តារាស្រីកូរ៉េដ៏ល្បីល្បាញចំនួន ៦ រូបនេះតែងតែមានរូបរាងស្រឡូនដែលមកជាមួយនូវតួលេខដ៏ល្អឥតខ្ចោះ។ ក្នុងន័យនេះក្រុមអ្នកគាំទ្របានដឹងយ៉ាងច្បាស់ថា តារាកូរ៉េទាំងនេះគឺមានវិធីថែរក្សារាង និងថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសគឺការសម្រកទម្ងន់តែម្តង។ ជាការពិតណាស់អ្នកណាក៏ចង់បានរូបរាងស្គមស្រឡូនដែរ ប៉ុន្តែមិនដឹងធ្វើយ៉ាងមិច ហេតុនេះដើម្បីសម្រកទម្ងន់ឱ្យបានត្រឹមត្រូវតាមស្តង់ដារ អ្នកអាចអនុវត្តតាមការណែនាំរបស់តារាស្រីដ៏ស្រស់ស្អាតទាំងនេះបាន។

១.Park Shin Hye៖ តួឯកស្រី Park Shin Hye គឺតារាម្នាក់ស្ទើរតែមិនដែលឃើញនាងធាត់ទាល់តែសោះ ដូច្នេះហើយទើបធ្វើឱ្យគ្រប់គ្នាចង់ដឹងពីរូបមន្តសម្រកទម្ងន់របស់នាង។ តារាស្រីរូបនេះបានចែករំលែកថា ទោះរវល់ប៉ុណ្ណាក៏ដោយ ក៏នាងតែងតែឆ្លៀតពេលហាត់ប្រាណជានិច្ច ការហាត់ប្រាណត្រូវធ្វើយ៉ាងតិច ៤ ដងក្នុងមួយសប្តាហ៍។ ហើយនៅពេលដែលអ្នកមានអារម្មណ៍ឃ្លាន អ្នកត្រូវតែញ៉ាំបន្លែ ឬផ្លែឈើជំនួសវិញ ហើយត្រូវច្បាស់ថាមិនត្រូវបរិភោគបន្ទាប់ពីម៉ោង ៦:០០ ល្ងាចឡើយ។https://facts.net/wp-content/uploads/2023/10/21-unbelievable-facts-about-park-shin-hye-1697695667.jpg

២.Park Min Young៖ តារាស្រីដ៏ស្រស់ស្អាតម្នាក់របស់កូរ៉េគឺ Park Min Young តែងតែមានរូបសម្បត្តិល្អឥតខ្ចោះជានិច្ច។ រូបមន្តសម្រកទម្ងន់របស់នាងត្រូវបានគេទម្លាយឱ្យដឹងថា នាងភាគច្រើនគឺតែងតែញ៉ាំផ្លែប៉ោម និងផឹកទឹកប៉ុណ្ណោះ ដោយមិនញ៉ាំអាហារអ្វីផ្សេងទៀតឡើយ នេះត្រូវបានគេចាត់ទុកថាជាការតមអាហារដ៏គ្រោះថ្នាក់មួយ។ https://6.soompi.io/wp-content/uploads/image/af0b8665447348189c0411483f5a8e98/dummy.jpeg?s=900x600&e=t

៣. Joy Red Velvet៖ Joy សមាជិកក្រុម Red Velvet គឺជាតារាស្រីលេចធ្លោរម្នាក់ដែលមានសំឡេងល្អ និងពូកែរាំក្នុងក្រុម Girl Group ដ៏ល្បី។ ទោះជាយ៉ាងណានាងក៏តែងមានបញ្ហាក្នុងការឡើងទម្ងន់ផងដែរ។ ដូច្នេះរូបមន្តសម្រកទម្ងន់ផ្ទាល់ខ្លួនរបស់នាងគឺ ការញ៉ាំផ្លែប៉ោមជាមួយម្សៅម្ទេសកូរ៉េ ឬ paprika សម្រាប់អាហារពេលព្រឹក ហើយសម្រាប់អាហារថ្ងៃត្រង់ ជាសាឡាត់រួមជាមួយទ្រូងមាន់ នៅពេលល្ងាចនឹងមានការពិនិត្យប្រូតេអ៊ីន បន្ទាប់មកនឹងមានការធ្វើលំហាត់ប្រាណ ដើម្បីរឹតបន្តឹងផ្នែកផ្សេងៗផងដែរ។ ប៉ុន្តែវានឹងចំណាយពេលត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះក្នុងការទទួលទានរូបមន្តនេះនៅពេលដែលទម្ងន់បានថយចុះនោះ របៀបនៃការញ៉ាំក៏ត្រូវកែសម្រួលម្តងទៀតផងដែរ។https://unnielooks.com/cdn/shop/articles/red-velvet-joy.jpg?v=1656147481

