នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនា ស្ពានអាកាសភ្លោះ តាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនិងផ្លូវជាតិលេខ ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq1c3gVb8kCH3ZsyKhZUpDLF3T-sVrIFAOt5mET1LoOl9uINeMdcNEKXtca9Y7KjFUm5qwZPBhY8gpW6WZ_bR5WeiyauyvLPYRzwv58Kxq-7ZeLR8KTngxFFSnmgtOPA3qakBfAPpcwOxsLqa-Ze-nsYp6KsVv9BmuRhdx_mS_THGIWQKiOLh5wlwNuug/s5551/7dd793e2785223a3fbbcf3922b72ff02.jpeg

ស្ពាននេះ ត្រូវទទួលការអនុវត្តគម្រោង ពីក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយ គ្រោងប្រើរយៈពេលសាងសង់ចំនួន ១២ ខែ និងត្រូវចំណាយថវិកាចំនួន ១៦.២០០.៥០០ដុល្លារជាកញ្ចប់ថវិកាបានមកពីការបង្វែរកញ្ចប់ថវិកាពីគម្រោងសាងសង់ស្ពានអាកាស គង់ សំអុល និងមូលនិធិអភិវឌ្ឍកោះនរា ហើយស្ពាននេះ នឹងក្លាយជាស្ពានអាកាសទី៨។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4JpGeoQ1se0QwLRgGqAB2LJRDriTb_Y3IxjcQwZus-DjNSZf2ckKlWLSxGcrqqC2PUJkaBJIazgAP6O59F-uNlcYVtjHVFQ__wx6cQ_ettFL8m8SpOHobDXZyBQFKaA3hMmhMWFY7724DlG9SElIRgAhU7MtJdhJ1McHxnYpRzuzX6WG5-zYy1K1tF5k/s4961/6bcc7f1d82ba4276db08c6d076c03783.jpeg

ស្ពានអាកាសភ្លោះនេះ ជាផ្លូវឯកទិស ដោយស្ពានទី១ មានទិសដៅ តាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋាន អន្តរជាតិថ្មី និងស្ពានទី២ មានទិសដៅពីអាកាសយានដ្ឋានអន្តរជាតិថ្មី ឆ្លងកាត់ផ្លូវជាតិលេខ ២ ឆ្ពោះមកតាមបណ្តោយ មហាវិថី សម្តេចតេជោ ហ៊ុន សែន វិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYnCfLcgyCU6W5jiSkANZgyRiWJS0b0sUKh8BU-r0H9tH06-0q6io_WR09lHqpTUXp7edHcF1hKLU91u4fBgvhWpzA2tIJL8YliQ2NUt4VNvksTKF4w9F1AGx0xGl81eOvLoCzgxfdBqOjjCSHTA6V9v1kWSx-Y8U23n0XnMEH4LryAwqQDDQi0g0mQwA/s4961/cecc485c98fbdaec4fc5920020d8d504.jpeg

ក្នុងនោះ ស្ពាននីមួយៗ មានទទឹងតួស្ពានទំហំ ៩,៥ ម៉ែត្រ បណ្តោយតូ ស្ពានប្រវែង ២៨១ ម៉ែត្រ និងស្ថាបនាផ្លូវតភ្ជាប់ក្បាលស្ពានផ្នែកខាងជើងប្រវែង ១៨០ ម៉ែត្រ និងផ្នែកខាងត្បូង ប្រវែង ១៦១ ម៉ែត្រ សរុបបណ្តោយស្ពានមានប្រវែង ៦២២ ម៉ែត្រ ហើយគន្លងផ្លូវរត់របស់តួស្ពាននីមួយៗ មាន ចំនួន ៣ គន្លង (ទំហំ ៣,២៥ ម៉ែត្រ + ៣,២៥ ម៉ែត្រ + ២ ម៉ែត្រ) សម្រាប់ចរាចរឯកទិស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHWWgg-omN99YP7gYWzu3NtBJDPoSUiMq7vpZkpnWGGZms7BKnkrqiR_oUXmDQJgj6mOdoNghm2PnFvX3xCgorQDcpiz4ZTLuon7yCMOWZm8xNgsPr76yXvc-lj-DS57lJP7718g1aCdf2JqY6fZEPnhOnQjr4TnbcKQr8KIUuYuxnJ_9Vib7QaR-n52Q/s5551/8d1ed008432d134d77fc6855fe667ecf.jpeg