Home ព័ត៌មានអន្តរជាតិ រង្វង់មូលអាថ៌កំបាំងលើវាលខ្សាច់កើតឡើងតែ២កន្លែងប៉ុណ្ណោះលើពិភពលោក

រង្វង់មូលអាថ៌កំបាំងលើវាលខ្សាច់កើតឡើងតែ២កន្លែងប៉ុណ្ណោះលើពិភពលោក

47
0

ប្រទេសណាមីប៊ី ៖ បើគេធ្វើដំណើរទៅដល់វាលខ្សាច់ Namib ប្រទេសណាមីប៊ី (Namibia ស្ថិតនៅភាគខាងលិចទ្វីបអាហ្វ្រិក) គេនឹងបានឃើញស្នាមរង្វង់មូលជាច្រើននៅពាសពេញវាលខ្សាច់នេះ ។ ប៉ុន្តែគ្មានអ្នកណាម្នាក់ដឹងថា តើរង្វង់មូលទាំងនេះកើតឡើងដោយរបៀបណា ឬអ្នកណាជាអ្នកបង្កើតវាឡើង?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQyO_CUFw5ep2Z33Z8vJRoxfBOm-sbA4gWy6IqtfGNQElCeiiftMq6S6cXLp3no3RWIo7nSbVOgXITVSBqyzDJpXO3qOMt0HdPme6vh9bhXOtRFzmtxHgiet_X-U891g5BizZ_KBOedy-cNbyFBIRlFauR0S4V4FylmUfxYlC5dfvFC5XUqhsB4QP6c9M/s1200/0_SWNS_FAIRY_CIRCLES_01.webp

ចំណែកមូលហេតុធ្វើឱ្យវាលខ្សាច់នេះមានស្នាមរង្វង់មូល គឺមានមតិលើកឡើងខុសៗគ្នា ដូចជា ៖ វាជាស្នាដៃរបស់មនុស្សក្រៅភព, កើតឡើងដោយសារផ្កាយធ្លាក់ពីលើមេឃ, នាគភ្លើង ឬទេវតាចុះមករាំរបាំជារង្វង់មូល ជាដើម ខណៈអ្នកវិទ្យាសាស្ត្រព្យាយាមស្រាវជ្រាវរាប់សិបឆ្នាំ អំពីមូលហេតុបង្កើតរង្វង់មូលនេះ ប៉ុន្តែនៅតែរកពុំឃើញ ។ ម្យ៉ាងទៀត រង្វង់មូលដ៏អាថ៌កំបាំងនេះកើតឡើងតែ២កន្លែងប៉ុណ្ណោះលើពិភពលោក គឺនៅវាលខ្សាច់ប្រទេសណាមីប៊ី និងប្រទេសអូស្ត្រាលី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivmAB_Deprn1t_lEWgUWU9ZzB_z5ZAS0w2YFBrFdbGNkc1Pl6Yla2djRMrzVBFy-AKiZpKe7TPovtvxSwUdRk5O4RKgj0ynfAHLYfynxVpSUnzzYILjfA3A3NyTnpEd4QVoNGv6Az9UE5R8GuyqFBm6tHJER3AkLpTvfe-dxNMzxlORXKHjLJx-gunTFk/s1920/01tb-fairycircles-car-superJumbo.jpg

រង្វង់មូលខាងលើឈ្មោះថា «Fairy Circles» ឬ «ចិញ្ចៀនទេវតា» គឺជាបាតុភូតធម្មជាតិគួរឱ្យភ្ញាក់ផ្អើលមួយ ដែលបានកើតឡើងនៅលើវាលខ្សាច់ប្រទេសណាមីប៊ី យ៉ាងអាថ៌កំបាំង ។ រង្វង់មូលទាំងអស់សុទ្ធតែមានអង្កត់ផ្ចិតតូច-ធំស្ថិតនៅផ្នែកខាងក្នុង ដែលមានទំហំចាប់ពី២ម៉ែត្រ រហូតដល់១៥ម៉ែត្រ ។

