ទីបំផុតជម្លោះក្តៅគគុកឈានដល់ប្រព័ន្ធផ្លូវច្បាប់និងតាំងចិត្តតតាំងដល់ទីបំផុតរវាងតារាចម្រៀងល្បីឈ្មោះអ្នកនាង ម៉េង កែវពេជ្ជតា និងជំទាវ ចន ច័ន្ទលក្ខិណា អតីតប្រធានសមាគមសិល្បករបានឈានដល់ផ្លូវបញ្ចប់។ ការជានារវាងសិល្បការិនីទាំងពីរដួងនេះគឺក្រោមការសម្របសម្រួលរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDYcA4PUcBZkYDdzHTPJsX9HVbac_6aAfLvPjcDQobzWhkNpnRv14umXIwHWeS-AMLyFH6GnbY0lcZr1KehYa0cSEqIo4I8GZqRZfQEAPQp6tHXJfNtGgVhx1oaQdK2Pwt0pVTV8_SO4RrLRwYc0WrludQBYy3k5LZeihgziyJbrXBpUvlmwE10UkvRnby/s1280/452441753_896223452550176_4633417862188343187_n.jpg

ទស្សនិកជនជ្រាបមកហើយថាអ្នកនាង ម៉េង កែវពេជ្ជតា និងជំទាវ ចន ច័ន្ទលក្ខិណា មានជម្លោះរៃរុំាជាច្រើនឆ្នាំមកហើយទាំងផ្លែផ្កាពាក្យសម្តីនៅលើបណ្តាញសង្គមនិងចុងក្រោយជំទាវ ចន ច័ន្ទលក្ខិណា អតីតប្រធានសមាគមសិល្បករ សម្រេចចិត្តប្តឹងតារាចម្រៀង ម៉េង កែវពេជ្ជតាពីបទ «បរិហាកេរ្តិ៍ជាសាធារណ: ជេរប្រមាថជាសាធារណ: សម្លុតកុំឱ្យដាក់ពាក្យបណ្តឹង និងញុះញង់ឱ្យមានការរើសអើង»។ ជម្លោះអ្នកទាំងពីរដែលយកបណ្តាញសង្គមជាត្រីមុខ បង្ហោះសំណេរ ការ Live ឆ្លងឆ្លើយគ្នាទៅវិញទៅមកបានធ្វើឱ្យបណ្តាញសង្គមវឹកវរមិនតិចនោះទេកាលពីកន្លងមកនេះខណៈមហាជនប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិរិះគន់ដូចគ្នាព្រោះតែជាតារាល្បីឈ្មោះបែរជាបង្ហាញទង្វើបែបនេះទៅវិញក្នុងនាមជាមនុស្សរបស់មហាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBfMXTvaPrMXofrPGXdhMebh_Khr06la1CbFU2hlGsvuyB-8CCrDMFttu9Tq7k7UKVdTLAFJl4VtUBsdFU76Sn67q27pdJgvd0_cRjdtA23CZ0TZTiLJk2_qmWq0MbyrFeWyOacyC-TZ87KYiQPDO16r7hqsh9pe-n8KoSD3tly_xgLW5NZ0Kc1Qgv4UXC/s2048/450875435_1030034795151460_4793073145351938886_n.jpg

ទោះយ៉ាងណាជម្លោះដែលឈានដល់ប្រព័ន្ធតុលាការ ហើយសាមីខ្លួនមានការតាំងចិត្តខ្ពស់តតាំងគ្នាឱ្យដល់ទីបំផុតស្លាប់រស់ម្ខាងៗពេលនេះអាចផ្សះផ្សាក្រៅប្រព័ន្ធតុលាការបានហើយក្រោមការសម្របសម្រួលរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUUIaHuuiqETan6N9uLUVtA4O8xwvz0sNjBCEnmS__cRauO-1HLzG4TXr2NnjFFJBnOAzH8FK9YoGVSTRX2E-r8ouvD2UMxop3icrEEJOIRgRYv9CCi6169iW1LP7BY56Rj8oLUlRuf2ad3_BSn0avZMz7m67MXnCAcM8eVf832tZ0Bl5bCiC4ZsBxY9pZ/s2048/448940622_1014560296684809_8582114476457365429_n.jpg

តាមការឱ្យដឹងពីផេកសមាគមសិល្បករខ្មែរ នាយប់ថ្ងៃទី២២ កក្កដា បានជម្រាបជូនសាធារណជនថាជម្លោះអ្នកទាំងពីរត្រូវបានផ្សះផ្សាជានាគ្នា១០០ភាគរយហើយភាគីទាំងពីរក៏បានព្រមព្រៀងគ្នា ចចារបញ្ចប់ជម្លោះដ៏តានតឹងទាំងប៉ុន្មាន និងងាកមកចាប់ដៃគ្នា ធ្វើការងារជាប្រយោជន៍ដើម្បីជាតិមាតុភូមិ ពិសេសការងារក្នុងវិស័យសិល្បៈដ៏ល្អផូរផង់របស់កម្ពុជា។ យោងទៅតាមកិច្ចព្រមព្រៀងបញ្ចប់រឿង ដែលធ្វើឡើងដោយលោកជំទាវមេធាវី ឈីវ ភិរម្យ ភរិយារបស់ឯកឧត្តម លី ច័ន្ទតុលា (ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន) បានបញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅ ភាគីទាំងពីរយល់ព្រមបញ្ចប់ជម្លោះដោយផ្ទាល់ ឬប្រយោលណាមួយ ទាំងនៅលើបណ្តាញសង្គម ឬតាមមធ្យោបាយផ្សេងៗទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbORhjB-Q56eXL_e_23JJ9YgekdChD3JtwIrJEV5wgviSj3t-yy1zMgAqmyKDEmJrrhvbpt53uHnuY1IqC4KRs22YU7kfQ1QPWtb2Takb08thBVA4OMFLGAQC7VmMhfUQ67fR58MuPysJmRIUZ6JWOGoCaHLvhVK0bkhESl746j1Ep7grQemN5ZcTKU1jd/s1280/452470287_896223732550148_5586476108534844601_n.jpg