Home Blog Page 1021

បឹងចម្លែកមួយក្នុងប្រទេសអូស្រា្តលី មានពណ៌ផ្កាឈូក នូវតែជាចម្ងល់និងអាថ៌កំបាំង!

0

បឹង Hillier គឺជាបឹងទឹកប្រៃមានពណ៌ផ្កាឈូក ដែលមានទីតាំងស្ថិតនៅភាគខាងលិចប្រទេសអូស្ត្រាលី ទោះជាយ៉ាងណា វាក៏ត្រូវបានគេចាត់ទុកថាបឹងដ៏ចម្លែកមួយ និងនៅតែស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយថា ហេតុអ្វីបានជាវាមានពណ៌បែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikNEZnGsqt8ed6vEh0RVlwdEMviHMdCPajY7Lmm2tHm7l2Pb89kxpunKPfYxo7WlWketAHaPVwXYzb24lhQHiwtodi3QrKJH7tkiETbQ_Tc9DXdJgv1Nwl3G_kj_p4K9PydwKovHPfQ20N0IruGOyUmqQb3Ah4GapC3QY154c7g13p6Fg2xukJY8wB2EY/s1500/Lake-Hillier-1.jpg

ក្នុងឆ្នាំ ១៨០២ អ្នករុករកជនជាតិអង់គ្លេសម្នាក់គឺបានរកឃើញ បឹង Hillier គឺជាបឹងមួយក្នុងចំណោមបឹងពណ៌ផ្កាឈូកទាំងប្រាំនៅរដ្ឋ Victoria ប្រទេសអូស្ត្រាលី ខណៈបឹងចម្លែកៗចំនួន៤ផ្សេងទៀតគឺរួមមាន Crosbie, Becking, Hardy និង Kenyon។ យ៉ាងណាមិញ បើទោះបីជាគេបានរកឃើញបឹងមានបាតុភូតចម្លែកបែបនេះជាច្រើនរយឆ្នាំទៅហើយ ប៉ុន្តែការពិតនៅក្រោយបឹងទាំងនេះនូវតែមិនទាន់មានអ្នកដឹងនៅឡើយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjazgOYVXSfiy81wONTFdypnWKKjscBmNMq8e7UjzBEbBDgpMUMHxkzi6-ifB5qGQpF3O-0JgMVNh0TIv9-akCmbGFV0n94S6ZJdIrdJl-vu4dtWEZnR2DkrtBM4LmcWW4-2yEWUZpYC0U9rAD6saRHnQmXrAh-voqBnh65w-wWg0WPqho4_yAZMU_Wpwg/s1280/photo_2024-06-20_15-31-31.jpg

កាលពីឆ្នាំ២០២២ អ្នកវិទ្យាសាស្រ្តមួយក្រុមក្នុងប្រទេសអូស្រា្តលីក៏បានធ្វើការពិសោធន៍ទៅលើគំរូទឹកនៅក្នុងបឹង Hillier នេះផងដែរ។ ក្រុមការងារបានធ្វើដំណើរការពិសោធន៍ ដើម្បីកំណត់អត្តសញ្ញាណសត្វដែលរស់នៅក្នុងបឹងផ្កាឈូកនោះ គឺឃើញថាមានពពួកបាក់តេរីសារាយ ឬមេរោគ ប្រភេទ extremophiles ជាង ៥០០ ដែលកំពុងរស់នៅ និងបន្តពូជនៅក្នុងបឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwn8NYTh5Iao5WZVA272Or4Gj36mVneIVINFkqiL-E4sLKvM7cxITV_C-NexGkrcvHacOKOKodLhbUjjSTAoFn3FBIXFo1pJLOPLD4m6JaNFcv1wp9Arn7wkraZvTJ_hPEjZQEHAUkbgSjD5HfHlhRlV2EgMuYui76ZUl7IyG6WlGrahtBgHoUAIJXpYM/s1280/photo_2024-06-20_15-31-32.jpg

អ្នកវិទ្យាសាស្រ្តមួយចំនួនជឿជាក់ថា បឹងពណ៌ផ្កាឈូកនេះទំនងជាកើតឡើងដោយបាតុភូតធម្មជាតិដ៏អស្ចារ្យ ដោយកម្រ និងស្មុគ្រស្មាញក្នុងការសិក្សាស្រាវជ្រាវបំផុត។ ស្របពេលដែលមនុស្សជាច្រើនបានប៉ាន់ស្មានថា វាប្រហែលជាមកពីកំហាប់អំបិលខ្ពស់ខ្លាំងពេកនៃបឹងនេះ ខណៈដែលកាំរស្មី UV ឆ្លុះមកទឹកកាន់តែក្តៅ ទើបបណ្តាលឲ្យមីក្រូសារពាង្គកាយដែលរស់ក្នុងបឹងនោះបំប្លែងខ្លួន បង្កើតបានជាបឹងឲ្យមានពណ៌ផ្កាឈូកបែបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgekfYeS261XCl5v_mKUfD5S-isu7sTwGNdteCzeMDQWsjqOnf34ecntFnJqh6xMvCkzxvFAvgSj5tl_3oi-lfHRGBS3_thC8yiroG5R5M-PMMhrtKmeC_2JTwHJ1uilrZd4UOIFD7VSL_0XLjbvvARBfIRwIWwj1j1aJ_bitq1sPckPleG4-G8dad33xM/s1200/SEI_92585517.webp

ទោះជាយ៉ាងណា ទឹកបឹងទំនងជាមិនបង្កគ្រោះថ្នាក់ដល់ស្បែកមនុស្សទេ ខណៈបឹងនេះត្រូវបានគេប្រើដើម្បីទាញយកអំបិលអស់រយៈពេលជាច្រើនឆ្នាំផងដែរ។ សព្វថ្ងៃនេះ បឹង Hillier គឺត្រូវបានគេទុកចោលនិងមិនអនុញ្ញាតិឲ្យភ្ញៀវទេសចរចូលទស្សនានោះទេ៕

តោះមកស្គាល់ភ្នំដែលខ្ពស់ជាងគេបំផុតប្រចាំទ្វីបទាំង ៧ នៅលើផែនដី

0

ជឿថាប្រិយមិត្តភាគច្រើនប្រាកដជាបានដឹងហើយថា ភ្នំដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោកនោះគឺជាភ្នំអេវឺរែស (Everest) ដែលមានកម្ពស់ ៨,៨៤៨ ម៉ែត្រស្ថិតនៅជួរភ្នំហិម៉ាល័យ។ ដោយសារភ្នំនេះនៅក្នុងប្រទេសនេប៉ាល់ និងទីបេ វាក៏ត្រូវបានគេចាត់ទុកជាភ្នំខ្ពស់បំផុតប្រចាំទ្វីបអាស៊ីផងដែរ។ ដូច្នេះហើយ តើមានភ្នំណាទៀតដែលជាប់ឈ្មោះជាភ្នំខ្ពស់បំផុត ប្រចាំទ្វីបនីមួយៗលើផែនដីយើង?

១.ទ្វីបអឺរ៉ុប៖ ភ្នំដែលត្រូវបានគេទទួលស្គាល់ថាជាភ្នំខ្ពស់ជាងគេប្រចាំទ្វីបអឺរ៉ុបនោះ គឺភ្នំអ៊ែលប្រឺស (Elbrus) ដែលមានកម្ពស់ ៥,៦៤២ ម៉ែត្រ។ វាមានទីតាំងស្ថិតនៅជួរភ្នំកាកាសឺស (Caucasus) ក្នុងតំបន់ភាគខាងត្បូងប្រទេសរុស្ស៉ី ក្បែរព្រំប្រទល់ប្រទេសហ្សកហ្ស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGujaM8pvDFcpQoS_sw5m-moHLusFNVogZDPZBT1Xh7Kv9WHrWLTUytQiLLfkxEP99LATlwtgmNvKAyyVkF1-4AtU6Z_k30_rbDFrQfRzbabqGST5GknWZUU9JoQCQzV-OeVEcJziJCOHBii_kp-q8IIkZk1JqVKm7_rG4Eut2Z8z1Y1JdBCTsNMoFXj4/s1200/Mount_Elbrus_May_2008.jpg

២.ទ្វីបអាហ្វ្រិក៖ សម្រាប់ទ្វីបអាហ្វ្រិកវិញភ្នំដែលខ្ពស់ជាងគេគឺភ្នំកាលីម៉ាន់ចារ៉ូ (Kilimanjaro) នៅក្នុងប្រទេសតង់សានី គឺជាភ្នំខ្ពស់ជាងគេប្រចាំទ្វីបអាហ្រិ្វក ជាមួយកម្ពស់ ៥,៨៩៥ ម៉ែត្រ។ កាលីម៉ាន់ចារ៉ូ មានមាត់ភ្នំចំនួន ៣ រួមមានគីបូ (Kibo) ដែលនៅខ្ពស់ជាងគេ បន្ទាប់មកគឺម៉ាវែនហ្ស៉ី (Mawenzi) ដែលស្ថិតនៅកម្ពស់ ៥,១៤៩ ម៉ែត្រ និងស្ស៉ីរ៉ា (Shira) ដែលនៅទាបជាងកម្ពស់ ៤,០០៥ ម៉ែត្រ។ ភ្នំនេះគឺជាភ្នំដាច់តែឯង ដែលមិនស្ថិតនៅជួរភ្នំណាមួយឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRZ9-2TztAqZve9bz0zp6McQXpSSuz26fmKBzl6RPQ4EjQiq8v5zdXCoaEbs4RgDVWsgxgOfp46svK3gtpjd1sv5W3htVwVr1PL7W5Oa0n0ZkuA62MbUxAoOKLRIIfJbqcK9kiRV0cpFoPOwaHamRxHWX5wfDc1sgLm151b3IobyJqA7S6vHE9Kap2gKI/s1600/Sunrise-Mount-Kilimanjaro-Tanzania.webp

