Home Blog Page 1020

បើឃើញពេលយប់ដឹងតែបះសក់ម៉ង! ផ្សិតមួយប្រភេទនេះគឺមានរូបរាងដូចដៃជើងមនុស្ស

0

នៅលើផែនដីយើងគឺមានផ្សិតច្រើនប្រភេទណាស់ ដោយផ្សិតខ្លះអាចយកទៅបរិភោគបាន ហើយខ្លះទៀតគឺមិនអាចបរិភោគបាននោះទេ ខណៈប្រភេទខ្លះក៏មានជាតិពុលទៀតផង។ លើសពីនេះផ្សិតគឺមានរូបរាងប្លែកៗផ្សេងៗគ្នា ដែលមនុស្សមួយចំនួនប្រហែលជាមិនសូវស្គាល់គ្រប់ប្រភេទនៃផ្សិតនោះទេ។ ទោះជាយ៉ាងណាថ្ងៃនេះ KBN News នឹងនាំប្រិយមិត្តមកស្គាល់ផ្សិតចម្លែកមួយប្រភេទដែលមានរូបរាងដូចដៃជើងមនុស្ស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1Ltto7N28CNmtCr4DYsiYil0vgqbWcdEmutn12CKWmNBaLwlCjDkx_L248F8hFzpu7GPfZSIvDMGq5L6S35d_8f08W-dgQtE8XRWvVXm5hu37ngb5SzY4NUS1R_jqa7i3jhteLi1sKmjpW8Seae5S-FNMbww3wNhfxb9B8xAsD7VwLPsxGW7Cz0C2Ijc/s800/Dead-Mans-Fingers.jpg

Dead Man’s Fingers គឺជាផ្សិតម្យ៉ាងដែលមានរូបរាងដូចម្រាមដៃនិងម្រាមជើងមនុស្សដែលបានស្លា.ប់។ វាច្រើនដុះរីកលូតលាស់នៅរដូវក្តៅរហូតដល់ចុងរដូវស្លឹកឈើជ្រុះ និងដើមរដូវរងា ដោយភាគច្រើនត្រូវបានគេរកឃើញនៅអឺរ៉ុបដីគោកដូចជាអង់គ្លេស អៀឡង់ និងតំបន់ជាច្រើនទៀតនៃអាមេរិកខាងជើង។ Dead Man’s Fingers ជាទូទៅមានពណ៌ខ្មៅ ស បៃតង ខៀវ និងប្រផេះងងឹត ហើយមិនត្រូវបានគេយកទៅបរិភោគទេ ដោយសាររូបរាងដ៏គួរឱ្យខ្លាចរបស់វា ហើយវាក៏ជាផ្សិតមួយប្រភេទដែលគេចាត់ទុកថាមានជាតិពុលគ្រោះថ្នាក់បំផុតក្នុងពិភពលោកផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_5bCh_zF-zHD0b0sB5D9-JffIMKCMSY5S0dM_5n_LP3nPGevDL2Hp_rsVy4TYbTQ4O0SolJ9JlEMXenHunn24m5kbhU0bTj_ilgqgLjGiz3VIxbcjajp43bcsVt9A4h2GpqTPU_PrwdgXWLRU6m65_o8DIGWmekIF-m5SFZUldYP6oSOYLvhSX0orNPA/s508/image_44.jpeg

ដូច្នេះនេះជាមូលហេតុដែលធ្វើឱ្យផ្សិតនេះមានច្រើនពាសពេញព្រៃនៅអាមេរិក និងអឺរ៉ុប។ ប្រសិនបើអ្នកដើរក្នុងព្រៃស្ងាត់ៗនោះប្រហែលជាភ្ញាក់ផ្អើលនឹងផ្សិតមួយប្រភេទនេះហើយ ដោយសារវាមានរូបរាងដូចទៅនឹងម្រាមដៃម្រាមជើងខ្មោចបេះដាក់តែម្តង។ ពួកវាជាផ្សិតដែលដុះពេញមួយឆ្នាំនៅតាមគល់ឈើ ភាគច្រើនជាដើមប៊ីច ប៉ុន្តែពេលខ្លះក៏វាដុះនៅលើឈើខ្លឹមដែលជាឈើកប់នៅលើដីផ្សេងទៀតដែរ។ ជាទូទៅរូបរាងផ្លែរបស់ផ្សិតនេះច្រើនលេចចេញជាដុំម្រាមដៃពីរ បី ទៅប្រាំហើយវាថែមទាំងកោងពត់ដូចម្រាមដៃជើងខ្មោចបេះដាក់តែម្តង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqNRBurArj4q1Kenhow84diFuH9Rr2YxjHdDUWKB84EpTXbU79NixNcBfRLzWDwypZ_KOQcIuHsSk1dD8HRY7-GuT7QbcgOU9Nq_9u0fwKhkCDs43XWvWfIBKvNxgQ2leEz7hRSKHozCrtpnu33c86Aj2-EFY8VK5RKDT7BOtRkPyuSzuDqqtjNadTN_g/s1017/photo_2024-06-19_14-26-22.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM1LxkYhu3OxpZ-omdPJlY4Z8kGHHpWHMXIPYViF9DJpVatmIP3GGkiaJPQImgLs71LzuUp2Dt82ZUp_O0oz-COLydD6gU5ktRw4fuv-peuzOxazsAof_tdhrcxxt3XuAJTFHLMbRUNytkVCW71jBmSCSzQy1qdaS6Zoh-Yufb5kZPuUzM3K9-rL1JGUE/s1024/photo_2024-06-19_14-26-55.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQdgBzpg1iaUt_YO6Pioa5a10Ue3R4x-QrujXDD5o84J9NLLSMlla9kI2i5-YiW_5N_0Bp9oOcidV109n5i_p1PazqvCC6Dq0K9F8sgwOclBit5XPAW4hvFAOzzb7mo1H2qCeG2HjEia4F1tAYpKG3SNrBeWNWYn4eM0OFMIv8JZluwqfupDnb9lTAQE8/s1014/photo_2024-06-19_14-27-16.jpg

វប្បធម៌នៃការចែករំលែក! Rick KH តែងផ្តល់នូវស្នាមញញឹមនិងអំពើល្អទៅគ្រប់ជាតិសាសន៍

0

Influncer ល្បីឈ្មោះលោក Rick KH ដែលត្រូវបានគេស្គាល់ថាជាអ្នកនិយមធ្វើដំណើរកម្សាន្តនៅជុំវិញពិភពលោក ខណៈកាលពីពេលថ្មីៗនេះ លោកគឺទទួលបានការកោតសរសើរពីមហាជនយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្រោយពីបានបញ្ចេញឃ្លីបវីដេអូ ចែករំលែកនូវសេចក្តីស្រលាញ់និងអំពើល្អទៅកាន់ជាតិសាសន៍ដទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijUPpLpoQfDRkG7ck__S1p17FfPbCzvqQs6K8nwjo8rrrX0wVo9P_1L_VKvJmxMO6RIyHRzCx4MEM5zIB1NkQhDUtWDq2CzFev9ItUmod1-lb_LfP6kaklprKJIZmmSNPHqnTQe9nUxJZzBhcBmZBOygtEPxd-W4GNFcO1LwO1koZvas_FIy_UgYhK2oc/s861/Screenshot%202024-06-19%20142505.png

កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ នៅលើគេហទំព័រផ្លូវការរបស់លោក «Rick KH គោប្រាក់» គឺបានធ្វើការបង្ហោះឃ្លីបវីដេអូប្រមាណនឹងជិត២នាទី ដែលបង្ហាញពីសកម្មភាពមួយចំនួនដែលលោកបានផ្តល់នូវទង្វើល្អៗទៅកាន់ជនជាតិអាហ្វ្រិក ដោយបានភ្ជាប់មកជាមួយនឹងខ្លឹមសារថា «មិនសូវបានផុសវីដេអូ ព្រោះកំពុងបំពេញមេរៀនជីវិតបន្ថែម It’s a beautiful morning with great people»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ9gSkNSy1Z2ry-7TmKGNe5HKiu0sx4IOOTNYfsf2rMIQQGv2soWG8H3hv032I6GaYTx0FjHymfD_z2MgoW1YunW69AR-w3S9f0TQcTq-DVVTNk8A-FCcpY2QDIMA7o5Ci67Ek76BsCZVmaCmnCgb5ki_X3445HXeZAC9UANTBEMVqTsnOAd55hFs9MAw/s859/Screenshot%202024-06-19%20142653.png

