Home ព័ត៌មានអន្តរជាតិ មកស្គាល់ទូរតាំងវត្ថុមានតម្លៃមួយក្លាយជាគ្រឿងសង្ហារិមថ្លៃបំផុតលើពិភពលោក

មកស្គាល់ទូរតាំងវត្ថុមានតម្លៃមួយក្លាយជាគ្រឿងសង្ហារិមថ្លៃបំផុតលើពិភពលោក

52
0

Badminton Cabinet គឺជាគ្រឿងសង្ហារិមមួយក្នុងចំណោមគ្រឿងសង្ហារិម ដែលមានតម្លៃបំផុតនៅលើពិភពលោក ។ កាលពីឆ្នាំ២០០៤ គ្រឿងសង្ហារិមមួយនេះត្រូវបានគេដាក់លក់ដេញថ្លៃក្នុងតម្លៃរហូតដល់៣៦លានដុល្លារអាមេរិក ។

យើងមកមើលថា ហេតុអ្វីទើបវាមានតម្លៃខ្ពស់បែបនេះ និងមានលក្ខណៈពិសេសបែបណាខ្លះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTe0mYtQRCvMQR_kQ1BdDzzNrWGfrW-2zwJvU31KJpwHWZg0v4jh1hDBl-2RqzB2g74wDIoj2tBCV2GTPhTOTRmqFW-C0UDwdPgTJt2tznl2ke_KRPgg0tSRKBPMfCW4xdL6n-MAhYg2sxVVRZiVseqiHKkjSoOv4jtUGjQNU3ce9KOd1iC0us_WRVgi0/s600/52aa7f2e692f51107b2d3993a4f13be5.jpg

Badminton Cabinet គឺជាទូរដ៏ល្អប្រណីតមួយដែលធ្វើឡើងដោយក្រុមជាងមានជំនាញជាង៣០នាក់ ហើយពួកគេបានចំណាយពេលរហូតដល់ជាង៦ឆ្នាំឯណោះ ទើបធ្វើទូរនេះរួចរាល់ តាមការកុម្ម៉ង់របស់បុគ្គលមានឥទ្ធិពលម្នាក់ឈ្មោះ Henry Somerset ក្នុងសម័យ Duke of Beaufort ។

ការធ្វើទូរនេះឡើង គឺពុំមែនសម្រាប់ទុកដាក់សម្ភារៈធម្មតាទេ ប៉ុន្តែទូរនេះសម្រាប់ទុកវត្ថុតំណាងឱ្យភាពល្អប្រណីត, ទ្រព្យសម្បត្តិស្តុកស្តម្ភ និងបង្ហាញពីអំណាចរបស់ម្ចាស់ទូរតែប៉ុណ្ណោះ ដូចជា ៖ រូបថត និងរូបចម្លាក់មានតម្លៃផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgY95CNdny32-cRgVH_PquGAVpL_ubWPo-X4FQwpuY_Vpfv5BsCHekV9z0e2b2ahltZJOA1IS4xNnO1LGBnJmpQst_MzLkjLSm2cNMiHrdPy3acrHT5aTEwVkQAAZd7ZKlQSXNrvFfbXKv2zqpz3ii_pFzD2gUFkdVJvvpZQ7rKOFvmGv9_T-vhz6i1ok/s643/344fefa59c8d65f453eba804d1841554.jpg

ក្រោយពីក្រុមជាងជំនាញបានធ្វើទូររួចរាល់ហើយ ពួកគេក៏បានយកទូរនេះទៅតម្កល់ក្នុងគេហដ្ឋានមួយឈ្មោះ «Badminton House» នៅតំបន់ Gloucestershire ។ ប៉ុន្តែក្រោយមក នៅសតវត្សរ៍ទី២០ កូនចៅក្នុងគ្រួសារនេះបានលក់វាទៅឱ្យអ្នកផ្សេងទៀត ។

ទូរមានតម្លៃរាប់លានដុល្លារអាមេរិក Badminton Cabinet បានធ្វើឡើងពីឈើមួយប្រភេទឈ្មោះ Ebony និងតុបតែងលម្អទៅដោយថ្មមានតម្លៃជាច្រើនប្រភេទ ដូចជា ៖ Amethyst quartz, Agate និង lapis lazuli ហើយវាមានកម្ពស់ខ្ពស់ជាងមនុស្សទៅទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid_24UjDADSSKyQksFR4nP-q7EGDHWKUboLGae5-qu-vfTvIpv0QbOP7n317bGNjEAwS_Tq7VKLM59CqgAfBfFgT7DIabjBJScxPsVx0MtEcyhfKMdqCXJqhhu7c6GfnDTkKWmXUIYIRpFWYAT7Cy180B0D5hHhGmZ2GiB41aOnpUe_q85_5VS-flMKrM/s910/photo_2024-06-13_14-46-20.jpg

កាលពីឆ្នាំ២០០៤ ភ្នាក់ងារដេញថ្លៃគ្រឿងសង្ហារិម Christie’s បានធ្វើការដេញថ្លៃទូរ Badminton Cabinet ហើយអ្នកឈ្នះការប្រកួតនាពេលនោះ គឺព្រះអង្គម្ចាស់ Hans Adam II ដែលបានដេញថ្លៃទូរក្នុងតម្លៃ៣៦លានដុល្លារអាមេរិក ។

ក្រោយមក ព្រះអង្គម្ចាស់ក៏ប្រគល់ទូរនេះទៅឱ្យសារមន្ទីរ Liechtenstein នៅប្រទេសអូទ្រីស ដើម្បីតាំងបង្ហាញទៅសាធារណជនរហូតដល់ពេលបច្ចុប្បន្ន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi7azSNj0EzZw6wjJIJXfnjqqrUCMMfXk44Y_gdBCbB2acfo97FuFsIsu6cyhl5Vtaj09ThRCpmgbSkfJ1QTDw7zSBJLSBj-pqXq-dZjTjWfy28lrvs5ci7qA0KG-BTy86Fu4xBHDjmoMSTVmvz7bGuYlTGYmm75-ggK8tx73SVWJtCJWwLiyzIePYHKk/s564/photo_2024-06-13_15-02-49.jpg