹងផ្តល់ក្តីស្រឡាញ់ដ៏បរិសុទ្ធមួយដល់បង បងចង់ប្រាប់ថាបងទទួលបានគ្រប់យ៉ាងនិងចាំក្នុងចិត្តរាល់ទង្វើរបស់អូន។ ហើយអរគុណដែលបានចូលមកកូរក្នុងជីវិតរបស់បង បើអត់អូនជីវិតបងពិតជាក្លាយជាតាចាស់វ័យ២៩ឆ្នាំម្នាក់មែនហើយ អរគុណដែលចូលចិត្តនាំបងលេងអីឆ្កួតៗ វាពិតជាសប្បាយមែន នេះប្រហែលជាគុណសម្បត្តិដែលមានប្រពន្ធចរិត cute»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8rrDOg0NYbH1n10tRrd0vE_qkrw_DcIJyIiQyX06mcK3a_4FpamhRCYah4tAeL93wyfMrCWDkvGzgbiI7yHK9Pa7p5v3MJgKUJZM-9UIVrulHcmu4kssVVJXP1JIuyZaOQYoAbuC1lWYc7jSWbmEp3HVRolrqmLIm0dvfliS-4fBYaTPA17pDjtGQUcE/s2048/image_2024-06-10_16-46-49.png

ការជូនពរពីសំណាក ហេង វិសាល ទៅកាន់ ស្រីនា បានធ្វើឱ្យអ្នកគាំទ្របង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងចំពោះប្តីប្រពន្ធមួយគូនេះមានឈ្មោះល្បីល្បាញ ល្អទាំងព្រមចូលចិត្តធ្វើបុណ្យ មិនបំពុកសង្គមដើម្បីតែភាពល្បីល្បាញឡើយ ខណៈការជូនពរថ្ងៃខួបកំណើតនេះជាឆ្នាំដំបូងដែលអ្នកទាំងពីរជាប្តីប្រពន្ធនឹងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5sXeAzZRaJb6j1nq55AJPnTaZIsSkm8SdnS06Uk6vEV7C16MNnOicT5K6B9fAYs7saaIG7jU9vSjJzUi6ZGUF804SwZYk2NLBzTICRAKMGLC5I89qC0pssvfg0I5WnWNkrxr1J8G8JN5sfxcVempiCGmZjOKB2bTWumTfKS9fM_CtVVnrOK2rBXGos94/s2048/image_2024-06-10_16-46-53.png

គួរបញ្ជាក់ថា គូស្នេហ៍ Influencer បានរៀបការផ្អើលពាសពេញប្រទេសកាលពីចុងខែមីនា ឆ្នាំ២០២៤ មានតារាល្បីៗជាច្រើនរូបចូលរួម ខណៈមង្គលអ្នកទាំងពីរបានធ្វើឱ្យហេតុការណ៍មួយនឹកស្មានមិនដល់នោះទេគឺ ជី ដេវីត និង វណ្ណដា បានជួបនិងប៉ះគ្នាដោយផ្ទាល់នៅក្នុងកម្មវិធី៕

 

 

 

អីយ៉ាស់ស្ងាតៗ! Jennie BLACKPINK បានបង្ហាញខ្លួនជាអ្នកដើរម៉ូតលើកដំបូងក្នុងប្រទេសអ៊ីតាលី

0

ធ្លាប់តែឃើញច្រៀងនិងរាំ តែឥឡូវនេះមកឃើញ Jennie ដើរម៉ូតវិញម្តង ធ្វើឱ្យអ្នកគាំទ្រស្ងើចសរសើរមិនដាច់ពីមាត់ថានាងជាតារាដែលមានទេពកោសល្យខ្ពស់ មិនត្រឹមពូកែច្រៀង រាំ សម្តែងប៉ុណ្ណោះទេ នាងក៏ពូកែខាងដើរម៉ូតដែរ។ នេះជាលើកដំបូងហើយដែល Jennie បានបង្ហាញខ្លួនក្នុងនាមជាតារាបង្ហាញម៉ូត ដោយបានដើរម៉ូតបិទកម្មវិធី “La Casa” នៅក្នុងប្រទេសអ៊ីតាលី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhamMWFd4ZHUHIq0dDZnSn0Y6gwFVamoA9sEaPJasIFEeL4ye24lVTj5eiaHlFwM1OuMRVs7HF0soXRk0Tz5cOK4ckhhc3Dm_RwWz-Du3rarwuLf9mAllK0NCMz5b7tlVyKjNhaXz73Ch4qRgHy9F7Jz7wYefU-WWaL1-eNnrbAScBpvB8wIXZoXRoXdys/s1080/3e30002b9e01d6372400b1ed05f93e0ef3-Jacquemus-La-Casa-Look-4x5-47-NO-LOGO.2x.rsocial.w600.webp