តាមរយៈវីដេអូគឺបានឆ្លុះបញ្ចាំងឲ្យឃើញពីទឹកចិត្តដ៏ប្រពៃរបស់បុរសសញ្ជាតិខ្មែរម្នាក់ មិនដែលប្រកាន់ជាតិសាសន៍ពណ៌សម្បុរ ទោះលោកបានទៅដល់ទឹកដីនៃទ្វីបអាហ្វ្រិក ក៏លោកនូវតែឆ្លៀតធ្វើអំពើល្អ ចែករំលែកជានិច្ច មិនថាតិចក្តីច្រើនក្តី ប៉ុន្តែវាបានធ្វើឲ្យអ្នកទទួលរបស់ទាំងនោះពីលោកមានសេចក្តីសោមនរីករាយជាពន់ពេក។ លោកគឺបានធ្វើការផ្តល់ជូននំចំណី អាហារ ផ្លែឈើ ព្រមទាំងរបស់របរខ្លះៗទៅកាន់ជនជាតិអាហ្វ្រិកមួយចំនួន ប្រកបដោយស្នាមញញឹម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpxEjSqbTDRwRWzUaH5ZVNQEkLw19EPuFr9KkKpMD751zDtV28iH5-6tmIYrD-4lHOZ37IlSPyHka7Yhij50VeD7SzKmqr4f3Ciw3QPPt3cIKkeir7F5nkEzCY3QH7j8VTPOow5ABbpJBcG_cFk-Q4jFXJNE3KBy-hOm-iLPBKOVsSoJx70rqFJqUajSw/s855/Screenshot%202024-06-19%20142710.png

ជាមួយគ្នានោះ នៅលើបណ្តាញសង្គម លោកក៏ទទួលបាននូវការពេញចិត្តយ៉ាងខ្លាំងក្នុងចំណោមទាំងជនជាតិខ្មែរនិងជនបរទេស ក្នុងនោះមតិមួយគឺបានលើកឡើងថា«វប្បធម៌នៃការចែករំលែកក្ដីស្រលាញ់របស់ប្រជាជនកម្ពុជា»។ អ្នកខ្លះថា«ខ្ញុំមើលវីដេអូសប្បុរសធម៌ចែករំលែករបស់បង Rick Kh មានអារម្មណ៍ថាសប្បាយចិត្តហើយញញឹមទាំងមិនដឹងខ្លួន»។ អ្នកខ្លះថា«ខ្ញុំស្រលាញ់ពួកគាត់ ស្នាមញញឹមពួកគាត់ស្រស់ស្អាតនិងពោពេញទៅដោយភាពស្មោះត្រង់»។ អ្នកខ្លះថា«សេចក្តីស្រឡាញ់ទៅដល់ណាក៏មាន ខ្ញុំសង្ឃឹមថាថ្ងៃណាមួយខ្ញុំនិងបានធ្វើបុណ្យដូចបងដែi love you idol»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxN6tifFvokzYteCbAV8m28y1Kc2Y89DqA5rOLphFPILgxh7bnb7kLDIGThAiG77ePc-eZEP9MfO11DjO1plnV7eQwYdyw4mhxHtcIEIlZA_nzVgLb3XKrt_kqlolDVRLBiY5CpctI8uKjDUneAMeGdV68OYYP-FVGRaVx7I90i9A4kjNFxe_VgauvHmM/s861/Screenshot%202024-06-19%20142736.png

ចំណែកអ្នកខ្លះទៀតថា«គ្រាន់តែមើលវីដេអូបងក៏មានក្តីសុខនឹងស្នាមញញឹមដែរចែកក្តីស្រឡាញ់ឱ្យមនុស្សគ្រប់គ្នា មិនខ្វល់ពីជាតិសាសន៍ ពណ៌សម្បុរ ជំនឿសាសនា សូមគោរពនិងកោតសរសើរ។ បន្តកិច្ចការងារនេះទៀត កុំខ្វល់ពីពាក្យរិះគន់បន្តិចបន្តួចរបស់អ្នកដទៃ។យើងធ្វើល្អក្តីសុខយើង មិនមែនភ្លេចក្តីសុខរបស់អ្នកដទៃឡើយ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2NyHhetpNWuhENvQ8zmkVCq1tSqiwYx8EJSeGhz4Ww7UU1-i888RvMVDlxpRthvE4gZWMPM5D5Bt8XaZBgppVr4MfulhEEWBpXhE8FwRsZKw-zfdYBX-nH-KY5AzoT-UuJBL6gQt41bsTbZyk3HUlDeU5nPhldSWcPqRPplH0U1V2ecRB-8958R1bylY/s863/Screenshot%202024-06-19%20142754.pngnull

ចឹងសោះ ទើបសាលារៀនអាមេរិកហាមសិស្សប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា សាលារៀននៅទីក្រុង Los Angeles សហរដ្ឋអាមេរិក គ្រោងហាមឃាត់កូនសិស្សប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនក្នុងសាលា ដើម្បីការពារកុំឱ្យកូនសិស្សញៀ.ន នឹងបណ្តាញសង្គមខ្លាំងពេក ។ ការប្រើប្រាស់បណ្តាញសង្គមច្រើននឹងធ្វើឱ្យពួកគេពុំអាចផ្តោតអារម្មណ៍លើការរៀនសូត្រ និងកើតជំងឺផ្លូវចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHOUOnVGtz2AiQJFFQuIRosc019I19biaBzgcY_C0LUlSIfpQxRHn6WG0jWSCzHyn4G5YWi5uogF5cB8O1Af88LzG4Bt2fXiKPa0TlZxIE_hXV6zHrTNT5C0zm4SM_oJ5O6WCOrw_NEsRdu9zzEPvNbgKK6Uz_OLxmBeZA27VeR40oybisWc8M-NbuucA/s640/photo_2024-06-19_13-50-51%20(2).jpg

សាលារៀននៅទីក្រុង Los Angeles សហរដ្ឋអាមេរិក មានគម្រោងហាមឃាត់កូនសិស្សយកទូរស័ព្ទស្មាតហ្វូនមកប្រើប្រាស់ក្នុងសាលា ហើយតម្រូវឱ្យកូនសិស្សទុកទូរស័ព្ទរបស់ខ្លួនក្នុងថតតុ ឬថតទូរគ្រប់ពេលវេលា ក្នុងអំឡុងពេលពួកគេចូលបន្ទប់រៀន ។ ការហាមឃាត់បែបនេះ គឺដើម្បីឱ្យកូនសិស្សបានផ្តោតអារម្មណ៍លើការរៀនសូត្រកាន់តែខ្លាំង ក៏ដូចជាការពារការកើតជំងឺផ្លូវចិត្ត ដោយសារការប្រើស្មាតហ្វូនច្រើន ។

ហេតុនេះ វានឹងធ្វើឱ្យកូនសិស្សមានអារម្មណ៍ក្នុងការរៀនសូត្រ និងចង់ចូលបន្ទប់រៀនផងដែរ ។ គេចាត់ទុកថា នេះជាការយកចិត្តទុកដាក់លើសុខភាពកូនសិស្សក្នុងសាលា ដូចគ្នានឹងការហាមឃាត់ការជក់បារីក្នុងសាលាផងដែរ ដែលនាយកសាលាត្រូវតែហាមឃាត់ជាដាច់ខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTuRL2KItR9d3Ia94MHOHzM4OIur0ARqvlUFhoKtT3iaAL2TNYIcNzPzKvYhDGCT8GXwFYYuWmDQv5OwO6B2F5Ix_dsxrbSmoFUTq2KEG_Vtdk7kjddt0H5r4FpFHiJk6WGDvj52Pp1yED1dVw3oaffXqz7lChfVKCLGCwiaWrvXtqDxoECVSVUbPwfKk/s850/photo_2024-06-19_13-50-51%20(3).jpg

នៅទីក្រុង Los Angeles មានកូនសិស្សសរុបប្រមាណ៤២ម៉ឺន៩ពាន់នាក់ ហើយសាលានីមួយៗបានបញ្ជូនមន្ត្រីតំណាងទៅចូលរួមបោះឆ្នោតពាក់ព័ន្ធនឹងបម្រាមនេះ ក្នុងរយៈពេល១២០ថ្ងៃ ។ ប្រសិនបើមន្ត្រីតំណាងសាលានីមួយៗបោះឆ្នោតសម្រេចថា នឹងហាមឃាត់កូនសិស្សប្រើទូរស័ព្ទស្មាតហ្វូននោះ គឺសាលារៀននឹងចាប់ផ្តើមអនុវត្ត ចាប់ពីខែមករា ឆ្នាំ២០២៥ តទៅ ។