៣.ទ្វីបអូស្រ្តាលី៖ ភ្នំខ្ពស់ជាងគេប្រចាំទ្វីបអូស្រ្តាលី គឺភ្នំកូសៀស្កូ (Kosciuszko) នៅរដ្ឋញូសោតវែល (New South Wales) ដែលវាស្ថិតនៅជួរភ្នំស្នូវី (Snowy) ហើយមានកម្ពស់ ២,២២៨ ម៉ែត្រ។ ភ្នំកូសៀស្កូ គឺជាភ្នំទាបជាងគេបង្អស់ ក្នុងចំណោមភ្នំខ្ពស់ៗបំផុតប្រចាំទ្វីបទាំង ៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYykmtcAuNx0XHCbVP_SpMCklMWdlV05NxU6fszV8RJFsrjQQup4bPq4UynZd4s80Zx9z1mL-IJTplNvl42zIcMvZpEp1qHZgVNVYpr68o6ylfFHk-GlLpYctCsuR2FWn-AMEZLQV1Cak_pI4Rg-oU0QvSl88f5MfzWyfy0bVmd8MQHfZ9mz3iYjRnhak/s671/62.jpg

៤.ទ្វីបអង់តាក់ទិច៖ នៅទ្វីបទឹកកកនៃប៉ូលខាងត្បូងនេះ ក៏មានភ្នំខ្ពស់ជាងគេប្រចាំទីនោះផងដែរ គឺភ្នំឈ្មោះវីនសុន (Vinson) ដែលស្ថិតនៅជួរភ្នំអ៊ែលស្វស្ស (Ellsworth) និងមានកម្ពស់ ៤,៨៩២ ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEZDdYMglnm7K-cKc2wFoGFmcel7EQj8ytLPptzCSR2IyVMoQTrybpY-XJqqlE5bzJRkOEDK_tKx_TvHVjBiViZ6EVvvi4SK9yyEkNmWtH5jEbNTsm0Xr29_5c2zHDcyawNU0wHgogKSZDllLW-flOjozG074RQxbjq6lqwbVy1vZQZm30SBtH4Cqyn3A/s860/mount-vinson-peak.jpg

៥.ទ្វីបអាមេរិកខាងត្បូង៖ ភ្នំអាកុងកាហ្កា (Aconcagua) ដែលស្ថិតនៅជួរភ្នំអង់ (Andes) ក្នុងខេត្តមែនដូហ្សា (Mendoza) នៃប្រទេសអាហ្សង់ទីន គឺជាភ្នំខ្ពស់ជាងគេប្រចាំទ្វីបអាមេរិកខាងត្បូង ជាមួយកម្ពស់ ៦,៩៦០ ម៉ែត្រ។ វាក៏ជាប់ឈ្មោះជាភ្នំខ្ពស់ជាងគេ នៅក្រៅទ្វីបអាស៊ី និងខ្ពស់ជាងគេបង្អស់ នៅតំបន់អាមេរិកទាំងមូលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTJMPDtRWU7hvvcTtsVRZt75Q5c_FLv67Lp4KsLEYtn5HWuMmA4u1HbNJp0K1s4vTXz2FxSWare_hO0K6fnxKKIUoDwkMQ24KaIFK3_6jWElGl0kkxNMl4G9S7IGmU5BfMd2leTxPu7zTOu-K4r9stsjabCsP_WIhr44hTsE57KQovpDq06eGHgQcl2QY/s800/Aconcagua_(aerial).jpg

៦.ទ្វីបអាមេរិកខាងជើង៖ ភ្នំដែលខ្ពស់ជាងគេប្រចាំទ្វីបអាមេរិកខាងជើង គឺមានឈ្មោះថា ដេណាលី (Denali)។ កាលពីចន្លោះឆ្នាំ ១៩១៧-២០១៥ សហរដ្ឋអាមេរិកធ្លាប់បានហៅវាថាជា ភ្នំម៉ាកឃីនឡេ (McKinlay)។ ភ្នំនេះ ស្ថិតនៅជួរភ្នំអាឡាស្កា (Alaska) ក្នុងរដ្ឋអាឡាស្ការបស់សហរដ្ឋអាមេរិក ដោយមានកម្ពស់ ៦,១៩០ ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuqKThuNIu2gU7InDkWKbbr0uWhC2h9UMcAGEI6TPai5pZP7BP-tkYgeTpXwM1MJIOJhjVaBuZ4LeoX_ujVRMDD98HRTyb0m1LPgSi97x-rwBmQxhhm8lslY_vffH1w9iiMO-TODb67aWxFyLJmgz5o7y0cjcxFDyuDr0r0H2FVz1Rb2_4anWCbD4zJVw/s1600/Denali-Alaska.webp

៧.ទ្វីបអាស៊ី៖ ភ្នំដែលខ្ពស់ជាងគេប្រចាំទ្វីបអាស៊ីយើងវិញ គឺភ្នំអេវឺរ៉េស (Everest) ជាមួយកម្ពស់ ៨,៨៤៨ ម៉ែត្រ ហើយក៏ជាប់ចំណាត់ថ្នាក់ជាភ្នំខ្ពស់ជាងគេបំផុតនៅលើពិភពលោកទាំងមូលផងដែរ។ ភ្នំនេះស្ថិតនៅជួរភ្នំហិមាល័យ (Himalaya) ដោយផ្នែកម្ខាងនៃភ្នំអេវឺរ៉េស គឺនៅក្នុងទឹកដីប្រទេសនេប៉ាល់ និងម្ខាងទៀតនៅក្នុងតំបន់ទីបេនៃប្រទេសចិន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNdcP3n4pJyAuwdqRkPnb8fn87IMMAmCNdH1zORjlNWwdu9BC0ucfD84Utk4ZDTwnWKGGEjTr5c8CUoVSI8W_IkfzCw-KN6iRi0JXeI65Wk6bWY9Pk_BI4hG_Z7B8A81It0pRRKL364xc4otauMNrTtf6XLvzbpgReo-MJZdRmNJcTXQBSm0A7y2582cY/s1200/Mount_Everest_as_seen_from_Drukair2_PLW_edit.jpg

តើសណ្ឋាគារអណ្តែតលើអាកាសនឹងលេចរូបរាងនៅពេលណា?

0

ប្រទេសយេម៉ែន ៖ លោក Hashem Al-Ghaili គឺជាអ្នកទំនាក់ទំនងផ្នែកវិទ្យាសាស្ត្រដ៏ល្បីល្បាញនៅប្រទេសយេម៉ែន និងជាអ្នកបកស្រាយអំពីបាតុភូតវិទ្យាសាស្ត្រក្នុងបណ្តាញសង្គមផ្សេងៗ បានបង្ហាញគំនិតថ្មីមួយ គឺការបង្កើតសណ្ឋាគារដ៏ធំអណ្តែតលើអាកាសឈ្មោះ «Sky Cruise» ។ សណ្ឋាគារនេះនឹងអាចទទួលភ្ញៀវស្នាក់នៅរហូតដល់៥.០០០នាក់ ហើយផ្នែកខាងក្នុងមានសេវាកម្មគ្រប់យ៉ាង ដូចជា ៖ ក្លិបហាត់ប្រាណ និងអាងហែលទឹក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIZfqDTo38iHG3xvuGHFiVRzKsnJjNEb5T-ezhnn3xcVTgw0976KT7u4Ggc_fIq3VzXfHJBoBY6HCHiP3NIm-Uy9IwpyrFXRB6OpMC32Hl04X3lR0wjlmUfLYPY7zhKTli5fftmSCFXORN4l2Jx3LQGgcCS2_0RVio-zO_MT6lRLQAow3JEJ403Jn4S8I/s1200/16564535768403.jpg

សណ្ឋាគារនេះអាចអណ្តែតនៅលើអាកាសបានរយៈពេលជាច្រើនឆ្នាំ តាមរយៈការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ។ បច្ចេកវិទ្យា AI នឹងគ្រប់គ្រងការអណ្តែតលើអាកាសរបស់សណ្ឋាគារដោយស្វ័យប្រវត្តិ ព្រមទាំងមានម៉ូទ័រយក្សយ៉ាងហោចណាស់ ជាង២០គ្រឿង ដើម្បីជួយឱ្យសណ្ឋាគារអណ្តែតលើអាកាសបាន ។ ម៉ូទ័រនីមួយៗនឹងប្រើប្រាស់ថាមពលអគ្គិសនីពីម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរ ឬទទួលថាមពលពីការរលាយធាតុវិទ្យុសកម្មសម្រាប់ប្រើប្រាស់ជាថាមពលអគ្គិសនី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhry228IJrShCcUgdn7ew9S7Q6pZFuX-7MN_OKotDFT4JIHqRml11kUSZMgBMp5Nb400XMtEUI4V_a-SK29fgmMJDbRAbK_ynEtbhgad-HJeDbsaF4-OayC7sWzbG7rDYd1GDq-zpoXzfeizfGpc5YTPCUos3ttM91IlNfE_aXnyoUJdQnz-pOJApecC-8/s1280/photo_2024-06-20_14-39-50.jpg

ហេតុនេះ វានឹងធ្វើឱ្យសណ្ឋាគារ Sky Cruise អាចអណ្តែតនៅលើអាកាសបានរយៈពេលជាច្រើនឆ្នាំ ដោយពុំចាំបាច់ចុះមកក្រោម ។ រីឯគ្រឿងម៉ាស៊ីនដែលនឹងប្រើប្រាស់ក្នុងសណ្ឋាគារ គឺពុំបញ្ចេញកាបូនឌីអុកស៊ីតមកក្រៅទេ ហើយគំនិតថ្មីនេះត្រូវបានគេចាត់ទុកថា គឺជាការប្រើប្រាស់ថាមពលស្អាត និងពុំបញ្ចេញជាតិពុលបង្កផលប៉ះពាល់ដល់បរិយាកាស ។

ចំណែកនៅផ្នែកខាងក្នុងសណ្ឋាគារ គឺមានបន្ទប់ស្នាក់នៅ, សម្ភារៈប្រើប្រាស់, អាងហែលទឹក, ហាងលក់ទំនិញធំៗ, រោងភាពយន្ត, ភោជនីយដ្ឋាន និងបារ ។ គេអាចហៅសណ្ឋាគារនេះថា គឺជាទីក្រុងតូចមួយក៏បាន ដោយសារផ្នែកខាងក្នុងមានសេវាកម្មគ្រប់បែបយ៉ាងសម្រាប់ភ្ញៀវស្នាក់នៅ ។ លើសពីនេះ នៅតាមចំណុចជាច្រើនក្នុងសណ្ឋាគារ ភ្ញៀវនឹងអាចគយគន់ទិដ្ឋភាពដ៏ស្រស់ស្អាតលើអាកាសបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiXqgDxQOk02G95m1d8h2VL7rluXwAusi_Vbeg7LSzYRzjNnhZq5gw5-UWgQp-4jH01Ed8-EKVRqyAqAmIZ3oLFMY428TmqqJrE2XylXaYShj6BatTNAue6geklSkgR5kHqaYUTLgqMHMaQXvATvsQVOvYtyKhyphenhyphenccNGRkU8Y_7DYRELv9cef7vBhUyuEA/s1200/1200x628-template-4-2022-07-09T194510.418-1.png

