ក្រោយមានឧប្បត្តិហេតុលិចទូក ដែលបានធ្វើឱ្យសិស្សស្រីអាយុ១៣ឆ្នាំម្នាក់បានបាត់បង់ជីវិតនៅឃុំឈូក ស្រុកបាសាទសំបូរ ខេត្តកំពង់ធំ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសារាចរសម្រេចបញ្ឈប់នូវការប្រើប្រាស់នាវា-ទូកចម្លងកែច្នៃខុសបច្ចេកទេស។

ឧប្បត្តិហេតុលិចទូកនេះ កើតឡើងដោយការប្រើប្រាស់ទូកខុសបច្ចេកទេស បណ្តាលឱ្យស្សស្រីអាយុ១៣ឆ្នាំម្នាក់ក្នុងចំណោមសិស្សប្រុសស្រី១៥នាក់ បានបាត់បង់ជីវិត។

ក្រៅពីញ្ឈប់ការប្រើប្រាស់នាវា-ទូកចម្លងកែច្នៃខុសបច្ចេកទេស ក្រសួងក៏បានអំពាវនាវឱ្យម្ចាស់ទូកពិនិត្យលើចំនួនអ្នកដំណើរ និងវត្ថុផ្សេងទៀតដែលដឹកតាមទូក ដើម្បីធានាថាទម្ងន់ផ្ទុកមិនត្រូវលើសសមត្ថភាពរបស់ទូក។

ជាពិសេស ត្រូវបំពាក់ឧបករណ៍ សម្ភារៈបរិក្ខារសុវត្ថិភាពចាំបាច់ផ្សេងទៀតនៅលើទូក ឱ្យបានគ្រប់គ្រាន់ ដូចជា ពោងសុវត្ថិភាព និងអាវពោង៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-IdMHwvLxahvKkSHkJexd29LcRX-H_oUtJ7eX_IbYVK7J-xQeTQYQjqm9MC8iSexdXE1j-NV00Vy2jCWE0VLDtdUVG18RfwmHnSV-Gif9TKltRMxPzQgpk6m2kkQzwEcNb2D_4-D9brLsxVrDaHnkftbdCnI3aX0dWHVvcUo2LE2uKbkBsknf4SZuPHY/s1280/fn-2024-06-12-20-29-15-2%20(1).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGQtTzN4owiS15QxwtHd1H0vWW4FqL97mZKwmH_udnQlOUdnzDn7NlG-pjzEnMi4v0ugtgJPqS3hmvAXgU_M86k56dmcUJhxJ6qIWv5kQrRKRC4O4E9aJUc8rqDPJ5WEwozm-DWHwDcW317iacs9NpktEJotm3U1TmfJG6J6WgyUS4TQKh24qSHH_nQ1s/s1280/fn-2024-06-12-20-29-15-3.jpg