Nick Melvoy គឺជាគណៈកម្មការម្នាក់ក្នុងចំណោមគណៈកម្មការដែលបានស្នើគម្រោងហាមកូនសិស្សប្រើទូរស័ព្ទក្នុងសាលា និយាយថា ការប្រើប្រាស់ទូរស័ព្ទក្នុងសាលាគឺជាបញ្ហាមួយដែលគ្រូបង្រៀន និងអាណាព្យាបាលបារម្ភខ្លាំងបំផុត ពីព្រោះស្មាតហ្វូនធ្វើឱ្យសិស្សបាត់បង់ការផ្តោតអារម្មណ៍រៀនសូត្រ ខណៈកូនសិស្សមួយចំនួនមានទម្លាប់ផ្ញើសារ ឬមើលទូរស័ព្ទគ្រប់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6bjxGsUZN2EAYqM77e6ZEXpUoRDbsKDMaUYC0WILQpW1oFsjFxCTR4fmC47WSo4iyRFCfe9UR-r-f-sygB4wh0BjxDrpIzzWbUjL7fYpKTg-dA0Lz9sDYNDS9MnTlRBX8POHa1M_PYHSjXvsLJ-FIHmM_QNrAQ8JOBYz7dV0UXKp6lyudYnFd3HocYp0/s711/photo_2024-06-19_13-50-51.jpg

ជារៀងរាល់ឆ្នាំ ការប្រើទូរស័ព្ទក្នុងសាលារបស់កូនសិស្ស បានធ្វើឱ្យគ្រូ និងអាណាព្យាបាលកាន់តែបារម្ភខ្លាំងឡើង ។ បើតាមលទ្ធផលការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្របង្ហាញថា អ្នកដែលចំណាយពេលមើលបណ្តាញសង្គមស្មើជាង៣ម៉ោងក្នុង១ថ្ងៃ គឺប្រឈមនឹងការកើតជំងឺផ្លូវចិត្ត ហើយក្រុមយុវវ័យអាមេរិកបានចំណាយពេលជាមួយបណ្តាញសង្គម រហូតដល់ជាង៤ម៉ោងក្នុង១ថ្ងៃ ៕

កន្លែងទេសចរណ៍ ៣នេះមិនគួររំលងពេលទៅលេងប្រទេសម៉ាឡេស៊ី

0

ក្នុងនាមជាប្រទេសមួយនៅអាស៊ីអាគ្នេយ៍ ម៉ាឡេស៊ីមានទីតាំងយុទ្ធសាស្ត្រ និងអាកាសធាតុខ្យល់មូសុងត្រូពិចពេញមួយឆ្នាំ។ ប្រទេសនេះមានភាពល្បីល្បាញខ្លាំងដោយសារអត្តសញ្ញាណវប្បធម៌ចម្រុះរបស់ខ្លួន រួមទាំងអរិយធម៌ចំណាស់ជាងគេចំនួនបីនៅអាស៊ីដូចជា ម៉ាឡេ ចិន និងឥណ្ឌា។ ម៉ាឡេស៊ីមានរមណីយដ្ឋានទេសចរណ៍ជាច្រើន ដែលលាតសន្ធឹងរដ្ឋចំនួន ១៣ និងដែនដីសហព័ន្ធចំនួន ៣ ដែលលេចធ្លោបំផុតក្នុងប្រទេស។ ដូច្នេះប្រសិនបើអ្នកមានបំណងចង់ទៅកម្សាន្តនៅប្រទេសម៉ាឡេស៊ី មិនគួររំលងតំបន់ទេសចណ៍នេះឡើយ៖

១.ទីក្រុងគូឡាឡាំពួ៖ រដ្ឋធានីដ៏មមាញឹករបស់ម៉ាឡេស៊ីគឺជាគោលដៅដ៏ទាក់ទាញបំផុត ដោយសារទីក្រុងនេះមានភាពរីកចម្រើនខ្លាំង ក៏ដូចជាមានលក្ខណៈពិសេសនៃការរួមបញ្ចូលគ្នារវាងបុរាណ និងសម័យទំនើប។ ដូច្នេះភ្ញៀវទេសចរអាចមកទីក្រុងនេះដើម្បីទទួលយកបទពិសោធន៍ថ្មីៗ ដោយអាចចូលទៅទស្សនាសារមន្ទីរ Selfie ដែលជាសារមន្ទីរដំបូងគេក្នុងប្រទេសម៉ាឡេស៊ីដែលឧទ្ទិសដល់ ‘សិល្បៈ Selfie’ ជាមួយនឹងការរចនាដែលផ្តល់ឱ្យអ្នកទស្សនានូវបទពិសោធន៍ជាច្រើន ពីការមើលឃើញ ការប៉ះរហូតដល់រសជាតិ។ នៅក្នុងទីក្រុងនោះអ្នកក៏អាចទៅទស្សនា អគារភ្លោះ Petronas ដែលជាប៉មដ៏ល្បីល្បាញមួយរបស់ពិភពលោក និងជានិមិត្តសញ្ញាដ៏ល្បីល្បាញបំផុតរបស់ប្រទេស ក៏ដូចជាសួនសត្វជាតិ កញ្ចក់មេឃ និងផ្សារប៉ាសារី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi09tOPWGOxYjq10upQ-mK3ztm8H5RqbhmY6AicrfAEtkAaQed-YYuyd9qrQhxF8uYLxW7NAFx5Obg-vVRAbCVqkA1_ZbytsVdJycuigpROsTvsOfm1FI4sOWRNOlSDJxKUxBwa0r31Xp6SuNFohUkF57165ivcoRZGQVwY4o8xJUUyBE5fJWZGmeJsguA/s2048/PK1.webp

២.កោះ Penang៖ Penang គឺជាកោះដ៏ល្បីល្បាញបំផុតមួយរបស់ប្រទេសម៉ាឡេស៊ី ដែលត្រូវបានគេស្គាល់ថាជាគុជនៃបូព៌ា។ កោះនេះមានស្ពានវែងជាងគេទីពីរនៅអាស៊ីអាគ្នេយ៍ និងមានអាគារស្ថាបត្យកម្មអាណានិគមលេចធ្លោក្នុងចំណោមអគារទំនើបៗក្នុងទីក្រុង George Town ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក៏ដូចជាមានរុក្ខជាតិ និងសត្វសម្បូរបែបនៅក្នុងឧទ្យានជាតិ Penang ។ នៅទីនេះគឺមានប្រាសាទកែកឡុកស៊ី ដែលជាប្រាសាទពុទ្ធសាសនាអាស៊ីអាគ្នេយ៍ដ៏ល្បីល្បាញស្ថិតនៅលើភ្នំខ្ពស់ មានចេតិយប្រាំបីជាន់ រចនាតាមបែបចិន រួមបញ្ចូលគ្នារវាងប្រទេសថៃ និងភូមា ជាមួយនឹងស្ថាបត្យកម្មដ៏អស្ចារ្យ។ លើសពីនេះក៏មានរមណីយដ្ឋានល្បីៗដូចជា សួនមេអំបៅ Entopia, ឆ្នេរ Batu Ferringhi, និងអាហារតាមផ្លូវ Gurney Drive។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-cITj4mWB3w-bgQmqxgqzELX_Tfkmx6LoOHhb9rOY0bj0Q6hYuowYGrEOgEvYSn5jiNAWm6W2HMHR9ITPkz8rw66ach6u1NJMFKQDlWho1po6XnEnLVD097iXe77y_VD0uB6SfUhzD3dkmNGeyMOtbMRsE-7OI3vXt0ba0ct71yacJWc-wyPpjlw-aSo/s1200/1025423848penang-1710988386775.jpg

៣.ទីក្រុង Melaka៖ ម៉ាឡាកាគឺជាទីតាំងពាណិជ្ជកម្មដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តដើមរបស់ប្រទេសម៉ាឡេស៊ី ហើយបានទាក់ទាញពាណិជ្ជករមកពីជុំវិញពិភពលោក។ បច្ចុប្បន្នកន្លែងនេះត្រូវបានអង្គការយូណេស្កូទទួលស្គាល់ថាជាទីក្រុងបេតិកភណ្ឌពិភពលោក។ រាជធានីនេះមានស្ថាបត្យកម្មបុរាណនៃអគារ ភាពចម្រុះនៃទំនៀមទម្លាប់ និងវប្បធម៌របស់ប្រជាជននៅក្នុងតំបន់។ ក្រៅពីទីក្រុង ក៏កន្លែងកម្សាន្តដ៏គួរឱ្យទាក់ទាញផ្សេងទៀតដូចជា សួនកម្សាន្ត ចម្ការផ្លែឈើ សួនធម្មជាតិ សួនសត្វ រមណីយដ្ឋាន និងផ្ទះសំណាក់ប្រណិតៗជាដើម។ ដូច្នេះប្រសិនបើអ្នកមកដល់ទីក្រុងនេះកុំភ្លេចទៅទស្សនា បន្ទាយ Fort A’Famosa, សារមន្ទីរព្រះបរមរាជវាំង Malaka, សាលាក្រុងសំណង់បុរាណ, និងផ្លូវដើរ Jonker ដ៏ល្បីល្បាញប្រចាំប្រទេស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAnQGL1QfdUgb1DcKf_DzWCDBz1ATFWzC3Pq6XG3hbLpZcv8fJt1v17Az65so5kzOTB1SEsCmgcOqr72aqajOeEpAIXv92FlSLx9qa44EoojDmCSdnCgLQeQZBQE0Ul2mA2R1_gSrY2daRSERQYJO3u-oYD6Nly7reh__FZkmvm5D7nMXFUaAh1UECxfY/s640/Melaka-river.jpg