យោងតាម teenvogue ថ្មីៗនេះគេបានប្រទះឃើញ Jennie សមាជិក BLACKPINK បានចូលរួមក្នុងកម្មវិធីដើរម៉ូតរបស់ម៉ាកយីហោល្បីល្បាញមួយគឺ Jacquemus ដែលធ្វើឡើងលើដំបូលអាគារនៃ Casa Malaparte ជាកន្លែងដ៏សំខាន់មួយត្រូវបានសាងសង់នៅលើកំពូលនៃច្រាំងថ្មចោទដ៏អស្ចារ្យជាមួយនឹងទិដ្ឋភាពសមុទ្រនៅលើកោះ Capri របស់ប្រទេសអ៊ីតាលី។ នៅក្នុងកម្មវិធីនោះគេក៏បានប្រទះឃើញមានតារាល្បីៗជាច្រើនចូលរួមផងដែរដូចជា Dua Lipa, Peggy Gou, Arón Piper, Manu Ríos និងជាច្រើននាក់ទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvz157i1S9jy6Ypb0kRnmygxM-y3VegCkwJaHTNuhQxtNgWzbDCH1WJfp1oBausgnMu86LOTXtBAme8Dc53RDHkQ5OVUT5BXcoXsbrXUlupdZuYG5Bkn2KcwLw-jzfwjOgLOviw3LLpboeFqUFynFsepuMGZquV_JHYq34RpAUGzuGGNcr0cW-DYfLA1E/s1346/448126102_18447250072019666_5976821834374293466_n.jpg

ទោះជាយ៉ាងណា លើកនេះ Jennie មិនត្រឹមចូលរួមជាភ្ញៀវប៉ុណ្ណោះទេថែមទាំងបានបង្ហាញខ្លួនក្នុងនាមជាតារាបង្ហាញម៉ូតលើកដំបូងបង្អស់របស់នាងផងដែរ ដោយបានដើរម៉ូតបិទកម្មវិធី “La Casa” ក្នុងគម្រប់ខួបទី ១៥ ឆ្នាំរបស់ម៉ាកយីហោនេះ។ នៅក្នុងកម្មវិធីបង្ហាញម៉ូតនោះគេបានឃើញថា Jennie ស្លៀករ៉ូបវែងពណ៌ខ្មៅវាលក្លៀក ព្រមជាមួយកាបូបពណ៌ផ្ទៃមេឃ និងលេងទឹកមុខយ៉ាងជឿជាក់សមជាតារាបង្ហាញម៉ូតអាជីពតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicMZdvOEF3uchfe3XYWcHv7EYnYEaayu8jz3BC3ZFlpiC58TA8rdUhy_TU_uRVRkMwx3g0dIze2wxiuK5SrDZCh8B5IiIFOhyKQmGgKqGtkwMV5tHD9A81Ww87GsJWmvsBQ2UIIqFmd_skelLPJIM__ojX-qO9FZU1dgwb-PT2ZNndbHMTVbeH6tEFbN4/s1437/IMG_3264.webp

គួរបញ្ជាក់ដែរថា Jennie នៅតែជាសមាជិក BLACKPINK រហូតទោះបីជានាងបានចាកចេញពីផលិតកម្ម YG Entertainment ក៏ដោយ ក៏នាងនិងសមាជិក BLACKPINK ៣ រូបទៀតនៅតែមានទំនាក់ទំនងល្អជាមួយគ្នាធម្មតា។ បច្ចុប្បន្នតារាស្រីរូបនេះបានបន្តសកម្មភាពទោលក្រោមផលិតកម្មរបស់ខ្លួនគឺ ODD ATELIER ហើយនៅពេលចាកចេញពីទ្រនំចាស់ នាងនៅតែទទួលបានការគាំទ្រយ៉ាងច្រើនជុំវិញពិភពលោក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZQ8yF96sOE3PJHrFh9y3LTZIGVoAaXDZ9rzm6uYaKEX9koVHXXTKpM8LFRbZ0Dmth9xDuKuvRKe7ktm2Udy7AcZGYART28IGzwXfYdbvPSWoBp27MB2X5pWPsiQoKGhcghA5mOdN7UxhiNI-Y0imM8ISUIQlPW5M9PWr7UhrfJWmvO-YXYzjYviFc9mc/s1200/Jennie-Kim-Closes-Jacquemus-FW24-La-Casa-Show-.jpg

ថ្មីៗទៀតហើយ! កាហ្វេស្លឹកខ្ទឹមកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅក្នុងប្រទេសចិន