អ្នកផ្តួចផ្តើមគំនិតបង្កើតសណ្ឋាគារអណ្តែតលើអាកាស លោក Hashem Al-Ghaili និយាយថា សណ្ឋាគារនេះអាចទទួលភ្ញៀវស្នាក់នៅប្រមាណ៥.០០០នាក់ ហើយពួកគេនឹងទទួលបានអារម្មណ៍រីករាយ និងបទពិសោធន៍ថ្មីក្នុងជីវិត ។ ភ្ញៀវអាចប្រើប្រាស់សេវាកម្មគ្រប់បែបយ៉ាងនៅទីនេះ ហាក់ដូចជាពួកគេកំពុងរស់នៅក្នុងទីក្រុងតូចមួយដែរ គឺពួកគេអាចជួបជុំមិត្តភក្តិ ឬបន្ធូរអារម្មណ៍ ខណៈផ្នែកខាងក្រោយសណ្ឋាគារនឹងមានកន្លែងមើលពពកគ្រប់ជ្រុងទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTBjqnd_cnV64V948VN9y3ZgRyAPsWt5ohnEEDk4s85BWT2cPp7pE4oQsGPkFgAmbce1JDcKKFG6agUEPTTUILTKHapKblqRHLZ1xD5sFuaFhmrZGe5puD_pKNOpdAWbpMZFpvo5zdfqq5DmkvNWDg8cciFz8EZ9HBGeEaMziSY4PTuNSheBhm-rILoas/s1000/5d5eec8f8b54435a.webp

លោក Hashem Al-Ghaili ជឿជាក់ថា សណ្ឋាគារនេះនឹងលេចរូបរាងលឿនបំផុត គឺមិនលើសពី២០ឆ្នាំទេ បើគិតចាប់ពីឆ្នាំ២០២៤ ពីព្រោះសមត្ថភាពរបស់មនុស្ស រួមបញ្ចូលជាមួយបច្ចេកវិទ្យាផ្នែកវិទ្យាសាស្ត្រកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ វានឹងធ្វើឱ្យការបង្កើតសណ្ឋាគារអណ្តែតលើអាកាសពោរពេញទៅដោយភាពច្នៃប្រឌិត ៕

Vietjet បង្កើនការតភ្ជាប់ជើងហោះហើរទៅកាន់តំបន់ឆ្នេររបស់វៀតណាម ដើម្បីផ្តល់សេវាជូនភ្ញៀវធ្វើដំណើរនារដូវក្តៅ

0

ភ្នំពេញ ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤ – តម្រូវការភ្ញៀវធ្វើដំណើរកាន់តែច្រើននារដូវក្តៅខិតជិតមកដល់ ក្រុមហ៊ុន Vietjet កំពុងពង្រីកជម្រើសនៃការធ្វើដំណើរសម្រាប់អ្នកចូលចិត្តដើរកំសាន្តតាមឆ្នេរសមុទ្រ ដោយការបង្កើនជើងហោះហើរទៅកាន់គោលដៅឆ្នេរសមុទ្រល្បីៗរបស់វៀតណាម ដូចជា ក្រុងញ៉ាត្រាង និង កោះភូកុក ខណៈពេលដែលបន្តពង្រីកបណ្តាញហោះហើរទៅកាន់គោលដៅអន្តរជាតិជាច្រើនទៀត។

ក្រុមហ៊ុន Vietjet បានបន្ថែមផ្លូវពីសៀមរាប-ហាណូយទៅកាន់បណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនកាលពីចុងឆ្នាំមុន ដល់ផ្តល់សេវាដឹកអ្នកដំណើរទៅមកប្រចាំថ្ងៃរវាងទីក្រុងសៀមរាបនៃប្រទេសកម្ពុជា និងរដ្ឋធានីហាណូយនៃប្រទេសវៀតណាម ដោយចំណាយពេលហោះហើរត្រឹមតែ ១ ម៉ោង និង ៤០ នាទីក្នុងមួយជើងតែប៉ុណ្ណោះ។ អ្នកធ្វើដំណើរពីប្រទេសកម្ពុជា អាចទៅលេងកន្លែងកម្សាន្តល្បីៗរបស់វៀតណាមបានយ៉ាងងាយស្រួល ដូចជា ដាណាង ញ៉ាត្រាង ដាឡាត់ ហៃផុង ហាណូយ និងទីក្រុងធំៗនៅអាស៊ី ដូចជា តូក្យូ អូសាកា សេអ៊ូល ប៊ូសាន តៃប៉ិ កៅសុង ស៊ីដនី មែលប៊ន ប្រ៊ីសបេន.. ។ល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLh2M99shHMEaVA636EZtzc6QfuY5TyYJH3oks9IoNrGOwTrKmLLLpJp0WglR7GTHKRZ-DMESVpGRX-LlZ956BprYXXviDPJ1Q9EveEpbAY59r2bFkFsOiA7nRXEC9IGUkfCR20uoAfKTGCG1aC9JqIMI8Xs7DJiyNoLNtcALp_MdfU94MK8f7xUUJvgE/s1800/Vietjet%20aircraft%20(5).jpg

ក្រុមហ៊ុន Vietjet បានបន្ថែមផ្លូវហោះហើរ សៀមរាប-ហាណូយ ទៅកាន់បណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍កាលពីចុងឆ្នាំមុន ដោយប្រតិបត្តិការជើងហោះហើរទៅមកចំនួន ៤ ដងក្នុងមួយសប្តាហ៍រវាងទីក្រុងសៀមរាបនៃប្រទេសកម្ពុជា និងរដ្ឋធានីហាណូយនៃប្រទេសវៀតណាម ដោយចំណាយពេលត្រឹមតែ ១ ម៉ោង ៤០ នាទីក្នុងមួយជើង។ ការតភ្ជាប់នេះក៏អនុញ្ញាតឱ្យអ្នកធ្វើដំណើរពីប្រទេសកម្ពុជាបានយ៉ាងងាយស្រួលទៅទស្សនាកន្លែងកម្សាន្តកំពូលៗរបស់វៀតណាមដូចជា ដាណាង ញ៉ាត្រាង ដាឡាត់ Hue … និងទីក្រុងកំពូលៗអាស៊ីប៉ាស៊ីហ្វិកដូចជាតូក្យូ អូសាកា សេអ៊ូល ប៊ូសាន តៃប៉ិ កៅសុង ស៊ីដនី មែលប៊ន ប្រ៊ីសបេន ។ល។

លើសពីនេះ រៀងរាល់ថ្ងៃសុក្រ ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃពិសេសសម្រាប់ជើងហោះហើរទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ។ អ្នកដំណើរ អាចកក់សំបុត្រធ្វើដំណើរតាមគេហទំព័រ www.vietjetair.com ឬតាមរយៈកម្មវិធីទូរស័ព្ទ Vietjet Air ដែលតម្លៃសំបុត្រចាប់ផ្តើមត្រឹមតែ USD0 (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) តែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqIk1xevC2lKNqY3ZQRDf8JmUuj2Dp4jcjvYihbKrwI0-TEXSZaBIFDYRYHVCqoUjQGx5BzAAbRSunPuLlxXPZU8wH_w9sovEDex8hrCTRo-897QqUHmqdk8jowKKMF-Es1uWknYhZMgiJQCPxdJSVUMyHiiBA_HU9F90RM4zJv5rYC8HZf1rT9mRgojI/s1801/Passengers_on_the_debut_flights_from_Taichung_to_Phu_Quoc_receive.jpg

ក្រុមហ៊ុន Vietjet បានចាប់ផ្តើមការហោះហើរលើកដំបូងរបស់ខ្លួន ដែលតភ្ជាប់ឆ្នេរឋានសួគ៌របស់វៀតណាម កោះភូកុក ជាមួយទីក្រុងតៃវ៉ាន់ចំនួនពីរគឺ កៅសុង និង តៃជុង។ ផ្លូវហោះហើរ កោះ ភូកុក – តៃជុង បានចាប់ផ្តើមផ្តល់សេវាដឹកភ្ញៀវធ្វើដំណើរនៅថ្ងៃទី ១៣ ខែមិថុនា ជាមួយនឹងជើងហោះហើរទៅមកចំនួន ៣ ដងក្នុងមួយសប្តាហ៍។ សេវាកម្មហោះហើរពី កោះ ភូកុក – កៅសុង បានចាប់ផ្តើមមួយថ្ងៃបន្ទាប់ ជាមួយនឹងការធ្វើដំណើរទៅមកចំនួន ៤ ដងក្នុងមួយសប្តាហ៍នៅថ្ងៃច័ន្ទ ថ្ងៃពុធ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ។ ការបន្ថែមបណ្តាញហោះហើរទាំងនេះធ្វើឱ្យ Vietjet ក្លាយជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ ដែលផ្តល់ជើងហោះហើរមិនឈប់ឈររវាងដែនកោះ ភូកុក និងទីក្រុងធំៗចំនួនបីរបស់តៃវ៉ាន់គឺទីក្រុង តៃប៉ិ ទីក្រុង កៅសុង និងទីក្រុង តៃជុង ដែលសរុបសេវាកម្មហោះហើរវៀតណាម-តៃវ៉ាន់ចំនួន ៩។