បង្ហាញមុខរ៉ាប៊ីជា BA ថ្មីភ្លាម ក្រុមហ៊ុនទូរស័ព្ទ realme ប្រកាសតម្លៃចេញលក់ស្មាតហ្វូនរចនាម៉ូដស្បែកប្រណិត realme C63 តម្លៃ 189 ដុល្លារ មានបច្ចេកវិទ្យាទំនើបខ្លាំង

0

ក្រុមហ៊ុនស្មាតហ្វូន realme ដែលជាក្រុមហ៊ុនស្មាតហ្វូនល្បីឈ្មោះលើពិភពលោក បានប្រកាសពីតម្លៃស្មាតហ្វូនថ្មី realm C63 ដែលជាប្រភេទស្មាតហ្វូនរចនាម៉ូដបែបស្បែកយ៉ាងប្រណិត ចេញលក់ក្នុងតម្លៃពិសេសបំផុតត្រឹមតែ 189 ដុល្លារ! ស្របគ្នានឹងថ្ងៃប្រកាសចេញលក់ស្មាតហ្វូន realme C63 នេះ ក្រុមហ៊ុន realme ក៏បានបង្ហាញមុខ BA ថ្មីជាតារាចម្រៀងល្បីឈ្មោះមួយរូបគឺកញ្ញា រ៉ាប៊ី ថតបង្ហាញសម្រស់យ៉ាងស្រស់ស្អាតជាមួយស្មាតហ្វូនប្រភេទស្បែកប្រណិត realme C63។ តារាចម្រៀងរ៉ាប៊ីត្រូវបានមហាជនទទួលស្គាល់ថាជាតារាចម្រៀងមួយរូប ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងក្នុងស្រទាប់មហាជនទូទាំងប្រទេសព្រោះតែបទចម្រៀងល្បីៗជាច្រើនបទ ជាពិសេសរូបសម្រស់និងក្បាច់រាំដ៏ទាក់ទាញរបស់នាង។ នេះជាមូលហេតុដែលធ្វើឱ្យតារាចម្រៀងរូបនេះត្រូវបានជ្រើសរើសជា BA ថ្មីរបស់ក្រុមហ៊ុនទូរស័ព្ទលំដាប់ពិភពលោកមួយនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3uU8LnVXwWJkN1qbOZtLnPCQO-rXzXzgtz9we4hyfKV8MLD7tcxaLeqeloeU1NLv7vd6NR0zsdqPq8M2If-yVtmyJzSQslTc_vbxxT99jtd-UoKBgYNfQ0yw1-G2yaFnqz6l5THoUA8jYUeXqjCYMgC6ZWmxZDT3tHhwIh1y4VicpM9VXyg6CWSNoBZM/s2010/1-Thumpnail%20can%20combine%20with%20other%20picture%20.png

ស្មាតហ្វូន realme C63 បានបំពាក់នូវបច្ចេកវិទ្យាទំនើបៗបំផុត ដែលមានបំពាក់លើទូរស័ព្ទតម្លៃថ្លៃ ដូចជាកម្លាំងសាកថ្មលឿន 45W លឿនជាងគេបំផុត សាកថ្មតែ 1 នាទី អាចនិយាយទូរស័ព្ទបាន 1 ម៉ោង និងមានបច្ចេកវិទ្យា AI ទំនើបៗជាច្រើនដូចជាការបញ្ជាតាមកាយវិការ (Air Gestures Control) បច្ចេកវិទ្យាអេក្រង់ធន់នឹងដៃសើម(Rainwater Smart Touch) បច្ចេកវិទ្យា AI កាត់បន្ថយសំឡេងរំខានពេលនិយាយទូរស័ព្ទ និងមានមុខងារប្រាប់ដំណឹង Mini Capsule 2.0 ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFkZBdiLEULr0oorhhyphenhyphenR8rcMQFYnsZmo8j1wZIX5toBlVfSfeDTqLIVIVU1cbZ3C7rpX8rCHmsoUXqpblugLxkIkck2QHVtFZ3HRTT2XO-9D11RNkwu7P6lWaRaE9QY_nDukrESH6smQU7ximrzaVLLDj5jfg-6tZrX5WjDv8p_HriIoJOi-xXzfFzBgQ/s2400/2.png

ការរចនាម៉ូដស្បែកបែបប្រណិតលំដាប់ទូរស័ព្ទតម្លៃខ្ពស់ដំបូងគេបំផុត
ស្មាតហ្វូន realme C63 ត្រូវបានរចនាម៉ូដបែបស្បែកប្រណិត ដែលកន្លងមកមានតែប្រភេទទូរស័ព្ទតម្លៃថ្លៃប៉ុណ្ណោះទើបមានការរចនាម៉ូដបែបនេះ។ ប្រភេទស្បែកមានគុណភាពខ្ពស់ ធន់នឹងស្នាមប្រឡាក់ផ្សេងៗមិនថាជាស្នាមប្រឡាក់កាហ្វេ កូកាកូឡា ក្រែម ឡេ ឬប៊ិចនោះទេ។ ស្បែកបែបប្រណិតរបស់ realme C63 ត្រូវបានសម្រិតសម្រាំងយ៉ាងម៉ត់ចត់ ជួយផ្តល់ងាយស្រួលក្នុងការកាន់ទូរស័ព្ទដោយផាសុកភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk7i22yU3SeiM-wJambs-VdqtdoYrkpxwxEbtju10aoot30XeK6tu5SrR58k5DJRNW9hr871NYultki8HH4pjvcyFE_Gj6tC4nB-RVgLqbYrX6x3aBaKCfv7tE1upZrmAFreBu4PRS2vZDGffsINtDpzsBVjmNvAOSEWc5eAY8EIZXQMyVVjovao1yrZY/s2048/3.jpg

កម្លាំងសាកថ្មលឿនបំផុត 45W និងថាមពលថ្មធំ 5000mAh ជាមួយវិញ្ញាបនបត្រធានាការសាកថ្មលឿនដោយសុវត្ថិភាពខ្ពស់បំផុត
realme C63 ត្រូវបានបំពាក់ដោយកម្លាំងសាកថ្មល្បឿនជាងគេ 45W ដំបូងគេបង្អស់នៅក្នុងចំណោមទូរស័ព្ទកម្រិតតម្លៃស្រដៀងគ្នា ដែលអាចសាកថ្មទូរស័ព្ទបានដល់ទៅ 50% ក្នុងរយៈពេល 30 នាទី ហើយអាចនិយាយទូរស័ព្ទបាន 1 ម៉ោង បន្ទាប់ពីការសាកថ្ម 1 នាទី។ លើសពីនេះ realme C63 ទទួលបានវិញ្ញាបនបត្រដែលធានាថាប្រព័ន្ធសាកថ្មទូរស័ព្ទបានឆ្លងកាត់ការធ្វើតេស្តយ៉ាងម៉ត់ចត់ និងស្របតាមស្តង់ដារសុវត្ថិភាពខ្ពស់បំផុតក្នុងការសាកថ្មលឿន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMcg-Qnz6Dtsu89wPbXZ-ITotdVgUzapnjnpSB2qvrudVqLmr3_Me1mLuKl79AUxYLBP9kiG1jj_y6_C-dblxD1FVe1sRCvTP65qIO4rtJYTzvqOsAITLd1p05pQeGm1JWEjH4NpCKATLukl7OKtIX5KxR5yjJ-CvPSxwfEcJGRchzUNRigpLTBwZjHPA/s2048/4.jpg
realme C63 បានបំពាក់នូវបច្ចេកវិទ្យា AI (អេអាយ) លំដាប់ខ្ពស់ ដែលមានក្នុងប្រភេទទូរស័ព្ទតម្លៃថ្លៃដូចជាការបញ្ជាតាមកាយវិកា អេក្រង់ធន់នឹងដៃសើម
realme C63 នាំមកនូវបច្ចេកវិទ្យាទំនើបៗនៅក្នុងមុខងារ AI(អេអាយ) ។ ដំបូងឡើយបច្ចេកវិទ្យាបញ្ជាដោយកាយវិកា (Air Gestures Control) និងអេក្រង់ធន់នឹងដៃសើម (Rainwater Smart Touch) មានបំពាក់តែលើទូរស័ព្ទ realme ដែលមានតម្លៃថ្លៃប៉ុណ្ណោះ។ បច្ចេកវិទ្យាទាំងពីរនេះគឺបង្កើតឡើងតាមតម្រូវការអ្នកប្រើប្រាស់ដែលចង់បានភាពងាយស្រួលក្នុងការបញ្ជាទូរស័ព្ទដោយមិនបាច់ប៉ះអេក្រង់។ ចំពោះមុខងារបញ្ជាដោយកាយវិកា អ្នកប្រើប្រាស់អាចលេងទូរស័ព្ទក្នុងពេលញ៉ាំអាហារ ហាត់ប្រាណ និងធ្វើម្ហូបជាដើម ដោយអាចមើលវីដេអូនិងទទួលទូរស័ព្ទដោយមិនបាច់ប៉ះអេក្រង់ទេ។ ចំពោះបច្ចេកវិទ្យាអេក្រង់ធន់នឹងដៃសើម គឺធានាដល់ការប្រើប្រាស់ទូរស័ព្ទបានយ៉ាងរលូន បើទោះបីជាដៃសើមទឹកភ្លៀង ឬនៅក្នុងបន្ទប់ទឹកក៏ដោយ។ លើសពីនេះទៅទៀត C63 ក៏មានបច្ចេកវិទ្យា AI កាត់បន្ថយសំឡេងរំខានពេលនិយាយទូរស័ព្ទ និងមានមុខងារប្រាប់ដំណឹង Mini Capsule 2.0 ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs-jQtCpqljLHyfG1pvUiJG7uxUZ9HWmhLY6Gd7-Bs2yqMck7nJOgN1ia8vs-tIxwLg2QCKAFEfassddNHdvRLW-fH_U3wIHbaKSNfft72aPhAhyphenhyphenqNM5TY8nmTSeCt9iu_358KFtFxt760Udk2sR-aIvLoVtA3cSdh0wF-kZYUnxh3VzgRax8JX5NDuCg/s1500/5.jpg

