Home ព័ត៌មានជាតិ ដេត ម៉ាលីណា ស្នើទៅ ឌួង ឆាយ ប្រគល់កូនតាមការសម្រេចរបស់តុលាការដោយស្ម័គ្រចិត្តមិនដូច្នេះទេនឹងលេងធម៌ក្តៅ

ដេត ម៉ាលីណា ស្នើទៅ ឌួង ឆាយ ប្រគល់កូនតាមការសម្រេចរបស់តុលាការដោយស្ម័គ្រចិត្តមិនដូច្នេះទេនឹងលេងធម៌ក្តៅ

117
0

បន្ទាប់ពីទម្លាយថាលោក ឌួង ឆាយ ប្រើអំពើហិង្សាមកលើខ្លួនដោយចេតនា និងបានដាក់ពាក្យបណ្តឹងរួចរាល់ពេលនេះអ្នកនាង ដេត ម៉ាលីណា ស្នើទៅកាន់អតីតស្វាមីប្រគល់កូនមកនាងតាមការសម្រេចរបស់តុលាការដោយស្ម័គ្រចិត្តមិនដូច្នេះទេនាង នឹងដាក់ពាក្យសុំទៅតុលាការដើម្បីអនុវត្តដោយបង្ខំ ដើម្បីយកកូនតាមការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញហើយនឹងមិនអនុញ្ញាតឱ្យជួបមុខកូនឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtS0JRnkyHbAUpzM6sPj4MfFRIwzjmh5d6VBMnU4fyfbaNF675j6WGcg6y2Yz6NTFfbgAu4wxnda9xoBY1eofo73dpswRW0MPmDErWMG-KuKHmSrvPJCvFYUB6Af3VWGWbmrBDyXK9CrfhHc27jg7G-PXhHyJeTQ4uURo2cz3cPPKTafJvzP-pM90C6kA/s1776/image_2024-06-08_14-34-42.png

នៅរសៀលថ្ងៃទី១៨ មិថុនា អ្នកនាង ដេត ម៉ាលីណា បានបង្ហោះលិខិតមួយនិងរូបថតជាមួយកូនស្រីអមដោយខ្លឹមសារថា «ធ្វើជាមនុស្សត្រូវមានការទទួលខុសត្រូវ និងមានគុណធម៌ចំពោះខ្លួនឯង និងអ្នកដទៃ។ ទង្វើ និងសកម្មភាពរបស់អ្នក ត្រូវបានបញ្ជាក់យ៉ាងច្បាស់ អំពីលទ្ធផលទៅថ្ងៃអនាគត។ នេះជាលិខិតដែលនាងខ្ញុំបានស្នើសុំទៅលោក ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ ឱ្យលោកប្រគល់កូនមកនាងខ្ញុំតាមការសម្រេចរបស់តុលាការ ដោយស្ម័គ្រចិត្ត តែបើលោកមិនព្រមប្រគល់កូនមកឱ្យនាងខ្ញុំដោយស្ម័គ្រចិត្តទេ តទៅនាងខ្ញុំនឹងអនុវត្តសិទ្ធិដូចមានបញ្ជាក់ក្នុងខ្លឹមសារលិខិតនេះ»។ បែកកូនភឺលនិងកូនឌុបតាំងពីថ្ងៃ 09.06.2023ដល់ពេលនេះ 1ឆ្នាំជាងហើយតើកូនខ្ញុំភ្លេចមុខខ្ញុំជាម្ដាយហើយមើលទៅហើយខ្ញុំនិយាយទូរស័ព្ទបានតែម្ដង ខំញញឹមមុខកូនទាំងខ្លួនឈឺចាប់សង្ឃឹមផ្លូវច្បាប់និងជួយខ្ញុំនិងកូន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKGAwCpB3iVTwJfaWpFwgY8SpapqHbLmVDtAddX8ZKWiS52a_pimvZVc0I23u4rVjO6shV2HgKir1Ka-1qzfzPEktGezlINtNwKGG32-4RPOa1FgAlO6Hpt6iU6r7TaxiUVZQUENzPUM-AXEVCcmc6iyawWT1HKX8gnLJQClw5WaGcxtpr8a1ClwajeRU/s2048/image_2024-06-18_16-24-12%20(2).png

ក្នុងលិខិតពាក្យស្នើសុំឱ្យប្រគល់កូនដោយស្ម័គ្រចិត្តបានស្នើឱ្យលោក ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ ប្រគល់កូនមក ដេត ម៉ាលីណា តាមដីកាសម្រេចចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ របស់សាលាឧទ្ធរណ៍ភ្នំពេញ ដោយស្ម័គ្រចិត្ត ដោយដីកាសម្រេចប្រគល់កូនពីរនាក់មកឱ្យនាងជាអ្នកមានសិទ្ធិអំណាចមេបាលើកូន ឌួង ម៉ាណាវីត និង ឌួង រាជនីគុជ ហើយដីកាសម្រេចនោះក៏បាន បិទសិទ្ធិតវ៉ាផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_B-6XJSrgf9NvNTcuo8mIEDoL2csmjTjFv-Nw7NVsIbjxh95foHRwMruN5tSWyuWot34-BRVLDN1pwMt5F37UjkSP3Djh4-vFdYrMFQ0a7wwXP2zu_uavky9cJSqNqCCtfWX4dpkmIrbzgtv2hYLi459YfZHB2CWc5vgFcdqRcNZSfUXjU9Emh2V_sFQ/s2048/image_2024-06-08_14-34-42%20(3).png

លិខិតដដែល បានស្នើដល់ ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ ប្រគល់កូនស្រីឈ្មោះ ឌួង រាជនីគុជ ដោយស្ម័គ្រចិត្តតាមការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ និងនាង ផ្ទាល់។ បើ នៅតែ មិនព្រមប្រគល់កូនមកជូននាង ដោយស្ម័គ្រចិត្តនោះទេ នាង នឹងដាក់ពាក្យសុំទៅតុលាការដើម្បីអនុវត្តដោយបង្ខំ ដើម្បីយកកូនតាមការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ។ បើនាង បានដាក់ពាក្យសុំអនុវត្តដោយបង្ខំហើយ នោះ នាង មិនអនុញ្ញាតឱ្យលោកបានជួបកូនៗ និងយកកូនទៅលេងតាមការស្នើសុំនោះឡើយ។ ព្រោះលោកបានធ្វើឱ្យនាង មានការលំបាកជាខ្លាំងបំផុតក្នុងការជួបកូនៗ ព្រោះនាង មិនបានជួបមុខកូន ១ ឆ្នាំជាង កន្លងមកហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyDPKqXFieVIqT3oNBzZE-0n1hmQ6XFTwOm7EM7Tx_IzZpsZg28HMBi226pkiuSmSsl5W1AH9WVYh5_NBAFYE62r9tCdUBg_28rzxJvMXEtnQbw7DQden4JneRM6BlOCC4Sq6I_-VNmQRwCtNER5RaU7gGZ7r4rFseQ5i1CgW-0vdcFhUawKgrIXqK5Do/s2048/image_2024-06-18_16-24-12.png