ក្នុងពេលដំណាលគ្នានោះ Vietjet បានបង្កើនជើងហោះហើរត្រង់តភ្ជាប់ កោះ ភូកុក ជាមួយទីក្រុងសេអ៊ូល (អាកាសយានដ្ឋានអន្តរជាតិ Incheon) ពី ២ ទៅ ៣ ជើងហោះហើរទៅមកជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី ១៤ ខែមិថុនា។ ចាប់ពីថ្ងៃទី ១៩ ខែកក្កដា ក្រុមហ៊ុនអាកាសចរណ៍នឹងបង្កើនជើងហោះហើរទ្វេដងរវាងទីក្រុងឆ្នេរ ក្រុងញ៉ាត្រាង និងទីក្រុងប៊ូសាន ពីការធ្វើដំណើរមួយទៅពីរជុំជារៀងរាល់ថ្ងៃ។ ការពង្រីកបែបនេះ មានន័យថា ពេលនេះក្រុមហ៊ុន Vietjet ផ្តល់ជូនជើងហោះហើរទៅមករហូតដល់ ២១ ជើងក្នុងមួយថ្ងៃ ស្មើនឹង ១៤៧ ជើងហោះហើរទៅមករៀងរាល់សប្តាហ៍ រវាងប្រទេសវៀតណាម និងកូរ៉េខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQTOPg2XcToOmkwLSASca05npiUIAxZTBG1_vtcbAZUsZJzC9eDZreXCCCRq0ozLzqvtccSDTxWxXhpPkBdZOZDOtUiSDtdRq6jYK85Ftufc75DyQt_xDpnmlYveECuf2c-LhZoJHZARzWxybMGqTH0CwvlYhVxpFFynGZ5sqtQ0IlFLL479xcYHPlBMs/s1863/Passengers%20on%20the%20inaugural%20flight%20from%20Taichung%20to%20Phu%20Quoc.jpg

ការតភ្ជាប់ជើងហោះហើរទាំងនេះ ឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៃភ្ញៀវធ្វើដំណើរទៅកាន់តំបន់ឆ្នេរសមុទ្រ តំបន់ បេតិកភណ្ឌប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែបរួមទាំងអាហារឆ្ងាញ់ៗរបស់វៀតណាម។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍នេះ ដំណើរការសេវាកម្មផ្ទាល់ចំនួន ១១ ដែលតភ្ជាប់ទីក្រុងហូជីមិញ ក្រុងហាណូយ ក្រុងដាណាង ក្រុងញ៉ាត្រាង កោះ ភូកុក ក្រុងហាយផុង ជាមួយទីក្រុងសេអ៊ូល និងប៊ូសាន។

បន្ថែមពីលើការបង្កើនជើងហោះហើររបស់ខ្លួន Vietjet ថ្មីៗនេះ បានបន្ថែមកៅអីចំនួន ១,៤ លានទៅកាន់បណ្តាញជើងហោះហើរក្នុងស្រុករបស់ខ្លួន និងបានបើកដំណើរការផ្លូវហោះហើរអន្តរជាតិថ្មីៗជាច្រើន។

ដើម្បីអបអរសាទរការពង្រីកជើងហោះហើរទាំងនេះ ក្រុមហ៊ុន Vietjet ផ្តល់ជូនការផ្តល់ជូនពិសេសរៀងរាល់ថ្ងៃសុក្ររហូតដល់បំណាច់ឆ្នាំ។ អ្នកដំណើរអាចកក់សំបុត្រយន្តហោះអន្តរជាតិនៅលើគេហទំព័រ www.vietjetair.com ឬតាមរយៈកម្មវិធីទូរស័ព្ទ Vietjet Air ដោយតម្លៃសំបុត្រចាប់ផ្តើមត្រឹមតែ សូន្យដុល្លារ (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា)។ អ្នកដំណើរ Vietjet ទាំងអស់ទទួលបានការធានារ៉ាប់រងលើការធ្វើដំណើរពី SkyCare ដោយឥតគិតថ្លៃ ដែលរួមបញ្ចូលទាំងអត្ថប្រយោជន៍ជាច្រើន និងសេវាកម្មជំនួយផ្នែកវេជ្ជសាស្រ្ត និងការធ្វើដំណើរទូទាំងពិភពលោក 24/7 ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJeVEE_nYxr4mS8e4aPx55EQ4eZCkXKByV3o5cVJBgCSp-GOOWkVE0hXlmMafe_WMbWWBRBazEyY01SzCRcVgZ_vmV69T0uMhOn7DdembESyIFPNiyzDZPfczdQS2ka2hNXBF3nb9qG-a7Sc4bJn_6lEYkP3WQ06kUUiMGdELIGo41kDpAnDE5ugBKNNg/s1600/Nha%20Trang%20beach.jpg

កោះ ភូកុក ដែលមានទីតាំងនៅឆ្នេរសមុទ្រភាគនិរតីនៃប្រទេសវៀតណាម មានភាពល្បីល្បាញដោយសារអាកាសធាតុត្រជាក់ល្មមពេញមួយឆ្នាំ ទឹកសមុទ្រពណ៌ខៀវស្រងាត់ និងឆ្នេរខ្សាច់សវែងអន្លាយ ក៏ដូចជារមណីយដ្ឋានប្រណីតៗលំដាប់ពិភពលោក។ អ្នកដំណើរអន្តរជាតិក៏អាចរីករាយជាមួយគម្រោងលើកលែងទិដ្ឋាការរបស់វៀតណាមផងដែរ ដោយអនុញ្ញាតឱ្យស្នាក់នៅលើកោះនេះរហូតដល់ ៣០ ថ្ងៃ។

ស្ថិតនៅតាមបណ្ដោយឆ្នេរ តំបន់ភាគកណ្តាលប៉ែកខាងត្បូងនៃប្រទេសវៀតណាម ក្រុងញ៉ាត្រាង បានទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងៗ រួមទាំងតារាល្បីក្នុងបញ្ជី A-list របស់កូរ៉េផងដែរ។ ទីក្រុងនេះ ទាក់ទាញភ្ញៀវទៅកំសាន្ត តំបន់វប្បធម៌ សកម្មភាពកម្សាន្តប្លែកៗ និងអាហារសមុទ្រស្រស់ៗដ៏ឈ្ងុយឆ្ងាញ់ ដែលធ្វើឱ្យវាក្លាយជាគោលដៅដ៏ពេញនិយមបំផុតសម្រាប់អ្នកធ្វើដំណើរទាំងក្នុងស្រុក និងអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA9irKFygat9h353QVXrWnMnniKqKbk8WjzZMBm_-CHBvWJ6y20WwVVB8CBA_cXYf1vDUKEuxu7HpSrA1SvT0gYF-rYDJQwzL9f1EQ9qSC7klFb2DAqpltz_cAdU0i0mlUaOhoepiyzMX2ALMWn8kdlCYesrOcEGqL677H5uMRA_qhOuvwe-h347K4rmo/s2000/Cable%20car%20in%20Phu%20Quoc.jpg

ជាមួយនឹងការពង្រីកជើងហោះហើរទាំងនេះ Vietjet ពង្រឹងជំហររបស់ខ្លួនជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេ ដែលផ្តល់នូវបទពិសោធធ្វើដំណើរប្រកបដោយភាពរីករាយ និងតម្លៃសមរម្យជាមួយនឹងយន្ដហោះ ដែលមិនប៉ះពាល់ដល់បរិស្ថាន និងសេវាកម្មដ៏ល្អឥតខ្ចោះ ដែលផ្តល់ជូនសេវាដោយបុគ្គលិកកាប៊ីនមានជំនាញ និងវិជ្ជាជីវៈ។ អ្នកដំណើរអាចភ្លក់រសជាតិម្ហូបវៀតណាម និងម្ហូបអន្តរជាតិ ទិញទំនិញដោយមិនបង់ពន្ធ និងផលិតផលនៅផ្សារទំនើបជាច្រើនមុខក្នុងការធ្វើដំណើររបស់ពួកគេ៕

###

អំពី Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។
ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:
លោក មី សុវណ្ណ (Sovann)
អ៊ីម៉ែល៖ media@qed.agency
ទូរសព្ទលេខ៖ + 855 88 6000 321

កញ្ញា កែវ ដួង (Amy)
អ៊ីម៉ែល៖ kieuduong@vietjetair.com
ទូរសព្ទលេខ៖ +84 932 775 066

ឡូរីន សង្សារ វណ្ណដា ថាសង្គមសព្វថ្ងៃចូលចិត្តការសម្តែងជាងការពិតនិងមានការប្រៀបធៀប

0

ស្រីស្អាត ឡូរីន ដែលមានឈ្មោះពិតថា កញ្ចនា និងជាសង្សារតារារ៉េបល្បីលំដាប់ ប្រទេសបានលើកឡើងថា សង្គមសព្វថ្ងៃចូលចិត្តការសម្តែងជាងការពិត អ្នកខ្លះប្រឌិតរឿងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងឌឺដងផ្លែផ្កាគ្នា។ ថ្មីៗនេះ ឡូរីន ក៏បានព្រលែងខ្លួនមួយទំហឹងជាមួយឈុតប៊ីគីនី បញ្ចេញដើមទ្រូងទ្រលុកទ្រលន់ក្បែរមាត់សមុទ្រ ខណៈរូបភាពនោះទទួលបានទាំងការសរសើរនិងការរិះគន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM1ysu6PDpOLJBPw5r0-z6JC0RcGaQBAbNuYB_HhWCLayWEWAgeRITuCq7Qt8cwdkDXD_sRpMNUWD1Im_mf2bjXcvbFt9yKjYjIh57r3EQdsqJHRdkqgnAjRvlqzxWtR6yIYgLeGUy5jwzIpf8iCER1MPxzA931XvabSNiwEIY5M4dq8q-nj_TwVYcQ68/s1551/025e4e19-7866-4853-b678-355be25003d7.jpg

នាថ្ងៃទី១៨ មិថុនា ឡូរីន បានទទួលសំណួរមួយពីអ្នកគាំទ្រថានាងគិតយ៉ាងណាដែរចំពោះសង្គមសព្វថ្ងៃនេះ។ ឡូរីន បានឆ្លើយតបថា សង្គមសព្វថ្ងៃគឺ ចែករំលែកការស្អប់គ្នា…..ប្រើពាក្យមិនសមរម្យ ហើយអ្នកខ្លះក៏គ្មានឱកាសធ្វើជាខ្លួនឯង….. វាយតម្លៃតាមប្រើចក្ខុ ការប្រឌិតរឿងឯកជនគេ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន…..។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7QlrUc18TLfi7JxacOF0CDU2t1BIQQKK7G_3PbXLvGKEvUYr7ypRrjfPEE6BbuOLrTmSzse67Sx-3tq2fS1rNMXO8ITHIsJeKYcjn8KxjKp2lnz4Pnx57jurqq2o92CTPWti9llYhuRYc7oB-kKSi46cN5Kdhj2wI38-iyuq-IlF9hPyiRO03G5q7UCo/s2048/image_2024-06-13_14-18-34.png