realme C63 ចេញលក់ 2 ពណ៌ គឺពណ៌ខៀវរចនាម៉ូដបែបស្បែក(Leather Blue) និងពណ៌បៃតងបែបគុជ(Jade Green) ដែលតម្លៃលក់ត្រឹម 189 ដុល្លារប៉ុណ្ណោះសម្រាប់ទំហំ 256GB អាចដំឡើង RAM បានដល់ 16GB)។ តម្លៃលក់នេះជាតម្លៃពិសេសបំផុតសម្រាប់ទូរស័ព្ទប្រភេទស្បែកនិងមានបច្ចេកវិទ្យាទំនើបបែបនេះ។
អំពីក្រុមហ៊ុន realme
realme គឺជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ដែលបានធ្វើឱ្យកក្រើកទីផ្សារស្មាតហ្វូនតាមរយៈបច្ចេកវិទ្យាទំនើបឈានមុខគេ។ realme បានផ្តល់នូវជម្រើសស្មាតហ្វូននិងឧបករណ៍បច្ចេកវិទ្យាជាច្រើនប្រភេទដែលមាន Spec ខ្ពស់បំផុត ក៏ដូចជាគុណភាព និងការរចនាម៉ូដលេចធ្លោជាងគេសម្រាប់អតិថិជនសម័យថ្មី។ បង្កើតឡើងដោយលោក Sky Li នៅក្នុងឆ្នាំ 2018 realme បានក្លាយជាក្រុមហ៊ុនកំពូលទាំង 5 ក្នុង 30 ប្រទេស ទូទាំងសកលលោកក្នុង រយៈពេលត្រឹមតែ 3 ឆ្នាំ។ realme ក៏បានបោះជំហានចូលទីផ្សារសកល រួមមានប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ អឺរ៉ុប មជ្ឈិមបូពា៍ អាមេរិកឡាទីន និងអាព្រិក ដែលមានអ្នកប្រើប្រាស់សរុបជាង 200 លាននាក់ទូទាំងពិភពលោក។ ឆ្នាំ2024 ជាឆ្នាំនៃការផ្លាស់ប្តូរពាក្យថ្មីទៅជា “Make it real.” ។ តាមរយៈពាក្យស្លោកថ្មីនេះ realme នឹងផ្តោតការយកចិត្តទុកដាក់លើអតិថិជនសម័យថ្មីកាន់តែខ្លាំងនិងធ្វើឱ្យសុបិនពួកគេក្លាយជាការពិត ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.realme.com ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaK-qy6CBChxhYbUiFiRmkN1I115Hvryiy-IYLnWnCRj5gvO_JNl20ONij_iy4F_4TZJ_frKY4Gazi8NkRr-lbYBATqwdqKlFyytBlYUXgmmK7ew7GIGQYqtqjgiPChC4c5CNuXGvcVVOxeIfe-msTlkN1UZThh0zL10FS7634Y0NLB9VGynbK0oEnSQs/s1500/6.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSW01Mv9oOaMVWQvjDsSx50HSTbAdSnYxgjHqKHfLCNq_wFKTuYgwIWs6VQNcRAo9YZR0d_kY9fjSbtq1wzGRL1kb5tAKpvVBA0rqWCgCSU6wK_j5uw0AoaV0At18buVpOTPh2XsjphH7XUkmH2LRr86S2x1g8E8pWSWx26JSGjW6zffELYcO-bHGrCK0/s2048/7.jpg

ផ្សិតដំបូកឬផ្សិតខ្មៅ តម្លៃថ្លៃកប់ពពក ថែមទាំងជាឱសថបុរាណដ៏កម្រ!

0

ជាទូទៅផ្សិតគឺមានជាច្រើនប្រភេទ ខណៈដែលមនុស្សមួយចំនួននូវតែមិនទាន់ស្គាល់ពួកវាអស់នៅឡើយនោះទេ។ ជាមួយគ្នានោះ ដោយសង្កេតឃើញថាបច្ចុប្បន្ននេះ ផ្សិតមួយចំនួនហាក់មានតម្លៃខ្ពស់ខ្លាំង ព្រោះតែភាពកម្រនិងវិសេសរបស់វា តួយ៉ាងដូចជាផ្សិតកែវ ផ្សិតប៉ក់ ផ្សិតការចូ ផ្សិតក្ងោក ផ្សិតដំបូកឬផ្សិតខ្មៅជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV2Ele5EQg9BfRHE5kqJI376bLn6Hi2SLJA7OPm0RVNRQ8gm1JWyAG48Ro_v0OtLDkljH3haLlOXZeYTBd9SGRMMuK8OwW8Nqse5KvnwekoRnRJYgnhscFJRGRdULuHwgJnX-CxRn3UCXkx8BCTjERjiMkyfRN8DqAXimSQMoS6q2VD8eI_YCa3T4gnAA/s1280/photo_2024-06-19_11-01-56.jpg

បើនិយាយតែចំពោះផ្សិតដំបូក ដែលត្រូវបានគេស្គាល់ថាជាផ្សិតខ្មៅ សព្វថ្ងៃនេះគឺកំពុងតែត្រូវប៉ាន់យ៉ាងខ្លាំង ដោយឈ្មួញកណ្តាលខ្មែរដើរប្រមូលទិញពីពលរដ្ឋមកពីគ្រប់ទិសទី ដើម្បីបញ្ជូនបន្តទៅកាន់ឈ្មួញកណ្តាលថៃ។ ផ្សិតដំបូកក្នុង១គីឡូក្រាមនៅក្នុងប្រទេសកម្ពុជា ត្រូវបានគេដឹងថាមានតម្លៃរហូតដល់ទៅ២០ម៉ឺនរៀល ខណៈតម្លៃនៅក្រៅប្រទេសគឺគុណនឹង២ឬ៣ ឯណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6_tDajJFyMma_LFRl6VatYF6tEhCIhwPOsyuBnt1yIjW_f2v-EAiBT5vzrB8xUbnk0yVbH9BA4yPdahcnAZMJU8CJE0yEsRwk12X63tKv6NpeI__HNJK1_PMJdoYiDXDIJjkc3X78vHXbpICOlqrI8ZisMGqMl6kjblz5xhYaByThuICZVMS6IV1M5gU/s1280/photo_2024-06-19_11-01-59%20(2).jpg

