ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យ លីមកុងវីង នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតីហ៊ុន ម៉ាណែត បានលើកឡើងថា៖”នៅឆ្នាំ២០៥០ កម្ពុជាមិនត្រឹមតែចាកចេញពីប្រទេសដែលក្រក្រី ប្រទេសដែលអភិវឌ្ឍន៍នោះទេ ប៉ុន្តែក្លាយជាប្រទេសអ្នកមាន ហើយហ៊ានប្រកួតជាមួយប្រទេសគេបាន”។

សម្តេចបានបន្ថែមទៀតថា៖”យើងមិនត្រូវការរស់ដោយសារការគេចពិន័យនោះទេ យើងត្រូវការរស់ដោយខ្លួនឯង ទើបមានចីរភាព និងខ្លាំងបើយើងរស់ដោយសារគេអនុគ្រោះត្រឹមតែកម្ចីប្រាក់ថោក ឬអ្វីៗនោះ យើងមិនអភិវឌ្ឍន៍ខ្លួនយើងនៅតែពឹងគេមួយជីវិត តែបើយើងពង្រឹងខ្លួន និងដាក់ទិសដៅ ដើម្បីក្លាយជាប្រទេសអ្នកមានឆ្នាំ២០៥០”។
សម្តេចសង្កត់ធ្ងន់ថា៖”ការដាក់ទិសដៅច្បាស់លាស់ គឺដើម្បីធានានូវឯកភាពខ្លួនឯង ។ ពាក្យថា ចង់ឯករាជ្យ គឺត្រូវតែធ្វើ ត្រូវតែប្រឹងខ្លួនឯងងើបខ្លួនឯង មិនត្រូវពឹងប្រទេសណាមួយទេ ដើម្បីប្រកួតស្មើភាពជាមួយគ្រប់ប្រទេសទាំងអស់”៕









