Home ព័ត៌មានអន្តរជាតិ ពិតជាអស្ចារ្យមែន! ភូមិមានលំនៅឋានជាច្រើនខ្នងនេះសាងសង់លើដំបូលផ្សារទំនើប

ពិតជាអស្ចារ្យមែន! ភូមិមានលំនៅឋានជាច្រើនខ្នងនេះសាងសង់លើដំបូលផ្សារទំនើប

78
0

ប្រទេសឥណ្ឌូណេស៊ី ៖ លំនៅឋានជាច្រើនខ្នង និងច្រើនជាន់ក្នុងភូមិមួយដែលលោកអ្នកបានឃើញនេះ មិនមែនជាភូមិធម្មតាៗនោះទេ ពីព្រោះភូមិនេះមានទីតាំងស្ថិតនៅលើដំបូលផ្សារទំនើបមួយកន្លែងក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2yVWPvXX2lMKjqvxKnjwIjcDvEpmjJ1t2CHLB53Mw1HAE-4QLbQDGts6E4dfvYexn5vF0hJDBYlp1VZ3xOXd_xZq1f4RJQvTsJ8O_RIanXlY1YBnb08o4BNnaARu5JPCyYEDkKS1F_oWFWxNXgEEeOg9zZY7vgPP8pd2xtlQApjSnXq-HT3K71f0UU40/s1000/cosmo-park-jakarta-8.jpg

នេះបង្ហាញថា ផ្សារទំនើបនៅផ្នែកខាងក្រោមពិតជាមានសភាពរឹងមាំខ្លាំងហើយ ទើបអាចទ្រភូមិដ៏ធំមួយបាន ហើយអ្នករស់នៅភូមិនេះថែមទាំងអាចបើករថយន្តពីខាងក្រោមឡើងទៅលើ និងចតរថយន្តមុខផ្ទះពួកគេផងដែរ ។

ហេតុអ្វីទើបគេបង្កើតភូមិនៅលើដំបូលផ្សារទំនើបបែបនេះ ឬក៏ខ្វះដីសាងសង់? ភូមិនេះបង្កើតឡើងក្រោមគម្រោងអភិវឌ្ឍន៍លំនៅឋានឈ្មោះ «Cosmo Park» ដែលមានលំនៅឋាន២ជាន់ សរុបចំនួន៧៨ខ្នង ។ លើសពីនេះ ក្នុងភូមិនៅមានទីកន្លែងផ្តល់សេវាកម្មយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត ដូចជា ៖ កន្លែងហាត់ប្រាណ, អាងហែលទឹក, ទីលានវាយកូនបាល់ និងមានផ្លូវខ្វាត់ខ្វែងសម្រាប់អ្នកភូមិបើកបររថយន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXT_ggyuQLDBALzYn5AHWs8UdRH1JhCv5GFgmgD74VQyMhlYOthap78kZpsSX1Ue-3_rd9NFzxxaDw-7enaBYMsMA-dKGZP8wt3Cne0fdDyP_QB1ivjPamyq-Yh-pTWH2cVbjFjReXRkPf7PN7MKt1HAkyY2DMqxfHt9ahDhKKDblYnPMlvY1mCaJKEkU/s1280/photo_2024-06-14_11-58-24.jpg

ភ្នាក់ងារអភិវឌ្ឍផ្នែកអចលនទ្រព្យនៅទីក្រុងហ្សាកាតា មានគំនិតបង្កើតគម្រោងលំនៅឋានលើដំបូលផ្សារទំនើបនេះ គឺដើម្បីបង្កើនកន្លែងស្នាក់នៅដល់ពលរដ្ឋក្នុងក្រុងហ្សាកាតា ខណៈវាជាទីក្រុងធំ និងមានមនុស្សរស់នៅច្រើនបំផុតនៅឥណ្ឌូណេស៊ី ។ ម្យ៉ាងទៀត គម្រោងបង្កើតភូមិលើដំបូលផ្សារទំនើប គឺអាចបណ្តាលមកពីដីធ្លីនៅក្រុងហ្សាកាតា មានតម្លៃខ្ពស់ជាងទីក្រុងផ្សេងៗ ប្រមាណពី១០% ទៅ២០% ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMjkWMtDH7RZ5XnqIjYFFsCunBa6KPoEIJDOsR0585FJwxQkj9ovtc40aHe1kr8QFIcmqM7fNgy_RbmMLObd-Z_U0Txbc3Zltal9o8L3O8s_NgzppBflYQDKpOGbCOIfxzlQrjjOXcOKDrwI_Ut8K3bzUgpaI8LgqjlBJU_hD1Zg3cCz4vER2TSayoE0s/s1080/photo_2024-06-14_11-58-25%20(2).jpg

បើតាមការិយាល័យផ្សព្វផ្សាយពាណិជ្ជកម្មក្រៅប្រទេស ដែលមានទីតាំងនៅក្រុងហ្សាកាតា និងស្ថិតក្រោមក្រសួងពាណិជ្ជកម្ម បានបង្ហាញរបាយការណ៍មួយរបស់ Cushman & Wakefield ជាក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក បញ្ជាក់ថា តម្លៃលំនៅឋាននៅតំបន់ពាណិជ្ជកម្មក្នុងក្រុងហ្សាកាតា កាលពីចុងឆ្នាំ២០១៤ គឺតម្លៃជាមធ្យម ស្មើនឹង៣.៤៧៩ដុល្លារអាមេរិកក្នុង១ម៉ែត្រការ៉េ និងកើនឡើង៣៨,៩% បើធៀបនឹងឆ្នាំ២០១៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiHq74Vsio49_JmSc4L1_J-Z0vd4IxtpLaVABe6C-a8_hTT1E09m-YlIU2T4Ya56RA_QzVti4oxveAfOHFxry0oWWMkEf1GLoANxuB6-kVd_T8tvley7zgWGYrT7IykxAKuIPTQq_4tqS06s8kmvZCkMsI8qPIhZo0kp46f815MMKBkX0YGta0a8Log6g/s1240/photo_2024-06-14_11-58-25.jpg

ភូមិស្ថិតក្រោមគម្រោងអភិវឌ្ឍន៍លំនៅឋានឈ្មោះ «Cosmo Park» បានបង្កើតឡើងនៅលើដំបូលផ្សារទំនើបមួយឈ្មោះ «Thamrin City» ដែលមានលំនៅឋានសរុបចំនួន៧៨ខ្នង ហើយលំនៅឋាននីមួយៗមានចំនួន២ជាន់ ។ អ្នករស់នៅទីនេះពុំចាំបាច់បារម្ភពីគ្រោះថ្នាក់ទេ ពីព្រោះភ្នាក់ងារជំនាញបានរៀបចំប្រព័ន្ធសុវត្ថិភាពសម្រាប់អ្នកភូមិ គឺសាងសង់របងបាំងកុំឱ្យមនុស្សធ្លាក់ចុះក្រោម ៕