ផ្សិតដំបូកឬផ្សិតខ្មៅ ដែលមានឈ្មោះជាភាសាអង់គ្លេស ហៅថាXylaria Nigriopes។ គេដាក់ឈ្មោះវាបែបនេះ ដោយសារតែភាគច្រើនវាតែងដុះតែនៅក្នុងដំបូក ជាពិសេសគឺដំបូកដែលមានសំបុកស្រមោចនិងកណ្តៀរប៉ុណ្ណោះ។ ផ្សិតដំបូក គឺមានរូបរាងខាងក្រៅពណ៌ខ្មៅ តែសាច់ខាងក្នុងពណ៌សរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQfMnU5yK0SUkCfWzwAYoiAWZpiLHOxBF35xZRnkItvG2CKnTFWUY1cBTbbfMO5aU87GXJPuzoz_vjSwcPLWAS_yxeOqk3h-dd59CzOfn4PsZy7jmE2K_tfh9toNxPdT1WTPFXS1P7SdWTWKk3AXCFg0u1S-I7yroZRGE-lK_B8IsyM_AGDYTb80ZnSnQ/s1280/photo_2024-06-19_11-01-59.jpg

មូលហេតុដែលផ្សិតខ្មៅឬផ្សិតដំបូកមានតម្លៃថ្លៃបែបនេះ ដោយសារតែវាជារបស់ដ៏កម្រនិងជាឱសថបុរាណដ៏វិសេសនៅក្នុងក្បួនវេជ្ជសាស្រ្តចិន។ សម្រាប់គុណសម្បត្តិនៃផ្សិតប្រភេទនេះវិញ គឺត្រូវគេបានយកទៅប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពទៅលើរោគសញ្ញាជាច្រើន ដូចជាការគេងមិនលក់ របួស បំបាត់ការឈឺចុកចាប់ ជម្ងឺប្រាសាទ ពង្រឹងប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងការរលាក ជំនួខួរក្បាល ហើយក៏ជាថ្នាំប៉ូវកម្លាំងដ៏វិសេសផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaLoRfd52TXctxQwuqeDdH0AwoSGy-oNazEyHcszTfW_eMD70b16NJrfHE_HBC8LbheWrZ5XIGaFYjMb4PSmZ0y0MuAW0sCSRbDlJfw_ImOsv4kF2uAkrD6diz2D0cMPiBOOefK0q-Qx30lLLuOD1-9gmnmnATspq5h-aoyjdgsFqRGwu-g4ADblVAYTI/s1280/photo_2024-06-19_11-01-57.jpg

ផ្ទុះ.ការវែក.ញែក! ក្រដាសប្រាក់រៀលខ្មែរ មានដាក់លក់នៅលើអេបលក់ទំនិញប្រទេសកូរ៉េ ទទួលបានហាងឆេងខ្ពស់ខ្លាំង

0

ថ្មីៗនេះ បន្ទាប់ពីមានការបង្ហោះចែកចាយនៅលើបណ្តាញសង្គម ដែលបង្ហាញឲ្យឃើញពីវត្តមានក្រដាសប្រាក់រៀលខ្មែរ មានដាក់លក់នៅលើអេបលក់ទំនិញដ៏ល្បី Coupang របស់ប្រទេសកូរ៉េ ខណៈលុយខ្មែរហាក់ទទួលបានហាងឆេងខ្ពស់ខ្លាំង ទើបបណ្តាលឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ និងបញ្ចេញនូវមតិវែក.ញែកព្រោងព្រាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0t2up_I_BaBKWsuGxQGjbsGzv_TG-fU-slLIWeJBmtXkEEYhlx1_j3FZXk3G-gAwLXXjQ1-svLzd3CnUSSd_bJ24d2wcUcR9dRzokkOA0WwEzZe2t2EVNLOzXp1Ujn5kHMsQnedVyDKWMdOGERq5yFcuHTpE43Mm5ivI7ARffOP5mGQguUATKeXVKNIk/s800/Real-khmer02.jpg

កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៤នេះ យោងតាមគណនីមួយដែលមានឈ្មោះថា Oun Chea បានធ្វើការដាក់បង្ហោះរូបថតប្រមាណ ២ សន្លឹកអមជាមួយនឹងខ្លឹមសារថា «ក្នុងនាមខ្ញុំជាខ្មែរម្នាក់ដែលនៅកូរ៉េពិតជារីករាយណាស់ លុយខ្មែរគេជឿថាជាលុយនាំលាភសំណាង។ លុយ ១០០ រៀលខ្មែរយើង មានលក់នៅតាមអេបលក់អីវ៉ាន់ដ៏ល្បីរបស់កូរ៉េ ១០០សន្លឹកតម្លៃ៣៥០០០វ៉ុន=២៥$=១០២៥០០រៀល, ក្រដាសលុយ៥ម៉ឺនរៀល លក់៥៤០០០វ៉ុន=៣២$=១៣០០០០រៀល, ក្រដាសប្រាក់១០ម៉ឺនរៀល លក់១០៨០០០វ៉ុន=៧៧ដុល្លារ=៣១៥៧០០រៀល (ជាកាដូរតំណាងអោយសំណាងល្អ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPq-qIu2-7RAu5UDKfPK5P6t5oUy_9s75wlpCSQiHGrdN9UrKvagnKPkmjRWgOtTZwedn6iJhMAHQPbmg1bex6wokc7ljkqlHZrs9fFCujeTdd8ljGu3iG5W7vN3coHY1dbrPEEvhIVwI0qfoWmA3kNCLJF9wmgxvU_P5LiUFgHh2H1cddWKgDSHKyMt4/s2048/448606804_1241204340201842_839007661776639251_n.jpg

ទោះជាយ៉ាងណា បន្ទាប់ពីមានការដាក់បង្ហោះចែកចាយខាងលើរួចមក មហាជនខ្មែរជាច្រើនក៏បានចូលទៅបញ្ចេញមតិវែកញែក ដោយអ្នកខ្លះគឺបានលើកឡើងថា«ខ្ញុំស្រលាញ់ក្រដាស ១០០រៀលជាងគេ ហើយសន្សំទុកបានច្រើនណាស់ ជិតបានជាកូនភ្នំមួយហើយណា»។ អ្នកខ្លះទៀតថា«ក្រដាស១រយរៀល ខ្ញុំដាក់លើក្បាលដំណេកថ្វាយបង្គំរាល់ថ្ងៃ»។ អ្នកខ្លះថា«ខ្ញុំបានឃើញយប់មិញដែរ រីករាយណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXpreRdgDTw0ZJipAeBgQcJXbUUC46GEo4T18S9JZ6zblpE9O7qhKmtQRTdKPSV9qbLxzPpjPyfscUyCB50sspnQD6ufwUFsg7wVd3EcAr-71cGeUBgvEacd741_8UwVrAnRN8z6CKciKb11Un0GSo0PU_sHqApUFVvQFGO_CUkwKaSqaclBlR2YD6rE8/s1600/448599093_1241232370199039_1695374780639886017_n.jpg

ជាមួយគ្នានេះ ក៏មានមតិមួយបានរិះគន់ថាបែបស្ថាបនាថា «គួរអោយអស់សំណើចណាស់ លុយខ្មែរ១០ម៉ឺនរៀលយកមកលក់ ១០៨០០០វ៉ុន ថ្លៃឬថោក? ហើយមកធ្វើជាប្រកាសមានមោទនភាពអោយអ្នកមិនគិតវែងឆ្ងាយជ្រួលជ្រើមទិញ ចុះបើស្រលាញ់លុយជាតិ ឬចង់ទុកអោយមានលុយជាតិក្នុងកាបូបម៉េចមិនផ្ញើរពីខ្មែរមកវិញ? បើខ្ញុំថាមិនខុសទេអ្នកលក់លុយនេះ១០០%គឺជាខ្មែរ ហើយបើលក់ថ្លៃកប់ពពកចឹងក៏គ្មានបរទេសណាគេទិញដែរ បើចង់អោយលុយខ្មែរមានតំលៃឬមានគេស្គាល់ច្រើនគួររកវិធីផ្សេងពីនេះមានវិធីច្រើនណាស់»៕

មកស្គាល់ភ្នំបុរាណដ៏ល្បីល្បាញមួយដែលគ្មាននរណាម្នាក់អាចឡើងដល់កំពូលភ្នំបានឡើយ

0

ភ្នំដ៏ពិសិដ្ឋរបស់ទីបេ Kailash ឬ Kangringboqe គឺជាគោលដៅធម្មយាត្រាក្នុងក្តីស្រមៃសម្រាប់ពុទ្ធសាសនិក និងហិណ្ឌូរាប់ពាន់លាននាក់ ប៉ុន្តែគ្មាននរណាម្នាក់អាចឡើងទៅដល់កំពូលភ្នំនេះបានឡើយ។
ភ្នំ Kailash ឬ Kangringboqe មានទីតាំងនៅភាគនិរតីដាច់ស្រយាលនៃទីបេ ហើយត្រូវបានគោរពដោយពុទ្ធសាសនិក ហិណ្ឌូ និង Jains ច្រើនជាងមួយពាន់លាននាក់ គឺជាភ្នំដ៏ពិសិដ្ឋឈានមុខគេរបស់ពិភពលោក។ ហិណ្ឌូជឿថា ទីនេះជាកន្លែងស្នាក់នៅរបស់ព្រះសិវៈ ខណៈអ្នកផ្សេងទៀតជឿថា Kailash គឺជាភ្នំព្រះមេរុក្នុងរឿងព្រេងនិទាននៅក្នុងវប្បធម៌ឥណ្ឌា ដែលជាលំនៅឋានរបស់ព្រះ និងមានទីតាំងនៅកណ្តាលនៃសកលលោក។null

