Home ព័ត៌មានអន្តរជាតិ អ្នកចូលចិត្តញ៉ាំមីហឹរកូរ៉េសូមប្រយ័ត្ន! មីបីប្រភេទនេះត្រូវបានហាមឃាត់មិនឱ្យលក់ក្នុងទីផ្សារមួយចំនួន…

អ្នកចូលចិត្តញ៉ាំមីហឹរកូរ៉េសូមប្រយ័ត្ន! មីបីប្រភេទនេះត្រូវបានហាមឃាត់មិនឱ្យលក់ក្នុងទីផ្សារមួយចំនួន…

144
0

បច្ចុប្បន្នមីហឹរកូរ៉េបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកយុវវ័យមិនថានៅអាស៊ី អឺរ៉ុបប៉ុណ្ណោះទេ សូម្បីនៅតំបន់អាហ្វ្រិកមួយចំនួនក៏ពេញនិយមខ្លាំងដែរ។ មីកូរ៉េមានច្រើនប្រភេទ ដោយប្រភេទមីខ្លះមានរសជាតិហឹរខ្លាំង ប៉ុន្តែឆ្ងាញ់នឹងជាចំណង់ចំណូលចិត្តរបស់យុវវ័យ។ ទោះជាយ៉ាងណាយោងតាមទីភ្នាក់ងារចំណីអាហាររបស់ប្រទេសដាណឺម៉ាក បានព្រមានថា មីហឹរកូរ៉េបីប្រភេទនេះមនុស្សគួរតែជៀសវាង ព្រោះថាវាមានរសជាតិហឹរខ្លាំងពេក ដែលអាចបណ្តាលឱ្យពុលស្រួចស្រាវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGc_bP4qi71tYYxLK4ymYM2NQ4TkUuT60OPHS7pDwVxGUHSdh3VKSK3VPQR0YEfV7XSmKIZTLi3_mQnV31ddJ6bzckAOlBjufW-6R3XNdcy-b4KGboOP5qSnXNtzxcdMcFzNU6rS85Ha2SLLkrag9d2fXKjC9snFxKDYcsnjaEWYP5iUllVLO5btYDeCA/s1280/photo_2024-06-13_15-35-19.jpg

ដូច្នេះផលិតផលមីបីប្រភេទរបស់ក្រុមហ៊ុនកូរ៉េដ៏ល្បីល្បាញ Samyang Foods គឺ Buldak 3x Spicy & Hot Chicken, 2x Spicy & Hot Chicken និង Hot Chicken Stew ត្រូវបានវាយតម្លៃថាមានកម្រិតគ្រោះថ្នាក់ខ្លាំងនៃសារធាតុ capsaicin ដែលជាធាតុផ្សំសកម្មហឹរនៅក្នុងម្ទេស នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរចំណីអាហារ និងបសុព្យាបាលដាណឺម៉ាក។ ទីភ្នាក់ងារនេះបានបន្តទៀតថាផលិតផលទាំងបីនេះគឺមានរសជាតិហឹរខ្លាំងបំផុតដែលអាច “បណ្តាលឱ្យមនុស្សមានការពុលស្រួចស្រាវ” ដោយបន្ថែមថា មីទាំងនេះនឹងត្រូវបានដកចេញពីទីផ្សារដាណឺម៉ាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCZOVNKkRFYskd8XYh6k3FIWg7HAFquy84eEa0Ohz9NhvDGlNGEtn23yb4I-ACvvU-Ou3pW_a3dX7BVT7CLUf8LUo8VubLlV3WS-C-93T9J8J50C9qfh1qQ5kl5hGCUJA9xqRq6qgDj7dF5dAuNFfSWk1W37-hN58oxi6HlRYUjhQAy-Rx3a_TDQdCYCk/s1200/photo_2024-06-13_15-33-14.jpg

អាជ្ញាធរចំណីអាហារ និងបសុពេទ្យរបស់ប្រទេសដាណឺម៉ាកបានចេញការព្រមានពិសេសមួយសម្រាប់កុមារ ហើយបានជំរុញឱ្យឪពុកម្តាយទាក់ទងទៅមជ្ឈមណ្ឌលគ្រប់គ្រងជាតិពុលភ្លាមៗ ប្រសិនបើកូនរបស់ពួកគេមាន “រោគសញ្ញាពុលស្រួចស្រាវ” បន្ទាប់ពីទទួលទានមីហឹរទាំងនេះ។ គួរបញ្ជាក់ដែរថា ផលិតផលរបស់ក្រុមហ៊ុនកូរ៉េ Samyang Foods គឺមានភាពល្បីល្បាញខ្លាំង និងពេញនិយមនៅបរទេស ដោយប្រាក់ចំណេញរបស់ក្រុមហ៊ុនបានឈានដល់កម្រិតខ្ពស់បំផុតរហូតដល់ ១១០ លានដុល្លារក្នុងឆ្នាំ ២០២៣។ Samyang Foods បាននិយាយថានេះជាលើកទីមួយហើយដែលផលិតផលរបស់ខ្លួនត្រូវបានប្រមូលមកវិញដោយសារមានរសជាតិហឹរពេក ដោយបន្ថែមថាពួកគេនឹងព្យាយាមស្វែងយល់បន្ថែមអំពីបទប្បញ្ញត្តិនៅក្នុងទីផ្សារនាំចេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkrf4cjluDiiiXHYnXZv0R3yu3Znpv257sIo7LbgOdYMs-IlJbgmNB4VQxJVDwIm8KIyfzx-oPmWSHYfM9ORdsqd1rOUJk3XTeOR_Qmxu_-d67_9uYVr_axy81SBkY-bnCf5aP6hcv5ssRUOWBxfV4Afgl5DgYyODqzGgGgf4QXJBz03jGjsdO2HxnTOo/s1200/photo_2024-06-13_15-31-57.jpg

អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយថា “ផលិតផលរបស់យើងត្រូវបាននាំចេញនៅជុំវិញពិភពលោក ប៉ុន្តែនេះគឺជាការប្រមូលមកវិញជាលើកដំបូងសម្រាប់ហេតុផលនេះ” ។ ក្នុងប៉ុន្មានខែថ្មីៗនេះ តម្លៃភាគហ៊ុនរបស់ Samyang Foods បានហក់ឡើងដល់ ៧០% បន្ទាប់ពីមីហឹរ Carbonara ល្បីល្បាញនៅលើ TikTok ។ ផលិតផលនេះលក់ដាច់ខ្លាំងបំផុតនៅអាមេរិក ហើយក៏មានរបាយការណ៍ថាអស់ស្តុកផងដែរ៕