សង្សារ វណ្ណដា បានលើកឡើងទៀតថា «អ្នកអានអ្នកស្តាប់គិតផ្សេង អ្នកដែលជាប្រធានបទដែលគេប្រឌិតគឺផ្សេង ពេលខ្លះវា ប៉ះពាល់ខ្លាំង រូបរាងពណ៌សម្បុរ ការប្រៀបធៀប…. មនុស្សចូលចិត្តការសម្តែងជាងការពិត ឌឺដងផ្លែផ្កាឱ្យចាក់រុក…..តែជឿចុះមនុស្សល្អដូច មាសទឹក១០ មិនខ្លាចពាក្យគេអុជ… ទោះ សម្បកក្រៅគេមើលទៅយ៉ាងណា ក៏មិនស្មើនឹងមានមនុស្សដែលយល់ជម្រៅចិត្តខាងក្នុងយើងដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZQMrEflUAPk94tXFNr71aG-NwJJSqRuvWQb_MmJ4d8zjWXPulw1N255uoBYAwaLzT7rcG_JKAH34scrCW6a3gQgnfPBQ6jW7gp_PyXyZT3d4ybI_4fT9o_H_f_9nYg4FfQaL5xY1Ll9aDIKBuhKaEOOS4vmmDHHTfPCgMhE4BXgKBelzhZdxN0gb863Y/s1799/65bb2ea0-e627-4258-84fb-f2b0c1fa25ba.jpg

ជាមួយការឆ្លើយឆ្លងសំណួរចម្លើយជាច្រើនពីអ្នកគាំទ្រ ឡូរីន ក៏ទទួលបានការសរសើរ ថានាងមានចំណេះដឹង ចេះគិត ទាំងមើលទៅនាងក្មេងនិងជាមនុស្សហាយសូរ។

បច្ចុប្បន្ន ឡូរីន មានអាយុ២១ឆ្នាំ និងបានបង្កើតប្រ៊េនផ្ទាល់ខ្លួនលក់ផលិតផលតាមអនឡាញផងដែរ។ ភាពស្រស់ស្អាតដោយគ្មានការកែកុនរួមទាំងជាគូស្នេហ៍របស់ វណ្ណដា នាងក៏ត្រូវបានម្ចាស់ផលិតផលទាក់ទងផ្សព្វផ្សាយដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU96P7m1LrdPuWjdfaZ1k1R6FlIclubmnC95q6PRcAfkCW_slUo50cEC4lkTnRpn04f041HaMDQz0UUrXndp8G9xLaX2u59VCKca133X69RrQYPeuoCWTelerMGnsnIiGIYxTelSZj5NgQh41y7nqhdMWo4ruaTMbVRZEN2LkeV1Kl5JkCcWmYxDTOfaA/s2048/f958646e-2c34-4524-98a9-2cff85b22914.jpg

ដោយសារតែមានគូស្នេហ៍ជាអ្នកសិល្បៈ ឡូរីន ត្រូវបានសាធារណជនតាមដានគ្រប់សកម្មភាពដូច្នេះទើបធ្វើឱ្យនាងទទួលបានទាំងការសរសើរនិងការរិះគន់។ ជាក់ស្តែង ថ្មីៗកន្លងមកនេះ ឡូរីន បានបញ្ចេញរាងដ៏ស្រស់ស្អាតជាមួយដើមទ្រូងទ្រលុកទ្រលន់ក្នុងឈុតប៊ីគីនី នៅឯមាត់សមុទ្រជាហេតុធ្វើឱ្យអ្នកខ្លះក៏សរសើរ អ្នកខ្លះទៀតបញ្ចេញមតិរិះគន់កប់ៗមាត់តែម្តង៕

រ៉េត ស៊ូហ្សាណា ហាក់ស្ងប់ស្ងាត់ពីទីផ្សារតន្រ្តី

0

តារាចម្រៀងវ័យក្មេងស្រស់សោភាក្នុងទ្រនំរស្មីហង្សមាស រ៉េត ស៊ូហ្សាណា ហាក់បាត់មុខពីកម្មវិធីប្រគំតន្រ្តីនានា និងខកខានចេញបទចម្រៀងថ្មីអស់រយៈពេលជាច្រើនខែមកហើយ ខណៈបទចុងក្រោយបង្អស់បកស្រាយរួមជាមួយ ថុល សុភិទិ។

ជឿជាក់ថាប្រិយមិត្តមួយចំនួនធំស្គាល់តារាចម្រៀង រ៉េត ស៊ូហ្សាណា មកហើយមិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ចំណេះដឹងក៏មានការរស់នៅក្នុងគ្រួសារប្រកបដោយសេចក្តីថ្លៃថ្នូរមានឪពុកម្តាយតាមមើលថែមិនឱ្យដាច់ពីកន្ទុយភ្នែក។ ទោះយ៉ាងណា អស់រយៈពេលជាច្រើនខែមកហើយអ្នកគាំទ្រពុំបានឃើញវត្តមានតារាចម្រៀងរូបនេះលេចមុខតាមកម្មវិធីប្រគំតន្រ្តីនានានោះទេ ពោលគឺនាងហាក់ស្ងប់ស្ងាត់ពីទីផ្សារសិល្បៈតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG7TNILVvvjB8Le0HmvNtf1j4Yw5FkMmOHmgOJZINGqXHAelAEL8Ce3DBamrBaalG8ctlM0YOq7BWI5JBNsaN3aSk2qt3Vk9TbDMZHOON_jDVzFdOpkFUTrA9h0hMfctoFxbgOJTgBB88w2Q3VfUZFzUjqeSr-Rsd_fjG1BmkdFmBKA7M5jakzsoDINfA/s2048/image_2024-06-19_14-12-29.png

ក្រឡេកទៅលើលើបណ្តាញសង្គមរបស់ រ៉េត ស៊ូហ្សាណា អ្នកគាំទ្របានឃើញតារាចម្រៀងរូបនេះចែករំលែកពីដំណើរកម្សាន្តទស្សនាការប្រគំតន្រ្តីក្រៅស្រុក និងដំណើរកម្សាន្តក្នុងស្រុកជាដើម។ តារាចម្រៀងរូបនេះក៏បានចែករំលែកវីដេអូ Vlog ពីការហាត់ប្រាណ Unboxing ខណៈលេចមុខលើឆាកតន្រ្តីចុងក្រោយគឺនៅកូរ៉េខាងត្បូងកាលពីខែមេសា។ ទោះយ៉ាងណាសកម្មភាពមួយចំនួន ហ្សាណា ក៏បានលេចមុខដែរក្នុងកម្មវិធី «អ្នកស្នងមរតក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbGENYmXttqEFSfPQxDOgOkeVGFIIRAbmdaMu159lO2-Gh8DDJ1Zkhhp9hOv3vX-PJRTTn9RUBs3aABSInYhRRk7DPCtfSwjzslAbjMHLshaglQw-ekcU9T5J6jkZ9W6RUzVUFZbX4K343hbfComfPYpmuCagAa81Vc9j3Doya0Kr9R1aylW7jnj2FU6A/s2048/image_2024-06-19_14-12-22.png

មិនបាត់មុខពីហ្វេនក្តី ប៉ុន្តែបើក្រឡេកទៅកាន់ទីផ្សារចម្រៀងវិញ រ៉េត ស៊ូហ្សាណា ខានចេញបទចម្រៀងថ្មីក្នុងផលិតកម្មអស់រយៈពេលជាច្រើនខែមក ខណៈបទទម្លាក់លើទីផ្សារចុងក្រោយបង្អស់គឺបទ «ថ្ងៃពិសេសសម្រាប់យើង« នាចុងខែកញ្ញា ឆ្នាំ២០២៣ ច្រៀងរួមជាមួយ ថុល សុភិទិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglahtbGtAeyS6IZOyD3CU_Q378tCKQacRXnTXOvo3qNAJ0qgEG8GvntZLHWY9Nh3RTyRFENukcJHoBsPVOgOW-G2hImR0QQ0gVxFNbKMdabIGiLIXa8DCF7cO9pPTPReT_aFwDnJsLE4EOQBnq3CKTqhsQX7EVn35M4sg9grS0MYTHc7sDOYBp7zL4xRw/s2048/image_2024-06-19_14-12-27.png

បទល្បីៗរបស់ រ៉េត ស៊ូហ្សាណា ទទួលបានការគាំទ្រពីទស្សនិកជនមានដូចជា «ឈប់» «សង្ស័យ » «ត្រូវការកម្លាំងចិត្ត» «ក្តីសុខបងពេលគ្មានអូន» «សុំខុសមួយយប់» រួមជាមួយនឹងបទចម្រៀងជាច្រើនទៀត ។ ហ្សាណា ជាតារាចម្រៀងស្រីម្នាក់ដែលមានឱកាសចាប់ដៃ ជាមួយតារាចម្រៀងជាច្រើនរូបក្នុងនោះក៏មានអ្នកនាង ឱក សុគន្ធកញ្ញា ដែលជាអតីតគ្រូបង្វឹក។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE0NUwjuHA9rLPow36edUlplYutjZ_WZVhsmuDORcKQ6QdaAY2HgCci4i6uzw-Da7mfp7LB_g-pLYwuTAa2ma8nKcf4pXni2qXHzWjIp_UXIrpvYbSqVSUmt2Q02JZlQm1yrn1tB-M_5Hf9dIedokWlFiwiiEbgMab8m0Vynj_IdJFSVPgM-vUe5hcQp4/s2048/image_2024-06-19_14-12-18.png

ចាប់តាំងពីប្រឡូកក្នុងអាជីពសិល្បៈ ហ្សាណា ពើបប្រទះការរិះគន់អំឡុងពេលប្រកួតកម្មវិធី The Voice Cambodia ព្រោះតែបកស្រាយបទចម្រៀងបរទេសច្រើនជាងភាសាជាតិ។ ទោះមិនបានក្លាយជាម្ចាស់ជ័យលាភី តែនាងអាចជាសមាជិកក្នុងគ្រួសារហង្សមាស និងបានសាងប្រជាប្រិយភាពចាប់តាំងចេញបទចម្រៀងផ្ទាល់ខ្លួនដំបូង។ ងាកមកជីវិតឯកជនវិញ រ៉េត ស៊ូហ្សាណា មានពាក្យចចាមអារ៉ាមស្នេហាជាមួយ សុវត្ថិ មុន្នីនាគ តែម្នាក់គត់ដែលជាកូនទី២ របស់ឧកញ៉ា ព្រាប សុវត្ថិ។ ទំនាក់ទំនងអ្នកទាំងពីរបានរក្សាគម្លាតវិញបន្ទាប់ពីម្តាយខាងប្រុសចេញមកបដិសេធពាក្យចចាមអារ៉ាមស្នេហា៕

