Home Blog Page 1029

កុមារដែលតែងអនុវត្តទម្លាប់ទាំងនេះធំឡើងគឺងាយទទួលបានជោគជ័យបំផុត

0

ការបណ្តុះទម្លាប់នៃការសិក្សាតម្រូវឱ្យមានការអត់ធ្មត់ និងការតស៊ូទាំងឪពុកម្តាយនិងកូន។ ជាការពិតណាស់ឪពុកម្តាយដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតទម្លាប់សិក្សាវិជ្ជមានសម្រាប់កូនរបស់ពួកគេ។ យោងតាមអ្នកជំនាញបានបង្ហាញថា កុមារដែលមានអាយុ ៩ ឆ្នាំឡើងទៅគឺចេះបង្កើតទម្លាប់ផ្ទាល់ខ្លួនរបស់ពួកគេបានហើយ។ ដូច្នេះឪពុកម្តាយត្រូវបណ្តុះទម្លាប់ល្អៗឱ្យកូនឃើញតាំងពីអាយុ ៣,៤ ឆ្នាំ ដែលអាយុទាំងនេះគឺកុមារអាចចាប់យកនិងអនុវត្តតាមយើងបានយ៉ាងងាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6j-_MddHWBUdcyfMjJLlM5fvV70GtxsmwM-bSaPWErXZ0_LJqssCkegGUGCQU630pSCPAD5ffc8rFMP9wLC-smbt-yv_MNch87uXVSdEBeniq-bcu5Q0w3yM8XtAX23QI5aPw_ngpU4JhhTJBqYjoDrRVXdStdymzV8ewNe3ID26d0Qx2HSxzoYAIYMc/s700/photo_2024-06-12_16-43-14.jpg

នេះបើតាមការស្រាវជ្រាវពីសាកលវិទ្យាល័យ University College London ចក្រភពអង់គ្លេស បានឱ្យដឹងទៀតថា កុមារអាចចាប់យកទម្លាប់របស់យើងត្រឹមតែ ២១ ថ្ងៃប៉ុណ្ណោះ ឬអាចចំណាយពេល ៣ សប្តាហ៍ដើម្បីបង្កើតជាទម្លាប់ ហើយទម្លាប់ស្មុគស្មាញអាចចំណាយពេលរហូតដល់មួយឆ្នាំ។ ហេតុនេះប្រសិនបើឃើញកុមារតែងតែអនុវត្តទម្លាប់ទាំងនេះមានន័យថាធំឡើងពួកគេគឺងាយទទួលបានជោគជ័យបំផុត។

១.បង្កើតកន្លែងសិក្សាដោយខ្លួនឯង៖ ឪពុកម្តាយត្រូវលើកទឹកចិត្តកូនឱ្យចេះបង្កើតកន្លែងសិក្សាខ្លួនឯង ដោយត្រូវប្រាប់ពួកគេនៅកន្លែងជាក់លាក់មួយ ដើម្បីឱ្យពួកគេជ្រើសរើសងាយស្រួលផ្តោតអារម្មណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFs_GXkZE7bayohkXsslHF9VGTKik3ftj6Ec6e5pfc5YUns89BVT9t_EWQQx8DLsziyuLJGmbPq0MmW1bYA87CoROwUfJ3FbvPZoH3KmecUuw_saGMiqhqI2ghK6rjQMsqj5yhYf21ArrO_AtQTrqU9TPtFAgURlQMBuPAlCqcxtpOJnXX6dYop8H62U4/s1280/photo_2024-06-12_16-43-28.jpg

២.ចេះដោះស្រាយបញ្ហាដោយខ្លួនឯង៖ កុំបង្ខំកូនរបស់អ្នកឱ្យដោះស្រាយបញ្ហាដោយប្រញាប់ប្រញាល់ ជំនួសមកវិញណែនាំពួកគេឱ្យឆ្លងកាត់តាមដំណាក់ការមួយៗ លើកកម្ពស់ជំនាញដោះស្រាយបញ្ហាឯករាជ្យ និងបណ្តុះការចង់ដឹងចង់ឃើញ។

៣.ស្វែងយល់ពីពេលវេលាការងារ និងអាទិភាព៖ បង្រៀនកូនរបស់អ្នកឱ្យចេះប៉ាន់ស្មានពេលវេលាដែលត្រូវការសម្រាប់កិច្ចការ និងកំណត់អាទិភាពតាមនោះ ជំរុញការយល់ដឹងដោយខ្លួនឯង និងជំនាញគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOofbeC8nDtfWlVd5QbWkcZXsV8e1yI_2CzD35fW0iIgrJGHDND4PMbaHHm_thUXjtQ84rXX79BqCj5DV6NKPOfSQFqMth600vgtHkA9uqhFd_pvhMtdiAEVkYVXpWrseK2_Jh-7wg0nQgf_00mTlU4BAvLr-kyF_T4zcXE4hsOwjo5PSKQYFjV4Fu9I0/s937/photo_2024-06-12_16-44-11.jpg

៤.ជំរុញផ្នត់គំនិតរីកចម្រើន៖ សង្កត់ធ្ងន់លើការខិតខំប្រឹងប្រែង និងការតស៊ូលើសមត្ថភាពពីកំណើត បណ្តុះភាពធន់ និងឆន្ទៈក្នុងការទទួលយកបញ្ហាប្រឈម។

៥.ចេះចង់ដឹងចង់ឃើញ៖ ឪពុកម្តាយត្រូវលើកទឹកចិត្តឱ្យមានការរុករក និងរបកគំហើញ បង្ហាញកុមារឱ្យមានការរំញោចចម្រុះ និងបណ្តុះការចង់ដឹងចង់ឃើញពីកំណើតរបស់ពួកគេ។

៦.អភិវឌ្ឍការអត់ធ្មត់៖ ជំរុញកូនរបស់អ្នកឱ្យមានការតស៊ូ និងការតាំងចិត្ត ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការខិតខំប្រឹងប្រែងតស៊ូក្នុងការសម្រេចបាននូវគោលដៅរយៈពេលវែង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3-YG_D4B0dfses6xHTsi_gI8iqaVCNwOW7IRzjzqY4b2R_xKU3mSFB2LbkLIelC8HhOLNtzoOQqJ3Eyu0pZz5jwRV4Pj7lBSs5MHgsjzCf8zWeXbnjwFdXWO2YF0hh2bQT3SnQ2WMa6X2Vfr2iutT4oSrRQHrvuquOospeILLk1EmLc65lkDeNDk3eUs/s1126/photo_2024-06-12_16-44-50.jpg

លិចទូកច្រើនករណី! ក្រសួងញ្ឈប់ការប្រើប្រាស់នាវា-ទូកចម្លងកែច្នៃខុសបច្ចេកទេស

0

ក្រោយមានឧប្បត្តិហេតុលិចទូក ដែលបានធ្វើឱ្យសិស្សស្រីអាយុ១៣ឆ្នាំម្នាក់បានបាត់បង់ជីវិតនៅឃុំឈូក ស្រុកបាសាទសំបូរ ខេត្តកំពង់ធំ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសារាចរសម្រេចបញ្ឈប់នូវការប្រើប្រាស់នាវា-ទូកចម្លងកែច្នៃខុសបច្ចេកទេស។

ឧប្បត្តិហេតុលិចទូកនេះ កើតឡើងដោយការប្រើប្រាស់ទូកខុសបច្ចេកទេស បណ្តាលឱ្យស្សស្រីអាយុ១៣ឆ្នាំម្នាក់ក្នុងចំណោមសិស្សប្រុសស្រី១៥នាក់ បានបាត់បង់ជីវិត។