ទោះជាយ៉ាងរហូតមកដល់ពេលនេះគឺមិនមាននរណាម្នាក់អាចឡើងដល់កំពូលភ្នំដ៏អស្ចារ្យនេះបានឡើយ មូលហេតុគឺដោយសារអាជ្ញាធរទីបេហាមឃាត់ការឡើងភ្នំ Kailash ព្រោះពួកគេខ្លាចថាសកម្មភាពខាងលើនឹងប៉ះពាល់ដល់ភាពបរិសុទ្ធ និងភាពពិសិដ្ឋនៃភ្នំ។ ជាការពិតណាស់ភ្នំនេះគឺបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្នកដែលជឿលើជំនឿ ហើយក៏ជាក្តីស្រមៃសម្រាប់ពុទ្ធសាសនិក និងហិណ្ឌូរាប់ពាន់លាននាក់ ដើម្បីធ្វើធម្មយាត្រាឡើងដល់កំពូលភ្នំ ប៉ុន្តែត្រូវបានហាមឃាត់។ តាមរឿងព្រេងមានកាលមួយមានព្រះសង្ឃមួយអង្គព្រះនាម Milarepa បានឡើងដល់កំពូល ហើយត្រឡប់មកព្រមានមនុស្សកុំឱ្យឡើងរំខាននៅលើកំពូលភ្នំ ព្រោះនៅទីនេះគឺមានព្រះជាច្រើនរស់នៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV6Ul29Cz_y-7FK2NUgjb2EiyvG-KLVWfQ2-quCjThYp-3NWs_aHQ1q1GKTgguqxdJdK_QHgdJQijquFEwRiUVJ9OX6X6vOxOO0fCFLUpT_WJy0OshY5sgzxMj9z36hdEFmzyKGmRHnr-df6LEXVAvZSQvXRzGriW6MlYH6I0LMIXnWEE6Kz0MCm3_4c8/s1020/photo_2024-06-19_10-52-24.jpg

នៅឆ្នាំ ១៩២៦ វរសេនីយឯក RCWilson នៃកងទ័ពឥណ្ឌាបានរៀបចំបេសកកម្មជាក្រុមទៅកាន់កិច្ចប្រជុំនៅលើកំពូលភ្នំ ប៉ុន្តែព្រិលធ្លាក់ខ្លាំងបានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងនោះបរាជ័យ។ បន្ថែមពីលើជំនឿសាសនា ទេវកថា និងអាកាសធាតុដ៏អាក្រក់ ភ្នំ Kailash ក៏ “មិនអាចឡើងបានដែរ” ដោយសារតែបញ្ហាប្រឈមខាងរាងកាយរបស់វា។ Tibet Vista ដែលជាក្រុមហ៊ុនទេសចរណ៍នៅទីបេបានសរសេរនៅលើគេហទំព័ររបស់ខ្លួនថា “ភ្នំនេះមានរាងដូចពីរ៉ាមីត ជម្រាលគឺចោត ហើយព្រិលត្រូវបានគ្របដណ្ដប់ឥតឈប់ឈរ ដែលធ្វើឱ្យវាពិបាកខ្លាំងណាស់ក្នុងការឡើងដល់កំពូល” ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTsaADDreYpV_eXTeJ02IW3w1YNPVBLTD8R9NR1q1GoDD476UFX6FrVhGhxtMD_W3HCk0IUJ5hkZ0JfUfX9JXTXvZ1vR0NFLZGFoKh9ZT6ysqFrCS57HgGh9D-hHHMCJYFHqSeBEDxjsAiagPH5SqNQ8fiL-eCxtcfnFt4GxUxDC5iYYj5sqvWSCjRCJ8/s1004/photo_2024-06-19_10-52-33.jpg

ទោះជាយ៉ាងណាកន្លែងនេះនៅតែស្វាគមន៍អ្នកទេសចរឱ្យមកទស្សនា ប៉ុន្តែមិនអាចឡើងដល់កំពូលភ្នំបានឡើយ។ បើយោងតាមកាសែត Times of India ភ្ញៀវទេសចរអាចធ្វើដំណើរបានតែជុំវិញភ្នំ ឬឡើងភ្នំទាបៗប៉ុណ្ណោះ ហើយការធ្វើដំណើរត្រូវទាមទារភាពអត់ធ្មត់ ព្រោះមិនមានជើងហោះហើរត្រង់ រថភ្លើង ឬឡានក្រុងនៅក្បែរនោះទេ ដូច្នេះការធ្វើធ្វើដំណើរគឺរៀងពិបាក និងគ្រោះថ្នាក់បន្តិច។ យោងទៅតាម Wonders of Tibet អ្នកទេសចរគួរតែរៀបចំខ្លួនដើម្បីដើរ ១៥-២២ គីឡូម៉ែត្រក្នុងមួយថ្ងៃក៏ដូចជាអនុវត្តនៅផ្ទះបីខែជាមុនសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWauX8rbRd7WxZ1T3sZOSpH4VfzLEGTswk8GKVSHzwhIVrHTjwkD1GzTeNgxaqsohuSHiryjGjS_1KeFqsK9ADgsdHQkjHUClCnkHw1SdjuV9y2yud7xdUrQk7_ZfYFb6Ee5Z3gEd2rqx8lEEZ3YCoR3hSq3Bc9ky_bAXvyBmpLxXnhV61kxrxTHDvs_4/s1280/photo_2024-06-19_10-53-28.jpg

គួរបញ្ជាក់ដែរថា នៅតំបន់ភ្នំនេះគឺមានពិធីបុណ្យដែលប្រារព្ធព្រឹត្តិការណ៍សំខាន់ៗចំនួនបីក្នុងជីវិតរបស់ព្រះពុទ្ធសក្យមុនី គឺការប្រសូត ត្រាស់ដឹង និងបរិនិព្វាន ដែលចាប់ផ្តើមនៅដើមខែឧសភា និងបញ្ចប់នៅខែមិថុនា ដោយអ្នកទេសចរអាចចូលរួមបានក្នុងការធ្វើធម្មយាត្រាជុំវិញភ្នំបីដង ហើយត្រូវតែមានអាយុ ១៨ ឆ្នាំឡើងទៅ។ មនុស្សជាច្រើនជឿថាការធ្វើធម្មយាត្រាជុំវិញភ្នំបីដងនឹងជួយលុបបំបាត់អំពើបាបទាំងអស់ក្នុងមួយជីវិតរបស់ពួកគេ៕

ដង្កូវហ្វូងថៃ កំពុងបំផ្លាញដំណាំនៅខេត្តចំនួន៣នៅកម្ពុជា

0

ដំណាំស្រូវវស្សាខេត្ដសៀមរាប ខេត្តព្រះវិហារ និងឧត្តរមានជ័យ កំពុងរងការបំផ្លិចបំផ្លាញជាខ្លាំងពីដង្កូវហ្វូង ដែលមានប្រភពមកពីប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCWDCIi1HtV9naHBIwBuJDWkvnI4izaHyN11E5djVxFpUxydPAzJ_c68wuVFQ8W1XeCKjOH3UbGNl_X_Ndw_jfbmR536s4FAJ8EtdCqw8ZfKAcGUfF1nvX6iSgFXBCmdplNerq-28mdoLNig4K2lNqUlU3TRndwoLGgD3xRrstuCdXuOa593b4KPXxvfs/s2048/448132315_1950294182151846_8811767549873880495_n.jpg

ស្រូវវស្សាប្រមាណ៥០ហិកតា ក្នុងចំណោមជាង៣០០ហិកតា បានរងផលប៉ះពាល់ដោយសត្វដង្កូវហ្វូងស៊ី តែសំណាងល្អត្រូវបានក្រុមជំនាញខេត្តចុះទៅបាញ់ថ្នាំជូនពលរដ្ឋបានទាន់ពេលវេលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ8s0sBwNTz9PLerkdKX0msH6vw6e5XAluBHgt01OdiRaneCGjmJfcaC1bDL4t1c7kWsM87r_uigs6hjWZvTuqFtv_GJQBjbydcMNkYPtghFGsc-Lh5N9_X5G4Nkzzg4KZM0_l7ignCF7vgvMjNAKcMvYR6EzWzG4lv5BSolVdPahDwBpjSVfJmuNW5fQ/s2048/448352161_1950293998818531_1252676531893818161_n.jpg

