បេក្ខនារី ស្រី រតនៈពេជ្រនី បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍មិនតិចនោះទេជាពិសេសអ្នកគាំទ្រវិស័យបវរកញ្ញាតែម្តងបន្ទាប់ពីឃើញនាងបានចូលរួមកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៥។ មុននឹងបោះជំហានមកវិស័យចម្រៀងនេះ ពេជ្រនី គឺជាលំដាប់រងទី២ Miss Grand កំពង់ឆ្នាំង២០២៤ ដែលអាចបញ្ជាក់ថាបេក្ខភាពខេត្តដែលរៀបចំដោយកញ្ញា ខាត់ ស្រីច័ន្ទ ពិតជាមិនធម្មតាម្នាក់ជាម្ចាស់មកុដ ម្នាក់ទៀតជាប់លំដាប់រងទី៤ ខណៈម្នាក់ទៀតកំពុងសាងប្រជាប្រិយភាពលើផ្នែកចម្រៀង។.png)
កម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៥ បានចាប់ផ្តើមសប្តាហ៍ដំបូងរបស់ខ្លួនហើយក្នុងវគ្គ « Judge Audition » ដោយមានបេក្ខជន បេក្ខនារីជាច្រើនរូបត្រលប់ទៅផ្ទះវិញទាំងជោគជ័យនិងមិនជោគជ័យ។ ក្នុងនោះដែរទស្សនិកជនជាពិសេសបណ្តាផេកអ្នកគាំទ្រវិស័យបវរកញ្ញាមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបេក្ខនារីមួយរូបគឺ រតនៈពេជ្រនី ដែលជាបេក្ខភាពបវរកញ្ញាមួយរូបចូលប្រកួតក្នុងកម្មវិធីដ៏មានប្រជាប្រិយភាពរូបនេះ។
ពេជ្រនី បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតគ្រាន់តែដើរចូលភ្លាមគណៈកម្មការសរសើរតែម្តងដោយបានរៀបរាប់ពីប្រវត្តិរូបខ្លះៗមុននឹងចូលប្រលងកម្មវិធីបវរកញ្ញារូបនាងក៏ធ្លាប់ជាអ្នកច្រៀងនៅតាម Pub ហើយទទួលរងនូវការ Bully ថាសំឡេងមិនកើតយកមកច្រៀងកើតដែរ។ ពេជ្រនី បានរៀបរាប់ថា ក្តីស្រមៃតាំងពីតូចគឺចង់ក្លាយជាអ្នកចម្រៀងម្នាក់ដែលមានការទទួលស្គាល់ពីមហាជនរហូតសម្រេចចិត្តឈានជើងប្រកួតប្រជែងផ្នែកចម្រៀងបន្ទាប់ពីបរាជ័យកម្មវិធីបវរកញ្ញា។ ក្រៅពីការដើរម៉ូត ច្រៀងបាន បេក្ខនារីរូបនេះមានសមត្ថភាពផ្សេងទៀតលើផ្នែកសិល្បៈ។
វគ្គដំបូងនេះ ស្រី រតនៈពេជ្រនី បានជ្រើសបទ «ស្រលាញ់បងដល់បេះដូងលែងលោត» ពីសំនៀងដើមអ្នកនាង ឱក សុគន្ធកញ្ញា ។ គណៈកម្មការបានផ្តល់យោបល់ផ្សេងៗជាមួយភាពខ្វះខាតចំណុចមួយចំនួនទៅកាន់បេក្ខនារីរូបនេះ។
អ្នកគាំទ្របានចាប់អារម្មណ៍ទៅលើការផ្តល់មតិយោបល់របស់អ្នកនាង ឱក សុគន្ធកញ្ញា ដូចគ្នាដោយបាននិយាយបៀបធៀបការចម្រៀងរបស់ ពេជ្រនី ដូចទៅនឹងការសរសេរអក្សរ នៅពេលណាសរសេរផ្ចិតផ្ចង់ទោះជាអក្សរយើងមិនស្អាតប៉ុន្តែធ្វើឱ្យការសរសេរហ្នឹងមើលឃើញថាធ្វើបានល្អ ខុសពីអ្នកដែលគេអក្សរស្អាតគេរាងខ្វែកបន្តិចក៏មើលឃើញស្អាត។ គណៈកម្មការរូបនេះលើកឡើងទៀតថា ពេជ្រនី មិនមែនជាអ្នកដែលមានសំឡេងមកល្អពីធម្មជាតិមកច្រើននោះទេ ប៉ុន្តែបានផ្ចិតផ្ចង់នឹងប្រុងប្រយ័ត្នចំណុចសំខាន់ៗនៅក្នុងបទចម្រៀង។ 
ជាលទ្ធផល ស្រី រតនៈពេជ្រនី ទទួលបាន yes4 ពីគណៈកម្មការដែលអាចបន្តទៅវគ្គក្រោយមកជាមួយការតាំងចិត្តខំប្រឹងឱ្យកាន់តែខ្លាំងថែមទៀតនៅវគ្គក្រោយ។ ការជាប់របស់ ពេជ្រនី កញ្ញា ខាត់ ស្រីច័ន្ទ ហៅ Kate ក៏បានបង្ហោះចូលរួមអបអរផងដែរ៕