ក្រៅពីញ្ឈប់ការប្រើប្រាស់នាវា-ទូកចម្លងកែច្នៃខុសបច្ចេកទេស ក្រសួងក៏បានអំពាវនាវឱ្យម្ចាស់ទូកពិនិត្យលើចំនួនអ្នកដំណើរ និងវត្ថុផ្សេងទៀតដែលដឹកតាមទូក ដើម្បីធានាថាទម្ងន់ផ្ទុកមិនត្រូវលើសសមត្ថភាពរបស់ទូក។

ជាពិសេស ត្រូវបំពាក់ឧបករណ៍ សម្ភារៈបរិក្ខារសុវត្ថិភាពចាំបាច់ផ្សេងទៀតនៅលើទូក ឱ្យបានគ្រប់គ្រាន់ ដូចជា ពោងសុវត្ថិភាព និងអាវពោង៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-IdMHwvLxahvKkSHkJexd29LcRX-H_oUtJ7eX_IbYVK7J-xQeTQYQjqm9MC8iSexdXE1j-NV00Vy2jCWE0VLDtdUVG18RfwmHnSV-Gif9TKltRMxPzQgpk6m2kkQzwEcNb2D_4-D9brLsxVrDaHnkftbdCnI3aX0dWHVvcUo2LE2uKbkBsknf4SZuPHY/s1280/fn-2024-06-12-20-29-15-2%20(1).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGQtTzN4owiS15QxwtHd1H0vWW4FqL97mZKwmH_udnQlOUdnzDn7NlG-pjzEnMi4v0ugtgJPqS3hmvAXgU_M86k56dmcUJhxJ6qIWv5kQrRKRC4O4E9aJUc8rqDPJ5WEwozm-DWHwDcW317iacs9NpktEJotm3U1TmfJG6J6WgyUS4TQKh24qSHH_nQ1s/s1280/fn-2024-06-12-20-29-15-3.jpg

អ្នកចូលចិត្តញ៉ាំមីហឹរកូរ៉េសូមប្រយ័ត្ន! មីបីប្រភេទនេះត្រូវបានហាមឃាត់មិនឱ្យលក់ក្នុងទីផ្សារមួយចំនួន…

0

បច្ចុប្បន្នមីហឹរកូរ៉េបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកយុវវ័យមិនថានៅអាស៊ី អឺរ៉ុបប៉ុណ្ណោះទេ សូម្បីនៅតំបន់អាហ្វ្រិកមួយចំនួនក៏ពេញនិយមខ្លាំងដែរ។ មីកូរ៉េមានច្រើនប្រភេទ ដោយប្រភេទមីខ្លះមានរសជាតិហឹរខ្លាំង ប៉ុន្តែឆ្ងាញ់នឹងជាចំណង់ចំណូលចិត្តរបស់យុវវ័យ។ ទោះជាយ៉ាងណាយោងតាមទីភ្នាក់ងារចំណីអាហាររបស់ប្រទេសដាណឺម៉ាក បានព្រមានថា មីហឹរកូរ៉េបីប្រភេទនេះមនុស្សគួរតែជៀសវាង ព្រោះថាវាមានរសជាតិហឹរខ្លាំងពេក ដែលអាចបណ្តាលឱ្យពុលស្រួចស្រាវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGc_bP4qi71tYYxLK4ymYM2NQ4TkUuT60OPHS7pDwVxGUHSdh3VKSK3VPQR0YEfV7XSmKIZTLi3_mQnV31ddJ6bzckAOlBjufW-6R3XNdcy-b4KGboOP5qSnXNtzxcdMcFzNU6rS85Ha2SLLkrag9d2fXKjC9snFxKDYcsnjaEWYP5iUllVLO5btYDeCA/s1280/photo_2024-06-13_15-35-19.jpg

ដូច្នេះផលិតផលមីបីប្រភេទរបស់ក្រុមហ៊ុនកូរ៉េដ៏ល្បីល្បាញ Samyang Foods គឺ Buldak 3x Spicy & Hot Chicken, 2x Spicy & Hot Chicken និង Hot Chicken Stew ត្រូវបានវាយតម្លៃថាមានកម្រិតគ្រោះថ្នាក់ខ្លាំងនៃសារធាតុ capsaicin ដែលជាធាតុផ្សំសកម្មហឹរនៅក្នុងម្ទេស នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរចំណីអាហារ និងបសុព្យាបាលដាណឺម៉ាក។ ទីភ្នាក់ងារនេះបានបន្តទៀតថាផលិតផលទាំងបីនេះគឺមានរសជាតិហឹរខ្លាំងបំផុតដែលអាច “បណ្តាលឱ្យមនុស្សមានការពុលស្រួចស្រាវ” ដោយបន្ថែមថា មីទាំងនេះនឹងត្រូវបានដកចេញពីទីផ្សារដាណឺម៉ាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCZOVNKkRFYskd8XYh6k3FIWg7HAFquy84eEa0Ohz9NhvDGlNGEtn23yb4I-ACvvU-Ou3pW_a3dX7BVT7CLUf8LUo8VubLlV3WS-C-93T9J8J50C9qfh1qQ5kl5hGCUJA9xqRq6qgDj7dF5dAuNFfSWk1W37-hN58oxi6HlRYUjhQAy-Rx3a_TDQdCYCk/s1200/photo_2024-06-13_15-33-14.jpg

អាជ្ញាធរចំណីអាហារ និងបសុពេទ្យរបស់ប្រទេសដាណឺម៉ាកបានចេញការព្រមានពិសេសមួយសម្រាប់កុមារ ហើយបានជំរុញឱ្យឪពុកម្តាយទាក់ទងទៅមជ្ឈមណ្ឌលគ្រប់គ្រងជាតិពុលភ្លាមៗ ប្រសិនបើកូនរបស់ពួកគេមាន “រោគសញ្ញាពុលស្រួចស្រាវ” បន្ទាប់ពីទទួលទានមីហឹរទាំងនេះ។ គួរបញ្ជាក់ដែរថា ផលិតផលរបស់ក្រុមហ៊ុនកូរ៉េ Samyang Foods គឺមានភាពល្បីល្បាញខ្លាំង និងពេញនិយមនៅបរទេស ដោយប្រាក់ចំណេញរបស់ក្រុមហ៊ុនបានឈានដល់កម្រិតខ្ពស់បំផុតរហូតដល់ ១១០ លានដុល្លារក្នុងឆ្នាំ ២០២៣។ Samyang Foods បាននិយាយថានេះជាលើកទីមួយហើយដែលផលិតផលរបស់ខ្លួនត្រូវបានប្រមូលមកវិញដោយសារមានរសជាតិហឹរពេក ដោយបន្ថែមថាពួកគេនឹងព្យាយាមស្វែងយល់បន្ថែមអំពីបទប្បញ្ញត្តិនៅក្នុងទីផ្សារនាំចេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkrf4cjluDiiiXHYnXZv0R3yu3Znpv257sIo7LbgOdYMs-IlJbgmNB4VQxJVDwIm8KIyfzx-oPmWSHYfM9ORdsqd1rOUJk3XTeOR_Qmxu_-d67_9uYVr_axy81SBkY-bnCf5aP6hcv5ssRUOWBxfV4Afgl5DgYyODqzGgGgf4QXJBz03jGjsdO2HxnTOo/s1200/photo_2024-06-13_15-31-57.jpg

អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយថា “ផលិតផលរបស់យើងត្រូវបាននាំចេញនៅជុំវិញពិភពលោក ប៉ុន្តែនេះគឺជាការប្រមូលមកវិញជាលើកដំបូងសម្រាប់ហេតុផលនេះ” ។ ក្នុងប៉ុន្មានខែថ្មីៗនេះ តម្លៃភាគហ៊ុនរបស់ Samyang Foods បានហក់ឡើងដល់ ៧០% បន្ទាប់ពីមីហឹរ Carbonara ល្បីល្បាញនៅលើ TikTok ។ ផលិតផលនេះលក់ដាច់ខ្លាំងបំផុតនៅអាមេរិក ហើយក៏មានរបាយការណ៍ថាអស់ស្តុកផងដែរ៕

មកស្គាល់ទូរតាំងវត្ថុមានតម្លៃមួយក្លាយជាគ្រឿងសង្ហារិមថ្លៃបំផុតលើពិភពលោក

0

Badminton Cabinet គឺជាគ្រឿងសង្ហារិមមួយក្នុងចំណោមគ្រឿងសង្ហារិម ដែលមានតម្លៃបំផុតនៅលើពិភពលោក ។ កាលពីឆ្នាំ២០០៤ គ្រឿងសង្ហារិមមួយនេះត្រូវបានគេដាក់លក់ដេញថ្លៃក្នុងតម្លៃរហូតដល់៣៦លានដុល្លារអាមេរិក ។

យើងមកមើលថា ហេតុអ្វីទើបវាមានតម្លៃខ្ពស់បែបនេះ និងមានលក្ខណៈពិសេសបែបណាខ្លះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTe0mYtQRCvMQR_kQ1BdDzzNrWGfrW-2zwJvU31KJpwHWZg0v4jh1hDBl-2RqzB2g74wDIoj2tBCV2GTPhTOTRmqFW-C0UDwdPgTJt2tznl2ke_KRPgg0tSRKBPMfCW4xdL6n-MAhYg2sxVVRZiVseqiHKkjSoOv4jtUGjQNU3ce9KOd1iC0us_WRVgi0/s600/52aa7f2e692f51107b2d3993a4f13be5.jpg

Badminton Cabinet គឺជាទូរដ៏ល្អប្រណីតមួយដែលធ្វើឡើងដោយក្រុមជាងមានជំនាញជាង៣០នាក់ ហើយពួកគេបានចំណាយពេលរហូតដល់ជាង៦ឆ្នាំឯណោះ ទើបធ្វើទូរនេះរួចរាល់ តាមការកុម្ម៉ង់របស់បុគ្គលមានឥទ្ធិពលម្នាក់ឈ្មោះ Henry Somerset ក្នុងសម័យ Duke of Beaufort ។

ការធ្វើទូរនេះឡើង គឺពុំមែនសម្រាប់ទុកដាក់សម្ភារៈធម្មតាទេ ប៉ុន្តែទូរនេះសម្រាប់ទុកវត្ថុតំណាងឱ្យភាពល្អប្រណីត, ទ្រព្យសម្បត្តិស្តុកស្តម្ភ និងបង្ហាញពីអំណាចរបស់ម្ចាស់ទូរតែប៉ុណ្ណោះ ដូចជា ៖ រូបថត និងរូបចម្លាក់មានតម្លៃផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgY95CNdny32-cRgVH_PquGAVpL_ubWPo-X4FQwpuY_Vpfv5BsCHekV9z0e2b2ahltZJOA1IS4xNnO1LGBnJmpQst_MzLkjLSm2cNMiHrdPy3acrHT5aTEwVkQAAZd7ZKlQSXNrvFfbXKv2zqpz3ii_pFzD2gUFkdVJvvpZQ7rKOFvmGv9_T-vhz6i1ok/s643/344fefa59c8d65f453eba804d1841554.jpg

ក្រោយពីក្រុមជាងជំនាញបានធ្វើទូររួចរាល់ហើយ ពួកគេក៏បានយកទូរនេះទៅតម្កល់ក្នុងគេហដ្ឋានមួយឈ្មោះ «Badminton House» នៅតំបន់ Gloucestershire ។ ប៉ុន្តែក្រោយមក នៅសតវត្សរ៍ទី២០ កូនចៅក្នុងគ្រួសារនេះបានលក់វាទៅឱ្យអ្នកផ្សេងទៀត ។

ទូរមានតម្លៃរាប់លានដុល្លារអាមេរិក Badminton Cabinet បានធ្វើឡើងពីឈើមួយប្រភេទឈ្មោះ Ebony និងតុបតែងលម្អទៅដោយថ្មមានតម្លៃជាច្រើនប្រភេទ ដូចជា ៖ Amethyst quartz, Agate និង lapis lazuli ហើយវាមានកម្ពស់ខ្ពស់ជាងមនុស្សទៅទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid_24UjDADSSKyQksFR4nP-q7EGDHWKUboLGae5-qu-vfTvIpv0QbOP7n317bGNjEAwS_Tq7VKLM59CqgAfBfFgT7DIabjBJScxPsVx0MtEcyhfKMdqCXJqhhu7c6GfnDTkKWmXUIYIRpFWYAT7Cy180B0D5hHhGmZ2GiB41aOnpUe_q85_5VS-flMKrM/s910/photo_2024-06-13_14-46-20.jpg

កាលពីឆ្នាំ២០០៤ ភ្នាក់ងារដេញថ្លៃគ្រឿងសង្ហារិម Christie’s បានធ្វើការដេញថ្លៃទូរ Badminton Cabinet ហើយអ្នកឈ្នះការប្រកួតនាពេលនោះ គឺព្រះអង្គម្ចាស់ Hans Adam II ដែលបានដេញថ្លៃទូរក្នុងតម្លៃ៣៦លានដុល្លារអាមេរិក ។

ក្រោយមក ព្រះអង្គម្ចាស់ក៏ប្រគល់ទូរនេះទៅឱ្យសារមន្ទីរ Liechtenstein នៅប្រទេសអូទ្រីស ដើម្បីតាំងបង្ហាញទៅសាធារណជនរហូតដល់ពេលបច្ចុប្បន្ន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi7azSNj0EzZw6wjJIJXfnjqqrUCMMfXk44Y_gdBCbB2acfo97FuFsIsu6cyhl5Vtaj09ThRCpmgbSkfJ1QTDw7zSBJLSBj-pqXq-dZjTjWfy28lrvs5ci7qA0KG-BTy86Fu4xBHDjmoMSTVmvz7bGuYlTGYmm75-ggK8tx73SVWJtCJWwLiyzIePYHKk/s564/photo_2024-06-13_15-02-49.jpg

តើនេះជាបាតុភូត ឬជាការចៃដន្យ! ទឹកសមុទ្រប្រែទៅជាពណ៌ក្រហមក្នុងប្រទេសវៀតណាម

0

ដូចប្រិយមិត្តជ្រាបរួចមកហើយថា នៅក្នុងប្រទេសវៀតណាមនាពេលថ្មីៗនេះគឺមានរឿងចម្លែកៗកើតឡើងផ្ទួនៗគ្នា ខណៈកាលពីដើមខែមិថុនាឆ្នាំនេះ គឺមានត្រីសមុទ្រទឹកជ្រៅដ៏ធំសម្បើមមួយក្បាលងា.ប់ដោយមិនដឹងមូលហេតុ ដោយត្រីប្រភេទនេះត្រូវបានគេស្គាល់ផងដែរថាជានិមិត្តរូបនៃគ្រោះមហន្តរាយ ហើយវាក៏ជាសត្វកម្រដែលមិនងាយបង្ហាញឱ្យមនុស្សយើងឃើញវានោះទេ។ មិនយូរប៉ុន្មានរំលងប្រហែលពីរបីថ្ងៃក្រោយមក ក៏មានបាតុភូតរន្ទះបា.ញ់ជាប់ៗគ្នារហូតដល់ជាង ៧ ពាន់ដងនៅក្នុងទីក្រុងហាណូយបណ្តាលឱ្យគោក្របីរាប់សិបក្បាលងា.ប់ជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9un7P58CVHy3cMJHwreX5vmVg5UCcBRV52s8d7dAst07jpqsWfKSPUzt_TrdyEJiLJ_gGAFkdQ7ZOwfhxNOhsxC5SEutkZAbIwJtlfgIIbdzxuU-3liglZUGpK3slINB0O-QZuGOKWT6WTITMsKT_IafAgsew8C21D1KXRZeViLkbGcX_qeSdcXzyJmc/s696/photo_2024-06-13_14-26-56.jpg

