្រទេសវៀតណាម ៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ការលក់ដូរសាច់ឆ្កែ និងឆ្មានៅប្រទេសវៀតណាម គឺជាប្រធានបទក្តៅគគុកមួយដែលគេបានជជែកយូរណាស់មកហើយ ក្នុងនោះមានអង្គការការពារសត្វក្នុង និងក្រៅប្រទេស បានអំពាវនាវឱ្យបញ្ឈប់ការលក់ដូរសត្វទាំងនេះ ។ ពួកគេបានអះអាងពីបញ្ហាសីលធម៌ក្នុងសង្គម, សុវត្ថិភាព និងផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguZrbsIKYU6i0shRrBi1ZqaTZjw1iGDF37OL6yjrr7jl5NiE7KHrLjBkom0RlQWYoTzPgjIo7wWUBLtjv4Hq28s8M6ikLtzMCIXgbLBAfxJY4w4hf8zd7LANhaDU_ilxArMDC_z7SHPFVWKlCikMKu4IYhXdRPRG6d3oax8194ivzBux0D0TeNBJQQIP8/s900/photo_2024-06-14_13-44-50%20(2).jpg

បើទោះជាការលក់ដូរ និងការបរិភោគសាច់ឆ្កែ និងឆ្មា ស្របច្បាប់នៅវៀតណាមនាពេលកន្លងមក ប៉ុន្តែរដ្ឋាភិបាលធ្លាប់បានចេញបម្រាមកុំឱ្យពលរដ្ឋបរិភោគសាច់ប្រភេទនេះ កាលពីឆ្នាំ១៩៩៨ និងលុបចោលបម្រាមវិញនៅឆ្នាំ២០២០ ។ ក្រោយមក នៅខែកក្កដា ឆ្នាំ២០២៣ រដ្ឋសភាវៀតណាមក៏បានពិភាក្សាពីការបញ្ឈប់ការលក់ដូរសាច់ឆ្កែ និងឆ្មា នៅទីក្រុងហាណូយ ម្តងទៀត ។

សារព័ត៌មានបរទេសរាយការណ៍ថា នៅខែមិថុនា ឆ្នាំ២០២៤ អាជ្ញាធរក្រុងហាណូយបានចេញបញ្ជាយ៉ាងតឹងរ៉ឹង ដើម្បីគ្រប់គ្រងការលក់ដូរសាច់ឆ្កែ និងឆ្មា ព្រមទាំងដាក់ទោសយ៉ាងធ្ងន់ធ្ងរដល់អ្នកលក់សាច់ទាំងនេះខុសច្បាប់ផងដែរ ។ ការចេញបញ្ជានេះ គឺស្របពេលជំងឺឆ្កែឆ្កួតឆ្លងរាតត្បាតនៅប្រទេសវៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKTCpcP2gpghewjX90k8DRgGgALxRMZwhpEuf5QOPPfTp7chlje4VDAE_lUxyrLoqTVg2wpVCamJcWneu0gksDOWs6fuiACKSERIlLEEeCkWtCX4JNxzRTQOjd9wOmopYKz0fsh1uImGJNw4-0nDqkFYqRAP_LFc-mP9my1VFsZvr8fZvn_sKYbX82Vqw/s1280/photo_2024-06-14_13-44-50%20(3).jpg

បើតាមការស្ទង់មតិពលរដ្ឋវៀតណាមធ្វើឡើងដោយ Four Paws ជាអង្គការសុខុមាលភាពសត្វពិភពលោក ដែលបានផ្សព្វផ្សាយកាលពីឆ្នាំ២០២១ បង្ហាញថា អ្នកឆ្លើយតបសំណួរ ៩១% នៅវៀតណាម បានគាំទ្រឱ្យរដ្ឋាភិបាលហាមឃាត់ការលក់ដូរសាច់ឆ្កែ និងឆ្មា ។ ពលរដ្ឋវៀតណាម៩៥% បានបញ្ចេញមតិថា ការបរិភោគសាច់ឆ្កែ និងឆ្មា ពុំមែនជាវប្បធម៌វៀតណាមទេ ហើយពួកគេចង់ឱ្យអាជ្ញាធរបញ្ឈប់ការលក់ដូរសាច់ទាំងនេះ ។

ការស្ទង់មតិខាងលើបង្ហាញទៀតថា ក្នុង១ឆ្នាំៗ មានឆ្កែ និងឆ្មារាប់លានក្បាលត្រូវបានគេចាប់, ដឹកជញ្ជូន និងយកទៅសម្លាប់ដើម្បីកាប់យកសាច់នៅវៀតណាម ។ ឆ្កែ និងឆ្មា ភាគច្រើនត្រូវគេចាប់នៅតាមទីប្រជុំជន ឬតាមផ្លូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc0HAaPUVsbpcEgdGy0MqTO9DkSbSJBPake040a1NPstkF7_OOC-RKA_A9kMC-GLSRfmy5Lh6sucCpcp-3Xzo0Uro8boa0sqbHZF7Rrna8zdM0v1VnuHsctSHIjuubZvDWJHfz0nL1RWYkc57AgreqkFV0GuPjQ4ZyO7aVoXyZIKlPHCIM0doxLhNKMHw/s1200/photo_2024-06-14_13-44-50.jpg

Soi Dog គឺជាមូលនិធិជួយសង្គ្រោះឆ្កែ និងឆ្មាគ្មានម្ចាស់ លើកឡើងថា រដ្ឋាភិបាលវៀតណាមបានធ្វើតេស្តសុខភាពសត្វឆ្កែរាប់រយក្បាលនៅទីសត្តឃាត និងទទួលបានលទ្ធផលធ្វើតេស្តពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិកបង្ហាញថា ឆ្កែនៅទីសត្តឃាតជាង៣% មានជំងឺឆ្កែឆ្កួត ។ ហេតុនេះ រដ្ឋាភិបាលបារម្ភថា អ្នកលក់ និងអ្នកបរិភោគសាច់ឆ្កែ នឹងឆ្លងជំងឺឆ្កែឆ្កួត ។

អ្នកបរិភោគសាច់ឆ្កែ និងឆ្មា នឹងមានហានិភ័យខ្ពស់ក្នុងការឆ្លងបាក់តេរី និងប៉ារ៉ាស៊ីត ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ដូចជា ៖ កើតជំងឺអាសន្នរោគ និងឆ្លងជំងឺឆ្កែឆ្កួតដោយផ្ទាល់ពីឆ្កែមកមនុស្ស ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRxsxe_G-YkjY5oD4TN068qfWRtmwCDhKHkC7OwlQHsSmX1lnX1vJ5F1Her9q82E4s9uFuOoBllG1pVTSsirwELPtQbK1FeUvSxsVcKHoUGl9rVriDvG6amy8JXVf9vnRLSV1_KTNy9aMYBdd1HKXqCAaqYI3m67a_bNEvodOsOoqcXBDyEkO_QqLoQDA/s1280/photo_2024-06-14_13-44-51.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRxsxe_G-YkjY5oD4TN068qfWRtmwCDhKHkC7OwlQHsSmX1lnX1vJ5F1Her9q82E4s9uFuOoBllG1pVTSsirwELPtQbK1FeUvSxsVcKHoUGl9rVriDvG6amy8JXVf9vnRLSV1_KTNy9aMYBdd1HKXqCAaqYI3m67a_bNEvodOsOoqcXBDyEkO_QqLoQDA/s1280/photo_2024-06-14_13-44-51.jpg