0

ប្រទេសចិន៖ កាហ្វេឡាតេស្លឹកខ្ទឹមដែលជាមីនុយថ្មីបានកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសចិន។
យោងតាមសារព័ត៌មានបរទេសមួួយដែលបានចុះផ្សាយកាលពីថ្ងៃ១០ ខែមិថុនា ឆ្នាំ២០២៤ថា មីនុយកាហ្វេថ្មីនេះបានចាប់ផ្តើមរីករាលដាលយ៉ាងទូលំទូលាយកាលពីខែមុនរហូតមកដល់ពេលនេះ ដោយហាងជាច្រើននៅក្នុងប្រទេសចិនបានកំពុងចាប់ផ្តើមលក់ជាបន្តបន្ទាប់ នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយអាស៊ីបានរាយការណ៍អំពីរូបរាង និងរសជាតិដ៏ប្លែករបស់វា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIEZBMo1rBrrClW5dgL3ky5rqKvS_3mOX1xVrE0YBcDoXvFhgJIdawID35SWwPnsKrQkyxTCQUMxqoQVxgMP9Klw2L7bbyMzlWGNCQednLcerzJT0kcecTCsFxjveZKvanHJ_qUl7S9q9y_BAzIzMBPTtvedBtC99y_rhVDNoeCN8biJvr88VhlVM1HcU/s800/photo_2024-04-27_14-38-59%20(2).jpg

សារព័ត៌មានមួយចំនួនបានហៅភេសជ្ជៈនេះថាជាការរួមផ្សំដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតដែលមិនធ្លាប់បានសាកល្បង។ ជាការពិតណាស់ប្រជាជនចិនភាគច្រើនគឺពួកគេនិយមចូលចិត្តអ្វីដែលថ្មីៗនិងប្លែកៗ ដូច្នេះជនជាតិនេះតែងតែផ្សំគ្រឿងភេសជ្ជៈ ក៏ដូចជា Update មីនុយថ្មីៗជានិច្ចដើម្បីបង្កើតការចាប់អារម្មណ៍ពីភ្ញៀវ។ ហេតុនេះដើម្បីធ្វើ latte ស្លឹកខ្ទឹមដ៏ឈ្ងុយឆ្ងាញ់ ជាដំបូងយើងត្រូវហាន់ស្លឹកខ្ទឹមឱ្យម៉ត់ ហើយដាក់ចូលក្នុងពែង បន្ទាប់មកបន្ថែមទឹកកក ទឹកដោះគោ កាហ្វេ និងរោយស្លឹកខ្ទឹមបន្ថែមពីលើជាការស្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgENJhcnIXGWVuR-NzC6-3FOJQ-0p1Oq_NwdtC7DN8AHk3j8GzGcRMRCo4qSzF4HJ55psN1ICfVDsEnjUECVZv5fJ5dXRHpvwG7tNee_Y5s8MjnSWhfOPE-UkNcQodSjfDnx7lpxWZN5v3UG1e497deOomSigFaqV1f11NLvMruxtAJ21ElMZp8gRul98M/s800/photo_2024-04-27_14-38-59%20(3).jpg

ទោះជាយ៉ាងណាមីនុយកាហ្វេនេះគឺបានទទួលប្រតិកម្មចម្រុះ ដោយអ្នកខ្លះបាននិយាយថា ពួកគេមិនហ៊ានសាកល្បងរសជាតិនេះទេ ព្រោះពួកគេមិនចូលចិត្តក្លិននៃខ្ទឹម ខណៈអ្នកខ្លះទៀតចាប់អារម្មណ៍នឹងឡាតេដ៏ប្លែកនេះ ហើយពួកគេបាននិយាយថា វាមានរសជាតិឆ្ងាញ់ប្លែកជាងភេសជ្ជៈផ្សេងទៀត។ យ៉ាងណាមិញគ្មាននរណាដឹងច្បាស់ថា តើកាហ្វេស្លឹកខ្ទឹមកើតឡើងនៅពេលណា ហើយអ្នកណាជាអ្នកបង្កើតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_O-liMaELCnzbPZn-dbewUuAG1kz5iPCtdOibMibqK2LTcdVl81cAVxnpNk6DSlT_bA8g4XCYq3w2jionDjQWA7cScTApvdBwb49pxMd8cZVf8QxYlw_mrV_xs0H4KoM00L4IQMrG_tuPDbJgx6ohBG_D8CesVsn50pGljYnV0ZaDD5cm6zZiL0bF4VU/s800/photo_2024-04-27_14-38-59.jpg

ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ភេសជ្ជៈនេះហាក់ដូចជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកអ្នកលេងបណ្តាញសង្គម និងភ្ញៀវទេសចរបរទេសមួយចំនួនត្រូវបានផ្តល់ជូនដោយហាងកាហ្វេជាច្រើនដើម្បីទាក់ទាញចំណាប់អារម្មណ៍លើអ៊ីនធឺណិត។ គួរបញ្ជាក់ដែរថា មីនុយកាហ្វេប្លែកៗនេះមិនមែនជាលើកទីមួយទេនៅក្នុងប្រទេសចិន កាលពីឆ្នាំមុនប្រទេសនេះក៏បានបង្កើតមីនុយកាហ្វេរសជាតិម្ទេស ដែលពេលនោះគឺមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកនិយមលេងអ៊ីនធឺណិត ហើយនៅអំឡុងឆ្នាំដដែលនោះ ប្រទេសនេះក៏បានបង្កើតកាហ្វេរសជាតិជ្រូកផងដែរ៕