បច្ចុប្បន្នប្រទេសនេះកំពុងជួបប្រទះនឹងគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងតំបន់មួយចំនួន។ ហើយគិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ យោងតាម Vnexpress បានឱ្យដឹងថា សមុទ្រនៃឆ្នេរ Mun ភាគនិរតីនៃកោះ Tho Chau ទីក្រុង Phu Quoc គឺមានបាតុភូតដ៏ចម្លែកមួយបានលេចឡើងជាលើកដំបូងនៅក្នុងដែនទឹករបស់កោះនេះ នៅពេលដែលទឹកសមុទ្រស្រាប់តែប្រែទៅជាពណ៌ក្រហមដូចឈាម។ យោងតាមគណៈកម្មាធិការប្រជាជនឃុំថូចូវ ទឹកសមុទ្រប្រែពណ៌ក្រហមចាប់ពីម៉ោង ១០ ព្រឹកថ្ងៃទី១២ ខែមិថុនា បន្ទាប់មកបានរីករាលដាលដល់ពេលរសៀល ដោយគ្របដណ្តប់លើផ្ទៃដីប្រមាណ ១.០០០ ម៉ែត្រការ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0COhWMj6IHsdhrf0IlmhQPx0mt8ftK9PCXoSiLfkpFRqPeOARM8xMH1q4aiuNnOj_hlnbOgpbfpAzPfwiU-hjgHe_VJtWBEauNHTStqnOTDmlgQSSwk7dClVDQBeQfUahSyoCz5eqwpgoS8fglCRMlpq_8kXx_zhf3IeUL5xsck80B1lwW2yykY3Zy8A/s1059/photo_2024-06-13_14-26-28.jpg

នៅថ្ងៃដដែលនោះប្រជាពលរដ្ឋក៏បានប្រទះឃើញសត្វតូចៗជាច្រើនក្បាលងាប់ ដែលភាគច្រើនជាត្រីត្រូវបានបោកបក់មកច្រាំង។ ទោះជាយ៉ាងណាមកដល់ពេលនេះ ទឹកសមុទ្រហាក់មានពណ៌ស្រាលជាងមុន និងរួមតូចក្នុងតំបន់ ហើយក៏បានរលាយបន្តិចម្តងៗផងដែរ។ លោក Do Van Dung លេខាឃុំ Tho Chau បាននិយាយថា មូលហេតុដែលបណ្តាលឱ្យទឹកសមុទ្រប្រែទៅជាពណ៌ក្រហមបែបនេះគឺដោយសារ បាតុភូតនៃការបន្តពូជសារ៉ាយហួសប្រមាណ ដែលមិនទាក់ទងនឹងចលនាទឹករលក។ បាតុភូតនេះលេចឡើងភាគច្រើននៅតំបន់សមុទ្រ ជាពិសេសច្រកសមុទ្រនៅជិតមាត់ទន្លេ និងកំពង់ផែសមុទ្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7MwqAvIzlJ9QqOOnlEeKB-qxG9uxe7-2DkkX0tZvkNlnHNgGALfnVoAFlJAcBUERc-A_X-AMS1FtMAM7R0bC2gfG4E156keEZwN2tDwjJO30Gh2zPcomUBxiSIPEcPVVLMR69jgPn57k1LeyBh8zkXrkkCdTUa8iP-WsfvxletrEhNiFT05n5_f4jLWs/s800/photo_2024-06-13_14-28-09.jpg

ហើយជារឿយៗការប្រមូលផ្តុំសារ៉ាយអាចធ្វើឱ្យផ្ទៃទឹកក្លាយទៅជាពពុះ ឬប្រែពណ៌ ដែលអាចមានពណ៌ស្វាយ ពណ៌ផ្កាឈូក ពណ៌ខៀវ ឬក្រហម។ របាយការណ៍បាននិយាយថា “ផ្កាសារ៉ាយជាធម្មតាលេចឡើងតែក្នុងអាកាសធាតុត្រជាក់ប៉ុណ្ណោះ” នៅពេលដែលអាកាសធាតុក្តៅ និងមានពន្លឺព្រះអាទិត្យ សារ៉ាយក៏បាត់ទៅវិញដោយខ្លួនឯង។ ទោះជាយ៉ាងណាជំនោរក្រហមអាចបង្កើតជាតិពុលដល់ធម្មជាតិ បំផ្លាញអុកស៊ីហ្សែន បង្កឱ្យត្រី ក្តាម និងសត្វសមុទ្រជាច្រើនទៀតងា.ប់។ លើសពីនេះជំនោរក្រហមក៏អាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សយើងផងដែរ ប្រសិនបើសារពាង្គកាយត្រូវបានបំពុលដោយសារធាតុពុលនោះ៕

កម្ពុជា ដាក់គោលដៅក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០

0

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យ លីមកុងវីង នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតីហ៊ុន ម៉ាណែត បានលើកឡើងថា៖”នៅឆ្នាំ២០៥០ កម្ពុជាមិនត្រឹមតែចាកចេញពីប្រទេសដែលក្រក្រី ប្រទេសដែលអភិវឌ្ឍន៍នោះទេ ប៉ុន្តែក្លាយជាប្រទេសអ្នកមាន ហើយហ៊ានប្រកួតជាមួយប្រទេសគេបាន”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp6hhyRz0pCHOpMo29hXbpxoInV5d-_q3_yoP0_szr1ZbrBGRZZfHQO4kKryAQYXpkuvnJGfZlWx9x9zS6Abx1UxW4URgLsWlSzp9c4Mh5zOb-FAqyKKehea4ewBx-Ru9uNpMLF6cJNNnTFvQzTZRimNgkBJONspLHUGNoQMCI2ilJ2fMnAqrrc-3PGvo/s1280/448138079_445483114950862_6938055690533357825_n.jpg
សម្តេចបានបន្ថែមទៀតថា៖”យើងមិនត្រូវការរស់ដោយសារការគេចពិន័យនោះទេ យើងត្រូវការរស់ដោយខ្លួនឯង ទើបមានចីរភាព និងខ្លាំងបើយើងរស់ដោយសារគេអនុគ្រោះត្រឹមតែកម្ចីប្រាក់ថោក ឬអ្វីៗនោះ យើងមិនអភិវឌ្ឍន៍ខ្លួនយើងនៅតែពឹងគេមួយជីវិត តែបើយើងពង្រឹងខ្លួន និងដាក់ទិសដៅ ដើម្បីក្លាយជាប្រទេសអ្នកមានឆ្នាំ២០៥០”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL_HLPWZl1pSE1Krj0zY7xZs03P3KAjHUvxFbdHjSQZ_hNcrtiDI8CiFl0ssmS3Sit3nEHrZDbzWruAVlemU2pJpXebhJN6s8p09OCmcW1OZefoezMGcrj96DOgsK2CxXjU6bzJuaGxKwvAy78jp8IJ3SkgBcYN_0ZzlWyZR27AhdwLZSStgVzNgVNsyE/s5464/Shophouse-Example4.jpg