បើគេពិនិត្យមើលក្បែរៗរង្វង់មូលនឹងឃើញថា វាមានស្មៅដុះព័ទ្ធជុំវិញ ខណៈសណ្ឋានដីផ្នែកខាងក្នុងរង្វង់មូលមានសភាពរាំងស្ងួត និងគ្មានស្មៅដុះក្នុងនោះទេ ។ គេសន្និដ្ឋានថា រង្វង់មូលអាថ៌កំបាំងទាំងនេះកើតឡើងនៅតំបន់រាំងស្ងួតតែប៉ុណ្ណោះ ដូចជា ៖ នៅលើវាលខ្សាច់ Namib ប្រទេសណាមីប៊ី ។ ប៉ុន្តែកាលពីឆ្នាំ២០១៤ មានសេចក្តីរាយការណ៍ថា បានប្រទះឃើញរង្វង់មូល Fairy Circles នៅក្រៅទ្វីបអាហ្វ្រិកជាលើកដំបូង គឺនៅជិតទីក្រុង Newman ប្រទេសអូស្ត្រាលី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoEvYhzyjWCH8BafI5P15s3tVASSSAj9XMLmRf67ZNMSA-ssduQgABJZc_HJY1kKJJkmwLt_tLPUX05ai_xJeCj9rbFtiVWTRIpcc4_TBxHmvx-zB_8DVkvmsaqi33mb357hJVgh-EjeS5PGJFw06HIRiaB0qZFOj2TElMjQeZY23obec7X4bmh0Le_TI/s1200/2400.webp

លោក Stefan Getsin អ្នកបរិស្ថានមកពីសាកលវិទ្យាល័យ Gottingen ប្រទេសអាល្លឺម៉ង់ បានស្រាវជ្រាវពីរង្វង់មូលកើតលើខ្សាច់នេះតាំងពីឆ្នាំ២០០០ និយាយថា ការលើកឡើងថា សត្វកណ្តៀរស៊ីឫសស្មៅនោះ មិនមែនជាការពិតទេ ព្រោះបើតាមការស្រាវជ្រាវពីឫសស្មៅ គឺគ្មានស្នាមកណ្តៀរស៊ីទេ ។ ប៉ុន្តែរង្វង់មូលកើតឡើងដោយសារនៅលើខ្សាច់គ្មានទឹកគ្រប់គ្រាន់សម្រាប់ឱ្យស្មៅដុះ ។

លោកបន្តថា ៖ «នាថ្ងៃអនាគត យើងនឹងប្រឈមជាមួយគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរ ហើយរុក្ខជាតិត្រូវតែសម្របខ្លួនជាមួយការខ្វះខាតទឹកធ្ងន់ធ្ងរ ។ ដូច្នេះ រង្វង់មូលនៅលើវាលខ្សាច់ គឺជាគំរូនៃការស្តុកទឹកសម្រាប់រុក្ខជាតិក្នុងតំបន់នេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE_W0GuW7HQbmKKzoza1yAABEDq5wpDryRIe13ncnby8eGCES0mxtCZl6vc121iDQyHvqM09grfZytT7FNjXarHI8KFiFnTjlbCQdYJGsLdX3qSq4HlGIa826vqpDkzBm8uOFdt88dQT2eEFs4qUbF9SFgZe8IJ9gO7bzTiIqKRzdZVc0IWmuSTUTzaFc/s736/photo_2024-06-19_16-20-56.jpg

សំណួរសួរថា តើរង្វង់មូល Fairy Circles កើតឡើងដោយរបៀបណានោះ គឺគ្មានអ្នកស្រាវជ្រាវណាម្នាក់អាចបកស្រាយបានទេ រហូតមកដល់បច្ចុប្បន្ន ។ ចំណុចគួរឱ្យចាប់អារម្មណ៍ខ្លាំង គឺហេតុអ្វីបានជារង្វង់មូលកើតឡើងតែ២កន្លែងប៉ុណ្ណោះនៅលើពិភពលោក? ហើយតើកន្លែងទាំងពីរនេះពាក់ព័ន្ធគ្នាដូចម្តេច? ហេតុនេះ អ្វីៗគ្រប់យ៉ាងនៅតែជាអាថ៌កំបាំង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrfGhlCSmz44L_pSM5twrOYKUuktZKz7wpIXGf4g-z7AassjvmT1NZ5CARjuX8tYZOgrbs6nb4gLwgm8CykHY261aFZ6NE8K-oRfwTRNAYc_MnDZxsGh9paMzLvoxP9EKOkgmhmED8aJ-JOgp6ZuPGrOAh7WT7h_RJKlXH3qggK6RdVl22ECpeZWZ7HS8/s736/photo_2024-06-19_16-29-50.jpg