៤.Lisa BLACKPINK៖ Lisa គឺជាតារាម្នាក់ដែលមានរូបរាងស្អាតឥតខ្ចោះ! អ្នកណាៗក៏ចង់បានរាងស្អាតស៊ីចស៊ីដូចនាងដែរ។ Lisa គឺជាមនុស្សម្នាក់ដែលពូកែញ៉ាំ ប៉ុន្តែនាងនៅតែមានរូបរាងឋិតឋេរ ដោយតារារូបនេះមានរូបមន្តសម្រាប់ធ្វើឱ្យការរំលាយអាហាររបស់នាងកាន់តែមានប្រសិទ្ធភាពគឺការហាត់រាំ។ ទន្ទឹមនឹងនេះការហាត់ប្រាណក្នុងទម្រង់ផ្សេងៗ ក្នុងអំឡុងពេលហាត់រៀន នាងចំណាយពេលជាង ១២-១៥ ម៉ោងដើម្បីហាត់រាំ។ ដូច្នេះហើយទើបធ្វើឱ្យរាងកាយរបស់នាងមានប្រព័ន្ធមេតាបូលីសល្អ។https://image-cdn.hypb.st/https%3A%2F%2Fhypebeast.com%2Fimage%2F2021%2F04%2Fblackpink-lisa-summer-solo-debut-rumor-info-0.jpg?w=960&cbr=1&q=90&fit=max

៥.Rose BLACKPINK៖ តារាចម្រៀងសម្លេងស្រទន់ Rosé តែងតែមានរូបរាងស្គមជានិច្ច ដោយតារាស្រីរូបនេះបាននិយាយថា អាថ៌កំបាំងក្នុងការរក្សារាងស្អាតគឺបន្ទាប់ពីញ៉ាំអាហារឆ្ងាញ់ៗរួចអ្នកត្រូវសម្រាកប្រហែលមួយម៉ោង បន្ទាប់មកត្រូវហាត់ប្រាណ ដោយនាងជាទូទៅតែងផ្តោតលើលំហាត់ប្រាណ Pilates ជាចម្បង។https://www.billboard.com/wp-content/uploads/2023/02/rose-blackpink-lacma-2022-billboard-1548.jpg

៦.Bae Suzy៖ តារាស្រីកូរ៉េដ៏ស្រស់ស្អាតនិងល្បីឈ្មោះ Bae Suzy តែងមានវិធីសម្រកទម្ងន់ប្រកបដោយគុណភាពក្នុងរយៈពេល ៥ ខែ និងទទួលបានតួលេខដ៏ល្អឥតខ្ចោះ ពោលគឺត្រូវគណនាកាឡូរីនៃការញ៉ាំក្នុងមួយថ្ងៃមិនឱ្យលើស ១,០០០ កាឡូរី ហើយផ្តោតលើការទទួលទានអាហារដែលមានជាតិប្រូតេអ៊ីន។ ហាមញ៉ាំអាហារដែលមានជាតិម្សៅ និងហាមញ៉ាំអាហារអ្វីទាំងអស់នៅម៉ោង ៩ យប់៕https://koreajoongangdaily.joins.com/data/photo/2023/07/27/186e7de4-d840-4930-bd81-921a74a480ee.jpg

រូបមន្តសម្រកទម្ងន់របស់តារាស្រីកូរ៉េ ៦ រូបនេះសុទ្ធតែមានរូបមន្តខុសៗគ្នា។ ដូច្នេះអ្នកអាចជ្រើសរើសរូបមន្តណាមួយដែលអ្នកគិតថាត្រឹមត្រូវ ហើយអ្នកអាចធ្វើបាន។ ប៉ុន្តែនៅដើមដំបូង អ្នកមិនគួរធ្វើអ្វីលើសនេះទេ ព្រោះវាអាចធ្វើឱ្យខូចសុខភាពរបស់អ្នក លើសពីនេះ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងអាហារូបត្ថម្ភបន្ថែម ដើម្បីធ្វើឱ្យរបបអាហាររបស់អ្នកឱ្យបានត្រឹមត្រូវ ដែលសក្តិសមបំផុតសម្រាប់ការសម្រកទម្ងន់៕