Home ព័ត៌មានអន្តរជាតិ រដ្ឋាភិបាលវៀតណាមគ្រោងប្រមូលពន្ធពីអ្នកលក់ផលិតផលអនឡាញ

រដ្ឋាភិបាលវៀតណាមគ្រោងប្រមូលពន្ធពីអ្នកលក់ផលិតផលអនឡាញ

44
0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានបញ្ជាទៅកាន់ក្រសួងហិរញ្ញវត្ថុឱ្យធ្វើការរឹតបន្តឹង និងតាមដានអ្នកមានឥទ្ធិពលទាំងអស់នៅក្នុងប្រទេស ។

ក្រៅពីនេះ ក្រសួងហិរញ្ញវត្ថុ ក៏ត្រូវតាមដាន និងប្រមូលពន្ធពីអ្នកលក់ផលិតផលអនឡាញតាមបណ្តាញសង្គមផ្សេងៗផងដែរ ជាពិសេស ផ្តោតលើអ្នកមានប្រាក់ចំណូលស្មើនឹង១០០លានដុងក្នុង១ឆ្នាំ (ឬស្មើជិត៤ពាន់ដុល្លារអាមេរិក) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPZ53yjbM31FNic8cwoNjs_ebtqwuDP8aMlazG-XMSdfA2Xh3JEizgVNQ5jmLPB5Bo5qHn-ZetH8_p79FhqnzcnY2v1F72bj5KP6hLST3l7QKPDepRXv5N7vJgWUGcYkjzMPZFXXVHPnnNFfNehYjun4brYaX4pn_JQjWnpUBrFiv6sGhA4Fw3CcAWzmI/s1000/photo_2024-06-14_11-07-56.jpg

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបញ្ជាក់ថា អ្នកលក់ផលិតផលអនឡាញទាំងអស់ ដែលរកប្រាក់ចំណូលបានជិត៤ពាន់ដុល្លារអាមេរិកក្នុង១ឆ្នាំ ពួកគេនឹងត្រូវបង់ពន្ធឱ្យរដ្ឋ ស្របតាមច្បាប់ប្រាក់ចំណូលផ្ទាល់ខ្លួនរបស់ប្រទេសវៀតណាម ។

លើសពីនេះ ក្រៅពីតម្រូវឱ្យអ្នកលក់ផលិតផលអនឡាញទាំងអស់បង់ពន្ធឱ្យរដ្ឋហើយ អ្នកផលិតមាតិកាយ៉ាងច្រើននៅប្រទេសវៀតណាម ក៏ត្រូវបានរដ្ឋាភិបាលស្នើឱ្យពួកគេបង់ពន្ធឱ្យរដ្ឋដូចគ្នាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG51zAheRVFTllW1_P1Ee0ZKYhfGIcmkVbg7OV82wm50OVNAK9gxJ-GtthgQ-5hX-Oz1Il4U9VrSt50yBuHNAvPRBsuwfeWJebL6FbBtj4XoUNInjqda9k6wciZiqbFnkg6IQqSvwEu4bsH74C8e_YZmYltLrQWVZ56zOHHDZL3l0DBYGTaC_q9T1UAjM/s1200/photo_2024-06-14_11-07-59.jpg

នាយករដ្ឋមន្ត្រីវៀតណាមថ្លែងថា រដ្ឋាភិបាលនឹងប្រមូលពន្ធពីអ្នកបង្កើតមាតិការទាំងអស់នៅប្រទេសវៀតណាម (គឺរួមទាំងការប្រមូលពន្ធក្នុងរយៈពេលកន្លងមក) ដោយសារពួកគេពុំបានជូនដំណឹងអំពីប្រាក់ចំណូលផ្ទាល់ខ្លួនទៅមន្ត្រីរដ្ឋាភិបាល ។

ការប្រកាសប្រមូលពន្ធពីអ្នកលក់ផលិតផលអនឡាញនេះ គឺក្រោយពីរដ្ឋាភិបាលវៀតណាមរកឃើញថា បច្ចុប្បន្ន ការលក់ផលិតផលតាមអនឡាញនៅវៀតណាមបានកើនឡើងរហូតដល់២៥% ក្នុង១ឆ្នាំ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរឌីជីថល ។ ប៉ុន្តែការបង់ពន្ធឱ្យរដ្ឋាភិបាលផ្នែកពាណិជ្ជកម្មអេឡិចត្រូនិក បែរជាពុំកើនឡើងតាមភាគរយនេះទេ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBHpMrZMYuwDGt-MDWqLlmHo8E3mhTuqdhdO1Zhx3DHs1DSgVB3W4MW02WaPGjO9JEJn1rhzQ_hnaDRQ_wuj5MrlR6d1cnhFGplaMgjId-gFUTmdT7KHSuUAdWopyms66Md5VvlbN17De902nfsBAYwQvtnS9oyEVspdBpGhLF0uL3Wo8lT8nf1-PLrhY/s620/203119_viettel%20post.jpg