សត្វដង្កូវនេះ គឺកើតឡើងមកពីសត្វមេអំបៅ ដែលហើរចល័តចេញពីប្រទេសថៃ រកកន្លែងពងញាស់ក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់ដល់ដំណាំខេត្តដែលនៅព្រំដែនជាមួយថៃ ដូចជា ខេត្ដព្រះវិហារ ឧត្ដរមានជ័យ និងខេត្ដសៀមរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnG-UeWenhJExOUwmCKPT6hhMHYHRxhFeJkAvFQ0kiSNfYQ5vqyh5dmaLMMRxz3jGZIsLk485m9Ptv84PVUb7XEvXM_mbD_IupVvvXtJAAviEw9NXx-e-qEsYM5hlhLJU9ykOwc0G6t2hZODDPSH0HjD4UUccAJ29-k8xp686rC31GAwEde3Cp8p6uMXQ/s1280/e073e355ca4d21cac312b469cf4bd9cb.jpg

គួរបញ្ជាក់ផងដែរថា សត្វដង្កូវហ្វូងនេះ ក្នុងដំណាក់កាលនៅតូចនៅឡើយ ប៉ុន្ដែវាធំលឿន វានឹងបំផ្លាញស្រូវលឿន បើសិនមិនបានពិនិត្យមើលឱ្យបានត្រឹមត្រូវ និងចាត់វិធានការទាន់ពេលវេលាទេ វាអាចប៉ះពាល់ធ្ងន់ធ្ងរដល់ទិន្នផលស្រូវ និងរាលដាលទៅស៊ីស្រូវកន្លែងផ្សេងៗទៀត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLu5SVmRjHvHC63ttKwGZiUzyEC6W7dQLlehIDELaqM4jZd2YC3js6Znab926flOAUbuyaZOmCNMAhtiEJTEeqtGFrrR3UEXtr-n9Vi4n-sI6-cHm22TKHM0gGUbtJSQuRGFetATMy-LzBWgV98R2qtOyGD9sIELGTsCH4g6AwVnpZZTguGS5wUN-2eGU/s1280/83ec17b087ba2f493c3cd4c872d076e0.jpg

គ្រូទាយឥណ្ឌាល្បីឈ្មោះទស្សន៍ទាយថា នឹងកើតសង្គ្រា.ម លោកលើកទី៣ នាចុងខែមិថុនា

0

ប្រទេសឥណ្ឌា ៖ គ្រូទាយឥណ្ឌាដ៏ល្បីឈ្មោះម្នាក់ និងត្រូវបានគេដាក់ឈ្មោះថា «គឺជាលោក Nostradamus ថ្មី» បានទស្សន៍ទាយថា ពិភពលោកនឹងកើតសង្គ្រា.ម លោក លើកទី៣ នាចុងខែមិថុនា ឆ្នាំ២០២៤ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ។

គេហទំព័រ NDTV រាយការណ៍ថា លោក Kushal Kumar គឺជាគ្រូទាយជនជាតិឥណ្ឌា ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ក្រោយពីលោកទស្សន៍ទាយថា នាថ្ងៃខាងមុខឆាប់ៗនេះ នឹងកើតសង្គ្រាមលោកលើកទី៣ ហើយលោកក៏បានបញ្ជាក់ពីថ្ងៃខែកើតសង្គ្រាមលោក យ៉ាងច្បាស់លាស់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9iKl-n7seoaKaTUrZNArqQp2WzVSvI5EPKhWNF3PII_VqNI015zr0qrTxbZ6IpsL1D76q10rIP9l_esYE7SySvjMzopNGyOIOEIofK4njtsVrdQWYsagYIog-SK-oz1pTwWEJaalupKgGRCkL5s72MNKVYo5kso0oCsqOZZu99V4cVdan6U7VVrLiXus/s1200/Indian-astrologer-Kushal-Kumar-predicts-World-War-3-start-date.webp

លោក Kushal Kumar ទស្សន៍ទាយថា ពិភពលោកនឹងកើតសង្គ្រាមលោក លើកទី៣ នាពេលឆាប់ៗ ។ លោកអះអាងថា ក្បួនហោរាសាស្ត្ររបស់លោកមានប្រភពពីវប្បធម៌ហិណ្ឌូ ហើយការទស្សន៍ទាយនេះផ្អែកទៅលើភពនានា និងផ្កាយព្រះសុក្រ ។

លោកបាននិយាយយ៉ាងមានទំនុកចិត្តថា ៖ «នៅថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០២៤ អាចនឹងផ្ទុះសង្គ្រាមលោកលើកទី៣ ខ្លាំងបំផុត ប៉ុន្តែបើសង្គ្រាមពុំផ្ទុះចំថ្ងៃទី១៨ ខែមិថុនា ទេ វាអាចផ្លាស់ប្តូរទៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ហើយវាក៏ជាថ្ងៃដែលពិភពលោកកើតហេតុការណ៍វិនាសផងដែរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS-vsezejL4_nZivcexgoT-WQPHv-ZjM9OJe2wQDoMQamUkxBZ3p8V3MjcHoA-lEwCCo5KJHJaJLApTT14DPjf9FdicAY3iQLux80A5YkGIGfVDIBrb8wu04nPtbwUmdEj63IVUIbnozzAK37WzFsmsHgmaVMI5KjhUZL-1-myiX1IUuhJBw2rzDtW8uo/s1000/pacificbattle_wide-847752c6b8068f889abfead58d946746218c0c94.jpg

គ្រូទាយឥណ្ឌារូបនេះ ក៏បានលើកឡើងពីការទស្សន៍ទាយនាពេលកន្លងមកថា ការវាយប្រហារភេរវកម្មនៅជួរភ្នំហិម៉ាល័យ បានធ្វើឱ្យអ្នកទៅសន្សំកុសលជនជាតិហិណ្ឌូស្លាប់អស់ចំនួន៩នាក់ និងរងរបួស៣៣នាក់ទៀត ។ លើសពីនេះ ស្ថានការណ៍ឆ្លងដែនខុសច្បាប់របស់ទាហានកូរ៉េខាងជើងចូលមកកូរ៉េខាងត្បូង គឺវាដូចគ្នានឹងការទស្សន៍ទាយរបស់លោក ។

ចំណែកស្ថានការណ៍ប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅប្រទេសអ៊ីស្រាអែល និងការធ្វើសមយុទ្ធរបស់ចិននៅក្បែរតៃវ៉ាន់នាពេលបច្ចុប្បន្ន ក៏ដូចនឹងការទស្សន៍ទាយរបស់លោកដែរ ។ ក្រោយពីគ្រូទាយឥណ្ឌាដ៏ល្បីខាងលើទស្សន៍ទាយបែបនេះ វាបានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង និងរង់ចាំមើលថា តើនៅចុងខែមិថុនា ឆ្នាំ២០២៤ ពិភពលោកនឹងកើតសង្គ្រាមលោកលើកទី៣ ដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaUYOnMMAMaj6ZpTr95vTjJbrqXottAE81g27ali6imcEesczpzbVnZ2wBlfuuYe9VtTchAXjId5w7KwjL13dcvRIWHSbiYtCDbp8Byfk7C1GRPBU1pdkmLMXC5WmkroCj4cTGVGXoiuAlMMvt0RscDl2yPKutkpnusNpIKpmKJItrQGloNca_OH35Ryo/s2600/missiles.jpg

គួរបញ្ជាក់ថា លោក Nostradamus គឺជាហោរាសាស្ត្របុរាណជនជាតិបារាំង និងជាអ្នកបោះពុម្ភសៀវភៅឈ្មោះ «Les Propheties ឬ The Prophecies» ។ លោកបានទស្សន៍ទាយពីថ្ងៃអនាគតថា នៅឆ្នាំ២០២៤ ពិភពលោកនឹងប្រឈមជាមួយអាកាសធាតុអាក្រក់ខ្លាំង និងកើតជម្លោះនៅទូទាំងពិភពលោក ។ ក្រៅពីនេះ ក៏មានការប្រយុទ្ធគ្នាតាមផ្លូវទឹក និងការផ្លាស់ប្តូរខ្សែរាជវង្សរបស់ប្រទេសមួយចំនួនផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAqrxLiQdTJLtaPLJ5fOXeHwWI1H_gHocGu16OYLNsJBG8qj56hOjUMflF82v-PrxLT7f1MbkY-1uJMqy0gOUQiDNyq50dBqk7oYTQgvrFEdIS9GD9yjF4B3xd7Jrccu11UuIsEN8xI0mBL_HRVCCjSjVvK4105eEJ99oT5yVQ69samrS79EQibHpyyWs/s1140/SIERRA-iStock-1127790204-WB.jpg.webp