ប្រសិនបើអ្នកមានប្រជ្រុយចំកន្លែងទាំងនេះបង្ហាញថាអ្នកគឺជាមនុស្សមហាសំណាង

0

គេតែងនិយាយតៗគ្នាថាប្រជ្រុយនៅលើកន្លែងណាមួយនៃដងខ្លួន ឬមុខអាចប្រាប់ពីសំណាង ទ្រព្យសម្បត្តិ និងភាពសម្បូរសប្បាយជាដើម។ ជាការពិតណាស់ សំណាងមិនមែនចេះតែកើតមានគ្រប់មនុស្សទេ ដោយអ្នកខ្លះមានវាសនាល្អ និងខ្លះទៀតមានវាសនាមិនល្អទៅតាមទេវតាចារមក។ យោងតាមក្បួនតម្រារបស់ចាស់បុរាណ ដែលចារមើលអំពីលក្ខណៈមនុស្សបានប្រាប់ថា ប្រុសស្រីណាដែលមានប្រជ្រុយ ៥ កន្លែងនេះគឺជាអ្នកមានសំណាងល្អ ជោគវាសនាខ្ពស់ដូចមេឃ និងមិនខ្វះទេអ្នកចាំជួយជ្រោមជ្រែងជីវិតឱ្យបានជោគជ័យ ភ្លឺថ្លាដូចគ្រាប់ពេជ្រ។ ដូច្នេះខាងក្រោមនេះគឺជាប្រជ្រុយសំណាងទាំង ៥ កន្លែងរួមមាន៖

១.ប្រជ្រុយនៅខាងក្រោយត្រចៀក៖ មនុស្សដែលមានប្រជ្រុយនៅពីក្រោយត្រចៀក ច្រើនតែមានសំណាងល្អ ជារឿយៗទទួលបានជំនួយពីមនុស្សល្អក្នុងជីវិត ឬការងារ មិនថាលំបាកយ៉ាងណានោះទ អ្នកតែងតែរួចផុតពីទុក្ខ ព្រោះមានមនុស្សល្អដែលតែងតែត្រៀមខ្លួនគាំទ្រ និងជួយអ្នកជានិច្ច។ មនុស្សដែលមានប្រជ្រុយនៅកន្លែងនេះត្រូវបានគេជឿថាជាមនុស្សមានទេពកោសល្យ ឆ្លាតវៃ និងមានសមត្ថភាពខ្លាំងអស្ចារ្យ ហើយបើធ្វើការ ឬរកស៊ីច្រើនរីកចម្រើនលឿន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5UBH0Iwdcswul4VGRCkBaLT-Byhok6Gu84tzU58idDgmlNUzA9mA5-Ir4E22LZaI2tbRwSU3H5jm0taUZ8Nw9NFVsW6ThkCw5o-NWfe9L7x1YIrDWqmjkJhoNtW6o0ZLZbng5s-lMGzu2xJ2Wb3KZFRjWBSDBbnM8VbM_u_3zBQhiWl0vSwsMTMnjN7o/s512/4-43.jpg

២.ប្រជ្រុយនៅលើត្របកភ្នែក៖ មនុស្សដែលមានប្រជ្រុយនៅលើត្របកភ្នែក ពួកគេច្រើនតែជាមនុស្សទាក់ទាញ មានទំនាក់ទំនងល្អចំពោះមនុស្សជុំវិញខ្លួន និងជាមនុស្សដែលមានឥទ្ធិពល។ ប្រជ្រុយនេះក៏ជាប្រជ្រុយសំណាងដែលទៅណាមកណាតែងតែជួបមនុស្សល្អជានិច្ច និងឆាប់ជោគជ័យក្នុងការងារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmgEBnD75E54tbkteibrZk7_RD8zc_mqWzINch_MtUPB9StDiplaxbXbosh5URzJseW_gHymDCJDBn5u7BZemVqD4p5id58I4hml0C1xqCfWB0Qg0Us0AWYvCIwBvjFDtut76TD8kBfoKcU2Xr5NHCuaqvx3uJiWjxyZQKAFlzyYcfgt2errLpSsEzQOc/s1000/d9fee630c4424c1aa9098bb5fde37df9.jpg

៣.ប្រជ្រុយច្រមុះ៖ ប្រជ្រុយច្រមុះមិនថា លើ ក្រោម ចុងច្រមុះ ឬស្លាបច្រមុះនោះទេភាគច្រើនគឺជាមនុស្សដែលមានសំណាងល្អ ប្រកបការងារផ្សេងៗឆាប់ទទួបានលជោគជ័យ បើប៉ងប្រាថ្នាអ្វីក្លាយជាការពិត និងជាមនុស្សដែលមានទ្រពសម្បត្តិច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYht8f6QLDFIMTdaOuphBBBVmcfYDTUz8I_YthDjxj6CPK44ACycfW4CCirzv8w4z0VkJwUVZTdTErmeRkxXo8mUd1Ma9ZRk_wAF0rwkIKl7XN86hfSVBUI5jQ8T1Kkfe8zoZ-XzXoF4s84fJsSV3CZ_ai8b0Ti8ptZNEZEnpAhs1KIgIk1BblzzZZeQ4/s800/5-8.jpg

៤.ប្រជ្រុយនៅលើភ្លៅ៖ អ្នកដែលមានប្រជ្រុយនៅលើភ្លៅ មិនថាភ្លៅឆ្វេង ឬស្តាំ ក្នុងមួយជីវិតនេះមិនដែលត្រូវព្រួយបារម្ភសោះឡើយពីចំណីអាហារ ការស្លៀកពាក់ និងផ្ទះសម្បែង ហើយសម្រាប់ជីវិតការងារក៏រលូនទៅមុខល្អផងដែរ លើសពីនេះក៏មានអ្នកចាំជួយជ្រោមជ្រែងជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAFQmI1s6JfSRxsfmsmUBIMuHb2HFA6gMpx5TkP2NiC7oJJV3rWZKDTxigvcWKsxpuvQZ_u6tWmS77qr4QaybkdsZP45UnUHimnpb3jK1KF6SlrDUtWigmbumut0RJHBhdDzQGqkItQTpO6mG__UbwuCSu0nabZ98ii_zfXkOyIeNAinspd-BeAbX6rhs/s350/2-6.jpeg

៥.ប្រជ្រុយក្នុងចិញ្ចើម៖ អ្នកដែលមានប្រជ្រុយនៅក្នុងចិញ្ចើមត្រង់ចន្លោះភ្នែកទាំងពីរតែងតែរស់នៅយ៉ាងស្ដុកស្តម្ភ ជាមនុស្សដែលមានភាពវៃឆ្លាត ព្រមទាំងមានទេពកោសល្យពេញខ្លួន គួបផ្សំនឹងសំណាងដែលមានមកពីកំណើតផងនោះ អ្នកនឹងមិនដែលត្រូវខ្វល់ព្រួយពីរឿងលុយកាក់ឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_HBrkOl_yKRz1Zkzzye-JC5L-hTc7JHIFOLZHI_OPQUZGrqMaS0xoDc-Lwz6xqbrOYrjya6GimwB2BpVGvWfkLsIbuiIbccpqQCuM_lJdFDJ1aXG_gjsKYVIk4nG3ETDU_2KAkxwJLxWzuj8YOShzXKVXxYtqsO2ORKYut5rg0gDQMbT2VM0Go-TwQk8/s1280/f8c702aaa8c658413a4efb3a614d7707-2.png

កាន់តែកក្រើក! ភាពយន្តខ្មែររឿង«ម៉ែក្រឡាភ្លើងវគ្គ២»បង្ហាញខ្លួនប្រាសាទអង្គរវត្ត រងចាំមើលថាតើផ្ទះលេខ២ប្រតិក.ម្មយ៉ាងណា?

0

ភាពយន្តខ្មែរខ្នាតធំរឿង«ម៉ែក្រឡាភ្លើងវគ្គ១» កាលពីពេលកន្លងទៅនេះគឺឃើញថាទទួលបាននូវការគាំទ្រយ៉ាងច្រើនផុសផុលនៅក្នុងចំណោមទាំងជនជាតិខ្មែរ និងប្រទេសជិតខាងមួយចំនួនដូចជាឡាវនិងឥណ្ឌូណេស៊ី។ ទោះជាយ៉ាងណា ថ្មីៗនេះ ការបញ្ចេញ Trailer «ម៉ែក្រឡាភ្លើងវគ្គ២» កំពុងតែទទួលបានចំណាប់អារម្មណ៍ខ្លាំងម្តងទៀតពីទស្សនិកជន ខណៈដែលឈុតឆាកនៃរឿងនេះក៏បានលេងផ្សារភ្ជាប់ជាមួយនឹងសំណង់អច្ឆរិយៈខ្មែរ គឺប្រាសាទអង្គរវត្តផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ5wBvnHJgzHqQu-kNLsYq98S-bJMkqLwjJ89sflmC4-Q8tOiwzemnkDm2rD-VAEVHEetu6SClPGuD3DE7aTbRUaOWaXgJnI6vVkC2vagIxEZ5Jz324ZHEBhXd1ZJfY3e8Q0muAQrwVG1zJOfbnxTCFrDtZBP60KJbmXvZ-kVterX8efch1zaIeRPYnG8/s1387/Screenshot%202024-06-20%20140232.png