សម្តេចសង្កត់ធ្ងន់ថា៖”ការដាក់ទិសដៅច្បាស់លាស់ គឺដើម្បីធានានូវឯកភាពខ្លួនឯង ។ ពាក្យថា ចង់ឯករាជ្យ គឺត្រូវតែធ្វើ ត្រូវតែប្រឹងខ្លួនឯងងើបខ្លួនឯង មិនត្រូវពឹងប្រទេសណាមួយទេ ដើម្បីប្រកួតស្មើភាពជាមួយគ្រប់ប្រទេសទាំងអស់”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikud2iRlOrZcJEQqRUkWQlZ7iSbTE7V0syVuhMsRyS2-5Cznaz34vuRbQrnl8O5ENkWj3hNeAzaNfSWwiBMBQ3pqQbILeTrMLigtq-ItjI2qNJcl55XxlT4n83m_9M7q5TgnRtPCq7b7d-ZI5lnGesjzvyZK9Dw5H4O5CZYlalz1h2zuNz3wN-Z5UqiG8/s6016/UNDP_KH_Phnom-Penh-City.jpg

ទីបំផុតបណ្ឌិតច្នៃម៉ូត ឯម រៀម បានអង្គុយតុមូលជាមួយប្រធានសមាគមសិល្បករថ្មីហើយក្រោយមហាជនរិះគ.ន់

0

ក្រោយពីមហាជនបញ្ចេញមតិប្រតិកម្មរិះគន់ខ្លាំងៗទៅកាន់បណ្ឌិតច្នៃម៉ូត ឯម រៀម ដែលស្លៀកពាក់ស៊ិចស៊ីមិនសមទំនងនិងស្នើឱ្យប្រធានសមាគមអាណត្តិថ្មីចាត់វិធានការពេលនេះអ្នកច្នៃម៉ូតរូបនេះបានអង្គុយតុមូលជាមួយប្រធានក្រុមប្រឹក្សាភិបាល និងអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEBjA1Meb7NMXRpw0eEoDB86XpOG6IL6bbcZpgVFwDC7bgJo9Iu8AfdV34da2AZnr9VwHD1frcvHose2Gph3UTpefQLRQiNsJmNygLH5pjtELBwhGPEhyRyb1U5DWPfylJGDsKN7tG8_uOKnlJi-kjczZ6MI0zsB7mYfg_5JTAEVzGMV3fCqbCEiZI7hM/s2048/image_2024-06-13_10-32-38.png

តាមការឱ្យដឹងពីសមាគមសិល្បករ នៅរសៀលថ្ងៃទី១២ មិថុនា អ្នកជំនាញច្នៃម៉ូតលោក ឯម រៀម បានចូលជួបជាមួយថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ តាមការអញ្ជើញដើម្បីពិភាក្សាពាក់ព័ន្ធទៅនឹងស្នាដៃច្នៃម៉ូតរបស់លោកនាពេលកន្លងមក ដែលបានធ្វើឱ្យមហាជនប្រតិកម្មយ៉ាងខ្លាំង ជាពិសេសម៉ូតសម្លៀកបំពាក់ដែលមានលក្ខណៈស៊ិចស៊ីប្លែកៗពីគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhllrrH0r_DINV2BBaFRTdJaJ6RoNDKR7fTDi062pVq0pt3WLeeI8csBHrTDCC8BVeXIvLvK7UPnjFAvOH1M79iChJvx1vxhAyExJVexXcR7SNdjRQCOBZjzepGGdR2YKV5_WPfLrYZptPWRjfr494l8JhkcLRd1ZLNbxaGQiGyftCWIDka5Ff4QjPVMxU/s2048/image_2024-06-13_10-32-47.png
ក្នុងជំនួបនោះ ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ បានសម្ដែងនូវការកោតសរសើរចំពោះទេពកោសល្យសិល្បៈប្រកបដោយភាពច្នៃប្រឌិតរបស់លោក ឯម រៀម ជាពិសេសលោកបានទទួលការបណ្ដុះបណ្ដាលកម្រិតខ្ពស់នៅប្រទេសមួយចំនួនផងដែរ។ តែថ្នាក់ដឹកនាំសមាគមបានលើកទឹកចិត្តដល់រូបលោកក្នុងការបន្តប្រើប្រាស់ទេពកោសល្យច្នៃប្រឌិត និងសមត្ថភាព ដើម្បីលើកកម្ពស់វិស័យកម្រនេះបន្តទៀត។
ក្នុងនោះក៏បានស្នើរទៅកាន់លោក ឯម រៀម ក្នុងការកែតម្រូវនូវចំណុចមួយចំនួន ដែលមហាជនមិនទាន់អាចទទួលយកបាននៅឡើយទៅលើស្នាដៃរបស់ខ្លួន ទោះគំនិតច្នៃប្រឌិតទាំងនោះ ជាទីពេញនិយម និងមានការគាំទ្រនៅបស្ចឹមប្រទេសក៏ដោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNkt9wSq3g4utSAWVyguRCFb2vy-ZX9abYs1Wig8fTjCYAIDkd0I58wY45asmV3m0gQ-IlcbrLxhJoAr26imUirFVqJ27w3G5UNWl2u2CUbdFRmGMDMKzZliG7VDoBUEbWBghYRqdsklDQDgxuH-pUUcbtOAEKgeUCNqvNf7u97mAvLqtCAHG6_XjGY18/s2048/image_2024-06-13_10-32-52.png
លោក ឯម រៀម បានទទួលស្គាល់ពីការរិះគន់របស់មហាជន និងព្រមទទួលយកនូវមតិកែលម្អរបស់ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ហើយសន្យាអនុវត្តតាមការកែណែនាំនានាលើកឡើងនៅក្នុងជំនួបនោះ។ លោកនៅតែបន្តច្នៃម៉ូតទៅតាមគំនិតរបស់ខ្លួន ដោយចៀសវាងនូវភាពស៊ិចស៊ីជ្រុលហួសហេតុនាំឱ្យមហាជនមិនពេញចិត្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-JZj9yyP6NtPsAkubOoJRApomOMHWwVKWlcmUgC2wQuOar9xiQMOtLLa7SFc8FVyuoztTrOwZy5D1jJAfrbbc0b1l9xpH6cpi3J2-x-uipGJrcSoXh16Kc-ofH7kb_txx4DHAnoWfppe63L5uN0HgaIYgddwmkRTaN-q6AgaWM9kflNgIV-0FR_xbfU8/s2048/image_2024-06-13_10-32-54.png

យ៉ាងណាក៏ដោយ បណ្ឌិតច្នៃម៉ូតរូបនេះបានស្នើរដល់មហាជនមានការយោគយល់ដល់រូបលោក និងបើកចិត្តទទួលយកនូវអ្វីដែលជាការច្នៃប្រឌិតរបស់លោកនិងកុំមានការប្រមាថដល់រូបរាងកាយ មុខមាត់របស់លោកដែលផ្ដល់ពីធម្មជាតិ ឬការនិយាយប៉ះពាល់ដល់ឪពុកម្ដាយរបស់លោកដែលមិនបានចូលរួម ឬដឹងឮក្នុងរឿងនេះ។ លើសពីនេះ លោក ឯម រៀម ក៏បានប្ដេជ្ញាថា នឹងចូលរួមសហការជាមួយសមាគមសិល្បករខ្មែរ ដើម្បីកសាង និងអភិវឌ្ឍនូវស្នាដៃផ្សេងៗ ដោយឈរលើមូលដ្ឋាន អាចថែរក្សាបាននូវអត្តសញ្ញាណជាតិរបស់យើងផងដែរ៕