ខ្សែភាពយន្តខ្មែររឿង«ម៉ែក្រឡាភ្លើង» ដឹកនាំសម្តែងដោយផលិតកម្ម Sastra Film ដែលសាច់រឿងបង្ហាញពីទិដ្ឋភាពពិតជាក់ស្តែងនៃទឹកចិត្តស្រលាញ់របស់ម្តាយចំពោះកូន ខណៈវាជារឿងបែបរន្ធត់ព្រឺព្រួច កម្សត់ លាយឡំនឹងភាពកំប្លែកសប្បាយផង។ ជាមួយនឹង Feedback សម្រាប់អ្នកដែលបានទស្សនារឿងនេះហើយគឺពោលសរសើរថាល្អមើលមិនដាច់ពីមាត់គ្រប់ៗគ្នា ព្រោះតែសាច់រឿងបានបញ្ចូលមនោសញ្ចេតនាបានល្អ ព្រមជាមួយនឹងបទចម្រៀងដ៏ព្រឺក្បាល ដែលទាំងនេះគឺជាភាពខ្លាំងមួយនៃកុនខ្មែរឆ្ពោះទៅរកភាពរីកចម្រើនកាន់តែខ្លាំងឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMuefJDuTnnAiSUF9Zrp_QeBYKGEf_DeU6ylnxDXHBQqWZwFd6Qy-vA8CAZ2u26246ybGARGl8OnKrX89tHb7ynUVQKk9FbjguupzghQ04oCx3qyFwJSPgWJ0f1ZGSFs3ahhAMMukHmwIhcSEVp2TYQkV6m3YZ6PEFlzxfAfm_yR-3M0lPnGjgGIOupc8/s1433/Screenshot%202024-06-20%20140248.png

ដោយសង្កេតឃើញថា រឿង«ម៉ែក្រឡាភ្លើងវគ្គ១»ហាក់ទទួលបានការគាំទ្រខ្លាំង, «ម៉ែក្រឡាភ្លើងវគ្គ២»ក៏បានផុសឡើងក្រោមផលិតកម្មសាស្រ្តាហ្វៀមដដែល។ ខណៈកាលពីថ្ងៃទី១៩ ខែមិថុនានេះ ការបញ្ចេញ Trailer នៃរឿង«ម៉ែក្រឡាភ្លើងវគ្គ២» កំពុងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងម្តងទៀត ក្នុងចំណោមទស្សនិកទាំងខ្មែរនិងបរទេសដែលធ្លាប់បានទស្សនារឿងនេះ វគ្គ១ កាលពីពេលកន្លងទៅ។ ម៉ែក្រឡាភ្លើងវគ្គ២ ដែលភ្ជាប់មកជាមួយនឹងឈុតឆាកគួរឲ្យចាប់អារម្មណ៍ជាច្រើន ជាពិសេសគឺបានថតនិងសម្តែងនូវម្តុំបរិវេណប្រាសាទអង្គរវត្តខ្មែរទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4c_sK4L29E4NBYgV8GomqsQXR3ZpjvFhU4jeskMUbwPWUXKcklVX222Qman0eeTbiXwBvVgDKfB0_unJxQpEacGLhbrQ4WN6tlTCgO1oWIl8l_s_ttQyWG9REn2ug6drh42cee3RTXnk8RWvmVhoMp0FI_5gQ8DjR0KoM-pEf86xnTawMYCe3zZgepX8/s1422/Screenshot%202024-06-20%20140302.png

ជាមួយនឹងការបញ្ចេញ Trailer រឿងវគ្គ២នេះ មហាជនជាច្រើនក៏ចូលទៅបញ្ចេញមតិគាំទ្រព្រោងព្រាតដោយអ្នកខ្លះគឺបានលើកឡើងថា «វគ្គនេះកាន់តែល្អមើល បានបង្ហាញប្រាសាទអង្គរវត្ត ម្ដងនេះថៃមិនហ៊ានផ្សាយបន្ដទេ»។ អ្នកខ្លះថា«វគ្គ១ ១០/១០, ឥឡូវចង់មើលវគ្គ២ទៀត»។ អ្នកខ្លះថា«បច្ចេកទេសថតល្អម៉្លេះរឿងបែបបុរាណដែលថតជាប់ប្រាសាទអង្គរវត្តខ្មែរផ្ទាល់ពិតៗដែលខ្ញុំប្រាថ្នាចង់ឃើញ រំភើបណាស់ចង់មើលដល់ហើយ can’t wait»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipoQBhu45bP9j5hezejAQUTvGm8WgXQV0_-AxKM25RnQGHRMoSgXJSAdcLZB77zlGqzgONv0MvxBzLJcCUReu_FUvN1LDoIgfuSyaNs91Vuqjw_DdgmTsJt3f3GkeW49ukC59vCYUQmb3UOyogUsq5K4vYmUBxxPQrYxGMkprLcGRU3LKoKrGFpthrW7c/s1421/Screenshot%202024-06-20%20140326.png

អ្នកខ្លះទៀតថា«ហ្វេនៗរង់ចាំយូរហើយ អត់រង់ចាំតែអារឿងផ្ទះលេខពីទេ»។ អ្នកខ្លះថា«គាំទ្រភាពយន្តខ្មែរ1000%»។ ខណៈអ្នកខ្លះទៀតថា«ទោះបីយ៉ាងណា ខ្ញុំនៅតែមានមោទនភាពដែលខ្មែរយើងផលិតភាពយន្តកាន់តែល្អឡើងៗ, គាំទ្រជានិច្ច៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTy6Uch8IhZvQ1cr_fnL6XDeoz6TP60k_fRfzGnvAJ4KLiqNcQLG0HGXVUVBTabKmSBrlqoItGcUepfJm-cP23cUXKcaEKbZRY3RYz-XOgWyr1M3n2ZqT0YYhM1ciWg6yMj4fFem_8whbcToo4w4nBTycJH9Z3oD-eIbedy4aPvFfi0Z9xZfPUhQsCR3s/s1398/Screenshot%202024-06-20%20140356.png

ទីក្រុងមួយរបស់អាមេរិកសម្រេចបញ្ចូលភាសាវៀតណាមជាភាសាផ្លូវការ

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា គណៈកម្មការគ្រប់គ្រងប្រចាំទីក្រុងសេនហ្វ្រេនស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបោះឆ្នោតជាឯកច្ឆ័ន្ទប្រកាសប្រើប្រាស់ភាសាវៀតណាមជាភាសាផ្លូវការនៅទីក្រុងសេនហ្វ្រេនស៊ីស្កូ និងមានសេវាកម្មបកប្រែភាសាផងដែរ ។ ការប្រកាសនេះ ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋវៀតណាមរស់នៅក្នុងទីក្រុង ស្មើជាង៦.០០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd0YKeK9uqGUzW7yRWDvsB8Oh9lAncLbRI1pDToyMAWC29RGRD_AQD9XS8ct0zeg6jinUSu5IvT_LTf88y2Y6b0_07zLU4YLueQDy-WYBovXMMXYXT8CpsreVuD6FkzOJTteLOz009oL169J5mKwVrr11Zfg2DXQQR49LTe358_Z5bNCVVoaBdBF-8a0Q/s730/language-1718265514.png

កាសែតអាមេរិកឈ្មោះ The San Francisco Chronicle រាយការណ៍ថា ការសម្រេចចិត្តដាក់បញ្ចូលភាសាវៀតណាមជាភាសាផ្លូវការនេះ គឺដើម្បីឱ្យសហគមន៍ជនអន្តោប្រវេសន៍អាចទទួលយកសេវាកម្មផ្សេងៗរបស់រដ្ឋាភិបាលអាមេរិក ។ ក្រៅពីនេះ អាជ្ញាធរទីក្រុងសេនហ្វ្រេនស៊ីស្កូ នឹងត្រូវបកប្រែសេចក្តីប្រកាសរបស់រដ្ឋាភិបាលទៅជាភាសាវៀតណាមផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSg2lI4lrK0vXIxo2Phyphenhyphene2J68_0vPOSQJivhsKyvgyiq-UatS2inE7vNXTcFyfmoUz9hATI5nwbs_bWL1V-4YNouRrzPk_FWSXY3hAgj0cWowfb5SYfg1KBuu_f0Mx4hiAUM0fn78n1uItO9xdFgr_rycPEbXZVyQJ5ITURvn9BHHDzHII73vCfKD-eew/s1280/photo_2024-06-20_12-55-18.jpg

ការបកប្រែសេចក្តីប្រកាសជាភាសាវៀតណាមនេះ គឺសម្រាប់ផ្តល់ភាពងាយស្រួលដល់សហគមន៍ជនជាតិវៀតណាមរស់នៅទីនេះ ដូចគ្នានឹងភាសាចិន, អេស្ប៉ាញ និងហ្វីលីពីន ហើយមនុស្សគ្រប់គ្នាអាចទទួលយកសេវាកម្មផ្សេងៗ តាមរយៈការអានភាសារបស់ខ្លួន ។

យោងតាមទិន្នន័យផ្នែកភាសារបស់ទីក្រុងសេនហ្វ្រេនស៊ីស្កូបង្ហាញថា មានអ្នករស់នៅទីក្រុងសេនហ្វ្រេនស៊ីស្កូ ប្រមាណ៦.៨០០នាក់ និយាយភាសាវៀតណាមជាភាសាទី១ ទើបធ្វើឱ្យសេវាកម្មផ្សេងៗក្នុងទីក្រុងនេះត្រូវបកប្រែពីភាសាអង់គ្លេសទៅជាភាសាវៀតណាម ដូចជា ៖ ការបកប្រែខ្លឹមសារក្នុងគេហទំព័រ និងការជូនដំណឹងផ្សេងៗរបស់រដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd0YKeK9uqGUzW7yRWDvsB8Oh9lAncLbRI1pDToyMAWC29RGRD_AQD9XS8ct0zeg6jinUSu5IvT_LTf88y2Y6b0_07zLU4YLueQDy-WYBovXMMXYXT8CpsreVuD6FkzOJTteLOz009oL169J5mKwVrr11Zfg2DXQQR49LTe358_Z5bNCVVoaBdBF-8a0Q/s730/language-1718265514.png

កាលពីឆ្នាំ២០២៣ លោក Shamann Walton ជាមន្ត្រីគណៈកម្មការគ្រប់គ្រងប្រចាំទីក្រុងសេនហ្វ្រេនស៊ីស្កូ ធ្លាប់បានស្នើឱ្យដាក់បញ្ចូលភាសាវៀតណាមជាភាសាផ្លូវការក្នុងតំបន់ចំនួន១០ ដោយសារលោកយល់ឃើញថា ទីក្រុងនេះត្រូវបន្ថែមភាសាផ្សេងទៀតក្រៅពីភាសាអង់គ្លេស ដើម្បីឱ្យសហគមន៍ជនអន្តោប្រវេសន៍អាចចូលរួមក្នុងសកម្មភាពផ្សេងៗរបស់រដ្ឋាភិបាល ។