ម៉ាច ដាវី បកស្រាយថារូបថតរៀបការគ្រាន់តែជាការសម្តែង

0

ជុំវិញរឿងអាស្រូវ ម៉ាច ដាវី បេក្ខភាព Miss Grand Cambodia 2024 តំណាងឱ្យខេត្តរតនៈគីរីបង្កឱ្យមានការចាប់អារម្មណ៍និងផ្ទុះកក្រើកយ៉ាងខ្លាំងក្នុងវិស័យបវរកញ្ញារយៈពេលប៉ុន្មានថ្ងៃមកនេះ។ ថ្មីៗនេះតាមរយៈសំឡេងរបស់ ម៉ាច ដាវី ដែលត្រូវបានចែកចាយលើបណ្តាញសង្គមបានចេញមកបញ្ជាក់ថារូបថតរៀបការនោះគ្រាន់តែជាការសម្តែងដែលមានហេតុផលនៅពីក្រោយទាក់ទងនឹងការងារផ្ទាល់ខ្លួន ខណៈតួលេខអាយុកាលពីប្រកួតបវរកញ្ញាឆ្នាំ២០២០មិត្តភក្តិរបស់នាងជាដាក់ឱ្យនោះទេនាងមិនបានចាប់អារម្មណ៍ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBVVoQU4UAiCKlyc9cZKKs6dGrZ-Xmwlg25ERfYv5qqo64ciTf090X1HqIlyO4-y5ADqeIKv2mkm5m9biXRFdLQCvs7zdIb4NICwiCEpaBeM7EySqrm3ccza0Ipqe_JqQ3YOxwklumDANa6uWs3w55eMuYReGtB3NEynVSU7-Gq2dkIBW21LwhAcQb8TI/s2048/image_2024-06-13_09-13-10.png

ម៉ាច ដាវី Miss Grand រតនៈគីរី បានចេញមកបដិសេធរឿងរ៉ាវដែលគេទម្លាយថានាងមានប្តីហើយតែមកប្រកួតបវរកញ្ញា ខណៈតួលេខអាយុខុសប្រក្រតីឆ្នាំ២០២០អាយុ២៥ឆ្នាំដល់ពេលឆ្នាំ២០២៤ អាយុ២៦ឆ្នាំ។ តាមរយៈសំឡេងរបស់ ម៉ាច ដាវី ដែលត្រូវបានចែកចាយលើបណ្តាញសង្គមទិកតុក នាងបានបកស្រាយថា «រូបថតរៀបការគ្រាន់តែជាការសម្តែងដែលមានហេតុផលពីក្រោយទាក់ទងនឹងការងារផ្ទាល់ខ្លួន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1KMChcA4YY2DsA1xuEPcnPAYEKKYS5AI084vLhSYGYHE7apZhMThynr6jZGwGuBfF_rbZWIvjltg17M5XYZyHvXort914sw-J8VhECYIW6pBNftNVdxBDUCclsTbOQxkhPMcLO59rRq95TjZ-JTQb1CMOq0SapBeVIEU2G9-_rxoSnR7jo4iL3l-VJ7c/s2048/image_2024-06-13_09-13-11.png

ចំពោះអាយុវិញ ស្រីស្អាតរូបនេះបានលើកឡើងថា កាលពីប្រកួតឆ្នាំ២០២០នាងមិនមែនជាអ្នកដាក់ពាក្យប្រកួតខ្លួនឯងទេគឺមិត្តភក្តិរបស់នាងជាអ្នកដាក់ពាក្យឱ្យជាអ្នកបំពេញពាក្យចូលរួមប្រកួតគ្រប់បែបយ៉ាងដោយមិនបានចាប់អារម្មណ៍ដល់ថ្ងៃគឺទៅប្រកួតតែម្តង។ កាលនោះនាងគ្មានគោលបំណងចង់ចូលរួមប្រកួតវិស័យបវរកញ្ញានោះទេហើយក៏មិនចាប់អារម្មណ៍ផង នឹកអត់ដល់ផង។ Miss Grand រតនៈគីរី បន្ថែមថា ក្រោយមកចង់បំពេញក្តីស្រមៃជាបវរកញ្ញានាងក៏សម្រេចចិត្តដាក់ពាក្យចូលរួមប្រកួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2tdJsSp9uU6l1yUSr-_CAoJ7VxWqMjRNiM8i7l1-wg7fHgvnC5hDZ3qxjMEN2toM0xx4FyyudmiQhUtCVG6j1XW6u1ypmJY1djBK-kXXGR6w7oWydcDLJZlngM11XDFmjUgCHL-3slK974OdiZjGkTfOf732Vy5j9LNWLtvkYG0gkcXe5WbyPfVKHcIU/s2048/image_2024-06-13_09-13-05%20(2).png

ចុងក្រោយ ម៉ាច ដាវី បានពោលពាក្យសូមទោសដល់មហាជនដល់កំហុសមួយនេះជាកំហុសអចេតនាហើយនាងក៏មិនចង់ឱ្យមានរឿងនេះកើតឡើង។ ម៉ាច ដាវី សង្កត់ធ្ងន់ថា នាងសូមអះអាងថានាងមិនធ្លាប់ប្រកាសលិខិតរៀបអាពាហ៍ពិពាហ៍ មិនធ្លាប់ចុះអេតាស៊ីវិល ហើយក៏មិនធ្លាប់លែងលះពីមុនដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVkEtjyQ9AIkKOsGxGmYWSo-xMh5AOELx3F8KGW3VhZsz1fBuhnfrM0xgQH5nV6_KNIUeuVdJ4LUlLMwCXfK7-TFQ-6XGnaJ822YY35sHcXsHSepg7WkT-5e1zQgtOYsFvk4UmdGqJfCIXrz7YwtzfuE8MQpm27DhmfuCLXkns01HO0CyNU2bcenGjp7Q/s1440/image_2024-06-13_09-13-14%20(2).png

គួរបញ្ជាក់ថា នៅល្ងាចថ្ងៃទី១០ មិថុនា ផេក Miss Grand Ratanakiri បានចេញមកបំភ្លឺជុំវិញព័ត៌មានរឿងអាស្រូវរបស់ ម៉ាច ដាវី ដែលត្រូវបានគណនីហ្វេកប៊ុកមួយឈ្មោះថា «Dariya Kun» ចេញមកបកអាក្រាតថាបេក្ខភាពរូបនេះធ្លាប់រៀបការកាលពីឆ្នាំ២០២២ និងតួលេខអាយុខុសប្រក្រតីថារឿងនេះជារឿងមិនពិត និងព្រមានធ្វើទៅតាមផ្លូវច្បាប់រាល់សកម្មភាពទាំងឡាយណាដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ ម៉ាច ដាវី៕

អាត្លង់ទិចគឺជាមហាសមុទ្រតែមួយគត់លើលោកដែលគ្មានសត្វពស់រស់នៅ

0

ជាការពិតណាស់មហាសមុទ្រនៅលើផែនដីយើងនេះភាគច្រើនសុទ្ធតែមានសត្វពស់រស់នៅ ហើយពស់ដែលរស់នៅក្នុងមហាសមុទ្រគឺមានប្រហែល ៧០ ប្រភេទឯណោះ ដែលវាច្រើនជាងប្រភេទសត្វអណ្តើកសមុទ្ររហូតដល់ទៅ ១០ ដង។ ពស់សមុទ្រគឺសត្វមានពិសដ៏កាចសាហាវ និងមានឥទ្ធិពលបំផុតដោយវាបានរីករាលដាលពាសពេញមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ចាប់ពីប្រទេសជប៉ុន ដល់នូវែលសេឡង់ និងពីអាហ្វ្រិកខាងត្បូង រហូតដល់អាមេរិកកណ្តាល។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzA5uy0yJU0kf93jvNw10hUWPJMBHWkuFouelNB4CDdJhBQtg2o_AQaEq0Gt2BIUD3vFbfH1A239_lgZIEA6DniSFl1wDbetThm6KPpg9CGTpk2wnHKto5vVKm3fNeroegGtUGVejxS3lZHuLMdnSWvjSW8ug6FtST8jMteltwXsAjy96EDhtb55hKUcI/s1000/Banded-Sea-Snake-underwater.webp

ទោះជាយ៉ាងណាក្រឡេកមកមើលមហាសមុទ្រអាត្លង់ទិកវិញគឺគ្មានសត្វពស់រស់នៅសូម្បីតែមួយ ដែលនេះត្រូវបានគេឆ្ងល់ថា ហេតុអ្វីបានជាមហាសមុទ្រអាត្លង់ទិកគ្មានសត្វពស់រស់នៅដូចសមុទ្រផ្សេងទៀត? តាមទ្រឹស្តីរបស់លោក Coleman Sheehy ដែលជាអ្នកគ្រប់គ្រងការប្រមូលសត្វចិញ្ចឹមរបស់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិនៃរដ្ឋ Florida បាននិយាយថា៖ ពស់សមុទ្រអាចរីកដុះដាលនៅតែតំបន់ត្រូពិចក្តៅប៉ុណ្ណោះ ដូចជាតំបន់ការាបៀនផ្តល់ជម្រក និងលក្ខខណ្ឌរស់នៅដ៏អំណោយផលរបស់ពស់សមុទ្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8HKvEP5C1WUp-x6ACkqWRHwb-Xn2cIlxR-FSTW1rHeHVu2wMZNzixQRaTjIDAzhZLPjY8wOyFafUvmEG-KY04tVSl4G_DBwIT37K9QLn-f_0r9w_Oz0kEblvIzvdykWUiN80qvU1vPsALIReS-u0EiaLkfSPEGp6rYlKZ6gIiua9dXEJAOvI2Spe3fX4/s1280/photo_2024-06-13_13-02-07.jpg

ខណៈតំបន់មហាសមុទ្រអាត្លង់ទិកគឺសត្វពស់មិនអាចទៅដល់បាននោះទេ ដោយសារនៅទីនោះគឺមានអាកាសធាតុត្រជាក់ខ្លាំងពេក មិនស័ក្តិសមឱ្យសត្វពស់រស់នៅបាន។ យោងតាម Sheehy និងសហការីរបស់លោក បានបន្ថែមទៀតថា ដូច្នេះមូលហេតុដែលពស់មិនមានវត្តមាននៅក្នុងមហាសមុទ្រអាត្លង់ទិកគឺដោយសារភូមិសាស្ត្រ អាកាសធាតុ និងពេលវេលាមិនអំណោយផលសម្រាប់សត្វពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAZIIkQXKYuPBoSDGpqnhC63CQ4z3ImaXmoFgmlgx3WZI2TtkZQSfIla_FPSBe_K2Al424jjirdXGGemvjsIHPTACrHPz_tP9uVB6_O50tENDpWWD54YO9OWI2J25_9rp_ta6EUWHm9twH3RR0RsPqippcecMg2KniIxcgxFNLPcYDQWpDjtlYdssbzeY/s1200/photo_2024-06-13_13-02-21.jpg

គួរបញ្ជាក់ដែរថា មហាសមុទ្រអាត្លង់តិចគឺជាមហាសមុទ្រដែលស្ថិតក្រោមអាកាសធាតុត្រជាក់ខ្លាំងបំផុត ដោយសារកន្លែងភាគច្រើនស្ថិតនៅក្បែរតំបន់ប៉ូល ហើយខ្លះទៀតស្ថិតនៅក្បែរខ្សែអេក្វាទ័រ គឺវាមានអាកាសធាតុបែបត្រូពិច។ សីតុណ្ហភាពជាមធ្យមរបស់មហាសមុទ្រអាត្លង់ទិច គឺចន្លោះ ២ ក្រោមសូន្យអង្សាសេ ទៅដល់ ៣០ អង្សាសេ។ មហាសមុទ្រនេះគ្របដណ្តប់លើផ្ទៃផែនដីជិត ២០ ភាគរយ ជាមហាសមុទ្រធំជាងគេទីពីរនៅលើពិភពលោកបន្ទាប់ពីមហាសមុទ្រប៉ាស៊ីហ្វិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKOr9rtYS-BEZzUneNJJlqcZdgmZY5okUGOWEg2fhAoiEkPfymnCmDZNWVjWzj4c2UsHXQnrTgmghQpSEXD-myIZ3QIPaQvQ5-tO3Ri6BKKeNsHBnB2nj2P0Y0vjOpliAgytFUhajo2YXreoUQ7koNpFZF1NNP74_1s_7ei70AkFpwyzyOUE77fPCfJx8/s790/photo_2024-06-13_13-03-40.jpg

ហេតុអ្វីគេដាក់ឈ្មោះថាស្ពានមានជីវិត ហើយអ្នកធ្វើស្ពានគ្មានឱកាសប្រើប្រាស់?

0

ប្រទេសឥណ្ឌា ៖ កាលពីមុន ប្រទេសនានាបានសាងសង់ស្ពានពីឈើ ឬស្ពានដែក សម្រាប់ឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ បន្ទាប់មក បច្ចេកវិទ្យាលើពិភពលោកបានរីកចម្រើនកាន់តែខ្លាំង ទើបធ្វើឱ្យការសាងសង់ស្ពាននានាត្រូវផ្លាស់ប្តូរជាស្ពានស៊ីម៉ងត៍រឹងមាំ និងមានលក្ខណៈទំនើបទៅតាមសម័យកាល ។ ប៉ុន្តែនៅរដ្ឋ Meghalaya ប្រទេសឥណ្ឌា មានស្ពានខុសពីនេះ ហើយគេបានឃើញស្ពានបុរាណជាច្រើន (ឬហៅថាស្ពានមានជីវិត) ដែលបានធ្វើឡើងរាប់រយឆ្នាំមកហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNVj2aRLC2aQU7EmIzPsEHzkQVBThIUbt5gOgYSi2ynhi98Hhmq5pJgHP7oN9xkVhw_jgzsVJkaquMPn9VbaHZf-L9max3NsMWL8GldB1ggsagTcs2LpryXikOjh4BkqTMnorvaQhZ2kdH9oF0yO9gGBrEftvoYkcZxhso8qz7jJTNjkkK14yowtnA534/s1280/photo_2024-06-13_12-46-40.jpg

តើលោកអ្នកជ្រាបទេ ហេតុអ្វីទើបគេដាក់ឈ្មោះស្ពានឈើនៅរដ្ឋ Meghalaya ប្រទេសឥណ្ឌាថា ជាស្ពានមានជីវិត (Living Root Bridges) ? ថ្ងៃនេះ សារព័ត៌មាន KBN បានដកស្រង់ឯកសារមួយដែលនិយាយអំពីស្ពានមានជីវិតនៅឥណ្ឌា មកជូនលោកអ្នកបានជ្រាប ។