គួរបញ្ជាក់ថា ទីក្រុងសេនហ្វ្រេនស៊ីស្កូសម្បូរទៅដោយសហគមន៍ជនអន្តោប្រវេសន៍ចម្រុះជាតិសាសន៍រស់នៅ ។ ហេតុនេះ ទើបសេវាកម្មផ្សេងៗក្នុងទីក្រុងនេះបានបកប្រែពីភាសាអង់គ្លេសទៅជាភាសារបស់ជនអន្តោប្រវេសន៍ ៕https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcT9BpfinwGC_pgNEAeElgLdAYthQAW2IVvJgQ&s

បុរសវៀតណាមទុកក្រចកវែង៣៣ឆ្នាំ ប្រកាសលក់ក្នុងតម្លៃជាង២៧ម៉ឺនដុល្លារអាមេរិក

0

ប្រទេសវៀតណាម ៖ បុរសចំណាស់ម្នាក់រស់នៅប្រទេសវៀតណាមរៀបរាប់ថា លោកបានទុកក្រចកអស់រយៈពេល៣៣ឆ្នាំ ហើយលោកស្រឡាញ់ និងថែទាំវាខ្លាំងណាស់ ពុំហ៊ានឱ្យបាក់ទេ ។ ជារៀងរាល់ថ្ងៃ ភរិយារៀបចំខ្លួនឱ្យលោកទាំងអស់ ដូចជា ៖ ស្លៀកពាក់ និងងូតទឹក ជាដើម ហើយលោកនឹងលក់វាទៅឱ្យអ្នកចាប់អារម្មណ៍ ក្នុងតម្លៃជាង២៧ម៉ឺនដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWsAULcH7sSPRt2qW_MinxLSE4ujfmJMvBNUBsdOTO1qQgEYxDPfxbCQOMkrYmmxNg6Sb0U9q_i77XWgqBqkjHhHrSGmOy0wEwl3QX4rjTXnAIoCHpnzMR-o8EI2MB_OE6Zpe7OdNWrkGxoIJ6AyxdpwQNCrKJZ2GwcySCp_Xvw32f9hg_T5ovOcM1D5s/s1280/photo_2024-06-20_11-30-46.jpg

កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានវៀតណាមរាយការណ៍ថា លោក Luu Cong Huyen អាយុ៦៦ឆ្នាំ ជាវិចិត្រករ រស់នៅខេត្តណាំឌិញ គឺជាបុរសដែលមានក្រចកវែងបំផុត ដោយសារលោកបានទុកវាអស់រយៈពេល៣៣ឆ្នាំ ។ លោក Luu ស្រឡាញ់ក្រចកខ្លាំងណាស់ បើទោះជាពេលខ្លះ លោកធ្លាក់ពីទីខ្ពស់មកក្រោមបាក់ឆ្អឹងឆ្អែង ក៏លោកនៅតែបារម្ភពីក្រចកដែរ ។

រយៈពេលជាច្រើនឆ្នាំមកនេះ លោក Luu ពុំធ្លាប់លាងដៃរបស់ខ្លួនទេ ពីព្រោះខ្លាចបាក់ក្រចក ទើបគេឃើញក្រចករបស់លោកពោរពេញទៅដោយពណ៌ និងកំទេចដីក្នុងនោះ ។ បើទោះជាបច្ចុប្បន្ន ក្រចករបស់លោកវែងខ្លាំងក្តី ក៏លោកបានធ្វើការយ៉ាងមានជំនាញពុំចាញ់អ្នកមានក្រចកខ្លីទេ គឺលោកបានគូរគំនូរចំណាយពេលត្រឹមតែ១នាទីប៉ុណ្ណោះ ហើយលោកក៏បានបង្កើតស្នាដៃសិល្បៈជាច្រើនទៀតក្នុងសហគមន៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd60nDPRoKfpTueYr08PC-v1Xtg56jz3y1_rdRc2cz5FNmN4SKPtwyXzhsj6mvKY3IZnEZ66cxXIBCDkzz8g3X0jQeNBKADgZi5wsWVX539pVVyJ2R7VRBKLT42qo3PC3EIkC-CpBRG3czODbm2_4spnFbToKlUZtJ7gVBANXcwjz0eE5LotLYbzUmiX0/s1280/photo_2024-06-20_11-30-49.jpg

នៅពីក្រោយភាពជោគជ័យរបស់លោក គឺលោកបានអរគុណភរិយាយ៉ាងខ្លាំងដែលបានជួយថែទាំលោកយ៉ាងល្អ ។ ជារៀងរាល់ថ្ងៃ ភរិយាបានចេញទៅធ្វើការខាងក្រៅជាមួយលោក ហើយពេលត្រឡប់មកផ្ទះវិញ ភរិយាក៏បានចម្អិនអាហារ និងធ្វើការងារផ្ទះសព្វគ្រប់ ខណៈលោកវិញអង្គុយស្ងៀមៗ ។ លោកប្រាប់ថា បើពេលយប់ លោក និងភរិយាពុំបានសម្រាកក្នុងបន្ទប់ជាមួយគ្នាទេ ព្រោះខ្លាចបាក់ក្រចក ។

លោកបន្តថា ភរិយាបានជួយងូតទឹករៀបចំខ្លួនឱ្យលោក ហើយការរៀបចំខ្លួនម្តងៗបានចំណាយពេលចាប់ពី១០នាទី ទៅ១៥នាទី ជាពិសេស ត្រូវប្រយ័ត្នក្នុងពេលពាក់អាវ ។ បើថ្ងៃណា លោកប្រញាប់ទៅធ្វើការពីព្រលឹម គឺលោកត្រូវងើបរៀបចំខ្លួនតាំងពីយប់ ដោយសារវាលំបាក ។ ពេលខ្លះ លោកបានស្រែកដាក់ភរិយា ហើយភរិយាក៏ស្រែកដាក់វិញ ហើយប្រាប់ឱ្យលោកកាត់ក្រចក ដើម្បីកុំឱ្យកើតបញ្ហា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZZmnmaK9V-A_Enhvf8r8xKZdfxMWfVpACp1BouwPscPshxo5mBoeP6UKFRBqwFYgLqeLmal4glIFy0BKYVt5y4Hr_MW4LEPV_CuMoRRFae_uRwj1yVz63kq61uPeTVhOuLvCUbNvvjY8TA2qOYmu2B9EnzFI09Jlh8p2tOY-h6g5BaxVlPLKALllxunM/s1280/photo_2024-06-20_11-30-53.jpg

ភរិយារបស់លោក Luu និយាយទាំងទឹកមុខញញឹមថា ៖ «គាត់ជាស្វាមីរបស់ខ្ញុំ ទើបខ្ញុំត្រូវជួយថែទាំគាត់យ៉ាងហត់នឿយបន្តទៀត ។ អ្នកផ្សេងបបួលខ្ញុំទៅដើរលេងសម្រាកលំហែរកាយ តែខ្ញុំទៅអត់បាន ព្រោះត្រូវនៅផ្ទះមើលគាត់ ។ ខ្ញុំស្រឡាញ់គាត់ ព្រោះគាត់ជាមនុស្សឧស្សាហ៍ធ្វើការ មិនផឹកស្រា មិនជក់បារី មិនរអ៊ូរទាំ ហើយហូបអ្វីងាយៗ ។ គាត់ប្រឹងប្រែងរកប្រាក់ចិញ្ចឹមគ្រួសារ និងបញ្ជូនកូន៤នាក់ទៅសាលារៀន» ។

ភរិយាបន្តថា ស្វាមីស្រឡាញ់ក្រចកខ្លាំងណាស់ ដោយសារបានទុកវាយូរឆ្នាំ ទើបស្វាមីពុំចង់កាត់វាចេញ ។ កន្លងមក ស្វាមីធ្លាប់ធ្វើឱ្យក្រចកបាក់ ស្រាប់តែគាត់មិនសប្បាយចិត្ត និងឈឺអស់ជាច្រើនថ្ងៃ គ្មានកម្លាំងកំហែងធ្វើការបន្ត ។ ថ្ងៃមួយ គាត់កំពុងតែធ្វើការសុខៗ ស្រាប់តែធ្លាក់ពីទីខ្ពស់ប្រមាណ៦ម៉ែត្រ ពេលនោះ គាត់ក៏ប្រញាប់លើកដៃឡើងលើកុំឱ្យបាក់ក្រចក ប៉ុន្តែគាត់ពុំបារម្ភពីឆ្អឹងបាក់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvFEX8TrtOEB07vZsDbaIa_3Xacjvm8hoS64IA803c-JOcQZkUG3CcDW-pNKHzZdAuUxH_SPiBH2aaYjYrKwxrTxaXzsFQAkFWLAN8eNmfKnNwYWVvLDxnCnZC19s2R49uHcJKaEqxBrogDW5yXXmvKXp0mYNjkC_dVzto9vKwDhNyBcngATQYE7pokv8/s1280/photo_2024-06-20_11-30-58.jpg

បច្ចុប្បន្ន កូនៗបានសំណូមពរឱ្យឪពុកកាត់ក្រចកដៃចេញ ប៉ុន្តែលោកនៅតែស្រឡាញ់ក្រចកវែងបែបនេះ ។ លោក Luu និយាយថា បើមានអ្នកចាប់អារម្មណ៍ចង់ទិញក្រចកវែង លោកនឹងលក់ក្នុងតម្លៃ៧ពាន់លានដុង (ឬស្មើជាង២៧ម៉ឺនដុល្លារអាមេរិក) ។

លោកនិយាយថា ៖ «ពេលនេះ ខ្ញុំមានទម្លាប់នឹងក្រចកវែងហើយ គួរឱ្យសោកស្តាយបើកាត់វាចោល ព្រោះទម្រាំបានក្រចកវែងបែបនេះ ខ្ញុំបានចំណាយពេលមិនតិចឆ្នាំទេ ។ ការពិត ខ្ញុំបារម្ភ និងចង់កាត់វាចោលដែរ ដោយសារស្រឡាញ់ភរិយា តែពេលដឹងថា ភរិយាថែទាំខ្ញុំបានល្អគ្រប់សព្វ ទើបខ្ញុំឈប់គិតបែបនេះ» ៕