ប្រសិនបើភ្ញៀវទេសចរដើរចូលក្នុងព្រៃត្រូពិកនៅរដ្ឋ Meghalaya ដែលគេស្គាល់ថា ជារដ្ឋមានផ្ទៃដីសើមច្រើនបំផុតនៅប្រទេសឥណ្ឌា គឺពួកគេនឹងបានឃើញស្ពានមានជីវិតជាច្រើនកន្លែង ។ វាជាមរតកបន្សល់ពីដូនតាដែលបានជួយគ្នាត្បាញវល្លិ និងទាញឫសឈើវែងៗមិនរុំបញ្ចូលគ្នា ដើម្បីឱ្យកូនចៅបានប្រើប្រាស់ធ្វើដំណើរទៅមកយ៉ាងមានសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9-gTk-q-ClwPyLG664OOX7gRSKjxJ2yfJ8YeJj1wzEpJ3B4TWuPxeSV2fdot6GRxt-bSs7I4zIAXt0KOVME1_33Za0wES1jiYukL_Ua-JqjsAaLmPqMcPaET8oAEtglzt1YXcnjkXmBQog5tybb3qylehcPPFuXPkRY_-vYdBPr5PTNEynKnyakk2cE4/s1280/photo_2024-06-13_12-46-41%20(2).jpg

ស្ពាននេះត្រូវបានសាងសង់ឡើងពីឫសឈើម្យ៉ាងឈ្មោះ Ficus elastic ដោយក្រុមកុលសម្ព័ន្ធ Khasi និង Jaintia ។ ពួកគេបានប្រមូលវល្លិ៍ និងឫសឈើវែងៗមករុំបញ្ចូលគ្នា ដើម្បីឱ្យឫសឈើកាន់តែមានសភាពរឹងមាំតាមពេលវេលា រហូតដល់ស្ពានឫសឈើនេះអាចឱ្យមនុស្សដើរឆ្លងកាត់បាន ។

ស្ពានមានជីវិត គឺជាគំរូមួយដ៏ល្អនៃការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការរស់នៅជាមួយធម្មជាតិ ។ ស្ពានមានជីវិតមួយចំនួនធ្វើឡើងដោយក្រុមកុលសម្ព័ន្ធ គឺមានអាយុកាលរាប់រយឆ្នាំ ប៉ុន្តែគេអាចប្រើប្រាស់វារហូតដល់បច្ចុប្បន្ន ។ លើសពីនេះ វាមិនត្រឹមតែជាទីកន្លែងដ៏អស្ចារ្យខាងវិស្វកម្មធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាតំបន់ទេសចរណ៍យ៉ាងស្រស់ស្អាត និងបង្ហាញពីលក្ខណៈពិសេសទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោកផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhta6uCe4-7oMrIB3oHCi8yRtqrlklVT01KTVY7sUq4h9N-SVqcmvqsQJUYFY3mbmlVzAmKxJK9uG3cYrZc48g2XOAlsXJqSlHn5_k6l2xkm69Obat1leTvb_bzMq_uBzPyrWow4JlYapTAxPubva1aDswR4vCxT0CwpzpjusWaUfkANDOjhkgH80Ricw0/s1280/photo_2024-06-13_12-46-41.jpg
Meghalaya គឺជារដ្ឋស្ថិតនៅភាគឦសានប្រទេសឥណ្ឌា និងជាប់ប្រទេសបង់ក្លាដែស ។ រដ្ឋនេះមានភ្លៀងធ្លាក់ខ្លាំងពេញមួយឆ្នាំ ទើបធ្វើឱ្យផ្ទៃដីភាគច្រើនក្នុងរដ្ឋមានសំណើមគ្រប់ពេលវេលា ។ វាធ្វើឱ្យអគារ, លំនៅឋាន និងស្ពានជាច្រើនកន្លែងងាយនឹងខូចខាត ហើយបុព្វបុរសរបស់ក្រុមកុលសម្ព័ន្ធ Khasi និង Jaintia បានរកវិធីធ្វើស្ពានសម្រាប់ឆ្លងអូរ ឬព្រែក ដែលមានទឹកហូរខ្លាំងក្នុងរដូវវស្សា ។

គេបានចំណាយពេលអស់រាប់រយឆ្នាំ ទើបអាចធ្វើស្ពានមានជីវិតនីមួយៗឱ្យរួចរាល់ និងប្រើប្រាស់បាន ។ ស្ពានខ្លះបានធ្វើតាំងពីសម័យរដ្ឋ Meghalaya ស្ថិតក្រោមការគ្រប់គ្រងរបស់អាណាចក្រ Ahom ប្រមាណ៥០០ឆ្នាំមុន ។ ដូច្នេះ អ្នកធ្វើស្ពាននេះគ្មានឱកាសបានប្រើប្រាស់វាទេ ប៉ុន្តែពួកគេជឿថា វាជារង្វាន់ពិសេសបំផុតសម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយបានប្រើយ៉ាងមានសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitcymB9DGwLdzNmkDpXGK12YQDirlr2M6eOLB_o7QEpCfyHKFMhYsYhTxk2BHeD-dvbp6zxPcO338xzsK0ktRtNWgI56aruO7pb1QZN7Q0ce95lgQQN0oEYVjhuhGzoFToLYSJnd7OVDDO5oyiWcc0W1RK6FdnYbKWyTcLEU5je1sdxjquP425GpbgkzQ/s1280/photo_2024-06-13_12-46-42%20(2).jpg

ទោះយ៉ាងណា ការធ្វើដំណើរទៅមើលស្ពានមានជីវិតក្នុងព្រៃមិនងាយស្រួលឡើយ និងត្រូវចំណាយពេលជាច្រើនម៉ោងទៀតផង ទើបបានឃើញស្ពានដែលមានអាយុកាលរាប់រយឆ្នាំនេះ ។ ក្នុងចំណោមស្ពានល្បីឈ្មោះ និងមានភ្ញៀវទេសចរមកលេងច្រើនបំផុត គឺស្ពាន «Umshiang Double Decker Living Root Bridge» ឬឈ្មោះជាភាសាឥណ្ឌាថា «Jing Kieng Jri» ស្ថិតនៅភូមិ Nongriat ទីក្រុង Cherrapunji ។

ភ្ញៀវទេសចរមកកម្សាន្តនៅទីនេះនឹងរីករាយជាមួយការធ្វើដំណើរឆ្លងកាត់ព្រៃត្រូពិច និងគយគន់ទេសភាពដ៏ស្រស់ស្អាត ឬក៏ស្រាវជ្រាវពីវប្បធម៌ក្នុងតំបន់របស់ក្រុមកុលសម្ព័ន្ធ Khasi និង Jaintia ។ ក្រៅពីនេះ ភ្ញៀវទេសចរនឹងមានឱកាសទទួលបានបទពិសោធន៍ទទួលការរាប់អានយ៉ាងកក់ក្តៅពីអ្នកភូមិក្នុងតំបន់ផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvBARcfDIj1VjQKkdwKoDaTETvAJQES0xqLjjLsrf6N1dHzaJ0lE3lZiQkYVIHbO6saIS8jntuMkx_n3YqIFgxA2GVltPxAPThJdV2kl9w7eIJhkUvU_OqFlaRvTwSI5dvYS89_hebml3zNsnk3BUoTrI-4MWko9pmsarTPMkIii7Dhb-3wNaViicpWUE/s1280/photo_2024-06-13_12-46-42.jpg